Category: ព័ត៌មានជាតិ​

  • ប្រមុខការពារជាតិរុស្ស៊ីទៅកូរ៉េខាងជើង ចំពេលតានតឹង

    ប្រមុខការពារជាតិរុស្ស៊ីទៅកូរ៉េខាងជើង ចំពេលតានតឹង

    បរទេស៖ នៅក្នុងដំណើរទស្សនកិច្ច នៅប្រទេសកូរ៉េខាងជើង រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Andrei Belousov បានចូលរួម ក្នុងពិធីកម្រិតរដ្ឋ របស់ទីក្រុងព្យុងយ៉ាង នោះ គឺការរំលឹកដល់កងទ័ពសូវៀត ដែលបានស្លាប់ ក្នុងសង្គ្រាមលោក លើកទីពីរ។ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី Andrei Belousov ក្នុងពេលមានវត្តមាន នៅទីក្រុងព្យុងយ៉ាង កាលពីចុងសប្តាហ៍ បានធ្វើទស្សនកិច្ចទៅកាន់ទីតាំងមួយ រំលឹកដល់កងទ័ពសូវៀត ដែលបានស្លាប់ ក្នុងការរំដោះប្រទេសកូរ៉េ ពីប្រទេសជប៉ុន ក្នុងសង្គ្រាមលោក លើកទីពីរ ហើយត្រូវបានរៀបចំជូន នូវពិធីដ៏ថ្លៃថ្លា ដោយសិល្បករ របស់កូរ៉េខាងជើង ទៀតផង។ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីរូបនេះ ក៏ត្រូវជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ផងដែរ។ ដំណើរទស្សនកិច្ចនេះកើតមាន ចំពេលដែលភាពតានតឹង កាន់តែខ្លាំងឡើង ជុំវិញការចោទពីរឿងដាក់ពង្រាយកងទ័ពរបស់ទីក្រុងព្យុងយ៉ាង នៅភាគខាងលិច នៃប្រទេសរុស្ស៊ី ដើម្បីជួយសង្គ្រាមរបស់ទីក្រុងមូស្គូ ប្រឆាំងនឹងអ៊ុយក្រែន ហើយបណ្តាប្រទេសលោកខាងលិចបានលុបចោល ការហាមឃាត់ ដែលមានយូរអង្វែង លើការប្រើប្រាស់មីស៊ីល របស់ពួកគេ ដើម្បីវាយប្រហារគោលដៅនានា នៅក្នុងប្រទេសរុស្ស៊ី…

  • ម៉ាឡេស៊ី ១៣៧,០០០ នាក់ចាកចោលផ្ទះ ព្រោះទឹកជំនន់​​

    ម៉ាឡេស៊ី ១៣៧,០០០ នាក់ចាកចោលផ្ទះ ព្រោះទឹកជំនន់​​

    បរទេស ៖ ទឹកជំនន់នៅប្រទេសម៉ាឡេស៊ី បានបណ្តាលឲ្យមនុស្សជាង១៣ម៉ឺន៧ពាន់នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង នៅទូទាំងប្រទេស គិតត្រឹមថ្ងៃអាទិត្យ។ ប្រជាជនម៉ាឡេស៊ីដែលកំពុងប្រឈមមុខនឹងទឹកជំនន់ធ្ងន់ធ្ងរខ្លាំងជាងគេ នៅរដ្ឋ Kelantan ប៉ុន្មានថ្ងៃមកនេះ បានពណ៌នាថា ជាគ្រោះមហន្តរាយដ៏អាក្រក់បំផុត មិនធ្លាប់មាន ក្នុងរយៈពេល មួយទសវត្សរ៍។ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជម្លៀស នៅទូទាំងប្រទេស បានកើនឡើងដល់ ១៣៧,៩៣០នាក់ គិតត្រឹមថ្ងៃទី១ ខែធ្នូ ម្សិលមិញ។ ចំនួនអ្នកស្លាប់ មានចំនួនបួននាក់ នៅរដ្ឋ Kelantan, Terengganu) និង Sarawak។ ឧបនាយករដ្ឋមន្ត្រី Ahmad Zahid Hamidi ដែលជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយជាតិ បាននិយាយថា បុគ្គលិកសេវាសង្គ្រោះបន្ទាន់រាប់ពាន់នាក់ត្រូវបានដាក់ពង្រាយនៅក្នុងរដ្ឋដែឡរងគ្រោះ រួមជាមួយនឹងទូកជួយសង្គ្រោះ រថយន្ត និង ឧទ្ធម្ភាគចក្រ។ ទឹកជំនន់គឺជាបាតុភូត កើតមានជាប្រចាំឆ្នាំ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ដែលមានប្រជាជនចំនួន ៣៤ លាននាក់ មួយនេះ ដោយសារខ្យល់មូសុងឦសាន ដែលនាំមកនូវភ្លៀងធ្លាក់ខ្លាំង ចាប់ពីខែវិច្ឆិកា ដល់ខែមីនា៕ ប្រភពពី AFP…

  • សម្តេចតេជោរំលឹក និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ

    សម្តេចតេជោរំលឹក និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ

    សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃ​ព្រះរាជា​ណាចក្រកម្ពុជា បានរំលឹក និងផ្ញើសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៤) ដោយសម្តេចបានចាត់ទុកថា ព្រឹត្តិការន៍នេះត្រូវបានកើតឡើងដោយ​កម្លាំងមហាសាមគ្គីប្រជាជន​ទាំងមូល ទាំងក្នុងនិងក្រៅប្រទេស។ តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុងនិងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩»។ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានរំលឹកទៀតថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បច្ចុប្បន្នត្រូវបានដូរឈ្មោះជា…

  • ក្រសួងមុខាងារសារធារណៈប្រកាសលទ្ធផល ការប្រឡងមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ

    ក្រសួងមុខាងារសារធារណៈប្រកាសលទ្ធផល ការប្រឡងមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ

    (ភ្នំពេញ)៖ ក្រសួងមុខងារសារធារណៈ នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ធ្វើការបូកស្រង់ពិន្ទុ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ត្រូវបានបញ្ចប់រួចរាល់ និងប្រកាសលទ្ធផល។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាការរៀបចំការប្រឡងប្រជែង និងសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធទាំងអស់ ក៏មានវត្តមាននៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដើម្បីពិនិត្យការផ្ទៀងផ្ទាត់ សម្រេចលើលទ្ធផលជាប់ជាស្ថាពរ ជូនដល់បេក្ខជនប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីគណៈកម្មការ អនុគណៈកម្មការរៀបចំការប្រឡងប្រជែងពាក់ព័ន្ធនានា និងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងអ្នកសង្កេតការណ៍សកលវិទ្យាល័យ និងមហាជន ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប ដើម្បីចូលរួមក្នុងការផ្សព្វផ្សាយ និងជាសាក្សី។ បេក្ខជន ៩៨៦នាក់ ជាប់មន្រ្តីកសិកម្មឃុំ ខណៈជ្រើសរើសដល់ ១០០០នាក់ ។ ក្រសួងមុខងារសាធារណៈ រកឃើញបេក្ខជនចំនួន ៩៨៦នាក់ បានប្រឡងជាប់ជាមន្រ្តីកសិកម្មឃុំ របស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ៤៣នាក់។ ក្រោយបញ្ចប់ការប្រឡង១សប្ដាហ៍ ក្រសួងមុខងារសាធារណៈ បានបិទបញ្ចប់ដំណើរការកែសន្លឹកកិច្ចការ និងបូកពិន្ទុ ដោយរៀបចំប្រកាសលទ្ធផលនៅថ្ងៃនេះ។…

  • ព្យុះស៊ីក្លូន Fengal បោកបក់មកលើរដ្ឋភាគខាងត្បូង នៃប្រទេសឥណ្ឌា នាំមកនូវទឹកភ្លៀងធ្លាក់ចុះខ្លាំង និងបង្ខំឲ្យផ្អាកជើង ហោះហើរជាច្រើន

    ព្យុះស៊ីក្លូន Fengal បោកបក់មកលើរដ្ឋភាគខាងត្បូង នៃប្រទេសឥណ្ឌា នាំមកនូវទឹកភ្លៀងធ្លាក់ចុះខ្លាំង និងបង្ខំឲ្យផ្អាកជើង ហោះហើរជាច្រើន

    ញ៉ូដែលី៖ កាលពីល្ងាចថ្ងៃសៅរ៍ ព្យុះស៊ីក្លូន Fengal បានចាប់ផ្តើមបោកបក់ដែលធ្វើឲ្យប៉ះពាល់ដល់រដ្ឋ នៅPuducherry និងរដ្ឋ Tamil Nadu ស្ថិតនៅភាគខាងត្បូង របស់ប្រទេសឥណ្ឌា ដោយនាំមកនូវភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង និងបានបង្កប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ជើងហោះហើរទៅកាន់ និងមកពីទីក្រុង Chennai ផងដែរ ។ ព្យុះស៊ីក្លូននេះត្រូវបានគេរំពឹងថា នឹងបោកបក់មកលើ តំបន់ឆ្នេរ Puducherry ជាមួយនឹងល្បឿន ខ្យល់បក់ខ្លាំង ដែលលាតសន្ធឹងរហូតដល់៩០គីឡូម៉ែត្រក្នុង១ម៉ោង ។ . ការដួលរលំដើមឈើជាច្រើន ត្រូវបានគេរាយការណ៍ចេញ ពីតំបន់ជាច្រើន នៅក្នុងក្រុង Chennai និងកន្លែង ដែលនៅក្បែរនោះ ។ ជីវភាពនៃការរស់នៅជាធម្មតា បាននូវរងផលប៉ះពាល់ ដោយសារពលរដ្ឋជ្រើសរើស ដោយស្នាក់នៅតែក្នុងផ្ទះ ក្នុងតំបន់ដែលរងផលប៉ះពាល់នោះ ។ ផ្ទាំងពាណិជ្ជកម្ម សេចក្តីថ្លែងការណ៍ផ្លូវការ ដែលចេញដោយអាកាសយានដ្ឋាន Chennai បានឲ្យដឹងថា ប្រតិបត្តិការជើងហោះហើរ ទាំងអស់ត្រូវបានបិទផ្អាកដំណើរការរហូតដល់ម៉ោង ៤និង០០នាទីព្រឹកថ្ងៃអាទិត្យនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា . TAG:

  • មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំកម្លាំងចម្រុះចុះសង្ក្រាប ទប់ស្កាត់បទល្មើស នេសាទបឹងទន្លេសាប និងប្រលែងត្រីចម្រុះ ២០០ គីឡូក្រាម ចូលទៅបឹងធម្មជាតិ!

    មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំកម្លាំងចម្រុះចុះសង្ក្រាប ទប់ស្កាត់បទល្មើស នេសាទបឹងទន្លេសាប និងប្រលែងត្រីចម្រុះ ២០០ គីឡូក្រាម ចូលទៅបឹងធម្មជាតិ!

    កំពង់ធំ÷លោក ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សុង ហុង អគ្គនាយករង រដ្ឋបាលជលផល និងលោក ខូវ គង់ អគ្គនាយករង រដ្ឋបាលជលផល ដឹកនាំខណ្ឌរដ្ឋបាលជលផលកំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ និងអធិការដ្ឋាន រដ្ឋបាលជលផលខាងជើងបឹងទន្លេសាប អធិការដ្ឋានរដ្ឋបាលជនផល ត្បូងបឹង ទន្លេសាប និងរដ្ឋបាលជលផលភ្នំពេញ សរុបចំនួន បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនៅចំណុច ក្រចាប់កំពង់ធូល ប្រឡាយតាពេជ្រ ប្រឡាយតាសោម រវាងព្រំប្រទល់ខេត្តទាំងបីខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង និង ខេត្តពោធិ៍សាត់ នាពេលថ្មីៗកន្លងមកនេះ។ . ជាលទ្ធផលកម្លាំងចម្រុះអនុវត្តបាន០១ករណី រុះរើរបាំងសាច់អួនលើសប្រវែង និងសាច់អួនក្រឡាញឹក ដែលមានទំហំតូចដូចខាងក្រោម÷ របាំងសាច់អួនចំនួន១៥របាំង ប្រវែង៣.៥០០ម៉ែត្រ លូសាច់អួន៣០ មាត់ បង្គោលចំនួន៣០០ដើម កាប់បំផ្លាញ បង្គោលឈ្នក់ ចំនួន៥០កន្លែង ត្រីស្រស់ចម្រុះចំនួន ២០០គីឡូក្រាម ចាក់លែងទៅក្នុងធម្មជាតិវិញ។ ផ្ទាំងពាណិជ្ជកម្ម នៅថ្ងៃជាមួយគ្នានេះដែរលោក ឡង…

  • មេដឹកនាំកំពូល របស់កូរ៉េខាងជើង ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី នៅក្រុងព្យុងយ៉ាង

    មេដឹកនាំកំពូល របស់កូរ៉េខាងជើង ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី នៅក្រុងព្យុងយ៉ាង

    សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ (KCNA) បានរាយការណ៍ឲ្យដឹងថា លោក គីម ជុងអ៊ុន មេដឹកនាំកំពូល របស់សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ ដែលគេស្គាល់ថា (កូរ៉េខាងជើង) កាលពីថ្ងៃសៅរ៍ បានជួបពិភាក្សាជាមួយលោក Andrei Belousov រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី នៅទីក្រុងព្យុងយ៉ាង ។ ទីភ្នាក់ងារ KCNA រាយការណ៍ឲ្យដឹងថា នៅក្នុងជំនួបនេះដែរ ភាគីទាំង២ បានផ្លាស់ប្តូរយោបល់ និងឈានដល់ ការឯកភាពគ្នា លើការអភិវឌ្ឍន៍បន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍ របស់ប្រទេសទាំង២ និងយុត្តិធម៌អន្តរជាតិ ដើម្បីទប់ទល់នឹងការ ប្រែប្រួលយ៉ាងឆាប់រហ័ស នៃបរិយាកាសសន្តិសុខក្នុងតំបន់ និងអន្តរជាតិ ។ . ទីភ្នាក់ងារព័ត៌មាន KCNA បានផ្សាយថា លោក គីម អគ្គលេខាបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋរបស់កូរ៉េខាងជើង បានសម្តែងនូវ “ការព្រួយបារម្ភយ៉ាងខ្លាំង” របស់គាត់ ចំពោះការអភិវឌ្ឍន៍ នៃស្ថានភាពរបស់អ៊ុយក្រែន ។ ផ្ទាំងពាណិជ្ជកម្ម…

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិន

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិន

    ភ្នំពេញ៖ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ ទី០២ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤។ ការបំពេញទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន តបតាមការអញ្ជើញរបស់គណបក្សកុម្មុយនីស្តចិន។ សមាសភាពគណៈប្រតិភូអមដំណើរសម្តេចតេជោ ហ៊ុន សែន ក្នុងទស្សនកិច្ចរួមមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា, លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈទាក់ទងការបរទេសនៃគណបក្សប្រជាជនកម្ពុជា, លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃ ព្រឹទ្ធសភា ព្រមទាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួង/ស្ថាប័ន និងថ្នាក់ដឹកនាំសំខាន់ៗរបស់ស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាល។ នៅក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបទ្វេភាគីជាមួយ…

  • អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា  ២ ធ្នូ ១៩៧៨ ~ ២ ធ្នូ ២០២៤
  • ការផលិត កាន់កាប់ ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬបង្ហាញ នៅទីសាធារណៈ បណ្តាញសង្គម និងអ៊ីនធឺណិត នូវ រូបភាព និងវីដេអូអាសអាភាស ជាពីសេស សម្ភារៈអាសអាភាសនៃកុមារ គឺជា អំពើខុសច្បាប់

    ការផលិត កាន់កាប់ ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬបង្ហាញ នៅទីសាធារណៈ បណ្តាញសង្គម និងអ៊ីនធឺណិត នូវ រូបភាព និងវីដេអូអាសអាភាស ជាពីសេស សម្ភារៈអាសអាភាសនៃកុមារ គឺជា អំពើខុសច្បាប់

    អគ្គនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកនាពេលថ្មីៗនេះថាការផលិត កាន់កាប់ ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬបង្ហាញ នៅទីសាធារណៈ បណ្តាញសង្គម និងអ៊ីនធឺណិត នូវ រូបភាព និងវីដេអូអាសអាភាស ជាពីសេស សម្ភារៈអាសអាភាសនៃកុមារ គឺជា អំពើខុសច្បាប់។ ប្រភពដដែល បានបន្តថា តាមច្បាប់ស្តីពី ការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ របស់កម្ពុជា គឺក្នុងមាត្រា៣៩ បានចែងថា ជនណាដែល កាន់កាប់ ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬបង្ហាញនៅទីសាធារណៈនូវរូបភាពអាសអាភាសត្រូវមានទោសពី ៧ថ្ងៃ ដល់១ខែ និងពិន័យជាទឹកប្រាក់ចំនួន ១សែនរៀល ដល់២សែនរៀល។ ក្នុងមាត្រាដដែល សម្រាប់បុគ្គលណាដែលបានផលិតរូបភាព និងសម្ភារៈអាសអាភាសក្នុងគោលបំណងយកទៅប្រើប្រាស់ ឬ ប្រព្រឹត្តបទល្មើសណាមួយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ដល់១ឆ្នាំ និងពិន័យជាប្រាក់ពី ១សែនរៀល ដល់២លានរៀល។ ចំពោះច្បាប់ដដែលសម្រាប់កុមារវិញ នៅក្នុងមាត្រា៤១ ទាក់ទងនឹងរូបភាព និងសម្ភារៈអាសអាភាសនៃកុមារបានចែងមកថា…