Category: ព័ត៌មានជាតិ​

  • លោកស្រី Harris បានប្រាប់លោក Trump ពីការផ្ទេរអំណាចដោយសន្តិវិធី និងប្រាប់អ្នកគាំទ្រកុំបោះបង់

    លោកស្រី Harris បានប្រាប់លោក Trump ពីការផ្ទេរអំណាចដោយសន្តិវិធី និងប្រាប់អ្នកគាំទ្រកុំបោះបង់

    បេក្ខភាពគណបក្សប្រជាធិបតេយ្យដែលចាញ់ការបោះឆ្នោត លោកស្រី Kamala Harris បានជំរុញឱ្យក្រុមអ្នកគាំទ្រទទួលយកជ័យជម្នះរបស់លោក Donald Trump សម្រាប់សេតវិមាន ខណៈប្រាប់ពួកគេឱ្យកុំបោះបង់ការតស៊ូដើម្បីឧត្តមគតិរបស់ពួកគេ។ លោកស្រីបាននិយាយថា ក្រោយដឹងលទ្ធផល លោកស្រីបានទូរស័ព្ទអបអរសាទរជ័យជម្នះទៅកាន់លោកTrump និងបានសន្យាការផ្ទេរអំណាចដោយសន្តិវិធី។ លោកស្រីបានទទួលស្គាល់លទ្ធផលការបោះឆ្នោតដែលនិយាយថាលទ្ធផលបែបនេះមិនមែនជាអ្វីដែលយើងចង់បានទេ។ លោកស្រី Harris ដែលបានលុបចោលសុន្ទរកថាត្រៀមសម្រាប់ជ័យជម្នះត្រូវបានគ្រោងទុកនៅទីកន្លែងដដែលមួយយប់មុននេះ ក៏បានប្រាប់ហ្វូងមនុស្សកុំឱ្យអស់សង្ឃឹមដែរ។ លោក Trump បានឈ្នះក្នុងរដ្ឋប្រទាញប្រទង់សំខាន់ៗគ្រប់គ្រាន់ រួមទាំងរដ្ឋ Pennsylvania រដ្ឋ North Carolina និង Wisconsin ក្នុងការទទួលបានតំណែងប្រធានាធិបតី ។ លោកស្រីHarris បាននិយាយនៅក្នុងសុន្ទរកថាកាលពីថ្ងៃពុធនៅសាកលវិទ្យាល័យ Howard ថា សូមស្តាប់ខ្ញុំនិយាយ ពន្លឺនៃការសន្យារបស់អាមេរិកនឹងភ្លឺជានិច្ច។ ដរាបណាយើងមិនបោះបង់ចោលហើយដរាបណាយើងបន្តតតាំង ។ លោកស្រីអនុប្រធានាធិបតីវ័យ៦០ឆ្នាំរូបនេះ បាននិយាយទាំងសើចថា ខ្ញុំដឹងថាមនុស្សម្នាកំពុងជួបប្រទះអារម្មណ៍ផ្សេងៗគ្នាក្នុងស្ថានភាពពេលនេះ។ ខ្ញុំយល់ហើយ។ ប៉ុន្តែយើងត្រូវតែគោរពលទ្ធផលនៃការបោះឆ្នោតនេះ៕

  • លោក Biden ប្រញាប់ផ្តល់ជំនួយដល់អ៊ុយក្រែន ក្រោមភាពមិនច្បាស់លាស់របស់លោក Trump

    លោក Biden ប្រញាប់ផ្តល់ជំនួយដល់អ៊ុយក្រែន ក្រោមភាពមិនច្បាស់លាស់របស់លោក Trump

    ប្រភពបាននិយាយនៅថ្ងៃពុធ (០៦ វិច្ឆិកា) ថា សេតវិមានគ្រោងនឹងប្រញាប់ប្រញាល់ផ្តល់ជំនួយសន្តិសុខរាប់ពាន់លានដុល្លារដល់អ៊ុយក្រែន មុនពេលលោកប្រធានាធិបតី Joe Biden ចាកចេញពីតំណែងក្នុងខែមករា ក្នុងក្ដីសង្ឃឹមថានឹងពង្រឹងរដ្ឋាភិបាលក្នុងទីក្រុងគីវ មុនថ្ងៃឡើងកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បូករួមនឹងភាពមិនច្បាស់លាស់ពិបាកទាយទុកជាមុនរបស់លោក។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “រដ្ឋបាលគ្រោងនឹងពន្លឿនដំណើរការដើម្បីធ្វើឱ្យអ៊ុយក្រែនស្ថិតក្នុងទីតាំងដ៏រឹងមាំបំផុតតាមដែលអាចធ្វើបាន” មុនពេលអាណត្តិរបស់ខ្លួនបញ្ចប់ក្នុងខែមករា។ លោក Trump បានរិះគន់ជំនួយរបស់លោក Biden សម្រាប់ទីក្រុងគីវ ដោយជំរុញឱ្យមានក្ដីបារម្ភពីអនាគតនៃការគាំទ្រសម្រាប់រដ្ឋាភិបាលប្រធានាធិបតីអ៊ុយក្រែន លោក Volodomyr Zelenskiy នៅក្រោមកៅអីសេតវិមានរបស់លោក Trump និងព្រឹទ្ធសភា ដែលគ្រប់គ្រងដោយបក្សសាធារណរដ្ឋ រួមទាំងសភាតំណាងរាស្រ្តដែលមិនច្បាស់លាស់។ គួររម្លឹកថា សភាដែលគ្រប់គ្រងដោយបក្សសាធារណរដ្ឋរបស់លោក Trump បានអនុម័តចុងក្រោយនូវជំនួយសម្រាប់អ៊ុយក្រែន រួមទាំងសិទ្ធិអំណាចសម្រាប់លោក Biden ក្នុងការផ្ទេរអាវុធរាប់ពាន់លានដុល្លារពីឃ្លាំងស្តុករបស់សហរដ្ឋអាមេរិកក្នុងខែមេសា ប្រាំបីខែបន្ទាប់ពីលោក Biden ជាលើកដំបូងបានស្នើសុំជំនួយបន្ថែម ដោយមានការគាំទ្រពីខាងបក្សប្រជាធិបតេយ្យច្រើនជាងបក្សសាធារណរដ្ឋ៕

  • អ៊ីស្រាអែលបន្តវាយប្រហារលីបង់ ក្រោយការបោះឆ្នោតអាមេរិក

    អ៊ីស្រាអែលបន្តវាយប្រហារលីបង់ ក្រោយការបោះឆ្នោតអាមេរិក

    បរទេស៖ នៅក្រោយពេល១ថ្ងៃ ដែលសហរដ្ឋអាមេរិករៀបចំការបោះឆ្នោតប្រធានាធិបតី ការវាយប្រហារថ្មីៗ នៅភាគខាងត្បូង ទីក្រុង Beirut បានកើតមានឡើង ពោលគឺបន្ទាប់ពីការព្រមានឲ្យជនស៊ីវិលជម្លៀស ពីសំណាក់អ៊ីស្រាអែល។ ការវាយប្រហារ កាលពីថ្ងៃព្រហស្បតិ៍ បានកើតនៅឡើង នៅប្រហែលមួយម៉ោង បន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានអំពាវនាវឱ្យអ្នកស្រុក ក្បែរនឹងបន្ទាយ Hezbollah ចាកចេញ រួមទាំង ការចាកចេញពីទីតាំង នៅជិតអាកាសយានដ្ឋានអន្តរជាតិ របស់ប្រទេសលីបង់ ទៀតផង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់ បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល ចំនួន៩លើក នៅភាគខាងត្បូង ទីក្រុង Beirut ដោយបានកំណត់គោលដៅ ទៅលើអ្វីដែលយោធាអ៊ីស្រាអែលបានចាត់ទុកថា ជាហេដ្ឋារចនាសម្ព័ន្ធរបស់ពួក ហេសបូឡា រួមទាំង មជ្ឈមណ្ឌលបញ្ជាការ និងឃ្លាំងអាវុធ ទៀតផង។ ក្រុម ហេសបូឡា បានចាប់ផ្តើមការវាយប្រហារឆ្លងព្រំដែន កម្រិតទាប លើអ៊ីស្រាអែល ដើម្បីគាំទ្រក្រុមហាម៉ាស់ ដែលជាសម្ព័ន្ធមិត្តប៉ាឡេស្ទីនរបស់ខ្លួន បន្ទាប់ពីការវាយប្រហារ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣។ ប៉ុន្តែ បានវិវឌ្ឍន៍ទៅជាសង្រ្គាម កាលពីខែកញ្ញា បានសម្លាប់មនុស្ស យ៉ាងហោចណាស់…

  • ប្រេងឆៅធ្លាក់ថ្លៃ បន្ទាប់ពីអតីតប្រធានាធីបតីអាមេរិក ដូណាល់ ត្រាំ ទទួលជ័យជម្នះ

    ប្រេងឆៅធ្លាក់ថ្លៃ បន្ទាប់ពីអតីតប្រធានាធីបតីអាមេរិក ដូណាល់ ត្រាំ ទទួលជ័យជម្នះ

    (វ៉ាស៊ីនតោន)៖ តម្លៃប្រេងឆៅបានធ្លាក់ចុះជាង ១ភាគរយនៅថ្ងៃពុធបន្ទាប់ពីលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកសាជាថ្មី ដែលជំរុញឱ្យប្រាក់ដុល្លារឡើងថ្លៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោក ត្រាំ វ័យ ៧៨ឆ្នាំនឹងវិលចូលសេតវិមានឡើងវិញ ដោយទទួលបានសំឡេងអង្គបោះឆ្នោតច្រើនជាង ២៧០សំឡេងពោល គឺជាចំនួនដែលត្រូវការដើម្បីឈ្នះតំណែងប្រធានាធិបតី។ តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាអនាគតបានធ្លាក់ចុះ ១ដុល្លារ ឬ ១,៣២ភាគរយមកនៅត្រឹម ៧៤,៥៣ដុល្លារក្នុងមួយបារ៉ែលនៅល្ងាចថ្ងៃពុធ ខណៈប្រេងឆៅរបស់អាមេរិកប្រភេទ West Texas Intermediate (WTI) បានធ្លាក់ចុះថ្លៃ ៩៣សេន ឬ ១,២៩ភាគរយមកនៅត្រឹម ៧១,០៦ដុល្លារក្នុងមួយបារ៉ែល។ អ្នកវិភាគឯករាជ្យអ្នកស្រី Tina Teng បាននិយាយថា ក្រៅពីការឡើងថ្លៃប្រាក់ដុល្លារដែលដាក់បន្ទុកលើតម្លៃទំនិញ ប្រធានាធិបតី ត្រាំ អាចផ្លាស់ប្តូរគោលនយោបាយនានាដែលអាចដាក់សម្ពាធបន្ថែមទៀតដល់សេដ្ឋកិច្ចចិន ដោយធ្វើឱ្យតម្រូវការប្រេងធ្លាក់ចុះនៅក្នុងប្រទេសនាំចូល ប្រេងឆៅលំដាប់កំពូលរបស់ពិភពលោកមួយនេះ។ ប្រាក់ដុល្លារអាមេរិកកាន់តែឡើងថ្លៃ នឹងធ្វើឱ្យទំនិញដែលជួញដូរដោយប្រាក់ដុល្លារ ដូចជាប្រេងកាន់តែថ្លៃសម្រាប់អ្នកកាន់រូបិយប័ណ្ណផ្សេងទៀត។ អ្នកវិភាគមកពីក្រុមហ៊ុន UBS លោក Giovanni Staunovo បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «តំណែងប្រធានាធិបតីរបស់លោក ត្រាំ មានសញ្ញាធ្លាក់ចុះ»។…

  • លោក ដូណាល់ ត្រាំ នឹងកែប្រែសេដ្ឋកិច្ចអាមេរិកជាមួយនឹងការដកហូតពន្ធគយ និងការបង្ក្រាបលើជនអន្តោប្រវេសន៍

    លោក ដូណាល់ ត្រាំ នឹងកែប្រែសេដ្ឋកិច្ចអាមេរិកជាមួយនឹងការដកហូតពន្ធគយ និងការបង្ក្រាបលើជនអន្តោប្រវេសន៍

    (វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ នឹងវិលត្រឡប់ទៅកាន់សេតវិមានវិញ ហើយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក អាចនឹងស្ថិតក្នុងស្ថានភាពផ្លាស់ប្តូរខ្លាំងណាមួយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ អតីតប្រធានាធិបតីដែលនឹងឡើងកាន់តំណែង ជាប្រធានាធិបីថ្មីក្នុងពេលឆាប់ៗខាងមុខនេះ បានសន្យាថានឹងដំឡើងពន្ធលើទំនិញនាំចូល ទៅកាន់សហរដ្ឋអាមេរិកទាំងអស់ និងអនុវត្តការបណ្តេញចេញជនអន្តោប្រវេសន៍ខុសច្បាប់ ក្នុងទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ។ គាត់ក៏ចង់មានសំឡេងនៅក្នុងគោលនយោបាយ របស់ធនាគារកណ្តាលអាមេរិកផងដែរ។ យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Bloomberg បានឱ្យដឹងថា សេដ្ឋវិទូជាច្រើនគិតថា វិធានការទាំងនេះនឹងបង្កឱ្យអតិផរណាកើនឡើងកាន់តែខ្ពស់ និងកំណើនសេដ្ឋកិច្ចកាន់តែថមថយនៅពេលខាងមុខ។ លោក ត្រាំ ក៏បានសន្យាថានឹងកាត់បន្ថយពន្ធផងដែរ ក្នុងអំឡុងយុទ្ធនាការបោះឆ្នោតដែលបានបញ្ចប់ដោយជោគជ័យ ទៅលើអនុប្រធានាធិបតីអ្នកស្រី ខាមេឡា ហារីស។ សមត្ថភាពរបស់គាត់ក្នុងការអនុវត្តការវិធានការ ដែលបានសន្យាទាំងអស់នោះនឹងអាស្រ័យលើលទ្ធផលបោះឆ្នោតសភា ដែលនៅតែស្ថិតក្នុងមន្ទិលសង្ស័យ ទោះបីជាគណបក្សសាធារណរដ្ឋបានឈ្នះការគ្រប់គ្រងព្រឹទ្ធសភាក៏ដោយ។ រដ្ឋាភិបាលដែលបែកបាក់គ្នាចាំបាច់ត្រូវការប្រធានាធិបតីថ្មី ចរចាកាន់តែខ្លាំងក្លាជាមួយសភាជុំវិញ គោលនយោបាយសារពើពន្ធ។ អ្នកវិភាគបាននិយាយថា ទោះបីជាយ៉ាងណា វាគឺជាពន្ធរបស់លោក ត្រាំ ដែលលោកបានគំរាមថានឹងដកហូតទៅលើប្រទេសជាសត្រូវ និងប្រទេសសម្ព័ន្ធមិត្ត ដែលវាមានផលប៉ះពាល់ខ្លាំងបំផុតលើសេដ្ឋកិច្ចអាមេរិក។ លោក ត្រាំ ដែលបានប្រកាស់ហៅខ្លួនឯងថាជា «បុរសពន្ធគយ» បានអនុម័តពន្ធគយលើទំនិញនាំចូលក្នុងតម្លៃប្រហែល ៣៨០ពាន់លានដុល្លារនៅក្នុងអាណត្តិដំបូងរបស់គាត់។ ឥឡូវនេះ គាត់បានសន្យាថានឹងមានវិធានការកាន់តែទូលំទូលាយ រួមទាំងការដកហូតពន្ធគយក្នុងអត្រាពី ១០% ទៅ…

  • លោកស្រី កាម៉ាឡា ហារីស ទទួលស្គាល់បរាជ័យ ហើយអបអរសាទរលោក ដូណាល់ ត្រាំ

    លោកស្រី កាម៉ាឡា ហារីស ទទួលស្គាល់បរាជ័យ ហើយអបអរសាទរលោក ដូណាល់ ត្រាំ

    (វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស បានសន្យាថានឹងបន្តប្រយុទ្ធតស៊ូ ដើម្បីឧត្តមគតិដែលបានជំរុញយុទ្ធនាការឃោសនាបោះឆ្នោត របស់លោកស្រី អំឡុងថ្លៃសុន្ទរកថាមួយទទួលស្គាល់បរាជ័យ និងទទួលស្គាល់ជ័យជម្នះរបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី៦ ខែវិច្ឆិកា។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ថ្លែងទៅកាន់អ្នកគាំទ្រដែលមានអ្នកខ្លះសម្រក់ទឹកភ្នែកសោកស្ដាយផងនោះ នៅឯសាកលវិទ្យាល័យ Howard ក្នុងទីក្រុងវ៉ាស៊ីនតោន លោកស្រី ហារីស បានគូសបញ្ជាក់ដូច្នេះថា «ខណៈខ្ញុំទទួលស្គាល់បរាជ័យក្នុងការបោះឆ្នោត ខ្ញុំមិនបានបោះបង់ចោលការប្រយុទ្ធតស៊ូដែលបានជំរុញយុទ្ធនាការឃោសនាបោះឆ្នោត នេះនោះទេ»។ លោកស្រីបន្ថែមថានឹងបន្តតស៊ូដើម្បីសិទ្ធិសេរីភាពរបស់ស្ត្រី និងប្រឆាំងនឹងអំពើហិង្សាដោយកាំភ្លើង ហើយនឹងប្រយុទ្ធតស៊ូដើម្បីភាពថ្លៃថ្នូរដែល មនុស្សទាំងអស់គ្នាសមនឹងទទួលបាន។ បើតាមលោកស្រី ហារីស លោកស្រីផ្ទាល់ក៏បានហៅទូរស័ព្ទទៅកាន់លោក ដូណាល់ ត្រាំ ដើម្បីសម្ដែងការអបអរសាទរផងដែរ ហើយសន្យាថានឹងចូលរួមក្នុងការផ្ទេរ អំណាចដោយសន្តិវិធី។ គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ គឺជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤នេះ ដោយទទួលបាន សំឡេងអង្គបោះឆ្នោត ច្រើនជាងលោក លោកស្រី កាម៉ាឡា ហារីស។ តាមរយៈលទ្ធផលបោះឆ្នោត លោក ដូណាល់…

  • ថ្ងៃ៧វិច្ឆិកា៖ ២១ ឆ្នាំហើយដែលរបាំព្រះរាជទ្រព្យ​ចុះក្នុង​បញ្ជី​បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

    ថ្ងៃ៧វិច្ឆិកា៖ ២១ ឆ្នាំហើយដែលរបាំព្រះរាជទ្រព្យ​ចុះក្នុង​បញ្ជី​បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

    ថ្ងៃនេះ! កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេសតួកគី «របាំព្រះរាជទ្រព្យ»របស់​ខ្មែរត្រូវបានចុះក្នុង បញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌​អរូបីនៃមនុស្សជាតិ ។របាំក្បាច់ខ្មែរបុរាណឬរបាំព្រះរាជ​ទ្រព្យនេះជាទម្រង់របាំសក្ការៈមាន ភាពល្បីល្បាញខាង​កាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និងមានទ្រង់គ្រឿង​ចាំងភ្លឺផ្លេក​ៗ​។ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គឺជាខួបទី២១ឆ្នាំដែល «របាំព្រះរាជទ្រព្យ»ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។«របាំព្រះរាជទ្រព្យ» ជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃ មិនអាចកាត់ថ្លៃ​បានរបស់កម្ពុជាតែមួយគត់ ដែលបានថែរក្សានាដ​កម្មបុរាណមួយនេះអស់រយៈពេលដ៏យូរលង់ណាស់មកហើយ ។ របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំ​ដែល​នាដករ ប្រើចលនាកាយវិកាក្បាច់និងមនោសញ្ចោតនា​យ៉ាងប៉ិនប្រសប់ ទៅតាមការវិវឌ្ឍនៃសាច់រឿងដែល​រៀបរាប់​បញ្ជាក់ដោយទំនុកច្រៀងនៃក្រុមចម្រៀង​ជាពួកនឹងត្រូវបានប្រគំដោយវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគំជូនរបាំនេះផងដែរ។ សូមជម្រាបថា ព្រះរាជាណាចក្រកម្ពុជាបានចូលជា​សមាជិកអង្គការយូណេស្កូនៅថ្ងៃទី៣ កក្កដា១៩៥១ខណៈអង្គការនេះបង្កើត នៅថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ១៩៤៥។អង្គការយូណេស្កូគឺជាផ្នែកមួយរបស់អង្គការសហប្រជាជាតិធ្វើការផ្តោតសំខាន់ទៅលើការអប់រំវិទ្យាសាស្ត្រ ។អង្គការនេះមានបេសកកម្មពិសេសក្នុងការរក្សានូវសន្តិភាព និងសន្តិសុខនៅក្នុងពិភពលោកដោយលើក កម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជាតិនានា តាមរយៈការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងទំនាក់ទំនង។ ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីសម្បតិ្តបេតិកភណ្ឌរូបីចំនួន ៤,សម្បតិ្ត បេតិកភណ្ឌអរូបី ចំនួន ៦ និងបញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភព​លោកចំនួន ៣ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ក៏ដូចជា មរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា។ ១.បេតិកភណ្ឌរូបីនៃមនុស្សជាតិ៖ – តំបន់រមណីយដ្ឋាន​អង្គរ ចុះបញ្ជីនា​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​១៩៩២…

  • កម្លាំងអគ្គស្នងការនគរបាលជាតិ ចុះបង្ក្រាបទីតាំងអគារមួយកន្លែង ពាក់ព័ន្ធល្បែងអនឡាញខុសច្បាប់ ឃាត់ខ្លួនជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់

    កម្លាំងអគ្គស្នងការនគរបាលជាតិ ចុះបង្ក្រាបទីតាំងអគារមួយកន្លែង ពាក់ព័ន្ធល្បែងអនឡាញខុសច្បាប់ ឃាត់ខ្លួនជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់

    ភ្នំពេញ៖ កម្លាំងនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះទៅទីតាំងអគារមួយកន្លែង ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់ ដោយរកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់ នារសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញនេះ។ ប្រតិបត្ដិការនេះ ដឹកនាំដោយលោកឧត្ដមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ក្រោមការបញ្ជាពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ ក្រោយទទួលបានទទួលព័ត៌មានពីជនរងគ្រោះ ដែលបានប្តឹងថាត្រូវចាប់បង្ខាំង នៅក្នុងអគារនេះ កម្លាំងជំនាញ បានទទួលបទបញ្ជាពីឧបនាយករដ្ឋមន្ដ្រី ស សុខា និងនាយឧត្ដមសេនីយ៍ ស ថេត កម្លាំងបានចុះទៅដល់ទីតាំងឃើញសង្ស័យពាក់ព័ន្ធនឹងបទល្មើសល្បែងអនឡាញ ព្រមទាំងរកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់ ដែលមានភាគច្រើន ជាជនជាតិចិន។ សូមបញ្ជាក់ផងដែរ ជនជាតិបរទេសទាំងនោះ ត្រូវបានឃាត់ខ្លួន ដើម្បីបន្ដនីតិវិធីរៀបចំឯកសារ បណ្ដេញចេញពីប្រទេសកម្ពុជា។ ដោយឡែក អ្នកពាក់ព័ន្ធនឹងម្ចាស់ទីតាំង សមត្ថកិច្ចកំពុងបន្ដនីតិវិធី តាមផ្លូវច្បាប់ជាបន្ដទៀត៕អត្ថបទ៖ កុម្ភះ

  • លោកស្រី Harris ព្រមានពីពេលវេលាងងឹត ប៉ុន្តែជំរុញឱ្យមានសុទិដ្ឋិនិយមនៅក្នុងសុន្ទរកថាទទួលស្គាល់បរាជ័យ

    លោកស្រី Harris ព្រមានពីពេលវេលាងងឹត ប៉ុន្តែជំរុញឱ្យមានសុទិដ្ឋិនិយមនៅក្នុងសុន្ទរកថាទទួលស្គាល់បរាជ័យ

    លោកស្រីអនុប្រធានាធិបតីសហរដ្ឋអាមេរិក Kamala Harris បានថ្លែងសុន្ទរកថាទទួលស្គាល់បរាជ័យទៅកាន់ប្រជាជាតិកាលពីថ្ងៃពុធ ៦ វិច្ឆិកា បន្ទាប់ពីយុទ្ធនាការក្នុងការបញ្ឈប់ការវិលត្រឡប់វត្តមានរបស់លោក Donald Trump មកពីគណបក្សសាធារណរដ្ឋទៅកាន់សេតវិមានវិញ។ លោកស្រី Harris បានប្រាប់ហ្វូងមនុស្សនៅសាកលវិទ្យាល័យ Howard ថាលោកស្រីដឹងថាមនុស្សមានអារម្មណ៍ថាយើងកំពុងចូលទៅក្នុងពេលវេលាងងឹត ប៉ុន្តែបានបញ្ចប់សុន្ទរកថា ដែលអំពាវនាវឱ្យមាន សុទិដ្ឋិនិយម និងភាពជឿជាក់ ។ លោកស្រីថ្លែងថា ក្នុងរយៈពេល ១០៧ ថ្ងៃនៃយុទ្ធនាការនេះ យើងមានចេតនាក្នុងការកសាងសហគមន៍ និងការកសាងសម្ព័ន្ធភាព ដោយនាំមនុស្សមកជួបជុំគ្នាពីគ្រប់មជ្ឈដ្ឋាន និងស្រទាប់វណ្ណៈនៃជីវិត រួបរួមដោយស្នេហាប្រទេស ដោយភាពរីករាយក្នុងការតស៊ូរបស់យើងសម្រាប់អនាគតរបស់អាមេរិក។ហើយយើងបានធ្វើដោយដឹងថា យើងទាំងអស់គ្នាមានភាពដូចគ្នាច្រើនជាងអ្វីដែលអាចបំបែកយើងចេញពីគ្នា។ លោកស្រីត្រូវបានទទួលការបរាជ័យយ៉ាងខ្លាំងកាលពីថ្ងៃអង្គារ ដោយលោក Trump បានឈ្នះចំណែកកាន់តែច្រើននៃការបោះឆ្នោតនៅទូទាំងប្រទេសភាគច្រើន បើធៀបនឹងលទ្ធផលរបស់លោក Trump កាលពីឆ្នាំ ២០២០ កន្លងទៅ ហើយគណបក្សប្រជាធិបតេយ្យបានបរាជ័យក្នុងការទទួលបានការគាំទ្រពីរដ្ឋប្រទាញប្រទង់សំខាន់ៗ ដែលជារដ្ឋសម្រេចជោគវាសនានៃការបោះឆ្នោត៕

  • អបអរសាទរខួប២១ឆ្នាំ នៃការចុះបញ្ជីរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ។  ៧ វិច្ឆិកា ២០០៣ – ៧ វិច្ឆិកា ២០២៤ កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប !