Category: ព័ត៌មានជាតិ​

  • គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបាត់ដំបង អញ្ជើញសំណេះ​សំណាលនិងផ្ដល់អំណោយជូនអ្នកផ្ទុកមេរោគអេដស៍ ចំនួន១៥០នាក់

    គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបាត់ដំបង អញ្ជើញសំណេះ​សំណាលនិងផ្ដល់អំណោយជូនអ្នកផ្ទុកមេរោគអេដស៍ ចំនួន១៥០នាក់

    បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធាន​គណៈកម្មាធិការសាខាកាកបាទក្រហម​ខេត្ត និងប្រធានក្រុមការ ងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃថ្នាក់សាខាខេត្តបាត់ដំបង ព្រមទាំង​សហការីបានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ​និងផ្ដល់អំណោយជូនអ្នកផ្ទុកមេរោគអេដស៍ចំនួន១៥០នាក់ក្នុងពិធីដែលប្រព្រឹត្តទៅនៅបរិវេណវត្តរកា ស្ថិតក្នុងភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។ ជំនួបដែលរៀបចំឡើងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ក៏ដើម្បីចូលរួមអបអរ​ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២៤ ក្រោម​ប្រធានបទ “សិទ្ធិជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍”។ថ្លែងទៅកាន់អ្នកចូលរួម​ឯកឧត្តម សុខ លូ បាននាំប្រសាសន៍របស់សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជន​ឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់​អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍និងការអភិវឌ្ឍនៅកម្ពុជា និងជា ឥស្សរជនឆ្នើមថ្នាក់ជាតិនៃ​ផែនការសកម្មភាព​រួមអគ្គលេខាធិការ​អង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រីនិងកុមារដែលបានផ្តាំផ្ញើសាកសួរសុខទុក្ខដល់អ្នកផ្ទុកមេរោគអេដស៍ទាំងអស់នៅទីនោះ បើទោះបីជាសម្តេចមិនបានអញ្ជើញមកដោយផ្ទាល់ តែសម្តេចតែង​តែមានក្តីនឹករលឹក និងអាណិត ស្រឡាញ់ដ៏​ជ្រាលជ្រៅចំពោះបងប្អូន​ប្រជាពលរដ្ឋទាំងអស់ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍​ពណ៌សម្បុរ ឬនិន្នាការ​នយោ​បាយ​អ្វីឡើយ។ពោលគឺទីណាមាន​ទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។ ឯកឧត្តម សុខ លូ បានបញ្ជាក់ថា ការប្រារព្ធនូវទិវាពិភពលោក​ប្រយុទ្ធនឹងជំងឺអេដស៍ក្នុងពេលនេះ គឺ​សបញ្ជាក់ពីការយកចិត្តទុកដាក់​របស់កាកបាទក្រហមកម្ពុជាជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ ភាពមិនរើសអើង ជាមួយអ្នករស់នៅជាមួយ​មេរោគ​អេដស៍​និងការលើក​កម្ពស់សិទ្ធិរស់ នៅដោយស្មើមុខ ស្មើមាត់ជាមួយប្រជាពលរដ្ឋទូទៅ​ក្នុងសង្គមជាតិ និងជាការបង្ហាញអំពីវឌ្ឍនភាព​ការងាររបស់​រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្រេចបាន​មួយឆ្នាំកន្លងមក ក្នុងការឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅកម្ពុជា។…

  • ថៃ១៣ម៉ឺនគ្រួសារ ក្នុង ៧ ខេត្ត រងគ្រោះ​ពីទឹកជំនន់ខ្លាំង

    ថៃ១៣ម៉ឺនគ្រួសារ ក្នុង ៧ ខេត្ត រងគ្រោះ​ពីទឹកជំនន់ខ្លាំង

    បរទេស៖ ប្រជាពលរដ្ឋថៃ ចំនួនជាង១៣ម៉ឺន៦ពាន់គ្រួសារ នៅក្នុងខេត្ត ភាគខាងត្បូង ចំនួន ៧ បានរងគ្រោះពីទឹកជំនន់យ៉ាងខ្លាំង នេះបើតាមកាសែត The Nation ចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍។ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ បាននិយាយថា ខ្លួនបានចេញការព្រមាន និងសម្របសម្រួល ជាមួយប្រតិបត្តិករទូរស័ព្ទ ដើម្បីផ្ញើសារជូនដំណឹង តាម SMS ទៅកាន់ប្រជាពលរដ្ឋ។ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ បាននិយាយថា ប្រជាពលរដ្ឋចំនួន ១៣ម៉ឺន៦ពាន់២១៩គ្រួសារ នៅក្នុងខេត្តចំនួន ៧ ​ភាគខាងត្បូង ត្រូវបានជន់លិច បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ចាប់តាំងពីដើមសប្តាហ៍នេះ មក។ នៅក្នុងការអាប់ដេតចុងក្រោយ របស់ខ្លួន នៅម៉ោង ១១ព្រឹក ថ្ងៃព្រហស្បតិ៍ នាយកដ្ឋានបាននិយាយថា ភូមិចំនួន១,៨៨៤ ក្នុងស្រុក ចំនួន៥០ នៃខេត្ត Surat Thani, Nakhon Si Thammarat, Songkhla, Pattani, Yala, Narathiwat និង…

  • បេក្ខភាពគណៈរដ្ឋមន្ត្រីរបស់ Trump រងការគំរាមដោយគ្រាប់បែក​

    បេក្ខភាពគណៈរដ្ឋមន្ត្រីរបស់ Trump រងការគំរាមដោយគ្រាប់បែក​

    បរទេស ៖ ទីភ្នាក់ងារស៊ើបការណ៍អាមេរិក ហៅកាត់ FBI បានអះអាងថា បេក្ខភាពគណៈរដ្ឋមន្ត្រី ជាច្រើនរូប របស់លោក Donald Trump ប្រធានាធិបតីថ្មី និង ក្រុមមន្ត្រីសេតវិមាន ត្រូវបានកំណត់គោលដៅ ដោយការគំរាមកំហែង បំផ្ទុះគ្រាប់បែក ដល់លំនៅដ្ឋាន។ FBI បាននិយាយថា ការគម្រាមកំហែង​ដ៏បំផ្លិចបំផ្លាញ បានកើតមាន តាមរយៈការហៅទូរស័ព្ទ ក្លែងបន្លំ ទៅកាន់ប៉ូលីស ធ្វើឡើងទៅលើមនុស្ស យ៉ាងហោចណាស់ ៩នាក់ ដែលទើបត្រូវបានជ្រើសតាំង ដោយលោក Trump ឱ្យដឹកនាំ ក្រសួង ការពារលំនៅដ្ឋាន, កសិកម្ម និង ការងារ ក៏ដូចជា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ប្រចាំអង្គការសហប្រជាជាតិ ព្រមទាំង មន្ត្រីថ្មីៗ មួយចំនួនទៀត​។ ប៉ូលីសកំពុងស៊ើបអង្កេតឧប្បត្តិហេតុទាំងនេះ ដែលទើបបានកើតឡើង នៅយប់ថ្ងៃអង្គារ និងថ្ងៃពុធ សប្តាហ៍នេះ។ លោកស្រី Karoline Leavitt អ្នកនាំពាក្យ នៃក្រុមតែងតាំងគណៈរដ្ឋមន្ត្រី របស់លោក Trump…

  • ពលរដ្ឋថៃបន្ថយការផឹកកាហ្វថ្លៃៗ ចំពេលសេដ្ឋកិច្ចធ្លាក់ចុះ

    ពលរដ្ឋថៃបន្ថយការផឹកកាហ្វថ្លៃៗ ចំពេលសេដ្ឋកិច្ចធ្លាក់ចុះ

    បាងកក៖ បើតាមអនុប្រធានសមាគម «កាហ្វេពិសេសថៃ» ឬ Specialty Coffee Association បាននិយាយថា ប្រជាជនថៃមិនសូវទៅរកហាងកាហ្វេ ដែលមានតម្លៃលើស ពី១០០បាត ឬ ២.៩០ដុល្លារ ក្នុងមួយកែវ ព្រោះតែការធ្លាក់ចុះនៃសេដ្ឋកិច្ច នៅតែបន្តញាំញី នេះបើតាមការចេញផ្សាយ របស់កាសែត The Nation កាលពីថ្ងៃពុធ។ លោក Korn Sanguankeaw បានបន្តទៀតថា ហាងកាហ្វេមួយពែង តម្លៃក្រោម ១០០បាត មានកំណើនគួរឱ្យកត់សម្គាល់ ពោលគឺចន្លោះពី ៦០ ទៅ ១០០%។ លោកបានកត់សម្គាល់ពីការធ្លាក់ចុះ នៃការដឹកជញ្ជូនកាហ្វេ តាមរយៈ Grab ផងដែរ។ លោកបានបន្ថែមថា ពលរដ្ឋថៃ បច្ចុប្បន្ននេះ ចូលចិត្តកាហ្វេតម្លៃ ចន្លោះពី ១.៧០ដុល្លារ ទៅ ២.៣០ដុល្លារ ហើយទាល់ក្នុងឱកាសពិសេស ទើបពួកគេជ្រើសរើសយកកាហ្វេ ដែលមានតម្លៃថ្លៃជាងនេះ ដូចជា ពេលដែលត្រូវផ្តល់ការលើកទឹកចិត្តដល់ខ្លួនឯង ក្នុងឱកាស ដែលកម្រណាមួយ ជាដើម។ លោក…

  • ពិធីប្រគល់រង្វាន់សិស្សឆ្នើមថ្នាក់ទី១០ ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

    ពិធីប្រគល់រង្វាន់សិស្សឆ្នើមថ្នាក់ទី១០ ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

    កំពង់ចាម៖រដ្ឋបាលខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែ​វិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំ​ពិធីប្រគល់រង្វាន់​លើកទឹក​ចិត្ត​ដល់សិស្ស​ឆ្នើមថ្នាក់ទី១០ ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំស្រុក​ព្រៃឈរ ឆ្នាំសិក្សា​២០២៣-២០២៤ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួងអប់រំ យុវជន និង​កីឡា​ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម ។ពិធីបានប្រព្រឹត្ត​ទៅនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ។ សូមជម្រាបថា ការកំណត់យកសិស្សឆ្នើមថ្នាក់ទី១០ សម្រាប់ការ​ប្រលង​យកពានរង្វាន់នេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗ ចំនួន ២ គឺ៖ទី១-លើកកម្ពស់សមត្ថភាព និងលើកទឹកចិត្តដល់សិស្សឆ្នើម​ថ្នាក់ទី១០ ដែលបានខិតខំរៀនសូត្រនាពេលកន្លងមក និង ទី២- ជំរុញ និងលើកទឹកចិត្តឱ្យសិស្សយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រឱ្យក្លាយជាសិស្សពូកែ តាំងពីចូលកម្រិតមធ្យម សិក្សា​បឋមភូមិ ។ជាពិសេសចាប់ពីថ្នាក់ទី៧ ឡើងទៅដើម្បីអាចត្រៀមលក្ខណៈ​ឱ្យបាន​ល្អតាំងពីដើមសម្រាប់ ប្រលងយកពានរង្វាន់របស់ សម្តេចធិបតី សម្រាប់សិស្សឆ្នើមនៅថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរផង និងសម្រាប់​ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ…

  • អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន៖ ផ្លូវជាតិលេខ៣១(បែកគូស ខេត្តតាកែវ-កំពង់ត្រាច ខេត្តកំពត) ប្រវែងជាង៥៣គីឡូម៉ែត្រ បានសម្រេចការសាងសង់១០០%ហើយ។  ក្រុមការងារបានចុះពិនិត្យបច្ចេកទេសសម្អិត វាយតម្លៃយល់ព្រមទទួលយក និងដាក់ឲ្យប្រើប្រាស់បណ្តោះអសន្នក្នុងរយៈពេល១ឆ្នាំ ដើម្បីបន្តពិនិត្យគុណភាព មុននឹងទទួលយកជាស្ថាពរ។ ការចុះពិនិត្យសម្អិតនេះ ក្នុងគោលបំណងធានាការអនុវត្តគម្រោងទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។
  • សេចក្តីប្រកាសព័ត៌មាន អំពីដំណើទស្សនកិច្ចរួមគ្នារបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមអឺរ៉ុប ទៅកាន់ចម្ការស្វាយចន្ទី និងម្រេច ដើម្បីជំរុញកំណើនខ្សែច្រវាក់ផលិតកម្ម និងឱកាសការងារ។
  • អបអរសាទរ ខួប២ឆ្នាំ គុនល្បុក្កតោ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ  ២៩ វិច្ឆិកា ២០២២ – ២៩ វិច្ឆិកា ២០២៤
  • អាជ្ញាធរ និងប្រជាពលរដ្ឋជាង ១ម៉ឺននាក់រួមគ្នាធ្វើសកម្មភាពសម្អាតតាមដងផ្លូវជាតិក្នុងយុទ្ធនាការកម្ពុជាស្អាតខ្មែរធ្វើបាន

    អាជ្ញាធរ និងប្រជាពលរដ្ឋជាង ១ម៉ឺននាក់រួមគ្នាធ្វើសកម្មភាពសម្អាតតាមដងផ្លូវជាតិក្នុងយុទ្ធនាការកម្ពុជាស្អាតខ្មែរធ្វើបាន

    (ភ្នំពេញ)៖ ដើម្បីរួមគ្នាក្នុងយុទ្ធនាការ”កម្ពុជាស្អាតខ្មែរធ្វើបាន” ដែលដាក់ចេញដោយក្រសួងបរិស្ថាន អាជ្ញាធរ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានរួមគ្នាធ្វើសកម្មភាពសម្អាតផ្លូវជាតិនៅតាមបណ្តាឃុំ-សង្កាត់ តាមដងផ្លូវជាតិ លេខ៣ លេខ៤ លេខ៤១ និងលេខ៥១ គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បាននិងកំពុងអនុវត្តជាបណ្តើៗ ។ យុទ្ធនាការកម្ពុជាស្អាតខ្មែរធ្វើបាន គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះមាន ៨១ ឃុំ-សង្កាត់ នៃចំនួន ឃុំ-សង្កាត់ សរុប ១១៩ (៦៨,១%)បានចូលរួម សម្អាតនៅតាមផ្លូវជាតិបានប្រវែង ២៥៤ គ.ម. នៃប្រវែងផ្លូវសរុប ៦៣៦,៦៥ គ.ម. (៣៩,៨%) ដោយក្នុងនោះមានអ្នកចូលរួមសរុប៖ ១២ ០៥៥នាក់ ហើយសំរាម សំណល់ប្លាស្ទិកប្រមូលបានសរុប៖ ២៨ ៧៣២ គ.ក្រ. និងដោយសំអាតតាមគំនរសំរាមអនាធិបតេយ្យបានសម្អាត៖ ២១៦ ទីតាំង ។ គួរបញ្ជាក់ថា យុទ្ធនាការ«កម្ពុជាស្អាតខ្មែរធ្វើបាន» ជាយុទ្ធនាការដាក់ចេញដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន…

  • សហភាពអឺរ៉ុប និងរដ្ឋមន្ត្រីក្រសួងកសិកម្ម ធ្វើទស្សនកិច្ចរួមគ្នាទៅកាន់ចម្ការស្វាយចន្ទី និងម្រេច ដើម្បី ជំរុញកំណើនខ្សែច្រវាក់ផលិតកម្ម និងឱកាសការងារ

    សហភាពអឺរ៉ុប និងរដ្ឋមន្ត្រីក្រសួងកសិកម្ម ធ្វើទស្សនកិច្ចរួមគ្នាទៅកាន់ចម្ការស្វាយចន្ទី និងម្រេច ដើម្បី ជំរុញកំណើនខ្សែច្រវាក់ផលិតកម្ម និងឱកាសការងារ

    (កំពង់ធំ-ត្បូងឃ្មុំ)៖ ក្រុមសហភាព អឺរ៉ុប ដែលក្នុងនោះរួមមាន ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប អាល្លឺម៉ង់ និងសាធារណរដ្ឋឆេក តំណាងមកពីស្ថានទូតបារាំង ភ្នាក់ងារបារាំងសំរាប់ការអភិវឌ្ឍ (AFD) អាជ្ញាធរអភិវឌ្ឍន៍សហប្រតិបត្តិការស្វីស (SDC) និង អង្គការ GIZ រួមជាមួយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅ ថ្ងៃទី ២៧-២៨ខែវិច្ឆិកា ឆ្នាំ ២០២៤ បានចុះធ្វើទស្សនកិច្ចដល់ទីតាំងចម្ការផ្ទាល់ដើម្បីស្វែងយល់អំពីបញ្ហាប្រឈមនានា នៅថ្នាក់មូលដ្ឋានដែលកសិករ និងក្រុមកែច្នៃកំពុងជួបប្រទះលើការផលិតដំណាំដែលមានតម្លៃខ្ពស់ ជាពិសេសគ្រាប់ស្វាយចន្ទី និងម្រេច។ យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថាក្នុងដំណើរទស្សនកិច្ចនេះក៏មានការភាក្សាមួយចំនួនដើម្បី ជួយបង្កើនការយល់ដឹងកាន់តែច្បាស់អំពីកំណើនសក្តានុពល នៃខ្សែច្រវាក់តម្លៃគ្រាប់ស្វាយចន្ទី និងម្រេច ទីផ្សារនៃការនាំចូល និងការអនុវត្តកសិកម្មដែលធន់នឹងអាកាសធាតុ។ នៅក្នុងដំណើរទស្សនកិច្ចនេះផងដែរក៏បានជួបជាមួយសហគមន៍កសិកម្មទំនើប (MACS) ក្រុមហ៊ុន កែច្នៃ និងអ្នកនាំចេញនានាក្នុងខេត្តកំពង់ធំ និងត្បូងឃ្មុំ ដែលក្នុងនោះក៏មានការធ្វើទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលឧត្តម ភាព បុសខ្នុរ ផងដែរ ។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី…