Category: ព័ត៌មានជាតិ​

  • កងទ័ពជើងទឹកមីយ៉ាន់ម៉ា បាញ់ប្រហារលើក្រុមទូកនេសាទថៃ បង្កឱ្យមនុស្សម្នាក់លង់ទឹកស្លាប់ និង៣១នាក់ត្រូវបានឃាត់ខ្លួន

    កងទ័ពជើងទឹកមីយ៉ាន់ម៉ា បាញ់ប្រហារលើក្រុមទូកនេសាទថៃ បង្កឱ្យមនុស្សម្នាក់លង់ទឹកស្លាប់ និង៣១នាក់ត្រូវបានឃាត់ខ្លួន

    (បាងកក)៖ អ្នកនាំពាក្យក្រសួងការពារជាតិថៃ បានឱ្យដឹងថា កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ កងទ័ពជើងទឹកនៃប្រទេសមីយ៉ាន់ម៉ា បានបាញ់ប្រហារមកលើ ទូកនេសាទថៃមួយក្រុម ជាហេតុបង្កឱ្យអ្នកនេសាទម្នាក់លង់ទឹកស្លាប់ ហើយបានឃាត់ខ្លួន៣១នាក់ផ្សេងទៀត នៃទូកនេសាទមួយក្នុងចំណោមនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១ ខែធ្នូ ឆ្នាំ២០២៤។ អ្នកនាំពាក្យក្រសួងការពារជាតិថៃ បាននិយាយថា ទូកនេសាទ២គ្រឿង ក្នុងចំណោម១៥គ្រឿង បានរងការបាញ់ប្រហារ បន្ទាប់ពីពួកគេបានធ្វើសកម្មភាព នៅចម្ងាយចន្លោះ ជាង៧-១០គីឡូម៉ែត្រ ក្នុងដែនទឹករបស់មីយ៉ាន់ម៉ា។ អ្នកនេសាទ ៣នាក់ បានលោតចូលទៅក្នុងទឹក អំឡុងឧ​ប្បត្តិហេតុនោះ ហើយម្នាក់ក៏បានលង់ទឹកស្លាប់ ខណៈ២នាក់ទៀត ត្រូវបានជួយសង្រ្គោះដោយ កងទ័ពជើងទឹកថៃ។ ទូកនេសាទថៃ១គ្រឿង ដែលផ្ទុកអ្នកនេសាទ៣១នាក់ ត្រូវបានកងទ័ពជើងទឹកមីយ៉ាន់ម៉ាឃាត់ទុក។ បើ​តាមអ្នកនាំពាក្យខាងលើ កងទ័ពជើងទឹកថៃ កំពុងស្ថិតក្នុងការចរចា ដើម្បីធានាការដោះលែងពួកគេមកវិញ។ គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យក្រសួងការបរទេសថៃ ខាងក្រសួងក៏កំពុងសហការជាមួយអាជ្ញាធរនៅមីយ៉ាន់ម៉ាផងដែរ ដើម្បីព្យាយាមសម្រេចឱ្យបាន ការដោះលែងអ្នកនេសាទថៃទាំងនោះ ព្រមទាំងវាយតម្លៃថា តើមានការបំពានច្បាប់អន្តរជាតិណាមួយ កើតឡើងដែរឬអត់។ ដោយឡែក មន្ទីរនេសាទថៃ នៅខេត្ត Ranong ភាគខាងត្បូង ដែលមានព្រំប្រទល់សមុទ្រ…

  • អេស្ប៉ាញបញ្ចប់ការសាកល្បងរថភ្លើងដើរដោយថាមពលអ៊ីដ្រូសែន រត់ក្នុងចម្ងាយ ១ម៉ឺនគីឡូម៉ែត្រ

    អេស្ប៉ាញបញ្ចប់ការសាកល្បងរថភ្លើងដើរដោយថាមពលអ៊ីដ្រូសែន រត់ក្នុងចម្ងាយ ១ម៉ឺនគីឡូម៉ែត្រ

    ម៉ាឌ្រីដ ៖ អ្នកអភិវឌ្ឍន៍គម្រោងបានប្រកាសថា រថភ្លើងដើរដោយថាមពលអ៊ីដ្រូសែនដំបូងបង្អស់របស់ប្រទេសអេស្ប៉ាញ បានបញ្ចប់ការសាកល្បងរត់ក្នុងចម្ងាយ ១០,០០០គីឡូម៉ែត្រ។ រថភ្លើងដើរដោយថាមពលអ៊ីដ្រូសែននេះ បច្ចុប្បន្នកំពុងស្ថិតក្រោមដំណើរការរត់សាកល្បងរវាង ទីក្រុង Zaragoza និង Canfranc នៅ ភាគ ខាង ជើង ប្រទេស អេស្ប៉ាញ។ ផ្លូវធ្វើតេស្តមានលក្ខណៈរាងចោតបន្តិចនៅតំបន់ជើងភ្នំ Pyrenees ត្រូវបានជ្រើសរើស ដើម្បីសាកល្បងដំណើរការរថភ្លើងជំនាន់ថ្មីនេះ ក្រោមលក្ខខណ្ឌដ៏លំបាក។ គម្រោងនេះបង្កើតឡើងដោយសម្ព័ន្ធ FCH2Rail ដែលរួមមាន CAF, DRL, Toyota, CNH2, IP, និង Stemmann-Technik រួមជាមួយក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកអេស្ប៉ាញ Adif និងប្រតិបត្តិករផ្លូវដែក RENFE។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ រថភ្លើងនេះបង្កើតឡើងដោយបំពាក់បច្ចេកវិទ្យាថាមពលកូនកាត់ Fuel Cell Hybrid Power Pack ដែលបញ្ចេញឧស្ម័នសូន្យសុទ្ធ ជាមួយនឹងការដំណើរការដោយថាមពលអ៊ីដ្រូសែន ក្នុងគោលបំណងផ្តល់ជម្រើសងាយស្រួល និងប៉ះពាល់ដល់បរិស្ថាន បើធៀបនឹងរថភ្លើងប្រើប្រេងម៉ាស៊ូត៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម…

  • រុស្ស៊ី ៖ អត្រាឆ្លងមេរោគអេដស៍ធ្លាក់ចុះ ២៧ភាគរយក្នុងមួយទសវត្សរ៍

    រុស្ស៊ី ៖ អត្រាឆ្លងមេរោគអេដស៍ធ្លាក់ចុះ ២៧ភាគរយក្នុងមួយទសវត្សរ៍

    មូស្គូ ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃអាទិត្យនេះ ដោយដកស្រង់របាយការណ៍របស់អាជ្ញាធរសុខាភិបាលរុស្ស៊ីថា អត្រាឆ្លងមេរោគអេដស៍នៅក្នុងប្រទេសរុស្ស៊ីបានធ្លាក់ចុះ ២៧ភាគរយក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយសារកិច្ចខិតខំប្រឹងប្រែងធ្វើតេស្ត និងទប់ស្កាត់។ សេវាសហព័ន្ធទទួលបន្ទុកកិច្ចការគាំពារសិទ្ធិ និងសុខាភិបាលភាពមនុស្ស ដែលគេស្គាល់ទូទៅ Rospotrebnadzor បានបញ្ជាក់ថា ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ សហព័ន្ធរុស្ស៊ីបានមើលឃើញការថយចុះអត្រាឆ្លងមេរោគអេដស៍ដល់ទៅ ២៧.១%។ ទីភ្នាក់ងារនេះបានអរគុណចំពោះវិធានការជាប្រព័ន្ធ ដោយច្រើនជាង ៩៩%នៃកុមារដែលកើតពីម្តាយដែលមានផ្ទុកមេរោគអេដស៍ មិនបានឆ្លងមេរោគនេះទេ។ ទីភ្នាក់ងារ Rospotrebnadzor បានគូសបញ្ជាក់ពីការពង្រីកកម្មវិធីធ្វើតេស្តរកមេរោគអេដស៍នៅទូទាំងប្រទេសរុស្ស៊ី។ តួយ៉ាង នៅឆ្នាំ ២០២៣ សំណាកឈាមចំនួន ៤៩លានត្រូវបានធ្វើតេស្តរកមេរោគអេដស៍ កើនឡើង ៧៤.៨% បើធៀបនឹងឆ្នាំ ២០១៤។ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ ២០២៤ ការធ្វើតេស្តមានចំនួន ៣៨.៥លាន កើនឡើង ៦.៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣៕ ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

  • ្វីបអាហ្វ្រិកផ្ទុះករណីឆ្លងជម្ងឺអុតស្វាកើនជិត ៦ម៉ឺនករណី ក្នុងនោះប្រទេសចំនួន២០រងផលប៉ះពាល់

    ្វីបអាហ្វ្រិកផ្ទុះករណីឆ្លងជម្ងឺអុតស្វាកើនជិត ៦ម៉ឺនករណី ក្នុងនោះប្រទេសចំនួន២០រងផលប៉ះពាល់

    អាឌីសអាបាបា ៖ ចំនួនករណីឆ្លងជម្ងឺអុតស្វា ឬ mpox ដែលបានរាយការណ៍មកទល់ពេលនេះនៅទ្វីបអាហ្រ្វិក បានកើនឡើងលើសពី ៥៩,២០០ករណី ខណៈដែលប្រទេសរងផលប៉ះពាល់មានចំនួន២០។ នេះបើតាមរបាយការណ៍ពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក (Africa CDC)។ ប្រភពដដែលបានឲ្យដឹងថា ទ្វីបអាហ្រ្វិកបានរាយការណ៍ពីករណីឆ្លងជម្ងឺអុតស្វាចំនួន ៥៩,២២០ករណី ចាប់តាំងពីដើមឆ្នាំ ២០២៤នេះ ដែលក្នុងនោះ ១២,៩៣៨ករណីត្រូវបានរកឃើញ និងមានអ្នកស្លាប់ជាង ១,១៦៤នាក់។ ទិន្នន័យពីទីភ្នាក់ងារថែទាំសុខភាពពិសេសរបស់សហភាពអាហ្រ្វិក បានបង្ហាញថា ក្នុងអំឡុងសប្តាហ៍មុនតែមួយប៉ុណ្ណោះ ទ្វីបអាហ្រ្វិកបានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ២,៦៨០ករណី ក្នុងនោះ អ្នកស្លាប់ថ្មីចំនួន ២២នាក់។ អង់ហ្គោឡាបានក្លាយជាប្រទេសអាហ្វ្រិកចុងក្រោយគេ ដែលបានរាយការណ៍ពីការផ្ទុះជំងឺ អុតស្វា ដោយរាយការណ៍ពីករណីឆ្លងជម្ងឺ mpox លើកដំបូងនៅថ្ងៃទី១៦ ខែវិច្ឆិកា ធ្វើនាំឱ្យចំនួនប្រទេសដែលរងផលប៉ះពាល់សរុបកើនដល់២០ប្រទេស។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក (Africa CDC) បានឲ្យដឹងទៀតថា ចំនួនករណីឆ្លងជម្ងឺអុតស្វា ដែលបានបញ្ជាក់នៅក្នុងទ្វីបអាហ្រ្វិកបានកើនឡើងជាង ៦០០ភាគរយនៅឆ្នាំ ២០២៤នេះ បើធៀបនឹងចំនួនសរុបកាលពីឆ្នាំមុន។ សូមរម្លឹកថា Mpox ដែលគេស្គាល់ថា ជាជំងឺអុតស្វា ត្រូវបានរកឃើញដំបូងនៅក្នុងខ្លួនសត្វស្វាក្នុងមន្ទីរពិសោធន៍នៅឆ្នាំ ១៩៥៨។ វាជាមេរោគដ៏កម្រដែលជាធម្មតារីករាលដាលតាមរយៈសារធាតុរាវក្នុងខ្លួន…

  • រុស្ស៊ីបាញ់បង្ហោះផ្កាយរណប Kondor-FKA ទៅកាន់គន្លងតារាវិថីដោយជោគជ័យ

    រុស្ស៊ីបាញ់បង្ហោះផ្កាយរណប Kondor-FKA ទៅកាន់គន្លងតារាវិថីដោយជោគជ័យ

    មូស្គូ ៖ រុស្ស៊ីបានបាញ់បង្ហោះរ៉ុក្កែត Soyuz-2.1a ដោយជោគជ័យចេញពីទីតាំងបាញ់បង្ហោះ Vostochny Cosmodrome នៅតំបន់ Far East របស់ប្រទេសរុស្ស៊ី កាលពីព្រឹកថ្ងៃសៅរ៍ ដោយដាក់ផ្កាយរណប Kondor-FKA លេខ២ ទៅក្នុងគន្លងតារាវិថីដែលបានកំណត់។ បំពាក់ដោយបច្ចេកវិទ្យារ៉ាដាកម្រិតខ្ពស់ ផ្កាយរណប Kondor-FKA នេះ អាចធ្វើការអង្កេតលើផែនដីគ្រប់ពេលគ្រប់អាកាសធាតុ។ ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផ្កាយរណប Kondor-FKA បានទៅដល់គន្លងតារាវិថីហើយ ប្រព័ន្ធបាញ់បង្ហោះបានដំណើរការដូចការគ្រោងទុក។ ផ្កាយរណប Kondor-FKA អាចជ្រាបចូលទៅក្នុងគម្របពពក និងដំណើរការក្នុងភាពងងឹត ដែលធ្វើឱ្យពួកវាមិនអាចខ្វះបានសម្រាប់កិច្ចការផ្សេងៗ រួមទាំងការធ្វើផែនទី, ការត្រួតពិនិត្យបរិស្ថាន, ការរុករកធនធានធម្មជាតិ និងការបញ្ជាផ្លូវនាវាចរឆ្លងកាត់ផ្លូវ ដែលគ្របដណ្តប់ដោយទឹកកកជាដើម។ សូមរម្លឹកថា ផ្កាយរណបរបស់រុស្ស៊ីចំនួន ពីរគ្រឿងដំបូង ត្រូវបានបាញ់បង្ហោះក្នុងឆ្នាំ ២០១៣ និង ២០១៤ ខណៈដែលផ្កាយរណប Kondor-FKA លេខ១ បានចូលដល់គន្លងតារាវិថីនៅក្នុងឆ្នាំ ២០២៣។ ចំណែកផ្កាយរណបពីរគ្រឿងទៀតកំពុងត្រូវបានសាងសង់ ហើយការបាញ់បង្ហោះផ្កាយរណប Kondor-FKA លើកទី៣មគ្រោងធ្វើឡើងនៅឆ្នាំ ២០២៦។…

  • អ្នករត់ ១៤៣៧០នាក់ មកពី ៨៧ប្រទេស ចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរ ២០២៤

    អ្នករត់ ១៤៣៧០នាក់ មកពី ៨៧ប្រទេស ចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរ ២០២៤

    (សៀមរាប)៖ អ្នករត់ទាំងជាតិ និងអន្តរជាតិ មកពី៨៧ប្រទេស ចំនួន ១៤៣៧០នាក់ បានចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរ ឆ្នាំ២០២៤ នាព្រឹកថ្ងៃអាទិត្យ ទី០១ ខែធ្នូ ដោយមានការអញ្ជើញចូលរួមពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត មន្ត្រីរាជរដ្ឋាភិបាលជាច្រើនរូបទៀត ។ ក្នុងនោះសម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត ក៏បានអញ្ជើញចូលរួមរត់ក្នុងចំងាយ ៥គីឡូម៉ែត្រផងដែរ ។ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងក្នុងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ ឆ្នាំ២០២៤ មុខប្រាសាទអង្គរវត្ត ថា សម្រាប់ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ ឆ្នាំ២០២៤ នេះ បានស្រូបទាញអ្នកចូលរួមសរុបចំនួន ១៤,៣៧០នាក់ កើនឡើង ៤០% ធៀបនឹងឆ្នាំ២០២៣ ក្នុងនោះអត្តពលិកជាតិចំនួន ១១,០២៥នាក់ និងអត្តពលិកអន្តរជាតិ ចំនួន ៣,៣៤៥នាក់ មកពី ៨៧ប្រទេស ដែលប្រទេសចូលរួម…

  • យោធិនពិការ អតីតយុទ្ធជន ៤៥៥គ្រួសារ នៅស្រុកចុងកាល់ ទទួលបានអំណោយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត

    យោធិនពិការ អតីតយុទ្ធជន ៤៥៥គ្រួសារ នៅស្រុកចុងកាល់ ទទួលបានអំណោយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត

    (ឧត្ដរមានជ័យ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារយោធិនពិការ អតីតយុទ្ធជន ចំនួន ៤៥៥គ្រួសារ រស់នៅស្រុកចុងកាល់ ខេត្ដឧត្ដរមានជ័យ។ គ្រួសារនីមួយៗ ទទួលបាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ឃីត មួយមាន ( សារុង, ក្រមា, ភួយ), ភេសជ្ជៈបាកាស, ថវិកា ក្នុងម្នាក់ ៥ម៉ឺនរៀល។ ក្នុងនោះក៏មានការឧបត្ថម្ភថវិកាបន្ថែម ដល់អតីតយុទ្ធជនយោធិនពិការមួយចំនួនផងដែរ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានប្រគល់អំណោយមនុស្សធម៌ ជូនដល់លោកគ្រូ អ្នកគ្រូចំនួន ៥នាក់ នៅសាលាបឋមសិក្សា ស្រះទឹកតេជោសែនជ័យ ស្រុកចុងកាល់ផងដែរ។…

  • អបអរសាទរ ! ខួបលើកទី៨ ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ
  • នាយករដ្ឋមន្ត្រីអូស្ត្រាលី ៖ ច្បាប់ហាមក្មេងៗលេងបណ្ដាញសង្គម នឹងការពារពួកគេពីឥទ្ធិពលអវិជ្ជមាន

    នាយករដ្ឋមន្ត្រីអូស្ត្រាលី ៖ ច្បាប់ហាមក្មេងៗលេងបណ្ដាញសង្គម នឹងការពារពួកគេពីឥទ្ធិពលអវិជ្ជមាន

    កង់បេរ៉ា ៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បានីស បានបញ្ជាក់ថា ច្បាប់ហាមឃាត់កុមារអាយុក្រោម ១៦ឆ្នាំ មិនឲ្យប្រើប្រាស់បណ្តាញសង្គម នឹងជួយការពារពួកគេពីឥទ្ធិពលអវិជ្ជមាន ហើយតម្រូវឱ្យវេទិកានានាទទួលខុសត្រូវក្នុងការធ្វើកិច្ចការនេះ។ លោក អាល់បានីស បានបញ្ជាក់យ៉ាងដូច្នេះថា បច្ចុប្បន្ន បណ្តាញសង្គមត្រូវតែមានទំនួលខុសត្រូវលើសុវត្ថិភាពកុមារជាមុនសិន។ ហើយយើងធានាថា នៅថ្ងៃខាងមុខ ឪពុកម្តាយនឹងជជែកជាមួយកូនៗអំពីរឿងនេះ។ យើងគាំទ្រឪពុកម្ដាយ ហើយនោះ ជាសាររបស់យើង។ ការអត្ថាធិប្បាយបែបនេះរបស់លោក អាល់បានីស ធ្វើឡើងស្របពេលដែលអូស្ត្រាលីបានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលហាមឃាត់កុមារអាយុក្រោម ១៦ឆ្នាំ មិនអោយប្រើប្រាស់បណ្តាញសង្គម។ បទប្បញ្ញត្តិនេះនឹងចូលជាធរមានចាប់ពីចុងឆ្នាំ ២០២៥។ សភាអូស្ត្រាលីកាលពីថ្ងៃទី២៨ ខែវិច្ឆិកា បាន អនុម័តច្បាប់ហាមមិនឲ្យកុមារមានអាយុក្រោម ១៦ឆ្នាំប្រើប្រាស់បណ្ដាញសង្គម។ ស្ថិតក្រោមច្បាប់នេះ តម្រូវឱ្យក្រុមហ៊ុនបណ្ដាញសង្គមប្រើប្រាស់វិធានការបច្ចេកទេស ដើម្បីសម្រេចបាននូវគោលដៅនេះ។ យ៉ាងណាមិញ បើទោះបីជាកុមារអាយុក្រោម ១៦ឆ្នាំ នឹងត្រូវហាមប្រាមមិនឱ្យប្រើប្រាស់បណ្ដាញសង្គមពេញនិយម មានដូចជា Facebook, TikTok, Instagram ឬ Snapchat ក៏ដោយ ប៉ុន្តែផលិតផលអប់រំមួយចំនួនដូចជា YouTube ឬ Google Classroom…

  • សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផលនានា នៅតំបន់​អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផលនានា នៅតំបន់​អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ

    (បន្ទាយមានជ័យ)៖ សម្ដេចមហាបវរធបិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធសមិទ្ធផលនានា នៅតំបន់​អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុក​តេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតី​នាយក​រដ្ឋមន្ត្រី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ​ដោះ​ស្រាយ​និងអភិវឌ្ឍន៍តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ បានឱ្យដឹងថា ភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ជាតំបន់ដ៏ស្មុគស្មាញ មានទាំងជម្លោះដីធ្លី និងការចិញ្ចឹមកម្លាំងខុសច្បាប់ពីក្រុមប្រឆាំង ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលថែម​ទៀតផង ។ តំបន់បឹងជង្រុក និង៦៧១ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ គឺជាចំណែកនៃទីតាំង ដែលសម្តេចតេជោ ហ៊ុន សែន បានធ្វើប្រទានកម្មជូនគ្រួសារយោធាសមាហរណកម្ម សម្រាប់អាស្រ័យផល​តាមខ្លឹមសារ ៣យ៉ាង នៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ រួមមាន៖ ១៖ ការធានាអាយុជីវិត និងរូបកាយ, ២៖ ការធានាអាជីព និងមុខរបរ និង ៣៖ ការធានាកម្មសិទ្ធិ ទ្រព្យសម្បត្តិទាំងចលនទ្រព្យ…