Category: ព័ត៌មានជាតិ
-

ឯកឧត្តមអភិសន្តិបណ្ឌិត ជំរុញដល់មន្ត្រីយកចិត្តទុកដាក់រឹងបន្តឹងការគ្រប់គ្រងជនបរទេស
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញមន្ត្រីអគ្គនាយករដ្ឋានអន្តោប្រវេសន៍ ត្រូវបានយកចិត្តទុកដាក់បន្ថែមទៀត ទៅលើការងារអន្តោប្រវេសន៍នេះ រួមទាំងរឹតបន្តឹងជនបរទេស ដែលចេញចូល និងស្នាក់នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងខេត្តគោលដៅមួយចំនួន ។ ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣១ ខែតុលានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានកត់សម្គាល់អំពីលទ្ធផលការងារ ថាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានខិតខំសម្រួច និងអភិវវឌ្ឍន៍ជាបន្តបន្ទាប់ ទាំងរចនាសម្ព័ន្ធ អភិបាលកិច្ច និងបច្ចេកវិទ្យា ខណៈលទ្ធផលការងារទីពីរ គឺការរៀបចំផែនការយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ (២០២៤-២០២៨) ។ ប្រមុខក្រសួងមហាផ្ទៃ បានកត់សម្គាល់អំពីប្រសិទ្ធភាព ការអនុវត្តច្បាប់ រួមទាំងការងារអន្តោប្រវេសន៍ មានការគ្រប់គ្រងច្រកទ្វារ ការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា គ្រប់គ្រងទិន្នន័យភ្ញៀវចូល-ចេញប្រទេស ការគ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពការស្នាក់នៅជនបរទេស ការងារស៊ើបអង្កេត និងអនុវត្តនីតិវិធី ការដំណើរការប្រព័ន្ធ e-GDI សម្រាប់គ្រប់គ្រងទិន្នន័យមន្រ្តី ការដំណើរការកម្មវិធីសាលកបត្រអេឡិចត្រូនិក Cambodia e-Arrival និងការផ្តល់សេវាអន្តោប្រវេសន៍ ដល់ភ្ញៀវជាតិ និងអន្តរជាតិ។ ជាមួយនេះ ឯកឧត្តមអភិសន្តិបណ្ឌិត…
-
![[UPDATE] អេស្ប៉ាញកាន់ទុក្ខ ខណៈចំនួនអ្នកស្លាប់កើនឡើងដល់ជិត១៦០នាក់ក្នុងគ្រោះទឹកជំនន់ដ៏មហន្តរាយ](http://165.232.167.198/wp-content/uploads/2024/11/photo_2024-10-31_18-58-55.jpg)
[UPDATE] អេស្ប៉ាញកាន់ទុក្ខ ខណៈចំនួនអ្នកស្លាប់កើនឡើងដល់ជិត១៦០នាក់ក្នុងគ្រោះទឹកជំនន់ដ៏មហន្តរាយ
ចំនួនអ្នកស្លាប់បានកើនឡើងដល់១៥៨នាក់ ពីចំនួន៩៥នាក់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅក្នុងគ្រោះមហន្តរាយទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតរបស់ប្រទេសអេស្ប៉ាញជាច្រើនជំនាន់មិនធ្លាប់មាន ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងប្រជែងពេលវេលាដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត។ កាលពីថ្ងៃព្រហស្បតិ៍បុគ្គលិកសង្គ្រោះជាង១.២០០នាក់ដោយមានជំនួយពីយានដ្រូនផង ត្រូវបានបញ្ជូនទៅបេសកកម្មជួយសង្គ្រោះ ស្របពេលភ្លៀងនៅតែបន្តគំរាមកំហែងផ្នែកខ្លះនៃប្រទេសនេះ។ លោកនាយករដ្ឋមន្ត្រី Pedro Sanchez បានប្រាប់ជនរងគ្រោះក្នុងដំណើរចុះពិនិត្យស្ថានភាពទឹកជំនន់ទៅកាន់សហគមន៍ដែលរងផលប៉ះពាល់ថា ឥឡូវនេះអ្វីដែលសំខាន់បំផុត គឺត្រូវជួយសង្គ្រោះជីវិតមនុស្សឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ប៉ុន្តែនៅតាមទីប្រជុំជនមួយចំនួនដែលរងគ្រោះខ្លាំងបំផុតក្នុងទឹកជំនន់កាលពីយប់ថ្ងៃអង្គារសប្ដាហ៍នេះ ក្រុមអ្នកសង្រ្គោះនៅតែបំពេញភារកិច្ចក្នុងការស្រង់សាកសពចេញពីល្បប់ និងកម្ទេចកម្ទីផ្សេងៗ។ ការស្លាប់យ៉ាងហោចណាស់ ១៥៥ នាក់ត្រូវបានកត់ត្រានៅក្នុងទីក្រុង បាឡេនសៀ(Valencia) ខណៈ ពីរនាក់ទៀតត្រូវបានកត់ត្រានៅ តំបន់ស្វយ័ត ខាស្ទីឡា -ឡា ម៉ាន់ចា (Castilla-La Mancha) នៅភាគខាងលិចនៃខេត្ត បាឡេនសៀ និងម្នាក់ទៀតជាបុរសជនជាតិអង់គ្លេសនៅសហគមន៍ អង់ដាលូសៀ( Andalusia) ។
-

-

-

-

-

-

-

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។ របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖ ១- ពិនិត្យ និងសម្រេចលើរបាយការណ៍សង្ខេបស្តីពីលទ្ធផល និងសកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ នីតិកាលទី៥។ ២- កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភា លើកទី២ នីតិកាលទី៥។ ៣-ផ្សេងៗ៕
-

សិស្សនិទ្ទេស A ភ្នំពេញស្ថិតលំដាប់ទី១ ,សៀមរាបទី២ និង កណ្តាលទី៣
ភ្នំពេញ៖ ក្រសួងអប់រំយុវជន និង កីឡាបានឱ្យដឹងពីលទ្ធផលនៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ រឺ ហៅថាបាក់ឌុប ដោយក្នុងនេះបង្ហាញថា ៖ បេក្ខជនដែលជាប់និទ្ទេសAដោយក្នុងនេះនៅរាជធានីភ្នំពេញជាប់លំដាប់ទី ១ដោយមានចំនួនសរុប ៦៩០ នាក់ ,ខេត្តសៀមរាប លំដាប់ទី២ ខេត្ត កណ្តាល ចំនួន ២២១នាក់ លំដាប់ទី៣ បានទៅ ខេត្ត កណ្តាលចំនួន ២១៦នាក់,លំដាប់ទី៤ បានទៅ១៣៨នាក់ និងទី៥បានទៅខេត្ត បសត់ដំបង១៣០នាក់។ គួរបញ្ជាក់ថាការប្រឡងបាក់ឌុបឆ្នាំនេះបេក្ខជនជាប់សរុប ចំនួន ១០៦៣៥១ នាក់ រឺស្មើនឹង៧៩ ភាគរយ។ សម្រាប់បេក្ខជនជាប់និទ្ទេស A មានចំនួន ២២១៦ និទ្ទេសB ៩៧០១ នាក់,និទ្ទេស C ២២៦៧៥ , និទ្ទេស D ៣៦ ៦៨៣ និងនិទ្ទេសE ៣៥០៧៦នាក់៕ ដោយ ៖ ម៉ាដេប៉ូ