Category: ព័ត៌មានជាតិ
-

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។ របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖ ១- ពិនិត្យ និងសម្រេចលើរបាយការណ៍សង្ខេបស្តីពីលទ្ធផល និងសកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ នីតិកាលទី៥។ ២- កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភា លើកទី២ នីតិកាលទី៥។ ៣-ផ្សេងៗ៕
-

សិស្សនិទ្ទេស A ភ្នំពេញស្ថិតលំដាប់ទី១ ,សៀមរាបទី២ និង កណ្តាលទី៣
ភ្នំពេញ៖ ក្រសួងអប់រំយុវជន និង កីឡាបានឱ្យដឹងពីលទ្ធផលនៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ រឺ ហៅថាបាក់ឌុប ដោយក្នុងនេះបង្ហាញថា ៖ បេក្ខជនដែលជាប់និទ្ទេសAដោយក្នុងនេះនៅរាជធានីភ្នំពេញជាប់លំដាប់ទី ១ដោយមានចំនួនសរុប ៦៩០ នាក់ ,ខេត្តសៀមរាប លំដាប់ទី២ ខេត្ត កណ្តាល ចំនួន ២២១នាក់ លំដាប់ទី៣ បានទៅ ខេត្ត កណ្តាលចំនួន ២១៦នាក់,លំដាប់ទី៤ បានទៅ១៣៨នាក់ និងទី៥បានទៅខេត្ត បសត់ដំបង១៣០នាក់។ គួរបញ្ជាក់ថាការប្រឡងបាក់ឌុបឆ្នាំនេះបេក្ខជនជាប់សរុប ចំនួន ១០៦៣៥១ នាក់ រឺស្មើនឹង៧៩ ភាគរយ។ សម្រាប់បេក្ខជនជាប់និទ្ទេស A មានចំនួន ២២១៦ និទ្ទេសB ៩៧០១ នាក់,និទ្ទេស C ២២៦៧៥ , និទ្ទេស D ៣៦ ៦៨៣ និងនិទ្ទេសE ៣៥០៧៦នាក់៕ ដោយ ៖ ម៉ាដេប៉ូ
-

មេហេបូឡាសថ្មីព្រមានបញ្ជូន Drone ចូលដល់បន្ទប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល
បរទេស៖ លោក Naim Qassem ដែលទើបត្រូវបានតែងតាំង ជាមេដឹកនាំថ្មី របស់ក្រុមសកម្មប្រយុទ្ធ ហេបូឡាស បាននិយាយថា ក្រុមរបស់ខ្លួនកំពុងងើបឡើងវិញ ក្រោយពីការវាយប្រហារ ជាបន្តបន្ទាប់ របស់អ៊ីស្រាអែល រួមទាំង ការសម្លាប់អតីតមេដឹកនាំមុន គឺលោក Hasan Nasrallah ក្នុងនោះ បានព្រមានថា យន្តហោះគ្មានមនុស្សបើក ឬ Drone អាចហោះចូលទៅដល់បន្ទប់ នាយករដ្ឋមន្រី្តអ៊ីស្រាអែល តែម្តង។ លោក Naim Qassem បាននិយាយ នៅក្នុងសុន្ទរកថាលើកដំបូង បន្ទាប់ពីឡើងកាន់តំណែងថ្មីនេះ កាលពីថ្ងៃពុធថា ក្រុមហេសបូឡា បានចាប់ផ្តើមងើបឡើងវិញ ដោយការបំពេញចន្លោះប្រហោង និង ចាប់ផ្តើមការងារ រៀបចំអ្វីៗគ្រប់យ៉ាង ក្រោយការធ្វើព្យុះភ្លៀងបន្តបន្ទាប់ ពីសំណាក់អ៊ីស្រាអែល។ លោក Qassem បាននិយាយថា «ពួកសត្រូវ! ត្រូវតែដឹងថា ការទម្លាក់គ្រាប់បែករបស់អ្នក ទៅលើភូមិ និងទីក្រុងរបស់យើង នឹងមិនធ្វើឱ្យយើង ដកថយទេ ហើយការតស៊ូ គឺកាន់តែខ្លាំង ហើយអាចបញ្ជូនយន្តហោះគ្មានមនុស្សបើក ទៅកាន់បន្ទប់…
-
![[UPDATE] អេស្ប៉ាញកំពុងប្រឈមគ្រោះមហន្តរាយទឹកជំនន់ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ខណៈអ្នកស្លាប់កើនឡើងដល់៩៥ នាក់](http://165.232.167.198/wp-content/uploads/2024/10/photo_2024-10-31_08-19-41.jpg)
[UPDATE] អេស្ប៉ាញកំពុងប្រឈមគ្រោះមហន្តរាយទឹកជំនន់ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ខណៈអ្នកស្លាប់កើនឡើងដល់៩៥ នាក់
ប្រទេសអេស្ប៉ាញកំពុងប្រឹងប្រែងទប់ទល់នឹងគ្រោះមហន្តរាយទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយមនុស្សយ៉ាងហោចណាស់៩៥ នាក់បានស្លាប់ និងរាប់សិបនាក់ទៀតបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងវាយប្រហារខេត្តភាគខាងកើត ទីក្រុង វ៉ាឡេនសៀ (Valencia) និងនៅតំបន់ផ្សេងទៀត។ ភ្លៀងធ្លាក់យ៉ាងគំហុកកាលពីថ្ងៃអង្គារ បានបង្កជាទឹកជំនន់ដ៏គំហុក ដែលបានហូរកួចនាំស្ពាន និងអគារទៅតាមកម្លាំងទឹក និងបង្ខំមនុស្សឱ្យឡើងលើដំបូល ឬតោងដើមឈើដើម្បីរស់។ លោកនាយករដ្ឋមន្ត្រី Pedro Sanchez បានប្រកាសកាន់ទូទាំងប្រទេសរយៈពេលបីថ្ងៃ ខណៈ ស្ថានភាពធ្ងន់ធ្ងរនៅតែបន្ត ដោយមានវិធានការរឹតត្បិតលើកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះមួយចំនួន។ រដ្ឋាភិបាលនិយាយថា ចំនួនអ្នកស្លាប់ត្រូវគេបារម្ភថានឹងកើនឡើង ខណៈមានអ្នកបាត់ខ្លួនជាច្រើន។ មនុស្សយ៉ាងហោចណាស់៩២ នាក់ត្រូវបានកត់ត្រានៅក្នុងទីក្រុងវ៉ាឡេនសៀ ដោយពីរនាក់ទៀតនៅ តំបន់ស្វយ័ត ខាស្ទីឡា -ឡា ម៉ាន់ចា (Castilla-La Mancha) ទៅភាគខាងលិចរបស់ទីក្រុង វ៉ាឡេនសៀ និងម្នាក់ទៀតនៅនៅតំបន់ម៉ាឡាហ្កា(Málaga) ជាបុរសជនជាតិអង់គ្លេសវ័យ៧១ឆ្នាំដែលបានស្លាប់នៅក្នុងមន្ទីរពេទ្យបន្ទាប់ពីត្រូវបានជួយសង្គ្រោះពីផ្ទះរបស់លោក។ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅពេលនេះ គឺជាចំនួនដ៏ច្រើនបំផុតរបស់ប្រទេសនេះ ចាប់តាំងពីឆ្នាំ១៩៧៣មក នៅពេលមនុស្សយ៉ាងហោចណាស់ ១៥០ នាក់ត្រូវបានគេសន្និដ្ឋានថាបានស្លាប់ ក្នុងគ្រោះទឹកជំនន់ដ៏មហន្តរាយបំផុតមិនធ្លាប់មានរបស់ប្រទេសនេះនៅភាគអាគ្នេយ៍៕
-

-

អគ្គនាយកដ្ឋានពន្ធដារ ច្រានចោលទាំងស្រុងចំពោះការលើកឡើងថា «បង្គាប់ឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបង់ពន្ធជាង ១៨លានរៀល ឬស្មើជិត៥ពាន់ដុល្លារ»
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺមួយ ដោយបានប្រកាស់ច្រានចោលទាំងស្រុង ចំពោះការលើឡើងថា «បានបង្គាប់ឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបង់ពន្ធជាង ១៨លានរៀល ឬស្មើជិត៥ពាន់ដុល្លារ»។ សេចក្តីបំភ្លឺរបស់ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសង្កេតឃើញថា មានការលើកឡើងតាមបណ្ដាញព័ត៌មាន និងបណ្ដាញសង្គមមួយចំនួន ជាពិសេសវិទ្យុបារាំងអន្តរជាតិ RFI តាមរយៈគេហទំព័រ Facebook នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ដែលមានខ្លឹមសារថា «សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យកំពុងប្រឈមនឹងការបិទទ្វារ ខណៈដែលឱសានវាទនៃការបង់ពន្ធចូលរដ្ឋនឹងផុតកំណត់នៅសប្តាហ៍ក្រោយ។ នេះបើតាមលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៩ ខែតុលានេះ។ តាមលោកស្រី អ៊ុក ឆាយ៉ាវី ក្រសួងសេដ្ឋកិច្ចបានបង្គាប់ឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបង់ពន្ធជាង ១៨លានរៀល ឬស្មើជិត ៥ពាន់ដុល្លារ។ តែលោកស្រីអះអាងថា សមាគមគ្មានលទ្ធភាពបង់ពន្ធទេ ដោយសារតែសមាគមគ្មានប្រាក់ចំណូល ហើយបុគ្គលិកក៏សុទ្ធជាអ្នកធ្វើការងារដោយស្ម័គ្រចិត្ត»។ អគ្គនាយកដ្ឋានពន្ធដារ «សូមធ្វើការច្រានចោលទាំងស្រុងនូវការលើកឡើងនេះ ដែលជាការអះអាង ពុំបានឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវលើអគ្គនាយកដ្ឋានពន្ធដារ។ អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការបញ្ជាក់ជូនសាធារណជនជ្រាបថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ពុំទាន់បានចុះបញ្ជីពន្ធដារនៅឡើយ…
-

ចិនថាតៃវ៉ាន់អាចនឹងត្រូវអាមេរិកបោះបង់ចោល ប្រសិនបើលោក ត្រាំ ឈ្នះឆ្នោត
(ប៉េកាំង)៖ នៅថ្ងៃពុធនេះ រដ្ឋាភិបាលចិន បានលើកឡើងដោយប្រយោលថា ប្រសិនបើលោក ដូណាល់ ត្រាំ ជាអ្នកទទួលជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នោះលោកអាចនឹងបោះបង់ចោលកោះតៃវ៉ាន់ ដ្បិតសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក គឺបានផ្តោតសំខាន់លើគោលនយោបាយ «យកអាមេរិកផ្ទាល់ជាអាទិភាពទីមួយ»។ នេះតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤។ អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត អតីតប្រធានាធិបតីអាមេរិករូបនេះ ដែលឥឡូវជាបេក្ខជនប្រធានាធិបតីនៃបក្សសាធារណរដ្ឋ ធ្លាប់បានធ្វើការអត្ថាធិប្បាយប៉ុន្មានលើកថា កោះតៃវ៉ាន់ ដែលត្រូវប្រទេសចិនចាត់ទុកជាផ្នែកនៃទឹកដីរបស់ខ្លួន គួរតែបង់ថ្លៃការពារ ហើយលោកបានចោទប្រកាន់ដែនកោះនេះថា ដណ្តើមយកអាជីវកម្មបន្ទះឈីបរបស់អាមេរិក។ នៅពេលត្រូវបានសាកសួរអំពីសម្តីរបស់លោក ត្រាំ ពាក់ព័ន្ធនឹងតៃវ៉ាន់ អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន បាននិយាយថា ប្រជាជនតៃវ៉ាន់ដឹងយ៉ាងច្បាស់ថា អ្វីដែលសហរដ្ឋអាមេរិកតែងប្រកាន់ខ្ជាប់នោះ គឺការយកអាមេរិកខ្លួនឯងផ្ទាល់ ធ្វើជាអាទិភាពទីមួយ។ ការយកអាមេរិកធ្វើជាអាទិភាពទីមួយ ឬ American first គឺជាគោលនយោបាយ របស់លោក ត្រាំ ដែលផ្តោតលើការយកផលប្រយោជន៍អាមេរិក ជាអាទិភាពចម្បង។ អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ប្រជាជនតៃវ៉ាន់ក៏ដឹងដែរថា នៅពេលណាមួយ តៃវ៉ាន់ប្រហែលត្រូវប្រែក្លាយពី «កូនអុក» ទៅជា…
-

-

-

កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ចាមបន្តចុះបង្រ្កាបបទល្មើសជលផលតាមដងព្រែកក្នុងឃុំស្តៅ ស្រុកកងមាស
កម្លាំងជំនាញ នៃខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួនបីទីតាំងតាមដងព្រែកស្ថិតក្នុងឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។ ដោយមានបទបញ្ជាពី ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យមន្ត្រីជំនាញជលផលកំពង់ចាម បន្តចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅតាមដងព្រែកជាបន្តបន្ទាប់។ ជាក់ស្ដែង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ដឹកនាំដោយ លោក លី ស្រ៊ី នាយខណ្ឌស្តីទីជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកកងមាស និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ ដោយមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួនបីករណី។ ជាលទ្ធផល ក្រុមការងារ បានបំផ្លាញ់ចោលនូវ ឧបករណ៍ដាយចាប់ត្រីធំៗ ចំនួន៤មាត់ក្នុងដងព្រែក ក្នុងភូមិសាស្ត្រឃុំស្តៅ ស្រុកកងមាស។ គូសបញ្ជាក់ផងដែរថា ជាលទ្ធផលបង្ក្រាបបទល្មេីស និងការទប់ស្កាត់បទល្មើសនេសាទនៅរដូវបិទនេសាទឆ្នាំ២០២៤នេះ ខណ្ឌជលផលកំពង់ចាម បានសហការជាមួយកងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញានោះ បានចំនួន១១៨ករណីក្នុងនោះដែរ៖ មន្ត្រីជំនាញបានបំផ្លាញ់ចោលវត្ថុតាងមានឧបករណ៍ខុសច្បាប់បានចំនួន១១៣ករណី និងបានចាក់ប្រលែងកូនត្រីចម្រុះចំនួន៣១៥៨គីឡូក្រាម និងដោយឡែកមន្ត្រីជំនាញបានបញ្ជូនវត្ថុតាងបទល្មើសច្បាប់នេសាទទៅតុលាការ៥ករណី ក្នុងនោះឃាត់រថយន្តបាន២គ្រឿង រ៉ម៉ក់ម៉ូតូមួយគ្រឿង និងឃាត់ខ្លួនមនុស្សបានម្នាក់បញ្ជូនទៅតុលាការផងដែរ៕