Category: ព័ត៌មានជាតិ​

  • មន្រ្តីប្រឆាំងគ្រឿងញៀន ជំរុញមន្ត្រីអនុវត្តច្បាប់ជួរមុខត្រូវ​បង្កើនប្រសិទ្ធភាពក្នុងការងារបង្ការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន

    មន្រ្តីប្រឆាំងគ្រឿងញៀន ជំរុញមន្ត្រីអនុវត្តច្បាប់ជួរមុខត្រូវ​បង្កើនប្រសិទ្ធភាពក្នុងការងារបង្ការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន

    បាត់ដំបង៖ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល “ស្តីពីការពង្រឹង​សមត្ថភាពមន្ត្រីអនុវត្តច្បាប់ជួរមុខ” កាលពី​រសៀលថ្ងៃទី២៩​ ខែវិច្ឆិកា ឆ្នាំ​២០២៤បានថ្លែងថា ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគ្រឿងញៀន(អ.ជ.ប.គ.ញ) បា នបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ គឺជាការឆ្លើយតប និងបំពេញ​បន្ថែមទាំងសមត្ថភាពនិងជំនាញបច្ចេកទេស​ជូន​ដល់មន្ត្រី​អនុវត្ត​ច្បាប់។ ឯកឧត្តមនាយឧត្តមសេនីយ៍បានបន្ថែមថា វគ្គនេះក៏ដើម្បីកសាង និងពង្រឹងនូវសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់ សំដៅធានានិង​​បង្កើននូវប្រសិទ្ធភាព ក្នុងការងារ បង្ការ ទប់ស្កាត់និង បង្ក្រាបបញ្ហា​គ្រឿងញៀន នៅកម្ពុជាឱ្យស្របឆ្លើយតបទៅតាមកា​រវិវត្ត​ថ្មី ពី​ទង្វើនៃអំពើជំនួញគ្រឿងញៀន ដែលបទល្មើសនេះ វាកាន់តែរីក ដុះដាល និងប្រើប្រាស់វិធីសាស្ត្រ កាន់តែស្មុគស្មាញ និងមានចរិត​កាន់តែសាហាវឃោរឃៅ ដែលវាចាំបាច់តម្រូវឱ្យមន្ត្រីអនុវត្តច្បាប់​របស់យើងត្រូវខិតខំសិក្សាស្វែងយល់បន្ថែមពេលត្រឡប់ទៅបំពេញ ការងាររបស់ខ្លួនវិញ។ លោក ធូ ភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈ​កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង បានថ្លែងថា វគ្គ​បណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ ថ្វីត្បិតតែរយៈពេលខ្លីមែន តែបានរួមចំណែកក្នុងការលើកកម្ពស់ និងពង្រឹង​សមត្ថភាព​ដល់​មន្ត្រីអនុវត្តច្បាប់ ។ លោកបន្តថា ការផ្ទេរចំណេះដឹង និងបទពិសោធន៍​ជូនដោយគ្រូឧទ្ទេសនាម គឺជារឿងសំខាន់ តែសំខាន់ជាង​នេះគឺ​អាស្រ័យលើសិក្ខាកាមផ្ទាល់ដែលជាអ្នកក្រេបយកនូវចំណេះដឹងជំនាញទាំងនេះ យកទៅអនុវត្តជាក់ស្តែង និងចេះចែករំលែកបទពិសោធន៍ ផ្សព្វផ្សាយបន្តទៅកាន់មិត្តរួមការងាររបស់ខ្លួនបានដោយកម្រិតណា។ សូមជម្រាបថា ខេត្តបាត់ដំបងបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ បើក​វគ្គបណ្តុះបណ្តាល ស្តីពី៖…

  • អបអរសាទរ ទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល»  ថ្ងៃទី៣ ធ្នូ ២០២៤
  • ក្រុមហ៊ុន Meta ចាយ ១០ ពាន់លានដុល្លារ សង់ខ្សែកាបក្រោមទឹកព័ទ្ធជុំវិញពិភពលោក

    ក្រុមហ៊ុន Meta ចាយ ១០ ពាន់លានដុល្លារ សង់ខ្សែកាបក្រោមទឹកព័ទ្ធជុំវិញពិភពលោក

    បរទេស៖ ក្រុមហ៊ុន Meta គ្រោងនឹងចាយលុយប្រមាណ ១០ ពាន់លានដុល្លារ សាងសង់ខ្សែកាបអុបទិកក្រោមទឹក ព័ទ្ធជុំវិញពិភពលោកក្នុងចម្ងាយជាង ៤ ពាន់គីឡូម៉ែត្រ ហើយក្រុមហ៊ុននឹងកាន់កាប់គម្រោងមួយនេះ ផ្ដាច់មុខ ១០០ ភាគរយតែម្ដង ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Business Insider កាលពីចុងសប្ដាហ៍កន្លងទៅ ។ ខ្សែកាបក្រោមទឹករបស់ Meta នឹងតភ្ជាប់ឆ្នេរសមុទ្រភាគខាងកើត និងខាងលិចរបស់សហរដ្ឋអាមេរិក ដោយឆ្លងកាត់ប្រទេសឥណ្ឌា អាហ្វ្រិកខាងត្បូង និងអូស្ត្រាលី ។ ផែនការនេះនឹងមិនដាក់ពង្រាយនៅក្នុងតំបន់ធ្លាប់កើតមានករណីកាត់ខ្សែកាប និងតំបន់មានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ដូចជា នៅសមុទ្រក្រហមនោះទេ ។ លោក Sunil Tagare សហគ្រិននៅក្នុងឧស្សាហកម្មខ្សែកាបក្រោមសមុទ្រ បានលើកឡើងថា គម្រោងសាងសង់ខ្សែកាប គឺស្ថិតនៅក្នុងដំណាក់កាលដំបូងប៉ុណ្ណោះ ។ ដំណាក់កាលដំបូងនៃគម្រោងនេះ នឹងមានតម្លៃ ២ ពាន់លានដុល្លារ ហើយនឹងកើនឡើងដល់ជាង ១០ ពាន់លានដុល្លារ ក្នុងរយៈពេលពី ៥ ទៅ ១០ ឆ្នាំខាងមុខ ។ ចំណែកបើតាមគេហទំព័រ…

  • ហាងឆេងមាសសកលបន្តធ្លាក់ចុះ ឯនៅវៀតណាមលក់ ៣,៣៦០ ដុល្លារក្នុងមួយតម្លឹង

    ហាងឆេងមាសសកលបន្តធ្លាក់ចុះ ឯនៅវៀតណាមលក់ ៣,៣៦០ ដុល្លារក្នុងមួយតម្លឹង

    ហាណូយ៖ កាសែត VN Express បានចុះផ្សាយថា ហាងឆេងមាសរបស់ប្រទេសវៀតណាមនៅថ្ងៃចន្ទនេះ បានធ្លាក់ចុះ ០.៥៨ ភាគរយ ជួញដូរតម្លៃ ៣,៣៦០ ដុល្លារអាមេរិកក្នុងមួយតម្លឹង ខណៈដែលទីផ្សារមាសនៅលើពិភពលោកបន្តធ្លាក់ចុះ ។ តម្លៃមាសរបស់ក្រុមហ៊ុន Spot Gold បានធ្លាក់ចុះ ០.៧ ភាគរយ ដាក់លក់ក្នុងតម្លៃ ៣,១៧៩ ដុល្លារក្នុងមួយតម្លឹង ខណៈហាងឆេងមាសក្រុមហ៊ុន Gold Futures របស់អាមេរិក ដាំចុះ ០.៨ ភាគរយ ជួញដូរតម្លៃ ៣,២០៥ ដុល្លារក្នុងមួយតម្លឹង ។ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា មូលហេតុដែលនាំទីផ្សារមាសចុះថ្លៃបែបនេះ គឺដោយសារប្រាក់ដុល្លារអាមេរិក កាន់តែរឹងមាំ ខណៈពេលដែលអ្នកវិនិយោគកំពុងរង់ចាំទិន្នន័យសំខាន់ៗ អំពីសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិក ។ លោក Yeap Jun Rong អ្នកយុទ្ធសាស្រ្តទីផ្សាររបស់ក្រុមហ៊ុន IG បាននិយាយថា «ថ្មីៗនេះ តម្លៃមាសបាននិងកំពុងប្រឈមការធ្លាក់ថ្លៃ ខណៈប្រទេសពាក់ព័ន្ធទីផ្សារមាស បានបន្ធូរបន្ថយហានិភ័យភូមិសាស្ត្រនយោបាយ…

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិន ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិន ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃ ទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់គណបក្សកុម្មុយនីស្តចិន ។ សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ហ៊ុន សែន ក្នុងទស្សនកិច្ចរួមមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធាន គណៈទាក់ទងការបរទេសនៃគណបក្សប្រជាជនកម្ពុជា ឯកឧត្តម បណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា ព្រមទាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួង/ស្ថាប័ន និងថ្នាក់ដឹកនាំសំខាន់ៗរបស់ស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាល ។ នៅក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបទ្វេភាគី ជាមួយ ឯកឧត្តម…

  • វៀតណាមនឹងជួបប្រទះសីតុណ្ហភាពចុះត្រជាក់ខ្លាំងបំផុតប្រចាំឆ្នាំ

    វៀតណាមនឹងជួបប្រទះសីតុណ្ហភាពចុះត្រជាក់ខ្លាំងបំផុតប្រចាំឆ្នាំ

    ហាណូយ ៖ ភាគខាងជើងវៀតណាម ត្រូវបានព្យាករណ៍ថា នឹងជួបប្រទះនូវសីតុណ្ហភាពចុះត្រជាក់រហូតដល់ ៧អង្សាសេនៅតាមតំបន់ភ្នំ។ ចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃអង្គារសប្តាហ៍នេះ អាកាសធាតុនៅតំបន់ភាគខាងជើងនឹងចុះត្រជាក់នៅពេលយប់ និងពេលព្រឹក ដោយនៅតំបន់ភ្នំនឹងមានសីតុណ្ហភាពជាមធ្យមពី ១៣ដល់១៦អង្សាសេ និងតំបន់ទំនាបពី ១៥ដល់១៨អង្សាសេ ខណៈដែលសីតុណ្ហភាពខ្ពស់ គឺពី ២៤ដល់២៦អង្សាសេ។ ប៉ុន្តែប្លុកខ្យល់ត្រជាក់ខ្លាំងបំផុត គិតមកទល់ពេលនេះ បានគ្របដណ្តប់តំបន់នេះ ចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ធ្វើឱ្យសីតុណ្ហភាពជាមធ្យមធ្លាក់ក្រោម ២០អង្សាសេ។ គេហទំព័រព្យាករណ៍ឧតុមរបស់សហរដ្ឋអាមេរិក AccuWeather បានកំណត់សីតុណ្ហភាពទីក្រុងហាណូយនៅកម្រិត ២១ទៅ២៧អង្សាសេ ចាប់ពីថ្ងៃន្ទ ដល់ថ្ងៃពុធ មុនពេលធ្លាក់ចុះដល់ ១២ទៅ២០អង្សាសេនៅចុងសប្តាហ៍នេះ។ ចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ភ្លៀងធ្លាក់រាយប៉ាយ និងផ្គររន្ទះ ត្រូវបានគេរំពឹងថា នឹងកើតមាននៅតំបន់នានា ចាប់ពីខេត្ត Quang Binh ដល់ខេត្ត Binh Thuan។ ចាប់ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ សីតុណ្ហភាពចុះត្រជាក់ខ្លាំងនឹងពង្រីកលក្ខខណ្ឌភ្លៀងនៅទូទាំងតំបន់ភាគកណ្តាល។ ភ្លៀងត្រូវបានគេរំពឹងទុកនៅតំបន់ខ្ពង់រាបភាគខាងត្បូង និងកណ្តាលចាប់ពីថ្ងៃអង្គារ។ ហើយនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខ្យល់ត្រជាក់ត្រូវបានព្យាករណ៍ថា នឹងទៅដល់តំបន់ចំនួនពីរនៅពេលយប់ និងពេលព្រឹកព្រលឹម។ តំបន់ខ្ពង់រាបភាគកណ្តាលត្រូវបានគេរំពឹងថា នឹងមានសីតុណ្ហភាពពី ២៦ទៅ២៩អង្សាសេ…

  • លោក ហ្សេលែនស្គី ៖ អ៊ុយក្រែនត្រូវការការធានាសន្តិសុខ មុនចាប់ផ្តើមបទឈប់បាញ់

    លោក ហ្សេលែនស្គី ៖ អ៊ុយក្រែនត្រូវការការធានាសន្តិសុខ មុនចាប់ផ្តើមបទឈប់បាញ់

    កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានសង្កត់ធ្ងន់ថា ប្រទេសរបស់លោកត្រូវការការធានាសន្តិសុខគ្រប់គ្រាន់ ដើម្បីពិចារណាថាតើត្រូវចាប់ផ្តើមកិច្ចចរចាបទឈប់បាញ់ជាមួយរុស្ស៊ីដែរឬទេ។ លោក Zelenskyy បាននិយាយបែបនេះនៅក្នុងសន្និសីទសារព័ត៌មានរួមមួយ ជាមួយប្រធានថ្មីរបស់ក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa ក្នុងទីក្រុងកៀវ កាលពីថ្ងៃអាទិត្យម្សិលមិញ។ លោក Zelenskyy បានសង្កត់ធ្ងន់ថា អ៊ុយក្រែនត្រូវការការធានាសន្តិសុខគ្រប់គ្រាន់ ដើម្បីពង្រឹងជំហររបស់ខ្លួន មុនពេលរបៀបវារៈនៃការចរចាដែលអាចកើតមានជាមួយរុស្ស៊ី។ លោក Zelenskyy បានកត់សម្គាល់ថា ការធានាបែបនេះ ចាំបាច់ត្រូវរួមបញ្ចូលការផ្គត់ផ្គង់បរិមាណអាវុធរយៈចម្ងាយឆ្ងាយឲ្យបានគ្រប់គ្រាន់ និងការបើកដំណើរការនីតិវិធីផ្លូវការសម្រាប់អ៊ុយក្រែន ក្នុងការចូលជាសមាជិកណាតូ។ លោក Costa បានមកដល់រដ្ឋធានីអ៊ុយក្រែនជាមួយប្រធានគោលនយោបាយការបរទេសថ្មីរបស់សហភាពអឺរ៉ុប គឺលោក Kaja Kallas មុនពេលពួកលោកឡើងកាន់តំណែងជាផ្លូវការ។ លោក Costa បាននិយាយថា អឺរ៉ុបគ្រោងនឹងផ្តល់ជំនួយប្រចាំខែដល់អ៊ុយក្រែន ដែលមានតម្លៃ ១.៥ពាន់លានអឺរ៉ូ ឬប្រហែល ១.៥៨ពាន់លានដុល្លារសម្រាប់រយៈពេលមួយឆ្នាំ ដោយចាប់ផ្តើមពីខែមករា ឆ្នាំ២០២៥តទៅ។ លោក Costa បន្ថែមថា អឺរ៉ុបនឹងដាក់ប្រាក់ជំនួយជាមួយនឹងប្រាក់ចំណូលពីទ្រព្យសកម្មរបស់រុស្ស៊ី ដែលត្រូវបានបង្កក ដើម្បីជួយអ៊ុយក្រែន ហើយថា…

  • លោក ត្រាំ ពិភាក្សាអំពីការរត់ពន្ធគ្រឿងញៀន និងពាណិជ្ជកម្មជាមួយនាយករដ្ឋមន្ត្រីកាណាដា

    លោក ត្រាំ ពិភាក្សាអំពីការរត់ពន្ធគ្រឿងញៀន និងពាណិជ្ជកម្មជាមួយនាយករដ្ឋមន្ត្រីកាណាដា

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump បាននិយាយនៅក្នុងបណ្តាញសង្គមថា លោកបានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau លើបញ្ហាដែលប្រទេសរបស់ពួកគេត្រូវដោះស្រាយរួមគ្នា រួមទាំងការរត់ពន្ធគ្រឿងញៀន និងពាណិជ្ជកម្ម។ លោក Trump បានបង្ហោះសារនៅលើបណ្តាញសង្គមនាពេលថ្មីៗនេះថា គាត់ទើបតែមានកិច្ចប្រជុំប្រកបដោយភាពវិជ្ជមានជាមួយលោក Trudeau ។ អ្នកទាំងពីរបានជួបគ្នានៅឯរម្មណីយដ្ឋាន Mar-a-Lago របស់លោក Trump ក្នុងរដ្ឋ Florida។ លោក Trump បានអះអាងថា ប្រធានបទទាំងនោះរួមមានគ្រឿងញៀនខុសច្បាប់ ដែលបានរត់ពន្ធចូលសហរដ្ឋអាមេរិកពីកាណាដា និងប្រទេសដទៃទៀត ដែលលោកថា ជាលទ្ធផលនៃការធ្វើអន្តោប្រវេសន៍ខុសច្បាប់។ លោក Trump បន្តថា គាត់ និងលោក Trudeau ក៏បានពិភាក្សាអំពីឱនភាពពាណិជ្ជកម្មអាមេរិកដ៏ធំជាមួយកាណាដាផងដែរ ហើយថា លោក Trudeau បានសន្យាថាននឹងធ្វើការជាមួយសហរដ្ឋអាមេរិកលើបញ្ហានេះ។ បើតាមការបញ្ជាក់របស់លោក Trump ឧក្រិដ្ឋកម្ម និងគ្រឿងញៀនកំពុងហូរចូលដូចទឹកបាក់ទំនប់ទៅក្នុងសហរដ្ឋអាមេរិក តាមរយៈប្រទេសម៉ិកស៊ិក និងកាណាដា។ ជាការឆ្លើយតប លោក Trump បានប្រកាសថ្មីៗនេះថា…

  • នាយករដ្ឋមន្ត្រី អញ្ជើញពិនិត្យស្ថានភាព និងទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក

    នាយករដ្ឋមន្ត្រី អញ្ជើញពិនិត្យស្ថានភាព និងទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក

    (សៀមរាប)៖ បន្ទាប់ពីបានចូលរួមកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតឱកាសចុះពិនិត្យស្ថានភាព និងទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២៤ ។ សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ជាទីកន្លែងផ្តល់នូវទស្សនីយភាពបែបធម្មជាតិនៃការរស់នៅរបស់បងប្អូនប្រជាជនខ្មែរតាមបែបបទអ្នកទន្លេ និងសម្រស់ធម្មជាតិសម្បូរបែបរបស់បឹងទន្លេសាបផងដែរ។ បន្ទាប់ពីបានទស្សនកិច្ច និងជួបសំណេះសំណាលផ្ទាល់ជាមួយសហគមន៍ ពិសេសអ្នកប្រកបរបរជាអ្នកបេីកបរកាណូត និងអុំទូកបម្រេីសេវាជូនអ្នកទេសចរ សម្ដេចបវរធិបតី ទទួលបាននូវសំណូមពរមួយចំនួន ហេីយសម្រេចផ្តល់ជាដំណោះស្រាយជូនដូចខាងក្រោម៖ ១. កសាងផ្លូវកៅស៊ូ ៨គីឡូម៉ែត្រ លើផ្លូវក្រាលគ្រួសក្រហមដែលមានស្រាប់ ដេីម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វេីដំណេីរ និងកាត់បន្ថយការហុយ ។ ២. កសាងបញ្ជរលក់សំបុត្រថ្មីរបស់សហគមន៍ ដែលនឹងជួយឱ្យសហគមន៍មិនចាំបាច់ជួលដីដើម្បីលក់សំបុត្រដូចបច្ចុប្បន្ន ។ ៣. ផ្តល់បន្ថែមនូវធុងសំរាមក្នុងសហគមន៍ ដើម្បីថែរក្សាអនាម័យ និងបរិស្ថាន នៅក្នុងតំបន់ ។ សម្ដេចនាយករដ្ឋមន្ត្រី សូមកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋនៅកំពង់ភ្លុក ដែលបានរួមគ្នាចងក្រងជាសហគមន៍ ដេីម្បីផ្តល់ជូននូវសេវាកម្មយ៉ាងល្អ ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រកបដោយស្នាមញញឹមនិងសប្បាយរីករាយ ជាពិសេសក៏រួមចំណែកក្នុងការលេីកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ និងបង្កើតផលិតផលទេសចរណ៍បន្ថែមនៅក្នុងខេត្តសៀមរាប ៕ ដោយ ៖…

  • សម្តេចតេជោ​ ហ៊ុន​ សែន​៖ បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជម្នះ ៧ មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ

    សម្តេចតេជោ​ ហ៊ុន​ សែន​៖ បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជម្នះ ៧ មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ

    សម្តេចតេជោ​ ហ៊ុន​ សែន​ បានអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៤)។ សម្តេចតេជោ​ ហ៊ុន​ សែន​បានសរសេរលើបណ្តញសង្គមថា​ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុងនិងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។ សម្តេចតេជោ​ ហ៊ុន​ សែន​ បានបន្តថា​ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខ របស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទី បានក្រោកឈររួបរួមគ្នា ជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេង…