Category: ព័ត៌មានជាតិ​

  • លោក ពូទីន ថានឹងសងសឹក បើលោកខាងលិចបើកដៃឱ្យអ៊ុយក្រែន ប្រើអាវុធរយៈចម្ងាយឆ្ងាយវាយប្រហារលើរុស្ស៉ី

    លោក ពូទីន ថានឹងសងសឹក បើលោកខាងលិចបើកដៃឱ្យអ៊ុយក្រែន ប្រើអាវុធរយៈចម្ងាយឆ្ងាយវាយប្រហារលើរុស្ស៉ី

    (Reuters)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាទីក្រុងមូស្គូមានមធ្យោបាយជាច្រើន ដើម្បីចាត់វិធានការឆ្លើយតប ប្រសិនបើសហរដ្ឋអាមេរិក និង NATO អនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយផ្ដល់ដោយលោកខាងលិច វាយប្រហារលើទឹកដីរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការកត់សម្គាល់បែបនេះរបស់លោក ពូទីន ធ្វើឡើងនៅក្នុងបទសម្ភាន៍មួយដែលត្រូវបានចាក់ផ្សាយនៅថ្ងៃអាទិត្យ ទី២៧ ខែតុលានេះ។ ក្នុងបទសម្ភាសន៍ជាមួយអ្នករាយការណ៍ឱ្យទូរស្សន៍រដ្ឋរុស្ស៉ី លោក Pavel Zarubin លោក ពូទីន បានគូសបញ្ជាក់ដូច្នេះថា «ក្រសួងការពារជាតិរុស្ស៉ី កំពុងគិតគូរពីមធ្យោបាយថាតើត្រូវធ្វើការឆ្លើយតបបែបណា ចំពោះការវាយប្រហារដោយប្រើអាវុធរយៈចម្ងាយឆ្ងាយ លើទឹកដីរុស្ស៉ី ហើយខាងក្រសួងនឹងផ្ដល់ឱ្យនូវមធ្យោបាយជាច្រើនដើម្បីចាត់វិធានការឆ្លើយតប»។ គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានទទូចសុំម្ដងហើយម្ដងទៀតឱ្យលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក អនុញ្ញាតឱ្យទីក្រុងកៀវ ប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ ផ្ដល់ ដោយលោកខាងលិច វាយប្រហារលើគោលដៅយោធាស្ថិតនៅជ្រៅក្នុងទឹកដីរុស្ស៉ី ខណៈកងទ័ពរុស្ស៉ីកំពុងមានភាពរីកចម្រើននៅតំបន់ភាគខាងកើតអ៊ុយក្រែន។ ទាំងលោក ចូ បៃដិន និងមេដឹកនាំ លោកខាងលិចមួយចំនួន ហាក់មានការស្ទាក់ស្ទើរ ដ្បិតខ្លាចថាសង្រ្គាមអាចនឹងរាលដាលកាន់តែធំ។ ប៉ុន្តែ ការទទូចសុំបែបនេះរបស់អ៊ុយក្រែន បានកើតឡើងជាថ្មី ក្រោយមានសេចក្ដីរាយការណ៍ថា…

  • ជម្លោះស៊ូដង់ធ្វើឱ្យប្រព័ន្ធសុខភាពដុនដាបខ្លាំង គំរាមកំហែងដល់ស្ត្រីមានផ្ទៃពោះ

    ជម្លោះស៊ូដង់ធ្វើឱ្យប្រព័ន្ធសុខភាពដុនដាបខ្លាំង គំរាមកំហែងដល់ស្ត្រីមានផ្ទៃពោះ

    ជម្លោះស៊ូដង់ធ្វើឱ្យប្រព័ន្ធសុខភាពដុនដាបខ្លាំង គំរាមកំហែងដល់ស្ត្រីមានផ្ទៃពោះ ជម្លោះក្នុងប្រទេសស៊ូដង់បានធ្វើឱ្យប្រព័ន្ធសុខាភិបាលរបស់ប្រទេសនេះជាប់គាំង ដោយស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន ត្រូវប្រឈមនឹងការគំរាមកំហែងសុខភាពដ៏ធ្ងន់ធ្ងរបំផុត។ ជាក់ស្ដែងដូចជា នាង Huda Dawood វ័យ២៥ ឆ្នាំមានផ្ទៃពោះ ៩ ខែ។ នាងបានភៀសខ្លួនចេញពីតំបន់ Sinja ក្នុងប្រទេសស៊ូដង់ភាគកណ្តាលទៅកាន់ទីក្រុងកំពង់ផែ ព័រស៊ូដង់ (Port Sudan) កាលពីពីរខែមុន ដើម្បីទទួលបានការថែទាំសុខភាព និងធានាការសម្រាលកូនប្រកបដោយសុវត្ថិភាព។ នាងបាននិយាយថា ក្នុងនាមជាស្ត្រីមានផ្ទៃពោះ សុវត្ថិភាព និងការថែទាំសុខភាពគឺជាអាទិភាព។ ស្ត្រីមានផ្ទៃពោះក៏ត្រូវការអាហារូបត្ថម្ភល្អផងដែរសម្រាប់ខ្លួននាង និងទារក នេះជាមូលហេតុដែលនាងបានចាកចេញនៅពេលកងកម្លាំង RSF កាន់កាប់តំបន់ Sinja ហើយឆ្លងកាត់ផ្លូវវែងឆ្ងាយដើម្បីមកកាន់ទីក្រុងកំពុងផែនេះ។ទោះបីនៅទីនេះមិនល្អ ប៉ុន្តែប្រសើរជាងតំបន់ជម្លោះដែលយើងមិនមានមន្ទីរពេទ្យប្រតិបត្តិការណាមួយដែរ ។ Dawood គឺជាស្រ្តីម្នាក់ក្នុងចំណោមស្ត្រីស៊ូដង់រាប់សែននាក់ដែលប្រឈមនឹងការពិតដ៏អាក្រក់នៃសង្រ្គាម។ យោងតាមអង្គការសហប្រជាជាតិ ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូនជាង ១,២ លាននាក់ ខ្វះការថែទាំសុខភាព ប្រឈមនឹងជីវភាពក្រីក្រ និងកង្វះអាហារូបត្ថម្ភ បង្កគ្រោះថ្នាក់ដល់អាយុជីវិត និងកូនរបស់ពួកគេ។ ផ្លូវដែលគ្មានសុវត្ថិភាព មានភាពស្មុគស្មាញក្នុងការចូលទៅកាន់កន្លែងថែទាំសុខភាព ដោយបង្ខំឱ្យស្ត្រីស៊ូដង់ជាច្រើនងាកទៅរកការសម្រាលកូននៅផ្ទះ និងឆ្មបប្រពៃណី៕

  • ព្យុះ Trami វាយប្រហារលើភាគកណ្ដាលវៀតណាម បង្កហានិភ័យគ្រោះទឹកជំនន់

    ព្យុះ Trami វាយប្រហារលើភាគកណ្ដាលវៀតណាម បង្កហានិភ័យគ្រោះទឹកជំនន់

    (ហាណូយ)៖ ព្យុះ Trami បានវាយប្រហារលើភាគកណ្ដាលនៃប្រទេសវៀតណាម នៅថ្ងៃអាទិត្យ ទី២៧ ខែតុលានេះ ខណៈអាជ្ញាធរបានព្រមានថាភ្លៀងធ្លាក់ខ្លាំងអាចនឹងបង្កជាគ្រោះទឹកជំនន់ ដ៏គ្រោះថ្នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។ អាជ្ញាធរជាតិឧតុនិយមវៀតណាម បានឱ្យដឹងថាភ្លៀងបានធ្លាក់នៅតាមផ្នែកជាច្រើននៃខេត្តមួយចំនួន រាប់ចាប់ពីខេត្ត Quang Binh រហូតដល់ខេត្ត Quang Nam ជាមួយការព្យាករពីកម្ពស់ ទឹកភ្លៀងមានកម្រិត ៦០សង់ទីម៉ែត្រ នៅថ្ងៃអាទិត្យ និងនៅថ្ងៃចន្ទស្អែកនេះ។ អាជ្ញាធរឧតុនិយមវៀតណាមក៏បានព្រមានដែរថាហានិភ័យនៃទឹកជំនន់អាចនឹងមានកម្រិតខ្ពស់នៅទីក្រុង Ha Tinh រហូតដល់ខេត្ត Binh Dinh។ គួរបញ្ជាក់ថា ព្យុះ Trami ត្រូវបានរាយការណ៍ថាបានបក់បោកក្នុងល្បឿន ៨៨គីឡូម៉ែត្រក្នុងមួយម៉ោង ហើយធ្លាក់មកនៅ ៦៥គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលព្យុះនេះបក់បោកទៅដល់ ភាគឦសាននៃខេត្ត Danang នៅម៉ោង ៩ព្រឹក នៅថ្ងៃអាទិត្យនេះ។ ព្យុះនេះដែរបានបង្ខំឱ្យអាកាសយានដ្ឋានចំនួន៤ នៅភាគកណ្ដាលវៀតណាម ផ្អាកប្រតិបត្តិការជាបណ្ដោះអាសន្ន។ កាលពីខែកញ្ញាកន្លងទៅ ព្យុះ Yagi បានបង្កឱ្យមានគ្រោះទឹកជំនន់សម្លាប់មនុស្សជាង ៣០០នាក់ និងបង្កការខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់ជាង ៣.៣ពាន់លានដុល្លារ នៅភាគខាងជើងនៃប្រទេសវៀតណាម៕

  • ឯកឧត្តម វង សូត ថ្លែងសុន្ទរកថាគន្លឹះ បើកសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាអំពីចិន

    ឯកឧត្តម វង សូត ថ្លែងសុន្ទរកថាគន្លឹះ បើកសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាអំពីចិន

    ភ្នំពេញ ៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាពីចិន ក្រោមប្រធានបទ “ការយល់ដឹងអំពីអរិយធម៌ចិន និងការលើកកម្ពស់ទំនើបភាវូបនីយកម្មពិភពលោក” ដែលរៀបចំឡើងនៅស្រុកណានពីង ខេត្តហ្វូជាន ប្រទេសចិន។ ឯកឧត្តម ក៏ត្រូវបានអញ្ជើញជាពិសេស ថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងពិធីបើកនៃសន្និសីទនេះ ផងដែរ។ ថ្លែងទៅកាន់អង្គសន្និសីទ ឯកឧត្តម មានប្រសាសន៍ថា ប្រធានបទនៃសន្និសីទនេះ មានសារៈសំខាន់ និងឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្នដោយយើងកំពុងស្ថិតក្នុងដំណាក់កាលមួយ ដែលសកលភាវូបនីយកម្ម បច្ចេកវិទ្យា និងការផ្លាស់ប្តូរវប្បធម៌ គឺជាកត្តាកំណត់រូបរាងនៃអនាគតរបស់យើង។ ដូចនេះ ការសិក្សាអំពីអរិយធម៌ដ៏រុងរឿងរបស់ចិន ព្រមទាំងភាពជោគជ័យ និងគំនិតផ្តួចផ្តើមនានារបស់ចិន គឺពិតជាសំខាន់​ក្នុង​ការ​សម្រេច​បាន​សុខដុមនីយកម្មពិភពលោក ព្រោះអរិយធម៌ចិន ជាអរិយធម៌ចំណាស់ជាងគេមួយ និងស្ថិតស្ថេរបំផុត និងបានបានរួមចំណែកក្នុងការវិវឌ្ឍនៃទស្សនវិជ្ជា វិទ្យាសាស្រ្ត សិល្បៈ អភិបាលកិច្ច និងការទូតសកល។ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជា-ចិន មានទំនាក់ទំនងជាមួយគ្នាតាំងពីសម័យបុរាណ និងមានការរីកចម្រើនជាបន្តបន្ទាប់ រហូតដល់បច្ចុប្បន្ន។ ក្នុងអំឡុងសតវត្សរ៍ទី១៩ និង២០ ជនជាតិ​ចិន​ជាច្រើន រួមទាំងប្រជាជនខេត្តហ្វូជាន ​បាន​ធ្វើ​ចំណាក​ស្រុក​មកតាំងនៅទីកន្លែងផ្សេងៗនៅអាស៊ីអាគ្នេយ៍…

  • ក្រសួងមុខងារអំពាវនាវពលរដ្ឋកុំជឿករណីមានបុគ្គលកំពុងក្លែងបន្លំសន្យាអន្តរាគមន៍ប្រឡងមន្ត្រីរាជការស៊ីវិល

    ក្រសួងមុខងារអំពាវនាវពលរដ្ឋកុំជឿករណីមានបុគ្គលកំពុងក្លែងបន្លំសន្យាអន្តរាគមន៍ប្រឡងមន្ត្រីរាជការស៊ីវិល

    ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៤នេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋ កុំឱ្យជឿ ករណីទទួលព័ត៌មានថា កន្លងមកមានករណីដែលបុគ្គលមួយចំនួនកំពុងក្លែងបន្លំ អះអាង ឬសន្យាអន្តរាគមន៍តាមរូបភាពផ្សេងៗ ដើម្បីធានានូវលទ្ធផលជូនដល់បេក្ខជន ដែលចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីរាជការស៊ីវិល។ ​ក្រសួងមុខងារសាធារណៈ បញ្ជាក់ថា ក្រសួងបានទទួលព័ត៌មានថា កន្លងមកមានករណីដែលបុគ្គលមួយចំនួនកំពុងក្លែងបន្លំ អះអាង ឬសន្យាអន្តរាគមន៍តាមរូបភាពផ្សេងៗ ដើម្បីធានានូវលទ្ធផលជូនដល់បេក្ខជន ដែលចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីរាជការស៊ីវិល។ ករណីនេះគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ អំពាវនាវដល់បេក្ខជន អាណាព្យាបាល និងសាធារណៈជន សូមជៀសវាងការជឿលើបុគ្គលដែលឆ្លៀតឱកាសបោកបញ្ឆោតដូចបានរៀបរាប់ខាងលើ ទោះក្នុងរូបភាពណាក៏ដោយ។ គណៈកម្មការរៀបចំការប្រឡងប្រជែង ជម្រាបជូនបេក្ខជន សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលដឹកនាំរៀបចំដោយក្រសួងមុខងារសាធារណៈជាការអនុវត្តឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង មានប្រសាសន៍ថា កន្លងមកក្រសួងមុខងារសាធារណៈបានរៀបចំការប្រឡងប្រជែង និងបានផ្តល់ឱកាសដល់បេក្ខជនបានចូលរួមស្មើៗគ្នា និងឱកាសច្រើនដង រួចមកហើយ ព្រមទាំងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងអង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមអនុវត្ត និងចូលរួមសង្កេតការណ៍គ្រប់ដំណាក់កាលទាំងអស់។ ឯកឧត្តមបន្តថា…

  • នៅព្រឹកនេះយុវជន និងអ្នកស្វែងរកការងារជាច្រើនបន្តចូលរួមពិព័រណ៍ការងារ និងផលិតភាពជាតិ! បានទាំងការងារ បានទាំងរង្វាន់!

    នៅព្រឹកនេះយុវជន និងអ្នកស្វែងរកការងារជាច្រើនបន្តចូលរួមពិព័រណ៍ការងារ និងផលិតភាពជាតិ! បានទាំងការងារ បានទាំងរង្វាន់!

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២៤នេះ យុវជន និងអ្នកស្វែងរកការងារយ៉ាងច្រើនកុះករនៅតែបន្តចូលរួម នាព្រឹកថ្ងៃទីពីរនៃពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ នៅអគារពិព័រណ៍កោះពេជ្រ។ យុវជន សិស្ស-និស្សិត អ្នកស្វែងរកការងារ និងសាធារណជន អាចមកចូលរួមដាក់ពាក្យសម្ភាសការងារភ្លាមៗ ព្រមទាំងទទួលបានវត្ថុអនុស្សាវរីយ៍ស្អាតៗជាច្រើនផងដែរ។ សម្រាប់អ្នកមិនទាន់មក សូមរួសរាន់យក CV មកដាក់ពាក្យ និងសម្ភាសភ្លាមៗចាប់ពីពេលនេះដល់ម៉ោង ៨ យប់។ ឱកាសការងារសរុបជាង ៣ម៉ឺនកន្លែង កំពុងរង់ចាំយុវជន! ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 017 467 423 ឬ លេខ Call Center របស់ក្រសួងការងារ 1297 ឬ 1286៕

  • ក្នុងរយៈពេល១ខែ រដ្ឋបាលខេត្តតាមព្រំដែន ផ្តល់ប័ណ្ណព្រំដែនជូនពលរដ្ឋប្រើប្រាស់ជាង១៨ពាន់ក្បាល!

    ក្នុងរយៈពេល១ខែ រដ្ឋបាលខេត្តតាមព្រំដែន ផ្តល់ប័ណ្ណព្រំដែនជូនពលរដ្ឋប្រើប្រាស់ជាង១៨ពាន់ក្បាល!

    ភ្នំពេញ ៖ ក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃទី២៦ ខែសីហា រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ បានផ្តល់ប័ណ្ឌព្រំដែនជូនប្រជាពលរដ្ឋប្រើប្រាស់ចំនួន ១.៨៦៨០ក្បាល។ លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា ក្នុងចំណោមប័ណ្ណព្រំដែនដែលបានផ្ដល់ជូន ខេត្តបាត់ដំបង បានចំនួន១.៨២៥ក្បាល ខេត្តបន្ទាយមានជ័យ មានចំនួន១០.០០៤ក្បាល ខេត្តឧត្តរមានជ័យ ចំនួន៣.៣៣១ក្បាល ខេត្តប៉ៃលិនមានចំនួន៣.០១៨ក្បាល និងខេត្តកោះកុងមានចំនួន៥០២ក្បាល។ ក្នុងរយៈពេលដូចគ្នានេះ បើតាមលោកបណ្ឌិតអ្នកនាំពាក្យរងដដែល ក្រសួងក៏បានបន្តបើកផ្ដល់ប័ណ្ឌព្រំដែនជូនរដ្ឋបាលខេត្តជាប់ព្រំដែនថៃបានចំនួន ២៦.០០០ក្បាលផងដែរ ក្នុងនោះខេត្តបន្ទាយមានជ័យទទួលបានច្រើនជាងគេ គឺមានរហូតដល់ទៅ ១២.០០០ក្បាល ខេត្តបាត់ដំបង៣.៥០០ក្បាល ខេត្តឧត្តរមានជ័យ៤.៥០០ក្បាល ខេត្តប៉ៃលិន ៥.០០០ក្បាល និងខេត្តកោះកុង១.០០០ក្បាល។ ដោយឡែកសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកបណ្ឌិត ទូច សុឃៈ បានគូសបញ្ជាក់ដែរថា ការបើកផ្ដល់ប័ណ្ឌព្រំដែនជូនរដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ គិតចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ មិនទាន់មាននោះទេ។ យ៉ាងណាក៏ដោយ ក្នុងរយៈពេលដូចគ្នានេះ រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ បានចេញប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងខេត្តស្ទឹងត្រែង ចំនួន៧ក្បាល។ សូមបញ្ជាក់ថា…

  • ស.ស.យ.ក រៀបចំ «ពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍» ដើម្បីសាទរខួបទី២០នៃព្រះរាជពិធីឡើងគ្រងព្រះបរមរាជសម្បត្តិ
  • មានអ្នកស្លាប់ ៣នាក់ ដោយសារយន្តហោះធុនស្រាលបុកគ្នា នៅអូស្ត្រាលី

    មានអ្នកស្លាប់ ៣នាក់ ដោយសារយន្តហោះធុនស្រាលបុកគ្នា នៅអូស្ត្រាលី

    បុរស ៣នាក់ បានបាត់បង់ជីវិត បន្ទាប់ពីយន្តហោះធុនស្រាល ២គ្រឿង បានបុកគ្នា នៅកណ្តាលអាកាស ហើយបានធ្លាក់ចូលទៅក្នុងតំបន់ព្រៃមួយ នៅភាគនិរតីនៃទីក្រុងស៊ីដនី នាថ្ងៃសៅរ៍ (២៦ តុលា) នេះ។ បុគ្គលិកនគរបាល ភ្នាក់ងារពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះរបស់អូស្ត្រាលី បានទៅដល់កន្លែងនៃបំណែកយន្តហោះទាំង២ ដែលមានទីតាំងនៅតំបន់ព្រៃចម្ងាយប្រមាណជា ៨៨គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុងស៊ីដនី ដោយថ្មើរជើង។ យន្តហោះ ១គ្រឿង បានផ្ទុះឆេះដោយសារការធ្លាក់ប៉ះទង្គិចខ្លាំង។ ស្នងការនគរបាលស្ដីទីប្រចាំរដ្ឋ New South Wales លោក Timothy Calman បានបញ្ជាក់ថា យន្តហោះប្រភេទ Cessna 182 ដឹកមនុស្ស ២នាក់ បានបុកជាមួយយន្តហោះធុនស្រាល ដែលហោះចេញពីអាកាសយានដ្ឋានក្បែរនោះ ដែលដឹកមនុស្សម្នាក់។ ព័ត៌មានលម្អិតបន្ថែមពីជនរងគ្រោះ មិនត្រូវបានគេបង្ហើបឲ្យដឹងនោះឡើយ។ ការិយាល័យសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលីនឹងស៊ើបអង្កេតឧបទ្ទវហេតុនេះ៕

  • លោក Blinken មើលឃើញ«ភាពបន្ទាន់ពិតប្រាកដ» សម្រាប់ដំណោះស្រាយនៅលីបង់ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រី