Category: ព័ត៌មានជាតិ
-

សម្តេចតេជោ ហ៊ុន សែន បង្ហាញមោទនភាពជាមួយកិច្ចការដែលបានធ្វើមហាសន្និបាតក្នុងរយៈពេល ១២ដង ក្នុងនោះ កម្ពុជា មានឱកាសធ្វើជាម្ចាស់ផ្ទះបាន ២ដង
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ បានថ្លែងបង្ហាញនូវមោទនភាព ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរហូតដល់ទៅ ២ដង ក្នុងខណៈដែលមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅថា ICAPP បានធ្វើឡើងចំនួន ១២ដង ហើយ សម្តេចសង្ឃឹមថា កម្ពុជា នឹងមានឱកាសធ្វើលើកក្រោយទៀត ។ សម្តេចតេជោ ហ៊ុន សែន លើកឡើងដូច្នេះ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាពិសេស ក្នុងពិធីបើកមហាសន្និបាត ICAPP លើកទី១២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាត ICAPP លើកទី១២ ដោយមានការចូលរួមពីសំណាក់គណៈប្រតិភូជាន់ខ្ពស់ ICAPP តំណាងគណបក្សនយោបាយ ៥២ប្រទេស ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប ។ សម្តេចតេជោ…
-

-

វិស័យថ្មអារ ដែលរៀបនឹងត្រូវដួលរលំ ត្រូវបានស្រោចស្រង់ឡើងវិញ ហើយមានសន្ទុះកើនឡើង ៤ដង
វិស័យថ្មអារ ដែលរៀបនឹងត្រូវដួលរលំ ត្រូវបានស្រោចស្រង់ឡើងវិញ ហើយមានសន្ទុះកើនឡើង ៤ដង (ភ្នំពេញ)៖ វិស័យថ្មអារ ដែលរៀបនឹងត្រូវដួលរលំ ត្រូវបានស្រោចស្រង់ឡើងវិញ ហើយមានសន្ទុះកើនឡើង ៤ដង គឺជាបទពិសោធន៍ដ៏ជោគជ័យ ដែលឈរលើគោលការណ៍សំខាន់ចំនួន ៤ របស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងការសម្រេចដោះស្រាយ ក្នុងរយៈដ៏ខ្លីនៃការចាប់ផ្តើមតួនាទីជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដោយផ្អែកលើគោលនយោបាយឈ្នះ ឈ្នះ ហើយខ្មែរឈ្នះទាំងអស់គ្នា ។ មេរៀនដ៏ជោគជ័យដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានត្រឹមរយៈខ្លី បន្ទាប់ពីទទួលភារកិច្ចក្នុងតំណែងជានាយករដ្ឋមន្ត្រី គឺបានដោះស្រាយក្នុងការសង្គ្រោះវិស័យថ្មអារ ដែលប្រឈមនឹងការរលំ ឱ្យងើបឡើងវិញ ហើយកើនបាន ៤ដង ។ នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ សម្ដេចបវរធិបតី បានលើកឡើងពីកត្តាគន្លឹះសំខាន់ នៃភាពជោគជ័យដែលសម្តេចបវរធិបតី បានយកមកដោះស្រាយ ឈរលើគោលការណ៍សំខាន់ ចំនួន…
-

-

តើសៀវភៅស្នាក់នៅ អាចបន្ថែមសមាជិក លុបសមាជិក ឬកែតម្រូវទិន្នន័យផ្សេងៗបានដែរឬទេ?
ឯកឧត្តមបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងថា សៀវភៅស្នាក់នៅ គឺជាសៀវភៅប្រើប្រាស់សម្រាប់ជាវិធានការនគរបាល ដើម្បីស្រង់ព័ត៌មានអំពីចំនួន មនុស្សដែលស្នាក់នៅក្នុងលំនៅឋាននីមួយៗ រួមទាំងលំនៅឋាននៃទីតាំងប្រមូលផ្តុំ។ សៀវភៅនេះ ពុំអាចត្រូវបាន ប្រើប្រាស់ធ្វើជាឯកសារសម្រាប់អះអាងឬបញ្ជាក់ពីភាពជាកម្មសិទ្ធិលើលំនៅឋានបានឡើយ និងផ្តល់បានតែមួយគត់ ជូនចំពោះបុគ្គលឬគ្រួសារ ឬក្រុមគ្រួសារដែលជាម្ចាស់ឬជាអ្នកជួលកំពុងស្នាក់នៅក្នុងលំនៅឋានអចិន្ត្រៃយ៍ ណាមួយជាកំណត់ ទោះបុគ្គលឬគ្រួសារ ឬក្រុមគ្រួសារនោះមានលំនៅឋានលើសពីមួយក៏ដោយ។ ឆ្លើយតបទៅនឹងសំណួរ ដែលចោទសួរថា តើក្នុងសៀវភៅស្នាក់នៅ អាចបន្ថែមសមាជិក លុបសមាជិក ឬកែតម្រូវទិន្នន័យផ្សេងៗបានដែរឬទេ ដើម្បីឱ្យអស់ចម្ងល់ឯកឧត្តមបណ្ឌិតអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានពន្យល់ថា យោងតាមសេចក្ដីណែនាំលេខ ០០១ស.ណ.ន របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ ការបន្ថែមសមាជិកក្នុងសៀវភៅស្នាក់នៅ ការលុបសមាជិកក្នុងសៀវភៅស្នាក់នៅ ឬកែទិន្នន័យផ្សេងៗក្នុងសៀវភៅស្នាក់នៅ គឺអាចធ្វើទៅបាន ប៉ុន្តែត្រូវអនុវត្តទៅតាមនីតិវិធីដូចខាងក្រោម៖ ១. ការបន្ថែមសមាជិកក្នុងសៀវភៅស្នាក់នៅ មេគ្រួសារ ឬអ្នកតំណាង ត្រូវស្នើសុំបន្ថែមសមាជិកមកមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដោយមានបញ្ជាក់អំពីមូលហេតុនៃការស្នើសុំ និងភ្ជាប់ឯកសារមួយចំនួនដូចជា បើកូនទើបនឹងកើត ត្រូវមានសេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត / ក្នុងករណីអ្នកទើបរៀបអាពាហ៍ពិពាហ៍ ត្រូវភ្ជាប់ជាមួយសេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬ សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ / ករណីផ្លាស់ចូល ត្រូវមានលិខិតអនុញ្ញាតផ្លាស់ប្តូរលំនៅឋាន /…
-

សារមន្ទីរតេជោសន្តិភាព ត្រៀមខ្លួនទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូមកពីបណ្តាប្រទេសនៃអនុសញ្ញាអូតាវ៉ា
សៀមរាប៖ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់)បានបញ្ជាក់ថា មកដល់ពេលនេះសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាបបានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូមកពីបណ្តាប្រទេសនៃអនុសញ្ញាអូតាវ៉ា ដែលនឹងអញ្ជើញមកទស្សនកិច្ចសារមន្ទីរតេជោសន្តិភាពក្នុងឱកាសកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយគ្មានមីននៃអនុសញ្ញាអូតាវ៉ា ។ កម្ពុជាទទួលបាននូវការផ្តល់កិត្តិយសយ៉ាងឧត្ដុង្គឧត្តមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយគ្មានមីននៃអនុសញ្ញាអូតាវ៉ា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ជាមួយនឹងការត្រៀមលក្ខណៈទទួលគណៈប្រតិភូមកពីប្រទេសជាសមាជិកអនុសញ្ញាអូតាវ៉ារាប់សិបប្រទេសនោះ សារមន្ទីរតេជោសន្តិភាព ក៏ត្រៀមខ្លួនទទួលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ មកទស្សនាសារមន្ទីផងដែរ។ សារមន្ទីរតេជោសន្តិភាពស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ដែលមានចម្ងាយពីទីរួមខេត្តសៀមរាបប្រមាណ២៥គីឡូម៉ែត្រ។ មានអគារមួយក្នុងចំណោមអគារសំខាន់ៗនៃសារមន្ទីរតេជោសន្ដិភាព គឺជាសំណង់អគារប្រវត្តិសាស្ត្រសង្គ្រាម ដែលជាជំនួយពីរាជរដ្ឋាភិបាលជប៉ុន មានរាងការ៉េខាងក្រោមមានទំហំ១០៨ម៉ែត្រគុណនឹង១០៨ម៉ែត្រ និងខាងលើរាងមូលមានអង្កត់ផ្ចិត៥២ម៉ែត្រ ,មាន២ជាន់,កម្ពស់១៧ម៉ែត្រ ,មានទំហំជាង១៥.០០០ម៉ែត្រក្រឡា ហើយវានឹងអាចក្លាយជាអគារដែលមានរាងគ្រាប់មីនប្រឆាំងមនុស្ស (PMN) ធំជាងគេនៅក្នុងពិភពលោក។ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានថ្លែងក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា នៅសារមន្ទីរតេជោសន្តិភាពដោយបានកត់សម្គាល់និងផ្តល់នូវតម្លៃដ៏ខ្ពង់ខ្ពស់រដ្ឋាភិបាលជប៉ុន ក្នុងការឧបត្ថម្ភ ការសាងសង់សារមន្ទីរតេជោសន្តិភាពក្រោមជំនួយឥតសំណង។ចំពោះសារមន្ទីតេជោសន្តិភាពវិញ ក្នុងគោលបំណងធ្វើជាកន្លែងដាក់តាំងបង្ហាញពីផលប៉ះពាល់និងមហន្តរាយនៃគ្រាប់មីន និង គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ។ដើម្បីចែករំលែកបទពិសោធន៍អតីតកាល និងធ្វើឱ្យប្រាកដថាអនុស្សាវរីយ៍ខ្លោចផ្សានៃសោកនាដកម្មទាំងនេះមិនត្រូវបានបំភ្លេចឡើយ។ ស៊ីម៉ាក់បានប្តេជ្ញាចិត្តចំពោះចក្ខុវិស័យនៃប្រទេសកម្ពុជាគ្មានផលប៉ះពាល់ដោយសារគ្រាប់មីន ហើយតាមរយៈសារមន្ទីរដែលជានិមិត្តរូបនៃក្តីសង្ឃឹមសម្រាប់អនាគតសន្តិភាព។ យោងតាមស៊ីម៉ាក់ សារមន្ទីរតេជោសន្ដិភាពនេះ គឺជាមរតកជាតិមួយក្នុងការដាក់បង្ហាញជូនសាធារណជនជាតិនិងអន្ដរជាតិ ឱ្យយល់កាន់តែច្បាស់ថែមទៀតនូវការខិតខំពុះពារប្ដូរផ្ដាច់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ…
-

-

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ អង្គការតុកកែញញឹមកម្ពុជា គឺជាគំរូសហគមន៍មួយដ៏ល្អ ដែលអាចផ្សាភ្ជាប់ការអប់រំ កសិកម្ម សិប្បកម្ម សេវាកម្ម និងទេសចរណ៍ មានភាពស៊ីចង្វាក់គ្នា និងល្អប្រសើរ
(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះអង្គការតុកកែញញឹមកម្ពុជា ក្នុងការពិនិត្យលទ្ធភាពចូលរួមក្នុងវិស័យកសិកម្ម ដោយមានបំណងចង់លើកកម្ពស់ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា អង្គការតុកកែញញឹមកម្ពុជា គឺជាគំរូសហគមន៍មួយដ៏ល្អ ដែលអាចផ្សាភ្ជាប់ការអប់រំ កសិកម្ម សិប្បកម្ម សេវាកម្ម និងទេសចរណ៍ មានភាពស៊ីចង្វាក់គ្នា និងល្អប្រសើរ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ឱ្យអង្គការពិនិត្យលទ្ធភាពក្នុងការចូលរួមការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្ម ដើម្បីជួយគាំទ្រនូវសហគមន៍កសិកម្មទំនើប ដែលត្រូវការធនធានមនុស្ស ដែលអាចដឹកនាំទៅរកភាពចំនេញ ពង្រឹងនូវខ្សែច្រវ៉ាក់ផលិតកម្មនិងតម្លៃ និងអាចនាំយកផលិតផលពីកសិដ្ឋានទៅទីផ្សារបានយ៉ាងពិតប្រាកដ។ ក្នុងការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញការចាប់អារម្មណ៍ និងបានគូសបញ្ជាក់ថា កម្មវិធីសិក្សាពាក់ព័ន្ធនឹងជំនាញកសិ-ធុរកិច្ច និងការកែច្នៃអាហារ គឺពិតជាសំខាន់ក្នុងវិស័យកសិកម្ម ដែលត្រូវអភិវឌ្ឍធនធានមនុស្សប្រកបទៅដោយចំណេះដឹង ចំណេះធ្វេី មានភាពជាអ្នកដឹកនាំ និងមានភាពបុរេសកម្ម។ ឯកឧត្តមរដ្ឋមន្ត្រី…
-

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតហ្វីលីពីន សន្យាពង្រឹងកិច្ច សហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធឱ្យកាន់តែរឹងមាំ
(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលពាក់ព័ន្ធ និងបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលហ្វីលីពីន ប្រទេសទាំងពីរនឹងសម្រេចបានលទ្ធផលការងារថ្មីៗបន្ថែមទៀតដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។ ការសន្យា និងការបង្ហាញក្ដីសង្ឃឹមដ៏ជឿជាក់នេះ បានធ្វើឡើងនារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសដែលឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យ លោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីនថ្មី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានសម្ដែងនូវការស្វាគមន៍ចំពោះ លោកជំទាវ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា ព្រមសហការី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកជួបសម្ដែងការគួរសម…
-

ប្រធានរដ្ឋសភាវៀតណាមនឹងអញ្ជើញបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ជិន ថាញ់មិន( Tran Thanh Man )ប្រធាន រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និង មិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា។តាមកម្មវិធីដែលបានរៀបចំឯកឧត្តមប្រធានរដ្ឋសភានឹងអញ្ជើញមកដល់កម្ពុជានៅរសៀលថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២៤នេះ ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការសភា នៃប្រទេសទាំងពីរឱ្យកាន់តែមាន ភាពរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយទាំងក្នុងក្របខ័ណ្ឌ ទ្វេភាគី និងពហុភាគី ស្របតាមស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយតម្កល់ផលប្រយោជន៍ប្រជា ជន និងប្រទេសជាតិទាំងពីរជាស្នូល។ ក្នុងអំឡុងពេលទស្សនកិច្ច ឯកឧត្តម ជិន ថាញ់មិន និងគណៈប្រតិភូ នឹងមានជំនួបទ្វេភាគី ជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃកម្ពុជា។ បន្ទាប់មក ឯកឧត្តម ប្រធានរដ្ឋសភាវៀតណាម…