Category: ព័ត៌មានជាតិ
-

-

លោក Xi ប្រាប់លោក Biden ថាចិននិងអាមេរិក គួរតែយកចិត្តទុកដាក់លើផលប្រយោជន៍របស់ពិភពលោកទាំងមូល
លោកប្រធានាធិបតីចិន Xi Jinping បាននិយាយកាលពីចុងសប្ដាហ៍នេះថា ក្នុងនាមជាប្រទេសមហាអំណាចធំបំផុតទាំងពីរ ប្រទេសចិន និងសហរដ្ឋអាមេរិក គួរតែយកចិត្តទុកដាក់ពីផលប្រយោជន៍របស់ពិភពលោកទាំងមូល ហើយចាក់បញ្ចូលភាពច្បាស់លាស់ និងថាមពលវិជ្ជមានបន្ថែមទៀតទៅក្នុងពិភពលោកដ៏ចលាចលនេះ។ ក្នុងជំនួបដែលគេមើលឃើញថាជាការជួបទល់មុខគ្នាចុងក្រោយរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden លោក Xi បានគូសបញ្ជាក់ក្នុងជំនួបខាងក្រៅកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC លើកទី ៣១ នៅរដ្ឋធានី លីម៉ា ( Lima) ប្រទេសប៉េរូថា ប្រទេសចិន និងសហរដ្ឋអាមេរិកគួរតែបន្តរិះរកវិធីត្រឹមត្រូវសម្រាប់ប្រទេសធំៗទាំងពីរ ដើម្បីឲ្យទទួលបានភាពសុខដុមជាមួយគ្នាក៏ដូចជាការរួមរស់ដោយសន្តិភាពយូរអង្វែង ។ លោក Xi បាននិយាយថា លោករីករាយដែលបានជួបលោកប្រធានាធិបតី Biden ម្តងទៀត ហើយបាននិយាយថា ខណៈទំនាក់ទំនងចិន-អាមេរិក បានឆ្លងកាត់ព្យុះភ្លៀងក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរួមគ្នារបស់ប្រធានាធិបតីទាំងពីរ ភាគីទាំងពីរបានចូលរួមក្នុងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ហើយទំនាក់ទំនងរបស់មហាអំណាចទាំងពីនៅតែរក្សាបានស្ថិរភាពទាំងស្រុង។ លោកប្រធានាធិបតីចិនបាននិយាយថា មានតែសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការប៉ុណ្ណោះដែលអាចជួយមនុស្សជាតិយកឈ្នះលើការលំបាកនាពេលបច្ចុប្បន្ន។ លោក Xi បានគូសបញ្ជាក់ពីជំនឿជាប់លាប់របស់លោកថា មិត្តភាពប្រកបដោយស្ថិរភាពរវាងចិននិងសហរដ្ឋអាមេរិក ដែលជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតរបស់ពិភពលោក គឺមានសារៈសំខាន់មិនត្រឹមតែចំពោះផលប្រយោជន៍របស់ប្រជាជនចិន និងអាមេរិកប៉ុណ្ណោះទេ ថែមទាំងចំពោះអនាគត និងជោគវាសនារបស់មនុស្សជាតិទាំងមូលផងដែរ៕
-

-

លោកXi Jinping ជួបសន្ទនា ជាមួយលោកដិន ប្រធានាធិបតីអាមេរិក
រសៀលថ្ងៃទី១៦ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោកXi Jinpingប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក បៃដិន ប្រធានាធិបតីអាមេរិកនៅក្រុងលីម៉ា ។ លោកXi Jinpingបានលើកឡើងថា ៤ឆ្នាំកន្លងទៅនេះ ទោះបីជាទំនាក់ទំនង រវាងប្រទេសចិននិងអាមេរិក បានឆ្លងកាត់ការឡើងចុះក៏ដោយ តែក្រោមការដឹកនាំ របស់យើងទាំង២នាក់ ក៏បានធ្វើកិច្ចសន្ទនា និងសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាពផងដែរ ហើយសម្រចបាននូវស្ថិរភាពជាទូទៅ ។ ពិភពលោកបច្ចុប្បន្ន មានភាពច្របូកច្របល់ ហើយកើតមាន ការប៉ះទង្គិចជាញឹកញយ មនុស្សជាតិកំពុងប្រឈមមុខ នឹងការសាកល្បងដែលមិនធ្លាប់ មាន។ការប្រកួតប្រជែង រវាងប្រទេសមហាអំណាច មិនមែនជាខ្លឹមសារ សំខាន់ នៃយុគសម័យទេ មានតែសាមគ្គីគ្នានិងធ្វើសហប្រតិបត្តិការទើបអាចពុះពារឧបសគ្គ ។ “ការបង្កើតរបាំងខ្ពស់” មិនមែនជាដំណោះស្រាយ របស់ប្រទេសមហាអំណាចទេ មានតែបើកទូលាយ និងចែករំលែក ទើបអាចផ្តល់ប្រយោជន៍ដល់មនុស្សជាតិ។ក្នុងនាមជាប្រទេសមហាអំណាច ប្រទេសចិននិងអាមេរិក ត្រូវតែគិតពីផលប្រយោជន៍ របស់ពិភពលោក ហើយបំពេញបន្ថែមភាពប្រាដកប្រជា និងផ្តល់កម្លាំងវិជ្ជមានដល់ពិភពលោក ដែលកំពុងមានភាពច្របូកច្របល់ ។ ផ្ទាំងពាណិជ្ជកម្ម ជានិច្ចកាលខ្ញុំតែងតែសម្គាល់ថា ក្នុងនាមជាទំនាក់ទំនង ទ្វេភាគីសំខាន់បំផុតលើពិភពលោក ការអភិវឌ្ឍ ដោយស្ថិរភាព នៃទំនាក់ទំនងរវាងប្រទេសចិន និងអាមេរិកមិនត្រឹមតែពាក់ព័ន្ធ…
-

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ជោគជ័យនៃការយល់ដឹងនិងទុកដាក់សំរាមបានល្អប្រសើរ ក្នុងព្រះរាជពិធីបុណ្យអុំទូក ពិតជាបានឆ្លុះបញ្ចាំងអំពីការសាមគ្គីគ្នា
2024/11/17 04:13:51 pm 19 ភ្នំពេញ៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងមន្រ្តីក្រសួងបរិស្ថានទាំងអស់ រួមជាមួយដៃគូ អាជ្ញាធរមូលដ្ឋាន អ្នកស្រឡាញ់បរិស្ថាន យុវជនកម្ពុជា និងវិស័យឯកជន ដែលបានរួមគ្នាសម្អាតបរិស្ថាន និងសំរាម បានយ៉ាងល្អប្រសើរ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កន្លងមកនេះ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ជោគជ័យនេះ ពិតជាបានឆ្លុះបញ្ចាំងអំពីការសាមគ្គីគ្នា យ៉ាងរឹងមាំ រវាងក្រុមគ្រួសារបរិស្ថាន រួបរួមគ្នារុញច្រាននាវាបរិស្ថានឆ្ពោះទៅមុខ ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ឆ្លាតវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់ ក្រុមគ្រួសារបរិស្ថានទាំងអស់ចំពោះស្មារតីបំពេញបេសសកម្មបរិស្ថានដ៏ក្លៀវក្លានេះ លះបង់កម្លាំងកាយ ចិត្ត និងពេលវេលាក្នុងការរៀបចំ និងធ្វើឱ្យប្រទីបបរិស្ថាន ដំណើរការបានយ៉ាងរលូន និងជោគជ័យគួរជាទីមោទនៈ ដែលបានបង្ហាញជូនភ្ញៀវជាតិ និងអន្តរជាតិ…
-

Donald Trump បង្ហាញមុខនៅសង្វៀនប្រដាល់
បរទេស៖ ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក Donald Trump រួមទាំង សហគ្រិនមានទ្រព្យមហាសាល លោក Elon Musk បានបង្ហាញវត្តមាន នៅសង្វៀនប្រកួតប្រដាល់ដ៏ល្បី UFC នៅទីក្រុងញូវយ៉ក កាលពីថ្ងៃសៅរ៍។ លោក Donald ត្រូវបានស្វាគមន៍ ដោយការស្រែកយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ ខណៈលោកបានចូលរួមទស្សនា ការប្រកួតទម្ងន់ធ្ងន់ Ultimate Fighting Championship ឬ ហៅកាត់ UFC នៅសង្វៀន Madison Square Garden។ សម្ព័ន្ធមិត្តនយោបាយ ជាច្រើន របស់លោក Trump ក៏បានចូលរួមផងដែរ រួមទាំង លោក Vivek Ramaswamy ដែលត្រូវបានស្នើដោយ លោក Trump ឱ្យដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយ ភាពគ្មានប្រសិទ្ធភាព របស់រដ្ឋាភិបាល។ លោក Robert F. Kennedy Jr. ដែលត្រូវបានលោក…
-

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានប្រព្រឹត្តទៅដោយរលូន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពសប្បាយរីករាយ ជាមួយការរក្សាបាននូវប្រពៃណី និងវប្បធម៌ជាតិយ៉ាងសម្បូរបែប បង្កើតស្នាមញញឹមដល់មហាគ្រួសារខ្មែរ និងភ្ញៀវទេសចរមកពីគ្រប់ទិសទី ។ សម្តេចធិបតីបានបញ្ជាក់ថា ភាពជោគជ័យនេះ អាចសម្រេចទៅបាន គឺដោយសារការចូលរួមចំណែកពីគ្រប់បណ្តាក្រុមការងារពាក់ព័ន្ធទាំងអស់ ជាពិសេសកងកម្លាំងគ្រប់ប្រភេទ ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តធ្វើយ៉ាងណាធានាឱ្យបានសន្តិសុខ សុវត្ដិភាព និងសណ្តាប់ធ្នាប់សាធារណៈ បង្កលក្ខណ:គ្រប់បែបយ៉ាង ដេីម្បីបម្រេីដល់ដំណេីរការនៃព្រះរាជពិធីបុណ្យជាតិដ៏ធំមួយនេះ ឱ្យប្រព្រឹត្តទៅដោយភាពអធិកអធម និងសប្បាយរីករាយជាទីបំផុត។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា ក្នុងនាមប្រមុខរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមអរគុណដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទ ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ទាំងក្នុងការរៀបចំដំណេីរប្រព្រឹត្តទៅនៃកម្មវិធី និងការបោសសម្អាត គ្រប់គ្រងអនាម័យ ធានាបាននូវសោភ័ណភាពល្អប្រណិត។ ជាមួយគ្នានេះ សម្តេចក៏សូមថ្លែងអរគុណដល់ក្រុមការងារសម្តែងសិល្បៈគ្រប់ប្រភេទ ក៏ដូចសិល្ប:ករ សិល្បៈការិនីទាំងអស់ ដែលបានផ្តល់នូវផ្ទាំងទស្សនីយភាពសប្បាយរីករាយ និងការរាំលេងកម្សាន្តគ្រប់ទីកន្លែងជូនដល់មហាជន ប្រកបដោយភាពស្រស់ស្រាយសប្បាយអឺងកង៕ ដោយ៖ពលជ័យ
-

រយៈពេល ៣ថ្ងៃ ក្នុងព្រះរាជពិធីបុណ្យអុំទូកក្នុងរាជធានីភ្នំពេញ មានសំរាមជាង ១ម៉ឺនតោន
(ភ្នំពេញ)៖ ការចូលរួមសំអាត ប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក នៅតាមកន្លែងកម្សាន្តនានា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញ មានចំនួនសរុប ១០ ៥០០តោន ។ តាមការបញ្ជាក់ពីអាជ្ញាធរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដោយក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកនេះ មានបងប្អូនប្រជាពលរដ្ឋខ្មែរ និង ជនបរទេស ប្រមាណ ជាង ៦លាននាក់បានមកចូលរួម និងដើរលេងកម្សាន្ត។ ដោយឡែកចំនួនសំរាម ដែលប្រមូល បាននៅតាមកន្លែងកម្សាន្ត និងទីសាធារណៈនានា មានការថយចុះ ចំនួន៣ភាគរយ ជារៀងរាល់ថ្ងៃ នៅក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូកទាំង៣ថ្ងៃផងដែរ។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តមខ្វៃ អាទិត្យា បានឱ្យដឹងថា រយៈពេល៣ថ្ងៃនៃក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ បានកន្លងផុតទៅនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថាពលរដ្ឋកម្ពុជា កាន់តែច្រើនឡើងបានយល់ដឹងពី ការទុកដាក់សំរាមបានត្រឹមត្រូវ និងបានចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ប្រសើរជាងពេលមុន។ លើសពីនេះ…
-

ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក ចុះពិនិត្យកន្លែងស្នាក់នៅ របស់កងទ័ពឡាវ-វៀតណាមដែលមកចូលរួមលំហាត់សមយុទ្ធជាមួយកងទ័ពកម្ពុជា
កំពង់ឆ្នាំង ៖ ឧត្តមសេនីយ៍ឯក ម៉ឺង ពន្លក អគ្គនាយកអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការធានា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចុះពិនិត្យកន្លែងស្នាក់នៅ និងម្ហូបអាហាររបស់កងទ័ពឡាវ និងវៀតណាមដែលមកចូលរួមលំហាត់សមយុទ្ធជាមួយកងទ័ពកម្ពុជាដែល គ្រោងនឹងធ្វើឡើងរយៈពេល១សប្តាហ៍ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នំាង។ កងទ័ពកម្ពុជា ឡាវ និងវៀតណាម នឹងធ្វើសមយុទ្ធរួមគ្នារយៈពេល១សប្តាហ៍ដោយចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង លើរបៀបវារៈការគ្រប់គ្រងគ្រោះមហន្តរាយ ជាពិសេសផ្តោតលើការបាក់រលំអគារតែម្តង។ សូមបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលកងទ័ពនៃប្រទេសទាំងបី(កម្ពុជា -ឡាវ-វៀតណាម) បានធ្វើសមយុទ្ធរួមគ្នាជាលក្ខណៈទ្រង់ទ្រាយធំ ដោយលើកទី១គឺបានធ្វើឡើងកាលពីឆ្នំា២០១៩ ដោយភាគីឡាវធ្វើជាម្ចាស់ផ្ទះ និងលើកទី២ ធ្វើឡើងនៅខេត្តកូនទុមប្រទេសវៀតណាមនាចុងឆ្នាំ២០២៣កន្លងទៅនិងលើកទី៣នេះកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលនឹងធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុហត្ថនៅភ្នំជុំសែន រីករាយ ខេត្តកំពង់ឆ្នាំង។ លំហាត់ សមយុទ្ធនេះ កងទ័ពឡាវ នឹងចូលរួមចំនួនជាង៦០នាក់ វៀតណាមជាង៦០នាក់ ខណៈកងទ័ពកម្ពុជា ដែលជាម្ចាស់ផ្ទះនោះគឺមានជិតមួយពាន់នាក់។ ការដែលក្រសួងការពារជាតិ និងប្រទេសទាំងបីឯកភាពឲ្យមានការធ្វើលំហាត់ហ្វឹកហ្វឺននេះ ក៏ដើម្បី ផ្តល់ឱកាសដល់កងទ័ពប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ពង្រឹងទំនាក់ទំនងមិត្តភាព…
-
