Category: ព័ត៌មានជាតិ​

  • យុទ្ធនាការ «ភ្នំពេញស្អាត» ត្រឡប់មកវិញឆ្នាំ២០២៥ ក្រោម​ប្រធានបទ «ចិត្តស្អាត ខ្មែរស្អាត ដើម្បីសន្តិភាព»

    យុទ្ធនាការ «ភ្នំពេញស្អាត» ត្រឡប់មកវិញឆ្នាំ២០២៥ ក្រោម​ប្រធានបទ «ចិត្តស្អាត ខ្មែរស្អាត ដើម្បីសន្តិភាព»

    ភ្នំពេញ)៖ យុទ្ធនាការ «ភ្នំពេញស្អាត» ឆ្នាំ២០២៥ បាន​វិលត្រឡប់មកវិញ ដើម្បីបញ្ចេញអារម្មណ៍អវិជ្ជមាន និង​ទទួលថាមពលវិជ្ជមានថ្មីៗ ដោយផ្តោតលើគោល​ការ​ណ៍​ “ខ្មែរស្អាត” ក្រោមប្រធានបទ៖ «ចិត្តស្អាត ខ្មែរស្អាត ដើម្បីសន្តិភាព» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែ​វិច្ឆិកា ឆ្នាំ២០២៥ នៅម៉ោង៖ ៦៖០០ល្ងាច ពហុកីឡ​ដ្ឋាន​​ជាតិអូឡាំពិក។ យុទ្ធនាការ «ភ្នំពេញស្អាត» ឆ្នាំ២០២៥នេះ មានការ​អញ្ជើញចូលរួមពីលោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខ​ងារ​សាធារណៈ និងប្រធានក្រុមប្រឹក្សាភិបាល​គម្រោង «ស្អាត» លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការ​សម្តែងធម្មទេសនា ដោយព្រះភិក្ខុវជិរបញ្ញោ គូ សុភាព និងការចូលរួមជាវាគ្មិនកិត្តិយសដោយលោក នឹម ឈុន្នី រួមទាំងយុវជន ក្រុមគ្រួសារ និងអ្នកជំនាញរាប់ពាន់នាក់ ដើម្បីរួមចំណែកក្នុងយុទ្ធនាការមួយដ៏ពិសេស ដែល​ផ្តល់​ឱកាសសមាធិ លើកទឹកចិត្ត និងចែកចាយថាមពល​វិជ្ជមាន។ ក្នុងគោលបំណង បង្កើនចិត្តស្អាត និងការគិត​វិជ្ជមាន, ផ្ដល់ថាមពលវិជ្ជមានចំពោះយុវជន, ពលរដ្ឋ និងសង្គមទាំងមូល…

  • រដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជាស្នើឱ្យមានបទបញ្ញត្តិច្បាស់លាស់អំពីការលួចចម្លងបេតិកភណ្ឌពិភពលោកដោយគ្មានការអនុញ្ញាត

    រដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជាស្នើឱ្យមានបទបញ្ញត្តិច្បាស់លាស់អំពីការលួចចម្លងបេតិកភណ្ឌពិភពលោកដោយគ្មានការអនុញ្ញាត

    (ភ្នំពេញ)៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី វប្បធម៌របស់កម្ពុជាបានស្នើសុំឱ្យ​មាន​បទបញ្ញត្តិច្បាស់លាស់អំពីការលួចចម្លងបេតិកភណ្ឌពិភពលោកដោយគ្មានការអនុញ្ញាតនោះឡើយ។ គួរបញ្ជាក់ថា ការស្នើសុំពីសំណាក់ រដ្ឋមន្រ្តីក្រសួង​វប្បធម៌របស់កម្ពុជាបែបនេះធ្វើឡើងក្រោយពីប្រទេសមួយចំនួនបានលួចចម្លងប្រាសាទអង្គរវត្តកម្ពុជា ក៏ដូចជា​ស្នា​ដៃស្ថាបត្យកម្មដ៏អច្ឆរិយៈរបស់កម្ពុជាមួយចំនួនទៀត ដោយពុំមានការស្នើសុំ ឬការអនុញ្ញត្តិណាមួយពីម្ចាស់​ប្រទេសនោះឡើយ។ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានឱ្យដឹងនៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ការស្នើសុំពីភាគី​កម្ពុជា​នេះធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋភាគីលើកទី២៥នៃអង្គការយូណេស្កូចាប់ផ្តើមពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ​។ ក្នុងកិច្ចប្រជុំនេះដឹកនាំដោយលោកជំទាវ Gayane UMEROVA ប្រធានអង្គប្រជុំរដ្ឋភាគីលើកទី២៥ និង​មានការចូលរួមដោយ ឯកឧត្តម khaled Ahmed EL-ENANI ALI EZZ អគ្គនាយកអង្គការយូណេស្កូ។ ដោយថ្លែងក្នុងបទអន្តរាគមន៍គន្លឹះ លោកជំទាវ​បណ្ឌិត្យ​សភា​ចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌​និង វិចិត្រសិល្បៈ បានបង្ហាញពីភាពជោគជ័យ នៃកិច្ចសហ​ប្រតិបត្តិការរវាងមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនិងបណ្តារដ្ឋភាគីក្នុងការជួយថែរក្សា គ្រប់គ្រង និងអភិវឌ្ឍន៍ ប្រកបដោយចីរភាពសម្បត្តិបេតិកភណ្ឌពិភពលោកទាំងវប្បធម៌និងធម្មជាតិនាពេលកន្លងមក។ ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិតសភាចារ្យ​ក៏បាន​ទាញចំណាប់អារម្មណ៍នៃកិច្ចប្រជុំទាំងមូលស្តីអំពីនិន្នាការនៃការលួចចម្លងដោយរំលោភបំពាន ការក្លែងបន្លំនូវ​ទ្រង់ទ្រាយដើមនៃសម្បត្តិបេតិកភណ្ឌពិភពលោក និង​កង្វះ​ខាតនូវបទបញ្ញត្តិ នៃការប្រតិបត្តិ ក្នុងអនុ​សញ្ញា ឆ្នាំ​១៩៧០ និងអនុសញ្ញាឆ្នាំ១៩៧២​នាពេលកន្លងមក​៕

  • ស៊ូដង់ទទូចសុំលោក ដូណាល់ ត្រាំ ប្រើអំណាចជួយបញ្ចប់សង្គ្រាមក្នុងប្រទេសខ្លួន

    ស៊ូដង់ទទូចសុំលោក ដូណាល់ ត្រាំ ប្រើអំណាចជួយបញ្ចប់សង្គ្រាមក្នុងប្រទេសខ្លួន

    ខាទុំ ៖ ប្រមុខកងទ័ពស៊ូដង់ លោក Abdel Fattah al-Burhan ដែលកំពុងធ្វើសង្រ្គាមជាមួយកងកម្លាំងយោធាប៉ារ៉ា តាំងពីខែមេសា ឆ្នាំ២០២៣មក បានទទូចសុំឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រើអំណាចរបស់គាត់ជួយនាំសន្តិភាពមកកាន់ប្រទេសរបស់ខ្លួន។ បើតាមប្រភពពី The Wall Street Journal, លោក al-Burhan បាននិយាយថា សព្វថ្ងៃ ប្រជាជនស៊ូដង់ដាក់ក្តីសង្ឃឹមលើចំណាត់ការរបស់អាមេរិក ពិសេសភាពស្មោះត្រង់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលនឹងជួយស៊ូដង់ និងប្រទេសផ្សេងទៀតក្នុងតំបន់ ស្វែងរកសន្តិភាពពិតប្រាកដ ដើម្បីបញ្ចប់សង្រ្គាម។ បើតាមលោក al-Burhan, ប្រទេសស៊ូដង់កំពុងប្រឈមមុខនឹងជម្រើស “រវាងរដ្ឋអធិបតេយ្យមួយ ដែលព្យាយាមការពារប្រជាពលរដ្ឋរបស់ខ្លួន និងកងជីវពលប្រល័យពូជសាសន៍ ដែលកំពុងបំផ្លាញសហគមន៍”។ ការអត្ថាធិប្បាយរបស់ប្រមុខកងទ័ពស៊ូដង់រូបនេះ ធ្វើឡើងក្រោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញការចាប់អារម្មណ៍លើសង្រ្គាមស៊ីវិលនៅស៊ូដង់ជាលើកដំបូង កាលពីសប្តាហ៍កន្លងទៅ ហើយបានសន្យាថា រូបលោកនឹងជួយបញ្ចប់វា បន្ទាប់ពីរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត Mohammed Bin Salman បានជំរុញឲ្យគាត់ចូលរួមជួយបញ្ឈប់ជម្លោះនេះ។ មកទល់ពេលនេះ ទាំងអាមេរិក អារ៉ាប់រួម…

  • ថៃបញ្ចេញឧទ្ធម្ភាគចក្រជួយសង្គ្រោះប្រជាជនរងគ្រោះទឹកជំនន់អាក្រក់បំផុតក្នុងពេល ៣០០ឆ្នាំ

    ថៃបញ្ចេញឧទ្ធម្ភាគចក្រជួយសង្គ្រោះប្រជាជនរងគ្រោះទឹកជំនន់អាក្រក់បំផុតក្នុងពេល ៣០០ឆ្នាំ

    បាងកក ៖ កងទ័ពថៃបានបញ្ចេញឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ហោះបោះពួយនាំយកជំនួយ និងជម្លៀសប្រជាជនចេញពីគ្រោះទឹកជំនន់អាក្រក់បំផុតក្នុងពេល ៣០០ឆ្នាំនៅតំបន់ភាគខាងត្បូង ខណៈចំនួនអ្នកស្លាប់កើនឡើងដល់ ៣៣នាក់ ហើយភ្លៀងត្រូវបានព្យាករនឹងបន្តធ្លាក់ថែមទៀត។ បើតាមប្រភពពី AFP, នៅទីក្រុង Hat Yai ដែលជាទីកន្លែងរងគ្រោះខ្លាំងបំផុតរបស់ថៃ មន្ត្រីសុខាភិបាលបានបញ្ជាក់ថា ឧទ្ធម្ភាគចក្របានដឹកជញ្ជូនស្បៀងអាហារ និងដឹកអ្នកជំងឺចេញ បន្ទាប់ពីជាន់ទី១ នៃមន្ទីរពេទ្យរដ្ឋាភិបាលដ៏សំខាន់ ដែលកំពុងព្យាបាលអ្នកជំងឺចំនួន ៦០០នាក់ ដោយក្នុងចំណោមនោះ ៥០នាក់ស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់ ត្រូវបានជន់លិច។ យោងតាមប្រភពពី CNN, តំបន់ដែលកើតគ្រោះមហន្តរាយលិចលង់ក្រោមទឹក មិនធ្លាប់មានក្នុងរយៈពេល ៣០០ ឆ្នាំមកនេះ គឺនៅស្រុក Hat Yai ក្នុងខេត្ត Songkhla ។ ស្រុក Hat Yai បានប្រឈមនឹងភ្លៀងធ្លាក់ជញ្ជ្រំខ្លាំងបំផុតក្នុងកម្ពស់ ២ ម៉ែត្រកន្លះ បណ្ដាលជន់លិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ខណៈផ្លូវស្ទើរតែទាំងអស់ស្ថិតនៅក្រោមបាតទឹក ។ បញ្ហានេះនាំឲ្យលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ប្រកាសដាក់ខេត្ត Songkhla ក្នុងស្ថានភាពអាសន្ន ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥…

  • ឆេះអគារហុងកុង ស្លាប់កើនដល់៤៤នាក់

    ឆេះអគារហុងកុង ស្លាប់កើនដល់៤៤នាក់

    ហុងកុង ៖ អាជ្ញាធរបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះប្លុកអគារផ្ទះល្វែងខ្ពស់ៗ នៅហុងកុង បានកើនដល់៤៤នាក់ ខណៈ២៧៩នាក់ទៀត បានបាត់ខ្លួន។ អាជ្ញាធរបញ្ជាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា មនុស្សយ៉ាងតិច ៤៤ នាក់ត្រូវបានសម្លាប់ និងរបួសធ្ងន់ធ្ងរ ៤៥នាក់ទៀត នៅក្នុងអគ្គីភ័យដ៏ធំមួយ ដែលបានឆាបឆេះអគារផ្ទះល្វែង ឬ Apartment នៅសង្កាត់ Tai Po នៃទីក្រុងហុងកុង កាលពីថ្ងៃទី២៦ ខែវិច្ឆិកា។ ទីតាំងនេះ ប្រមូលផ្តុំអគារខ្ពស់ៗ សរុបចំនួន៨ខ្នង សម្រាប់ផ្តល់បន្ទប់ជាផ្ទះល្វែង រស់នៅ ជិត២.០០០បន្ទប់ ក្នុងនោះ ៤ អគារ ត្រូវបានភ្លើងឆាបឆេះ។ អ្នកពន្លត់អគ្គីភ័យ ជាង៨០០នាក់បានចូលរួម ក្នុងប្រតិបត្តិការពន្លត់ភ្លើង។ អ្នកពន្លត់អគ្គីភ័យ អាយុ ៣៧ ឆ្នាំម្នាក់ បានស្លាប់ ក្នុងការប្រយុទ្ធនឹងភ្លើង។ រដ្ឋបាលហុងកុងប្រកាសចាត់ទុក ថា ជាការលះបង់ជីវិត និង ប្រកបដោយភាពក្លាហាន។ អ្នកស្រុកកំពុងសុំជំនួយពីអាជ្ញាធរមូលដ្ឋាន បន្ទាប់ពីបាត់បង់ទំនាក់ទំនង ជាមួយសាច់ញាតិនៅខាងក្នុងអគារ នេះបើតាមក្រុមប្រឹក្សាក្នុងតំបន់បានប្រាប់សារព័ត៌មាន BBC។ មេដឹកនាំហុងកុង…

  • ឥណ្ឌាសម្ញែងនាវាប្រឆាំងនាវាមុជទឹកថ្មី ប្រើធាតុផ្សំក្នុងស្រុក ៨០%

    ឥណ្ឌាសម្ញែងនាវាប្រឆាំងនាវាមុជទឹកថ្មី ប្រើធាតុផ្សំក្នុងស្រុក ៨០%

    ញូវដែលី ៖ កងទ័ពជើងទឹកឥណ្ឌាបានដាក់ដំណើរការនាវាចម្បាំងប្រឆាំងនាវាមុជទឹកថ្មីមួយឈ្មោះថា INS Mahe មានប្រវែង ៧៨ម៉ែត្រ និងទម្ងន់ប្រហែល ១,១០០តោន ដែលជានាវាចម្បាំងដំបូងគេប្រើប្រាស់សមាសធាតុផលិតក្នុងស្រុករហូតដល់ ៨០ភាគរយ។ នេះបើតាមប្រភពពី economic times។ យោងតាមក្រសួងការពារជាតិឥណ្ឌា, សមាសធាតុចំនួន៤ ក្នុងចំណោម៥ នៃនាវាចម្បាំង INS Mahe ត្រូវបានផលិតនៅក្នុងប្រទេសឥណ្ឌា ដោយក្រុមហ៊ុន Cochin Shipyard Ltd សម្រាប់បំពាក់ដល់កងទ័ពជើងទឹក ហើយវាត្រូវបានរចនា និងសាងសង់នៅឯទីតាំងផលិតកប៉ាល់ Cochin។ បន្ថែមពីនេះ វាក៏មានបំពាក់ដោយ ប្រព័ន្ធរុករក និងវាស់ស្ទង់ចម្ងាយដោយប្រើសំឡេងទំនើបៗ និងប្រព័ន្ធចាប់សញ្ញាផ្សេងទៀត ដែលសុទ្ធសឹងតែផលិតនៅក្នុងស្រុក ដើម្បីស្វែងរកចាប់ និងតាមដាននាវាមុជទឹកសត្រូវដោយភាពត្រឹមត្រូវខ្ពស់ អមដោយឧបករណ៍បាញ់រ៉ុក្កែតពហុមុខងារ និងឧបករណ៍សម្រាប់បោះមីនក្នុងទឹកជាដើម។ នាវាចម្បាំងប្រឆាំងនាវាមុជទឹកថ្មីនេះ នឹងដើរតួនាទីល្បាតនៅតាមឆ្នេរសមុទ្រ និងតំបន់មាត់ច្រកសមុទ្រសំខាន់ៗ ឬក្នុងដែនទឹកដែលនាវាធំៗមិនអាចធ្វើសកម្មភាពបាន។ យោងតាមក្រសួងការពារជាតិឥណ្ឌា, ឥណ្ឌាគ្រោងនឹងដាក់ដំណើរការនាវាចម្បាំង INS Mahe ចំនួន ៨គ្រឿង ខណៈដែលវាត្រូវបានរចនាឡើងជាពិសេស ដើម្បីអនុវត្តប្រតិបត្តិការប្រឆាំងនាវាមុជទឹកនៅដែនសមុទ្រ និងសមុទ្រទឹករាក់។ បើតាមប្រភព RT, ឥណ្ឌាបានដាក់មហិច្ឆតាពង្រីកកងនាវាចម្បាំង…

  • រុស្ស៊ី កំពុងសំងំផលិតអាវុធច្រើនបំផុត គ្មានប្រទេសណាអាចធ្វើដូច

    រុស្ស៊ី កំពុងសំងំផលិតអាវុធច្រើនបំផុត គ្មានប្រទេសណាអាចធ្វើដូច

    មូស្គូ ៖ ប្រទេសរុស្ស៊ីកំពុងសំងំផលិតអាវុធក្នុងបរិមាណច្រើនសន្ធឹកសន្ធាប់ និងគ្មានប្រទេសណានៅលើពិភពលោក អាចធ្វើបានដូចខ្លួន និងសូម្បីតែស្រមៃ ។ នេះបើតាមការបញ្ជាក់របស់លោក Sergey Chemezov ប្រធានក្រុមហ៊ុនផលិតអាវុធការពារជាតិរុស្ស៊ី Rostec ។ ថ្លែងក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន TASS កាលពីថ្ងៃអង្គារ, លោក Chemezov និយាយថា រុស្ស៊ីបានបង្កើនការផលិតអាវុធយ៉ាងខ្លាំងក្លា ចាប់តាំងពីផ្ទុះជម្លោះជាមួយអ៊ុយក្រែន ក្នុងឆ្នាំ ២០២២ ។ លោកថា ការសម្រុកផលិតសព្វាវុធទាំងនោះ រួមមានគ្រាប់កាំភ្លើងធំ, គ្រាប់បែកទម្លាក់ពីលើអាកាស, យន្តហោះចម្បាំង, រថក្រោះ, កាំភ្លើងយន្ត, ប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក, យន្តហោះដ្រូន និងសព្វាវុធជាច្រើនផ្សេងទៀត ក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ ហើយ គ្មានប្រទេសណាមួយលើពិភពលោក អាចផលិតគ្រាប់ផ្លោង និងគ្រាប់បែកទម្លាក់ពីលើអាកាសបានច្រើនដូចរុស្ស៊ីនោះទេ ។ យ៉ាងណា លោក Chemezov មិនអាចផ្តល់តួលេខជាក់លាក់ណាមួយទាក់ទិនទៅនឹងចំនួននៃការផលិតអាវុធទាំងនេះនោះទេ ។ ប៉ុន្តែលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ធ្លាប់បានលើកឡើងកាលពីខែឧសភា ឆ្នាំ២០២៤ ថា ការផលិតគ្រាប់រំសេវរបស់ប្រទេសរុស្ស៊ីបានកើនឡើង ១៤ ដង ក្នុងអំឡុងពេលមានសង្គ្រាមជាមួយអ៊ុយក្រែន…

  • ជប៉ុនបង្កើតនាយកដ្ឋាន DOGE កាត់បន្ថយចំណាយខ្ជះខ្ជាយ

    ជប៉ុនបង្កើតនាយកដ្ឋាន DOGE កាត់បន្ថយចំណាយខ្ជះខ្ជាយ

    តូក្យូ ៖ ប្រទេសជប៉ុន កាលពីថ្ងៃអង្គារ បានសម្រេចបង្កើតនាយកដ្ឋានប្រសិទ្ធិភាពរដ្ឋាភិបាល ហៅកាត់ DOGE កាត់បន្ថយចំណាយខ្ជះខ្ជាយ។ ជាស្ថាប័នដែលលោកមហាសេដ្ឋីបច្ចេកវិទ្យា Elon Musk ធ្លាប់បានបង្កើតនិងដឹកនាំ កាត់បន្ថយចំណាយលើសលុបនៅអាមេរិក ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump។ យោងតាមការចេញផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃពុធនេះ, DOGE ជប៉ុន ត្រូវបានរៀបចំឡើង នៅប៉ុន្មានថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលរបស់លោកស្រីនាយករដ្ឋមន្ត្រីថ្មីថ្មោង Sanae Takaichi បានដាក់ចេញកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច តម្លៃ១៣៥ពាន់លានដុល្លារ ក្នុងគោលបំណងដោះស្រាយបញ្ហាអតិផរណា និងស្ដារប្រជាប្រិយភាពរបស់គណបក្សកាន់អំណាច ហើយ DOGE ជប៉ុន នឹងត្រូវចូលខ្លួនមកបន្ធូរបន្ថយការព្រួយបារម្ភ លើកញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោកស្រី Satsuki Katayama បានប្រាប់សន្និសីទសារព័ត៌មានថា នាពេលអនាគត និរន្តរភាពសារពើពន្ធគឺសំខាន់បំផុត ហើយសាធារណជនអាចមើលឃើញថា រដ្ឋាភិបាលកំពុងធ្វើការយ៉ាងខ្ជាប់ខ្ជួន ចំពោះរឿងនេះ ហើយមានការចាប់អារម្មណ៍ជាសាធារណៈខ្ពស់ ក្នុងការកាត់បន្ថយចំណាយខ្ជះខ្ជាយ។ ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីរដ្ឋមន្ត្រី បញ្ជាក់ថា DOGE ជប៉ុន មិនមានបំណងផ្លាស់ប្តូរស្ថាប័នរដ្ឋាភិបាលនោះទេ ហើយនឹងត្រូវបានបង្កើតឡើងដោយមន្ត្រីរដ្ឋាភិបាល…

  • មន្ទីរពេទ្យកុមារអង្គរ រកឃើញថា កុមារមានជម្ងឺផ្លូវដង្ហើម​ច្រើន​ត្រូវពិនិត្យ និងព្យាបាល

    មន្ទីរពេទ្យកុមារអង្គរ រកឃើញថា កុមារមានជម្ងឺផ្លូវដង្ហើម​ច្រើន​ត្រូវពិនិត្យ និងព្យាបាល

    (ភ្នំពេញ)៖ លោកស្រី ស៊ិនកេត អរុណ បានឱ្យដឹងថា នៅមន្ទីរពេទ្យកុមារអង្គរ ១ថ្ងៃទទួលបានការពិនិត្យព្យា​បាល​ជំងឺ មានចំនួន ចន្លោះពី៤០០ ទៅ៤៥០ នាក់ ដែលភាគច្រើជាជំងឺផ្លូវដង្ហើម និងមួយចំនួនជំងឺរាករុស កង្វះអារហាររូបត្ថម្ភជាដើម ។ ហើយ ក្រៅពីជំងឺទូទៅ​មន្ទីរ​ពេទ្យ​មួយនេះក៏ទទួលការពិន្យព្យាបាលជំងឺ​ឯក​ទេ​ស​ផងដែរ ដូចជា ជំងឺមហារីក ប៉ះទង្គិច និងជំងឺ​ជា​ច្រើនទៀតដែលមន្ទីរពេត្យកុមារអង្គរធ្វើការព្យាបាល។ លោកស្រី ស៊ិនកេត អរុណ ប្រធានការិយាល័យរៃ​អង្គាស​មូលនិធិក្នុងប្រទេសកម្ពុជា នៃមន្ទីរពេទ្យ​កុមារ​អង្គរ បានបញ្ជាក់បែបនេះប្រាប់ទូរទស្សន៍អប្សរា នៅ​ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងសន្និសីទ​សារព័ត៌មានស្តីពី “ការដើរឡើងភ្នំបូកគោ ដើម្បីសុខភាព​កុមារកម្ពុជា ឆ្នាំ២០២៥” នៅរាជធានីភ្នំពេញ។ លោកស្រីបន្ថែមថា នៅក្នុងមួយឆ្នាំៗ មន្ទីរពេទ្យកុមារ​អង្គរ​ត្រូវការថវិកាប្រមាណ ៦លានដុល្លារសហរដ្ឋ​អា​មេរិក សំរាប់ពិនិត្យនិងព្យាបាលដល់កុមារ និងដំណើរ​ទៅ​លើកម្មវិធី មួយចំនួនទៀត ដែលទាក់ទងទៅដល់​ការបណ្តុះបណ្តាលផ្នែកវិជ្ជសាស្រ្តទៅដល់ គ្រូពេទ្យ​ជំនាញ និងកម្មវិធីអប់រំសុខភាពនៅតាមសហគមន៍ ដើម្បី​ពង្រឹង សមត្ថភាពមណ្ឌលសុខភាព ក៏ដូចជាវិស័យ​សុខុមាលភាពសារធារណៈ ឱ្យរឹងមាំល្អជាងមុន ។ បច្ចុប្ប​ន្នេះ​មន្ទីរពេទ្យកុមារអង្គរ បាននិងកំពុងស្វែង​រក​ថវិ​កា ទាំងក្នុងនិងក្រៅប្រទេស ដើម្បីទ្រទ្រង់ការចំណាយ​ទូទៅ ខណៈនៅចុងឆ្នាំ២០២៥នេះ…

  • ឥណ្ឌូនេស៊ីហាមឃាត់លក់ ឬបរិភោគសាច់ឆ្កែ និងឆ្មា

    ឥណ្ឌូនេស៊ីហាមឃាត់លក់ ឬបរិភោគសាច់ឆ្កែ និងឆ្មា

    ហ្សាកាតា ៖ ប្រទេសឥណ្ឌូនេស៊ីប្រកាសហាមឃាត់ការលក់ និងបរិភោគសាច់ឆ្កែ ឆ្មា និងប្រចៀវ ដើម្បីការពារការចម្លងជំងឺឆ្កែឆ្កួតដល់ប្រជាជន នេះបើតាមអភិបាលក្រុងហ្សាកាតាប្រកាសក្នុងថ្ងៃអង្គារ ក្រោយឈ្នះការតស៊ូមតិគាំទ្រសិទ្ធិសត្វពាហណៈ។ អភិបាលក្រុងហ្សាកាតា លោក Pramono Anung និយាយថា លោកបានចុះហត្ថលេខាលើបទប្បញ្ញត្តិមួយ កាលពីថ្ងៃចន្ទ តបតាមការសន្យារបស់គាត់កាលពីខែមុន ដែលមានគោលបំណងហាមឃាត់ការលក់ “សាច់សត្វអាចចម្លងជំងឺឆ្កែឆ្កួត” ដល់មនុស្ស។ បើតាមឯកសារដែលឃើញដោយសារព័ត៌មាន AFP, ឥណ្ឌូនេស៊ីបានដាក់ឱសានវាទ ៦ខែ មុននឹងចាប់ផ្តើមអនុវត្តច្បាប់នេះ។ សម្រាប់អ្នកបំពានច្បាប់នេះ នឹងត្រូវប្រឈមមុខនូវការដាក់ទណ្ឌកម្ម រាប់ចាប់ពីការព្រមានជាលាយលក្ខណ៍អក្សរ រហូតដល់ការដកហូតអាជ្ញាប័ណ្ណអាជីវកម្មតែម្តង។ បើតាមលោកអភិបាលក្រុងហ្សាកាតា, ការហាមប្រាមនេះនឹងចាប់អនុវត្តលើសត្វមានជីវិត ដូចជាឆ្កែ ឆ្មា និងសាច់បង្កក ឬផលិតផលសាច់សត្វផ្សេងទៀត មិនថាឆៅ ឬកែច្នៃរួច ឱ្យតែមានការសង្ស័យជាប់ទាក់ទងនឹងសាច់សត្វអាចចម្លងជំងឺឆ្កែឆ្កួតទៅកាន់មនុស្ស។ គួរកត់សម្គាល់ មុនពេលមានបម្រាមខាងលើនេះ ឥណ្ឌូនេស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួន ដែលនៅតែអនុញ្ញាតឱ្យលក់សាច់ឆ្កែ និងឆ្មា ទោះបីមានការប្រឆាំងកើនឡើង ហើយទីក្រុងរបស់ឥណ្ឌូនេស៊ីជាច្រើនបានអនុវត្តបម្រាមក្នុងស្រុកក៏ដោយ។ បើតាមអង្គការសុខភាពពិភពលោក (WHO), ប្រជាជនឥណ្ឌូនេស៊ីរាប់សិបនាក់បានស្លាប់ ដោយសារជំងឺឆ្កែឆ្កួតស្ទើរតែរៀងរាល់ឆ្នាំ។ ចំណែកក្រសួងសុខាភិបាលឥណ្ឌូនេស៊ី ក៏បានឱ្យដឹងដែរថា មានមនុស្សបាត់បង់ជីវិតចំនួន ២៥នាក់នៅចន្លោះខែមករា ដល់ខែមីនា ឆ្នាំ២០២៥៕…