Category: ព័ត៌មានជាតិ
-

លោក Trump តែងតាំងអ្នកគ្រប់គ្រងយុទ្ធនាការឃោសនាបោះឆ្នោត ជានាយសេនាធិការសេតវិមាន
ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក លោក Donald Trump បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ថា អ្នកគ្រប់គ្រងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក គឺ លោកស្រី ស៊ូសាន វ៉ាលស៍(Susan Wiles) នឹងបម្រើការជានាយសេនាធិការសេតវិមានរបស់លោក ដោយប្រគល់តំណែងជាន់ខ្ពស់ដល់ប្រតិបត្តិករនយោបាយ ជាអ្នកដែលបានជួយលោកឱ្យទទួលជ័យជម្នះក្នុងការបោះឆ្នោត។ ការតែងតាំងនេះ ជាលើកដំបូងនៃអ្វីដែលត្រូវបានគេរំពឹងថានឹងធ្វើឲ្យមានការភ្ញាក់ផ្អើលនៃសេចក្តីប្រកាសតែងតាំងបុគ្គលិក ខណៈលោក Trump ត្រៀមរៀបចំសម្រាប់ការវិលត្រឡប់ទៅកាន់សេតវិមាននៅថ្ងៃទី២០ ខែមករា ខាងមុខ។ លោកស្រី Wiles នឹងក្លាយជាស្ត្រីដំបូងគេដែលបម្រើការងារជានាយសេនាធិការសេតវិមាន។ លោក Trump បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោកស្រី Susie Wiles បានជួយលោកឱ្យទទួលបានជ័យជម្នះផ្នែកនយោបាយដ៏អស្ចារ្យបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ហើយជាផ្នែកសំខាន់នៃយុទ្ធនាការដែលទទួលបានជោគជ័យទាំងឆ្នាំ២០១៦ និងឆ្នាំ២០២០។ លោក Trump បាននិយាយថា លោកស្រី Susie តឹងរ៉ឹង ឆ្លាតវៃ មានភាពច្នៃប្រឌិត ហើយត្រូវបានគេកោតសរសើរ និងគោរពជាទូទៅ។ លោកគ្មានមន្ទិលសង្ស័យនោះទេថា លោកស្រីនឹងធ្វើឱ្យប្រទេសរបស់យើងមានមោទនភាព។ ប្រភពព័ត៌មានចំនួនពីរ បានប្រាប់សារព័ត៌មាន Reuters ថា លោកស្រី Wiles…
-

លោក Zelenskiy៖ កងទ័ពកូរ៉េខាងជើង បានបាត់បង់នៅក្នុងការប្រយុទ្ធជាមួយអ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពកូរ៉េខាងជើង បានស្លាប់និងរងរបួសនៅក្នុងការប្រយុទ្ធជាមួយកងកម្លាំងរបស់ទីក្រុងគីវ ហើយទាហានមួយចំនួនក្នុងចំណោមទាហាន១១.០០០នាក់ ដែលត្រូវបានបញ្ជូនទៅកាន់តំបន់ Kursk របស់រុស្ស៊ីបានចូលរួមក្នុងការប្រយុទ្ធ។ មេដឹកនាំអ៊ុយក្រែន ក្នុងសន្និសីទសារព័ត៌មាន នៅឯកិច្ចប្រជុំកំពូលសហគមន៍នយោបាយអឺរ៉ុប នៅក្នុងទីក្រុង Budapest ប្រទេសហុងគ្រី បាននិយាយថា លោកជឿជាក់ថា ទាហានកូរ៉េខាងជើងបន្ថែមទៀតនឹងត្រូវបានដាក់ពង្រាយនៅខាងភាគីរុស្ស៊ី។ ដោយឆ្លើយសំណួរអំពីបទឈប់បាញ់ជាមួយរុស្ស៊ី លោក Zelenskiy បាននិយាយថា ការពិភាក្សាអំពីការណែនាំបទឈប់បាញ់ដោយពុំមានការព្រមព្រៀងជាមុននូវការធានាសន្តិសុខសម្រាប់អ៊ុយក្រែន នឹង «បំផ្លាញដល់ឯករាជ្យភាព និងដែនអធិបតេយ្យភាពរបស់យើង»។ លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា «បទឈប់បាញ់ នៅពេលដែលគ្មានការធានាបានសន្តិសុខ គឺជាការត្រៀមសម្រាប់ការបន្តការចូលឈ្លានពាន»។ លោក Zelenskiy និយាយថា លោកមិនបានដឹងអំពីព័ត៌មានលម្អិតណាមួយនៃផែនការរបស់លោក Donald Trump ដើម្បីបញ្ចប់សង្រ្គាមឱ្យបានឆាប់រហ័សនោះទេ ហើយលោកក៏ពុំទាន់បានពិភាក្សាអំពីរឿងនេះ ជាមួយប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក នៅឡើយដែរ។ មេដឹកនាំអ៊ុយក្រែន បាននិយាយថា លោកជឿថា លោក Trump មានបំណងបញ្ចប់សង្រ្គាមឲ្យបានឆាប់រហ័ស ប៉ុន្តែនេះ ពុំមានន័យថា វាចាំបាច់ត្រូវតែកើតឡើងនោះទេ។
-

ចិនព្រមានថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្មឡើយក្នុងសារដំបូងក្រោយលោក Trump ជាប់ឆ្នោតឡើងវិញ
នបានព្រមានកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថានឹងមិនមាន “អ្នកឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្ម”ឡើយ បន្ទាប់ពីការជាប់ឆ្នោតឡើងវិញរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ដែលបានសន្យាការបញ្ឆេះសង្រ្គាមដំឡើងពន្ធថ្មីដ៏ធំលើការនាំចូលរបស់ចិន។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ម៉ៅនីង (Mao Ning)បាននិយាយថា ជាគោលការណ៍ ខ្ញុំសូមបញ្ជាក់ម្តងទៀតថា នឹងមិនមានអ្នកឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្ម ដែលមិនអំណោយផលដល់ពិភពលោកនោះឡើយ ។ ក្នុងអំឡុងយុទ្ធនាការបោះឆ្នោត លោក Trump បានប្តេជ្ញាថានឹងប្រកាន់ជំហរកាន់តែតឹងរ៉ឹងលើប្រទេសចិនដោយសន្យាថានឹងដំឡើងពន្ធ៦០%លើទំនិញចិនទាំងអស់ដែលចូលសហរដ្ឋអាមេរិក។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា លោកប្រធានាធិបតីចិន Xi Jinping បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរថា ក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ត្រូវតែស្វែងរកវិធីមួយដើម្បីចុះសម្រុងគ្នានៅក្នុងសារមួយទៅកាន់ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump ។ ជោគជ័យរបស់លោកប្រធានាធិបតី Trump ឈានទៅរកយុគសម័យថ្មីនៃភាពមិនច្បាស់លាស់នៅក្នុងសហរដ្ឋអាមេរិកខ្លួនឯង និងពិភពលោក ហើយបានបង្ហាញពីការផ្លាស់ប្តូរដែលអាចកើតមាននៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ដែលបានបែកបាក់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានភាពតានតឹងលើអ្វីៗគ្រប់យ៉ាងចាប់ពីពាណិជ្ជកម្មរហូតដល់បញ្ហាកោះតៃវ៉ាន់។ ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា នៅក្នុងសារដំបូងរបស់លោកទៅកាន់លោក Trump ចាប់តាំងពីអតីតប្រធានាធិបតីទទួលបានអាណត្តិទីពីរ លោក Xi បាននិយាយថា ប្រវត្តិសាស្រ្តបានបង្ហាញថាប្រទេសចិន និងសហរដ្ឋអាមេរិក ទទួលបានអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្តិការ និងប៉ះទង្គិចពីការប្រឈមដាក់គ្នា៕
-

លោក Biden ជំរុញពលរដ្ឋអាមេរិកឱ្យរក្សាភាពស្ងប់ស្ងាត់ក្រោយលោកTrump ឈ្នះការបោះឆ្នោតនិងប្ដេជ្ញាផ្ទេរអំណាចដោយសន្តិវិធី
លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានជំរុញប្រជាពលរដ្ឋអាមេរិកឱ្យរក្សាភាពស្ងប់ស្ងាត់ កាលពីថ្ងៃព្រហស្បតិ៍ទី៧វិច្ឆិកា បន្ទាប់ពីជ័យជម្នះនៃការបោះឆ្នោតរបស់លោក Donald Trump និងបានព្យាយាមលួងលោមសមាជិកគណបក្សប្រជាធិបតេយ្យដែលព្រួយបារម្ភចំពោះការវិលត្រលប់ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់អតីតប្រធានាធិបតីរូបនេះ។ លោកBidenក៏បាននិយាយផងដែរថាលោកបានទូរស័ព្ទទៅលោក Trump អបអរជ័យជម្នះរបស់លោក។ លោក Biden បាននិយាយនៅឯសួន Rose Gardenក្នុងសេតវិមាន ខណៈលោកថ្លែងទៅកាន់បុគ្គលិកដែលខកចិត្តចំពោះការបរាជ័យរបស់អនុប្រធានាធិបតីលោកស្រី Kamala Harris ថា ការដើរថយក្រោយ គឺជារឿងជៀសមិនរួចឡើយ។ អំឡុងថ្លែងទៅកាន់ប្រជាជាតិ លោក Biden បាននិយាយថា ការបោះឆ្នោតកាលពីថ្ងៃអង្គារទី៥វិច្ឆិកាសប្ដាហ៍នេះ បានបង្ហាញពីសុចរិតភាពនៃប្រព័ន្ធបោះឆ្នោតរបស់សហរដ្ឋអាមេរិក ហើយបាននិយាយថា លោកនឹងធ្វើជាអធិបតីក្នុងការផ្ទេរអំណាចតាមលំដាប់លំដោយសម្រាប់លោក Trump ជាបុគ្គលដែលលោកបានស្តីបន្ទោសយ៉ាងខ្លាំងចំពោះការព្យាយាមកែប្រែលទ្ធផលបោះឆ្នោតដែលលោក Trump បានចាញ់លោក Biden ក្នុងឆ្នាំ ២០២០ ខណៈនៅឆ្នាំ២០២៤នេះ លោក Trump ក៏បានលើកឡើងពីការអះអាងគ្មានមូលដ្ឋាននៃការក្លែងបន្លំការបោះឆ្នោតផងដែរ។ លោក Biden បាននិយាយថាខ្ញុំនឹងបំពេញពាក្យសម្បថរបស់ខ្ញុំ ហើយខ្ញុំនឹងគោរពរដ្ឋធម្មនុញ្ញ។ នោះហើយជាអ្វីដែលប្រជាជនអាមេរិកសមនឹងទទួលបាន ។ សមាជិកគណបក្សប្រជាធិបតេយ្យមួយចំនួនបានស្តីបន្ទោសលោក Biden វ័យ៨១ ឆ្នាំចំពោះការបរាជ័យរបស់លោកស្រី Harris ដោយនិយាយថាលោកមិនគួរស្វែងរកការបោះឆ្នោតឡើងវិញទេ។ លោក…
-

លោក ពូទីន អបអរជ័យជម្នះលោក ត្រាំ ហើយថារុស្ស៊ី ត្រៀមរួចជាស្រេចសម្រាប់កិច្ចសន្ទនា
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កាលពីថ្ងៃព្រហស្បតិ៍ (០៧ វិច្ឆិកា) បានអបអរសាទរចំពោះលោក ដូណាល់ ត្រាំ (Donald Trump) ដែលបានឈ្នះការបោះឆ្នោតនៅសហរដ្ឋអាមេរិក ហើយបានសរសើរលោកចំពោះការបង្ហាញពីភាពក្លាហាន នៅពេលដែលខ្មាន់កាំភ្លើងព្យាយាមធ្វើឃាត ហើយក៏និយាយថា ទីក្រុងមូស្គូ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនាជាមួយប្រធានាធិបតីជាប់ឆ្នោតមកពីគណបក្សសាធារណរដ្ឋរូបនេះ។ នៅក្នុងសុន្ទរកថាជាសាធារណៈលើកដំបូងរបស់ខ្លួនចាប់តាំងពីការឈ្នះរបស់លោក ត្រាំ មេដឹកនាំរុស្ស៊ីរូបនេះលើកឡើងថា លោក ត្រាំ បានប្រតិកម្មយ៉ាងក្លាហានដូចបុរសពិត ក្នុងអំឡុងពេលប៉ុនប៉ងធ្វើឃាតក្នុងការជួបជុំយុទ្ធនាការនៅរដ្ឋ Pennsylvania កាលពីខែកក្កដា។ លោក ពូទីន បាននិយាយនៅឯក្លឹបពិភាក្សា វ៉ាល់ដៃ (Valdai) នៅទីក្រុង សូឈី (Sochi) របស់រុស្ស៊ីថា “តាមគំនិតរបស់ខ្ញុំ លោកធ្វើបានត្រឹមត្រូវណាស់ ក្លាហានដូចបុរសពិតៗ ហើយខ្ញុំក៏សូមឆ្លៀតឱកាសនេះ ដើម្បីអបអរសាទរចំពោះជ័យជម្នះក្នុងការបោះឆ្នោតរបស់លោក»។ លោក ពូទីន បានសង្កត់ធ្ងន់ថា ការលើកឡើងរបស់លោក ត្រាំ ក្នុងពេលយុទ្ធនាការបោះឆ្នោតអំពីអ៊ុយក្រែន និងការស្តារទំនាក់ទំនងជាមួយរុស្ស៊ី ស័ក្ដិសមនឹងទទួលបានការយកចិត្តទុកដាក់។ គួររម្លឹកថា លោក ត្រាំ ធ្លាប់និយាយក្នុងអំឡុងពេលធ្វើយុទ្ធនាការថា…
-

-

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាគាំទ្រកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គលើកទី៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍កាន់តែប្រសើរ តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍»
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទកថា ក្នុងកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គលើកទី៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍កាន់តែប្រសើរ តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍» នៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ចាក់ថា កម្ពុជា គាំទ្រកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គលើកទី៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍កាន់តែប្រសើរ តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍»។ ក្នុងឱកាសនោះសម្ដេចធិបតី បានបានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងក្នុងការតាក់តែងយុទ្ធសាស្រ្ដ ស្ដីពីនវានុវត្តន៍សម្រាប់ការអភិវឌ្ឍអនុតំបន់មេគង្គឆ្នាំ២០២៣ និងស្វាគមន៍ចំពោះគំនិតផ្គួចផ្ដើម មូលនិធិនវានុវត្តន៍ត្តសម្រាប់អនុតំបន់មេគង្គ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានយល់ស្របតាមការវាយតម្លៃថា ប្រទេសក្នុងអនុតំបន់ទន្លេមេគង្គមានភាពចាំបាច់ក្នុងការពន្លឿនសកម្មភាព ជំរុញវឌ្ឍនភាព និងត្រូវកំណត់ដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមានឡើងនៅក្នុងអនុតំបន់ទន្លមេគង្គ។ ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា សម្ដេចមានសេចក្ដីសោមនស្សដែលបានឃើញនូវវឌ្ឍភាពដែលគួរឱ្យគត់សម្គាល់ដែលបណ្ដាលក្រុមការងារ តាមវិស័យនៃកិច្ចសហប្រតិបត្តិការ និងការងារពាក់ព័ន្ធសម្រេចបាននៅក្នុងការអនុវត្តយុទ្ធសាស្រ្ដ និងផែនការសកម្មភាពនាពេលកន្លងទៅនេះ ចំពោះកិច្ចការងារមហាអនុតំបន់ទន្លេមេគង្គ។ ឯកឧត្តមបញ្ជាក់ថា កិច្ចប្រជុំកំពូលទាំងនេះបានពិនិត្យលើសមិទ្ធិផលដែលសម្រេចបាន និងកំណត់ទិសដៅ អនាគត សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជា ពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសសមាជិក ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនក្នុងតំបន់ ព្រមទាំងបង្ហាញផងដែរអំពីសារៈសំខាន់ នៃសន្តិភាពប្រកបដោយនិរន្តភាព…
-

អ្នកប្រជាធិបតេយ្យដែលខឹងសម្បារ បន្ទោសលោក Biden ចំពោះបរាជ័យរបស់លោកស្រី Harris
កំហឹង និងការរកមុខអ្នកទទួលកំហុស បានកើនឡើងក្នុងចំណោមសមាជិកបក្សប្រជាធិបតេយ្យកាលពីថ្ងៃពុធ (០៦ វិច្ឆិកា) បន្ទាប់ពីអនុប្រធានាធិបតី លោកស្រី Kamala Harris បានចាញ់ការបោះឆ្នោត ដែលធ្វើឱ្យមន្ត្រីបក្ស និងអ្នកបោះឆ្នោតមួយចំនួនអាក់អន់ចិត្ត។ លោកស្រី Harris បានចាញ់ប្រៀបទល់នឹងគូប្រជែងខាងបក្សសាធារណរដ្ឋ គឺលោក Donald Trump ដោយសារទើបតែបានចូលរួមការប្រកួតប្រជែងយ៉ាងក្ដៅគគុកនោះកាលពីជាងបីខែមុនប៉ុណ្ណោះ ប៉ុន្តែដើមទងនៃបរាជ័យរបស់លោកស្រី បានធ្វើឱ្យអ្នកប្រជាធិបតេយ្យមួយចំនួនចោទសួរពីអនាគតរបស់គណបក្ស។ ការរិះគន់ខ្លាំងបំផុតគឺទៅលើការចោទប្រកាន់ថា បក្សប្រជាធិបតេយ្យបានកុហកអ្នកគាំទ្រអំពីកាយសម្បទាផ្លូវចិត្តរបស់លោកប្រធានាធិបតី Joe Biden រហូតដល់ការជជែកដេញដោលតាមទូរទស្សន៍ដ៏រអាក់រអួលជាមួយលោក Trump ក្នុងខែមិថុនា ទើបក្ដីបារម្ភក៏លេចចេញមក ហើយទីបំផុតនាំឱ្យប្រធានាធិបតីរូបនេះចាកចេញពីការប្រជែងអាណត្តិថ្មី រួចប្រគល់ទៅឱ្យលោកស្រី Harris។ ម្ចាស់ជំនួយពីបក្សប្រជាធិបតេយ្យម្នាក់បានលើកឡើងថា “ហេតុអ្វីបានជាលោក Joe Biden បន្តទ្រាំទ្រយូរបែបនោះ? លោកមិនគួរលាក់បាំងបញ្ហាសុខភាពរបស់ខ្លួនឡើយ ហើយគួរតែលែងដៃឱ្យលឿនជាងនេះ”។ មន្ត្រីបក្សប្រជាធិបតេយ្យម្នាក់បានស្តីបន្ទោស “ការប្រព្រឹត្តមិនត្រឹមត្រូវ” ដោយក្រុមផ្ទៃក្នុងរបស់លោក Biden ដោយរិះគន់ក្រុមទំនាក់ទំនង និងក្រុមនយោបាយរបស់សេតវិមានថា “គ្មាននរណាម្នាក់ប្រាប់លោក Biden តាមត្រង់ថាមិនអាចទៅរួចទេ ដែលនាំឱ្យមានបរាជ័យដូចថ្ងៃនេះ”៕
-

លោក Trump ឈ្នះ គោលនយោបាយពាណិជ្ជកម្ម អាស៊ីចាញ់ ខណៈកត្តាហានិភ័យកើនឡើង
ផ្ទុះប្រតិកម្មយ៉ាងខ្លាំងរាប់ចាប់ពីនៅក្នុងរូបិយប័ណ្ណអាស៊ី រហូតដល់ការរំពឹងទុករបស់ប្រព័ន្ធផ្សព្វផ្សាយដ៏គួរឱ្យបារម្ភអំពីអ្វីដែលកំពុងរង់ចាំនៅខាងមុខ វាច្បាស់ណាស់ថាជោកជ័យដ៏ធំរបស់លោក Donald Trump គឺជាការផ្លាស់ប្តូរហ្គេមដ៏សម្បើម។ ការធ្លាក់ចុះនៃភាគហ៊ុនរបស់ចិន និងប្រាក់យ័ន បង្ហាញពីរបៀបដែលក្រុមអ្នកវិនិយោគកំពុងរៀបចំឡើងវិញយ៉ាងឆាប់រហ័សនូវវិធីសាស្រ្តរបស់ពួកគេទប់ទល់ហានិភ័យ និងឱកាសហិរញ្ញវត្ថុសកល។ ប្រាក់ដុល្លារបានហក់ឡើង នៅពេលបណ្ដាញសារព័ត៌មាន និយាយថាលោក Trump ជាប់ឆ្នោតអាណត្តិទីពីរ។ ភាគហ៊ុនរបស់អាមេរិកបានហក់ឡើង ខណៈតម្លៃរូបិយប័ណ្ណគ្រីបតូលោតឡើងដែរ។ ទិន្នផលមូលបត្ររតនាគារសហរដ្ឋអាមេរិកបានកើនឡើងខ្ពស់ផងដែរ។ គោលនយោបាយពាណិជ្ជកម្មរបស់លោក Trump ដែលអាស៊ីមាននៅក្នុងចិត្ត នឹងកើតឡើង។ ការគ្រប់គ្រងសេតវិមានជាលើកទី២របស់លោកTrump ប្រាកដជានឹងត្រូវតាមដានកាន់តែខ្លាំង ដោយធ្វើឱ្យសេដ្ឋកិច្ច ដែលផ្តោតលើការនាំចេញរបស់អាស៊ីស្ថិតក្នុងគ្រោះថ្នាក់។ ដោយតែងតែមានគោលដៅលើប្រទេសចិន ផែនការដំឡើងពន្ធ៦០% របស់លោក Trump នឹងធ្វើឱ្យប៉ះពាល់ដល់ប្រទេសជប៉ុន កូរ៉េខាងត្បូង ថៃ វៀតណាម និងសេដ្ឋកិច្ចជំរុញពាណិជ្ជកម្មផ្សេងទៀត។ ការធ្លាក់ចុះនៃលំហូរដឹកជញ្ជូនមិនអាចគណនាបានទេ។ សម្រាប់អាស៊ី សេណារីយ៉ូដែលល្អបំផុតគឺការគំរាមកំហែងពន្ធរបស់លោក Trump គឺជាយុទ្ធសាស្ត្រចរចាច្រើនជាងការសម្រេច។ សេដ្ឋវិទូនៅក្រុមហ៊ុន Goldman Sachs គិតថាលោក Trump នឹងដំឡើងពន្ធតែ២០%ប៉ុណ្ណោះលើប្រទេសចិន៕
-

ជនអន្តោប្រវេសន៍នៅព្រំដែន ប្រឈមភាពមិនច្បាស់លាស់លើដំណើរការសិទ្ធិជ្រកកោន បន្ទាប់ពីជ័យជម្នះរបស់លោក Trump
ជនអន្តោប្រវេសន៍នៅក្នុងទីក្រុងនានាតាមព្រំដែនប្រទេសម៉ិកស៊ិក បានបង្ហាញការព្រួយបារម្ភ កាលពីថ្ងៃពុធ អំពីផលប៉ះពាល់ខ្លាំងនៃជ័យជម្នះរបស់លោក Donald Trump លើដំណើរការស្វែងរកសិទ្ធិជ្រកកោនរបស់ពួកគេ និងព្រួយបារម្ភថា ផែនការរបស់ពួកគេដើម្បីចូលទៅក្នុងសហរដ្ឋអាមេរិក អាចត្រូវបានបង្អាក់។ ជនអន្តោប្រវេសន៍នៅតាមបណ្តោយព្រំដែនប្រទេសម៉ិកស៊ិក-អាមេរិក ជាពិសេសនៅក្នុងទីក្រុងដូចជា Ciudad Juarez និងទីក្រុង Tijuana មានការព្រួយបារម្ភអំពីអនាគតនៃកម្មវិធី CBP-ONE ជាមធ្យោបាយដ៏សំខាន់មួយក្នុងការចូលទៅក្នុងសហរដ្ឋអាមេរិកដោយស្របច្បាប់ បន្ទាប់ពីជ័យជម្នះរបស់លោក Trump។ ជនអន្តោប្រវេសន៍ជាច្រើនព្រួយបារម្ភថា ការណាត់ជួបដែលពួកគេបានរង់ចាំជាច្រើនខែមកក្រោមកម្មវិធីនេះ អាចត្រូវបានលុបចោល ដោយធ្វើឱ្យពួកគេស្ថិតក្នុងភាពមិនច្បាស់លាស់។ ដោយមានគោលជំហរដ៏តឹងរ៉ឹងជាប្រវត្តិសាស្ត្ររបស់លោក Trump លើការធ្វើអន្តោប្រវេសន៍ ជាពិសេសចំពោះសហគមន៍អាមេរិកឡាទីន ជនអន្តោប្រវេសន៍មួយចំនួននៅទីក្រុង Tijuana ជាប់ព្រំដែនរដ្ឋកាលីហ្វ័រនីញ៉ា មានមន្ទិលសង្ស័យអំពីលទ្ធភាពនៃការបន្ធូរបន្ថយពីប្រធានាធិបតីទើបជាប់ឆ្នោត។ ប៉ុន្តែ ទោះជាយ៉ាងណា ពួកគេនៅតែសង្ឃឹមថា លោក Trump អាចនៅរក្សាកម្មវិធី CBP-ONE ឬណែនាំគំនិតថ្មី ដើម្បីគ្រប់គ្រងការធ្វើអន្តោប្រវេសន៍។ សកម្មជនក្នុងតំបន់ បានគាំទ្រពីការព្រួយបារម្ភរបស់ជនអន្តោប្រវេសន៍ ដោយបារម្ភថា ភាពមិនប្រាកដប្រជា អាចជំរុញឱ្យមនុស្សកាន់តែច្រើនព្យាយាមឆ្លងកាត់ដ៏គ្រោះថ្នាក់ និងមិនទៀងទាត់ ចូលទៅក្នុងសហរដ្ឋអាមេរិក។