Category: ព័ត៌មានជាតិ
-

ពលរដ្ឋ ៖ ការផ្តល់សេវាសុខាភិបាលក្នុងថ្ងៃបុណ្យជាតិធំៗ ជារឿងចាំបាច់ និងបង្ហាញពីការយកចិត្តទុកដាក់ដល់សុខភាពពលរដ្ឋ
(ភ្នំពេញ)៖ ក្នុងការផ្តល់សេវាព្យាបាល និងការដាក់គ្រូពេទ្យប្រចាំការតាមពិធីបុណ្យជាតិធំៗពិសេសក្នុងពិធីបុណ្យព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះជារឿងចំាបាច់ និងវាក៏ជាប្រការមួយសំខាន់មិនអាចខ្វះបានសម្រាប់ពលរដ្ឋដែលមានបញ្ហាសុខភាពនៅពេលដើរកម្សាន្ត។ ទាំងនេះជាការលើកឡើងពីសំណាក់ពលរដ្ឋដែលបានមកដើរកម្សាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ១៥ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ក្នុងរាជធានីភ្នំពេញ។ ឆ្នាំនេះ ដើម្បីចូលរួមការពារសុខភាពប្រជាពលរដ្ឋ ក្រសួងសុខាភិបាល បានរៀបចំក្រុមគ្រូពេទ្យបម្រើការ ចំនួន ៦០៧នាក់ជារៀងរាល់ថ្ងៃ និងរថយន្តគិលានុសង្រ្គោះ ប្រចាំការតាមគោលដៅ ចំនួន ៦០គ្រឿង រថយន្តគ្លីនិកចល័ត ចំនួន ២គ្រឿង និងជម្រកតង់ពិនិត្យសុខភាព ដើម្បីផ្តល់សេវាសុខាភិបាល ចំនួន ១៥កន្លែង ដែលផ្តល់សេវា ២៤ម៉ោងលើ២៤ម៉ោង។ ក្រៅពីនេះក្រសួងសុខាភិបាល ក៏បានត្រៀមរថយន្តគិលានសង្រ្គោះ ចំនួន ២២គ្រឿង បន្ថែម ដើម្បីប្រចាំការត្រៀមអន្តរាគមន៍សង្រ្គោះបន្ទាន់ក្នុងករណីចាំបាច់បំផុត ។ អ្នកនាង ម៉ក់ ទី ដែលបានមកចូលកម្សាន្តពិធីអុំទូកកាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា នៅក្បែរព្រះបរមរាជវាំង ហើយមានបញ្ហាសុខភាព ចូលឱ្យក្រុមគ្រូពេទ្យព្យាបាល បានបញ្ជាក់ប្រាប់ថា៖ នៅពេលយើងមកដើរកម្សាន្តដែលមានមនុស្សកុះករ…
-

-

-

-

កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ រៀបចំសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ ៖ កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានរៀបចំសន្តិសុខសណ្តាប់ធ្នាប់ និងកំណត់ពេលវេលា សម្រាប់ការធ្វើដំណើរដោយមធ្យោបាយ ផ្សេងៗ ដើម្បីចៀងវាងការកក់ស្ទះចរាចរណ៍ និងបានផ្តល់លទ្ធភាពការធ្វើដំណើរដោយថ្មើរជើង ដើម្បីឲ្យប្រជាពលរដ្ឋបានចូលរួមអប អរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ។ លោក រឿង កែវធនវុឌ្ឍិ តំណាងម្ចាស់កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានថ្លែងប្រាប់សារព័ត៌មានឱ្យដឹង អំពីការរៀបចំ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅល្ងាចថ្ងៃម្សិល មិញនេះថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ក្នុងឆ្នាំ ២០២៤ នេះ, គណៈគ្រប់គ្រងកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានរៀបចំសណ្តាប់ធ្នាប់ ដោយអនុវត្តន៍ តាមការណែនាំរបស់គណៈកម្មធិការរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលបានកំណត់អំពីពេលវេលា សម្រាប់ការធ្វើដំណើរឆ្លងកាត់កំពង់ ចម្លង ភ្នំពេញ-អរិយក្សត្រនេះ ដើម្បីចៀសវាងនូវការកក់ស្ទះចរាចរណ៍ ដែលនាំបង្ករឲ្យប៉ះពាល់ដល់ព្រះរាជពិធីបុណ្យអុំទូកនេះ។ លោក បានលើកឡើងបន្តថា ជាក់ស្តែងនៅក្នុងព្រះរាជពិធីបុណ្យអុំទូក…
-

-

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចេញសេចក្តីជូនដំណឹង ស្តីពី វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន (Cybersecurity Youth Forum)
(ភ្នំពេញ)៖ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ) មានកិត្តិយសសូមជម្រាបជូនដល់សាធារណជននិងសិស្ស-និស្សិតឱ្យបានជ្រាបថា ដើម្បីលើកកម្ពស់និងបញ្ជ្រាបចំណេះដឹងដល់សាធារណជនទូទៅអំពីសុវត្ថិភាពសន្តិសុខសាយប័រ និងបង្កើនការការពារទិន្នន័យផ្ទាល់ខ្លួនពីការគំរាមកំហែងផ្សេងៗនៅលើបណ្តាញអ៊ីនធឺណិត ក.ប.ទ នឹងរៀបចំ “វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ១២:៣០នាទី រហូតដល់ម៉ោង ១៧:០០នាទីរសៀល នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ វេទិកានេះ គឺជាផ្នែកមួយនៃគម្រោង “ខែនៃការយល់ដឹងអំពីសន្តិសុខសាយប័រ (Cybersecurity Awareness Month)” ដែលនឹងប្រមូលផ្ដុំអ្នកជំនាញនៅក្នុងវិស័យបច្ចេកវិទ្យាដែលមានការអញ្ជើញចូលរួមពីតំណាង ក្រសួង-ស្ថាប័នរដ្ឋ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយណែនាំពីសន្តិសុខសាយប័រ ចែករំលែកវិធីសាស្ត្រក្នុងការបង្ការ គ្រប់គ្រង និងឆ្លើយតបចំពោះការគំរាមកំហែងសន្តិសុខសាយប័រ ព្រមទាំងបង្កើតជាសង្គមមួយដែលមានសុវត្ថិភាពសម្រាប់កម្ពុជា។ ជាពិសេស វេទិកានេះនឹងផ្ដល់ឱកាសដល់អ្នកចូលរួមឱ្យទទួលបាននូវបទពិសោធអំពីការជ្រើសរើសជំនាញសិក្សា ឱកាសការងារ បដិវត្តន៍សន្តិសុខសាយប័រ និងអនាគតនៃវិស័យសន្តិសុខសាយប័រនៅកម្ពុជា ក៏ដូចជាក្នុងតំបន់ និងសកលលោកផងដែរ។ ក.ប.ទ សូមជូនដំណឹងដល់សាធារណជននិងសិស្ស-និស្សិតដែលមានចំណាប់អារម្មណ៍ចូលរួមកម្មវិធី “វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន” សូមធ្វើការចុះឈ្មោះចូលរួមដោយសេរីឱ្យបានមុនថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ឬអាចសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរសព្ទ ០១៥ ៥២០ ៧០៧ (តេឡេក្រាម)។ អាស្រ័យហេតុនេះ សូម សាធារណជន…
-

អភិបាលខេត្តកំពង់ស្ពឺលើកទឹកចិត្តដល់យុវជនឱ្យទៅរៀនវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
កំពង់ស្ពឺ៖អភិបាលខេត្តកំពង់ស្ពឺឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកទឹកចិត្តឱ្យយុវជនដែលបោះបង់ការសិក្សា ឬប្រឡងធ្លាក់បាក់ឌុបឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីក្លាយខ្លួនជាកម្មករជំនាញ។ការលើកទឹកចិត្តនេះក្នុងឱកាស អញ្ជើញជួបសំណេះសំណាលនិងផ្តល់អំណោយជូនប្រជាពលរដ្ឋជួបការលំបាកចំនួន៧៥គ្រួសារ នៅក្នុងឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិបាលខេត្តបន្តថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ទន្ទឹមនិងការគិតគូរនេះ រាជរដ្ឋាភិបាលក៏បានបង្កើតឱកាសការងារជូនបងប្អូន តាមរយៈការវិនិយោគរោងចក្រ សហគ្រាស គ្រប់ធុន ។ក្នុងនេះសម្រាប់ខេត្តកំពង់ស្ពឺ គិតមកទល់ពេលនេះមានចំនួន៤៤៥រោងចក្រ និងមានកម្មករ កម្មការិនី បម្រើការជាង២០ម៉ឺននាក់។ ជាមួយនឹងកំណើននៃរោងចក្រនេះឯកឧត្តម ជាម ចន្ទ័សោភ័ណ បានទាញអារម្មណ៍ថា បច្ចុប្បន្នខេត្តកំពុងជួបវិបត្តិកង្វះកម្លាំងពលកម្មសម្រាប់បម្រើការងារនៅតាមបណ្តារោងចក្រ សហគ្រាសទាំងនេះប្រមាណជាងមួយម៉ឺននាក់ទៀត ។ទន្ទឹមនេះរោងចក្រ សហគ្រាសនឹងមានការកើនឡើងច្រើនបន្ថែមទៀត ។ដូចនេះតម្រូវការកម្លាំងពលកម្មក៏នឹងមានការកើនឡើងដែរ។ ឯកឧត្តមបណ្ឌិតបានលើកទឹកចិត្តដល់យុវជនប្រឡងធ្លាក់បាក់ឌុប និងអ្នកដែលបោះបង់ការសិក្សាឱ្យចូលទៅរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេស ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ពីជំនាញច្បាស់លាស់ ដែលការសិក្សាចំណាយពេលត្រឹមតែ៣ទៅ៤ខែប៉ុណ្ណោះ អាចក្លាយខ្លួនជាកម្មករជំនាញនិងអាចបម្រើការងារនៅតាមបណ្តារោងចក្រ សហគ្រាសទទួលបានប្រាក់កម្រៃខ្ពស់និងក៏មានឱកាសអាចទៅធ្វើការនៅក្រៅប្រទេសបានទៀតផង៕ ដោយ៖ម៉ុន សំអាត
-

-
