Category: ព័ត៌មានជាតិ
-

-

-

-

នាវាផ្ទុកយន្តហោះអាមេរិក ចូលរួមសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង និងជប៉ុន
យោធាកូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងធ្វើសមយុទ្ធរួមគ្នារយៈពេលបីថ្ងៃជាមួយសហរដ្ឋអាមេរិក និងជប៉ុន ដែលចាប់ផ្តើមនៅថ្ងៃពុធ (១៣ វិច្ឆិកា) នេះ ដោយមានយន្តហោះចម្បាំង និងយន្តហោះល្បាតសមុទ្រ ព្រមទាំងនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរអាមេរិក ឈ្មោះ យូអេសអេស ចច វ៉ាស៊ីនតោន (USS George Washington)។ សមយុទ្ធព្រំដែនសេរីភាព ឬហៅថា Freedom Edge នេះគឺជាការឆ្លើយតបទៅនឹងអ្វីដែលយោធាកូរ៉េខាងត្បូងនិយាយថា ជាការគំរាមកំហែងពីកូរ៉េខាងជើង ដែលថ្មីៗនេះបានធ្វើការសាកល្បងមីស៊ីលអន្តរទ្វីប ICBM ដែលទាក់ទាញការថ្កោលទោសពីទីក្រុងសេអ៊ូល តូក្យូ និងវ៉ាស៊ីនតោន។ អគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល (JCS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធនឹងរួមបញ្ចូលយន្តហោះចម្បាំងពីកូរ៉េខាងត្បូង និងជប៉ុន រួមទាំងយន្តហោះល្បាតដែនសមុទ្រ ដូចជា USS George Washington ។ សមយុទ្ធត្រីភាគីនេះធ្វើឡើងបន្ទាប់ពីជុំទីមួយដែលបានកើតឡើងនៅដើមឆ្នាំនេះ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងបី ធ្លាប់បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូលមួយក្នុងឆ្នាំ២០២៣ ដើម្បីរៀបចំសមយុទ្ធហ្វឹកហ្វឺនប្រចាំឆ្នាំ៕
-

-

ម្ចាស់ផ្ទះ COP29 អាស៊ែបៃហ្សង់ រិះគន់លោកខាងលិច ចំពោះឧស្សាហកម្មប្រេង និងឧស្ម័ន
លោកប្រធានាធិបតីរបស់ប្រទេសអាស៊ែបៃហ្សង់ដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាកាសធាតុរបស់អង្គការសហប្រជាជាតិឆ្នាំនេះ បានរិះគន់លោកខាងលិចចំពោះឧស្សាហកម្មប្រេងនិងឧស្ម័នរបស់ប្រទេសលោកកាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ នៅក្នុងសុន្ទរកថាសំខាន់របស់លោកនៅឯកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP29 ជាទីដែលប្រទេសជិត ២០០ កំពុងចរចាអំពីសកម្មភាពជាសកលស្តីពីការប្រែប្រួលអាកាសធាតុ លោកប្រធានាធិបតី អ៊ីហាំ ឡេលីយ៉េវ ( Ilham Aliyev) បានពណ៌នាប្រទេសរបស់លោកថាជាជនរងគ្រោះនៃយុទ្ធនាការបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ។ ជាមួយគ្នានោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឡើងលើវេទិកាដើម្បីសង្គត់ធ្ងន់លើឥន្ធនៈហ្វូស៊ីល ថាជាយុទ្ធសាស្ត្រមិនសមហេតុផល។ ទស្សនៈផ្ទុយគ្នា បានគូសបញ្ជាក់ពីបញ្ហាប្រឈមដែលជាបេះដូងនៃការចរចាអាកាសធាតុ ខណៈ ប្រទេសនានាត្រូវបានជំរុញឱ្យផ្លាស់ប្តូរទៅរកប្រភពថាមពលបៃតង ភាគច្រើនរួមទាំងប្រទេសលោកខាងលិចដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភបន្តពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេស អាស៊ែបៃហ្សង់ បាននិយាយថា ចំណែកនៃប្រេង និងឧស្ម័ន ជាការរួមចំណែកដល់សេដ្ឋកិច្ចកំពុងធ្លាក់ចុះ ។ សហរដ្ឋអាមេរិកជាប្រទេសផលិតប្រេង និងឧស្ម័នធំជាងគេរបស់ពិភពលោក។ ទន្ទឹមនឹងនោះបណ្តាប្រទេសនៅអឺរ៉ុបមានគោលដៅតឹងរ៉ឹងបំផុតមួយចំនួនរបស់ពិភពលោកក្នុងការកាត់បន្ថយការបំភាយឧស្ម័ននៅត្រឹមឆ្នាំ ២០៣០ ប៉ុន្តែក៏បានធានាផងដែរលើការផ្គត់ផ្គង់ឧស្ម័នថ្មី បន្ទាប់ពីការលុកលុយពេញបន្ទុករបស់រុស្ស៊ីកាលពីឆ្នាំ ២០២២ លើអ៊ុយក្រែន៕
-

Softbank ចំណេញជាង ៧ពាន់លានដុល្លារក្នុងត្រីមាសទី២
តូក្យូ ៖ ក្រុមហ៊ុន SoftBank Group ដែលជាក្រុមហ៊ុនវិនិយោគទុនដ៏ធំបំផុតមួយក្នុងពិភពលោក នៅថ្ងៃអង្គារ ប្រកាសរកបានប្រាក់ចំណេញសុទ្ធនៅត្រីមាសទីពីរឆ្នាំនេះចំនួនជិត ៧.៧ពាន់លានដុល្លារ បន្ទាប់ពីខាតបង់សុទ្ធនៅក្នុងត្រីមាសទីមួយ និងឆ្នាំហិរញ្ញវត្ថុមុន។ លទ្ធផលប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន SoftBank ច្រើនតែប្រែប្រួលខ្លាំង ដោយសារតែក្រុមហ៊ុននេះ វិនិយោគយ៉ាងច្រើននៅក្នុងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ និងក្រុមហ៊ុនផលិតបន្ទះឈីប ដែលតម្លៃភាគហ៊ុនរបស់ពួកគេមានភាពប្រែប្រួល។ យ៉ាងណាមិញ គិតចាប់ពីខែកក្កដា ដល់ខែកញ្ញា ប្រាក់ចំណេញសុទ្ធរបស់ SoftBank មានចំនួនសរុបជិត ៧.៧ពាន់លានដុល្លារ ខ្ពស់ជាងការព្យាករណ៍ចំនួនជិត ២ពាន់លានដុល្លារដោយអ្នកវិភាគ។ តួលេខនេះ បានកែប្រែការខាតបង់សុទ្ធចំនួនជាង ១.១ពាន់លានដុល្លារ កាលពីខែមេសា ដល់ខែមិថុនា ពោលគឺក្នុងរយៈពេលបីខែមុន។ ស្ថិតក្រោមការគ្រប់គ្រងដោយស្ថាបនិក និងជាអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន SoftBank លោក Masayoshi Son បានធ្វើការបណ្ដាក់ទុនយ៉ាងច្រើនទៅលើផ្នែកបញ្ញាសិប្បនិម្មិត និងអាជីវកម្មបង្កើតថ្មីផ្នែកបច្ចេកវិទ្យាកម្រិតខ្ពស់ តាមរយៈមូលនិធិ Vision Fund នៅប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបានផ្ដល់នូវប្រាក់ចំណេញដ៏ច្រើន និងសុទិដ្ឋិនិយមចំពោះការវាយតម្លៃនាពេលអនាគតផងដែរ បើទោះបីជា នៅមួយរយៈថ្មីៗនេះ ប្រាក់ចំណេញរបស់ក្រុមហ៊ុននេះ មានការប្រែប្រួលដោយសារតែការរង្គោះរង្គើនៃទីផ្សារបច្ចេកវិទ្យាក្ដី៕ ប្រភព ៖ AFP ប្រែសម្រួល…
-

ក្រសួងប្រៃសណីយ៍ និងក្រសួងសង្គមកិច្ច ឯកភាពគ្នាដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ ឯកសារ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ិនធឺណិត
(ភ្នំពេញ)៖ ឯកឧត្ដម ជា វ៉ាន់ដេត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីនិងជាហត្ថលេខី ក្នុងពិធីចុះហត្ថលេខាលើ“អនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ិនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនដល់មន្រ្តីរាជការក្រោមឱវាទ”។ ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការសរុបចំនួនប្រមាណ ២៥០នាក់។ អនុស្សរណៈនៃការយោគយល់នេះមានគោលបំណង ៣ សំខាន់ៗ ដូចខាងក្រោម៖ ១. ការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់ឯកសារចេញដោយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីលុបបំបាត់ការក្លែងបន្លំ។ ២. ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិតសម្រាប់ការប្រើប្រាស់ក្នុង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ៣. ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថល ជូនមន្ត្រីរាជការនៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលចាំបាច់សម្រាប់សម្រួលដល់ការបំពេញតួនាទីនិងភារកិច្ចកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល និងឆាប់រហ័ស។ ទាំងអស់នេះ គឺជាសកម្មភាពការងារអាទិភាព ដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា…
-

-

រជ្ជទាយាទអារ៉ាប៊ីសាអូឌីតទាមទារឱ្យមានបទឈប់បាញ់នៅហ្គាហ្សា និងលីបង់
រីយ៉ាដ ៖ មេដឹកនាំអារ៉ាប៊ីសាអូឌីតបានអំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមៗ នៅក្នុងតំបន់ហ្គាហ្សា និងលីបង់ នៅឯកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់រួម និងអង្គការនៃកិច្ចសហប្រតិបត្តិការអ៊ីស្លាម ដែលនឹងបន្តការអំពាវនាវឱ្យទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ មេដឹកនាំអារ៉ាប់ និងមូស្លីមបានប្រមូលផ្តុំគ្នានៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ពោលគឺជាងមួយឆ្នាំក្នុងសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស។ ថ្លែងបើកកិច្ចប្រជុំកំពូលនេះ ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman និយាយថា សហគមន៍អន្តរជាតិត្រូវតែបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពរបស់អ៊ីស្រាអែល ប្រឆាំងនឹងបងប្អូនរបស់យើងនៅប៉ាឡេស្ទីន និងលីបង់ ដោយថ្កោលទោសយុទ្ធនាការរបស់អ៊ីស្រាអែលនៅហ្គាហ្សាថា ជា “អំពើប្រល័យពូជសាសន៍”។ ព្រះអង្គម្ចាស់ bin Salman បន្តថា អារ៉ាប៊ីសាអូឌីតគាំទ្របងប្អូននៅប៉ាឡេស្ទីន និងលីបង់ ដើម្បីយកឈ្នះលើផលវិបាកផ្នែកមនុស្សធម៌ដ៏មហន្តរាយ បណ្តាលមកពីការឈ្លានពានរបស់អ៊ីស្រាអែលដែលកំពុងបន្ត។ សេចក្តីព្រាងដំណោះស្រាយសម្រាប់កិច្ចប្រជុំកំពូលនេះ បានសង្កត់ធ្ងន់លើការគាំទ្រយ៉ាងម៉ឺងម៉ាត់ ដល់សិទ្ធិសេរីភាពរបស់ប្រជាជនប៉ាឡេស្ទីន និងចំពោះរដ្ឋឯករាជ្យ និងអធិបតេយ្យភាព។ ព្រះអង្គម្ចាស់ Mohammed ក៏បានអំពាវនាវដល់អ៊ីស្រាអែល កុំឱ្យ វាយប្រហារអ៊ីរ៉ង់ផងដែរ៕ ប្រភព ៖ ប្រែសម្រួល ឈឹម ទីណា