Category: ព័ត៌មានជាតិ
-

ពលរដ្ឋអាមេរិក កំពុងរង់ចាំមើលការផ្លាស់ប្តូរសេដ្ឋកិច្ចដែលលោក Trump បានសន្យា
ដោយធុញទ្រាន់នឹងតម្លៃទំនិញដ៏ខ្ពស់ ហើយខកចិត្តនឹងវិធានការសេដ្ឋកិច្ចគ្មានផ្លែផ្កាក្នុងពេលបច្ចុប្បន្ន ប្រជាជនអាមេរិកបានទាមទារឱ្យមានការផ្លាស់ប្តូរនៅពេលពួកគេបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីគឺលោក Donald Trump ហើយកំពុងទន្ទឹងរង់ចាំមើលសកម្មភាពជាក់ស្ដែងដែលមេដឹកនាំជាប់ឆ្នោតរូបនេះធ្លាប់បានសន្យា។ លោក Trump បានប្តេជ្ញាផ្តួលរំលំគោលនយោបាយសេដ្ឋកិច្ចជាច្រើនរបស់រដ្ឋបាលលោកប្រធានាធិបតី Joe Biden បច្ចុប្បន្ន។ លោក Trump បានធ្វើយុទ្ធនាការលើការសន្យាថានឹងដាក់ពន្ធយ៉ាងច្រើនលើទំនិញបរទេស កាត់បន្ថយពន្ធលើបុគ្គល និងអាជីវកម្ម រួមទាំងការនិរទេសជនអន្តោប្រវេសន៍មិនមានឯកសាររាប់លាននាក់ដែលកំពុងធ្វើការនៅសហរដ្ឋអាមេរិក។ ជាមួយនឹងការបោះឆ្នោតរបស់ពួកគេ ប្រជាជនអាមេរិករាប់សិបលាននាក់បានបង្ហាញពីទំនុកចិត្តថា លោក Trump អាចស្តារតម្លៃទំនិញឱ្យទាបឡើងវិញ និងស្ថិរភាពសេដ្ឋកិច្ចដូចក្នុងអាណត្តិដំបូងរបស់លោក ដែលរហូតដល់វិបត្តិកូវីដ១៩ ឆ្នាំ២០២០ បានធ្វើឱ្យសេដ្ឋកិច្ចខូចខាត។ បន្ទាប់មក ការស្ទុះងើបឡើងវិញដ៏មានឥទ្ធិពលបានបង្កើនកម្រិតអតិផរណា ប៉ុន្តែឱនភាពក៏ធ្លាក់ចុះវិញចាប់តាំងពីពេលនោះមក និងជិតដល់កម្រិតធម្មតាវិញហើយ តែទោះជាយ៉ាងនេះក្ដី ជនជាតិអាមេរិកមានការខកចិត្តចំពោះតម្លៃនៅតែខ្ពស់ដដែល។ ចាប់តាំងពីថ្ងៃបោះឆ្នោតមក ភាគហ៊ុននានាបានហក់ឡើងខ្លាំង ដែលភាគច្រើនដោយសារការរំពឹងទុកថាការកាត់បន្ថយពន្ធ និងការបន្ធូរបន្ថយយ៉ាងទូលំទូលាយនៃបទប្បញ្ញត្តិ នឹងបង្កើនល្បឿនកំណើនសេដ្ឋកិច្ច និងបង្កើនប្រាក់ចំណេញសាជីវកម្ម។ ប៉ុន្តែអ្នកសេដ្ឋកិច្ចជាច្រើនបានព្រមានថា ផែនការរបស់លោក Trump ទំនងជាធ្វើឱ្យអតិផរណាកាន់តែអាក្រក់ទៅៗ ជំរុញបំណុលសហព័ន្ធ ហើយនៅទីបំផុតនឹងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចយឺតយ៉ាវ៕
-

ពលរដ្ឋច្រើនកុះករមកទស្សនាអុំទូកខេត្តត្បូងឃ្មុំ យ៉ាងសប្បាយរីករាយក្រោមម្លប់សន្ដិភាព
ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅដោយសេចក្តីសុខ និងសប្បាយរីករាយ ក្រោមការដឹកនាំរាជរដ្ឋាភិបាលរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី កាលពីថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ ២០២៤ រដ្ឋបាលខេត្តខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម ប៉ែន កុសល្យ បានរៀបចំពិធីបុណ្យអុំទូក អបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុករួមទាំងកម្មវិធីប្រគុំតន្ត្រីជូនបងប្អូនប្រជាពលរដ្ឋបានទស្សនាកម្សាន្តសប្បាយផងដែរ។ មុនពិធីប្រណាំងទូកមកដល់ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃញមុំ បានជួបសំនេះសំណាលជាមួយចំណុះទូក និងបានលើកឡើងថា នេះគឺជាកម្មមួយដើម្បីរំលឹក ដល់វិរៈភាពដ៏អស្ចារ្យរបស់ជូនតាយើង នោះគឺកងជើងទឹក។ ថ្ងៃនេះរដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំធ្វើក្នុងបំណងបង្កើនមិត្តភាព សាមគ្គីភាព និងសប្បាយរីករាយ ទាំងអស់គ្នា ដូច្នេះទោះបីការប្រគួតប្រជែង ចាញ់ឬឈ្នះ មិនត្រូវមានការថ្នាំងថ្នាក់គ្នាឡើយ។ ឯកឧត្តមបន្តថា សម្រាប់ទូកទាំងអស់ដែលបានចូលរួមគឺទទួលបានការឧបត្ថមដូចៗគ្នា ខុសត្រង់អ្នកទទួលបានជ័យលាភីបានច្រើនជាងប៉ុណ្ណោះ ហើយសម្រាប់ឆ្នាំនេះ គឺសម្រេចអុំរហូតដល់រកបានជ័យលាភីតែទូក១ប៉ុណ្ណោះ ។ ពិធីបុណ្យអុំទូក កាលពីម្សិលមិញនេះគឺមានបងប្អូនប្រជាពលរដ្ឋមកចូលរួមទស្សនាយ៉ាងច្រើនកុះករ ក្នុងនោះក៏មានសប្បុរសជនជាច្រើនបានឧបត្ថម្ភដល់ការរៀបចំកម្មវិធី និងទូកដែលបានចូលរួមប្រគួតប្រជែងផងដែរ។ នេះមិនមែនជាលើកទីមួយទេដែលរដ្ឋបាលខេត្តត្បូងឃ្មុំបានរៀបចំពិធីនេះ ពោលគឺបានរៀបចំជាច្រើនឆ្នាំមកហើយបន្ទាប់ពីខេត្តមួយនេះបានបង្កើតឡើង ដើម្បីអបអរពិធីបុណ្យអុំទូក អបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក…
-

ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ពង្រីកបន្ថែមជើងហោះហើរត្រង់ពីសៀមរាបទៅសិង្ហបុរី
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia (មានជើងហោះហើរលេខ KT)កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤បានបើកសម្ពោធជើងហោះហើរត្រង់ជាលើកដំបូងពីទីក្រុងសៀមរាប ទៅកាន់ទីក្រុងសិង្ហបុរី ដែលនេះគឺជាជំហានដ៏មានសក្តានុពល ក្នុងការពង្រីកផែនការទីផ្សារអន្តរជាតិ ស្របពេលដែល AirAsia កំពុងរក្សាតំណែងក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យឈានមុខក្នុងសហគមន៍អាស៊ាន។ ជើងហោះហើរថ្មីនេះ នឹងដើរតួយ៉ាងយ៉ាងសំខាន់ក្នុងការតភ្ជាប់គោលដៅដ៏ពេញនិយមនៃប្រទេសទាំងពីរ តាមរយៈការផ្តល់ជូននូវ ការធ្វើដំណើរប្រកបដោយភាពងាយស្រួល និង ជាឱកាសក្នុងការស្វែងរកបទពិសោធន៍ថ្មីនូវវប្បធម៌ និងសេដ្ឋកិច្ចរវាង កម្ពុជា និងសិង្ហបុរី។ ជើងហោះហើរលេខ KT ៣២០ បានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅវេលាម៉ោង ៨:៤៥ នាទីព្រឹក (ម៉ោងកម្ពុជា) ហើយបានចុះចតដោយសុវត្ថិភាពនៅស្ថានីយ៍ទី៤ នៃអាកាសយានដ្ឋានឆាងហ្គី ទីក្រុងសិង្ហបុរី នៅវេលាម៉ោង ១២:០០ ថ្ងៃត្រង់ (ម៉ោងសិង្ហបុរី)។ ទន្ទឹមនឹងការចុះចតដោយជោគជ័យនៃជើងហោះហើរមួយនេះ អ្នកដំណើរទាំងអស់ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីវត្តមានរបស់ លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia និង លោក លូហ្កាន វេឡៃថេម(Logan Velaitham )នាយកគ្រប់គ្រងនៃក្រុមហ៊ុន អាកាសចរណ៍ AirAsia ប្រចាំទីក្រុងសិង្ហបុរី…
-

កូនដំរីដែលក្រុមអភិរក្សជួយសង្គ្រោះនៅខេត្តមណ្ឌលគិរី ត្រូវបានយកមកសង្គ្រោះព្យាបាល និងថែទាំសុខភាពនៅឧទ្យានសួនសត្វ «ភ្នំតាម៉ៅ»
ភ្នំពេញ៖ កូនដំរីព្រៃញីមួយក្បាលត្រូវបានជួយសង្គ្រោះដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ដោយមានកិច្ចសហការជាមួយដៃគូមានអង្គការWCS អង្គការWWF អង្គការWA និងប្រជាសហគមន៍មូលដ្ឋានក្រោយប្រទះឃើញបែកពីហ្វូងរស់នៅក្នុងព្រៃតែឯងជាងមួយសប្តាហ៍ក្បែរចំការរបស់ប្រជាពលរដ្ឋស្ថិតនៅភូមិពូត្រុំ សង្កាត់រមនាក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ សូមបញ្ជាក់ជូនជ្រាបថា ក្រោយទទួលព័ត៌មានពីប្រជាសហគមន៍ អំពីវត្តមានកូនដំរីមួយក្បាលមានអាយុប្រហែលពី០៦-០៨ខែ ទម្ងន់ប្រមាណ៣០០គីឡូក្រាមរស់នៅដាច់ពីហ្វូងជាច្រើនថ្ងៃ មន្ត្រី និងអង្គការពាក់ព័ន្ធបានចុះទៅពិនិត្យ និងជួយអន្តរាគមន៍ផ្តល់ចំណី ដើម្បីរងចាំបញ្ជូនទៅក្នុងហ្វូងមេបាវិញ។ ប៉ុន្តែក្រោយការរង់ចាំជាងមួយសប្តាហ៍ពុំឃើញមានហ្វូងមេបាឆ្លងកាត់អាចឲ្យកូនដំរីនេះវិលត្រលប់ទៅរួមរស់ក្នុងសង្គមគ្រួសារវិញបាន និងម្យ៉ាងទៀតដោយស្ថានភាពសុខភាព កូនដំរីកាន់តែទ្រុឌទ្រោមស្គមខ្លាំងផង ជម្រើសល្អបំផុតមួយក្រោមការសម្រេចចិត្តរួមរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថានគឺត្រូវនាំយកកូនដំរីនេះមកសង្គ្រោះព្យាបាល និងថែទាំសុខភាពនៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម”ភ្នំតាម៉ៅ”។ ក្រុមការងារឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម”ភ្នំតាម៉ៅ” ក្នុងកិច្ចសហការជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃភ្នំព្រិច សហគមន៍ល្បាត ប្រជាសហគមន៍មូលដ្ឋាន អង្គការWCS អង្គការWWF អង្គការWA ប្រមាណជិត៣០នាក់បានបើកប្រតិបត្តិការជួយសង្គ្រោះកូនដំរីមួយក្បាលនេះរយៈពេល០២ថ្ងៃ(ចាប់ពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤) និងដឹកជញ្ជូននាំកូនដំរីនេះមកដល់ឧទ្យានសួនសត្វ ព្រៃការពា និងសួនភូតគាម “ភ្នំតាម៉ៅ” ដោយសុវត្ថិភាពនាល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៦:៥០នាទីរសៀល។ បច្ចុប្បន្នកូនដំរីកំពុងស្ថិតនៅក្រោមការព្យាបាល និងថែទាំសុខភាពនៅឧទ្យានសួនសត្វ…
-

-

-

-

-

ជនរងគ្រោះពីសង្គ្រាមអ៊ីស្រាអែលនៅប៉ាឡេស្ទីន និងលីបង់ រំពឹងថាលោក Trump នឹងធ្វើឱ្យស្ថានភាពពួកគេកាន់តែយ៉ាប់យ៉ឺន
ជនស៊ីវិលប៉ាឡេស្ទីន និងលីបង់ កំពុងប្រឈមការបំផ្លិចបំផ្លាញបន្ថែមទៀត ពេលលោក Donald Trump ចាប់ផ្តើមអាណត្តិទីពីររបស់លោកជាប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងខែមករា។ស្របពេលក្រុមអ្នកគាំទ្រលោក Trump រាប់លាននាក់អបអរជ័យជម្នះរបស់លោក មនុស្សជាច្រើននៅមជ្ឈិមបូព៌ាកំពុងសម្លឹងមើលដោយភាពភ័យខ្លាច។ នៅដែនដីហ្កាហ្សា និងតំបន់វេសប៊ែងកាន់កាប់ដោយអ៊ីស្រាអែល និងនៅប្រទេសលីបង់ មានការភ័យខ្លាចថាសម្ព័ន្ធមិត្តដ៏ស្មោះត្រង់របស់អ៊ីស្រាអែលនេះ នឹងជំរុញនាយករដ្ឋមន្ត្រីរបស់ខ្លួនលោក Benjamin Netanyahu និងរដ្ឋាភិបាលចម្រុះស្តាំជ្រុលមួយនេះ ឱ្យដុតកំឡោចជម្លោះក្នុងតំបន់ និងបំផ្លាញលទ្ធភាពណាមួយនៃការសម្រេចចិត្តដោយខ្លួនឯងរបស់ប៉ាឡេស្ទីន។ ប្រជាពលរដ្ឋហ្កាហ្សាជាច្រើនដែលបានរត់ចេញពីផ្ទះសម្បែងព្រោះសង្រ្គាមរបស់អ៊ីស្រាអែល បាននិយាយថាពួកគេមិនទុកចិត្តលើអាមេរិកទេ ផ្ទុយទៅវិញពួកគេរំពឹងថាសង្រ្គាមនៅហ្កាហ្សានឹងរឹងរឹតកាន់តែយ៉ាប់យ៉ឺនខ្លាំងថែមទៀតទៅវិញទេ ក្រោមការដឹកនាំរបស់លោក Trumpនោះ។មកទល់សប្ដាហ៍នេះជនជាតិប៉ាឡេស្ទីនជាង៤៣.០០០នាក់បានស្លាប់ និងមនុស្សរាប់លាននាក់រត់គេចពីសង្រ្គាមអ៊ីស្រាអែលស្ទើររាល់ថ្ងៃ។ ប្រធានាធិបតីជាប់ឆ្នោតមកពីគណបក្សសាធារណរដ្ឋរូបនេះ បានចោទប្រកាន់លោក Biden មកពីបក្សប្រជាធិបតេយ្យថាបានរារាំងអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា និងបានសន្យាមិនច្បាស់លាស់ថានឹងជួយអ៊ីស្រាអែលឱ្យបញ្ចប់ការងារនេះ ប្រសិនបើជាប់ឆ្នោតឡើងវិញ។ ពលរដ្ឋក្នុងដែនដីហែកហួរដោយសង្រ្គាមនិយាយថា ពួកគេមិនដឹងថាតើស្ថានភាពនឹងប្រសើរឡើងឬអត់ទេ ក្រោមដៃលោកTrump។លោកអាចបើកដៃឱ្យអ៊ីស្រាអែល និរទេសយើងទាំងអស់គ្នាចេញពីហ្កាហ្សាជំនួសឱ្យការសម្លាប់ពួកយើង។ពួកគេបានមើលឃើញថាប្រធានាធិបតីអាមេរិកជាច្រើនជំនាន់តែងតែគាំទ្ររបបផ្ដាច់ការអ៊ីស្រាលសម្លាប់ពួកគេ។ពួកគេបានបានប្រាប់សារព័ត៌មាន Al Jazeera ថា គ្មានសង្រ្គាមទេរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។នេះមិនមែនជាសង្រ្គាមនៅហ្កាហ្សាទេតែជាអំពើប្រល័យពូជសាសន៍។ ចំណែកនៅលីបង់វិញ មនុស្សជាច្រើនរំពឹងថា លោក Trump នឹងនៅតែបន្ត ឬបង្កើនការគាំទ្រសម្រាប់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់អ៊ីស្រាអែល និងបន្តការកាប់សម្លាប់ប្រជាពលរដ្ឋលីបង់ខណៈមកដល់ពេលនេះពលរដ្ឋលីបង់ជាង៣.០០០នាក់បានស្លាប់ រាប់លាននាក់រត់ភៀសខ្លួនពីសង្រ្គាម និងត្រូវការជំនួយបន្ទាន់ ៕
-

សមរភូមិមុខអ៊ុយក្រែន និងក្នុងទីក្រុង Kyiv សង្ឃឹម ថាលោកTrump នឹងបន្តជួយរហូតចប់សង្រ្គាម
កងទ័ពនៃអង្គភាពកាំភ្លើងធំរបស់អ៊ុយក្រែននៅសមរភូមិជួរមុខនៃភាគខាងកើតរបស់ប្រទេសនេះ បានដឹងយ៉ាងច្បាស់អំពីលទ្ធផលបោះឆ្នោតអាមេរិកដែលចង្អុលទៅជ័យជម្នះរបស់លោក Donald Trump កាលពីថ្ងៃពុធ ប៉ុន្តែមានក្តីសង្ឃឹមយ៉ាងមុតមាំចំពោះប្រធានាធិបតីបន្ទាប់របស់សហរដ្ឋអាមេរិក។លោក Trumpធ្លាប់និយាយថាលោកនឹងបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែនត្រឹម២៤ម៉ោង។ ប៉ុន្មានម៉ោងក្រោយប្រកាសជ័យជម្នះរបស់លោក Trump មេបញ្ជាការវ័យ៣៩ឆ្នាំរបស់អង្គភាពនេះនិយាយថា ពួកគេសង្ឃឹមថាបរិមាណអាវុធ និងកាំភ្លើងសម្រាប់ជ័យជម្នះរបស់ពួកគេនឹងកើនឡើង។ យើងមិនខ្វល់ថានរណាជាប្រធានាធិបតីទេ ដរាបណាគេមិនកាត់ជំនួយចេញពីយើង ព្រោះយើងត្រូវការជំនួយ។ ទោះយ៉ាងណាក៏ដោយជ័យជម្នះរបស់លោក Trump បានបណ្ដាលឱ្យមានមន្ទិលជុំវិញការគាំទ្ររបស់អាមេរិកសម្រាប់អ៊ុយក្រែន ហើយនៅទីបំផុតថាតើទីក្រុង Kyiv អាចយកឈ្នះការឈ្លានពានរបស់រុស្ស៊ីបានដែរឬទេ។ ប្រជាជនអ៊ុយក្រែនជាច្រើនសង្ឃឹមថាលោក Trump នឹងប្រកាន់ខ្ជាប់នូវការគាំទ្ររបស់អាមេរិកសម្រាប់ប្រទេសរបស់ពួកគេ។ លោក Trump បានកោតសរសើរពីទំនាក់ទំនងល្អរបស់លោកជាមួយលោកប្រធានាធិបតី Vladimir Putin ហើយបានហៅមេដឹកនាំរុស្ស៊ីថាជាមនុស្សឆ្លាត។សម្រាប់ការឈ្លានពានអ៊ុយក្រែន លោកបានរិះគន់ម្តងហើយម្តងទៀតនូវការគាំទ្ររបស់អាមេរិកចំពោះអ៊ុយក្រែន។ លោកបានចាត់ទុកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ថាជា “អ្នកលក់ដ៏អស្ចារ្យបំផុតនៅលើផែនដី” សម្រាប់ការឈ្នះជំនួយពីអាមេរិក។ លោក Zelensky ស្ថិតក្នុងចំណោមមេដឹកនាំពិភពលោកដំបូងដែលអបអរសាទរលោក Trump ជាសាធារណៈនិងនិយាយថាលោកទាំងពីរបានពិភាក្សាអំពីរបៀបបញ្ចប់ការឈ្លានពានរបស់រុស្ស៊ី អំឡុងជំនួបកាលពីខែកញ្ញានៅអាមេរិក។លោកថាខ្ញុំសូមសរសើរចំពោះការប្តេជ្ញាចិត្តរបស់ប្រធានាធិបតី Trumpលើវិធីសាស្រ្ត “សន្តិភាពតាមរយៈកម្លាំង” នៅក្នុងកិច្ចការពិភពលោក។ នេះគឺពិតជាគោលការណ៍ដែលអាចនាំមកនូវសន្តិភាពក្នុងប្រទេសអ៊ុយក្រែនកាន់តែជិត។ នៅទីក្រុង Kyiv ដែលរងការវាយប្រហារពីយានដ្រូនរបស់រុស្សី ជារៀងរាល់ថ្ងៃ ប្រជាជនមានការប្រុងប្រយ័ត្នចំពោះការរំពឹងទុករបស់ពួកគេលើប្រធានាធិបតីអាមេរិកបន្ទាប់។ ពួកគេគិតថា អ៊ុយក្រែននឹងត្រូវបង្ខំចិត្តបោះបង់ទឹកដីជាថ្នូរនឹងសន្តិភាពក្រោមអាណត្តិប្រធានាធិបតី Trump។…