Category: ព័ត៌មានជាតិ
-

-

-

-

-

តំបន់ខ្ពង់រាប អាចនឹងមានភ្លៀងធ្លាក់៥៥ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២៩ ខែតុលា នេះ
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៤៥% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៥៥% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី១៥%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី២០ឈ្មោះត្រាមី (Trami) និងព្យុះទី២១ឈ្មោះកងរី (Kong-rey) នៅមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២១°C និងសីតុណ្ហភាពអតិបរមា៣២°C។ ដោយឡែក សម្រាប់តំបខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា២០°C និងសីតុណ្ហភាពអតិបរមា៣០°C។ ចំណែកឯ តំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមា២២°C និងសីតុណ្ហភាពអតិបរមា៣១°C។ ជាមួយគ្នានោះតំបន់មាត់សមុទ្រ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ៕ ដោយ ធូ កុសល
-

-

រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាម នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាមរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក មន្ទីរពេទ្យជាតិ តេជោសន្តិភាព ក្រោមប្រធានបទ «រួមគ្នាបរិច្ចាគឈាម សង្រ្គោះជីវិតក្រោមម្លប់សន្តិភាព» ក្នុងឱកាសអបអរសាទរអនុស្សាវរីយ៍ ១ឆ្នាំ នៃការបើកដំណើរការមន្ទីរពេទ្យជាតិ តេជោសន្តិភាព។ ក្នុងឱកាសអបអរសាទរខួប១ឆ្នាំនេះ នៃការបើកដំណើរការមន្ទីរពេទ្យ ឯកឧត្តសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងនូវការកោតសរសើរដល់ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យ ចំពោះការខិតខំបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សុវត្ថិភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របនឹងការយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុចា។ ទន្ទឹមនឹងការបម្រើសេវាសុខាភិបាលជាគ្រូពេទ្យ ឯកឧត្តមសាស្រ្តាចារ្យ សូមលើកទឹកចិត្តឱ្យបុគ្គលិក មន្ដ្រីរាជការ នៃមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ចូលរួមបរិច្ចាគឈាមឱ្យបានទៀងទាត់ ដែលសកម្មភាពនេះបង្ហាញពីសាមគ្គីភាព និងចូលរួមការងារសង្គម ដើម្បីប្រទេសជាតិ និងជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានា ក៏ជាសកម្មភាពមនុស្សធម៌ផងដែរ។ ការរួមគ្នាបរិច្ចាគឈាម សង្គ្រោះជីវិតក្រោមម្លប់សន្ដិភាព គឺបង្ហាញពីទឹកចិត្តស្រឡាញ់ ការជួយសង្គ្រោះអាយុជីវិតទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ហើយក៏បង្ហាញឲ្យឃើញនូវការសហការគ្នា សាមគ្គីភាពជាធ្លុងមួយរបស់មន្ត្រីសុខាភិបាល…
-

BYD បើកសារមន្ទីរតាំងបង្ហាញឡានថាមពលថ្មីដំបូងនៅចិន
ប៉េកាំង ៖ ក្រុមហ៊ុនផលិតឡានចិន BYD ថ្មីៗនេះបានប្រកាសបើកសម្ពោធសារមន្ទីរវិទ្យាសាស្ត្រថាមពលថ្មីជាផ្លូវការ ដែលមានឈ្មោះថា Di Space ស្ថិតនៅក្នុងទីក្រុងចេងចូវ ខេត្តហឺណាន ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន car news china។ BYD មិនបានបញ្ជាក់ពីការចំណាយទេ តែសារមន្ទីរនេះ នឹងតាំងបង្ហាញឡានម៉ូដែល NEV ដែលជាឡានថាមពលថ្មីដំបូងគេនៅក្នុងប្រទេសចិន ហើយវាត្រូវបានរចនាឡើងបញ្ចូលគ្នារវាងវប្បធម៌ និងបច្ចេកវិទ្យាឡាន ដែលផ្តល់នូវបទពិសោធន៍សិក្សាដ៏ទូលំទូលាយសម្រាប់អ្នកទស្សនា។ ផ្ទាំងផ្សាយពាណិជ្ជកម្មរបស់សារមន្ទីរ Di Space មានទំហំ ១៥,០០០ម៉ែត្រការ៉េ ហើយចែកចេញជា៤ជាន់ ដែលជាន់នីមួយៗត្រូវបានកែច្នៃដោយផ្ដោតលើផ្នែកខុសៗគ្នាមានដូចជា៖ ជាន់ទី១ បង្ហាញពីប្រវត្តិនៃឧស្សាហកម្ម NEV ក្នុងប្រទេសចិន។ ជាន់ទី២ បង្ហាញដំណើរការផលិត និងវិស្វកម្មឡាន BYD។ ជាន់ទី៣ តាំងបង្ហាញបច្ចេកវិទ្យា Blade Battery និង DM-i ជំនាន់ទី៥។ ជាន់ទី៤ ជាតំបន់អន្តរកម្មដែលអនុញ្ញាតឱ្យសិស្សអាចសិក្សា និងអនុវត្តបាន។ សារមន្ទីរ Di Space មានផ្លាហ្សា ឬបរិវេនខាងក្រៅអគារចំនួនមួយ ដែលមានទំហំ…
-

UN ព្រមានថា សង្គ្រាមនឹងផ្តាច់ជីវិតប្រជាជនហ្គាហ្សាភាគខាងជើងទាំងអស់
ហ្គាហ្សា : មន្ត្រីមនុស្សធម៌កំពូលរបស់អង្គការសហប្រជាជាតិ និយាយថា សង្គ្រាមដែលកងកម្លាំងអ៊ីស្រាអែល កំពុងបន្តធ្វើប្រឆាំងនឹងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា គួរតែបញ្ឈប់ជាបន្ទាន់ បើមិនចង់ឃើញប្រជាជនហ្គាហ្សាភាគខាងជើងទាំងអស់ស្លាប់។ អគ្គលេខាធិការរងស្តីទី ទទួលបន្ទុកកិច្ចការមនុស្សធម៌ និងជាអ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់របស់អង្គការសហប្រជាជាតិ លោកស្រី ចយ អឹមស៊ូយ៉ា បានព្រមានកាលពីសប្តាហ៍មុនថា ប្រជាជនទាំងមូលនៅភាគខាងជើង តំបន់ហ្គាហ្សា កំពុងប្រឈមមុខនឹងការបាត់បង់ជីវិតយ៉ាងខ្លោចផ្សារ។ លោកស្រី អឹមស៊ូយ៉ា និយាយថា មន្ទីរពេទ្យក្នុងតំបន់បានរងការវាយប្រហារ និងបុគ្គលិកសុខាភិបាលត្រូវបានឃុំខ្លួន ហើយអ្នកផ្តល់ជំនួយត្រូវបានរារាំងពីការជួយសង្គ្រោះមនុស្ស ដែលជាប់នៅក្រោមគំនរផ្ទាំងថ្មបាក់បែក ចំពេលប្រតិបត្តិការយោធាអ៊ីស្រាអែលនៅតែបន្តយ៉ាងក្តៅគគុក។ ដោយឡែកប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស ក៏បានព្រមានដូចគ្នានេះផងដែរ និងបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពដ៏ “មហន្តរាយ” នៅក្នុងតំបន់ហ្គាហ្សា ជាពិសេសលោកក៏បានលើកឡើងអំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើការថែទាំសុខភាពនៅក្នុងតំបន់។ យោងតាមមន្ត្រីសុខាភិបាលរបស់ប៉ាឡេស្ទីន បានឱ្យដឹងថា មនុស្សជាង ៤២,០០០នាក់ហើយត្រូវបានសម្លាប់ និងជិត ៩៧,០០០នាក់ទៀតបានរងរបួស ចាប់តាំងពីការប្រយុទ្ធគ្នារវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែលបានផ្ទុះឡើងក្នុងខែតុលា ឆ្នាំ ២០២៣។ ជាងមួយឆ្នាំនៅក្នុងជម្លោះនេះ ប្រហែល ៩០ភាគរយនៃចំនួនប្រជាជន ២.៣លាននាក់នៅតំបន់ហ្គាហ្សា បានបង្ខំចិត្តផ្លាស់ទីលំនៅ នេះបើយោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ៕ ប្រភព…
-

អតីតប្រធានាធិបតីបូលីវីរួចជីវិតពីការប៉ុនប៉ងធ្វើឃាត
ឡាប៉ាស : អតីតប្រធានាធិបតីបូលីវី លោក Evo Morales បានរួចជីវិតពីការប៉ុនប៉ងធ្វើឃាត កាលពីថ្ងៃអាទិត្យម្សិលមិញ។ កាសែតបារាំង AFP បានចេញផ្សាយថា អតីតមេដឹកនាំបូលីវី លោក Morales និងតៃកុងឡានរបស់គាត់ បានធ្វើដំណើរតាមផ្លូវនៅកណ្តាលទីក្រុង Shinahota កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យ ហើយពេលបើកសុខៗស្រាប់តែមានឡានពីរគ្រឿងជិះមកស្ទាក់ពីមុខឡានរបស់គាត់។ ភ្លាមៗ ខ្មាន់កាំភ្លើងចំនួន៤នាក់ ស្លៀកសម្លៀកបំពាក់ពណ៌ ខ្មៅបានចេញ ពី ឡាន ហើយបានបាញ់រះលើឡានរបស់ លោក Moralesតែម្តង។ លោក Morales និយាយថា ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានធ្វើការបាញ់រះមកលើរថយន្តរបស់គាត់ចំនួន ១៤គ្រាប់។ ជាសំណាងល្អ នៅក្នុងហេតុការណ៍បាញ់ប្រហារនេះ អតីតមេដឹកនាំបូលីវី លោក Morales ត្រូវបានគេរាយការណ៍ថា មិនមានរងរបួសទេ ប៉ុន្តែអ្នកបើកបររបស់គាត់បានរងរបួសនៅត្រង់ក្បាល។ មក ទល់ ពេល នេះ អាជ្ញាធរ បូលីវី មិន បាន ធ្វើ អត្ថាធិប្បាយ ជុំវិញ ហេតុការណ៍ នេះ ទេ…