Category: ព័ត៌មានជាតិ
-

-

Kim Jong Un រម្លឹកពីជំនួបកំពូលជាមួយអាមេរិក តែមិននិយាយឈ្មោះ Trump
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កូរ៉េខាងជើង បាននិយាយ កាលពីថ្ងៃសុក្រថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បាននិយាយថា ទំនាក់ទំនងការទូតកាលពីអតីតកាល របស់ទីក្រុងព្យុងយ៉ាង ជាមួយទីក្រុងវ៉ាស៊ីនតោន គ្រាន់តែបញ្ជាក់ពីអរិភាព «មិនផ្លាស់ប្តូរ» ចំពោះប្រទេសរបស់លោកប៉ុណ្ណោះ ខណៈដែលការលើកឡើងនេះ គឺមុនពេលដែលលោក Donald Trump ត្រៀមគ្រប់គ្រងសេតវិមាន ឡើងវិញ នៅដើមឆ្នាំក្រោយ។ ក្នុងពេលកំពុងកាន់តំណែង កាលពីឆ្នាំ២០១៩ អតីតប្រធានាធិបតីអាមេរិក លោក Trump បានជួបជាមួយលោក Kim ច្រើនជាង១ដង ប៉ុន្តែ ទីក្រុងវ៉ាស៊ីនតោន បានបរាជ័យ លើកិច្ចខិតខំប្រឹងប្រែង លុបបំបាត់នុយក្លេអ៊ែរកូរ៉េខាងជើង។ ថ្លែងកាលពីថ្ងៃព្រហស្បតិ៍ នៅឯការតាំងពិពណ៌ការពារជាតិ ដែលបង្ហាញពីប្រព័ន្ធសព្វាវុធដ៏មានឥទ្ធិពលបំផុតរបស់កូរ៉េខាងជើង លោក គីម មិនបានលើកឡើង ពីឈ្មោះ Trump ទេ ប៉ុន្តែ និយាយពីកិច្ចពិភាក្សា កម្រិតខ្ពស់បំផុត ជាមួយសហរដ្ឋអាមេរិក កន្លងមក។ លោក Kim បាននិយាយថា «យើងបានចាកឆ្ងាយ…
-

-

ក្តីសង្ឃឹមតិចតួចនៅហ្កាហ្សាដែល ដីកាចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែល នឹងធ្វើឱ្យការវាយលុកថយចុះ
ប្រជាជនតំបន់ហ្កាហ្សា មានសង្ឃឹមតិចតួច ដែលដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិសម្រាប់មេដឹកនាំអ៊ីស្រាអែល នឹងធ្វើឲ្យថយចុះការវាយលុកទៅលើដែនដីប៉ាឡេស្ទីន ជាកន្លែងដែលក្រុមគ្រូពេទ្យសង្គ្រោះបឋម បាននិយាយថា មនុស្សយ៉ាងហោចណាស់២១នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារថ្មីរបស់យោធាអ៊ីស្រាអែល។ ក្រុមគ្រូពេទ្យសង្គ្រោះបឋមនិយាយថា នៅទីក្រុងហ្កាហ្សាភាគខាងជើង ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើលំនៅឋានមួយ បានសម្លាប់មនុស្ស៨នាក់។ មនុស្សបីនាក់ផ្សេងទៀត ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារក្បែរហាងនំប៉័ងមួយកន្លែង ហើយនៅតំបន់ភាគកណ្តាល និងភាគខាងត្បូង មនុស្ស៩ នាក់បានស្លាប់ ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ៣លើកផ្សេងៗគ្នា ។ យោធានិយាយថា ខ្លួនមានគោលបំណងរារាំងក្រុមអ្នកប្រយុទ្ធហាម៉ាស ពីការវាយប្រហារ និងការប្រមូលផ្តុំក្រុមនេះឡើងវិញ នៅទីនោះ។ ពលរដ្ឋនិយាយថា ពួកគេបារម្ភថា គោលបំណងគឺដើម្បីជម្លៀសប្រជាជនតំបន់ហ្កាហ្សាជាអចិន្ត្រៃយ៍ ហើយយកតំបន់នេះធ្វើជាតំបន់ទ្រនាប់ ប៉ុន្តែជាអ្វីដែលអ៊ីស្រាអែល បដិសេធ។
-

-

បន្លែ,ផ្លែឈើវៀតណាមនាំចេញកើនឡើងខ្លាំង
ហាណូយ៖ កាសែត VNexpress បានចេញផ្សាយថា ការនាំចេញផ្លែឈើ និងបន្លែ វៀតណាម មានតម្លៃប្រមាណ ៦,៦ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល១១ខែដំបូង នៃឆ្នាំ២០២៤ ពោលគឺកើនឡើង ២៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ សមាគមន៍បន្លែ និងផ្លែឈើវៀតណាមបានប៉ាន់ស្មាន ដោយផ្អែកលើទិន្នន័យគយ បង្ហាញពីការនាំចេញ ទៅកាន់ទីផ្សារធំៗ ដែលកំពុងកើនឡើង ក្នុងអត្រាពីរខ្ទង់។ លោក Dang Phuc Nguyen អគ្គលេខាធិការរបស់សមាគម បានមានប្រសាសន៍ថា ប្រទេសចិនមានតម្រូវការខ្ពស់សម្រាប់បន្លែ និងផ្លែឈើ ជាពិសេស ធូរេនវៀតណាម។ លោកបានបន្តថា ប្រសិនបើការនាំចេញទៅប្រទេសនេះ បន្តកើនឡើង ក្នុងអត្រាដូចពេលបច្ចុប្បន្ន វៀតណាមអាចនឹងវ៉ាដាច់ប្រទេសថៃ ក្នុងនាមជាអ្នកផ្គត់ផ្គង់ទុរេនកំពូល របស់ប្រទេសចិន ក្នុងរយៈពេល១ ឬ ២ឆ្នាំទៀត។ ផ្លែដូង ផ្លែបឺរ និងផលិតផលកសិកម្មមួយចំនួនទៀត កំពុងពេញនិយម នៅក្នុងសហរដ្ឋអាមេរិក ខណៈដែលប្រទេសថៃក៏បានបង្កើនការនាំចូលផ្លែឈើ ពីប្រទេសវៀតណាម នៅឆ្នាំនេះ ដោយសារផលិតកម្មរបស់ខ្លួន ត្រូវបានរងផលប៉ះពាល់ ដោយសារតែអាកាសធាតុ មិនអំណោយផល។ លោកអគ្គលេខាធិការសមាគមន៍បានថ្លែងរំពឹងថា…
-

-

សម្តេចតេជោ ហ៊ុន សែន ៖ ការស្វែងរកយុត្តិធម៌តក់ក្រហល់ អាចសម្រេចបានទេ បើគ្មានសន្តិភាព
(ភ្នំពេញ)៖ យុត្តិធម៌ មិនអាចមានទេ បើគ្មានសន្តិភាព។ ការស្វែងរកយុត្តិធម៌តក់ក្រហល់ ដោយពុំបានថ្លឹងថ្លែង ពីការផ្សះផ្សាជាតិ មិនមែនជាជម្រើសដ៏ឆ្លាតវៃនោះទេ បើពុំនោះទេ ប្រទេសជាតិមួយ អាចនឹងធ្លាក់ចូលទៅក្នុង ភាពវឹកវរ ឬសង្គ្រាមស៉ីវិលវិញ មិនខាន។ ដូច្នេះ ការផ្សះផ្សាជាតិ គឺជាមូលដ្ឋានគ្រឹះមួយ នៃការស្វែងរកសន្តិភាព ប្រកបដោយនិរន្តរភាព ។ នេះជាប្រសាសន៍លើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ ក្នុងពិធីបើកមហាសន្និបាត ICAPP លើកទី១២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាត ICAPP លើកទី១២ ដោយមានការចូលរួមពីសំណាក់គណៈប្រតិភូជាន់ខ្ពស់ ICAPP តំណាងគណបក្សនយោបាយ ៥២ប្រទេស ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប ។ ក្នុងឱកាសនេះ សម្តេចតេជោ…
-

តំណាង ICAPP កោតសរសើរប្រទេសកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់
នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម Chung Eui-Yong ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ និងសមាជិកគណៈប្រតិភូនៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នៅវិមាន៧មករា។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំបានយ៉ាងល្អប្រសើរនូវមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តមប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ និងសមាជិកគណៈប្រតិភូបានកោតសរសើរប្រទេសកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ខណៈប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់។ ឯកឧត្តមប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ និងសមាជិកគណៈប្រតិភូបានបានចាត់ទុកបទពិសោធន៍អំពីដំណើរការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិ នៅកម្ពុជា គឺជាករណីសិក្សាដ៏ជោគជ័យមួយ ដែលគួរត្រូវចែករំលែកដល់ពិភពលោកទាំងមូល។ ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះ ICAPP ដែលជាអង្គការគណបក្សនយោបាយតំបន់មួយ និងគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ ICAPP នៅក្នុងការតភ្ជាប់ និងកសាងទំនាក់ទំនង ព្រមទាំងកិច្ចសន្ទនា បំពេញបន្ថែមលើយន្តការរដ្ឋាភិបាល ដើម្បីរួមចំណែកដោះស្រាយបញ្ហាសាកល។ សម្ដេចធិបតីបានសង្កត់ធ្ងន់លើតម្លៃនៃសន្ដិភាព និងការផ្សះផ្សាជាតិ ដែលមានសារៈសំខាន់សម្រាប់ប្រទេសជាតិនីមួយៗ,…
-

មេគ្រឿងញៀនម៉ិកស៊ិកបង្កើតព័ត៌មានក្លែងក្លាយថាស្លាប់ ប្តូរឈ្មោះទៅរស់នៅអាមេរិក
បរទេស៖ ក្រសួងយុត្តិធម៌អាមេរិកបានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ថា មេក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិក ដែលបានបង្កើតព័ត៌មានក្លែងក្លាយស្លាប់ និងបានរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ក្រោមឈ្មោះក្លែងក្លាយ ឥឡូវនេះ កំពុងប្រឈមមុខនឹងការចោទប្រកាន់ របស់តុលាការសហព័ន្ធអាមេរិក បន្ទាប់ពីត្រូវបានចាប់ខ្លួន កាលពីពេលថ្មីៗនេះ។ លោក Cristian Fernando Gutierrez-Ochoa អាយុ ៣៧ ជាសមាជិកនៃក្រុមឧក្រិដ្ឋជន The Jalisco Cartel និងជាកូនប្រសាររបស់មេក្រុម Nemesio “El Mencho” Oseguera Cervantes បានភៀសខ្លួន ទៅកាន់សហរដ្ឋអាមេរិក ដោយបានប្រើអត្តសញ្ញាណក្លែងក្លាយ ហើយប្រើជីវិតដ៏ប្រណីត ក្នុងរដ្ឋកាលីហ្វ័រញ៉ា ប៉ុន្តែ ទើបត្រូវបានចាប់ខ្លួន កាលពីដើមខែវិច្ឆិកា នេះបើតាមអគ្គមេធាវីរង លោកស្រី Lisa Monaco បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍។ បុរសដែលបានក្លែងឈ្មោះថា «Guacho» ត្រូវបានចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនអន្តរជាតិ និងការលាងលុយ។ គួរបញ្ជាក់ថា The Jalisco Cartel ជាអង្គការជួញដូរគ្រឿងញៀនដ៏ឃោរឃៅ និងរីកដុះដាលបំផុតមួយ នៅក្នុងពិភពលោក។ រដ្ឋអាជ្ញាបាននិយាយថា…