Category: ព័ត៌មានជាតិ
-

-

-

អ៊ុយក្រែន ៖ រុស្ស៊ីវាយប្រហារដ្រូនដ៏ធំមិនធ្លាប់មាន
គៀវ ៖ យោធាអ៊ុយក្រែននិយាយថា កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំស្ទើរពេញមួយយប់ ដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ឬដ្រូនចំនួន ១៤៥គ្រឿង។ ជាមួយគ្នានោះ អ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីជុំវិញការវាយប្រហារដ្រូនដ៏ធំមិនធ្លាប់មានបែបនេះ គឺដើម្បីញុះញង់ឱ្យមានការភ័យខ្លាច ក្នុងចំណោមជនស៊ីវិលអ៊ុយក្រែន។ កងកម្លាំងអ៊ុយក្រែនបានប្រកាសកាលពីថ្ងៃអាទិត្យថា គោលដៅវាយប្រហារដ្រូនរបស់រុស្ស៊ី រួមមានរដ្ឋធានីគៀវ និងតំបន់ភាគខាងត្បូងនៃទីក្រុងOdesa ចាប់ពីយប់ថ្ងៃសៅរ៍ ឈានចូលដល់ថ្ងៃអាទិត្យ។ យ៉ាងណា យោធាអ៊ុយក្រែននិយាយថា ពួកគេបានបាញ់ទម្លាក់យន្តហោះដ្រូនរុស្ស៊ីចំនួន ៦២គ្រឿង ខណៈ ៦៧គ្រឿងផ្សេងទៀតហោះរត់បាត់ស្រមោល។ យន្តហោះដ្រូនរុស្ស៊ីទាំងនោះបានបំផ្លាញអគារលំនៅដ្ឋាននៅទីក្រុងOdesa ហើយមានសេចក្តីរាយការណ៍ថា មនុស្សពីរនាក់បានរងរបួស។ បើតាមការអះអាងរបស់អាជ្ញាធរ អ៊ុយក្រែនការវាយប្រហារនេះ មិនមានគោលបំណងយោធាទេ ប៉ុន្តែគ្រាន់តែធ្វើឲ្យជនស៊ីវិលភ័យខ្លាចប៉ុណ្ណោះ។ កងកម្លាំងរុស្ស៊ីត្រូវបានគេមើលឃើញថា កំពុង កំពុងបង្កើនការវាយប្រហារឥតឈប់ឈរប្រឆាំងអ៊ុយក្រែន ចាប់តាំងពីខែមុនមក។ ក្រសួងការពារជាតិអង់គ្លេសនិយាយថា រុស្ស៊ីបានប្រើប្រាស់យន្តហោះដ្រូនប្រហែល ២,០០០គ្រឿងប្រឆាំងនឹងអ៊ុយក្រែនក្នុងខែតុលា តួលេខនេះកើនឡើងជិត ៧០០គ្រឿងពីខែមុន៕ ប្រភព ៖ AFP ប្រែសម្រួល ឈឹម ទីណា
-

ជប៉ុនបង្រៀនប្រជាជនការពារខ្លួន ពេលមានគ្រោះរញ្ជួយដីវាយប្រហារ
តូក្យូ ៖ ទីក្រុងទាំងមូលនៅភាគខាងលិចប្រទេសជប៉ុន បានដឹកនាំការបង្រៀនប្រជាជន ឬការធ្វើសមយុទ្ធទប់ទល់គ្រោះមហន្តរាយ ដើម្បីត្រៀមការពារខ្លួនពេលកើតមានគ្រោះរញ្ជួយដីកម្រិតធ្ងន់។ សមយុទ្ធទប់ទល់គ្រោះមហន្តរាយនេះធ្វើឡើងចំពេលមានការព្យាករណ៍ថា គ្រោះរញ្ជួយដីអាចនឹងកើតឡើងនៅតំបន់ Nankai Trough នៃមហាសមុទ្រប៉ាស៊ីហ្វិក។ ទីក្រុង Kainan នៃខេត្ត Wakayama បានធ្វើសមយុទ្ធប្រចាំឆ្នាំ កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយអំពាវនាវឱ្យអ្នកស្រុកទាំងអស់ចំនួន ៤៧,០០០នាក់ចូលរួម។ អ្នកវិទ្យាសាស្ត្រព្យាករណ៍ថា រលកយក្សស៊ូណាមិកម្ពស់ ៨ម៉ែត្រនឹងវាយប្រហារតំបន់ឆ្នេររបស់ទីក្រុងនេះ ប្រសិនបើគ្រោះរញ្ជួយដីទ្រង់ទ្រាយធំនេះកើតឡើង ហើយវានឹងបំផ្លាញអគារជាង ១១,០០០កន្លែងទាំងស្រុង៕ ប្រភព ៖ AFP ប្រែសម្រួល ឈឹម ទីណា
-

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ដាំលោក ជេម សុខ មកមើលស្រុកខ្មែរឱ្យច្បាស់ កុំវិភាគខុសការពិតពីកម្ពុជា
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដាំលោកតា ជេម សុខ មកលេងស្រុកខ្មែរ ដើម្បីមើលការរីកចម្រើនដោយផ្ទាល់ភ្នែក ជៀសវាងការវិភាគខុសការពិតពីកម្ពុជាម្ដងហើយម្ដងទៀត បន្ទាប់ពីលោក ជេម សុខ បាននិយាយថា «រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ គឺមិនធ្វើអ្វីបានទាំងអស់ ក្រៅពីសម្ពោធសមិទ្ធផលតិចតួច» ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះក្នុងពិធីសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងសរុប ១២ ៦៤៥ម៉ែត្រ ស្ថិតនៅភូមិកែប និងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ សម្ដេចធិបតី បានថ្លែងហួសចិត្តចំពោះការលើកឡើងរបស់លោក ជេម សុខ។ សម្ដេច ក៏បានផ្តាំផ្ញើដល់លោក តា ជេម សុខ ថា បើរាជរដ្ឋាភិបាល មិនធ្វើអ្វីសោះ ហេតុអ្វីក៏រាជរដ្ឋាភិបាលដើរសម្ពោធសមិទ្ធផល? កុំវិភាគបែបស៊ីអារម្មណ៍ សុំវិភាគបែបវិទ្យាសាស្ត្រ ដោយមិនសន្និដ្ឋានមុននោះទេ ។ សម្ដេចធិបតី បានប្រកាសស្វាគមន៍…
-

បាញ់ប្រហារក្នុងបារសម្លាប់មនុស្ស ១០នាក់នៅម៉ិកស៊ិក
បរទេស ៖ ខ្មាន់កាំភ្លើងបានបាញ់ប្រហារ ទៅក្នុងបារមួយកន្លែង នៅតំបន់កណ្តាល ប្រទេសម៉ិកស៊ិក បណ្តាលឲ្យស្លាប់មនុស្ស ចំនួន១០នាក់ របួសមនុស្ស មួយចំនួនទៀត។ ហេតុការណ៍នេះបានកើតឡើង កាលពីចុងសប្តាហ៍ ស្ថិតក្នុងទីក្រុង Queretaro បានបង្កការភ្ញាក់ផ្អើល និងក្តីសង្វេគយ៉ាងខ្លាំង នៅក្នុងប្រទេស ដែលកំពុងតែប្រឈមមុខនឹងបញ្ហាអំពើហិង្សា និងឧក្រិដ្ឋកម្ម។ ប៉ូលីសបាននិយាយថា ក្រុមខ្មាន់កាំភ្លើង ៤នាក់ បានបើកការបាញ់ប្រហារនេះ ហើយ អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យម្នាក់ ដោយកំពុងបន្តការស៊ើបអង្កេត ដើម្បីតាមចាប់ជនល្មើស ដែលនៅសេសសល់។ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia បានសន្យាថា នឹងបង្ក្រាបឧក្រិដ្ឋកម្ម និងពង្រឹងសន្តិសុខ តាមរយៈការអនុវត្តផែនការសន្តិសុខថ្មី ដែលផ្តោតលើការបង្កើនឱកាសសម្រាប់យុវជន ការពង្រឹងការចែករំលែកព័ត៌មានសម្ងាត់ និងពង្រាយកងកម្លាំងឆ្មាំជាតិ។ នៅទូទាំងប្រទេសម៉ិកស៊ិក អំពើហឹង្សាកើនឡើង ដែលភាគច្រើន ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន និងក្រុមក្មេងទំនើង ដោយគេបានដឹងថា មនុស្សជាង ៤៥ម៉ឺននាក់ ត្រូវបានសម្លាប់ ចាប់តាំងពីឆ្នាំ២០០៦។ ការដោះស្រាយបញ្ហាឃាតកម្ម និងការចាប់ជំរិត ដែលកើតមាន ជារៀងរាល់ថ្ងៃ គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយ ដែលលោកស្រីប្រធានាធិបតី Claudiaកំពុងប្រឈមមុខ៕…
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
នៅព្រឹកថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៥ ដែលមានរបៀបវារៈដូចខាងក្រោម៖ ១- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។ ២- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពី ការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួម នៃអង្គការសហប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ ឬប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមក នៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។ ៣- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធទឹកកខ្វក់។ ៤- ផ្សេងៗ។
-

លោកTrump និងលោក Putin ពិភាក្សាតាមទូរស័ព្ទ ខណៈលោក Biden គ្រោងបញ្ចុះបញ្ចូល លោកTrump កុំឱ្យបោះបង់អ៊ុយក្រែន
លោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump បានពិភាក្សាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ហើយបានជំរុញកុំធ្វើឱ្យសង្គ្រាមអ៊ុយក្រែនកាន់តែតានតឹងថែមទៀត នេះបើតាមប្រភពដែលដឹងពីការសន្ទនា បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យ១០ វិច្ឆិកា ខណៈលោកប្រធានាធិបតី Joe Biden គ្រោងជំរុញលោកTrump កុំឱ្យបោះបង់ចោលទីក្រុង Kyiv ។ ប្រភពបាននិយាយថាលោក Trump និងលោក Putin បាននិយាយក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។លោក Trump បាននិយាយជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy កាលពីថ្ងៃពុធ។ លោក Trump បានរិះគន់ទំហំនៃការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកសម្រាប់ទីក្រុង Kyiv ដោយបានប្តេជ្ញាថានឹងបញ្ចប់សង្រ្គាមឱ្យបានឆាប់រហ័សដោយពុំបញ្ជាក់ពីមធ្យោបាយរបស់លោកទេ។ ក្រសួងការបរទេសអ៊ុយក្រែនបាននិយាយថា ខ្លួនមិនត្រូវបានជូនដំណឹងជាមុនអំពីការជួបសុន្ទនាតាមទូរសព្ទរវាងលោក Trump និងលោក Putin នោះទេ។ លោក Steven Cheung ប្រធានផ្នែកទំនាក់ទំនងរបស់លោក Trump បាននិយាយនៅពេលត្រូវបានសួរអំពីការសន្ទនាតាមទូរស័ព្ទដែលត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មាន The Washington Post ថា យើងមិនធ្វើអត្ថាធិប្បាយលើការហៅទូរស័ព្ទឯកជនរវាងប្រធានាធិបតី Trump និងមេដឹកនាំពិភពលោកផ្សេងទៀតទេ។ស្ថានទូតរុស្ស៊ី ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន…
-

-

រុស្ស៊ី ថាខ្លួនបើកចំហក្នុងការស្តាប់សំណើរបស់លោក Trump ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន
មន្រ្តីរុស្ស៊ីនិយាយថា ទីក្រុងមូស្គូបើកទូលាយក្នុងការស្តាប់សំណើរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ស្តីពីការបញ្ចប់សង្គ្រាម ខណៈការប្រយុទ្ធគ្នាជាមួយអ៊ុយក្រែននៅតែបន្ត ហើយប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប បានពិភាក្សាគ្នានៅទីក្រុងគីវ បន្ទាប់ពី ការផ្លាស់ប្តូរអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សើហ្កេ រីយ៉ាបកូវ (Sergei Ryabkov) បាននិយាយថា ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន “កំពុងផ្លាស់ប្តូរសញ្ញា” ស្តីពីអ៊ុយក្រែន តាមរយៈ “បណ្តាញបិទ”។ លោកមិនបានបញ្ជាក់ថាតើការប្រាស្រ័យទាក់ទងគ្នានេះគឺជាមួយរដ្ឋបាលបច្ចុប្បន្ន ឬជាមួយលោក Trump និងសមាជិកនៃរដ្ឋបាលថ្មីនោះទេ។ លោក Ryabkov បាននិយាយកាលពីថ្ងៃសៅរ៍ (០៩ វិច្ឆិកា) ក្នុងបទសម្ភាសន៍មួយថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្តាប់សំណើរបស់លោក Trump ស្តីពីអ៊ុយក្រែន ដោយសារទាំងនេះគឺជា “គំនិតអំពីរបៀបឆ្ពោះទៅមុខនៅក្នុងវិស័យនៃការសម្របសម្រួល និងមិនមែនជាការជំរុញរបបគីវ បន្ថែមទៀតជាមួយនឹងជំនួយគ្រប់ប្រភេទនោះទេ”។ នៅទីក្រុងគីវ រដ្ឋមន្ត្រីការបរទេស លោក អាន់ឌ្រី ស៊ីប៊ីហា (Andrii Sybiha) បានប្រាប់អ្នកសារព័ត៌មានថា អ៊ុយក្រែនត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយរដ្ឋបាល Trump ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ្លូឌីមី…