Category: ព័ត៌មានជាតិ​

  • ឯកឧត្តមប្រធានាធិបតីចិនផ្ញើសារអបអរសាទរក្នុងឱកាសគម្រប់ខួប២០ឆ្នាំនៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះមហាក្សត្រខ្មែរ

    ឯកឧត្តមប្រធានាធិបតីចិនផ្ញើសារអបអរសាទរក្នុងឱកាសគម្រប់ខួប២០ឆ្នាំនៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះមហាក្សត្រខ្មែរ

    ប្រធានាធិបតីចិនឯកឧត្តម Xi Jinping នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៤នេះ បានផ្ញើសារអបអរសាទរក្នុងឱកាសគម្រប់ខួប២០ឆ្នាំនៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា (២៩ តុលា ២០០៤ – ២៩ តុលា ២០២៤)។ នេះបើតាមហ្វេសប៊ុកផ្លូវការណ៍របស់ ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជាបានបង្ហោះនៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ។ តាមរយៈសារអបអរសាទរ ឯកឧត្តមប្រធានាធិបតីចិន Xi Jinping មានប្រសាសន៍ថា៖«ខ្ញុំសូមចូលរួមអបអរសាទរ និងជូនពរយ៉ាងស្មោះស្ម័គ្រ ក្នុងឱកាសគម្រប់ខួប២០ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះករុណា»។ ឯកឧត្តមប្រធានាធិបតីចិន មានប្រសាសន៍ថា ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ប្រជាជនកម្ពុជា ចាប់តាំងពីការឡើងគ្រងរាជមក ព្រះអង្គបានរួមចំណែកយ៉ាងធំធេងចំពោះសន្តិភាព ស្ថិរភាព វិបុលភាព និងការផ្លាស់ប្តូរអន្តរជាតិរបស់កម្ពុជា។ ឯកឧត្តម ជឿជាក់ថា តាមរយៈព្រះពររបស់ព្រះអង្គ ប្រជាជនកម្ពុជាដែលឧស្សាហ៍ព្យាយាម និងឈ្លាសវៃនឹងទទួលបាននូវភាពជោគជ័យ ជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ ឯកឧត្តមប្រធានាធិបតីចិន បញ្ជាក់ថា ប្រទេសចិនតែងតែជាដៃគូដ៏គួរឱ្យទុកចិត្តបំផុតរបស់កម្ពុជា…

  • យន្តហោះបញ្ជូនជំនួយសង្គ្រោះ ទៅជូនអ្នកម្តាយលីបង់

    យន្តហោះបញ្ជូនជំនួយសង្គ្រោះ ទៅជូនអ្នកម្តាយលីបង់

    បរទេស៖ យន្តហោះសង្គ្រោះចំនួនពីរគ្រឿង មកពីប្រទេស អេមីរ៉ាត់ អារ៉ាប់រួម បានចុះចត នៅទីក្រុង Beirut ប្រទេសលីបង់ សម្រាប់ជួយដល់អ្នកម្តាយជនជាតិលីបង់ ពីកម្មវិធី «Mother of the Nation» ឬ មាតានៃប្រជាជាតិ។ យន្តហោះនីមួយៗផ្ទុកទៅដោយ ជំនួយផ្គត់ផ្គង់ ៤០តោន សម្រាប់ស្ត្រីលីបង់ ដែលទទួលរងពីផលវិបាកនៃជម្លោះ ដែលកំពុងបន្តមានរវាងអ៊ីស្រាអែល និងពួកហេបូឡាស។ សារអមជាមួយ ការបរិច្ចាគពី «មាតានៃប្រជាជាតិ» បានរៀបរាប់ថា «អ្នកម្តាយលីបង់ ជាទីស្រឡាញ់ បេះដូងរបស់យើង នៅជាមួយអ្នកគ្រប់កាលៈទេសៈ និងពេលវេលា។ អេមីរ៉ាត់ អារ៉ាប់រួម នៅតែ នៅជាមួយប្រទេសលីបង់ ដោយសង្ឃឹមថា នឹងមានស្ថិរភាព និងសន្តិសុខ»។ ជំនួយការ រដ្ឋមន្ត្រីក្រសួងការបរទេស សម្រាប់ការអភិវឌ្ឍន៍ និងអង្គការអន្តរជាតិ និងជាសមាជិកក្រុមប្រឹក្សាមនុស្សធម៌ និងសប្បុរសធម៌អន្តរជាតិនេះ បានសង្កត់ធ្ងន់ លើការយកចិត្តទុកដាក់ ពីសំណាក់ភរិយាទី៣ របស់ស្ថាបនិក អេមីរ៉ាត់ អារ៉ាប់រួម ក្នុងការគាំទ្រស្ត្រី នៅប្រទេសលីបង់៕ ប្រភពពី…

  • នាវាទេសចរណ៍អន្តរជាតិផ្ទុកទេសចរជាងមួយពាន់នាក់ចូលចតធ្វើទស្សនកិច្ច ក្នុងខេត្ដព្រះសីហនុ

    នាវាទេសចរណ៍អន្តរជាតិផ្ទុកទេសចរជាងមួយពាន់នាក់ចូលចតធ្វើទស្សនកិច្ច ក្នុងខេត្ដព្រះសីហនុ

    នាយនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេស ចរណ៍​អន្តរជាតិមួយគ្រឿង ឈ្មោះ VIKING ORION សញ្ជាតិ NORWAY ផ្ទុកទេសចរ​បរទេស​ចម្រុះ​ជាតិសាសន៍ជាងមួយពាន់នាក់ បានចូលចតនៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ដើម្បី​ធ្វើទស្សនកិច្ច នៅ ខេត្ដព្រះសីហនុ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលានេះ ។ នាវា​ទេសចរណ៍មួយនេះ ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ ដោយ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​វៀត​ណាម និងបន្តដំណើរទៅប្រទេសថៃ នៅរសៀលថ្ងៃទី៣០ ខែតុលា នេះ ។ នាវានេះ មាន​ភ្ញៀវ​ទេសចរ​ចំនួន​៨៦៩ ដែលមានជនជាតិអាមេរិក កាណាដា និងអូស្រ្ដាលី ច្រើនជាងគេ ។ ការ​ចូលចតនាវាទេសចណ៍ បានផ្ដល់​ឱកាស​ឱ្យ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជា​តិ​សាសន៍​ទស្សនា​ពី​វឌ្ឍនភាព ខេត្ដព្រះសីហនុ និងបានស្វែងយល់ពីវប្បធម៌រស់នៅរបស់ប្រជាពលរដ្ឋខ្មែរ និងធន​ធាន​ធម្ម​ជាតិ​ដ៏សម្បូរបែប របស់ខេត្ដព្រះសីហនុ និងអាចឱ្យភ្ញៀវទេ​សចរ​បន្ដ​ផ្សព្វ​ផ្សាយ​ពី​ខេត្ដ​ព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជា ក្នុងការ ទាក់ទាញភ្ញៀវទេសចរ សម្រាប់លើក​កម្ពស់​វិស័យ​ទេសចរណ៍​។ ម្យ៉ាងវិញទៀត ការចូលចតនេះ បានផ្ដល់អត្ថ ប្រយោជន៍មួយចំនួន​ដល់​ប្រជា​ពលរដ្ឋ​ខេត្ដ​ព្រះសីហនុ ដែលជាអ្នកលក់ផលិតទេសចរណ៍ ពិសេសអ្នករត់ តាក់ស៊ី ឬម៉ូតូកង់បី និង​ម៉ូតូឌុប ។ល៕

  • ប៉ាគីស្ថាន បានផ្លាស់ប្តូរម៉ោងសិក្សាក្នុងរដ្ឋ Punjab ខណៈផ្សែងអ័ព្ទយ៉ាងខ្លាំងគំរាមកំហែងដល់សុខភាពសិស្ស

    ប៉ាគីស្ថាន បានផ្លាស់ប្តូរម៉ោងសិក្សាក្នុងរដ្ឋ Punjab ខណៈផ្សែងអ័ព្ទយ៉ាងខ្លាំងគំរាមកំហែងដល់សុខភាពសិស្ស

    ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះថា ដោយសារផ្សែងអ័ព្ទគ្របដណ្ដប់ពាសពេញខេត្ត ពុនចាប (Punjab) របស់ប្រទេសប៉ាគីស្ថាន ពួកគេបានកែប្រែម៉ោងសិក្សា និងលុបចោលសកម្មភាពសិស្សនៅខាងក្រៅរហូតដល់ខែមករាឆ្នាំក្រោយ។ ទីក្រុងឡាហ័រ (Lahore) ដែលជារាជធានីខេត្តនេះ បានឈរនៅលើកំពូលតារាងការបំពុលពិភពលោកកាលពីថ្ងៃចន្ទ ដោយទទួលបានភាពខុសគ្នាយ៉ាងខ្លាំងនៃទីក្រុងដែលមានការបំពុលច្រើនបំផុតរបស់ពិភពលោក នៅពេលសន្ទស្សន៍គុណភាពខ្យល់ (AQI) ឡើងដល់ ៥០៧ នៅម៉ោងប្រហែល ១០ ព្រឹកម៉ោងក្នុងស្រុក ។ ក្រុមឃ្លាំមើលគុណភាពខ្យល់ដែលមានមូលដ្ឋាននៅប្រទេស ស្វីស IQAir បានចាត់ថ្នាក់គុណភាពខ្យល់ថាជា កម្រិតគ្រោះថ្នាក់។ នាយកដ្ឋានការពារបរិស្ថានខេត្ត Punjab បានចេញការព្រមានកម្រិតខ្ពស់កាលពីថ្ងៃសុក្រ ២៥តុលា ដោយលើកឡើងពីការកើនឡើងសម្ពាធពីខ្យល់ ដែលបក់នាំមកនូវផ្សែងអ័ព្ទពីរដ្ឋ អាំរិតសា(Amritsar) របស់ប្រទេសឥណ្ឌា។ នាយកដ្ឋានខាងលើបានរាយការណ៍ពីការកើនឡើងគួរឱ្យព្រួយបារម្ភនៅក្នុងសន្ទស្សន៍គុណភាពខ្យល់ជាមធ្យម២៤ ម៉ោង ដែលបង្កហានិភ័យផ្នែកសុខភាពដល់ប្រជាជនដែលងាយរងគ្រោះ ជាពិសេសកុមារ។ ការសម្រេចចិត្តផ្លាស់ប្តូរម៉ោងសិក្សា និងផ្អាកសកម្មភាពក្រៅផ្ទះក្នុងគោលបំណងកាត់បន្ថយការប៉ះពាល់ទៅនឹងគុណភាពខ្យល់ដែលមានគ្រោះថ្នាក់។ កាលវិភាគសាលាដែលបានកែសម្រួលនឹងនៅតែជាធរមានរហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥ ឬរហូតដល់មានការជូនដំណឹងបន្ថែម៕

  • អគ្គនាយកពន្ធដារប្រមូលចំណូលពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំ២០២៤ អនុវត្តបានស្ទើរ ១០០ ភាគរយហើយ

    អគ្គនាយកពន្ធដារប្រមូលចំណូលពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំ២០២៤ អនុវត្តបានស្ទើរ ១០០ ភាគរយហើយ

    ការប្រមូលចំណូលពន្ធលើមធ្យោបាយដឹកជញ្ជូនរបស់អគ្គនាយកពន្ធដារ បាន​អនុវត្ត​ការ​ប្រមូល​ពន្ធ​ប្រភេទ​នេះបានល្អប្រសើរ និង ជិតសម្រេចទៅតាមផែនការរួចហើយ, នេះសបញ្ជាក់​ឱ្យ​ឃើញ​អំពី​ការ​យល់ដឹងរបស់ប្រជាពលរដ្ឋ និងស្របពេលដែលអគ្គនាយកពន្ធដារ បានបង្ករ​លក្ខណៈ​ងាយ​ស្រួល​ដល់អ្នកជាប់ពន្ធ។ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជា​អគ្គ​នាយក នៃអគ្គនាយក ដ្ឋានពន្ធដារ លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីការ​ប្រមូល​ចំណូល​ពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំ ២០២៤ នេះថា ទាក់ទងការបង់​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូននេះ អគ្គនាយកដ្ឋានពន្ធដារបានបង្កើត App មួយ ដែលមានឈ្មោះថា កម្មវិធី​គណនាពន្ធ មធ្យោបាយ សម្រាប់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយាន​យន្ត​គ្រប់​ប្រភេទ​។ ចំពោះការបង់ពន្ធតាមរយៈ App នេះ គឺបាន ផ្តល់ភាព​ងាយ​ស្រួល​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ ក្នុងការបង់ពន្ធលើយានយន្តរបស់ខ្លួន ដោយមិនចំណាយពេលវេលាធ្វើដំណើរទៅទិញ តាលកបត្រនោះឡើយ។ ឯកឧត្តម បន្តថា ជុំវិញបញ្ហានេះ គឺជាការបង្ករលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ តែទោះ​បី​យ៉ាង​ណា​នៅ​មានអ្នក ជាប់ពន្ធមួយចំនួន បានបន្តទៅបង់ពន្ធនៅតាមសាខាពន្ធដារ ខេត្ត-ខណ្ឌ-ស្រុក និងតាមធនាគារដៃគូរនានាមួយចំនួនផងដែរ, គិតមក ដល់ពេល​នេះកា​រ​បង់​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន សឹងតែអនុវត្តប្រមូលបាន ១០០ ភាគរយរួចហើយ បើគិតពីការ​ប្រមូល​ចំណូល​ពន្ធ ឆ្នាំមុនៗ យកមកធ្វើបច្ចុប្បន្នភាពនៃការប្រមូលពន្ធក្នុងឆ្នាំនេះ។ នេះសបង្ហាញ​ឃើញ​នូវ​ការ​យល់ដឹងរបស់អ្នកជាប់ពន្ធ និងការបង្ករ…

  • អាស៊ាន ៤ ប្រទេស ក្លាយជាដៃគូ BRICS

    អាស៊ាន ៤ ប្រទេស ក្លាយជាដៃគូ BRICS

    បរទេស៖ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម និងថៃ ដែលសុទ្ធសឹងតែជាប្រទេសអាស៊ីអាគ្នេយ៍ បានក្លាយជាប្រទេសដៃគូ របស់រដ្ឋ BRICS ដែលត្រូវបានបង្កើតឡើង តាំងពីឆ្នាំ២០០៦ ហើយត្រូវបានដឹងថា ចិន និងរុស្ស៊ី ជារដ្ឋចូលរួមបង្កើតព្រមទាំង មាននិន្នាកា ទប់ទល់នឹងក្រុមប្រទេស លោកខាងលិច។ អ្នកវិភាគនិយាយថា ប្រទេសទាំងបួន ទំនងជាចង់ធ្វើពិពិធកម្ម «ពាណិជ្ជកម្ម និងទំនាក់ទំនងបរទេស»។ ទំហំសេដ្ឋកិច្ចរបស់ BRICS តំណាងឱ្យជាង ២៨.៥ ពាន់ពាន់លានដុល្លារអាមេរិក ឬ ប្រហែល២៨ភាគរយ នៃសេដ្ឋកិច្ចពិភពលោកសរុប។ នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X កាលពីពេលថ្មីៗនេះ គណនី @BRICSInfo បានរៀបរាប់ថា ប្រទេសចំនួន១៣ថ្មីៗ ត្រូវបានបញ្ចូល ទៅក្នុងសម្ព័ន្ធភាព ជាប្រទេស ដៃគូ។ ប្រទេស៩ផ្សេងទៀត ក្រៅពីប្រទេសអាស៊ានទាំង៤នេះ រួមមានប្រទេស អាល់ហ្សេរី, បេឡារុស្ស, បូលីវី, គុយបា, កាហ្សាក់ស្ថាន, នីហ្សេរីយ៉ា ,តួកគី, អ៊ូហ្គង់ដា និង អ៊ូសបេគីស្ថាន។…

  • អាជ្ញាធរស្រុកឯកភ្នំ បង្ក្រាបបទល្មើសនេសាទនៅតំបន់ព្រៃរនាមចំនួន៤ទីតាំង

    អាជ្ញាធរស្រុកឯកភ្នំ បង្ក្រាបបទល្មើសនេសាទនៅតំបន់ព្រៃរនាមចំនួន៤ទីតាំង

    អាជ្ញាធរស្រុកឯកភ្នំ មន្រ្តីជលផលនិងសហគមន៍នេសាទជាង១០នាក់ ប្រើប្រាស់កាណូត៥គ្រឿងបានបន្តធ្វើប្រតិបត្តិការ បង្រ្កាបបទល្មើសនេសាទ ចំនួន៤ទីតាំង ក្នុងភូមិសាស្រ្តស្រុកឯកភ្នំខេត្តបាត់ដំបង នឹងធ្វើការកាប់បំផ្លាញ ឧបករណ៍នេសាទនិងព្រលែងកូនត្រីជាច្រើនគីឡូចូលទន្លេវិញកាលពីថ្ងៃទី២៨ខែតុលា។ លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបានឱ្យដឹងថាទីតាំងទាំងបួនកន្លែងដែល កម្លាំងអាជ្ញាធរនិងមន្រ្តី ជំនាញបង្រ្កាបខាងលើនេះស្ថិតនៅចំណុចខាងលិចកន្ត្រៃ ខាងត្បូងរហាល ឃុំព្រៃចាស់ និងចំណុចទ្រុងក្រពើ បឹងធំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានរុះរើកាប់បំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ទាំងបួនទីតាំង។ របាយការណ៍របស់នាយខណ្ឌជលផលបញ្ជាក់ថា សកម្មភាពនិងលទ្ធផល បានកាប់បំផ្លាញចោលឧបករណ៍ នេសាទល្មើសច្បាប់ទាំងនោះរួមមានសាច់មង : ១៦០០ម៉ែត្រ សាច់ស្បៃមុង: ៧៥០ម៉ែត្របង្គោល:៤៣០ដើម ឡុកចាប់ត្រី: ០៦គ្រឿង លូស្បៃមុង: ១៥មាត់ និងត្រីចម្រុះ ៣០គីឡូក្រាម ។ សូមរំលឹកថា កាលពីប៉ុន្មានថ្ងៃមុននេះអាជ្ញាធរស្រុកឯកភ្នំ ស្រុកសង្កែ សហការជាមួយនាយខ័ណ្ឌជលផល សហគមនិងកម្លាំង នគបាលបានចុះធ្វើការបង្ក្រាបបទល្មើសនេសាទជាច្រើនទីតាំងបន្តបន្ទាប់ក្រោយពេលទទួលបានសេចក្តីរាយការណ៍ពីក្រុមអ្នកសារព័ត៌មាន និងអ្នកស្រលាញ់ធនធានធម្មជាតិដែល ចុះទៅថតផ្តិតយករូបភាពបង្ហោះលើបណ្តាញសង្គម។ លោកឧត្តមសេនីយទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគបាលខេត្តបាត់ដំបងបានបញ្ជាក់ថាកម្លាំងសមត្ថកិច្ច នគបាលនៅតែបន្តសហការចូលរួមអប់រំ និងបង្រ្កាបបទល្មើសដូចភ្លៀងរលឹម និងស្នើឱ្យប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានបន្តសហការ រាយការណ៍នៅពេលដែលឃើញបទល្មើស បន្តទៀត…

  • សេចក្តីជូនដំណឹងស្តីពី ការរត់ភ្លើងគប់ ដើម្បីអបអរសាទរពិធីបើកការប្រកួតកីឡាជាតិ​លើកទី៤ និងកីឡាជាតិជនពិការលើកទី២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ១៥:៣០នាទី ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។
  • ទិដ្ឋភាព លោកគ្រូ អ្នកគ្រូ រួមទាំងសិល្បករសិល្បការិនីប្រមាណជាង ៥០០នាក់ នៅក្នុងពិធីហាត់សមក្បួនដង្ហែព្រះមហាក្សត្រ នាសម័យអង្គរ ដោយសម្តែងជាតួអង្គព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាង ឥន្ទ្រទេវី ដើម្បីត្រៀមក្នុងពិធីជាផ្លូវការនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។
  • យើងរួមគ្នាដើម្បីវប្បធម៌ទេសចរណ៍ !  អបអរសាទរព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ត្រូវបានប្រារព្ធឡើងជាលើកទី២ នៅខាងមុខប្រាសាទអង្គរវត្ត នាថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ។