Category: ព័ត៌មានជាតិ
-

រយៈពេល ១ឆ្នាំ ការពង្រីកវិសាលភាពរបស់ ប.ស.ស. ដើរតួរនាទីយ៉ាងសំខាន់ក្នុងកិច្ចគាំពារសុខមាលភាពរបស់ពលរដ្ឋកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានរយៈពេលមួយឆ្នាំហើយ ដែលរាជរដ្ឋាភិបាល កម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស ដាក់ឱ្យដំណើរការ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបប ភាគទានដោយស្ម័គ្រចិត្តចំពោះបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុក ជាសមាជិក ប.ស.ស.។ ការប្រកាសដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តគឺជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលទៅលើការគាំពារសុខមាលភាពរបស់ពលរដ្ឋកម្ពុជាទូទាំងប្រទេស សំដៅឱ្យប្រជាពលរដ្ឋអាចគ្រប់គ្រងការចំណាយលើ បញ្ហា សុខ ភាព និងគ្រោះថ្នាក់ផ្សេងៗ ដែលអាចរក្សាលំនឹងប្រាក់ចំណូល ក្នុងគ្រួសារ និងបង្កើនផលិតភាពការងារ។ ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញថា គិតក្នុងរយៈពេលមួយឆ្នាំនេះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ បានចុះបញ្ជី សមាជិកក្នុងកម្មវិធីថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តមានចំនួនសរុប ៥៦៣ ៦៩៤នាក់ (បុគ្គលស្វ័យនិយោជន៍ចំនួន ៤២៦ ៤៨៦នាក់ និងអ្នកក្នុងបន្ទុកចំនួន ១៣៧ ២០៨នាក់)។ ជារួម ការពង្រីកការគ្របដណ្តប់ការថែទាំសុខភាពសម្រាប់សមាជិក ប.ស.ស.…
-

រយៈពេល ១ឆ្នាំ កម្មវិធីបណ្តុះបណ្តាលជំនាញ TVET ១,៥លាននាក់ របស់រាជរដ្ឋាភិបាលបានបណ្តុះបណ្តាលយុវជនជាង៧ម៉ឹននាក់នៅទូទាំងប្រទេស
(ភ្នំពេញ)៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ចាប់តាំងពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គឺមានរយៈពេល១ឆ្នាំ ដែលកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះ ទទួលបានសិស្សចុះឈ្មោះចូលរៀនសរុបចំនួនជាង ៧៣០០០នាក់។ បើតាមឯកឧត្តមរដ្ឋលេខាធិការ ក្នុងចំណោមសិស្សដែលបានចុះឈ្មោះចូលរៀនជំនាញសរុប ក្នុងនោះចំនួនសិស្សបានបញ្ចប់ការសិក្សាមានជាង ១៤០០០នាក់នៅទូទាំងប្រទេស ហើយយុវជនទាំងនោះបានទទួលការងារធ្វើ និងមានចំណូលសមរម្យ។ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា យោងតាមលទ្ធផលក្នុងរយៈពេលមួយឆ្នាំ កម្មវិធីបណ្តុះបណ្តាលនេះបាននិងកំពុងបន្តបេសកកម្មរបស់ខ្លួនក្នុងការបណ្តុះបណ្តាលជំនាញដល់យុវជនយ៉ាងសកម្មនៅទូទាំងប្រទេស ហើយទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។ ក្នុងនោះនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសនៅទូទាំងប្រទេសក៏បានប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញជាបន្តបន្ទាប់ផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា ដើម្បីកៀរគរយុវជនចុះឈ្មោះចូលរៀនជំនាញមួយនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយព័ត៌មានតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម សហការជាមួយអាជ្ញាធរដែនដី ចុះផ្សព្វផ្សាយផ្ទាល់ទៅដល់មូលដ្ឋាននិងខ្នងផ្ទះរបស់ប្រជាពលរដ្ឋ និងចែកខិតប័ណ្ណតាមទីតាំងសាធារណៈយ៉ាងផុសផុល ដើម្បីកៀរគរយុវជនគោលដៅមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះឱ្យបានកាន់តែច្រើន។ ឯកឧត្តមរដ្ឋលេខាធិការលើកឡើងថា វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស បាននិងកំពុងចូលរួមយ៉ាងសកម្មលើការផលិតមូលធនមនុស្ស និងអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព ការប្រកួតប្រជែងខ្ពស់ មានភាពធន់ បត់បែន អាចឆ្លើយតបតាមតម្រូវការនៃការវិវត្តយ៉ាងឆាប់រហ័សនៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម និងបច្ចេកវិទ្យាឌីជីថល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយធានាថា…
-

កម្ពុជា និងចិន បានបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរ ថែមទៀត ក្នុងវិស័យបរិស្ថាន ជាពិសេសការការបញ្ចេញកាបូនទាប និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ
(អាស៊ែបៃស្សង់)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបឯកឧត្តម ZHAO Yingmin អនុរដ្ឋមន្ត្រីក្រសួងអេកូឡូស៊ីនិងបរិស្ថាននៃសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងអំឡុងសន្និសីទលើកទី២៩ នៃបណ្តាភាគីអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ នាទីក្រុងបាគូ ប្រទេសអាស៊ែបៃស្សង់។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានលើកឡោះងថា កម្ពុជា បានរួមចំណែកយ៉ាងច្រើនទៅលើកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនៅក្នុងប្រទេស និងចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ នៅក្នុងសន្និសីទ COP29 ឆ្នាំនេះ ប្រទេសកម្ពុជាបានដាក់ចេញនូវគោលបំណងច្បាស់លាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ក្នុងជំរុញឱ្យប្រទេសអភិវឌ្ឍន៍ឆ្លើយតបការសន្យាក្នុងការកាត់បន្ថយការកើនឡើងកំដៅ និងផ្តល់មូលនិធីដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ជួយប្រទសកំពុងអភិវឌ្ឍន៍ ដែលជាប្រទេសរងគ្រោះពីបញ្ហានេះផងដែរ។ ឯកឧត្តម ZHAO Yingmin បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ជាពិសេស ការប្តេជ្ញាចិត្តនិងការចូលរួមរបស់កម្ពុជា ក្នុងអំឡុងសន្និសីទលើកទី២៩ បណ្តាភាគីអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ នាទីក្រុងបាគូ ប្រទេសអាស៊ែបៃស្សង់។ ប្រទេសចិននឹងគាំទ្រដល់កិច្ចសហប្រតិបត្តិការកាន់តែប្រសើរលើវិស័យបរិស្ថាន ជាពិសេស ការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ ដែលទាមទារនូវកិច្ចខិតខំប្រឹងប្រែងរួម ពីគ្រប់ប្រទេសនិងតំបន់ទាំងអស់។ ជាចុងក្រោយថ្នាក់ដឹកនាំក្រសួងបរិស្ថាននៃប្រទេសទាំង២កម្ពុជា ចិន បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី នៅគ្រប់កម្រិតទាំងអស់ ដើម្បីដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍បញ្ចេញកាបូនទាប ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រចក្រាវិស័យ…
-

-

-

-

មនុស្ស ៥៤ម៉ឺននាក់ភៀសខ្លួនពីលីបង់ទៅស៊ីរី ដោយសារសង្គ្រាមអ៊ីស្រាអែល និងហេសបូឡា
ហ្សឺណែវ ៖ មនុស្សប្រហែល ៥៤០.០០០នាក់បានបង្ខំចិត្តភៀសខ្លួនចេញពីប្រទេសលីបង់ ឆ្ពោះទៅកាន់ប្រទេសស៊ីរី ចាប់តាំងពីផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងកងជីវពលហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់។ នេះបើយោងតាមតួលេខរបស់អង្គការសហប្រជាជាតិចេញផ្សាយកាលពីពេលថ្មីៗ។ ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ (OCHA) បានរាយការណ៍ថា ប្រហែលពីរភាគបីនៃក្រុមជនភៀសខ្លួនមកពីលីបង់ គឺជាជនជាតិស៊ីរី ហើយប្រហែលមួយភាគបីជាពលរដ្ឋលីបង់។ យោងតាមតួលេខរបស់រដ្ឋាភិបាលបានឱ្យដឹងថា ជនភៀសខ្លួនស៊ីរីប្រហែល ១.៥លាននាក់កំពុងរស់នៅក្នុងប្រទេសលីបង់ មុនពេលផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងកងជីវពលហេសបូឡា។ ពួកគេភាគច្រើនបានរត់ភៀសខ្លួនមកជ្រកកោននៅប្រទេសលីបង់បន្ទាប់ពីឆ្នាំ ២០១១ ដោយសារតែសង្គ្រាមស៊ីវិលនៅក្នុងប្រទេសកំណើតរបស់ពួកគេ។ សរុបមក ប្រជាជនស៊ីរីប្រហែល ៦លាននាក់បានរស់នៅក្នុងទឹកដីប្រទេសលីបង់។ ក្រៅពីសង្គ្រាមនៅហ្គាហ្សាស្ទ្រីប អ៊ីស្រាអែលក៏កំពុងជាប់ដៃប្រយុទ្ធនឹងក្រុមហេសបូឡានៅលីបង់។ ក្រុមហេសបូឡាបានវាយប្រហារអ៊ីស្រាអែល ដើម្បីជាការគាំទ្រក្រុមអ៊ិស្លាមនិយម ហាម៉ាសនៅតំបន់ហ្គាហ្សា ដែលបានវាយប្រហារសម្លាប់រង្គាលនៅអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ដែលបានសម្លាប់មនុស្សប្រហែល ១.២០០នាក់។ ដំបូងឡើយ អ៊ីស្រាអែលបានសងសឹកចំពោះការបាញ់ផ្លោងរបស់ក្រុមហេសបូឡា ជាមួយនឹងការបាញ់ផ្លោងតបតវិញប៉ុណ្ណោះ ប៉ុន្តែចាប់តាំងពីខែកញ្ញាមក អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសដ៏ធំនៅក្នុងប្រទេសលីបង់ និងវាយលុកតាមផ្លូវគោកនៅភាគខាងត្បូងប្រទេសលីបង់៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-

អាមេរិកបិទស្ថានទូតនៅអ៊ុយក្រែន បារម្ភរងការវាយប្រហារតាមផ្លូវអាកាស
កៀវ ៖ ក្រសួងការបរទេសអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ថានទូតអាមេរិកប្រចាំរដ្ឋធានីកៀវ បានទទួលព័ត៌មានពីការវាយប្រហារតាមអាកាសដ៏មានសក្តានុពលមួយកាលពីថ្ងៃពុធ ដូច្នេះស្ថានទូតនឹងបិទដំណើរការជាបណ្តោះអាសន្ន។ យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយនៅលើគេហទំព័ររបស់ស្ថានទូតអាមេរិកប្រចាំទីក្រុងកៀវ បានបញ្ជាក់ថា ជាវិធានការប្រុងប្រយ័ត្ននោះ ស្ថានទូតនឹងត្រូវបិទជាបណ្តោះអាសន្ន ហើយបុគ្គលិកស្ថានទូតត្រូវបានណែនាំឱ្យស្វែងរកទីសុវត្ថិភាពជ្រកកោន។ ទន្ទឹមគ្នា ស្ថានទូតអាមេរិកប្រចាំទីក្រុងកៀវ ក៏បានណែនាំពលរដ្ឋអាមេរិក ឱ្យត្រៀមខ្លួនរត់រកកន្លែងមានសុវត្ថិភាពជាបន្ទាន់ ក្នុងករណីមានការប្រកាសអាសន្ន អំពីការវាយប្រហារតាមផ្លូវអាកាស។ ការព្រមាននេះកើតឡើងមួយថ្ងៃបន្ទាប់ពីអ៊ុយក្រែនបានប្រើប្រាស់មីស៊ីល ATACMS របស់អាមេរិកវាយប្រហារលើទឹកដីរុស្ស៊ី ក្រោយមានការអនុញ្ញាតថ្មីពីរដ្ឋបាលជិតផុតអាណត្តិរបស់លោក Joe Biden ពោលគឺចំថ្ងៃទី១.០០០ នៃសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន។ រុស្ស៊ីបានព្រមានលោកខាងលិចជាច្រើនខែមកហើយថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោនអនុញ្ញាតឲ្យអ៊ុយក្រែនបាញ់មីស៊ីលរបស់អាមេរិក អង់គ្លេស និងបារាំងចូលជ្រៅទៅក្នុងទឹកដីប្រទេសរុស្ស៊ី នោះទីក្រុងមូស្គូនឹងចាត់ទុកសមាជិកណាតូទាំងនោះមានជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងសង្គ្រាមនៅអ៊ុយក្រែន។ តួយ៉ាង កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានពីការវាយប្រហារនុយក្លេអ៊ែរ ដែលបង្កឱ្យមានហានិភ័យផ្ទុះសង្គ្រាមនុយក្លេអ៊ែរ ចំពេលមានភាពតានតឹងខ្ពស់បំផុតរវាងរុស្ស៊ី និងលោកខាងលិចក្នុងរយៈពេលជាងកន្លះសតវត្ស៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-

បញ្ឈប់សកម្មភាពនៃការផ្តល់សេវាអ៊ីនធឺណិតដោយគ្មានអាជ្ញាបណ្ណ ការលក់ដុំសេវាអ៊ិនធឺណិតដល់បុគ្គលដែលគ្មានអាជ្ញាបណ្ណ និងការផ្តល់សេវាអ៊ីនធឺណិតផ្តាច់មុខ
តាកែវ ៖ រដ្ឋបាលខេត្តតាកែវនៅ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ឈប់សកម្មភាពនៃការផ្តល់សេវាអ៊ីនធឺណិតដោយគ្មានអាជ្ញាបណ្ណ ការលក់ដុំសេវា អ៊ុនធឺណិតដល់បុគ្គលដែលគ្មានអាជ្ញាបណ្ណ និងការផ្តល់សេវាអ៊ីនធឺណិតផ្តាច់មុខ។ រដ្ឋបាលខេត្តតាកែវ សូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា កន្លងមក ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានរកឃើញថា ប្រតិបត្តិករទូរគមនាគមន៍មួយចំនួន បានសហការ និងលក់ដុំ (Wholesaler) សេវាអ៊ីនធឺណិត ទៅឱ្យក្រុមហ៊ុន ឬបុគ្គល យកទៅធ្វើអាជីវកម្មបន្ត ឬចែកចាយ បន្ត (Reseller) នៅតាមបុរី អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារខ្ពស់ ផ្សារទំនើបជាដើម ដោយគ្មាន អាជ្ញាបណ្ណប្រតិបត្តិការសេវាអ៊ីនធឺណិត (ISP) ពីនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) ហើយទីតាំង មួយចំនួនទៀត ក៏នៅតែបន្តមានការផ្តល់សេវាផ្តាច់មុខដោយប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិតតែមួយដែល ធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ និងមានការប្រកួតប្រជែងមិនស្មោះត្រង់ក្នុងវិស័យទូរគមនាគមន៍។ ក្នុងន័យនេះ ក.ប.ទ. សូមណែនាំ ដូចខាងក្រោម៖ ១.ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ត្រូវបញ្ឈប់ទាំងស្រុងរាល់ការលក់ដុំ (Wholesaler) សេវាអ៊ីនធឺណិតទៅឱ្យក្រុមហ៊ុន ឬបុគ្គល យកទៅធ្វើអាជីវកម្មបន្ត ឬចែកចាយបន្ត…
-

Boeing បន្តកាត់បន្ថយបុគ្គលិកជាង ២.៥០០នាក់នៅសហរដ្ឋអាមេរិក
វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Boeing នឹងបន្តបញ្ឈប់បុគ្គលិកជាង ២.៥០០នាក់នៅតាមបណ្តារដ្ឋ និងទីក្រុងធំៗមួយចំនួនរបស់សហរដ្ឋអាមេរិក នេះបើយោងតាមឯកសាររបស់សហព័ន្ធ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទសប្តាហ៍នេះ។ ការកាត់បន្ថយបុគ្គលិកដ៏ច្រើនបែបនេះ ជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុន Boeing ក្នុងបន្ធូរបន្ថយការជំពាក់បំណុលគេ និងស្ថិតក្រោមគោលដៅជម្រុះបុគ្គលិកចំនួន ១៧.០០០នាក់ ឬស្មើនឹង ១០% នៃកម្លាំងពលកម្មសកលរបស់ខ្លួន។ ការជូនដំណឹងអំពីការបញ្ឈប់បុគ្គលិកជិត ២.២០០នាក់បានទៅដល់ដៃបុគ្គលិកនៅរដ្ឋធានីវ៉ាស៊ីនតោន និង ២២០នាក់ទៀតនៅរដ្ឋ South Carolina។ ជាមួយគ្នានេះ ក្រុមហ៊ុន Boeing បានប្រាប់បុគ្គលិកដែលរងផលប៉ះពាល់កាលពីថ្ងៃពុធថា ពួកគេនឹងបន្តបើកប្រាក់ខែពី Boeing រហូតដល់ថ្ងៃទី១៧ ខែមករាឆ្នាំក្រោយ ដើម្បីអនុវត្តតាមលក្ខខណ្ឌរបស់សហព័ន្ធ ស្តីពីការជូនដំណឹងដល់បុគ្គលិកយ៉ាងហោចណាស់ ៦០ថ្ងៃ មុនពេលបញ្ចប់ការងាររបស់ពួកគេ។ ការជូនដំណឹងខាងលើនេះ បានកើតឡើងនៅពេលដែលក្រុមហ៊ុន Boeing ព្យាយាមចាប់ផ្តើមការផលិតឡើងវិញ នូវយន្តហោះ 737 MAX ដែលលក់ដាច់បំផុតរបស់ខ្លួន បន្ទាប់ពីកូដកម្មរយៈពេលមួយសប្តាហ៍របស់បុគ្គលិកជាង ៣៣.០០០នាក់នៅតំបន់ West Coast នាំឱ្យរាំងស្ទះដល់ការផលិតយន្តហោះពាណិជ្ជកម្មភាគច្រើនរបស់ខ្លួន៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម…