Category: ព័ត៌មានជាតិ​

  • ២៣០ថ្ងៃ! ឡានអគ្គិសនីចិន Xiaomi ផលិតបាន១០ម៉ឺនគ្រឿង

    ២៣០ថ្ងៃ! ឡានអគ្គិសនីចិន Xiaomi ផលិតបាន១០ម៉ឺនគ្រឿង

    បរទេស៖ ស្ថាបនិកក្រុមហ៊ុន Xiaomi លោក Lei Jun បានប្រកាសថា ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ដែលក្រុមហ៊ុនសម្រេចបានការផលិតឡានអគ្គិសនី ឬ EV សេរ៊ី Xiaomi SU7 ចំនួន១០ម៉ឺនគ្រឿង ក្នុងរយៈពេល២៣០ថ្ងៃ ឬ ជាង៧ខែកន្លះ។ តាមរយៈបណ្តាញសង្គម X កាលពីថ្ងៃអង្គារ លោក Lei Jun បានប្រកាសថា «អរុណសួស្តី! ភ្ញាក់ឡើងជាមួយនឹងដំណឹង Xiaomi SU7 សម្រេចបាន១០ម៉ឺនគ្រឿង»។ លោក Lei បានបន្ថែមថា «ចាប់តាំងពីការបើកដំណើរការ រហូតដល់ថ្ងៃនេះ ចំណាយពេលត្រឹមតែ២៣០ថ្ងៃប៉ុណ្ណោះ ដើម្បីឈានដល់ចំណុចសំខាន់នេះ។ សម្រាប់អ្នកចំណូលថ្មី នៅក្នុងឧស្សាហកម្ម EV នោះ គឺជាល្បឿន ដែលយើងពិតជាមានមោទនភាព»។ SU7 ឬ Speed Ultra 7 គឺជារថយន្តអគ្គិសនីដំបូងបង្អស់របស់ Xiaomi ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ដែលត្រូវបានគេស្គាល់ថា ល្អបំផុតសម្រាប់ស្មាតហ្វូន បានងាកមកផលិត…

  • សម្តេចធិបតី ថ្លែងអរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ ក្រុមការងារពាក់ព័ន្ធ ព្រះថេរានុថេរៈ លោកតាលោកយាយ អ៊ំពូមីង បងប្អូន ដែលបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យក្នុងព្រះរាជពិធីបុណ្យអុំទូក ………..  សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ «ខ្ញុំសូមអរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ ក្រុមការងារពាក់ព័ន្ធ ព្រះថេរានុថេរៈ លោកតាលោកយាយ អ៊ំពូមីង បងប្អូន និងក្មួយៗទាំងអស់ ដែលបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យនៅតាមសួនច្បារ តំបន់កម្សាន្ត និងតំបន់ប្រារព្ធពិធីនានា នៃពិធីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ  អកអំបុក ឆ្នាំ២០២៤ ដើម្បីរក្សាបាននូវសោភណ្ឌភាព ជូនដល់ប្រជាពលរដ្ឋខ្មែរយើង និងជនបរទេសជាភ្ញៀវទេសចរណ៌ បានចូលរួមទស្សនាកម្សាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយក្រោមម្លប់នៃសន្តិភាព»។  (ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤)

    សម្តេចធិបតី ថ្លែងអរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ ក្រុមការងារពាក់ព័ន្ធ ព្រះថេរានុថេរៈ លោកតាលោកយាយ អ៊ំពូមីង បងប្អូន ដែលបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យក្នុងព្រះរាជពិធីបុណ្យអុំទូក ……….. សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ «ខ្ញុំសូមអរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ ក្រុមការងារពាក់ព័ន្ធ ព្រះថេរានុថេរៈ លោកតាលោកយាយ អ៊ំពូមីង បងប្អូន និងក្មួយៗទាំងអស់ ដែលបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យនៅតាមសួនច្បារ តំបន់កម្សាន្ត និងតំបន់ប្រារព្ធពិធីនានា នៃពិធីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដើម្បីរក្សាបាននូវសោភណ្ឌភាព ជូនដល់ប្រជាពលរដ្ឋខ្មែរយើង និងជនបរទេសជាភ្ញៀវទេសចរណ៌ បានចូលរួមទស្សនាកម្សាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយក្រោមម្លប់នៃសន្តិភាព»។ (ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤)

  • មកស្គាល់លេខាធិការសារព័ត៌មានសេតវិមាន Trump ជាស្ត្រី វ័យ២៧ឆ្នាំ

    មកស្គាល់លេខាធិការសារព័ត៌មានសេតវិមាន Trump ជាស្ត្រី វ័យ២៧ឆ្នាំ

    បរទេស៖ លោក ប្រធានាធិបតីទើបជាប់ឆ្នោត Donald Trump បានសម្រេចតែងតាំងនាង Karoline Leavitt អាយុ ២៧ឆ្នាំ ជាលេខាធិការសារព័ត៌មាន ប្រចាំនៅសេតវិមាន ក្រោមរដ្ឋបាលថ្មី របស់លោក។ តាមរយៈសេចក្តីថ្លែងការណ៍ កាលពីថ្ងៃសុក្រ លោក Donald Trump បានប្រកាសថា «មានភាពឆ្លាតវៃ ស្វិតស្វាញ និងបានបង្ហាញឱ្យឃើញថា ជាអ្នកប្រាស្រ័យទាក់ទង ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ខ្ញុំមានទំនុកចិត្តបំផុតថា នាងនឹងពូកែ នៅលើវេទិកា ហើយជួយបញ្ជូនសាររបស់យើង ទៅកាន់ប្រជាជនអាមេរិក»។ នាង Leavitt នឹងក្លាយជាមនុស្ស វ័យក្មេងបំផុតម្នាក់ ដែលកាន់តំណែងសំខាន់មួយនេះ ដោយដើរតួតំណាងសេតវិមាន និងទទួលសំណួរនានា ពីប្រព័ន្ធផ្សព្វផ្សាយ។ នាង Leavitt ធ្លាប់បានដើរតួជាលេខាធិការសារព័ត៌មានជាតិ សម្រាប់លោក Trump ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត។ នាងធ្លាប់ធ្វើជាជំនួយការលេខាធិការសារព័ត៌មាន សម្រាប់លោក Trump ក្នុងអំឡុងពេលអាណត្តិដំបូង របស់លោក ប៉ុន្តែ នាងមិនជោគជ័យឈរឈ្មោះតំណាងអាសនៈ ក្នុងសភា តំណាងមកពីរដ្ឋ New Hampshire…

  • រដ្ឋបាលរាជធានីភ្នំពេញប្រកាសអនុវត្តវិធានការច្បាប់ចំពោះទីតាំងផ្ញើម៉ូតូខុសច្បាប់ ឬលើសពីតម្លៃនៃកិច្ចសន្យា

    រដ្ឋបាលរាជធានីភ្នំពេញប្រកាសអនុវត្តវិធានការច្បាប់ចំពោះទីតាំងផ្ញើម៉ូតូខុសច្បាប់ ឬលើសពីតម្លៃនៃកិច្ចសន្យា

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពង្រឹងសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ ក្នុងកិច្ចប្រជុំនេះ លោក ឃ្លាំង ហួត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងក្នុងការការពារសុវត្ថិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ពីពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។ ក្នុងនោះ រយៈពេល២ថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញបានទទួលនូវសំណើ និងសំណូមពរពីបងប្អូនប្រជាពលរដ្ឋដែលចូលរួមកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បានលើកឡើងអំពីកង្វល់នូវបញ្ហានៃតម្លៃផ្ញើមធ្យោបាយរបស់ពួកគាត់ថ្លៃ។ ក្នុងកិច្ចប្រជុំខាងលើនេះ ដើម្បីដោះស្រាយនិងឆ្លើយតបចំពោះតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ គណៈបញ្ជាការរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះវិធានការច្បាប់គ្រប់ទីតាំងផ្ញើម៉ូតូខុសច្បាប់ ជាពិសេសទីតាំងផ្ញើម៉ូតូដែលយកតម្លៃផ្ញើលើសពីកិច្ចសន្យាឬការព្រមព្រៀងជាមួយអាជ្ញាធរ។ ជាមួយគ្នានេះ លោក កើត ឆែ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា ប្រសិនបងប្អូនប្រជាពលរដ្ឋជួបប្រទះនូវបញ្ហាអំពីការផ្ញើតម្លៃលើសនោះ សូមបងប្អូនប្រជាពលរដ្ឋរាយការណ៍ ឬផ្ញើសារមកកាន់រដ្ឋបាលរាជធានីភ្នំពេញដើម្បីអនុវត្ត និងដោះស្រាយភ្លាមៗជូនបងប្អូនប្រជាពលរដ្ឋ។ លោកឧត្តមសេនីយ៍ឯក…

  • នៅយប់ នៃព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះខែ និង​អក​អំបុក ថ្ងៃ​ទី៣ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅទីតាំង ជលគុណ ក្នុងសួនច្បារវត្តបុទុម នឹងមានសម្ដែងល្ខោនខោល និងល្ខោនបាសាក់ ។
  • ព្យុះទី៦! ប្រជាជនហ្វីលីពីន ២៥ម៉ឺននាក់ភៀសខ្លួនបន្ទាន់

    ព្យុះទី៦! ប្រជាជនហ្វីលីពីន ២៥ម៉ឺននាក់ភៀសខ្លួនបន្ទាន់

    បរទេស៖ អាជ្ញាធរហ្វីលីពីនបាននិយាយ កាលពីថ្ងៃសុក្រថា មនុស្សប្រហែល ២៥ម៉ឺន៥ពាន់នាក់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ នៅក្នុងតំបន់ ដែលងាយរងគ្រោះ ពីការបាក់ដី, ទឹកជំនន់ ដែលអាចបង្កឡើង ពីព្យុះទី៦ ដ៏កំណាច។ ព្យុះទីហ្វុង Man-yi កាន់តែខិតជិត ទៅដល់ប្រទេសហ្វីលីពីន ខណៈដែលប្រជាជនបានជម្លៀស ទៅកាន់ទីជម្រក នៅតំបន់ Bicol ដោយក្រុមអ្នកព្យាករណ៍បានចង្អុលបង្ហាញថា ព្យុះ Man-yi នឹងកាន់តែមានអំណាចខ្លាំង។ Man-yi នឹងក្លាយជាព្យុះទី៦ដ៏ធំ ដែលវាយលុកប្រទេសហ្វីលីពីន តាំងពីខែមុន ដោយព្យុះថ្មីៗនេះ បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១៦៣នាក់ ហើយបានធ្វើឱ្យមនុស្សរាប់ពាន់នាក់ គ្មានផ្ទះសម្បែង ជាមួយនឹងការបំផ្លិចបំផ្លាញផលដំណាំ និងសត្វចិញ្ចឹម យ៉ាងច្រើនសន្ធឹកសន្ធាប់ រួចមកហើយ។ ជាមួយនឹងខ្យល់បក់បោកខ្លាំង រហូតដល់ល្បឿន ២១៥ គីឡូម៉ែត្រ ក្នុងមួយម៉ោង ព្យុះសង្ឃរា Man-yi កំពុងស្ថិតនៅលើផ្លូវ វាយលុកចូល ទៅក្នុងខេត្តនៃកោះ Catanduanes ដែលមានប្រជាជនតិច នៅថ្ងៃសៅរ៍នេះ ឬនៅព្រឹកថ្ងៃអាទិត្យ។ អាជ្ញាធរហ្វីលីពីនបានបញ្ជាឱ្យនាវា លើសមុទ្រទាំងអស់ ត្រឡប់ទៅច្រាំងវិញជាបន្ទាន់…

  • បុគ្គលិកយូអិនជាង ២០០នាក់ស្លាប់ ក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស

    បុគ្គលិកយូអិនជាង ២០០នាក់ស្លាប់ ក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស

    ព្រុចសែល ៖ ប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន ហៅកាត់ (UNRWA) និយាយថា បុគ្គលិករបស់ខ្លួនចំនួន ២៤៣នាក់ត្រូវបានសម្លាប់ដោយសារការវាយប្រហារចាប់តាំងពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងនៅក្នុងខែតុលាឆ្នាំមុន។ អគ្គស្នងការ UNRWA លោក Philippe Lazzarini បានបង្ហាញតួលេខនេះនៅក្នុងសុន្ទរកថាទៅកាន់អង្គការសហប្រជាជាតិកាលពីថ្ងៃពុធសប្តាហ៍នេះ។ លោក Lazzarini និយាយថា ទីភ្នាក់ងាររបស់គាត់កំពុងជួបប្រទះនឹងពេលវេលាដ៏ខ្មៅងងឹតបំផុត បន្ទាប់ពីសភាអ៊ីស្រាអែលបានអនុម័តច្បាប់មួយកាលពីថ្ងៃទី២៨ ខែតុលា ដែលហាមប្រាម UNRWA ពីការធ្វើប្រតិបត្តិការនៅក្នុងប្រទេសអ៊ីស្រាអែល។ ច្បាប់នេះបានប្រកាសមួយសប្តាហ៍ បន្ទាប់ពីអ៊ីស្រាអែលបានជូនដំណឹងជាផ្លូវការដល់អង្គការសហប្រជាជាតិ អំពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការបញ្ចប់កិច្ចសហប្រតិបត្តិការជាមួយ UNRWA។ អ្នកវិភាគនិយាយថា ទង្វើទាំងនេះអាចធ្វើឲ្យស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សាស្ទ្រីបកាន់តែយ៉ាប់យ៉ឺនថែមទៀត។ យ៉ាងណា លោក Lazzarini និយាយថា ការដួលរលំនៃទីភ្នាក់ងាររបស់គាត់ កំពុងគំរាមកំហែងដល់អាយុជីវិត និងអនាគតរបស់មនុស្ស ក៏ដូចជាស្ថិរភាពក្នុងតំបន់។ ហើយលោកបានស្នើឱ្យប្រទេសសមាជិកអង្គការសហប្រជាជាតិប្រើប្រាស់ឧបករណ៍ច្បាប់និងនយោបាយទាំងអស់ ដើម្បីធានាឱ្យបាននូវសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់។ មន្ត្រីសុខាភិបាលនៅហ្គាហ្សានិយាយថា ចំនួនអ្នកស្លាប់ដោយសារការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក្នុងតំបន់ហ្គាហ្សានមានជាង ៤៣.៧០០នាក់៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម…

  • មេដឹកនាំកូរ៉េខាងជើងបញ្ជាឱ្យផលិតយន្តដ្រូនពិឃាតទ្រង់ទ្រាយធំ

    មេដឹកនាំកូរ៉េខាងជើងបញ្ជាឱ្យផលិតយន្តដ្រូនពិឃាតទ្រង់ទ្រាយធំ

    ព្យុងយ៉ាង ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េ បានចេញផ្សាយកាលពីថ្ងៃសុក្រថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានដឹកនាំការធ្វើតេស្តយន្តហោះដ្រូនអត្តឃាត និងបានបញ្ជាឱ្យផលិតពួកវាបន្ថែមទៀតជាលក្ខណៈទ្រង់ទ្រាយធំ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានឱ្យដឹងថា លោក Kim បានគូសបញ្ជាក់ថា ការប្រកួតប្រជែងប្រើប្រាស់យន្តហោះដ្រូនពិឃាត សម្រាប់គោលបំណងយោធា កំពុងបង្កើនល្បឿននៅជុំវិញពិភពលោក។ ហើយយោធាក៏ទំនងជាទទួលស្គាល់ពីភាពជោគជ័យរបស់ពួកវានៅក្នុងជម្លោះក្នុងទំហំផ្សេងៗផងដែរ។ កន្លងមក លោក Kim ក៏ធ្លាប់បានត្រួតពិនិត្យការធ្វើតេស្តយន្តហោះដ្រូនអត្តឃាតកាលពីដើមឆ្នាំនេះផងដែរ ចំពេលមានកិច្ចសហប្រតិបត្តិការយោធា ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សជាមួយរុស្ស៊ី។ ជាក់ស្តែង ថ្មីៗនេះ កូរ៉េខាងជើង និងរុស្ស៊ីបានផ្តល់សច្ចាប័នលើភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដែលមេដឹកនាំរបស់ពួកគេបានចុះហត្ថលេខាកាលពីខែមិថុនា ដែលរួមមានកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក។ យន្តហោះដ្រូនរបស់កូរ៉េខាងជើង ត្រូវបានអ្នកវិភាគសង្ស័យថា ទំនងជាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងសង្រ្គាមនៅអ៊ុយក្រែន ក៏ដូចជានៅមជ្ឈិមបូព៌ាផងដែរ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • ឆ្នាំមុន មនុស្សឆ្លងជំងឺកញ្ជ្រឹលកើនជាង ១០លាននាក់ទូទាំងពិភពលោក

    ឆ្នាំមុន មនុស្សឆ្លងជំងឺកញ្ជ្រឹលកើនជាង ១០លាននាក់ទូទាំងពិភពលោក

    ហ្សឺណែវ ៖ ការសិក្សាមួយបានបង្ហាញឱ្យដឹងថ្មីៗនេះថា ករណីឆ្លងជំងឺកញ្ជ្រឹលបានកើនឡើងដល់មួយភាគប្រាំក្នុងឆ្នាំ ២០២៣ ពោលគឺដល់ទៅជាង ១០លានករណីនៅទូទាំងពិភពលោក ដែលនេះសបញ្ជាក់ពីគម្លាតគួរឱ្យព្រួយបារម្ភ ក្នុងការគ្របដណ្តប់វ៉ាក់សាំងបង្ការ។ នៅទូទាំងពិភពលោក មានករណីឆ្លងជំងឺកញ្ជ្រឹលប្រមាណ ១០.៣លាននាក់ក្នុងឆ្នាំ ២០២៣។ នេះបើយោងតាមការចេញផ្សាយរួមគ្នាដោយអង្គការសុខភាពពិភពលោក និងមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC)។ តួលេខនោះបានកត់សម្គាល់ពីការកើនឡើង ២០ភាគរយធៀបនឹងឆ្នាំ ២០២២ ដោយការសិក្សាបានបង្ហាញថា ការចាក់ថ្នាំបង្ការនៅទូទាំងពិភពលោកមិនគ្រប់គ្រាន់ទេ ដូច្នេះហើយទើបជំរុញឱ្យមានការកើនឡើងករណីឆ្លងជំងឺកញ្ជ្រឹល។ កញ្ជ្រឹល ឬស្អូច គឺជាជំងឺឆ្លងមួយប្រភេទ ក្នុងចំណោមជំងឺឆ្លងលឿនបំផុតរបស់ពិភពលោក។ ហើយយ៉ាងហោចណាស់ទាមទារការចាក់វ៉ាក់សាំងការពារចំនួន ២ដូសជាចាំបាច់ ដើម្បីទប់ស្កាត់ការផ្ទុះឡើង។ ប៉ុន្តែនៅឆ្នាំ ២០២៣ មានតែកុមារចំនួន ៨៣ភាគរយប៉ុណ្ណោះនៅទូទាំងពិភពលោក ដែលបានទទួលវ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹលលើកដំបូងតាមរយៈសេវាសុខភាពជាប្រចាំ បើធៀបនឹងកម្រិតដូចគ្នាកាលពីឆ្នាំ ២០២២ ធ្លាក់ចុះពី ៨៦ភាគរយ មុនពេលផ្ទុះជំងឺរាតត្បាត។ ការសិក្សាបានបង្ហាញថា មានតែកុមារចំនួន ៧៤ភាគរយប៉ុណ្ណោះ ដែលបានទទួលវ៉ាក់សាំងការពារដូសទីពីររបស់ពួកគេក្នុងឆ្នាំ ២០២៣។ យោងតាមការប៉ាន់ប្រមាណថា ជំងឺកញ្ជ្រឹលបានសម្លាប់មនុស្សចំនួន ១០៧,៥០០នាក់នៅឆ្នាំ ២០២៣ ដែលភាគច្រើននៃពួកគេមានអាយុក្រោម ៥ឆ្នាំ។ តួលេខនេះធ្លាក់ចុះ ៨ភាគរយ ធៀបនឹងឆ្នាំមុន។ ប្រធានអង្គការសុខភាពពិភពលោក…

  • Vietnam Airlines គ្រោងទិញយន្តហោះបន្ថែម ៥០គ្រឿងទៀតនៅឆ្នាំក្រោយ

    Vietnam Airlines គ្រោងទិញយន្តហោះបន្ថែម ៥០គ្រឿងទៀតនៅឆ្នាំក្រោយ

    ហាណូយ ៖ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Vietnam Airlines បាននិយាយថ្មីៗនេះថា ក្រុមហ៊ុនខ្លួននឹងបញ្ជូនសំណើទៅកាន់ក្រុមហ៊ុនផលិតយន្តហោះនៅឆ្នាំក្រោយនេះ ដើម្បីទិញយន្តហោះដឹកអ្នកដំណើរធុនតូចចំនួន ៥០គ្រឿងបន្ថែមទៀត។ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines កាលពីឆ្នាំមុន ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំណាក់កាលដំបូង ជាមួយក្រុមហ៊ុន Boeing ដើម្បីទិញយន្តហោះធុន 737 MAX ចំនួន ៥០គ្រឿង ដែលមិនទាន់ត្រូវបានបញ្ចប់នៅឡើយដែរ។ នាយកប្រតិបត្តិក្រុមហ៊ុន Vietnam Airlines លោក Le Hong Ha បាននិយាយនៅខាងក្រៅព្រឹត្តិការណ៍សមាគមអាកាសចរណ៍អាស៊ីប៉ាស៊ីហ្វិកថា នៅក្នុងប្រទេសវៀតណាម យើងត្រូវឆ្លងកាត់ដំណើរការដេញថ្លៃ… យើងត្រូវបើកឱកាសឱ្យអ្នកផ្សេងដែរ… ទ្វារនៅតែបើកចំហសម្រាប់មនុស្សគ្រប់គ្នា។ លោកថា ក្រុមហ៊ុន Boeing គឺជាជម្រើសមួយ ពួកគេមានការផ្តល់ជូនដ៏ល្អសម្រាប់ពួកយើង។ បើតាមការបញ្ជាក់របស់លោក Le Hong Ha ក្រុមហ៊ុនអាកាសចរណ៍វៀតណាម នឹងត្រូវការយន្តហោះថ្មីចំនួន ១៧០គ្រឿងនៅឆ្នាំ ២០៣៥។ Airbus និង Boeing គឺជាក្រុមហ៊ុនផលិតយន្តហោះដ៏ធំនៅលើពិភពលោក ដោយសារតែភាពល្បីល្បាញនៃយន្តហោះ A320neo របស់ Airbus…