Category: ព័ត៌មានជាតិ
-

-

តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ចាត់ទុកសម្តេចតេជោ ជាឥស្សរជនសកលលោកមានកេរ្តិ៍ឈ្មោះល្បី នៅក្នុងប្រវត្តិសាស្ត្រ
(ភ្នំពេញ)៖ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា លោកស្រី ថូហ្វីកា ហ៊ុក តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំនៅកម្ពុជា បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជនសកលលោក មានកេរ្តិ៍ឈ្មោះល្បីមួយរូប នៅក្នុងប្រវត្តិសាស្ត្រ ។ ក្នុងជំនួបនេះ លោកស្រី ថូហ្វីកា ហ៊ុក បានបង្ហាញក្តីរីករាយចំពោះឱកាសជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន។ លោកស្រី បានលើកឡើងថា សម្តេចតេជោ មិនត្រឹមជាមេដឹកនាំដ៏សំខាន់មួយរូប ដែលបានបញ្ចប់សង្គ្រាម និងរកសុខសន្តិភាពសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្តេចតេជោ ក៏មានតួនាទីដ៏ធំធេងក្នុងតំបន់ ហើយជាឥស្សរជនក្នុងសកលលោក ដែលមានកេរ្ត៍ឈ្មោះល្បីក្នុងប្រវត្តិសាស្រ្ត។ ក្នុងជំនួបនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានជម្រាបលោកស្រីតំណាង IFC ពីមូលហេតុដែលសម្ដេចបានលះបង់អំណាចពីនាយករដ្ឋមន្ត្រី នៅពេលសម្ដេចនៅមានការគាំទ្រច្រើនផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា ការលះបង់ នេះ គឺជាការលះបង់មួយដែលសម្ដេចមិនចង់ឱ្យមានការប្រថុយប្រថានក្នុងវិបត្តិមេដឹកនាំ នៅពេលមានការផ្លាស់ប្ដូរអំណាចនោះទេ…
-

ព្រឹកនេះ សម័យប្រជុំរដ្ឋសភា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើ ឯកឧត្តម ប្រាក់ សុខុន ជារដ្ឋមន្ត្រីក្រសួងការបរទេស ១១២លើ ១១២សម្លេង
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះ រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលនិងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប គឺឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំនួសឯកឧត្តម សុខ ចិន្តាសោភា ដោយសម្លេងគាំទ្រ ១១២លើ១១២សម្លេង។ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋាភិបាលបានធ្វើសំណើសុំដោះដូររដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទៅកាន់រដ្ឋសភា។ បន្ទាប់ពីទទួលការស្នើសុំនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំពិនិត្យលើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលនិងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប ។ ឯកឧត្តម សុខ ចិន្តាសោភា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ សូមរម្លឹកថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម ប្រាក់ សុខុន ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ព្រឹទ្ធសភា សម័យប្រជុំលើកដំបូង នៃព្រឹទ្ធសភា នីតិកាលទី៥ បានបោះឆ្នោតគាំទ្រឯកឧត្តម…
-

មេដឹកនាំរុស្ស៊ី ព្រមានសហរដ្ឋអាមេរិកពីគោលនយោបាយនុយក្លេអ៊ែរថ្មីក្រោយអ៊ុយក្រែនបាញ់ចូលជ្រៅក្នុងទឹកដីរបស់ខ្លួន
មេដឹកនាំរុស្ស៊ី ព្រមានសហរដ្ឋអាមេរិកពីគោលនយោបាយនុយក្លេអ៊ែរថ្មីក្រោយអ៊ុយក្រែនបាញ់ចូលជ្រៅក្នុងទឹកដីរបស់ខ្លួន លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin កាលពីថ្ងៃអង្គារទី១៩វិច្ឆិកាសប្ដាហ៍នេះ បានបន្ទាបកម្រិតនៃការវាយប្រហារដោយនុយក្លេអ៊ែរ ជាការឆ្លើយតបទៅនឹងការវាយប្រហារដែលទីក្រុងមូស្គូបាននិយាយថា អ៊ុយក្រែន បានវាយប្រហារយ៉ាងជ្រៅចូលក្នុងប្រទេសរុស្ស៊ី ដោយប្រើមីស៊ីល ATACMS ផលិតដោយសហរដ្ឋអាមេរិក បន្ទាប់ពីលោកBiden បើកដៃ។ លោក Putin បានអនុម័តការប្រែប្រួលនេះ ប៉ុន្មានថ្ងៃបន្ទាប់ពីមន្ត្រីអាមេរិកពីររូប និងប្រភពដែលដឹងពីការសម្រេចចិត្តនេះបាននិយាយកាលពីថ្ងៃអាទិត្យថារដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធផលិតដោយសហរដ្ឋអាមេរិកវាយប្រហារចូលទៅយ៉ាងជ្រៅក្នុងទឹកដីរបស់ប្រទេសរុស្ស៊ី។ រុស្ស៊ី បានព្រមានលោកខាងលិចជាច្រើនខែមកហើយថា ប្រសិនបើ ក្រុងវ៉ាស៊ីនតោនបើកភ្លើងខៀវឲ្យអ៊ុយក្រែនបាញ់មីស៊ីលរបស់អាមេរិក អង់គ្លេស និងបារាំង ចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ីនោះ ទីក្រុងមូស្គូនឹងចាត់ទុកសមាជិកណាតូទាំងនោះ ថាបានពាក់ព័ន្ធដោយផ្ទាល់ក្នុងសង្គ្រាមនៅអ៊ុយក្រែន។ យោងតាមក្រឹត្យដែលបានចេញផ្សាយ គោលការណ៍នុយក្លេអ៊ែររុស្ស៊ីដែលបានធ្វើបច្ចុប្បន្នភាឬ update ដោយបង្កើតក្របខ័ណ្ឌសម្រាប់លក្ខខណ្ឌដែលមេដឹកនាំរុស្ស៊ីអាចបញ្ជាឱ្យមានការវាយប្រហារពីឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក ត្រូវបានអនុម័តដោយរូបលោកកាលពីថ្ងៃអង្គារ សប្ដាហ៍នេះ ។ ក្រុមអ្នកវិភាគបាននិយាយថា ការផ្លាស់ប្តូរដ៏ធំបំផុតនោះគឺថា រុស្ស៊ីអាចពិចារណាការវាយប្រហារនុយក្លេអ៊ែរជាការឆ្លើយតបទៅនឹងការវាយប្រហារលើប្រទេសរុស្ស៊ី ឬសម្ព័ន្ធមិត្តរបស់ខ្លួន គឺ បេឡារុស ដែល បានបង្កើតការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងឬ បូរណភាពទឹកដីរបស់ពួកគេ៕
-

ព្រឹកនេះ រដ្ឋសភាបើកសម័យប្រជុំពេញអង្គអនុម័តផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងការបរទេស
នៅព្រឹកនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំសម័យប្រជុំពេញអង្គអនុម័តផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិការអន្តរជាតិ ព្រមទាំងពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។ ក្នុងសម័យប្រជុំពេញអង្គនៅថ្ងៃនេះមានការអញ្ជើញចូលរួមពីសមាជិក-សមាជិកាសរុបចំនួន១១២រូប។ ក្នុងនោះ ក៏មានវត្តមានរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ ចំពោះរបៀបវរៈដែលរដ្ឋសភា បន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានចំនួន៤ រួមមាន៖ ១)ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួនពីររូប។ ក្នុងនោះ ផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដោយ ឯកឧត្តម ប្រាក់ សុខុន ជំនួស ឯកឧត្តម សុខ ចិន្តាសោភា។ ២)ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។ ៣)ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ៤)ការពិភាក្សា និងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើងនិងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។
-

ក្រសួងបរិស្ថានកម្ពុជា និងអង្គការFAO ប្តេជ្ញាចិត្តរូមគ្នាកៀរគរធនធានសម្រាប់ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នាទីក្រុងបាគូ ប្រទេសអាសែបៃហ្សង់ បានទទួលជួបជាមួយលោក Kaveh Zahedi ប្រធានការិយាល័យការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ និងបរិស្ថាន (OCB) នៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីកិច្ចសហប្រតិបត្តការជាមួយគ្នាកន្លងមក ដោយអង្គការFAO ជាដៃគូរដ៏ល្អរបស់កម្ពុជា ក្នុងការអនុវត្តការងារប្រែប្រួលអាកាសធាតុ ការស្ដារព្រៃឈើឡើងវិញ និងកសិកម្ម និងស្បៀងអាហារ។ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញថា កម្ពុជាបានរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងវិស័យអាទិភាព ដើម្បីដោះស្រាយបញ្ហាប្រឈមដោយការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ឱ្យមានប្រសិទ្ធភាពផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានត្រៀមខ្លួនជាស្រេច ដើម្បីការធ្វើពាណិជ្ជកម្មឥណទានកាបូន ដោយកម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ នូវវិធានប្រតិបត្តិ នៃមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ និងការរៀបចំរបាយការណ៍រួមចំណែកជាតិ NDC3.0។ លោក Kaveh Zahedi បានសាទរជូនចំពោះឯកឧត្តមរដ្ឋមន្ត្រីដែលបានដឹកនាំគណៈប្រតិភូមកចូលរួម COP29។ លោកតំណាងអង្គការ FAO បានលើកឡើងពីកិច្ចសហប្រតិបត្តិការនិងការជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងស្វែងរកប្រភពធនធានសម្រាប់ជួយដោះស្រាយ ការប្រែប្រួលអាកាសធាតុនៅកម្រិតសហគមន៍…
-

មន្ទីរសុខាភិបាលខេត្តតាកែវ សេចក្តីបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់របស់ស្ត្រីឈ្មោះ ណាំ ចន្ធូ ភេទស្រី អាយុ៤១ឆ្នាំ
ក្រោយបានទទួលព័ត៌មាននៃការស្លាប់របស់ស្ត្រីឈ្មោះ ណាំ ចន្ធូ ភេទស្រី អាយុ ៤១ឆ្នាំ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត តាកែវ បានចាត់តាំងមន្ត្រីជំនាញចុះធ្វើការស្រាវជ្រាវ និងចាត់វិធានការភ្លាមជាបន្ទាន់ ដោយរួមសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច៖ ១. បញ្ឈប់ដំណើរការទីតាំងផ្តល់សេវាសុខាភិបាលឥតច្បាប់ឈ្មោះ សកម្មភាពជាដាច់ខាត សុងហាក់ ម៉ារីណា ដោយមិនឱ្យមាន ២. អាជ្ញាធរមានសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំងផ្តល់សេវាសុខាភិបាលឥតច្បាប់នោះ ដើម្បីសាកសួរ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ៣. មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ រួមជាមួយគណៈគ្រូពេទ្យ និងក្រុមការងារអធិការកិច្ចក្រសួង សុខាភិបាល ធ្វើការស្រាវជ្រាវ និងចាត់វិធានការចំពោះជនបង្កតាមផ្លូវច្បាប់យ៉ាងម៉ឹងម៉ាត់បំផុត។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ ក្នុងនាមរដ្ឋបាលខេត្តតាកែវ សូមប្ដេជ្ញាចិត្តចំពោះមុខក្រសួង សុខាភិបាល បន្តខិតខំចុះពិនិត្យរាល់សកម្មភាពលើសេវាសុខាភិបាលឯកជនឥតច្បាប់ និងចាត់វិធានការយ៉ាង តឹងរ៉ឹងបំផុត ចំពោះជនបង្ករ ដើម្បីការពារសុខភាពសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយបំផុត ជាមួយក្រុមគ្រួសារសព និងសូមវិញ្ញាណក្ខន្ធនៃសពបាន ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
-

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុញ្ញាតជូន ឯកអគ្គរាជទូតអេស្ប៉ាញប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុញ្ញាតជូន ឯកអគ្គរាជទូតអេស្ប៉ាញប្រចាំកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ មានប្រសាសន៍ក្នុងជំនួបនាឱកាសនេះ ឯកឧត្តម Felipe De La Morena Casado បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តមផ្ទាល់ និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្នុងនោះដែរ ឯកឧត្តមឯកអគ្គរាជទូតក៏បានបញ្ជាក់អំពីការតាំងចិត្តក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី រួមទាំងកិច្ចការងារវិនិយោគរវាងកម្ពុជា និងអេស្ប៉ាញផងដែរ។ បន្ថែមពីនេះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានលើកឡើងអំពីកង្វល់មួយចំនួនក្នុងកិច្ចការងារទាក់ទាញ និងជំរុញវិនិយោគ ជាទាមទារឱ្យកម្ពុជាពិនិត្យនិងសម្របសម្រួលដោះស្រាយឱ្យបានកាន់តែល្អប្រសើរផងដែរ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានស្នើសុំទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការពិនិត្យលទ្ធភាពសម្របសម្រួលរៀបចំវេទិការធុរកិច្ចក្នុងប្រទេសកម្ពុជា ដើម្បីបញ្ជ្រាបព័ត៌មានវិនិយោគ និងវិស័យលើកទឹកចិត្តនានា ជូនដល់ធុរជនអេស្ប៉ាញបន្ថែមទៀត។ ទន្ទឹមនិងនេះ ឯកឧត្តម ក៏បានឆ្លៀតឱកាសនេះដើម្បីសាកសួរអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសអេស្ប៉ាញ កាលពីខែមិថុនាកន្លងទៅផងដែរ។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីលទ្ធផលយ៉ាងល្អប្រសើរ និងប្រកបដោយផ្លែផ្កាដែលទទួលបានពីបេសកកម្មគោះទ្វារវិនិយោគនៅប្រទេសអេស្ប៉ាញ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសហការរៀបចំជាមួយបណ្ដាក្រសួងស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ កាលពីខែមិថុនា…
-

-
![[UPDATE] តុលាការទីក្រុងហុងកុង កាត់ទោសដាក់ពន្ធនាគារលើសកម្មជន ៤៥នាក់ ក្នុងសំណុំរឿងវិទ្ធង្សនា](http://165.232.167.198/wp-content/uploads/2024/11/photo_2024-11-19_00-00-28.jpg)