Category: ព័ត៌មានជាតិ
-

នាវាអ៊ីតាលី ដឹកជនអន្តោប្រវេសន៍ត្រឡប់ពីប្រទេសអាល់បានីវិញ ក្រោយការសម្រេចរបស់តុលាការ
នាវាឆ្មាំល្បាតឆ្នេរអ៊ីតាលី បានទៅទទួលជនអន្តោប្រវេសន៍ដែលបានរក្សាទុកនៅក្នុងមន្ទីរទទួលជនភៀសខ្លួននៅប្រទេសអាល់បានី ដើម្បីដឹកពួកគេត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីវិញ ក្រោយការសម្រេចរបស់តុលាការ ធ្វើឲ្យប៉ះទង្គិចដល់ផែនការរបស់ទីក្រុងរ៉ូម ឲ្យទទួលជនអន្តោប្រវេសន៍ស្នាក់នៅក្រៅសហភាពអឺរ៉ុប ។ ជនអន្តោប្រវេសន៍ទាំងនេះ ត្រូវបាននាំទៅកាន់ប្រទេសអាល់បានី កាលពីដើមសប្តាហ៍នេះ ដោយនាវាកងទ័អជើងទឹកអ៊ីតាលី ។ ដំបូងឡើយពួកគេមានចំនួន ១៦នាក់ ប៉ុន្តែ ៤នាក់ ត្រូវបាននាំមកកាន់ប្រទេសអ៊ីតាលីវិញ ក្នុងហេតុផលសុខភាព ឬពួកគេជាអនីតិជន ។ តុលាការ បានសម្រេចថា ជនអន្តោប្រវេសន៍ ១២នាក់ស្ថិតនៅក្នុងមន្ទីរទទួលជនភៀសខ្លួនអាល់បានី Gjader ត្រូវតែបញ្ជូនត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីវិញ ដោយសារតែប្រទេសកំណើតរបស់ពួកគេ ដែលជាប្រទេសអេហ្ស៊ីប និងប្រទេសបង់ក្លាដែស មិនអាចចាត់ទុកថាជាកន្លែងមានសុវត្ថិភាពនោះទេ ។ កាលពីថ្ងៃសុក្រកន្លងទៅ រដ្ឋាភិបាលអ៊ីតាលី សន្យាបន្តជំរុញគម្រោងរបស់លោកស្រីនាយករដ្ឋមន្រ្តី Giorgia Meloni ដើម្បីបង្វែរក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោន ទៅក្រៅប្រទេស ដោយពួកគេនិយាយថា ពួកគេនឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចចិត្តផ្លូវច្បាប់នេះ ដែលជនអន្តោប្រវេសន៍នៅក្នុងមន្ទីរទទួលជនភៀសខ្លួនអាល់បានី ត្រូវបញ្ជូនត្រឡប់មកកាន់ប្រទេសអ៊ីតាលីវិញ ។ ជំនួបគណៈរដ្ឋមន្រ្តី នឹងរៀបចំឡើងនៅថ្ងៃចន្ទស្អែក ដើម្បីសម្រេចចិត្តលើការឆ្លើយតបរបស់រដ្ឋាភិបាលអ៊ីតាលី ៕
-

គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំទល់មុខរវាងអគ្គលេខាធិការដ្ឋានអាយប៉ានិងអគ្គលេខាធិការអាស៊ាន
គណៈប្រតិភូសភាកម្ពុជា បានចូលអញ្ជើញចូលរួមកិច្ចប្រជុំសវនាការវាងអគ្គលេខាធិការដ្ឋានអាយប៉ានិងអាស៊ាន នៅរសៀលថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៤ ដែលជាថ្ងៃទី៣ នៃដំណើរការមហាសន្និបាតប្រចាំឆ្នាំលើកទី៤៥ របស់អាយប៉ា នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ។ គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំនេះមាន ឯកឧត្តម វេង សាខុន និងឯកឧត្តម សន សារ៉ាណា សមាជិករដ្ឋសភា។ កិច្ចប្រជុំបានប្រារព្ធធ្វើឡើងនៅក្នុងគោលបំណងដើម្បីពិនិត្យពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអាយប៉ា។ នេះឆ្នាំទី៣ ហើយដែលអាយប៉ា បានបង្កើតឱ្យមានជំនួបសវនាការនេះឡើង ។ កិច្ចប្រជុំនេះ បានបង្កើតឡើងកាលពីឆ្នាំ២០២២ នៅពេលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអាយប៉ាលើកទី៤៣៕
-

តំណាងអយ្យការសម្រេចចោទប្រកាន់ លោក កាម៉ារូទីន ស៊ូហៃមី ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ
ភ្នំពេញ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹង នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះថា តំណាងអយ្យការបានចោទប្រកាន់លេីជនត្រូវចោទចំនួនពីរបទល្មើសទី១. ពីបទ រំលោភសេេពសន្ថវៈ មានស្ថានទម្ងន់ទោសទាក់ទងនឹងជនល្មេីស តាមមាត្រា ២៤០ នៃក្រមព្រហ្មទណ្ឌ និងទី២.ពីបទប្រទូស្តកេរខ្មាសមានស្ថានទម្ងន់ទោសទាក់ទងនឹងចារី និង ស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ តាមមាត្រា ២៤៧ និងមាត្រា ២៤៨ នៃក្រមព្រហ្មទណ្ឌ ។ ជនត្រូវចោទ ឈ្លោះ កាម៉ារូទីន ស៊ូហៃមី អាយុ៣៣ ឆ្នាំ មុខរបរជាអ្នកគ្រប់គ្រង អន្តេវាសិកដ្ឋានសិស្សនារី នៃសាលារៀនអាន់នៀក ម៉ះ ភ្នំពេញ ដែលស្ថិតនៅគីឡូម៉ែត្រលេខ៩ ក្នុងខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ។ គួររំលឹកថាកាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃ បានចាប់បញ្ជូនអ្នកគ្រប់គ្រងអន្តេវាសិកដ្ឋានសិស្សនារី ដែលគេស្គាល់ថា ជាកូនប្រុសរបស់លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃសាស នាឥស្លាមកម្ពុជា…
-

-

ប្រធានតុលាការធម្មនុញ្ញថៃ កោតសរសើរការអភិវឌ្ឍ និងការរីកចម្រើននៅកម្ពុជា
ភ្នំពេញ ៖ នារសៀលថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត Nakharin Mektrairat ប្រធានតុលាការធម្មនុញ្ញថៃ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរវាងប្រទេសទាំងពីរ ព្រមទាំងបានកោតសរសើរចំពោះការអភិវឌ្ឍ និងការរីកចម្រើននៅកម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត បានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់ឯកឧត្តមមានគោលដៅផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយនឹងក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាស្វែងយល់បន្ថែមអំពីការអនុវត្តមុខងាររបស់ស្ថាប័នកំពូលមួយនេះ។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អប្រសើរលើគ្រប់វិស័យរវាងកម្ពុជា និងថៃ រួមមាន៖ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខ និងការពារជាតិ។ សម្ដេចបវរធិបតីបានស្វាគមន៍ការបង្កើនទំនាក់ទំនងរវាងក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងតុលាការធម្មនុញ្ញនៃព្រះរាជាណាចក្រថៃ ដែលនឹងរួមចំណែកពង្រឹងនិងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕
-

-

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី ផ្តើមដង្ហែអង្គកឋិនទានទៅប្រគេនព្រះសង្ឃនៅវត្តតុំ ខេត្តតាកែវ
តាកែវ ៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ ប៉ែន ចាន្នី និងក្រុមគ្រួសារ ព្រមទាំងនាយទាហាន ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស និងប្រជាពលរដ្ឋចំណុះជើងវត្តជាច្រើនទៀត នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នេះ បាននាំយកស្បង់ត្រ័យជីវរ ដង្ហែអង្គកឋិនទានទៅវេរប្រគេនព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះ វស្សាអស់កាលត្រីមាសនៅទីអារាមវត្តតុំ ស្ថិតក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។ នៅក្នុងឆ្នាំនេះ នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចាន្នី បានមានសទ្ធាជ្រះថ្លា គ្រោងនឹងធ្វើការដង្ហែរអង្គកឋិនទានទៅវេរប្រគេនព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សានៅទីអារាម ចំនួន ៨វត្ត ក្នុងនោះ សម្រាប់ខេត្តតាកែវ មានចំនួន ៣វត្ត ខេត្តកំពង់ស្ពឺ មានចំនួន ១វត្ត ខេត្តកណ្តាលមានចំនួន ៣វត្ត និងនៅរាជធានីភ្នំពេញ មានចំនួន ១វត្ត។ ហើយវត្តតុំនេះ គឺជាវត្តទី១ ដែលនាយឧត្ដមសេនីយ៍…
-

នគរបាលឃាត់ខ្លួនជនសង្ស័យ ៣នាក់ប្រើអាវុធខ្លីភ្ជង់គំរាមវាយប្លន់យកម៉ូតូ និងទូរស័ព្ទពីពលរដ្ឋ
កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក៉ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ដោយប្រើអាវុធខ្លីភ្ជង់គំរាមវាយប្លន់យកម៉ូតូ និងទូរស័ព្ទពីប្រជាពលរដ្ឋ ។ នគរបាលប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោងប្រហែលជាង ០២ រំលងអធ្រាត្រ នៅចំណុចមុខផ្ទះលេខ ៤៥Eo ផ្លូវលេខ១៤៦ ក្រុមទី២៦B ភូមិ០៧ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីលួចមានស្ថានទម្ងន់ទោស ដោយប្រើអាវុធខ្លីភ្ជង់គំរាមវាយប្លន់យកម៉ូតូ និងទូរស័ព្ទពីប្រជាពលរដ្ឋ ដែលបង្កឡើងដោយជនសង្ស័យចំនួន ០៣នាក់ ។ នគរបាលបន្ថែមថា ក្រុមជនសង្ស័យបានធ្វើសកម្មភាពយកអាវុធខ្លី ០១ដើម ភ្ជង់គំរាមជនរងគ្រោះប្រុស ស្រី ២នាក់ ដែលកំពុងឈប់ម៉ូតូនៅតាមផ្លូវ ដោយជនសង្ស័យបានយកស្នាប់កាំភ្លើង វាយក្បាលជនរងគ្រោះ ០១ស្នាប់កាំភ្លើង បណ្តាលឲ្យបែកក្បាលហូរឈាម រួចប្លន់យកម៉ូតូ ០១គ្រឿង ម៉ាក SCOOPY ពណ៌ស ស៊េរីឆ្នាំ២០២២ ផ្លាកលេខ ភ្នំពេញ 1JM-0485 និងទូរស័ព្ទដៃ ០២គ្រឿង ។ ក្រោយកើតហេតុកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី១៤ ខែតុលា…
-

ក្រុមអ្នកវិភាគ៖ ភាពប្រឈមនៃសង្គ្រាមកូរ៉េថ្មី ទំនងមានភាគរយខ្ពស់ជាងមុន ព្រោះការពង្រីកកម្លាំងយោធាកូរ៉េខាងជើង
កូរ៉េខាងជើងបានជ្រើសរើសយុវជនជាងមួយលាននាក់ចូលរួមបម្រើកងទ័ពរដ្ឋក្នុងសប្តាហ៍នេះ ដែលបច្ចុប្បន្នកំពុងបង្ហាញពីសង្គ្រាមដ៏ខ្លាំងក្លាប្រឆាំងនឹងសត្រូវកូរ៉េខាងត្បូង ។ កូរ៉េខាងជើងលើកឡើងថា រដ្ឋធម្មនុញ្ញរបស់ខ្លួន កំណត់ប្រទេសកូរ៉េខាងត្បូងថា ជារដ្ឋអរិភាព ។ នេះគឺជាការកើនឡើងចុងក្រោយបំផុតក្នុងភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានបំផ្ទុះផ្លូវមួយនៅជិតព្រំដែនភាគខាងត្បូង ហើយបានគំរាមកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយទីក្រុងសេអ៊ូល ជាការសងសឹកចំពោះការចោទប្រកាន់ថាបានប្រើយានដ្រូនចែកចាយខិត្តប័ណ្ណលើទីក្រុងព្យុងយ៉ាង។ ទន្ទឹមនឹងនេះ អ៊ុយក្រែន បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា ប្រទេសកូរ៉េខាងជើងបានបញ្ជូនសព្វាវុធ និងកងទ័ពដើម្បីជួយដល់សង្គ្រាមរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន ដែលជាការបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងអន្តរជាតិរបស់កូរ៉េខាងជើង និងជាឱកាសជាក់ស្តែងសម្រាប់ប្រទេសនេះដើម្បីទទួលបានបទពិសោធន៍ក្នុងសមរភូមិ។ ក្រុមអ្នកវិភាគបាននិយាយថា តាមរយៈការបញ្ជូនអាវុធ ហើយយោងតាមទីក្រុង Kyiv ដែលលើកឡើងដដែលៗថាកូរ៉េខាងជើងបានបញ្ជូនទាហានទៅកាន់ប្រទេសរុស្ស៊ី ភាពជាដៃគូរបស់កូរ៉េខាងជើងជាមួយទីក្រុងមូស្គូ នាំមកនូវប្រាក់ចំណូលដែលត្រូវការជាច្រើន ហើយក៏អនុញ្ញាតឱ្យរបបនេះទទួលបានបទពិសោធន៍ក្នុងសមរភូមិផងដែរ។ សេតវិមានធ្លាប់បានព្រមានថា រុស្ស៊ីអាចរក្សាកូរ៉េខាងជើងក្នុងការធ្វើជំនួញរាប់ឆ្នាំ ដោយជួយឱ្យខ្លួនចែកចាយសព្វាវុធទូទាំងពិភពលោក។ ក្រុមអ្នកវិភាគព្រមានថា ហានិភ័យនៃសង្គ្រាមរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង គឺមានភាគរយខ្ពស់ជាងពេលណាៗទាំងអស់៕
-

លោក Trump បន្ទោសប្រធានាធិបតីអ៊ុយក្រែន ចំពោះការចាប់ផ្តើមសង្រ្គាមជាមួយរុស្ស៊ី
បេក្ខភាពប្រធានាធិបតីអាមេរិកបក្សសាធារណរដ្ឋ លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (១៧ តុលា) បានស្តីបន្ទោសប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ចំពោះការជួយចាប់ផ្តើមសង្រ្គាមរបស់ទីក្រុងគីវ ជាមួយរុស្ស៊ី ដែលជាការបញ្ជាក់បន្ថែមថាលោក Trump ទំនងជានឹងផ្លាស់ប្តូរយ៉ាងខ្លាំងនូវគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន ប្រសិនបើលោកឈ្នះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកា។ អតីតប្រធានាធិបតីអាមេរិករូបនេះ បានរិះគន់លោក Zelenskiy ជាញឹកញាប់នៅលើផ្លូវនៃយុទ្ធនាការរបស់ខ្លួន ដោយហៅលោកម្តងហើយម្តងទៀតថាជា “អ្នកលក់មានថ្វីមាត់ដ៏អស្ចារ្យបំផុតនៅលើលោក” ដោយសារតែការស្នើសុំ និងទទួលបានជំនួយយោធារាប់ពាន់លានដុល្លាររបស់ខ្លួនចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងក្នុងឆ្នាំ២០២២មក។ លោក Trump ក៏បានថ្កោលទោសមេដឹកនាំអ៊ុយក្រែនរូបនេះចំពោះការបរាជ័យក្នុងការស្វែងរកសន្តិភាពជាមួយទីក្រុងមូស្គូ ហើយលោកបង្ហើបថា អ៊ុយក្រែនប្រហែលជាត្រូវប្រគល់ទឹកដីខ្លះរបស់ខ្លួនឱ្យរុស្ស៊ី ដើម្បីធ្វើកិច្ចព្រមព្រៀងសន្តិភាព ដោយនោះជាសម្បទានដែលទីក្រុងគីវ ចាត់ទុកថាមិនអាចទទួលយកបាន។ ការលើកឡើងរបស់លោក Trump លើកម្មវិធីពិភាក្សា ផតខាស PBD កាលពីថ្ងៃព្រហស្បតិ៍នេះ ជាវោហាសាស្រ្តកាន់តែខ្លាំងក្លាជាងការរិះគន់ពីមុនរបស់ខ្លួន។ លោកបាននិយាយថា លោក Zelenskiy ជាអ្នកត្រូវស្តីបន្ទោស មិនត្រឹមតែចំពោះការបរាជ័យក្នុងការបញ្ចប់សង្រ្គាមប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ការជួយចាប់ផ្តើមផងដែរ បើទោះបីជាជម្លោះនេះបានផ្ទុះឡើងនៅពេលដែលរុស្ស៊ី បានចាប់ផ្ដើមប្រតិបត្តិការយោធាលើទឹកដីអធិបតេយ្យភាពអ៊ុយក្រែនមុនក៏ដោយ៕