Category: ព័ត៌មានជាតិ
-

អតីតមេដឹកនាំហ្វីលីពីនផ្តល់សក្ខីកម្ម រឿងបង្ក្រាបគ្រឿងញៀនស្លាប់មនុស្ស៦,០០០នាក់
បរទេស៖ អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានការពារយ៉ាងម៉ឺងម៉ាត់ ចំពោះសង្គ្រាមគ្រឿងញៀន ដ៏សាហាវរបស់លោក ខណៈដែលលោកបានផ្តល់សក្ខីកម្ម នៅឯសវនាការស៊ើបអង្កេត របស់ព្រឹទ្ធសភា នៅថ្ងៃចន្ទនេះ។ ប៉ូលិសបាននិយាយថា យុទ្ធនាការបង្ក្រាប បានធ្វើឱ្យមនុស្សជាង ៦,០០០ នាក់បានស្លាប់ ប៉ុន្តែ ក្រុមសិទ្ធិមនុស្សប៉ាន់ប្រមាណថា មានច្រើនជាងនេះ ហើយអ្នកក្រីក្រ ជារឿយៗ ត្រូវបានចោទ ដោយគ្មានភស្តុតាងថា ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ ICC កំពុងស៊ើបអង្កេត ដោយចោទប្រកាន់ថា ការសម្លាប់នេះគឺជា «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។ លោក Duterte ក្នុងវ័យ ៧៩ឆ្នាំ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ បើកចំហថា «កុំចោទសួរពីគោលនយោបាយរបស់ខ្ញុំ ពីព្រោះខ្ញុំ មិនផ្តល់ការសុំទោស គ្មានការដោះសារ..ខ្ញុំស្អប់គ្រឿងញៀន សូមកុំធ្វើខុស»។ ក្នុងអំឡុងយុទ្ធនាការប្រឆាំងគ្រឿងញៀន ដែលលោកបានចាប់ផ្តើមភ្លាមៗ បន្ទាប់ពីឡើងកាន់តំណែង ក្នុងឆ្នាំ២០១៦ លោក Duterte បានបញ្ជាឱ្យប៉ូលីស បាញ់សម្លាប់ជនសង្ស័យ ប្រសិនបើមន្រ្តីជឿថា ពួកគេបង្កគ្រោះថ្នាក់។ មកដល់ពេលនេះ…
-

មេធំ SpaceX រិះគន់លោក បៃដិន ដែលថា ខ្លួនជា “កម្មករខុសច្បាប់” មុនក្លាយជាមហាសេដ្ឋីពិភពលោក
វ៉ាស៊ីនតោន : នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk បានរិះគន់ចំៗលើប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលបាននិយាយថា អ្នកជំនួញរូបនេះជា “កម្មករខុសច្បាប់” មុនពេលគាត់ក្លាយជាបុរសមានទ្រព្យជាងគេបំផុតនៅលើពិភពលោក។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ថ្មីៗនេះ បានចោទប្រកាន់មហាសេដ្ឋីបច្ចេកវិទ្យារូបនេះថា ជាមនុស្សលាក់ពុតទាក់ទងនឹងប្រវត្តិអន្តោប្រវេសន៍របស់ខ្លួន។ ឆ្លើយតបទៅនឹងការអះអាងនេះ មេធំក្រុមហ៊ុន Tesla និង SpaceX លោក Musk បានចោទប្រកាន់លោក បៃដិន ថាបាននិយាយកុហកទាំងស្រុង និងថា ការបាត់បង់សម្លេងឆ្នោតកំពុងធ្វើឱ្យគណបក្សប្រជាធិបតេយ្យអស់សង្ឃឹម។ លោក Musk បានបង្ហោះសារនៅលើបណ្តាញសង្គម X យ៉ាងដូច្នេះថា តាមពិត ខ្ញុំបានទទួលការអនុញ្ញាតឱ្យធ្វើការនៅសហរដ្ឋអាមេរិកស្របច្បាប់។ ពួកគេ (រដ្ឋាភិបាល) បានដឹងរឿងនេះ ពីព្រោះពួកគេមានកំណត់ត្រារបស់ខ្ញុំទាំងអស់។ ការអះអាងបែបនេះរបស់លោក បៃដិន ធ្វើឡើងកាលពីថ្ងៃសៅរ៍ ដោយយោងតាមរបាយការណ៍របស់កាសែត Washington Post ដែលបានចោទប្រកាន់លោក Musk…
-

សាឡាងដឹកខ្សាច់អត់ច្បាប់១គ្រឿង ត្រូវមន្ទីរជំនាញចាប់អនុវត្តច្បាប់ ក្រោយបន្តដឹកខ្សាច់ដោយគ្មានការអនុញាតិ
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ សាឡាងដឹកខ្សាច់១គ្រឿង ត្រូវបានចាប់អនុវត្តពិន័យតាមនីតិវិធី ក្រោយជនសង្ស័យមិនរៀងចាល ដោយបានលួចចូលបូមខកសាច់ដឹកចេញបន្តទៀតនៅចំណុចស្ទឹងបរិបូណ៌ ស្ថិតក្នុងភូមិដំបូកក្រហម ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ លោក អេង ថេង ប្រធានការិយាល័យរ៉ែ នៃមន្ទីររ៉ែ និងថាមពល បានអោយដឹងថា៖ នៅព្រឹកថ្ងៃទី២៨ ខែតុលានេះ សាឡាងដឹកខ្សាច់ខុសច្បាប់១គ្រឿង ជារបស់ឈ្មោះ យ៉ាត រស់នៅភូមិកោះកែវ ឃុំក្រាំងដីមាស ស្រុករលាប្អៀរ បានលួចចូលទៅដឹកខ្សាច់ម្តងទៀតនៅចំណុចខាងលើ មិនគោរពទៅតាមច្បាប់ដែលខាងមន្ទីររ៉ែ និងថាមពលបានប្រាប់គាត់កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នោះឡើយ ។ ម្លោះហើយក្រុមការងារនៃមន្ទីររ៉ែ និងថាមពល គឺត្រូវអនុវត្តច្បាប់ គឺការផាកពិន័យ ដើម្បីអោយគាត់រៀងចាលម្តង ព្រោះសាឡាង១គ្រឿងនេះ បានលួចចូលទៅដឹកខ្សាច់ខុសច្បាប់កាលពីថ្ងៃទី២៣ ខែតុលាម្តងរួចមកហើយ។ លោក ពៅ ស៊ីម ប្រធានមន្ទីររ៉ែ និងថាមពល បានអោយដឹងថា៖ នៅព្រឹកនេះ លោកបានបញ្ជាអោយមន្ត្រីរបស់លោក ចុះទៅទីតាំងដែលសាឡាងបូមខ្សាច់ខុសច្បាប់នេះ កំពុងធ្វើសកម្មភាព និងបានឃាត់សាឡាង១គ្រឿង ម៉ាស៊ីនបូមខ្សាច់ សម្ភារៈមួយចំនួន និងជនសង្ស័យជាម្ចាស់សាឡាង៣នាក់។…
-

សភាពាណិជ្ជកម្មកម្ពុជា និងសមាគមពាណិជ្ជកម្មចិនរួមគ្នាជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការរីកចម្រើនរួមគ្នា
សភាពាណិជ្ជកម្មកម្ពុជា និងសមាគមពាណិជ្ជកម្មចិននៅកម្ពុជា ចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការ លើការកំណត់កាលា- នុវត្តភាពធុរកិច្ច ការផ្លាស់ប្តូរព័ត៌មាននិងធនធាន និងការសហការរៀបចំព្រឹត្តិការណ៍ធុរកិច្ច និងកម្មវិធីរួមគ្នា ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ។ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងនៅក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសមាគមពាណិជ្ចកម្មចិននៅកម្ពុជា នៅថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២៤ នេះថា ក្នុងភាពជាដៃគូសហការរបស់ស្ថាប័នទាំងពីរ បានឆ្លុះបញ្ចាំងពីការប្តេជ្ញារួមគ្នា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងវិបុលភាពនៅកម្ពុជា។ ក្នុងកម្មវិធីនេះដែរ, អ្នកឧកញ៉ា បានលើកឡើងអំពីទំនាក់ទំនងសេដ្ឋកិច្ចល្អប្រសើរ រវាងកម្ពុជានិងចិន និងបានជំរុញលើកទឹកចិត្តវិនិយោគិនចិន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការសំខាន់ៗរួមមាន៖ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ, កិច្ចសហប្រតិបត្តិការឡាងឆាងមេគង្គ, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាន, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។ ចំណែកបណ្ឌិត បិន លី (Ben Li) ប្រធានសមាគមពាណិជ្ជកម្មចិននៅកម្ពុជា បានបង្ហាញនូវសេចក្តីសោមន្សរីករាយ ក្នុងការសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីជំរុញ និងផ្សព្វផ្សាយសក្តានុពល និងបរិយាកាសធុរកិច្ចល្អប្រសើរនៅកម្ពុជា ទៅកាន់វិនិយោគិនចិន។ លោកបណ្ឌិត គូសបញ្ជាក់ថា…
-

ហ្វីលីពីន ត្រៀមទប់ទល់ព្យុះថ្មី ខណៈមិនទាន់ឆ្លងផុតព្យុះ Trami ដ៏កាចសាហាវ
ប្រទេសហ្វីលីពីន បានបង្កើនការប្រកាសអាសន្នអាកាសធាតុនៅថ្ងៃចន្ទ (២៨ តុលា) នេះសម្រាប់ព្យុះថ្មីមួយទៀត ខណៈព្យុះដ៏អាក្រក់បំផុតប្រចាំឆ្នាំឈ្មោះថា ត្រាមី (Trami) ទើបតែបានសម្លាប់មនុស្សជាង ១០០ នាក់។ មនុស្សជិត ១លាននាក់ នៅតែបន្តស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀស ឬជាមួយសាច់ញាតិ បន្ទាប់ពីបាត់បង់ផ្ទះសម្បែង ឬត្រូវបង្ខំចិត្តជម្លៀសខ្លួនដោយសារទឹកជំនន់ដែលនាំមកដោយព្យុះត្រូពិក Trami ដ៏ធ្ងន់ធ្ងរដែលបានវាយប្រហារចាប់ពីថ្ងៃទី២២ ខែតុលា។ ឥឡូវនេះ ទីភ្នាក់ងារអាកាសធាតុជាតិនិយាយថា ព្យុះត្រូពិក កង្រី (Kong-rey) នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្រ្តាក់លើដីគោកនៅប៉ុន្មានម៉ោងខាងមុខ ហើយបណ្តាលឱ្យមានរលកសមុទ្រធំៗនៅឆ្នេរភាគខាងកើត។ សេវាអាកាសធាតុបាននិយាយនៅក្នុងព្រឹត្តិបត្រអាកាសធាតុមួយថា ព្យុះ Kong-rey នឹងពង្រឹងទៅជាព្យុះទីហ្វុងនៅថ្ងៃអង្គារ (២៩ តុលា) ស្អែកនេះ ហើយឆ្លងកាត់ជិតប្រជុំកោះតូចៗរបស់ហ្វីលីពីន នៅភាគខាងជើងនៅព្រឹកថ្ងៃពុធ (៣០ តុលា)។ កម្រិតទាបបំផុតនៃការប្រកាសអាសន្នព្យុះ ៥កម្រិត នៅតែដំណើរការនៅតំបន់ឆ្នេរភាគឦសានរបស់ប្រទេស។ ជាមួយគ្នានេះ គេរំពឹងថា ព្យុះ Kong-rey ក៏នឹងវាយលុកចូលកោះតៃវ៉ាន់ ដោយកម្លាំងព្យុះទីហ្វុងនៅដើមថ្ងៃទី០១ ខែវិច្ឆិកា។ គួរបញ្ជាក់ថា ព្យុះធម្មតា និងព្យុះទីហ្វុងធំៗប្រហែល២០ បានបោកបក់លើប្រទេសហ្វីលីពីន ឬតំបន់ដែនទឹកជុំវិញនោះជារៀងរាល់ឆ្នាំ ដោយបង្កការបំផ្លិចបំផ្លាញផ្ទះសម្បែង…
-

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ប្រព័ន្ធអនុគ្រោះពន្ធ GSP អនុញ្ញាតឱ្យផលិតផលទាំងអស់ដែលមានដើមកំណើតនៅប្រទេសកម្ពុជា ទទួលបានការអនុគ្រោះរួចពន្ធ (Duty-Free)
នាព្រឹកថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ សាន់អេនមូន រីវើសាយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើជាអធិបតីក្នុងពិធីបើក សិក្ខាសាលាស្តីពី “ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់ប្រទេសន័រវេស” ដែលមានវត្តមានអញ្ជើញចូលរួមដោយ លោកជំទាវឯកអគ្គរាជទូតន័រវេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។ លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញក្តីសោមមនស្សរីករាយ និងថ្លែងអំណរគុណដល់លោកជំទាវឯកអគ្គរាជទូតន័រវេស ដែលបានផ្តួចផ្តើម និងផ្ដល់ការគាំទ្រដ៏ល្អប្រសើរ ដល់ការរៀបចំនិងដំណើរការសិក្ខាសាលាដ៏សំខាន់នេះ សម្រាប់ឱកាសធុរកិច្ចនិងវិនិយោគដែលកំពុងមានកំណើនក្នុងប្រទេសទាំងពីរ ហើយរាជរដ្ឋាភិបាលទាំងពីរពិតជាមានបំណងទាញយកប្រយោជន៍ពីការបំពេញបន្ថែមឱ្យគ្នា សំដៅជំរុញការដោះដូរពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើរទ្បើងថែមទៀត។ លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ GSP របស់ប្រទេសន័រវេស ក្រុមហ៊ុននាំចេញកម្ពុជាអាចទទួលបានអត្ថប្រយោជន៍ជាច្រើនពីប្រព័ន្ធនេះ តួយ៉ាង គឺផលិតផលទាំងអស់ដែលមានដើមកំណើតនៅប្រទេសកម្ពុជា ទទួលបានការអនុគ្រោះរួចពន្ធ (Duty-Free) នៅពេលនាំចូលទៅកាន់ប្រទេសន័រវេស ដោយការនាំចេញទាំងនោះត្រូវអនុលោមតាមវិធានដើមកំណើរទំនិញ (Rules of Origin) និងវិធាននិងលក្ខខណ្ឌផ្សេងៗដូចមានចែងក្នុងប្រព័ន្ធអនុគ្រោះ GSP។ ឆ្លៀតនាឱកាសនោះលោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងកិច្ចពិភាក្សានេះឱ្យបានសកម្ម និងផុសផុលបំផុតដើម្បីអាចទាញយកនូវអត្ថប្រយោជន៍ជាអតិបរមាពីសិក្ខាសាលាដ៏មានសារៈសំខាន់នេះ។ ដោយ៖ កន ចំណាន
-

ប្រមុខថ្នាក់ដឹកនាំចូលរួមដង្ហែព្រះមហាក្សត្រក្នុងពិធីសាសនាខួបលើកទី២០ នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ
ប្រមុខថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៤នេះ បានអញ្ជើញចូលរួមដង្ហែព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសាសនានៃព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅព្រះបរមរាជវាំង។ ក្នុងនោះមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមនឹងមន្រ្ដីរាជការ ថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀត។
-

កម្ពុជា-កាតា កំពុងចរចា DTA ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ
កម្ពុជា-កាតា ចាប់ផ្តើមប្រជុំចរចាលើកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នាជុំទី១ (DTA) ដោយបានកំពុងពន្លឿន កិច្ចចរចានេះឱ្យបានឆាប់ៗ ដើម្បីជំរុញកំណើនពាណិជ្ជកម្ម ការវិនិយោគ និងការដឹកជញ្ជូន សម្រាប់ផ្តល់អត្ថប្រយោជន៍រវាងប្រទេស ទាំងពីរ។ លោកបណ្ឌិត សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ នៃអគ្គនាយកដ្ឋានពន្ធដារ នៅសប្តាហ៍កន្លងមកនេះ បានចូលរួមកិច្ចប្រជុំចរចាលើកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA) ជុំទី១ រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋកាតា នៅទីស្នាក់ការអគ្គអាជ្ញាធរពន្ធដារ ក្នុង រាជធានីដូហា រដ្ឋកាតា។ នៅក្នុងកិច្ចប្រជុំនេះ លោក Abdulla Ahmed Al-Sulaiti ប្រធានផ្នែកសន្ធិសញ្ញាពន្ធ និងការចរចា នៃនាយកដ្ឋានសន្ធិសញ្ញា ពន្ធ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃអគ្គអាជ្ញាធរពន្ធដាររបស់រដ្ឋកាតា បានសម្តែងមតិស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ គណៈប្រតិភូអគ្គនាយកដ្ឋានពន្ធដារ ដែលបានមកចូលរួមកិច្ចប្រជុំចរចា តបតាមការអញ្ជើញរបស់អគ្គអាជ្ញាធរពន្ធដារ នៃរដ្ឋកាតា និង បានបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចព្រមព្រៀង DTA ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការពន្ធដារទ្វេភាគី រវាងកម្ពុជានិងកាតា, ជុំវិញបញ្ហា នេះ…
-

ចិន ធ្វើការល្បាតប្រយុទ្ធក្បែរកោះតៃវ៉ាន់ បន្ទាប់ពីថ្កោលទោសកិច្ចព្រមព្រៀងសព្វាវុធរបស់អាមេរិក
អាជ្ញាធរការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយកាលពីថ្ងៃអាទិត្យ (២៧ តុលា) ថា យន្តហោះចម្បាំង និងនាវាចម្បាំងរបស់ចិន បានអនុវត្ត “ការល្បាតប្រយុទ្ធ” មួយផ្សេងទៀតនៅជិតកោះនេះ បន្ទាប់ពីទីក្រុងប៉េកាំង បានគំរាមចាត់វិធានការតបត ចំពោះកញ្ចប់លក់សព្វាវុធចំនួន ២ពាន់លានដុល្លារដោយសហរដ្ឋអាមេរិក។ ទីក្រុងវ៉ាស៊ីនតោន មានចំណងផ្លូវច្បាប់ក្នុងការផ្តល់មធ្យោបាយការពារខ្លួនដល់កោះតៃវ៉ាន់ ដែលចិនអះអាងសិទ្ធិ ទោះបីជាមិនមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ ដែលនេះធ្វើឱ្យទីក្រុងប៉េកាំង ខឹងសម្បារជាបន្តបន្ទាប់។ អាជ្ញាធរតៃវ៉ាន់និយាយថា ខ្លួនបានពិនិត្យឃើញយន្តហោះយោធាចិនចំនួន ១៩គ្រឿង រួមទាំងយន្តហោះចម្បាំង Su-30 ដែលកំពុងអនុវត្ត “ការល្បាតត្រៀមប្រយុទ្ធរួមគ្នា” ជុំវិញកោះតៃវ៉ាន់ រួមជាមួយនឹងនាវាចម្បាំងរបស់ចិន ដែលចាប់ផ្តើមនៅព្រឹកថ្ងៃអាទិត្យ។ ចិន ធ្វើការល្បាតបែបនេះជុំវិញកោះតៃវ៉ាន់ជាច្រើនដងក្នុងមួយខែ ប៉ុន្តែនេះគឺជាលើកទីមួយហើយចាប់តាំងពីហ្គេមសង្រ្គាមទ្រង់ទ្រាយធំរបស់ទីក្រុងប៉េកាំងនៅជិតកោះក្នុងខែនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសៅរ៍ ក្រសួងការបរទេសចិន និយាយថា ខ្លួនថ្កោលទោស និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការលក់អាវុធចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិក ហើយបាន “ដាក់ការតវ៉ាការទូត” ទៅកាន់ទីក្រុងវ៉ាស៊ីនតោន៕
-

គណបក្សកាន់អំណាចរបស់ជប៉ុន បាត់បង់សំឡេងភាគច្រើនក្នុងរយៈ ពេល១៥ឆ្នាំ ជាការវាយប្រហារដ៏ធំចំពោះនាយករដ្ឋមន្ត្រីថ្មី
គណបក្សកាន់អំណាចរបស់ជប៉ុន បាត់បង់សំឡេងភាគច្រើនក្នុងរយៈពេល១៥ឆ្នាំ ជាការវាយប្រហារដ៏ធំចំពោះនាយករដ្ឋមន្ត្រីថ្មី គណបក្សកាន់អំណាចដ៏យូររបស់ប្រទេសជប៉ុន បានបាត់បង់សំឡេងភាគច្រើនជាលើកដំបូង ក្នុងរយៈពេល១៥ឆ្នាំ ខណៈការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យបានបង្កើតបញ្ហាធំដល់នាយករដ្ឋមន្ត្រីថ្មីលោក Shigeru Ishiba ស្របពេលមានកំហឹងជាសាធារណៈចំពោះបញ្ហាសេដ្ឋកិច្ច និងរឿងអាស្រូវនយោបាយជាបន្តបន្ទាប់។ យោងតាមការផ្សាយរបស់ទូរទស្សន៍ជាតិNHK គណបក្សប្រជាធិបតេយ្យសេរីLDPកំពុងកាន់អំណាច និងដៃគូសម្ព័ន្ធភាពរបស់ខ្លួន Komeito ទទួលបានអាសនៈត្រឹមតែ ២១៥ ប៉ុណ្ណោះនៃចំនួនអាសនៈ៤៦៥របស់សភាជាន់ទាបតិចជាង ២៣៣ដែលត្រូវការដើម្បីឈានដល់សំឡេងភាគច្រើន។ នេះជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៩ ដែលគណបក្ស LDP បានបាត់បង់សំឡេងភាគច្រើននៅក្នុងសភាជាន់ទាប។ LDP ដែលជាម៉ាស៊ីននយោបាយអភិរក្សនិយមបានគ្រប់គ្រងប្រទេសស្ទើរតែជាបន្តបន្ទាប់ចាប់តាំងពីការបង្កើតឡើងរបស់គណបក្សក្នុងឆ្នាំ១៩៥៥ ។ NHK បានរាយការណ៍ថាលោកនាយករដ្ឋមន្ត្រី Ishiba បាននិយាយថាអ្នកបោះឆ្នោតបានប្រគល់ ការវិនិច្ឆ័យយ៉ាងធ្ងន់ធ្ងរដល់គណបក្សរបស់លោក។ នៅមុនការបោះឆ្នោតបក្សLDP និងដៃគូក្មេងខ្ចីរបស់ខ្លួនគឺគណបក្ស Komeito មានអាសនៈភាគច្រើនថេរ២៧៩ ខណៈLDP តែម្នាក់ឯងមាន២៤៧អាសនៈ។ គណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញជប៉ុន (CDPJ) ដែលជាគណបក្សប្រឆាំងដ៏សំខាន់ទទួលបានអាសនៈចំនួន១៤៨ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពី៩៨។ មេដឹកនាំបក្ស CDPJ លោក Yoshihiko Noda បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យថាគោលដៅរបស់យើងគឺដើម្បីបំបែកសំឡេងភាគច្រើនរបស់គណបក្សកាន់អំណាច ហើយយើងសម្រេចបានហើយ ពោលគឺ សមិទ្ធផលដ៏អស្ចារ្យ៕