Category: ព័ត៌មានជាតិ
-

អ៉ីស្រាអែល គ្រោងដាក់ពង្រាយប្រព័ន្ធមីស៉ីល Arrow-3 នៅអាល្លឺម៉ង់ ក្នុងឆ្នាំ២០២៥
(ហ៊្សេរុយសាឡិម)៖ ក្រសួងការពារជាតិអ៉ីស្រាអែល បានចាប់ផ្តើមគម្រោងរួមគ្នាជាមួយ ក្រសួងការពារជាតិនៃសហព័ន្ធអាល្លឺម៉ង់ ជុំវិញការដាក់ពង្រាយលើកដំបូង នូវប្រព័ន្ធស្ទាក់ចាប់មីស៉ីល Arrow-3 របស់អ៉ីស្រាអែល នៅលើទឹកដីអាល្លឺម៉ង់ ក្នុងឆ្នាំ ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ក្រសួងការពារជាតិអ៉ីស្រាអែល បានឱ្យដឹងថា មានជំនួបប្រជុំរវាងក្រុមហ៊ុន Israel Aerospace Industries (IAI) ជាមួយក្រុមហ៊ុន MBDA Deutschland GmbH ក្រោមការសម្របសម្រួលពីក្រុមហ៊ុនរដ្ឋអ៉ីស្រាអែល Elbit Systems។ Arrow ដែលមានប្រព័ន្ធស្ទាក់ចាប់មីស៉ីល Arrow-2 និង Arrow-3 ត្រូវបានអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុនអ៉ីស្រាអែល និងសហរដ្ឋអាមេរិក មានសមត្ថភាពទប់ស្កាត់ការគំរាមកំហែង នៃមីស៉ីលបាលីស្ទីករយៈចម្ងាយឆ្ងាយ ហើយ IAI គឺជាម្ចាស់គម្រោង។ ដោយមានការអនុម័តពីសហរដ្ឋអាមេរិក កាលពីឆ្នាំមុន អ៉ីស្រាអែល បានព្រមព្រៀងលក់ប្រព័ន្ធមីស៉ីល Arrow-3 ទៅឱ្យអាល្លឺម៉ង់ ក្នុងតម្លៃ ៣.៥ពាន់លានដុល្លារ។ គួរបញ្ជាក់ថា អាល្លឺម៉ង់ ក៏ដូចជាប្រទេសជិតខាងអឺរ៉ុប…
-

ចាប់ខ្លួនបុរសជនជាតិឡាវម្នាក់ រឹបអូសគ្រឿងញៀនជាង ១លានគ្រាប់ នៅច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង ភាគឦសាន្តកម្ពុជា
(ខេត្តស្ទឹងត្រែង)៖ សមត្ថកិច្ចបានចាប់ខ្លួនបុរសជនជាតិឡាវម្នាក់ រឹបអូសគ្រឿងញៀនបានជាង ១លានគ្រាប់ បន្ទាប់ពីកម្លាំងនគរបាលអន្តោប្រវេស ឃាត់រថយន្ត ១គ្រឿងធ្វើការត្រួតពិនិត្យ នាវេលាម៉ោងជាង ៨ព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង កម្ពុជា-ណងណុកខៀន ខេត្តចំប៉ាសាក់-ឡាវ ។ ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ផៃ រស្មី បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅពេលនោះ ឈ្មោះ វូ យ៉េង (VUE YENG) ភេទប្រុស ជនជាតិឡាវ ទីកន្លែងបច្ចុប្បន្ន ប្រទេសឡាវ ប្រើលិខិឆ្លងដែនលេខ P 1859439 រួមនឹងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (WY) ចំនួន ១៦៧ដុំ ទម្ងន់សុទ្ធ ៩៣គីឡូក្រាម និង០៩៧.២៥ក្រាម គិតជាគ្រាប់ប្រហែលចំនួន ១,០៣៤,៤១៣គ្រាប់ រថយន្ត១គ្រឿងម៉ាក FORTUNER ពណ៌ស ពាក់ស្លាកលេខ ប្រទេសឡាវ ១១១៥ និងទូរស័ព្ទចំនួន ៣គ្រឿងផងដែរ។ ក្រោយការត្រួតពិនិត្យរកឃើញគ្រឿងញៀននោះភ្លាម កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ…
-

លោក Zelensky និយាយថា អ៊ុយក្រែនកំពុងប្រយុទ្ធជាមួយទាហាន ៥០.០០០ នាក់នៅតំបន់ Kursk របស់រុស្ស៊ី
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថារុស្ស៊ី បានដាក់ពង្រាយទាហានជិត៥០.០០០នាក់ទៅកាន់តំបន់ឃើស (Kursk)ភាគខាងត្បូងនៃប្រទេសរុស្ស៊ីជាទីដែលកងទ័ពទីក្រុងKyivបានបើកការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីរដូវក្តៅកន្លងទៅ។ មេដឹកនាំអ៊ុយក្រែនរូបនេះ បាននិយាយក្នុងសារបង្ហោះលើបណ្ដាញសង្គម Telegram ក្រោយទទួលសេចក្ដីរាយការណ៍ពីលោកឧត្តមសេនីយ៍ Oleksandr Syrskyi អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនថាកងទ័ពអ៊ុយក្រែនបន្តរារាំងក្រុមសត្រូវដ៏ខ្លាំងក្លាជិត៥០.០០០នាក់ក្នុងតំបន់ Kursk។ ទីក្រុង Kyiv បានបើកការលុកលុយរបស់ខ្លួនចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ីកាលពីខែសីហា ដោយបានធ្វើឱ្យមានការភ្ញាក់ផ្អើលមិនត្រឹមតែទីក្រុងមូស្គូប៉ុណ្ណោះទេ ប៉ុន្តែក៏មានសម្ព័ន្ធមិត្តផងដែរ។ អ៊ុយក្រែន បាននិយាយនៅពេលនោះថា ប្រតិបត្តិការនេះគឺចាំបាច់ ព្រោះរុស្ស៊ីបាននឹងកំពុងរៀបចំផែនការវាយប្រហារថ្មីលើអ៊ុយក្រែនពីតំបន់នេះ ។កងទ័ពអ៊ុយក្រែនបាននិយាយថា ខ្លួនមានបំណងបង្កើតតំបន់ទ្រានាប់ ដើម្បីទប់ស្កាត់ការវាយប្រហារឆ្លងព្រំដែននាពេលអនាគត។ អ៊ុយក្រែនបានវាយរុលចូលជ្រៅយ៉ាងឆាប់រហ័សទៅក្នុងទឹកដីរុស្ស៊ី ហើយចាប់តាំងពីនោះមកបានបន្តគ្រប់គ្រងលើផ្ទៃដីរុស្ស៊ីរាប់រយម៉ាយក្រឡា។ ហើយខណៈរុស្ស៊ីបានអះអាងពីការដណ្ដើមគ្រប់គ្រងមកវិញលើភូមិមួយចំនួន បន្ទាត់នៃការគ្រប់គ្រងបានផ្លាស់ប្តូរក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ៕
-

សហគមន៍ ទេសចរណ៍ បាគងភូមិខ្ញុំ កំពុងតម្រូវការបន្លែ និង សាច់ខ្ពស់ដើម្បីផ្គត់ផ្គង់ភ្ញៀវទេសចរ
(ខេត្តសៀមរាប) របរកសិកម្មដាំដុះ និង ចិញ្ចឹមសត្វគឺជាមុខរបរមួយ របស់ពលរដ្ឋខ្មែរតាំងតែពីដូនតាមកជាពិសេសអ្នក រស់នៅ ស្រុក ស្រែចំការ ។ ហើយ កសិករខ្លះ ដាំដុះ សម្រាប់ជាលក្ខណៈ ហូបចុក ក្នុងគ្រួសារ និងខ្លះទៀតដាំដុះសម្រាប់លក់លើទីផ្សារ ដើម្បីរកប្រាក់កម្រៃសម្រាប់ផ្គត់ផ្គង់ជីវភាពរៀងៗខ្លួន ។ តាមរយៈមុខរបររបស់ដូនតាខ្មែរនេះដែរ សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ មានទីតាំងស្ថិតនៅភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានរួមគ្នាដាំដំណាំកសិកម្ម និងចិញ្ចឹមសត្វដែលផលដំណាំ និងការចិញ្ចឹមសត្វ ដើម្បីលក់ទៅឱ្យសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ដែលមានភ្ញៀវទេសចរ ចូលកម្សាន្តរាប់រយនាក់ក្នុងមួយថ្ងៃៗដែលមានបម្រើម្ហូបអាហារ និងទីកម្សាន្តបែបកែច្នៃដ៏មានឈ្មោះមួយកន្លែងក្នុងទឹកដីខេត្តសៀមរាប ។ លោក សូត្រ សួរ ប្រធានសហគមន៍ ទេសចរណ៍បាគង ភូមិខ្ញុំ បានឱ្យដឹងថា៖ ចាប់តាំងពីការបង្កើតសហគមន៍បាគងភូមិខ្ញុំរយៈពេល៣ទៅ៤ឆ្នាំមកនេះ និងពិសេសកំណើនភ្ញៀវទេសចរ៍កើនឡើងបន្តបន្ទាប់ឃើញថា ការផ្គត់ផ្គង់បន្លែ ផ្លែឈើ និងសាច់សត្វដូចជាមាន់ទា កង្កែបមានការខ្វះខាតដោយសារថា ការផលិតមិនទាន់តម្រូវការរបស់ភ្ញៀវទេសចរចូលមកកម្សាន្ត និងស្រស់ស្រូបអាហាររៀងរាល់ថ្ងៃ។ លោក បន្តថា ក្នុងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំមានប្រជាសហគមន៍សរុបចំនួន ៣០០គ្រួសារ ក្នុងនេះពួកគាត់ពុំទាន់មានលទ្ធភាពក្នុងការចិញ្ចឹមសត្វ ដូចជាមាន់ទា កង្កែបឱ្យបានតាមតម្រូវការនោះឡើយដែលចាំបាច់ត្រូវទៅទិញនៅតំបន់សហគមន៍ផ្សេងទៀតដើម្បីបង្រ្គប់ការផ្គត់ផ្គង់ដល់ភ្ញៀវទេសចរ។ ដោយសារតម្រូវការមាន់ក្នុងមួយថ្ងៃចាប់ពី…
-

ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញចូលរួមសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង
(ភ្នំពេញ)៖ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុង “ពិធីសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលនិងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ” ព្រមទាំងផ្តល់កិត្តិយសអញ្ជើញជាវាគ្មិន នៃ “បាឋកថាស្តីពីទស្សនទានក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា” ជូនដល់គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត ដើម្បីឱ្យកាន់តែយល់ច្បាស់អំពីវឌ្ឍនភាព និងការជំរុញការងារបរិវត្តកម្មឌីជីថល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ពិធីសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ សម្រាប់ដាក់ឱ្យប្រើប្រាស់នៅ ស.ជ.គ. មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង គណៈគ្រប់គ្រង បុគ្គលិក និងនិស្សិតនៃ ស.ជ.គ. សរុបចំនួនប្រមាណ ២៥០ នាក់ ហើយត្រូវបានរៀបចំឡើងស្របតាមស្មារតីនៃ “កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសាកលវិទ្យាល័យជាតិគ្រប់គ្រង” ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ និងទទួលបាននូវវឌ្ឍនភាព ដូចខាងក្រោម៖ ១. ការដាក់បញ្ចូល QR Code…
-

អ៊ុយក្រែនប្រយុទ្ធដើម្បីបង្កើតជំហរសម្រាប់ការចរចាសង្រ្គាមណាមួយ បន្ទាប់ពីការវិលត្រឡប់ជាថ្មីរបស់លោកTrump
ខណៈការឈ្នះឆ្នោតរបស់លោក Donald Trump នាំមកនូវការរំពឹងទុកនៃកិច្ចចរចាដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែនកាន់តែខិតជិត ទីក្រុង Kyiv កំពុងតស៊ូដើម្បីដាក់ខ្លួនឯងនៅក្នុងទីតាំងដ៏រឹងមាំបំផុតសម្រាប់ការចរចាណាមួយ រួមទាំងការធានាបានអាវុធបន្ថែមទៀត និងព្យាយាមទប់ទល់នៅលើសមរភូមិ។ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់បាននិយាយថា រយៈពេល ៤ ទៅ ៥ ខែខាងមុខនឹងក្លាយជាចំណុចសំខាន់ ដែលបង្ហាញឱ្យឃើញពីរបៀបដែលការវិលត្រឡប់របស់លោក Trump ទៅកាន់សេតវិមានកំពុងផ្តោតការយកចិត្តទុកដាក់ក្នុងទីក្រុង Kyiv លើលទ្ធភាពដែលអាចបញ្ចប់ហ្គេមក្នុងសង្គ្រាមនេះ។ លោក Trump ដែលនឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅថ្ងៃទី ២០ ខែមករា បាននិយាយថា លោកនឹងបញ្ចប់សង្គ្រាមឱ្យបានឆាប់រហ័ស ប៉ុន្តែពុំទាន់បាននិយាយពីវិធីសាស្ត្ររបស់លោកនោះទេ។ មន្ត្រីរូបនេះបានប្រាប់សារព័ត៌មាន Reuters ដោយសុំមិនបញ្ចេញឈ្មោះថា រដូវរងានេះគឺជាចំណុចសំខាន់ ខ្ញុំសង្ឃឹមថាសង្រ្គាមនឹងឈានដល់ទីបញ្ចប់។ ពេលនេះយើងនឹងបញ្ជាក់ពីជំហរសម្រាប់ភាគីទាំង២លើការចរចា ដោយការចាប់ផ្ដើមជំហរនានា។ ក្រុមមន្ត្រីកំពុងរង់ចាំមើលថាតើលោក Trump ជ្រើសរើសអ្នកណាសម្រាប់ការងារសន្តិសុខ និងការពារជាតិកំពូលរបស់លោក សម្រាប់តម្រុយអំពីរបៀបដែលលោកនឹងរៀបចំគោលនយោបាយអ៊ុយក្រែន។ ប្រទេសរុស្ស៊ីកំពុងវាយរុលទៅមុខក្នុងល្បឿនដ៏លឿនបំផុតរបស់ខ្លួនចាប់តាំងពីឆ្នាំ ២០២២ ទោះបីជាមានការខាតបង់យ៉ាងធ្ងន់ធ្ងរក៏ដោយ ហើយអ៊ុយក្រែនបាននិយាយកាលពីសប្តាហ៍មុនថាខ្លួនបានប៉ះទង្គិចជាមួយទាហានកូរ៉េខាងជើងប្រមាណ១១.០០០នាក់ដែលបានដាក់ពង្រាយទៅកាន់តំបន់ឃើស ( Kursk) របស់ប្រទេសរុស្ស៊ី៕
-

-

-

១០ ខែ ផ្លូវដែក ចិន-ឡាវ ដឹកអ្នកដំណើរបាន ៣ លាននាក់
ប៉េកាំង ៖ ក្នុងរយៈពេល ១០ ខែនៃឆ្នាំនេះ រថភ្លើងល្បឿនលឿន ឡាវ-ចិន បានដឹកអ្នកដំណើរសរុបចំនួន ៣ លាននាក់ កើនឡើង ៤៤.៤% ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Laos-China Railway Co., Ltd. ហៅកាត់ (LCR) និងដកស្រង់ចេញផ្សាយដោយសារព័ត៌មាន The Star ។ ក្នុងចំណោមអ្នកដំណើរ ៣ លាននាក់នេះ មានអ្នកដំណើរក្នុងស្រុកចំនួន ២ លាន ៨ សែន ៩ ម៉ឺននាក់ និងអ្នកដំណើរបរទេសប្រមាណ ១០ ម៉ឺន ៧ ពាន់នាក់ ។ ជាមធ្យម រថភ្លើងល្បឿនលឿន ឡាវ-ចិន អន្ទងចិត្តអ្នកដំណើរបានប្រហែល ១ ម៉ឺននាក់ក្នុងមួយថ្ងៃ ។ ដើម្បីសម្រួលដល់អត្រាកំណើនអ្នកដំណើរ ផ្លូវដែក ឡាវ-ចិន ក៏បានធ្វើការកែលម្អផ្នែកជាច្រើនផងដែរ រួមទាំងការបន្ថែមខ្សែរថភ្លើង និងការបន្ថែមម៉ោងបម្រើសេវាកម្ម ជាពិសេសដើម្បីគាំទ្រដល់ការធ្វើជាប្រធានអាស៊ានរបស់ឡាវ ។…
-

ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងនគរបាលជាតិជាឆ្មាំឈរការពារនិងបម្រើប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ
ភ្នំពេញ ៖ «បេសកកម្មរបស់កងកម្លាំងនគរបាលជាតិមានតម្លៃខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋ ពីព្រោះកងនគរបាល គឺជាអ្នកឈរការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋគ្រប់គ្នា និងគ្រប់ពេលវេលា។ សព្វថ្ងៃនេះ ប្រជាពលរដ្ឋយើងធ្វើដំណើរទៅណាក៏បាន ថ្មើរណាក៏បាន ដោយគ្មានការព្រួយបារម្ភពីអសន្តិសុខឡើយ ដោយសារមាននគរបាលជាតិជាអ្នកយាមការពារគ្រប់ទិសទី»។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនាឱកាសដែល ឯកឧត្តម អញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសជាមួយ ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្តល់បាឋកថា ចែករំលែកបទពិសោធលើប្រធានបទ ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងការគ្រប់គ្រងសាធារណមតិ និងភូមិសាស្ត្រនយោបាយ» នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងបាឋកថានេះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពី ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ គ្រូនិងមន្រ្តីនគរបាលជាតិ សិក្ខាកាម-និស្សិតថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រ ប្រមាណជាង ១ ០០០ នាក់ នៅអគារសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម…