Category: ព័ត៌មានជាតិ​

  • រុស្ស៊ីប្រើយុទ្ធសាស្ត្រលុបចោលបំណុល ដើម្បីកែនទ័ពទៅប្រយុទ្ធនៅអ៊ុយក្រែន

    រុស្ស៊ីប្រើយុទ្ធសាស្ត្រលុបចោលបំណុល ដើម្បីកែនទ័ពទៅប្រយុទ្ធនៅអ៊ុយក្រែន

    មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានចុះហត្ថលេខាលើច្បាប់ថ្មីមួយ ដែលនឹងលុបចោលបំណុលចំពោះជនទាំងឡាយណា ដែលចុះឈ្មោះចូលបម្រើកងទ័ព ដើម្បីទៅប្រយុទ្ធនៅអ៊ុយក្រែន។ ច្បាប់ថ្មីនេះ នឹងអនុវត្តចំពោះអ្នកដែលចុះឈ្មោះចូលបម្រើក្នុងជួរកងទ័ព ជាមួយកិច្ចសន្យា១ឆ្នាំ ឬច្រើនជាងនេះ ហើយវានឹងលុបចោលបំណុលអ្នកដែលជំពាក់គេក្រោម ៩៦,០០០ដុល្លារ។ យុទ្ធសាស្ត្រនេះបានអនុញ្ញាតឱ្យយោធាបង្កើនកម្លាំងរបស់ខ្លួននៅក្នុងតំបន់ជម្លោះ ខណៈជៀសវាងការបញ្ជាឱ្យកេណ្ឌទ័ពផ្សេងទៀត។ ការកេណ្ឌទ័ពដោយផ្នែកនៅក្នុងខែកញ្ញា ឆ្នាំ ២០២២ បានបង្កឱ្យបុរសជនជាតិរុស្ស៊ីរាប់ម៉ឺននាក់ ភៀសខ្លួនចេញពីប្រទេស ដើម្បីចៀសវាងការចុះឈ្មោះចូលបម្រើការងារក្នុងកងទ័ព។ យ៉ាងណាមិញ សង្គ្រាមដ៏តានតឹង និង អូសបន្លាយបានធ្វើឱ្យធនធានរុស្ស៊ីកាន់តែតានតឹង។ លោក ពូទីន កាលពីខែកញ្ញា បានអំពាវនាវឱ្យយោធាបង្កើនកងទ័ពរបស់ខ្លួនចំនួន ១៨០.០០០នាក់។ ចាប់តាំងពីសង្គ្រាមផ្ទុះឡើង រុស្ស៊ីបាត់បង់ពលទាហានដល់ទៅជាង ៧២៩,០០០នាក់។ នេះបើតាមក្រសួងការពារជាតិអ៊ុយក្រែន បានចែករំលែកតួលេខពីអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ យោងតាមអគ្គលេខាធិកាអង្គការណាតូ លោក ម៉ាក រូត បានឱ្យដឹងកាលពីចុងខែតុលាថា ចាប់តាំងពីរុស្ស៊ីបើកការវាយលុកពេញទំហឹងក្នុងខែកុម្ភៈ ឆ្នាំ២០២២មក កងកម្លាំងរុស្ស៊ីបានស្លាប់ឬរងរបួសជាង ៦០០,០០០នាក់៕ ប្រភព ៖ Business Insider ប្រែសម្រួល ៖ ឈឹម…

  • ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ម៉ោង ៧ព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ។
  • ការផលិតឡាននៅ​ប្រទេសថៃថយចុះយ៉ាងគំហុក​ ព្រោះការលក់ធ្លាក់ខ្លាំង

    ការផលិតឡាននៅ​ប្រទេសថៃថយចុះយ៉ាងគំហុក​ ព្រោះការលក់ធ្លាក់ខ្លាំង

    បាងកក៖ ផ្អែកតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃចន្ទនេះ ប្រទេសថៃត្រូវបានព្យាករណ៍ថា នឹងផលិតរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ ចំនួន១.៥ លានគ្រឿង នៅឆ្នាំនេះ ដែលជាចំនួនសរុបទាបបំផុត ចាប់តាំងឆ្នាំ២០២១ ដោយសារការលក់ក្នុងស្រុក និងការដឹកជញ្ជូន ទៅក្រៅប្រទេស បានធ្លាក់ចុះ នេះបើយោងតាមសហព័ន្ធឧស្សាហកម្មថៃ ហៅកាត់ FTI ។ លោក Surapong Paisitpatnapong អ្នកនាំពាក្យ FTI បាននិយាយ នៅក្នុងសន្និសីទខ្លីមួយថា ក្រុមផលិតបានកាត់បន្ថយការព្យាករណ៍ទិន្នផលរថយន្តរបស់ខ្លួន ជាលើកទីពីរ ក្នុងឆ្នាំនេះ ព្រោះលក្ខខណ្ឌក្នុងស្រុកមិនអំណោយផល និងសញ្ញានៃភាពទន់ខ្សោយ នៃការនាំចេញ។ នៅក្នុងខែកក្កដា គេធ្លាប់បានកាត់បន្ថយ ការរំពឹងទុក​មកត្រឹម ១.៧លានគ្រឿង ពីការព្យាករណ៍កាលពីមុន ដែលថាមានចំនួន១.៩លានគ្រឿង។ ការលក់រថយន្តរបស់ប្រទេសថៃបានធ្លាក់ចុះ ជាលំដាប់ នៅឆ្នាំនេះ ដោយធនាគារមានការស្ទាក់ស្ទើរ ក្នុងការផ្តល់ប្រាក់កម្ចី ចំពេលមានបំណុលគ្រួសារជិតដល់កំណត់ត្រា និងការកើនឡើងប្រាក់កម្ចីខ្លាំង។ រដ្ឋបាលរបស់ លោកស្រី នាយករដ្ឋមន្ត្រី Paetongtarn Shinawatra កំពុងធ្វើការលើផែនការ ដើម្បីកាត់បន្ថយការអូសទាញសេដ្ឋកិច្ចឲ្យធ្លាក់ចុ ពីបំណុលគ្រួសារ…

  • Elon Musk ផ្តើមប្រើឥទ្ធិពលក្រសួងថ្មី កែ​កម្មវិធីអាវុធ​របស់មន្ទីរបញ្ចកោណ

    Elon Musk ផ្តើមប្រើឥទ្ធិពលក្រសួងថ្មី កែ​កម្មវិធីអាវុធ​របស់មន្ទីរបញ្ចកោណ

    បរទេស៖ ផ្អែកតាមការចុះផ្សាយរបស់កាសែត Fortune នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោកមហាសេដ្ឋី Elon Musk ដែលនឹងក្លាយរដ្ឋមន្ត្រីមួយរូប នៃក្រសួងប្រសិទ្ធិភាពរដ្ឋាភិបាលអាមេរិក ដែលជាក្រសួងថ្មីក្រោមរដ្ឋបាល​ Donald Trump កាលពីថ្ងៃអាទិត្យ បានបង្ហាញពីការផ្តោតលើយន្តហោះចម្បាំង និងកម្មវិធីអាវុធថ្លៃបំផុត របស់មន្ទីរបញ្ចកោណ។ បុរសមានទ្រព្យសរុបជិត ៣៥០ពាន់លានដុល្លារអាមេរិក រូបនេះ បាននិយាយរិះគន់ពីការផលិតយន្តហោះចម្បាំងបំបាំងកាយ F-35 ខណៈដែលលោកគាំទ្រយន្តហោះគ្មានមនុស្សបើក ជាងយន្តហោះ ដែលមានមនុស្សបើក។ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់ខ្លួន លោក Musk បានបង្ហោះវីដេអូ បង្ហាញពីដ្រូនហោះហើរក្នុងទម្រង់ដ៏ឧឡារិក ដោយបញ្ជាក់បន្ថែមថា «មនុស្សឆ្កួតមួយចំនួន នៅតែបង្កើតយន្តហោះចម្បាំង ដែលមានមនុស្សបើក ដូចជា F-35 ជាដើម»។ អ្នកលេងបណ្តាញសង្គម បានសរសេរ comment លើការបង្ហោះរបស់ Musk ថា «Drones គឺជាកម្រិតថ្មី នៃសង្គ្រាម» ហើយលោក Musk បានឆ្លើយតប ជាមួយនឹងសញ្ញា «100»…

  • អនុរដ្ឋមន្ត្រីការបរទេសន័រវែសប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការន័រវែស-កម្ពុជាឱ្យកាន់តែល្អថែមទៀត

    អនុរដ្ឋមន្ត្រីការបរទេសន័រវែសប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការន័រវែស-កម្ពុជាឱ្យកាន់តែល្អថែមទៀត

    ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឯកឧត្តម Andreas Motzfeldt Kravik អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសន័រវែស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប។ ក្នុងឱកាសនៃជំនួប ឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេសន័រវែសបានសម្ដែងនូវការអបអរសាទរចំពោះកម្ពុជា ដែលបានរៀបចំយ៉ាងល្អនូវកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី “ពិភពលោកមួយដែលគ្មានមីន” ព្រមទាំងបានកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេសការសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់លើវិស័យបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលជាបទពិសោធន៍ដ៏ល្អសម្រាប់បណ្ដាប្រទេសលើពិភពលោក។ ឯកឧត្តមបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងន័រវែស-កម្ពុជាឱ្យកាន់តែល្អថែមទៀត​ ជាពិសេស​ ការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានថ្លែងអរគុណឯកឧត្តមអនុរដ្ឋមន្ត្រី និងគណៈប្រតិភូដែលបានចូលរួមកិច្ចប្រជុំកំពូល និងបានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលន័រវែសដែលបានចូលរួមចំណែកដល់​ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា, សកម្មភាពភាពបោសសម្អាតមីននៅកម្ពុជា និងការជួយគាំទ្រដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ សម្ដេចបវរធិបតីក៏បានសម្ដែងនូវការរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ន័រវែស និងស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តរបស់ឯកឧត្តមអនុរដ្ឋមន្ត្រីក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-ន័រវេស ពិសេសលើវិស័យវិនិយោគ និងពាណិជ្ជកម្ម។ សម្ដេចបវរធិបតី និងឯកឧត្តមអនុរដ្ឋមន្ត្រីក៏បានពិភាក្សាគ្នាអំពីបញ្ហាមួយចំនួនក្នុងតំបន់ និងសកលលោក ផងដែរ។

  • ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ភ្ញាក់ផ្អើលចំពោះការរីកចម្រើនរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ

    ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ភ្ញាក់ផ្អើលចំពោះការរីកចម្រើនរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ

    ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក តាន់ ស្រ៊ី ម៉ៃឃិល យាវ ( Tan Sri Michael Yeoh ) ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។ ​ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅសាជាថ្មីចំពោះ លោក Tan Sri Michael Yeoh ដែលបានអញ្ជើញមកកម្ពុជាជាថ្មីម្តងទៀត និងសម្តែងសេចក្តីសោមនស្សរីករាយចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង KSI និងកម្ពុជា ជាពិសេសការស្រាវជ្រាវ ដែលមានសារៈសំខាន់សម្រាប់កម្ពុជា ក៏ដូចជាអាស៊ាន។ សម្តេចតេជោ បានកត់សម្គាល់អំពីការប្រែប្រួលអាកាសធាតុ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ និងបានជំរុញ ឱ្យមានការស្រាវជ្រាវ ថ្មីៗបន្ថែមទៀតលើប្រធានបទនៃការប្រែប្រួលអាកាសធាតុនេះ។ នាឱកាសជំនួបនេះ លោក Tan Sri…

  • កូនដំរីដែលបានជួយសង្រ្គោះនៅខេត្តមណ្ឌលគិរី នៅពេលនេះមានសុខភាពល្អប្រសើរឡើងវិញហើយ

    កូនដំរីដែលបានជួយសង្រ្គោះនៅខេត្តមណ្ឌលគិរី នៅពេលនេះមានសុខភាពល្អប្រសើរឡើងវិញហើយ

    (ភ្នំពេញ)៖កូនដំរីមួយក្បាលដែលបានវង្វេងបាត់ពីមេរបស់វា ហើយត្រូវបានគេជួយសង្រ្គោះកាលពីកន្លងមកនៅខេត្តមណ្ឌលគិរី ពេលនេះកំពុងត្រូវបានគេថែទាំយ៉ាងល្អ និងមានសុខភាពរល្អប្រសើរឡើងវិញហើយ។ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ អ៊ឹម រចនា បានថ្លែងប្រាប់បណ្តាញសារព័ត៌មាននៅរសៀលថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៤នេះតាមបណ្តាញសង្គមមតេឡេក្រាមឱ្យដឹងថា៖កូនដំរីចាណាម ជាឈ្មោះកូនដំរីញីមួយក្បាលដែលត្រូវបានជួយសង្គ្រោះដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថានកាលពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយប្រទះឃើញវង្វេងហ្វូងមេបាជាងមួយសប្តាហ៍នៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ លោកជំទាវ អ៊ឹម រចនា បានបញ្ជាក់ដែរថា”នាពេល បច្ចុប្បន្នស្ថានភាពសុខភាពកូនដំរីញីនេះបានវិវត្តមកភាពល្អប្រសើរហើយ និងកំពុងស្ថិតនៅក្រោមការថែទាំសុខភាព និងចិញ្ចឹមថែរក្សានៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ” រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ”។ មន្រ្តីអ្នកនាំពាក្យរូបនេះបានរំលឹកថា៖បន្ទាប់ពីទទួលព័ត៌មានពីប្រជាសហគមន៍មូលដ្ឋានអំពីវត្តមានកូនដំរីមួយក្បាលមានអាយុប្រហែលពី០៦-០៨ខែ ទម្ងន់ប្រមាណ៣០០គីឡូក្រាមរស់នៅដាច់ពីហ្វូងជាច្រើនថ្ងៃ មន្ត្រី និងអង្គការពាក់ព័ន្ធបានចុះទៅពិនិត្យ និងជួយអន្តរាគមន៍ផ្តល់ចំណីដើម្បីរង់ចាំបញ្ជូនទៅក្នុងហ្វូងមេបាវិញ។ លោកជំទាវ អ៊ឹម រចនា បានឱ្យដឹងបន្ថែមដែរថា៖ក្រោយការរង់ចាំជាងមួយសប្តាហ៍ពុំឃើញមានហ្វូងមេបាឆ្លងកាត់ ជាមួយស្ថានភាពសុខភាពកូនដំរីកាន់តែទ្រុឌទ្រោមចុះស្គមខ្លាំងផង និងក្រោមការសម្រេចចិត្តរួមរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន កូនដំរីនេះត្រូវបាននាំយកមកសង្គ្រោះព្យាបាល និងថែទាំសុខភាពនៅឧទ្យានសួនសត្វ…

  • BBC ៖ បារាំងបើកភ្លើងខៀវឱ្យអ៊ុយក្រែនបាញ់មីស៊ីលរបស់បារាំងចូលទឹកដីរុស្ស៊ី

    BBC ៖ បារាំងបើកភ្លើងខៀវឱ្យអ៊ុយក្រែនបាញ់មីស៊ីលរបស់បារាំងចូលទឹកដីរុស្ស៊ី

    ប៉ារីស ៖ ទូរទស្សន៍ BBC របស់ចក្រភពអង់គ្លេសកាលពីថ្ងៃសៅរ៍ បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot ដែលបាននិយាយនៅក្នុងបទសម្ភាសន៍មួយថា អ៊ុយក្រែនអាចបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់បារាំងចូលទៅក្នុងប្រទេសរុស្ស៊ី ដើម្បីជាការការពារខ្លួន។ ប៉ុន្តែលោក Barrot មិនបញ្ជាក់ថាតើមីស៊ីលរបស់បារាំងត្រូវបានប្រើប្រាស់នៅអ៊ុយក្រែនរួចហើយឬអត់នោះទេ។ បារាំង បាន ផ្គត់ផ្គង់ ដល់ អ៊ុយក្រែន នូវ មីស៊ីល SCALP ដែលអាចបាញ់ដល់គោលដៅក្នុងចម្ងាយ ជាង ២៥០គីឡូម៉ែត្រ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC។ ការប្រកាសបែបនេះរបស់លោក Barrot កើតឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ប្រទេសរបស់លោកបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមថ្មី ទៅកាន់ភាគខាងកើតអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ លោក ពូទីន បានគូសបញ្ជាក់ថា ទង្វើនេះគឺជាការសងសឹកចំពោះការវាយប្រហារមកលើទឹកដីរបស់រុស្ស៊ី ដោយមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលផ្តល់ដោយសហរដ្ឋអាមេរិក និងអង់គ្លេស៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអនុប្រធានគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ (AK Parti) នៃសាធារណរដ្ឋតួកគី ចូលជួបសម្ដែងការគួរសម

    សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអនុប្រធានគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ (AK Parti) នៃសាធារណរដ្ឋតួកគី ចូលជួបសម្ដែងការគួរសម

    (ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ី លើកទី១២(ICAPP) បានអនុញ្ញាតឱ្យឯកឧត្តម ZAFER SIRAKAYA អនុប្រធានគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ (AK Parti) នៃសាធារណរដ្ឋតួកគី ចូលជួបសម្ដែងការគួរសម នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នៅល្ងាចថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម ZAFER SIRAKAYA និងក្រុមការងារ ដែលបានអញ្ជើញមកចូលរួមមហាសន្និបាត ICAPP លើកទី១២ នៅរាជធានីភ្នំពេញ និងបានបញ្ជាក់ថា ភាពជោគជ័យនៃការរៀបចំមហាសន្និបាត ICAPP នេះ នឹងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងតួកគីផងដែរ។ នាជំនួបនេះ ឯកឧត្តម ZAFER SIRAKAYA បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានអនុញ្ញាតឱ្យ ឯកឧត្តម និងក្រុមការងារ បានចូលជួបសម្តែងការគួរសម។ ឯកឧត្តម បានសម្តែងនូវក្តីអបអរសាទរចំពោះភាពជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧នៃរដ្ឋសភា…

  • ឯកឧត្តម នេត្រ ភក្ត្រា និងឯកឧត្តម Mushahid Hussain Sayed អញ្ជើញដឹកនាំកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧

    ឯកឧត្តម នេត្រ ភក្ត្រា និងឯកឧត្តម Mushahid Hussain Sayed អញ្ជើញដឹកនាំកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧

    ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកឧត្តម Mushahid Hussain Sayed សហប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) អញ្ជើញដឹកនាំកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធានបទ « ការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងបរិបទឌីជីថល ដើម្បីថែរក្សាសន្តិភាព » នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ។