Category: ព័ត៌មានជាតិ​

  • ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះរាជូបត្ថម្ភដល់កងកម្លាំង ក្រុមគ្រូពេទ្យប្រចាំការ និងក្រុមអ្នកសម្អាតអនាម័យ ៧លានរៀល

    ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះរាជូបត្ថម្ភដល់កងកម្លាំង ក្រុមគ្រូពេទ្យប្រចាំការ និងក្រុមអ្នកសម្អាតអនាម័យ ៧លានរៀល

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ប្រោសព្រះរាជូបត្ថម្ភដល់កងកម្លាំង ក្រុមគ្រូពេទ្យប្រចាំការ និងក្រុមអ្នកសម្អាតអនាម័យ៧លានរៀលក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤ ។ នេះបើយោងតាមសារលិខិតថ្លែងអំណរព្រះរាជគុណមួយច្បាប់របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលសារលិខិតនេះមានន័យថា៖ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ សារលិខិតថ្លែងអំណរព្រះរាជគុណ មានខ្លឹមសារថា បពិត្រ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត! ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ និងក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ដោយបានទទួលនូវព្រះរាជទ្រព្យចំនួន ៧.០០០.០០០៛ (ប្រាំពីរលានរៀល) ដែលជាការព្រះរាជទាន់ដ៏ថ្លៃថ្លាបំផុតអំពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជ…

  • អបអរសាទរថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
  • អ្នកមកកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះបានចូលរួមក្នុងយុទ្ធនាការដើម្បីកម្ពុជាស្អាត

    អ្នកមកកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះបានចូលរួមក្នុងយុទ្ធនាការដើម្បីកម្ពុជាស្អាត

    (ភ្នំពេញ)÷ សំរាម និងសំណល់ផ្សេងៗ ក្នុងនោះមានសំណល់ប្លាស្ទិកផងដែរ ចំនួនប្រមាណ ៣៨០០តោន ត្រូវបានប្រមូលទុកដាក់ទៅលានចាក់សំរាម នៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបង្ហាញថា សំរាមដែលប្រមូលបាននៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកមានចំនួនប្រហាក់ប្រហែល នឹងតិន្នន័យនៃការប្រមូលសំរាមប្រចាំថ្ងៃ នៅទូទាំងរាជធានីភ្នំពេញ ខណៈប្រជាពលរដ្ឋ ដែលកម្សាន្តនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យប្រពៃណីដ៏ធំនេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ប្រកាសថាមានចំនួនកើនឡើងជាង១,១លាននាក់ បន្ថែមលើប្រជាពលរដ្ឋដែលកំពុងរស់នៅ នាពេលបច្ចុប្បន្នប្រមាណជាង២លាននាក់។ ក្នុងការប្រមូលទុកដាក់សំរាម និងការកាត់បន្ថយចំនួនសំរាម នៅក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ចំនួនរថយន្តដឹកជញ្ជូនសំរាម ប្រមាណ ២០០គ្រឿង បានដឹកជញ្ជូនសំរាមជាង៥៣០ជើង រួមជាមួយអ្នកប្រមូលសំរាម មានប្រមាណ១០០០នាក់ផងដែរ។ បើតាមប្រសាសន៍របស់ឯកឧត្តម ខ្វៃ អាទិត្យា ការបញ្ជេញសំណល់សំរាម និងសំណល់ផ្លាស្ទិក នៅក្នុងព្រះរាជធីបុណ្យអុំទូកឆ្នាំ២០២៤ ត្រូវបានប្រមូលទុកដាក់ នៅពេលពិធីត្រូវបានបញ្ចប់នៅអាធ្រាត ថ្ងៃប្រារព្ធពិធីប្រណាំងទូក រហូតដល់ព្រឹកព្រលឹម នៅអំឡុងថ្ងៃបន្ទាប់។ ការប្រមូលទុកដាក់សំរាម…

  • លោក ត្រាំ នឹងតែងតាំងបេសកជនពិសេសបញ្ចប់សង្គ្រាមអ៊ុយក្រែនឆាប់ៗនេះ

    លោក ត្រាំ នឹងតែងតាំងបេសកជនពិសេសបញ្ចប់សង្គ្រាមអ៊ុយក្រែនឆាប់ៗនេះ

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយសង្គ្រាមអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Fox News កាលពីថ្ងៃពុធ។ ប្រភពអនាមិកបានប្រាប់សារព័ត៌មាន Fox News ថា អ្នកនឹងឃើញបេសកជនពិសេសជាន់ខ្ពស់ម្នាក់ ដែលមានភាពជឿជាក់ខ្ពស់ នឹងទទួលភារកិច្ចស្វែងរកដំណោះស្រាយឈានទៅរកសន្តិភាពបញ្ចប់សង្គ្រាមអ៊ុយក្រែន។ លោក Trump បាននិយាយទៅកាន់លោក Zelensky កាលពីសប្តាហ៍មុន ហើយបានប្រាប់សារព័ត៌មាន NBC News ថា គាត់អាចនឹងនិយាយទៅកាន់លោក Putin អំពីបញ្ហានេះនាពេលខាងមុខ។ ចំណែកលោក Putin វិញ បានអបអរសាទរលោក Trump ចំពោះជ័យជម្នះរបស់គាត់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ហើយប្រាប់អ្នកសារព័ត៌មានថា លោកត្រៀមខ្លួនជាស្រេច ដើម្បីជជែកជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក។ គួរបញ្ជាក់ថា ពេញមួយយុទ្ធនាការរបស់លោក Trump បានសន្យាម្តងហើយម្តងទៀតថា នឹងបញ្ចប់ជម្លោះអ៊ុយក្រែនក្នុងរយៈពេល ២៤ម៉ោង ប្រសិនបើលោកជាប់ឆ្នោត។ យ៉ាងណាមិញ លោក Trump មិនបានពន្យល់អំពីរបៀបដែលគាត់នឹងធ្វើបែបនេះទេ ទោះបីជាគាត់បានអះអាងថា នឹងប្រើទំនាក់ទំនងដ៏អស្ចារ្យរបស់គាត់ជាមួយលោក Putin និងជាមួយប្រធានាធិបតីអ៊ុយក្រែន…

  • ចិនបំបែកកំណត់ត្រា ផលិតឡានប្រើថាមពលថ្មីជាង ១០លានគ្រឿង

    ចិនបំបែកកំណត់ត្រា ផលិតឡានប្រើថាមពលថ្មីជាង ១០លានគ្រឿង

    ប៉េកាំង ៖ ចិនបានក្លាយជា ប្រទេស ដំបូង គេ ដែល បំបែក កំណត់ ត្រា ផលិតរថយន្តប្រើថាមពលថ្មីបានជាង ១០ លានគ្រឿង។ ប្រទេសចិននិយាយថា ខ្សែសង្វាក់រោងចក្ររបស់ចិន បានបញ្ចេញរថយន្តប្រើថាមពលថ្មី ហៅកាត់ (NEV) ជាង ១០លាន គ្រឿង រួច ហើយ នៅ ឆ្នាំ ២០២៤នេះ។ នេះ ជា លើក ដំបូង ហើយ ដែល ការ ផលិត រថយន្ត អគ្គិសនីកូនកាត់ និង រថយន្ត កោសិកា ប្រេង ប្រចាំឆ្នាំ បាន ឆ្លង ផុត កម្រិត នោះ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលចិនបានសាទរ ចំពោះការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងកំណើនទីផ្សារឡានអគ្គិសនី ហើយថា ចិនបានក្លាយជា ប្រទេស ដំបូង គេ ដែល…

  • Tesla ប្រមូលឡាន Cybertruck រាប់ពាន់គ្រឿងមកវិញ ដោយសារបញ្ហាឧបករណ៍បំពងសំឡេង

    Tesla ប្រមូលឡាន Cybertruck រាប់ពាន់គ្រឿងមកវិញ ដោយសារបញ្ហាឧបករណ៍បំពងសំឡេង

    វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Tesla កំពុងប្រមូលឡាន Cybertruck ចំនួន ២,៤៣១គ្រឿងនៅសហរដ្ឋអាមេរិកត្រឡប់មកវិញ ដោយសារតែជួបបញ្ហាជាមួយឧបករណ៍បំពងសំឡេងរបស់ពួកវា ដែលបង្កើនហានិភ័យរហូតដល់ជ្រុះចេញពីរថយន្តតែម្តង។ ការប្រកាសនេះធ្វើឡើងបន្ទាប់ឯកសាររបស់ក្រុមហ៊ុន Tesla របស់មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk បានផ្ញើទៅកាន់រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) ហើយបានបង្ហាញជាសាធារណៈកាលពីថ្ងៃពុធសប្តាហ៍នេះ។ ការប្រមូលមកវិញនេះ នឹងប៉ះពាល់ដល់រថយន្ត Cybertruck មួយចំនួន ដែលផលិតនៅចន្លោះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ និងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៤។ ទោះបីជាយ៉ាងណា ក្រុមហ៊ុន Tesla បានអះអាងថា មិនមានការប៉ះទង្គិចរហូតដល់ថ្នាក់បាត់បង់ជីវិត ឬរបួស ទាក់ទងនឹងបញ្ហានេះទេ។ សរុបមក រហូតមកដល់ពេលនេះ Tesla ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ អំពីការប្រមូលរថយន្ត Cybertrucks ចំនួន៦លើកហើយនៅក្នុងឆ្នាំនេះ។ កាលពីខែមុន ក្រុមហ៊ុន Tesla បាននិយាយថា ខ្លួននឹងប្រមូលមកវិញនូវរថយន្ត Cybertruck ជាង ២៧,០០០គ្រឿងនៅសហរដ្ឋអាមេរិកត្រឡប់មកវិញ ដោយសារបញ្ហាកាមេរ៉ាខាងក្រោយ ដែលអាចធ្វើឱ្យពិបាកដល់ការមើលឃើញរបស់អ្នកបើកបរ…

  • មុនចេញពីតំណែង លោក Biden នឹងជួបគ្នាលោក Xi នៅប្រទេសប៉េរូចុងសប្តាហ៍នេះ

    មុនចេញពីតំណែង លោក Biden នឹងជួបគ្នាលោក Xi នៅប្រទេសប៉េរូចុងសប្តាហ៍នេះ

    វ៉ាស៊ីនតោន ៖ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់អាមេរិកនិយាយថា ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងជួបជាមួយសមភាគី លោក Xi Jinping នៅថ្ងៃសៅរ៍នេះ នៅខាងក្រៅកិច្ចប្រជុំអន្តរជាតិនៅប្រទេសប៉េរូ។ ក្រុមមន្ត្រីបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា កិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរ នឹងត្រូវធ្វើឡើងនៅខាងក្រៅ នៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅរដ្ឋធានីលីម៉ា។ ក្រុមមន្ត្រីបានឱ្យដឹងថា លោកប្រធានាធិបតី Biden ចង់ពិភាក្សាអំពីទំនាក់ទំនងយោធា និងយោធារវាងប្រទេសទាំងពីរ (អាមេរិក-ចិន)។ លោក Biden ក៏ទំនងជានឹងបញ្ជាក់អំពី សារៈសំខាន់ នៃ ការ រក្សា សន្តិភាព និង សន្តិសុខ នៅ ទូទាំង ច្រក សមុទ្រ តៃវ៉ាន់ និង បង្ហាញ ការ ព្រួយ បារម្ភ ចំពោះ សកម្មភាព របស់ ចិន នៅ សមុទ្រ ចិន ខាង ត្បូង។ លោក Biden ក៏ត្រូវបានគេរំពឹងដែរថា…

  • អាមេរិកបដិសេធការចោទប្រកាន់អ៊ីស្រាអែល រឿងប្រល័យពូជសាសន៍

    អាមេរិកបដិសេធការចោទប្រកាន់អ៊ីស្រាអែល រឿងប្រល័យពូជសាសន៍

    បរទេស៖ សហរដ្ឋអាមេរិកបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនមិនយល់ស្រប ទាំងការរកឃើញរបស់គណៈកម្មាធិការអង្គការសហប្រជាជាតិដែលថា វិធីសាស្រ្តធ្វើសង្គ្រាម របស់អ៊ីស្រាអែលគឺស្របទៅនឹង «អំពើប្រល័យពូជសាសន៍» ព្រមទាំង ការចោទប្រកាន់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស អំពី «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» នៅក្នុងតំបន់ហ្គាហ្សា។ អ្នកនាំពាក្យក្រសួងការបរទេស លោក Vedant Patel បាននិយាយថា «របាយការណ៍របស់គណៈកម្មាធិការពិសេស របស់អង្គការសហប្រជាជាតិ ដែលបានចោទប្រកាន់អ៊ីស្រាអែល ពីការប្រើប្រាស់ភាពអត់ឃ្លាន ជាយុទ្ធសាស្ត្រសង្គ្រាម គឺជាអ្វីដែលយើងនឹងមិនយល់ស្របជាដាច់ខាត»។ លោកបានថ្លែងថា «យើងគិតថា ពាក្យសម្តីបែបនោះ និងការចោទប្រកាន់បែបនោះ គឺពិតជាគ្មានមូលដ្ឋាន»។ លោក Patel ក៏បានលើកយកបញ្ហា ជាមួយនឹងរបាយការណ៍មួយ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សដែលបាននិយាយថា អ៊ីស្រាអែលបានផ្លាស់ទីលំនៅដោយបង្ខំ សម្រាប់ពលរដ្ឋ ហ្គាហ្សា ក្នុងរយៈពេលជាងមួយឆ្នាំនៃសង្រ្គាមនៅក្នុងអ្វីដែលស្មើនឹង «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។ លោក Patel បាននិយាយថា «វាគឺស្របទាំងស្រុង និងអាចទទួលយកបាន ក្នុងការស្នើសុំជនស៊ីវិល ឱ្យជម្លៀសទៅកាន់តំបន់ជាក់លាក់មួយ ខណៈពេលដែលពួកគេកំពុងធ្វើប្រតិបត្តិការយោធា ហើយបន្ទាប់មក ពួកគេអាចត្រឡប់ទៅផ្ទះវិញ» ដោយអ្នកនាំពាក្យក្រសួងការបរទេសអាមេរិករូបនេះ បានបញ្ជាក់ថា «យើងមិនបានឃើញប្រភេទ នៃការផ្លាស់ទីលំនៅ ដោយប្រើប្រាស់កម្លាំង ជាក់លាក់ណាមួយ…

  • ទិដ្ឋភាព ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យ អ៉ំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក
  • លីបង់ខាតសេដ្ឋកិច្ច៥ពាន់លានដុល្លារ ពីការប៉ះទង្គិចគ្នា១ឆ្នាំ

    លីបង់ខាតសេដ្ឋកិច្ច៥ពាន់លានដុល្លារ ពីការប៉ះទង្គិចគ្នា១ឆ្នាំ

    បរទេស៖ ធនាគារពិភពលោក ឬ World Bank បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ជាងមួយឆ្នាំនៃការប៉ះទង្គិចគ្នា ដែលបានវិវឌ្ឍន៍ទៅជាសង្រ្គាម កាលពីពេលថ្មីៗនេះ បានធ្វើឱ្យប្រទេសលីបង់ ខាតបង់សេដ្ឋកិច្ច ច្រើនជាង៥ពាន់លានដុល្លារ ជាមួយនឹងការខូចខាតរចនាសម្ព័ន្ធជាក់ស្តែង រាប់ពាន់លានដុល្លារ ផ្សេងទៀត។ ចាប់តាំងពីថ្ងៃទី ២៣ ខែកញ្ញាមក អ៊ីស្រាអែលបានបង្កើនយុទ្ធនាការវាយប្រហារតាមផ្លូវអាកាស ទៅលើប្រទេសលីបង់។ ក្រោយមក បានបញ្ជូនកងទ័ពលុកលុយតាមផ្លូវគោក បន្ទាប់ពីការបាញ់គ្រាប់ផ្លោង ឆ្លងព្រំដែន ជិតមួយឆ្នាំ ដែលផ្តួចផ្តើមឡើង ដោយក្រុមហេសបូឡា ជុំវិញសង្រ្គាមហ្គាហ្សា។ នៅក្នុងរបាយការណ៍ស្តីពីប្រទេសលីបង់ ធនាគារពិភពលោកបានផ្តល់ការប៉ាន់ប្រមាណសម្រាប់ការខូចខាត រវាងថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ ក្នុងនោះ បង្ហាញថា មានការខាតបង់សេដ្ឋកិច្ចចំនួន ៥.១ពាន់លានដុល្លារ ជាមួយនឹងការខូចខាតដល់រចនាសម្ព័ន្ធរូបវ័ន្ត យ៉ាងហោចណាស់ ៣.៤ ពាន់លានដុល្លារ បន្ថែមទៀត។ របាយការណ៍នេះបានបន្តថា «ការខាតបង់ ភាគច្រើន មាននៅក្នុងវិស័យពាណិជ្ជកម្ម និង…