Category: ព័ត៌មានជាតិ​

  • ពលរដ្ឋលីបង់និងអ៊ីស្រាអែល សម្រុកវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរងការបំផ្លិចផ្លាញដោយសារសង្រ្គាម ក្រោយបទឈប់បាញ់អ៊ីស្រាអែល-ហេសបូឡា

    ពលរដ្ឋលីបង់និងអ៊ីស្រាអែល សម្រុកវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរងការបំផ្លិចផ្លាញដោយសារសង្រ្គាម ក្រោយបទឈប់បាញ់អ៊ីស្រាអែល-ហេសបូឡា

    បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធលីបង់ ហេសបូឡា ត្រូវបានធ្វើឡើងកាលពីថ្ងៃពុធ២៧ វិច្ឆិកាសប្ដាហ៍នេះ ក្រោមកិច្ចព្រមព្រៀងសម្របសម្រួលដោយសហរដ្ឋអាមេរិក និងបារាំង ខណៈ ប្រជាជននៃប្រទេសទាំងពីរចាប់ផ្តើមត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញនៅតាមតំបន់ព្រំដែន ដែលត្រូវបានបំផ្លិចបំផ្លាញដោយការប្រយុទ្ធគ្នារយៈពេល ១៤ ខែកន្លងមកនេះ។ រថយន្ត តូចធំ ដឹកពូក វ៉ាលី និងគ្រឿងសង្ហារិម សំពីងសំពោងបានសម្រុកចូលទៅកាន់ទីក្រុងកំពង់ផែ Tire ភាគខាងត្បូងរបស់ប្រទេសលីបង់ ដែលត្រូវបានរងការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ រួមទាំងមនុស្សជាច្រើនក្នុងចំណោមប្រហែល ១,៤ លាននាក់ ដែលត្រូវបានគេជឿថាត្រូវបានរត់គេចចេញពីជម្លោះ។ក្រោយការវិលត្រឡប់ ប្រជាពលរដ្ឋមួយចំនួន បានចាប់ផ្ដើមបោសសម្អាតកម្ទេចថ្មនៅតាមផ្ទះរបស់ពួកគេជាបណ្ដើរៗ។ បន្ទាប់ពីការភៀសខ្លួនជាច្រើនសប្តាហ៍ដោយសារជម្លោះ គ្រួសារមកពីទីក្រុង Tire នៅភាគខាងត្បូងប្រទេសលីបង់ បានត្រឡប់ទៅផ្ទះសម្បែងដែលរងការខូចខាតរបស់ពួកគេវិញកាលពីថ្ងៃពុធ ២៧ វិច្ឆិកាបន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងក្រុមហេសបូឡា និងអ៊ីស្រាអែល បានចាប់ផ្ដើម។ ជនភៀសខ្លួនលីបង់ក្នុងប្រទេសស៊ីរី បានត្រៀមវិលត្រឡប់ទៅកាន់ប្រទេសកំណើតពួកគេវិញបន្ទាប់ពីបទឈប់បាញ់ ខណៈប្រជាពលរដ្ឋអ៊ីស្រាអែល ក៏បានសម្រុកទៅកាន់ទីជម្រកដែលរងការខូចខាតរបស់ពួកគេនៅតាមព្រំដែន លីបង់ -អ៊ីស្រាអែល វិញដែរ ។ បទឈប់បាញ់នេះមានគោលបំណងបញ្ចប់ជម្លោះនៅទូទាំងព្រំដែនអ៊ីស្រាអែល-លីបង់ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៣.៧៦៨នាក់នៅក្នុងប្រទេសលីបង់ ចាប់តាំងពីត្រូវបានបញ្ឆេះដោយសង្រ្គាមហ្កាហ្សាកាលពីឆ្នាំមុន នេះបើយោងតាមក្រសួងសុខាភិបាលលីបង់៕

  • ជនម៉ូស្លីមអំបូររ៉ូហ៊ីងយ៉ានៅបង់ក្លាដេស្ហ បង្ហាញភាពរីករាយចំពោះដំណឹងថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC) ចេញដីកាចាប់ខ្លួនមេដឹកនំាយោធាមីងអ៊ុងឡំាង

    ជនម៉ូស្លីមអំបូររ៉ូហ៊ីងយ៉ានៅបង់ក្លាដេស្ហ បង្ហាញភាពរីករាយចំពោះដំណឹងថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC) ចេញដីកាចាប់ខ្លួនមេដឹកនំាយោធាមីងអ៊ុងឡំាង

    បង់ក្លាដេស្ហ៖ ក្រុមអំបូររ៉ូហ៊ីងយ៉ាជាតិមីយ៉ាន់ម៉ាដែលរត់ភៀសខ្លួនដោយសារតែអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលកំពុងតែរស់នៅតាមជំរុំជនភៀសខ្លួននៅតាមបណ្តោយព្រំដែនបង់ក្លាដេស្ហបានបង្ហាញក្តីសប្បាយរីករាយចំពោះដំណឹងដែលទទួលបានថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិក្រុងឡាអេ បានចេញដីកាស្វែងរកការចាប់ខ្លួនមេដឹកនំារបបសឹកមីយ៉ាន់ម៉ា លោក មីង អ៊ុងឡំាងកាលពីថ្ងៃពុធ បានធ្វើឱ្យពួកគេប្រារព្ធនូវទិវាអបអរសាទរទៅវិញនៅតាមជំរុំនានាដែលខ្លួនកំពុងតែស្នាក់នៅ។ មេដឹកនំាសង្គមស៊ីវិលមួយរូបនៃក្រុមអំបូររ៉ូហ៊ីងយ៉ា ឈ្មោះ សាយ៉ូដ អាឡាម(Sayod Alam)រស់នៅជំរុំមួយស្ថិតនៅតាមបណ្តោយព្រំដែនក្នុងប្រទេសបង់ក្លាដេស្ហ បានរៀបរាប់យ៉ាងខ្លីថា យើងសប្បាយរីករាយដោយសារតែលឺដំណឹងថា អាយស៊ីស៊ី(ICC)ចេញដីកាចាប់ខ្លួនលោកមីងអ៊ុងឡំាង ជាមេដឹកនំាយោធាប្រទេសមីយ៉ាន់ម៉ា។ លោកបានបន្តថា វាជោគជ័យមួយផ្នែករបស់ពួកយើងដែរ។ ទីភ្នាក់ងារសារព័ត៌មានបារំាងអាអេហ្វប៉េ(AFP) បានរាយការណ៍ឱ្យដឹងបន្ថែមទៀតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា មានក្រុមអំបូរភាគតិចរ៉ូហ៊ីងយ៉ាជាង១លាននាក់ ជាអ្នកគ្មានសញ្ជាតិ ហើយត្រូវគេធ្វើទុក្ខបុកម្នេញដោយហេតុថាពួកគេជាជនម៉ូស្លីម បានភៀសខ្លួនមករស់នៅតាមជំរុំយ៉ាងលំបាកនៅក្នុងតំបន់ខូហ្ស បាហ្សារ៍(Cox’s Bazar)នៅក្នុងទឹកដីបង់ក្លាដេស្ហ ដើម្បីគេចចេញពីការសម្លាប់របស់ក្រុមរបបសឹកនៅក្នុងប្រទេសកំណើតរបស់ខ្លួន។ ពាក់ព័ន្ធនឹងដីកាចាប់ខ្លួនពីសំណាក់តុលាការឧក្រិដ្ឋកម្មអន្តរជាតិលើលោកមីងអ៊ុងឡំាងនោះវិញ ទីភ្នាក់ងារសារព័ត៌មានដដែលបានគូសបញ្ជាក់ថា លោកមីងអ៊ុងឡំាង គឺជាប្រមុខយោធាមីយ៉ាន់ម៉ាកាលពីឆ្នំា២០១៧ ខណៈពេលនេះ លោកបានក្លាយទៅជាកម្មវត្ថុនៃការស៊ើបអង្កេតពីបទប្រល័យពូជសាសន៍ពីសំណាក់តុលាការសហប្រជាជាតិ។ ចំណែកឯ ប្រមុខរដ្ឋអាជ្ញាស៊ើបអង្កេតរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិឬហៅកាត់ថា(ICC) លោក ការីម ខាន់(Karim Khan) បានដាក់ពាក្យស្នើសុំដល់គណៈចៅក្រមដែលមានមូលដ្ឋាននៅតុលាការក្រុងឡាអេ ដើម្បីឱ្យចេញនូវដីកាចាប់ខ្លួនលោក មីងអ៊ុងឡំាងក្រោមបទចោទប្រឆំាងទៅនឹងមនុស្សជាតិ ដែលបានប្រព្រឹត្តិធ្ងន់ធ្ងរទៅលើអំបូរភាគតិចម៉ូស្លីមរ៉ូហ៊ីងយ៉ា។ ស្ថិតនៅក្នុងស្ថានភាពនេះដែរ គណៈចៅក្រមរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិអាចសម្រេចថាតើត្រូវតែចេញដីកាចាប់ខ្លួនឬយ៉ាងណា? ប្រសិនបើមានការចេញមែននាពេលនេះ រដ្ឋជាសមាជិកប្រមាណជា ១២៤ប្រជាជាតិនៃតុលាការនេះអាចនឹងមានកាតព្វកិច្ចអនុវត្តន៍ចាប់ខ្លួនលោកមីងអ៊ុងឡំាង នៅពេលដែលរូបលោកធ្វើដំណើរចេញក្រៅប្រទេស។ ដោយឡែកក្រុមជនភៀសខ្លួនអំបូររ៉ូហ៊ីងយ៉ាដែលកំពុងតែរស់នៅតាមបណ្តោយព្រំដែនប្រទេសបង់ក្លាដេស្ហជាប់នឹងប្រទេសមីយ៉ាន់ម៉ានោះ នៅតែទទូចចង់វិលត្រឡប់មកកាន់ស្រុកកំណើតរបស់ពួកគេវិញ ដោយគេបានលើកឡើងប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិថា សហគមន៍អន្តរជាតិគួរតែជួយជំរុញឱ្យពួកគេអាចវិលត្រឡប់មកវិញប្រកបដោយសុខក្សេមក្សាន្ត…

  • ព្រះករុណា  ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរ ជូន សម្តេចតេជោ ក្នុងឱកាស ដែលសម្តេចត្រូវបានសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព ប្រគល់ពានរង្វាន់ “មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី”
  • UN​ចាត់​ទុក​បទ​ឈប់​បា.ញ់​នៅ​លី​បង់ជា​ពន្លឺ​សន្តិ​ភាព​សម្រាប់​មជ្ឈិម​បូព៌ា

    UN​ចាត់​ទុក​បទ​ឈប់​បា.ញ់​នៅ​លី​បង់ជា​ពន្លឺ​សន្តិ​ភាព​សម្រាប់​មជ្ឈិម​បូព៌ា

    ទី​ក្រុង​ញូយ៉ក៖ អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ លោក​ហ្គូតេរ៉េ សង្ឃឹម​ថា​កិច្ច​ព្រម​ព្រៀង​នៃ​បទ​ឈប់​បាញ់​​រវាង​អ៊ី​ស្រា​អែល និង​ក្រុម​ហេស​បូឡា​នៅ​ប្រទេស​លីបង់​​អាច​ក្លាយ​ជា​ពន្លឺ​នៃ​​សេចក្ដី​សង្ឃឹម​ជា​លើក​ដំបូង​​ថា​ទៅ​ថ្ងៃ​អនា​គត​តំបន់​មជ្ឈិម​បូព៌ា​អាច​នឹង​​ស្គាល់​​​ពន្លឺ​សន្តិ​ភាព​​ជាក់​ជា​មិន​ខាន​ឡើយ​។ បទ​ឈប់​បាញ់​នេះ​បាន​ចូល​ជា​ធរ​មាន​ចាប់​តាំង​ពី​ព្រឹក​ថ្ងៃ​ពុធ​ត​ទៅ​។ ​ប្រជា​ជន​លីបង់​ដែល​​ផ្លាស់​ប្ដូរ​ទី​លំ​នៅ​ដើម្បី​គេច​ចេញ​ពី​សង្គ្រាម​មាន​ចិត្ត​សប្បាយ​រីក​រាយ​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំបាន​។ ពួក​គេ​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​តាម​រថ​យន្ត​ ឬ​មធ្យោបាយ​ដទៃ​ទៀត​ដើម្បី​​វិល​ត្រឡប់​ទៅ​​ផ្ទះ​​​វិញ​។ លោក​ហ្គូតេរ៉េ​យល់​ថា​វា​ជា​រឿង​សំខាន់​ដែ​ល​ភាគីហត្ថ​លេខី​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​នៃ​បទ​ឈប់​បាញ់​នេះ​​​ប្ដេជ្ញា​គោរព និង​អនុវត្ត​តាម​កិច្ច​ព្រម​ព្រៀង​យ៉ាង​ពេញ​​ទំហឹង​។ នៅ​ពេល​នេះ​ លោក​ហ្គូតេរ៉េ​កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​ស្រុក​កំណើត​របស់​លោក​ឯ​ទី​ក្រុង​លីស​ស្បូន (Lisbon) ប្រទេស​ព័រ​ទុយ​ហ្កាល់​។ ប៉ុន្តែ​លោក​ត្រូវ​តែ​ឆ្លៀត​ថ្លែង​សុន្ទរ​កថា​សង្ខេប​ដូច​ខាង​លើ​នេះ​ផ្ញើ​ជូន​សហ​គមន៍​អន្តរ​ជាតិ និង​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ដោយ​សារ​តែ​វា​​ជា​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​ និង​ជា​របត់​នយោបាយ​ថ្មី​នៅ​មជ្ឈិម​បូព៌ា​។​​​ អ្នក​ខ្លះ​​សង្ឃឹម​​​ថា​ទៅ​ថ្ងៃ​​ខាង​មុខ​​ក៏​អាច​នឹង​មាន​កិច្ច​ព្រម​ព្រៀង​ស្រដៀង​គ្នា​នេះ​រវាង​អ៊ី​ស្រាអែល​ និង​ក្រុម​ហាម៉ាស់​នៅ​តំបន់​ហ្កាហ្សា​​ផង​ដែរ​។ ​តិច​ឬ​ច្រើន​ កិច្ច​ព្រម​ព្រៀង​នៅ​លីបង់​​​ជា​ច្រក​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​កសាង​សន្តិ​ភាព​នៅ​មជ្ឈិម​បូព៌ា​​។ លោក​ហ្គូតេរ៉េ​ថ្លែង​​ថា​​​កង​រក្សា​សន្តិ​ភាព​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​​​​ត្រៀម​ខ្លួន​​ដើម្បី​តាម​ដាន​​​ការ​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​​​លក្ខ​ខណ្ឌ​នៃ​បទ​ឈប់​បាញ់​។ ឆ្លៀត​នៅ​ក្នុង​ឱកាស​នេះ លោក​​​ក៏​សូម​អំពាវ​នាវ​​​ឱ្យ​មាន​បទ​ឈប់​បាញ់​នៅ​តំបន់​ហ្កាហ្សា​ផង​ដែរ​។ លោក​ថ្លែង​ថា​លោក​បាន​ទទួល​ដំណឹង​ស្ដី​ពី​បទ​ឈប់​បាញ់​នៅ​លីបង់​កាល​ពី​មួយ​ថ្ងៃ​មុន​នេះ​។ ​លោក​ថ្លែង​ថា​នៅ​ទី​បំផុត​ស្បៃ​អន្ធ​កា​ដ៏​​ខ្មៅ​ងងឹត​​ដែល​គ្រប​ដណ្ដប់​​ទៅ​លើ​ប្រទេស​លីបង់​​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​​កន្លង​មក​​នេះ​​​ចាប់​ផ្ដើម​​មាន​ពន្លឺ​ឡើង​វិញហើយ​​ជា​លើក​ដំបូង​។​ លោក​ហ្គូតេរ៉េ​ចាត់​ទុក​ថា​កិច្ច​ព្រម​ព្រៀង​នេះ​ជា​មហា​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​ក្រៃ​លែង​។ ជា​ពិសេស​ រឹត​តែ​សំខាន់​ខ្លាំង​សម្រាប់​ប្រជា​ជន​ស៊ីវិល​ដែល​បាន​បង់​នូវ​តម្លៃ​ដ៏​ខ្ពស់​បំផុត​នៅ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​ដ៏​បង្ហូរ​ឈាម​នេះ​។ ចំពោះ​សំណួរ​ថា​តើ​បទ​ឈប់​បាញ់​នេះ​អាចឋិត​ថេរ​​​ចីរ​កាល​យូរ​អង្វែង​ជា​រៀង​រហូត​ឬ​យ៉ាង​ណា​។ អ្នក​ខ្លះនៅ​មិន​ទាន់​មាន​ទំនុក​ចិត្ត​១០០%​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​ប្រេសិត​ពិសេស​របស់​អាមេរិក​ លោក​អាម៉ូស ហូស​ស្តែន (Amos Hochstein) ថ្លែង​ថា​បទ​ឈប់​បាញ់​នេះ​មាន​លក្ខណៈ​អចិន្ត្រៃយ៍​ ហើយ​មិន​មែន​ជា​បទឈប់​បាញ់​ត្រឹម​តែ​រយៈ​ពេល​៦០​ថ្ងៃ​នោះ​ទេ​។ លោក​ជា​អ្នក​ចូល​រួម​នៅ​ក្នុង​ការ​ចរ​ចា។ ​​​លោក​ចង់​សង្កត់​ធ្ងន់​ថា​គេ​ត្រូវ​តែ​អនុវត្ត​តាម​លក្ខខណ្ឌ​នៃ​បទ​ឈប់​បាញ់​ដោយ​សន្សឹម​ៗ ​ជា​ជាង​ធ្វើ​ឡើង​ទាំង​ប្រញាប់​ប្រញាល់​។ ​លោក​ថ្លែង​បន្ត​ទៀត​ថា​យើង​មិន​ចង់​ឱ្យ​ប្រវត្តិ​សាស្ត្រ​ច្រំ​ដែល​ដូច​​​ករណី​​​ឆ្នាំ​២០០៦​នៅ​ពេល​ក្រុម​ហេស​បូឡា និង​អ៊ីស្រាអែល​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ស្រដៀង​គ្នា​នេះ​។ ភាគី​ទាំង​២​ពិត​ជា​បាន​ផ្អាក​ប្រយុទ្ធ​គ្នា​មែន​ ប៉ុន្តែ​ឈប់​បាន​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​។ មូល​ហេតុ​ដោយ​សារ​ភាគី​ទាំង​២​ឯក​ភាព​គ្នា​នៅ​លើ​តែ​បបូរ​មាត់​។ ប៉ុន្តែ​ជាក់​ស្ដែង​ពួក​គេ​មិន​បាន​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ និង​ពេញ​លេញ​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​ទេ​៕​

  • អបអរសាទរ ខួបលេីកទី៦ ល្ខោនខោល ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ២៨ វិច្ឆិកា ២០១៨ – ២៨ វិច្ឆិកា ២០២៤
  • បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនរ៉េចង្កូតបុករះម៉ូតូ និងរថយន្តជាច្រើនគ្រឿង បង្កឲ្យរងរបួសមនុស្ស ៤នាក់

    បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនរ៉េចង្កូតបុករះម៉ូតូ និងរថយន្តជាច្រើនគ្រឿង បង្កឲ្យរងរបួសមនុស្ស ៤នាក់

    បុរសចំណាស់ម្នាក់បានបើករថយន្តម៉ាក lexus ៤៧០ តាមបណ្ដោយផ្លូវ​ទេពផន​ក្នុង​ល្បឿន​យ៉ាង​លឿន​បាន​ជ្រុល​ចង្កូត​ទៅបុកនិងម៉ូតូមួយគ្រឿងហើយបន្តទៅបុករះរថយន្តចំនួន០៤គ្រឿងបន្ថែមទៀត បណ្ដាល​ឲ្យ​មនុស្សរបួសធ្ងន់ស្រាលចំនួន០៤នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០១និង៤៥នាទីរសៀលថ្ងៃទី២៧ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ដែលស្ថិតនៅតាមបណ្ដោយផ្លូវទេពផន មូលដ្ឋានសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជ​ធានីភ្នំពេញ។ ប្រភពព័ត៌មាននិងកាមេរ៉ាសុវត្ថិភាពផងដែរនោះបានឲ្យដឹងថានៅមុនពេលកើតហេតុមានបុរសម្នាក់ដែលបើក​រថយន្តម៉ាក lexus470 ពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង 2A-0788 ធ្វើដំ​ណើរ​តាម​បណ្ដោយ​ផ្លូវ​ទេព​ផន ក្នុងទិសដៅពីកើតទៅលិច ខណៈមក​ដល់​ចំណុច​គាត់​ហេ​តុ​រថយន្ត​បាន​បុក​ទៅ​លើ​​​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក wave ពណ៌ស ពាក់ស្លាកភ្នំពេញ 1HS.5516 បណ្ដាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូរង់របួស ហើយ​រថយន្ត​បាន​បន្ត​ទៅ​បុករះ រទះរុញ និងរថយន្តចំនួន០៤គ្រឿងទៀត របស់ទីតាំងហាងលក់រថយន្ត ជាបន្ត​បន្ទាប់​និង​បណ្ដាល​ឲ្យម​នុស្ស ០៣នាក់ផ្សេងទៀតរងរបួសផងដែរ។ ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី១ និងកម្លាំងនគរបាល​ផែន​ចរាចរណ៍​នៃ​អធិការដ្ឋាននគរបាលខណ្ឌទួលគោកបានចុះមកដល់ទីតាំងកើតហេតុ និងបានបញ្ជូនម​នុស្សរ​ង​របួស​ទៅម​ន្ទីរ​ពេទ្យភ្លាមៗ ។ ចំណែកម្ចាស់រថយន្តបង្កនិងរថយន្ត បានឃាត់បញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភះ

  • ព្រះរាជក្រម ប្រកាសឱ្យប្រើប្រាស់ ច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់
  • ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ ការវិភាគមុខងារនៅរចនាសម្ព័ន្ធ ក្រសួង ស្ថាប័នគឺជាដំណើរការនៃការពិនិត្យមើល ស្ថានភាពសុខភាព របស់ប្រព័ន្ធរដ្ឋបាលសារធារណៈ

    ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ ការវិភាគមុខងារនៅរចនាសម្ព័ន្ធ ក្រសួង ស្ថាប័នគឺជាដំណើរការនៃការពិនិត្យមើល ស្ថានភាពសុខភាព របស់ប្រព័ន្ធរដ្ឋបាលសារធារណៈ

    (ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើង ការវិភាគមុខងារនៅរចនាសម្ព័ន្ធក្រសួងស្ថាប័នគឺជាដំណើរការនៃការពិនិត្យមើល ស្ថានភាពសុខភាព របស់ប្រព័ន្ធរដ្ឋបាលសារធារណៈ។ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី បន្តថា ដើម្បីបង្ការទុកមុនថា ការត្រួតពិនិត្យរកមើលបញ្ហា​ជាន់​តួនាទី ភារកិច្ចគ្នានៅតាមក្រសួងស្ថាប័ននីមួយៗ នៅក្នុងអាណត្តិនៃរាជរដ្ឋា​ភិ​បាល​ដឹកនាំដោយសម្ដេចធិបតី មិនមែនដោយសារតែរាជរដ្ឋាភិបាល​អាណត្តិមុនៗ​ធ្វើកំណែទម្រង់មុខងារសាធារណៈខុសឡើយ។ ប្រសាសន៍ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ​សាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការ​អនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) បានអញ្ជើញផ្តល់កិត្តិយសក្នុងសន្និសីទ​សារព័ត៌មាន​ស្តីពី«ការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាល​សាធារណៈ ៖ ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន» នៅសាលសហសិក្សា នៃសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ឯកឧត្ដម ហ៊ុន ម៉ានី បានបន្ថែមថា ការវិភាគមុខងារសាធារណៈ គឺបាន និងកំពុងធ្វើឡើងជាប់ជាប្រចាំ ដើម្បីធានាថាបានផ្ដល់សេវាសាធារណៈ​ប្រកបដោយប្រសិទ្ធភាព សម្រេចបានជាប្រយោជន៍ និងទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ ឯកឧត្ដម ហ៊ុន…

  • អនុរដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសន័រវែស បំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក.

    អនុរដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសន័រវែស បំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក.

    (ភ្នំពេញ)៖ ឯកឧត្តម Andreas Motzfeldt Kravik អនុរដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសន័រវែសដែលអតីតជាមន្ដ្រីធ្លាប់បំពេញការងារពីឆ្នាំ២០០៧ ដល់ឆ្នាំ២០០៨ នៅក្នុងការិយាល័យសហព្រះរាជអាជ្ញាររបស់សាលាក្ដីខ្មែរក្រហម បានអញ្ជើញមកបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីស្វែងយល់អំពីសមិទ្ធផលរបស់សាលាក្ដីខ្មែរក្រហម និងដំណើរការអនុវត្តមុខងារសេសសល់នៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក.។ ទស្សនកិច្ចនេះទទួលបានការស្វាគមន៍ដោយ ឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្ដីទី និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃមជ្ឈមណ្ឌលធនធាន អ.វ.ត.ក.។ នាឱកាសទស្សនកិច្ចនោះ ឯកឧត្តម ក្រាញ់ តូនី បានសម្ដែងក្ដីរីករាយចំពោះការអញ្ជើញមកកាន់មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. របស់ ឯកឧត្តម អនុរដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសន័រវែស និងបានជម្រាបប្រតិភូអំពីសមិទ្ធផលដែលសម្រេចបានដោយជោគជ័យរបស់ អ.វ.ត.ក. ក្នុងការជំនុំជម្រះក្ដីលើអតីតមេដឹកនាំខ្មែរក្រហមអស់រយៈពេល ១៦ ឆ្នាំមកនេះ ដោយបានរួមចំណែកដល់ការរក្សាបានសន្ដិភាព ការផ្សះផ្សារផ្លូវចិត្តរបស់ជនរងគ្រោះ ការមិនមានការសងសឹកនិងចងគំនុំគ្នាក្នុងសង្គមជាតិ និងការបំបាត់បានវប្បធម៌និទណ្ឌភាពនៅកម្ពុជា ។ ឯកឧត្តម ក្រាញ់ តូនី មានប្រសាសន៍ថា “យើងខ្ញុំពិតជាមានកិត្តិយសណាស់ចំពោះការអញ្ជើញមកដល់របស់លោកអនុរដ្ឋមន្ត្រី Andreas Motzfeldt Kravik មកកាន់មជ្ឈមណ្ឌលធនធាន អ.វ.ត.ក.។ ទស្សនកិច្ចនេះពង្រឹងភាពជាដៃគូរបស់យើងបន្ថែមទៀត ហើយយើងសូមរគុណចំពោះការបន្តរួមចំណែករបស់ន័រវែសចំពោះភាពជោគជ័យរបស់ អ.វ.ត.ក.…

  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យបង្កើនការអប់រំផ្សព្វផ្សាយ និងអនុវត្តច្បាប់ ឱ្យបានម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យបង្កើនការអប់រំផ្សព្វផ្សាយ និងអនុវត្តច្បាប់ ឱ្យបានម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

    (ភ្នំពេញ)៖ ក្នុងនាមជាប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានខ្វាយខ្វល់ចំពោះសេចក្តីសុខ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ដែលបានរងរបួស និងបាត់បង់អាយុជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ ជាប្រចាំ។ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក រយៈពេល ៩ខែ ឆ្នាំ២០២៤ របស់ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត បានកត់សម្គាល់កត្តាចម្បងដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ចំនួន ២ គឺ កត្តាមនុស្ស និងកត្តាយានយន្ត។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំនិងជំរុញឱ្យថ្នាក់ដឹកនាំ អាជ្ញាធរមានសមត្ថកិច្ចទូទាំងប្រទេស បង្កើនការអប់រំផ្សព្វផ្សាយ ការត្រួតពិនិត្យគុណភាពបច្ចេកទេសយានយន្ត និងរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍គ្រប់ករណី ដោយមិនអនុញ្ញាតឱ្យរួចផុតពីសំណាញ់ច្បាប់នោះឡើយ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចណ៍ និងបន្តជំរុញអនុវត្តឱ្យបានសម្រេចតាមផែនការសកម្មភាពឆ្នាំ២០២៤របស់ គ.ស.ច.គ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស…