Category: ព័ត៌មានជាតិ​

  • គំនរសំរាមនៅផ្លូវចូល ផ្សាររតនាផ្លាហ្សា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កំពុងជះក្លិនស្អុយ​ប៉ះពាល់​ដល់បរិស្ថាន និងពលរដ្ឋ

    គំនរសំរាមនៅផ្លូវចូល ផ្សាររតនាផ្លាហ្សា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កំពុងជះក្លិនស្អុយ​ប៉ះពាល់​ដល់បរិស្ថាន និងពលរដ្ឋ

    គំនរសំរាមដែលគេយកមកគរទុកនៅផ្លូវផ្សារ រតនាផ្លាហ្សារ ប្រែក្លាយជាទីតាំងចោលសំរាមជាប្រចាំថ្ងៃ ធ្វើឱ្យគំនរសំរាមត្រូវថ្ងៃត្រូវភ្លៀង ធ្វើឱ្យកាកសំណល់សំរាម ទាំងនេះស្អុយរលួយ។ ទីតាំងសំរាម នេះឋិតនៅផ្លូវច្រកចូលផ្សារ រតនាផ្លាហ្សារ ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅក្បែរក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីតាំង គំនរសំរាមហើយបានសំណូមពរទៅដល់អាជ្ញាធរពាក់ព័ន្ធជួយលុបបំបាត់ទីតាំងដេប៉ូសំរាមអាណាធិបតេយ្យដើម្បីរក្សាបរិស្ថានអនាម័យសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរផងដែរ។ ក្លិនស្អុយពីគំនរសំរាមនេះបានធ្វើឱ្យប៉ះ ពាល់យ៉ាងខ្លាំងទៅដល់សុខភាពនិងជីវភាពរស់នៅរបស់ប្រជាពល រដ្ឋទាំងចាស់ទាំងក្មេងដែលកំពុងប្រឈមទៅនឹងការកើតមានជំងឺឆ្លងផ្សេងៗ ។ ប្រជាពលរដ្ឋរស់នៅ ទីនោះបានឱ្យដឹងថា ពីមុនទីតាំងនេះពុំមានការចោលសំរាមបែបនេះទេ គឺមាននៅជាប់ក្បែរផ្លូវសហព័ន្ធរ៉ុស្សី ក្រោមស្ពានអាកាសផ្សារដីហុយឯណោះ ប៉ុន្តែដោយទីតាំងចាស់នោះ មានគេមកជួល ទើបគេលែងឱ្យអោយចោល។ ទើបគេងាកមកចោលសំរាមនៅទីនេះវិញម្តង។ ពលរដ្ឋដដែលក៏បានឱ្យដឹងទៀតថា សំរាមនេះភាគច្រើន មិនមែនសំរាមអ្នករស់នៅទីនេះទេ គឺមានអ្នកលក់ដូរតាមរទេះ និងអ្នកមកពីក្រៅយកមកបោះចោល ។ សូមបញ្ជាក់ផងដែរថា ទីតាំងគំនរសំរាមខាងលើ ស្ថិតលើគំរប ឌឺហ្គែរលូទឹកស្អុយ ហើយពេលបច្ចុប្បន្ន លូនោះបានស្ទះ ហូរទឹកកខ្វក់ស្អុយចេញមកទៀតផង។ ពាក់ព័ន្ធករណីខាងលើនេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ លោកបានប្រាប់ថា «លោកសូមអរគុណ លោកនិងបញ្ជាទៅជំនាញ មន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានចុះពិនិត្យ អោយក្រុមហ៊ុនប្រមូលសំរាមមកកើបចេញ សំអាតឱ្យស្អាតនិងមិនអនុញ្ញាតអោយបន្តដាក់សំរាមទីនោះទៀតទេ»។ ដោយឡែក លោកស្រី…

  • ក្រុមហ៊ុន YCH Group បង្ហាញបំណងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់នៅកម្ពុជាផ្ដោត​លើវិស័យ​ដឹកជញ្ជូន និងឡូជីស្ទីក

    ក្រុមហ៊ុន YCH Group បង្ហាញបំណងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់នៅកម្ពុជាផ្ដោត​លើវិស័យ​ដឹកជញ្ជូន និងឡូជីស្ទីក

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Robert Yap ប្រធាន​ក្រុម​ប្រឹក្សាភិបាល នៃក្រុមហ៊ុន YCH Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ នៅក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេច​បវរធិបតីអំពី​អាជីវកម្ម​របស់ក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការនៅតាមបណ្ដាប្រទេសចំនួន១៦ ហើយក្រុមហ៊ុនមានឧត្តមភាពលើផ្នែកដឹកជញ្ជូន និងឡូជីស្ទីក ដែលបានធ្វើឱ្យក្រុមហ៊ុនប្រែក្លាយជាក្រុមហ៊ុនឈានមុខមួយ នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់តំបន់អាស៊ី។ លោកប្រធានក្រុមហ៊ុន ក៏បានសម្ដែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្ពុជា ដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចមួយដ៏ខ្ពស់ប្រកបដោយចីរភាព ហើយតាមរយៈនេះ ក្រុមហ៊ុនក៏បានសម្លឹងឃើញនូវកាលានុវត្តភាព និងសក្ដានុពលជាច្រើននៅក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុនបានបង្ហាញបំណងវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដែលរួមមានវិស័យដឹកជញ្ជូន និងឡូជីស្ទីក ជាដើម។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្តែងក្តីសោមនស្សរីករាយចំពោះក្រុមហ៊ុន ដែលមានចំណាប់អារម្មណ៍នៅក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើហេដ្ឋារចនាសម័្ពន្ធតភ្ជាប់នៅកម្ពុជា។ សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពីសារសំខាន់នៃវិស័យនេះ ដែលធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជាទាំងនៅក្នុងតំបន់ និងពិភពលោក។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកសាងប្រព័ន្ធហេដ្ឋារចនាសម័្ពន្ធតភ្ជាប់ ដើម្បីគាំទ្រទៅដល់វិស័យដឹកជញ្ជូន និងឡូជីស្ទីក មានជាអាទិ៍៖ អាកាសយានដ្ឋានអន្តរជាតិ, កំពង់ផែទឹកជ្រៅ, ផ្លូវល្បឿនលឿន, ការលើកកម្ពស់គុណភាពផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន…

  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធាណរដ្ឋសង្គមនិយមវៀតណាម   នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ គឺពីថ្ងៃទី២៨ ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។   សូមក្រាបថ្វាយព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធាណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ គឺពីថ្ងៃទី២៨ ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ សូមក្រាបថ្វាយព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕

  • ប្រមុខការទូតកម្ពុជា នឹងញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងប្រទេសទាំងពីរ

    ប្រមុខការទូតកម្ពុជា នឹងញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងប្រទេសទាំងពីរ

    ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈទាក់ទងការបរទេសនៃគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញ ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២៤ តបតាមការអញ្ជើញរបស់ភាគីចិន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តម ប្រាក់ សុខុន នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងឯកឧត្តម ជីវ ជានធាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏គ្រោងមានជំនួបជាមួយ ឥស្សរជនចិនផ្សេងទៀត។ ស្របពេលដែលឆ្នាំ ២០២៤ គឺជាឆ្នាំនៃការផ្លាស់ប្តូរវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន មានគោលបំណងដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ។

  • ពលរដ្ឋលីបង់និងអ៊ីស្រាអែល សម្រុកវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរងការបំផ្លិចផ្លាញដោយសារសង្រ្គាម ក្រោយបទឈប់បាញ់អ៊ីស្រាអែល-ហេសបូឡា

    ពលរដ្ឋលីបង់និងអ៊ីស្រាអែល សម្រុកវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរងការបំផ្លិចផ្លាញដោយសារសង្រ្គាម ក្រោយបទឈប់បាញ់អ៊ីស្រាអែល-ហេសបូឡា

    បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធលីបង់ ហេសបូឡា ត្រូវបានធ្វើឡើងកាលពីថ្ងៃពុធ២៧ វិច្ឆិកាសប្ដាហ៍នេះ ក្រោមកិច្ចព្រមព្រៀងសម្របសម្រួលដោយសហរដ្ឋអាមេរិក និងបារាំង ខណៈ ប្រជាជននៃប្រទេសទាំងពីរចាប់ផ្តើមត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញនៅតាមតំបន់ព្រំដែន ដែលត្រូវបានបំផ្លិចបំផ្លាញដោយការប្រយុទ្ធគ្នារយៈពេល ១៤ ខែកន្លងមកនេះ។ រថយន្ត តូចធំ ដឹកពូក វ៉ាលី និងគ្រឿងសង្ហារិម សំពីងសំពោងបានសម្រុកចូលទៅកាន់ទីក្រុងកំពង់ផែ Tire ភាគខាងត្បូងរបស់ប្រទេសលីបង់ ដែលត្រូវបានរងការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ រួមទាំងមនុស្សជាច្រើនក្នុងចំណោមប្រហែល ១,៤ លាននាក់ ដែលត្រូវបានគេជឿថាត្រូវបានរត់គេចចេញពីជម្លោះ។ក្រោយការវិលត្រឡប់ ប្រជាពលរដ្ឋមួយចំនួន បានចាប់ផ្ដើមបោសសម្អាតកម្ទេចថ្មនៅតាមផ្ទះរបស់ពួកគេជាបណ្ដើរៗ។ បន្ទាប់ពីការភៀសខ្លួនជាច្រើនសប្តាហ៍ដោយសារជម្លោះ គ្រួសារមកពីទីក្រុង Tire នៅភាគខាងត្បូងប្រទេសលីបង់ បានត្រឡប់ទៅផ្ទះសម្បែងដែលរងការខូចខាតរបស់ពួកគេវិញកាលពីថ្ងៃពុធ ២៧ វិច្ឆិកាបន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងក្រុមហេសបូឡា និងអ៊ីស្រាអែល បានចាប់ផ្ដើម។ ជនភៀសខ្លួនលីបង់ក្នុងប្រទេសស៊ីរី បានត្រៀមវិលត្រឡប់ទៅកាន់ប្រទេសកំណើតពួកគេវិញបន្ទាប់ពីបទឈប់បាញ់ ខណៈប្រជាពលរដ្ឋអ៊ីស្រាអែល ក៏បានសម្រុកទៅកាន់ទីជម្រកដែលរងការខូចខាតរបស់ពួកគេនៅតាមព្រំដែន លីបង់ -អ៊ីស្រាអែល វិញដែរ ។ បទឈប់បាញ់នេះមានគោលបំណងបញ្ចប់ជម្លោះនៅទូទាំងព្រំដែនអ៊ីស្រាអែល-លីបង់ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៣.៧៦៨នាក់នៅក្នុងប្រទេសលីបង់ ចាប់តាំងពីត្រូវបានបញ្ឆេះដោយសង្រ្គាមហ្កាហ្សាកាលពីឆ្នាំមុន នេះបើយោងតាមក្រសួងសុខាភិបាលលីបង់៕

  • ជនម៉ូស្លីមអំបូររ៉ូហ៊ីងយ៉ានៅបង់ក្លាដេស្ហ បង្ហាញភាពរីករាយចំពោះដំណឹងថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC) ចេញដីកាចាប់ខ្លួនមេដឹកនំាយោធាមីងអ៊ុងឡំាង

    ជនម៉ូស្លីមអំបូររ៉ូហ៊ីងយ៉ានៅបង់ក្លាដេស្ហ បង្ហាញភាពរីករាយចំពោះដំណឹងថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC) ចេញដីកាចាប់ខ្លួនមេដឹកនំាយោធាមីងអ៊ុងឡំាង

    បង់ក្លាដេស្ហ៖ ក្រុមអំបូររ៉ូហ៊ីងយ៉ាជាតិមីយ៉ាន់ម៉ាដែលរត់ភៀសខ្លួនដោយសារតែអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលកំពុងតែរស់នៅតាមជំរុំជនភៀសខ្លួននៅតាមបណ្តោយព្រំដែនបង់ក្លាដេស្ហបានបង្ហាញក្តីសប្បាយរីករាយចំពោះដំណឹងដែលទទួលបានថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិក្រុងឡាអេ បានចេញដីកាស្វែងរកការចាប់ខ្លួនមេដឹកនំារបបសឹកមីយ៉ាន់ម៉ា លោក មីង អ៊ុងឡំាងកាលពីថ្ងៃពុធ បានធ្វើឱ្យពួកគេប្រារព្ធនូវទិវាអបអរសាទរទៅវិញនៅតាមជំរុំនានាដែលខ្លួនកំពុងតែស្នាក់នៅ។ មេដឹកនំាសង្គមស៊ីវិលមួយរូបនៃក្រុមអំបូររ៉ូហ៊ីងយ៉ា ឈ្មោះ សាយ៉ូដ អាឡាម(Sayod Alam)រស់នៅជំរុំមួយស្ថិតនៅតាមបណ្តោយព្រំដែនក្នុងប្រទេសបង់ក្លាដេស្ហ បានរៀបរាប់យ៉ាងខ្លីថា យើងសប្បាយរីករាយដោយសារតែលឺដំណឹងថា អាយស៊ីស៊ី(ICC)ចេញដីកាចាប់ខ្លួនលោកមីងអ៊ុងឡំាង ជាមេដឹកនំាយោធាប្រទេសមីយ៉ាន់ម៉ា។ លោកបានបន្តថា វាជោគជ័យមួយផ្នែករបស់ពួកយើងដែរ។ ទីភ្នាក់ងារសារព័ត៌មានបារំាងអាអេហ្វប៉េ(AFP) បានរាយការណ៍ឱ្យដឹងបន្ថែមទៀតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា មានក្រុមអំបូរភាគតិចរ៉ូហ៊ីងយ៉ាជាង១លាននាក់ ជាអ្នកគ្មានសញ្ជាតិ ហើយត្រូវគេធ្វើទុក្ខបុកម្នេញដោយហេតុថាពួកគេជាជនម៉ូស្លីម បានភៀសខ្លួនមករស់នៅតាមជំរុំយ៉ាងលំបាកនៅក្នុងតំបន់ខូហ្ស បាហ្សារ៍(Cox’s Bazar)នៅក្នុងទឹកដីបង់ក្លាដេស្ហ ដើម្បីគេចចេញពីការសម្លាប់របស់ក្រុមរបបសឹកនៅក្នុងប្រទេសកំណើតរបស់ខ្លួន។ ពាក់ព័ន្ធនឹងដីកាចាប់ខ្លួនពីសំណាក់តុលាការឧក្រិដ្ឋកម្មអន្តរជាតិលើលោកមីងអ៊ុងឡំាងនោះវិញ ទីភ្នាក់ងារសារព័ត៌មានដដែលបានគូសបញ្ជាក់ថា លោកមីងអ៊ុងឡំាង គឺជាប្រមុខយោធាមីយ៉ាន់ម៉ាកាលពីឆ្នំា២០១៧ ខណៈពេលនេះ លោកបានក្លាយទៅជាកម្មវត្ថុនៃការស៊ើបអង្កេតពីបទប្រល័យពូជសាសន៍ពីសំណាក់តុលាការសហប្រជាជាតិ។ ចំណែកឯ ប្រមុខរដ្ឋអាជ្ញាស៊ើបអង្កេតរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិឬហៅកាត់ថា(ICC) លោក ការីម ខាន់(Karim Khan) បានដាក់ពាក្យស្នើសុំដល់គណៈចៅក្រមដែលមានមូលដ្ឋាននៅតុលាការក្រុងឡាអេ ដើម្បីឱ្យចេញនូវដីកាចាប់ខ្លួនលោក មីងអ៊ុងឡំាងក្រោមបទចោទប្រឆំាងទៅនឹងមនុស្សជាតិ ដែលបានប្រព្រឹត្តិធ្ងន់ធ្ងរទៅលើអំបូរភាគតិចម៉ូស្លីមរ៉ូហ៊ីងយ៉ា។ ស្ថិតនៅក្នុងស្ថានភាពនេះដែរ គណៈចៅក្រមរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិអាចសម្រេចថាតើត្រូវតែចេញដីកាចាប់ខ្លួនឬយ៉ាងណា? ប្រសិនបើមានការចេញមែននាពេលនេះ រដ្ឋជាសមាជិកប្រមាណជា ១២៤ប្រជាជាតិនៃតុលាការនេះអាចនឹងមានកាតព្វកិច្ចអនុវត្តន៍ចាប់ខ្លួនលោកមីងអ៊ុងឡំាង នៅពេលដែលរូបលោកធ្វើដំណើរចេញក្រៅប្រទេស។ ដោយឡែកក្រុមជនភៀសខ្លួនអំបូររ៉ូហ៊ីងយ៉ាដែលកំពុងតែរស់នៅតាមបណ្តោយព្រំដែនប្រទេសបង់ក្លាដេស្ហជាប់នឹងប្រទេសមីយ៉ាន់ម៉ានោះ នៅតែទទូចចង់វិលត្រឡប់មកកាន់ស្រុកកំណើតរបស់ពួកគេវិញ ដោយគេបានលើកឡើងប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិថា សហគមន៍អន្តរជាតិគួរតែជួយជំរុញឱ្យពួកគេអាចវិលត្រឡប់មកវិញប្រកបដោយសុខក្សេមក្សាន្ត…

  • ព្រះករុណា  ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរ ជូន សម្តេចតេជោ ក្នុងឱកាស ដែលសម្តេចត្រូវបានសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព ប្រគល់ពានរង្វាន់ “មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី”
  • UN​ចាត់​ទុក​បទ​ឈប់​បា.ញ់​នៅ​លី​បង់ជា​ពន្លឺ​សន្តិ​ភាព​សម្រាប់​មជ្ឈិម​បូព៌ា

    UN​ចាត់​ទុក​បទ​ឈប់​បា.ញ់​នៅ​លី​បង់ជា​ពន្លឺ​សន្តិ​ភាព​សម្រាប់​មជ្ឈិម​បូព៌ា

    ទី​ក្រុង​ញូយ៉ក៖ អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ លោក​ហ្គូតេរ៉េ សង្ឃឹម​ថា​កិច្ច​ព្រម​ព្រៀង​នៃ​បទ​ឈប់​បាញ់​​រវាង​អ៊ី​ស្រា​អែល និង​ក្រុម​ហេស​បូឡា​នៅ​ប្រទេស​លីបង់​​អាច​ក្លាយ​ជា​ពន្លឺ​នៃ​​សេចក្ដី​សង្ឃឹម​ជា​លើក​ដំបូង​​ថា​ទៅ​ថ្ងៃ​អនា​គត​តំបន់​មជ្ឈិម​បូព៌ា​អាច​នឹង​​ស្គាល់​​​ពន្លឺ​សន្តិ​ភាព​​ជាក់​ជា​មិន​ខាន​ឡើយ​។ បទ​ឈប់​បាញ់​នេះ​បាន​ចូល​ជា​ធរ​មាន​ចាប់​តាំង​ពី​ព្រឹក​ថ្ងៃ​ពុធ​ត​ទៅ​។ ​ប្រជា​ជន​លីបង់​ដែល​​ផ្លាស់​ប្ដូរ​ទី​លំ​នៅ​ដើម្បី​គេច​ចេញ​ពី​សង្គ្រាម​មាន​ចិត្ត​សប្បាយ​រីក​រាយ​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំបាន​។ ពួក​គេ​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​តាម​រថ​យន្ត​ ឬ​មធ្យោបាយ​ដទៃ​ទៀត​ដើម្បី​​វិល​ត្រឡប់​ទៅ​​ផ្ទះ​​​វិញ​។ លោក​ហ្គូតេរ៉េ​យល់​ថា​វា​ជា​រឿង​សំខាន់​ដែ​ល​ភាគីហត្ថ​លេខី​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​នៃ​បទ​ឈប់​បាញ់​នេះ​​​ប្ដេជ្ញា​គោរព និង​អនុវត្ត​តាម​កិច្ច​ព្រម​ព្រៀង​យ៉ាង​ពេញ​​ទំហឹង​។ នៅ​ពេល​នេះ​ លោក​ហ្គូតេរ៉េ​កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​ស្រុក​កំណើត​របស់​លោក​ឯ​ទី​ក្រុង​លីស​ស្បូន (Lisbon) ប្រទេស​ព័រ​ទុយ​ហ្កាល់​។ ប៉ុន្តែ​លោក​ត្រូវ​តែ​ឆ្លៀត​ថ្លែង​សុន្ទរ​កថា​សង្ខេប​ដូច​ខាង​លើ​នេះ​ផ្ញើ​ជូន​សហ​គមន៍​អន្តរ​ជាតិ និង​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ដោយ​សារ​តែ​វា​​ជា​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​ និង​ជា​របត់​នយោបាយ​ថ្មី​នៅ​មជ្ឈិម​បូព៌ា​។​​​ អ្នក​ខ្លះ​​សង្ឃឹម​​​ថា​ទៅ​ថ្ងៃ​​ខាង​មុខ​​ក៏​អាច​នឹង​មាន​កិច្ច​ព្រម​ព្រៀង​ស្រដៀង​គ្នា​នេះ​រវាង​អ៊ី​ស្រាអែល​ និង​ក្រុម​ហាម៉ាស់​នៅ​តំបន់​ហ្កាហ្សា​​ផង​ដែរ​។ ​តិច​ឬ​ច្រើន​ កិច្ច​ព្រម​ព្រៀង​នៅ​លីបង់​​​ជា​ច្រក​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​កសាង​សន្តិ​ភាព​នៅ​មជ្ឈិម​បូព៌ា​​។ លោក​ហ្គូតេរ៉េ​ថ្លែង​​ថា​​​កង​រក្សា​សន្តិ​ភាព​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​​​​ត្រៀម​ខ្លួន​​ដើម្បី​តាម​ដាន​​​ការ​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​​​លក្ខ​ខណ្ឌ​នៃ​បទ​ឈប់​បាញ់​។ ឆ្លៀត​នៅ​ក្នុង​ឱកាស​នេះ លោក​​​ក៏​សូម​អំពាវ​នាវ​​​ឱ្យ​មាន​បទ​ឈប់​បាញ់​នៅ​តំបន់​ហ្កាហ្សា​ផង​ដែរ​។ លោក​ថ្លែង​ថា​លោក​បាន​ទទួល​ដំណឹង​ស្ដី​ពី​បទ​ឈប់​បាញ់​នៅ​លីបង់​កាល​ពី​មួយ​ថ្ងៃ​មុន​នេះ​។ ​លោក​ថ្លែង​ថា​នៅ​ទី​បំផុត​ស្បៃ​អន្ធ​កា​ដ៏​​ខ្មៅ​ងងឹត​​ដែល​គ្រប​ដណ្ដប់​​ទៅ​លើ​ប្រទេស​លីបង់​​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​​កន្លង​មក​​នេះ​​​ចាប់​ផ្ដើម​​មាន​ពន្លឺ​ឡើង​វិញហើយ​​ជា​លើក​ដំបូង​។​ លោក​ហ្គូតេរ៉េ​ចាត់​ទុក​ថា​កិច្ច​ព្រម​ព្រៀង​នេះ​ជា​មហា​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​ក្រៃ​លែង​។ ជា​ពិសេស​ រឹត​តែ​សំខាន់​ខ្លាំង​សម្រាប់​ប្រជា​ជន​ស៊ីវិល​ដែល​បាន​បង់​នូវ​តម្លៃ​ដ៏​ខ្ពស់​បំផុត​នៅ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​ដ៏​បង្ហូរ​ឈាម​នេះ​។ ចំពោះ​សំណួរ​ថា​តើ​បទ​ឈប់​បាញ់​នេះ​អាចឋិត​ថេរ​​​ចីរ​កាល​យូរ​អង្វែង​ជា​រៀង​រហូត​ឬ​យ៉ាង​ណា​។ អ្នក​ខ្លះនៅ​មិន​ទាន់​មាន​ទំនុក​ចិត្ត​១០០%​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​ប្រេសិត​ពិសេស​របស់​អាមេរិក​ លោក​អាម៉ូស ហូស​ស្តែន (Amos Hochstein) ថ្លែង​ថា​បទ​ឈប់​បាញ់​នេះ​មាន​លក្ខណៈ​អចិន្ត្រៃយ៍​ ហើយ​មិន​មែន​ជា​បទឈប់​បាញ់​ត្រឹម​តែ​រយៈ​ពេល​៦០​ថ្ងៃ​នោះ​ទេ​។ លោក​ជា​អ្នក​ចូល​រួម​នៅ​ក្នុង​ការ​ចរ​ចា។ ​​​លោក​ចង់​សង្កត់​ធ្ងន់​ថា​គេ​ត្រូវ​តែ​អនុវត្ត​តាម​លក្ខខណ្ឌ​នៃ​បទ​ឈប់​បាញ់​ដោយ​សន្សឹម​ៗ ​ជា​ជាង​ធ្វើ​ឡើង​ទាំង​ប្រញាប់​ប្រញាល់​។ ​លោក​ថ្លែង​បន្ត​ទៀត​ថា​យើង​មិន​ចង់​ឱ្យ​ប្រវត្តិ​សាស្ត្រ​ច្រំ​ដែល​ដូច​​​ករណី​​​ឆ្នាំ​២០០៦​នៅ​ពេល​ក្រុម​ហេស​បូឡា និង​អ៊ីស្រាអែល​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ស្រដៀង​គ្នា​នេះ​។ ភាគី​ទាំង​២​ពិត​ជា​បាន​ផ្អាក​ប្រយុទ្ធ​គ្នា​មែន​ ប៉ុន្តែ​ឈប់​បាន​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​។ មូល​ហេតុ​ដោយ​សារ​ភាគី​ទាំង​២​ឯក​ភាព​គ្នា​នៅ​លើ​តែ​បបូរ​មាត់​។ ប៉ុន្តែ​ជាក់​ស្ដែង​ពួក​គេ​មិន​បាន​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ និង​ពេញ​លេញ​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​ទេ​៕​

  • អបអរសាទរ ខួបលេីកទី៦ ល្ខោនខោល ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ២៨ វិច្ឆិកា ២០១៨ – ២៨ វិច្ឆិកា ២០២៤
  • បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនរ៉េចង្កូតបុករះម៉ូតូ និងរថយន្តជាច្រើនគ្រឿង បង្កឲ្យរងរបួសមនុស្ស ៤នាក់

    បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនរ៉េចង្កូតបុករះម៉ូតូ និងរថយន្តជាច្រើនគ្រឿង បង្កឲ្យរងរបួសមនុស្ស ៤នាក់

    បុរសចំណាស់ម្នាក់បានបើករថយន្តម៉ាក lexus ៤៧០ តាមបណ្ដោយផ្លូវ​ទេពផន​ក្នុង​ល្បឿន​យ៉ាង​លឿន​បាន​ជ្រុល​ចង្កូត​ទៅបុកនិងម៉ូតូមួយគ្រឿងហើយបន្តទៅបុករះរថយន្តចំនួន០៤គ្រឿងបន្ថែមទៀត បណ្ដាល​ឲ្យ​មនុស្សរបួសធ្ងន់ស្រាលចំនួន០៤នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០១និង៤៥នាទីរសៀលថ្ងៃទី២៧ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ដែលស្ថិតនៅតាមបណ្ដោយផ្លូវទេពផន មូលដ្ឋានសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជ​ធានីភ្នំពេញ។ ប្រភពព័ត៌មាននិងកាមេរ៉ាសុវត្ថិភាពផងដែរនោះបានឲ្យដឹងថានៅមុនពេលកើតហេតុមានបុរសម្នាក់ដែលបើក​រថយន្តម៉ាក lexus470 ពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង 2A-0788 ធ្វើដំ​ណើរ​តាម​បណ្ដោយ​ផ្លូវ​ទេព​ផន ក្នុងទិសដៅពីកើតទៅលិច ខណៈមក​ដល់​ចំណុច​គាត់​ហេ​តុ​រថយន្ត​បាន​បុក​ទៅ​លើ​​​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក wave ពណ៌ស ពាក់ស្លាកភ្នំពេញ 1HS.5516 បណ្ដាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូរង់របួស ហើយ​រថយន្ត​បាន​បន្ត​ទៅ​បុករះ រទះរុញ និងរថយន្តចំនួន០៤គ្រឿងទៀត របស់ទីតាំងហាងលក់រថយន្ត ជាបន្ត​បន្ទាប់​និង​បណ្ដាល​ឲ្យម​នុស្ស ០៣នាក់ផ្សេងទៀតរងរបួសផងដែរ។ ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី១ និងកម្លាំងនគរបាល​ផែន​ចរាចរណ៍​នៃ​អធិការដ្ឋាននគរបាលខណ្ឌទួលគោកបានចុះមកដល់ទីតាំងកើតហេតុ និងបានបញ្ជូនម​នុស្សរ​ង​របួស​ទៅម​ន្ទីរ​ពេទ្យភ្លាមៗ ។ ចំណែកម្ចាស់រថយន្តបង្កនិងរថយន្ត បានឃាត់បញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភះ