Category: ព័ត៌មានជាតិ​

  • សង្ស័យ Elon Musk ធ្លាប់ជាជនអន្តោប្រវេសន៍ធ្វើការខុសច្បាប់

    សង្ស័យ Elon Musk ធ្លាប់ជាជនអន្តោប្រវេសន៍ធ្វើការខុសច្បាប់

    បរទេស ៖ ជារឿងកម្រនឹងឮ លោក Elon Musk ពិភាក្សាអំពីព័ត៌មានលម្អិត នៃការធ្វើអន្តោប្រវេសន៍ផ្ទាល់ខ្លួន របស់លោក ប៉ុន្តែ កាលពីចុងសប្តាហ៍ មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ បានបង្ហាញខ្លះៗ ក្រោយមានការសង្ស័យថា លោកធ្លាប់ធ្វើការខុសច្បាប់ ក្នុងនាមជាជនអន្តោប្រវេសន៍ នេះបើតាម CNN។ នៅក្នុងការប្រកាស ជាបន្តបន្ទាប់ នៅលើវេទិកា X បន្ទាប់ពីកាសែត Washington Post បានរាយការណ៍ថា លោក Musk បានចាប់ផ្តើមអាជីពរបស់ខ្លួន ធ្វើការដោយខុសច្បាប់ នៅសហរដ្ឋអាមេរិក នៅពេលដែលលោកមានវត្តមាន នៅតំបន់ Silicon Valley ជាការចាប់ផ្តើម នៅទសវត្សរ៍ ឆ្នាំ១៩៩០។ កាសែតនេះ បានលើកឡើងអំពីកំណត់ត្រារបស់តុលាការ ឯកសារក្រុមហ៊ុន និងអតីតសហការីអាជីវកម្ម រួមទាំង អតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុននានា ដោយអះអាងថា អ្នកវិនិយោគមានការព្រួយបារម្ភថា Musk អាច​ត្រូវនិរទេស។ Musk មិនបានឆ្លើយតប ទៅនឹងសំណើរបស់ CNN សម្រាប់ការធ្វើអត្ថាធិប្បាយ លើរបាយការណ៍នេះទេ។ លោកក៏មិនបានឆ្លើយតបទៅនឹងសំណើរបស់…

  • ក្រុមហេសបូឡា តែងតាំង លោក ណាអ៊ីម កាស្សេម ជាមេដឹកនាំថ្មី ខណៈអ៊ីស្រាអែលថានឹងគ្មានរយៈពេលយូរឡើយ

    ក្រុមហេសបូឡា តែងតាំង លោក ណាអ៊ីម កាស្សេម ជាមេដឹកនាំថ្មី ខណៈអ៊ីស្រាអែលថានឹងគ្មានរយៈពេលយូរឡើយ

    ក្រុមហេសបូឡា តែងតាំង លោក ណាអ៊ីម កាស្សេម ជាមេដឹកនាំថ្មី ខណៈអ៊ីស្រាអែលថានឹងគ្មានរយៈពេលយូរឡើយ ក្រុមប្រដាប់អាវុធលីបង់ហេសបូឡា បានតែងតាំងលោក ណាអ៊ីម កាស្សេម(Naim Qassem) ជាមេដឹកនាំថ្មីរបស់ខ្លួន កាលពីថ្ងៃអង្គារ ទី២៩ ខែតុលា ប៉ុន្តែអ៊ីស្រាអែល បាននិយាយថា ការកាន់តំណែងរបស់លោកនឹង «បណ្តោះអាសន្ន» ជាការគំរាមកំហែងជាក់ស្តែង បន្ទាប់ពីអ៊ីស្រាអែល បានសម្លាប់អ្នកបន្តតំណែងមុន លោក Hassan Nasrallah ក្នុងទីក្រុងបេរូត កាលពីជាងមួយខែកន្លងទៅនេះ។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូ អាវ ហ្គាលែន(Yoav Gallant) បានបង្ហោះនៅលើបណ្តាញ X ជាមួយនឹងរូបថត លោក កាស្សេម(Qassem) ថា «ការតែងតាំងបណ្តោះអាសន្ននេះ នឹងមិនយូរឡើយ។ កាលពីពេលមុននេះ ក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមប្រឹក្សា Shura របស់ខ្លួនបានជ្រើសរើស លោក Qassem អាយុ៧១ឆ្នាំ ស្របតាមយន្តការដែលបានបង្កើតឡើងរបស់ខ្លួន សម្រាប់ការជ្រើសរើសអគ្គលេខាធិការ។ លោក Qassem…

  • លោក Trump និងលោកស្រី Harris ខ្វែងគំនិតគ្នាយ៉ាងខ្លាំងជុំវិញ អង្គការណាតូនិងអ៊ុយក្រែន

    លោក Trump និងលោកស្រី Harris ខ្វែងគំនិតគ្នាយ៉ាងខ្លាំងជុំវិញ អង្គការណាតូនិងអ៊ុយក្រែន

    លោក Trump និងលោកស្រី Harris ខ្វែងគំនិតគ្នាយ៉ាងខ្លាំងជុំវិញ អង្គការណាតូនិងអ៊ុយក្រែន អតីតប្រធានាធិបតី លោក Donald Trump និងអនុប្រធានាធិបតី លោកស្រី Kamala Harris បានខ្វែងគំនិតគ្នាយ៉ាងខ្លាំង ជុំវិញរបៀបដោះស្រាយបញ្ហាប្រទេសអ៊ុយក្រែននិងអង្គការណាតូ ដោយលោក ស្រី Harris បានសន្យាថានឹងបន្តការគាំទ្រយ៉ាងរឹងមាំដល់ទីក្រុងគីវ និងការចូលរួមជាមួយសម្ព័ន្ធមិត្ត ខណៈលោក Trump ជំរុញពីវិធីសាស្រ្តឯកោ។ លោក Trump បានសន្យាថានឹងបញ្ចប់សង្រ្គាមមុនពេលលោកចូលកាន់តំណែង ក្នុងខែមករា ប្រសិនបើលោកទទួលជ័យជម្នះក្នុងការបោះឆ្នោត។ ក្រុមអ្នករិះគន់ ព្រួយបារម្ភថាកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់សង្រ្គាមភ្លាមៗ ទំនងជាពាក់ព័ន្ធនឹងការប្រគល់ទឹកដីទៅឱ្យរុស្ស៊ី និងបិទទ្វារចំពោះការចូលជាសមាជិករបស់អ៊ុយក្រែនជាមួយអង្គការណាតូ ដែលជាបន្ទាត់ដ៏ពិបាកសម្រាប់ទីក្រុងមូស្គូ។ អតីតប្រធានាធិបតីរូបនេះ បានរិះគន់អ៊ុយក្រែនយ៉ាងខ្លាំង ដែលពេលខ្លះ តែងតែហៅប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ថាជា «អ្នកធ្វើពាណិជ្ជកម្មដ៏អស្ចារ្យបំផុត» សម្រាប់ការទទួលបានជំនួយសន្តិសុខរាប់ពាន់លានដុល្លារពីទីក្រុងវ៉ាស៊ីនតោន។ លោក Zelensky បានជួបជាមួយ លោក Trump នៅពេលដែលលោកបានទៅធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក កាលពីខែកញ្ញា។ លោក Trump បាននិយាយទៅកាន់អ្នកសារព័ត៌មានមុនពេលជំនួបថា លោកផ្តល់ជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន…

  • រុស្ស៊ី ធ្វើសមយុទ្ធបាញ់មីស៊ីលដើម្បីហ្វឹកហ្វឺនការឆ្លើយតបដ៏ធំ ចំពោះការវាយប្រហារនុយក្លេអ៊ែរ

    រុស្ស៊ី ធ្វើសមយុទ្ធបាញ់មីស៊ីលដើម្បីហ្វឹកហ្វឺនការឆ្លើយតបដ៏ធំ ចំពោះការវាយប្រហារនុយក្លេអ៊ែរ

    រុស្ស៊ី ធ្វើតេស្តសាកល្បងការបាញ់មីស៊ីលក្នុងចម្ងាយរាប់ពាន់គីឡូម៉ែត្រ កាលពីថ្ងៃអង្គារ (២៩ តុលា) ដើម្បីនិម្មិតការហ្វឹកហ្វឺនលើការឆ្លើយតបនុយក្លេអ៊ែរ “ដ៏ធំ” ចំពោះ “ការវាយប្រហារមុន” ណាមួយពីសត្រូវ។ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានថ្លែងនៅពេលប្រកាសចាប់ផ្ដើមសមយុទ្ធនេះថា “ដោយសារភាពតានតឹងភូមិសាស្ត្រនយោបាយដែលកំពុងកើនឡើង និងការលេចឡើងនៃការគំរាមកំហែង និងហានិភ័យខាងក្រៅថ្មីៗ វាមានសារៈសំខាន់ណាស់ក្នុងការមានកងកម្លាំងយុទ្ធសាស្ត្រទំនើប និងត្រៀមខ្លួនរួចជាស្រេចគ្រប់ពេលវេលា”។ លំហាត់សមនេះបានកើតឡើងនៅគ្រាដ៏សំខាន់មួយនៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បន្ទាប់ពីរយៈពេលជាច្រើនសប្តាហ៍នៃការផ្ដល់សញ្ញារបស់រុស្ស៊ីទៅកាន់លោកខាងលិចថា ទីក្រុងមូស្គូនឹងឆ្លើយតប ប្រសិនបើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអនុញ្ញាតឱ្យទីក្រុងគីវ បាញ់មីស៊ីលរយៈចម្ងាយឆ្ងាយជ្រៅចូលទៅក្នុងប្រទេសរុស្ស៊ី។ នៅក្នុងការអត្ថាធិប្បាយតាមទូរទស្សន៍ ប្រមុខការពារជាតិ លោក អាន់ឌ្រី បេលូសូវ (Andrei Belousov) បានប្រាប់លោក ពូទីន ថា គោលបំណងនៃសមយុទ្ធនេះគឺដើម្បីអនុវត្ត “ការវាយប្រហារនុយក្លេអ៊ែរដ៏ធំដោយកងកម្លាំងវាយលុកយុទ្ធសាស្រ្ត នៅក្នុងការឆ្លើយតបទៅនឹងការវាយប្រហារនុយក្លេអ៊ែររបស់សត្រូវ”។ សមយុទ្ធនេះពាក់ព័ន្ធនឹងកម្លាំងមីស៊ីលនុយក្លេអ៊ែរទាំងបីរបស់រុស្ស៊ី គឺមីស៊ីលបាញ់ពីដី សមុទ្រ និងអាកាស៕

  • អ៊ីស្រាអែល​ព្រ.មាន​ថា​មេ​ដឹក​នាំ​ក្រុម​ហេស​បូឡា​ថ្មី​រស់​មិន​បាន​ប៉ុន្មាន​ទេ

    អ៊ីស្រាអែល​ព្រ.មាន​ថា​មេ​ដឹក​នាំ​ក្រុម​ហេស​បូឡា​ថ្មី​រស់​មិន​បាន​ប៉ុន្មាន​ទេ

    ទី​ក្រុង​បេរូត៖ ថ្មី​ៗ​នេះ ក្រុម​ហេសបូឡា​​​តែង​តាំង​មេ​ដឹក​នាំ​ថ្មី​របស់​ខ្លួន​ឈ្មោះ​ណាអ៊ីម កាសឹម ​​(Naim Qassem) ​ជំនួស​​លោក​សា​ហ្វ៊ី​ឌីន​ដែល​ត្រូវ​អ៊ីស្រាអែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​។ ក្រោយ​ការ​តែង​តាំង​នេះ​មិន​បាន​ប៉ុន្មាន​ផង​ អ៊ីស្រាអែល​និយាយ​លែប​ខាយ​បែប​ប្រមាថ​ជីវិត​របស់​មេ​ដឹក​នាំ​រូប​នេះ​​ថា​​គាត់​ឡើង​មក​កាន់​អំណាច​គ្មាន​បាន​ប៉ុន្មាន​ទេ​មុខ​ជា​ស្លាប់​ទៅ​វិញ​ជា​មិន​ខាន​។​ មេ​ដឹក​នាំ​ថ្មី​របស់​ក្រុម​ហេស​បូឡា លោក​កាសឹម រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អ៊ីស្រាអែល​ លោក​ហ្កាលេន (Yoav Gallant) បង្ហោះ​សារ​នយោបាយ​នៅ​លើ​បណ្ដាញ​អ៊ិច​ភ្ជាប់​ជា​មួយ​រូប​ថត​របស់​លោក​​កាសឹម​ថា​ «​ឡើង​កាន់​អំណាច​គ្មាន​បាន​ប៉ុន្មាន​ទេ​ចាំ​មើល​ទៅ​»។ កាល​ពី​មុន​នេះ ក្រុម​ហេស​បូឡា​សរ​សេរ​រៀប​រាប់​នៅ​ក្នុង​សេច​ក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​ថា​ក្រុម​ប្រឹក្សា​ស៊ូរ៉ា (Shura Council) ​បាន​សម្រេច​បោះ​ឆ្នោត​ជ្រើស​រើស​លោក​កាសឹម​ វ័យ​៧១​ឆ្នាំ ជា​មេ​ដឹក​នាំ​ថ្មី​ដោយ​អនុ​លោម​​ទៅ​តាម​យន្ត​ការ​ដែល​មាន​ស្រាប់​នៅ​ក្នុង​​​ការ​ជ្រើស​រើស​អគ្គ​លេខា​ធិការ​របស់​ខ្លួន​។ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អ៊ីស្រាអែល​ កាល​ពី​ឆ្នាំ​១៩៩១​​ លោក​កាសឹម​​ត្រូវ​បាន​ជ្រើស​តាំង​ជា​​​អនុ​ប្រធាន​ក្រុម​ហេស​បូឡា​​ដោយ​លោក​មូសាវី (Musawi) ដែល​ជា​អគ្គ​លេខា​ធិការ​ក្រុម​ហេស​បូឡា​កាល​ពី​ជំនាន់​នោះ​។ ​១​ឆ្នាំ​ក្រោយ​មក​ មូសាវី​ត្រូវ​អ៊ីស្រាអែល​បាញ់​សម្លាប់​នៅ​ពេល​គាត់​ជិះ​ឧទ្ធម្ភា​គ​ចក្រ​​។ មុខ​តំណែង​អគ្គ​លេខា​ធិការ​​ក៏​ធ្លាក់​ទៅ​ក្នុ​ង​ដៃ​របស់​លោក​​កាសឹម​​ ខណៈ​ដែល​លោក​ណាស្រាឡា​កាន់​តំណែង​ជា​មេ​ដឹក​នាំ​កំពូល​។ កាសឹម​ក៏​ជា​​អ្នក​នាំ​ពាក្យ​កំពូល​ម្នាក់​របស់​ក្រុម​ហេស​បូឡា​ផង​ដែរ​។ គាត់​ឧស្សាហ៍​ផ្ដល់​បទ​សម្ភាស​ជា​មួយ​អ្នក​សារ​ព័ត៌​មាន​បរ​ទេស​។ សូម្បី​តែ​ពេល​បាញ់​កាំ​ភ្លើង​ដាក់​គ្នា​រវាង​ហេស​បូឡា និង​អ៊ីស្រាអែល​ឆ្លង​ព្រំ​ដែន​កាល​ពី​ឆ្នាំ​មុន​ក៏​មាន​វត្ត​មាន​របស់​គាត់​ផង​ដែរ​។ លោក​ណាស្រាឡា​ អតីត​មេ​ដឹក​នាំ​កំពូល​របស់​ហេស​បូឡា​ ត្រូវ​អ៊ីស្រាអែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា​។ កាល​នោះ​​​គាត់​ចូល​ទៅ​សម្ងំ​លាក់​ខ្លួន​នៅ​ក្នុង​រូង​ក្រោម​ដី​ដ៏​សែន​ជ្រៅ​នៅ​តែ​គ្រាប់​បែក​អ៊ីស្រាអែល​ទម្លាក់​ឡើង​ខ្ទេច​។ ប្រភព​ខ្លះ​អះ​អាង​ថា​គ្រាប់​បែក​ដែល​អ៊ីស្រាអែល​ទម្លាក់​កាល​នោះ​មាន​ទម្ងន់​សរុប​ជាង​៨០​តោន​ ហើយ​បាន​បង្កើត​ជា​ក្រហូង​ដី​រហូត​ដល់​ជម្រៅ​ជាង​ម្ភៃ​ម៉ែត្រ​។​ កាល​នោះ គាត់​ភ្លេច​ត្រចៀក​ឃើញ​លោក​ណឺតាន់​យ៉ាហ៊ូ​ទៅ​ប្រជុំ​នៅ​អង្គ​ការ​សហ​ប្រជា​ជាតិ​ស្មាន​ថា​មិន​អី​។ ដូច្នេះ​​គាត់​​ជួប​គ្នា​ស្ងាត់​ៗ​ជា​មួយ​មន្ត្រី​ក្រោម​ឱវាទ​​របស់​គាត់​ដើម្បី​រៀប​ចំ​ផែន​ការ​ដែល​ត្រូវ​អនុ​វត្ត​ជា​បន្ត​ទៀត​​។ ក្រោយ​ការ​ស្លាប់​នោះ​មិន​បាន​ប៉ុន្មាន​ផង ក្រុម​ហេស​បូឡា​ក៏​រៀប​ចំ​​​តែង​តាំង​មេ​ដឹក​នាំ​ថ្មី​របស់​ខ្លួន​ឈ្មោះ​សា​ហ្វ៊ីឌីន​ដែល​ត្រូវ​ជា​បង​ប្អូន​ជី​ដូន​មួយ​របស់​លោក​​​ណាស្រាឡា​។ មិន​ទាន់​បាន​ប្រកាស​តែង​តាំង​ជា​ផ្លូវ​ការ​ផង​ សា​ហ្វ៊ីឌីន​ក៏​ត្រូវ​អ៊ីស្រាអែល​ទម្លាក់​គ្រាប់​បែក​ស្លាប់​ម្នាក់​ទៀត​។ ក្រៅ​ពី​ចាត់​ការ​ទៅ​លើ​មេ​ដឹក​នាំ​កំពូល​ៗ​របស់​ហេស​បូឡា អ៊ីស្រាអែល​ក៏​បាន​សម្លាប់​មេ​ដឹក​នាំ​កំពូល​ៗ​របស់​ក្រុម​ហាម៉ាស់​អស់​២​នាក់​ផង​ដែរ​គឺ​ហានីយេ​ (Haniyeh) និង​ស៊ីន​វ៉ា​…

  • មនុស្សជាង ១០០នាក់ ស្លាប់នៅហ្កាហ្សា ខណៈអាមេរិក ហៅថាជាការវាយប្រហារដ៏រន្ធត់

    មនុស្សជាង ១០០នាក់ ស្លាប់នៅហ្កាហ្សា ខណៈអាមេរិក ហៅថាជាការវាយប្រហារដ៏រន្ធត់

    មនុស្សជាង ១០០នាក់ ស្លាប់នៅហ្កាហ្សា ខណៈអាមេរិក ហៅថាជាការវាយប្រហារដ៏រន្ធត់ ‘ប្រភពពីក្រុមគ្រូពេទ្យបានប្រាប់សារព័ត៌មាន អាល់ ចាហ្ស៊ីរ៉ា (Al Jazeera) ថាមនុស្សយ៉ាងតិច ១១៥នាក់ បានស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្កាហ្សា ចាប់តាំងពីព្រឹកព្រលឹមថ្ងៃអង្គារ (២៩ តុលា) ដោយក្រសួងសុខាភិបាលហ្កាហ្សា និយាយថាតួលេខនោះរួមមានជនជាតិប៉ាឡេស្ទីនប្រហែល ១០៩នាក់ស្លាប់ និងរាប់សិបនាក់របួសក្នុងការវាយប្រហារលើអគារលំនៅដ្ឋានមួយកន្លែងនៅភាគខាងជើងនៃទីក្រុង បេត ឡាហ៊ីយ៉ា (Beit Lahiya) ហើយសហរដ្ឋអាមេរិក បានហៅហេតុការណ៍នេះថា “គួរឱ្យរន្ធត់”។ ក្រសួងសុខាភិបាលនៃដែនដីនេះបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែក និងនៅតាមដងផ្លូវ ហើយរថយន្តសង្គ្រោះបន្ទាន់ និងក្រុមអ្នកការពារស៊ីវិលមិនអាចទៅដល់ពួកគេបានទេ”។ ក្រុមគ្រូពេទ្យនិយាយថា មានកុមារយ៉ាងតិច ២០នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់។ ពុំមានការអត្ថាធិប្បាយភ្លាមៗពីអ៊ីស្រាអែលទេ ប៉ុន្តែយោធាតែងចោទសួរពីតួលេខអ្នកស្លាប់ដែលចេញផ្សាយដោយការិយាល័យព័ត៌មានគ្រប់គ្រងដោយក្រុមហាម៉ាសមួយនេះ ដោយនិយាយថាពួកគេតែងតែបំភ្លើស។ សម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនមានការព្រួយបារម្ភចំពោះចំនួនអ្នកស្លាប់ និងរបួសដ៏ខ្ពស់នេះ ដោយអ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បានហៅថាជា “ឧប្បត្តិហេតុដ៏រន្ធត់ជាមួយនឹងលទ្ធផលដ៏រន្ធត់”។ លោក Miller បានប្រាប់អ្នកយកព័ត៌មានថា មន្ត្រីអាមេរិកបានទាក់ទងទៅរដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីសួរនាំពីអ្វីដែលបានកើតឡើង ដោយបន្ថែមថា…

  • អ៊ីស្រាអែល ចុះ​ហត្ថលេខា​លើ ​កិច្ចព្រមព្រៀង​តម្លៃ ៥៣៧លាន​ដុល្លារ​អាមេរិក ដើម្បី​ជំរុញ​ប្រព័ន្ធ​ ការពារ​ឡាស៊ែរ

    អ៊ីស្រាអែល ចុះ​ហត្ថលេខា​លើ ​កិច្ចព្រមព្រៀង​តម្លៃ ៥៣៧លាន​ដុល្លារ​អាមេរិក ដើម្បី​ជំរុញ​ប្រព័ន្ធ​ ការពារ​ឡាស៊ែរ

    យេរ៉ូសាឡឹម៖ ក្រសួងការពារជាតិ អ៊ីស្រាអែលបានឲ្យដឹងថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ៥៣៧លានដុល្លារអាមេរិក ដើម្បីពង្រីកការផលិតប្រព័ន្ធ ស្ទាក់ចាប់ឡាស៊ែរ Iron Beam ដែលត្រូវបានគេរំពឹងថានឹង ចូលរួមជាមួយប្រព័ន្ធការពារ ដែនអាកាសរបស់អ៊ីស្រាអែល ក្នុងរយៈពេលប្រហែលមួយឆ្នាំ។ ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា ជាមួយនឹងក្រុមហ៊ុន បច្ចេកវិទ្យាការពារជាតិ អ៊ីស្រាអែលចំនួនពីរ ដែលជាអ្នកបង្កើតប្រព័ន្ធសំខាន់គឺ Rafael Advanced Defense Systems និង Elbit Systems ។ ប្រព័ន្ធការពារ Iron Beam គឺជាប្រព័ន្ធឡាស៊ែរ សម្រាប់ការពារអាកាសពីដី ប្រឆាំងនឹងការគំរាមកំហែង ពីលើអាកាសពីគ្រាប់រ៉ុក្កែត គ្រាប់បែកត្បាល់ យន្តហោះដ្រូន មីស៊ីលនាំផ្លូវ និងច្រើនទៀត។ ផ្ទាំងពាណិជ្ជកម្ម ក្រសួងបានកត់សម្គាល់ថា ប្រព័ន្ធនេះត្រូវបានកំណត់ ដើម្បីដាក់បញ្ចូលទៅ ក្នុងប្រព័ន្ធការពារ “ពហុស្រទាប់” របស់អ៊ីស្រាអែល ដែលជាសមត្ថភាពបំពេញបន្ថែម ដល់ប្រព័ន្ធការពារ Iron Dome, David’s Sling និងប្រព័ន្ធ Arrow…

  • អ៊ីរ៉ង់ងាកទៅបង្កើនថវិកាយោធាបីដង ចំពេលមានភាពតានតឹង

    អ៊ីរ៉ង់ងាកទៅបង្កើនថវិកាយោធាបីដង ចំពេលមានភាពតានតឹង

    បរទេស៖ មន្ត្រីមួយរូបបាននិយាយ កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលរបស់ប្រទេសអ៊ីរ៉ង់ បានស្នើឱ្យបង្កើនការចំណាយយោធា របស់ខ្លួនបីដង ខណៈដែលភាពតានតឹង ជាមួយប្រទេសអ៊ីស្រាអែល ដែលជាគូប្រជែងបានកើនឡើង បន្ទាប់ពីការវាយប្រហារដោយមីស៊ីល ទៅវិញទៅមក នាពេលថ្មីៗនេះ។ អ្នកនាំពាក្យរដ្ឋាភិបាល លោកស្រី Fatemeh Mohajerani បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរនេះ នឹងឃើញពីការកើនឡើងគួរឱ្យកត់សម្គាល់ ពោលគឺជាង២០០ភាគរយ នៅក្នុងថវិកាយោធារបស់ប្រទេស។ ជាការថ្លែង នៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងទីក្រុង Tehran ដោយមិនបានបញ្ជាក់លម្អិត។ លោកស្រី Mohajerani គ្រាន់តែនិយាយថា «កិច្ចខិតខំប្រឹងប្រែងទាំងអស់ត្រូវបានធ្វើឡើង ដើម្បីបំពេញតម្រូវការការពារជាតិរបស់ប្រទេស»។ ទីក្រុងតេអេរ៉ង់ មិនបានបង្ហាញតួលេខ ជាក់លាក់ណាមួយឡើយ ប៉ុន្តែ យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm ហៅកាត់ SIPRI បានឲ្យដឹងថា ការចំណាយលើផ្នែកយោធារបស់អ៊ីរ៉ង់ ក្នុងឆ្នាំ២០២៣ មានប្រហែល ១០.៣ ពាន់លានដុល្លារ។ គម្រោងថវិកាដែលបានស្នើ នឹងត្រូវពិភាក្សា ដោយសមាជិកសភា ហើយត្រូវបានរំពឹងថា នឹងបញ្ចប់រួចរាល់ នៅខែមីនា។ ផែនការនេះត្រូវបានបង្ហើបឲ្យដឹង នៅប៉ុន្មានថ្ងៃ បន្ទាប់ពីអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាស លើទីតាំងយោធា…

  • អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី៣០ ខែតុលានេះ
  • Toyota ចាប់ដៃ NTT ជះលុយជាង ៣ពាន់លានដុល្លារ ស្រាវជ្រាវបច្ចេកវិទ្យាឡានបើកបរខ្លួនឯងដោយប្រើ AI

    Toyota ចាប់ដៃ NTT ជះលុយជាង ៣ពាន់លានដុល្លារ ស្រាវជ្រាវបច្ចេកវិទ្យាឡានបើកបរខ្លួនឯងដោយប្រើ AI

    Toyota ចាប់ដៃ NTT ជះលុយជាង ៣ពាន់លានដុល្លារ ស្រាវជ្រាវបច្ចេកវិទ្យាឡានបើកបរខ្លួនឯងដោយប្រើ AI ព័ត៌មានជាតិ ក្នុងរយៈពេល ប្រហែល 14 ម៉ោង អត្ថបទដោយ៖ ឈឹម​ ទីណា​ តូក្យូ : កាសែត Nikkei Asia នៅថ្ងៃអង្គារនេះ បានចេញផ្សាយថា ក្រុមហ៊ុន Toyota Motor និងក្រុមហ៊ុន Nippon Telegraph and Telephone (NTT) ចាប់ដៃគ្នាបោះទុនប្រហែល ៣,២៦ពាន់លានដុល្លារ ទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍បច្ចេកវិទ្យាឡានបើកបរខ្លួនឯងដោយប្រើ AI។ ក្រុមហ៊ុនផលិតឡាន និងក្រុមហ៊ុនទូរគមនាគមន៍ខ្នាតយក្សរបស់ជប៉ុននេះ គ្រោងបង្កើតកម្មវិធីអភិវឌ្ឍឡានដែលនឹងប្រើ AI ប្រមើលមើលគ្រោះថ្នាក់ និងគ្រប់គ្រងឡាន ហើយបានកំណត់គោលដៅអភិវឌ្ឍបច្ចេកវិទ្យានេះឱ្យរួចរាល់នៅឆ្នាំ ២០២៨ និងអាចលក់ឱ្យក្រុមហ៊ុនផលិតឡានផ្សេងៗទៀត។ កិច្ចសហការរវាងក្រុមហ៊ុន Toyota និង NTT កើតឡើងចំពេលដែលក្រុមហ៊ុនផលិតឡានជប៉ុនជាច្រើន មានគោលបំណងវាយលុកចូលទីផ្សារឡានបើកបរដោយស្វ័យប្រវត្តិកម្រិតខ្ពស់ដែលកំពុងរីកចម្រើន។ បច្ចុប្បន្នវិស័យឡានប្រភេទនេះ គ្របដណ្តប់ដោយឡានរបស់ក្រុមហ៊ុនអាមេរិក Tesla និងក្រុមហ៊ុនចិនផ្សេងៗទៀត។…