Category: ព័ត៌មានជាតិ
-

-

-

-

ថៃរំពឹងទទួលបានកំណើនវិស័យទេសចរណ៍ បន្ទាប់ពីច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នា ចូលជាធរមាន
(បាងកក)៖ ភ្លែតហ្វមទេសចរណ៍ Agoda បានឱ្យដឹងថា ប្រទេសថៃដែលមានសេដ្ឋកិច្ចធំទីពីរនៅអាស៊ីអាគ្នេយ៍ សង្ឃឹមថានឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួន ៤លាននាក់បន្ថែមទៀត ក្នុងមួយឆ្នាំបន្ទាប់ពីច្បាប់ ស្តីពីអាពាហ៍ពិពាហ៍ភេទដូចគ្នា ចូលជាធរមាននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។ កាសែត VN Express បានរាយការណ៍ដោយដកស្រង់របាយការណ៍ ដែលចេញផ្សាយដោយក្រុមហ៊ុន Agoda កាលពីចុងសប្តាហ៍មុនថា ក្នុងរយៈពេលពីរឆ្នាំនៃការអនុវត្តច្បាប់នេះ អាពាហ៍ពិពាហ៍ភេទដូចគ្នានេះ ត្រូវបានរំពឹងថានឹងចាក់បញ្ចូលទឹកប្រាក់ប្រមាណជា ២ពាន់លានដុល្លារក្នុងមួយឆ្នាំ ទៅក្នុងឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃ។ ក្រុមហ៊ុន Agoda បានឱ្យដឹងថា ក្នុងចំណោមទឹកប្រាក់នេះ ទឹកប្រាក់ ០,៧ពាន់លានដុល្លារនឹងត្រូវបានចាក់បញ្ចូល ទៅក្នុងការស្នាក់នៅ ០,៤ពាន់លានដុល្លារទៅ ក្នុងការចំណាយលើម្ហូបអាហារ និងលក់រាយ ០,២ពាន់លានដុល្លារទៅក្នុងការដឹកជញ្ជូនក្នុងស្រុក និង ០,២ពាន់លានដុល្លារទៅក្នុងការកម្សាន្តនិងសេវាវេជ្ជសាស្រ្ត។ របាយការណ៍របស់ក្រុមហ៊ុន Agoda ក៏បានបង្ហាញផងដែរថា ច្បាប់ថ្មីនេះអាចបង្កើនផលិតផលក្នុងស្រុកសរុប របស់ប្រទេសថៃចំនួន ០,៣% ដែលត្រូវបានជំរុញដោយការកើនឡើងប្រាក់ចំណូលពីទេសចរណ៍ និងការបង្កើតការងារនៅក្នុងវិស័យទេសចរណ៍ និងវិស័យសេដ្ឋកិច្ចផ្សេងទៀត។ កាសែទ CNN របស់អាមេរិកបានរាយការណ៍ថា ច្បាប់ស្តីពីអាពាហ៍ពិពាហ៍ភេទដូចគ្នា របស់ប្រទេសថៃត្រូវបានព្រាងជាផ្លូវការ…
-

ក្រុមហ៊ុន Goldman Sachs ថា សង្គ្រាមពាណិជ្ជកម្មរបស់លោក ដូណាល់ ត្រាំ នឹងនាំឱ្យប្រាក់យន់ធ្លាក់ថ្លៃបន្ថែមទៀត
(ប៉េកាំង)៖ ក្រុមហ៊ុន Goldman Sachs Group Inc បានឱ្យដឹងថា ប្រាក់យន់របស់ចិនទំនងជានឹងធ្លាក់ចុះថ្លៃបន្ថែមទៀត នៅពេលដែលប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ អនុវត្តវិធានការដកហូតពន្ធគយ លើការនាំចេញរបស់ចិន ដែលអាចបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្ម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សំណេរ របស់ក្រុមអ្នកយុទ្ធសាស្រ្តរួមទាំង លោក Kamakshya Trivedi ខណៈបានសរសេរនៅក្នុងកំណត់ត្រាមួយ កាលពីចុងសប្តាហ៍មុនថា៖ «ប្រទេសចិនទំនងជាគោលដៅចម្បងនៃសង្គ្រាមពាណិជ្ជកម្ម ២.០ របស់លោក ត្រាំ»។ អ្នកយុទ្ធសាស្រ្តទាំងនេះបានប៉ាន់ប្រមាណថា ពន្ធគយលើការនាំចេញរបស់ចិននឹងកើនឡើង ២០ភាគរយ ដែលអាចកើតមានឡើង នៅក្នុងដំណាក់កាលដំបូងនៃការកកើតរដ្ឋាភិបាលរបស់លោក ត្រាំ។ ប្រាក់យន់ដែលបានធ្លាក់ចុះថ្លៃ ១,៧% ធៀបនឹងប្រាក់ដុល្លារអាមេរិកគិតចាប់តាំងពីលោក ត្រាំ បានឈ្នះការបោះឆ្នោត ត្រូវបានគេមើលឃើញថាអាចនឹងធ្លាក់ចុះដល់ ៧,៤យន់ក្នុងមួយដុល្លារពោលនៅក្នុងរយៈពេលបីខែ ខណៈដែលកម្រិតបច្ចុប្បន្នគឺ ៧,២៣យន់។ ក្រុមអ្នកយុទ្ធសាស្រ្តបានបន្ថែមថា ប្រាក់យន់អាចធ្លាក់ចុះបន្ថែមទៀត ដល់ជិតកម្រិត ៧,៥យន់ក្នុងមួយដុល្លារនៅក្នុងរយៈពេល ៦ ទៅ ១២ខែ។ ការងាកទៅរកកិច្ចគាំពារនិយាម ដែលអាចកើតមានណាមួយនៅក្នុងសហរដ្ឋអាមេរិក គំរាមកំហែងការធ្វើពាណិជ្ជកម្មពិភពលោក និងបន្តដាក់សម្ពាធលើទ្រព្យសកម្ម…
-

-

-
![[UPDATE] ពលរដ្ឋហ្វីលីពីនរាប់សែននាក់ជម្លៀសចេញពីលំនៅឋាន និងផ្ទះរងការបំផ្លិចបំផ្លាញដោយសារព្យុះទីហ្វុងម៉ាន-យី](http://165.232.167.198/wp-content/uploads/2024/11/photo_2024-11-18_12-29-06.jpg)
[UPDATE] ពលរដ្ឋហ្វីលីពីនរាប់សែននាក់ជម្លៀសចេញពីលំនៅឋាន និងផ្ទះរងការបំផ្លិចបំផ្លាញដោយសារព្យុះទីហ្វុងម៉ាន-យី
ព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយបានបំផ្លិចបំផ្លាញផ្ទះសម្បែង និងបង្ខំឱ្យមនុស្សរាប់សែននាក់ភៀសខ្លួនទៅកាន់ជម្រកសង្គ្រោះបន្ទាន់ ខណៈព្យុះបានបោកបក់ពាសពេញភាគខាងជើងប្រទេសហ្វីលីពីនកាលពីថ្ងៃអាទិត្យ ជាព្យុះដ៏ធំទី៦ដែលបានវាយប្រហារប្រទេសនេះក្នុងរយៈពេលតិចជាងមួយខែ។ ព្យុះទីហ្វុង ម៉ាន-យី (Man-yi) បានបោកបក់ចូលខេត្តកោះ កាតានដូណេស (Catanduanes)ភាគខាងកើតកាលពីយប់ថ្ងៃសៅរ៍ ដោយនាំមកនូវកម្លាំងខ្យល់បក់រហូតដល់១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង និងល្បឿនខ្យល់បក់រហូតដល់២៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសនេះបានព្រមានអំពីគ្រោះមហន្តរាយដែលអាចគំរាមកំហែងដល់អាយុជីវិត នៅតាមបណ្ដាខេត្តដែលនៅចំផ្លូវរបស់ព្យុះនេះ។ ពុំមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួសពីព្យុះទីហ្វុង ដែលត្រូវបានបោកបក់លើភាគពាយព្យកាលពីថ្ងៃអាទិត្យឆ្លងកាត់ភាគខាងជើងកោះលូហ្ស៊ុន(Luzon) ជាតំបន់ដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ប្រជុំកោះនេះ។ តំបន់រដ្ឋធានីម៉ានីលទំនងជាអាចរួចផុតពីការវាយលុកដោយផ្ទាល់ ប៉ុន្តែត្រូវបានដាក់ រួមទាំងតំបន់នៅឆ្ងាយៗ ក្រោមការជូនដំណឹងអំពីព្យុះ និងបានព្រមានអំពីការកើនឡើងនៃព្យុះដ៏គ្រោះថ្នាក់ នៅតាមឆ្នេរសមុទ្រ និងព្រមានពីបំណាក់ដីជាដើម។ គួររម្លឹកថាមនុស្សយ៉ាងហោចណាស់១៦៣នាក់បានស្លាប់នៅក្នុងព្យុះជាច្រើនលើកកាលពីខែមុន ដែលបានធ្វើឱ្យមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង និងបំផ្លាញដំណាំ និងសត្វពាហនៈ។ ព្យុះស៊ីក្លូន និងព្យុះទីហ្វុងធំៗប្រហែល ២០លើក បានវាយប្រហារប្រទេសអាស៊ីអាគ្នេយ៍ ឬដែនសមុទ្រជុំវិញប្រទេសកោះមួយនេះជារៀងរាល់ឆ្នាំ ដោយបានសម្លាប់មនុស្សរាប់សិបនាក់ ៕
-

រុស្ស៊ី ព្រមានពីសង្គ្រាមលោកលើកទី៣ ជុំវិញការវាយប្រហារជ្រៅពីអ៊ុយក្រែន ដោយប្រើមីស៊ីលអាមេរិក
សមាជិកសភាជាន់ខ្ពស់របស់រុស្ស៊ី បានព្រមានកាលពីថ្ងៃអាទិត្យ (១៧ វិច្ឆិកា) ថា ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការអនុញ្ញាតឱ្យទីក្រុងគីវ វាយប្រហារចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី ជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់សហរដ្ឋអាមេរិក នឹងធ្វើឱ្យជម្លោះនៅអ៊ុយក្រែន កាន់តែតានតឹង ហើយអាចនាំឱ្យមានសង្គ្រាមលោកលើកទីបី។ មន្ត្រីអាមេរិកពីរនាក់ និងប្រភពដែលដឹងពីការសម្រេចចិត្តរបស់អាមេរិក បានលើកឡើងពីការអនុញ្ញាតនេះកាលពីថ្ងៃអាទិត្យ ដែលជាភាពផ្ទុយគ្នាយ៉ាងសំខាន់នៃគោលនយោបាយបច្ចុប្បន្នរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងជម្លោះអ៊ុយក្រែន និងទីក្រុងមូស្គូ ដែលរឹតបន្តឹងការវាយចូលជ្រៅក្នុងទឹកដីរុស្ស៊ី។ លោក អាន់ឌ្រី គ្លីស្ហាស (Andrei Klishas) សមាជិកជាន់ខ្ពស់នៃក្រុមប្រឹក្សាសហព័ន្ធសភាជាន់ខ្ពស់របស់រុស្ស៊ី បាននិយាយនៅលើកម្មវិធីផ្ញើសារតេលេក្រាមថា “លោកខាងលិចបានសម្រេចចិត្តលើកម្រិតនៃការបង្កើនជម្លោះ ដែលអាចបញ្ចប់ភាពជារដ្ឋរបស់អ៊ុយក្រែន នៅក្នុងការបំផ្លិចបំផ្លាញខ្ទេចខ្ទីទាំងស្រុង”។ ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS បានដកស្រង់សម្តីលោក វ្ល៉ាឌីមៀ ស្ហាបារ៉ូវ (Vladimir Dzhabarov) មន្រ្តីជាន់ខ្ពស់ក្នុងសភាជាន់ទាបរបស់រុស្ស៊ី ដែលបានសង្កត់ធ្ងន់ថា ការឆ្លើយតបរបស់ទីក្រុងមួស្គូ នឹងមានភ្លាមៗ ហើយនេះគឺជាជំហានដ៏ធំមួយឆ្ពោះទៅរកការចាប់ផ្តើមនៃសង្គ្រាមលោកលើកទីបី”។ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានព្រមានកាលពីខែកញ្ញាថា ប្រទេសលោកខាងលិចនឹងប្រយុទ្ធជាមួយរុស្ស៊ីដោយផ្ទាល់ ប្រសិនបើអនុញ្ញាតឱ្យអ៊ុយក្រែន វាយប្រហារទឹកដីរុស្ស៊ី ជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយផលិតដោយលោកខាងលិច ក្នុងសកម្មភាពមួយដែលលោកបាននិយាយថា នឹងផ្លាស់ប្តូរប្រភពដើម និងវិសាលភាពនៃជម្លោះ៕
-
