Category: ព័ត៌មានជាតិ
-

មន្ត្រីជាន់ខ្ពស់ចិន៖ ចិនមានឆន្ទៈក្នុងការធ្វើការជាមួយចក្រភពអង់គ្លេស ដើម្បីអនុវត្តន៍តាមការឯកភាពរបស់មេដឹកនាំនៃប្រទេសទាំងពីរ
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេស គណៈកម្មាការ និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស លោក ដាវីដ ឡាមមី (David Lammy) នៅទីក្រុងប៉េកាំង។ លោក វ៉ាង ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានកត់សម្គាល់ថា ប្រទេសចិន និងចក្រភពអង់គ្លេស ទាំងសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងប្រទេសដែលមានសេដ្ឋកិច្ចធំៗលើពិភពលោក គួរតែជាអ្នករក្សាសណ្តាប់ធ្នាប់អន្តរជាតិដែលផ្តោតលើអង្គការសហប្រជាជាតិ អ្នកសហការក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល និងជាដៃគូក្នុងការសម្រេចបាននូវការអភិវឌ្ឍជាតិ។ លោក វ៉ាង បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយចក្រភពអង់គ្លេស ដើម្បីអនុវត្តន៍តាមការឯកភាពរបស់មេដឹកនាំនៃប្រទេសទាំងពីរ ប្រកាន់ខ្ជាប់នូវការយល់ដឹង និងការគោរពគ្នាទៅវិញទៅមក និងធ្វើឱ្យកិច្ចសហប្រតិបត្តិការបើកចំហលើប្រធានបទសំខាន់ៗ ធ្វើឱ្យទំនាក់ទំនងយុទ្ធសាស្ត្រស៊ីជម្រៅ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងជំរុញទំនាក់ទំនងចិន-ចក្រភពអង់គ្លេសឱ្យឈានទៅដំណាក់កាលថ្មីនៃការអភិវឌ្ឍប្រកបដោយស្ថិរភាព។ ដោយកត់សម្គាល់ថា កិច្ចការកោះតៃវ៉ាន់ និងហុងកុង គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ហើយការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង គឺជាគោលការណ៍គ្រឹះនៃទំនាក់ទំនងអន្តរជាតិ លោក វ៉ាង បាននិយាយថា ភាគីទាំងពីរគួរតែគោរពនូវកង្វល់របស់គ្នាទៅវិញទៅមក ពង្រឹងការសន្ទនាដោយឈរលើមូលដ្ឋានសមភាព បង្កើនការយល់ដឹង និងបង្កើតបរិយាកាសសម្រាប់ការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ។ លោក ឡាមមី បាននិយាយថា រដ្ឋាភិបាលចក្រភពអង់គ្លេសប្តេជ្ញាពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន…
-

ក្រុងបាត់ដំបងសរសើរប្រជាពលរដ្ឋ វិចខ្ចប់សំរាមបានល្អក្នុងអំឡុងពេលបុណ្យអុំទូក
រដ្ឋបាលក្រុងបាត់ដំបងឱ្យដឹងថាក្នុងអំឡុងពេលពិធីបុណ្យអុំទូកបណ្តែតប្រទីបខេត្តបាត់ដំបងឆ្នាំ២០២៤នេះ ក្រុមអាជីវករ ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិបានបោះចោល,វិចខ្ចប់សំរាមទាំងក្នុងទឹក និងលើគោក ចំនួនជាង១១០តោន បើធៀបនឹងឆ្នាំមុន សំរាមមានតែជាង៦០តោនប៉ុណ្ណោះ។ លោក ណយ ចេកអនុប្រធានការិយាល័យសាធារណៈការដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់ សាធារណៈក្រុងបាត់ដំបងឱ្យដឹងថាបរិមាណសំរាមក្នុងពិធីបុណ្យអុំទូកខេត្តបាត់ដំបងចាប់ពីថ្ងៃទី១៣ដល់១៨ខែតុលាមានចំនួន១១៤តោន ដែលសំរាមភាគច្រើនស្នោ ថង់ និងការវិចខ្ចប់កាកសំណល់ផ្សេងៗរបស់អាជីវករ ប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិដែលចូលរួមមកទស្សនា។ លោកបញ្ជាក់ថាសំរាមទាំងនេះក្រុមការងារ ប្រមូលសរុបតាំងពី កន្លែងប្រារព្ធពិធី សងខាងស្ទឹងសង្កែ កន្លែង តាំងពិពណ៌ កន្លែងប្រគុំតន្រ្តី និងក្នុងទឹកស្ទឹងសង្កែជាដើម ។ លោកបញ្ជាក់ថាកាកសំណល់ពិធីបុណ្យអុំទូកឆ្នាំនេះ បើធៀប នឹងពិធីប្រណាំងទូកឆ្នាំមុនមានការកើនឡើង៤៦តោន ការកើនឡើងនេះដោយសារ តែអ្នកចូលរួម ទស្សនាកំសាន្តនិងអ្នកលក់ដូរច្រើនជាងឆ្នាំមុន។ លោកកត់សម្គាល់ឃើញថាថ្វីត្បិតតែសម្រាប់កើនឡើងជិង៥០តោនមែន ប៉ុន្តែការសម្អាត ប្រមូលដឹក ជញ្ជូនប្រើរយៈពេលតែមួយថ្ងៃគឺថ្ងៃទី១៨ជិតរួចទាំងស្រុង បើធៀបនឹងឆ្នាំមុន ប្រមូលរហូតដល់៤ថ្ងៃទើបអស់ ។ ការប្រមូលលឿននេះដោយសារតែ ប្រជាពលរដ្ឋមកទស្សនាមាន ការយល់ដឹងច្រើន និងវិច្ចខ្ចប់បានល្អ មិនសូវ បោះពាសវាលពាសកាលដូចឆ្នាំមុន។ លោក លាង វាសនា អភិបាលក្រុងបាត់ដំបងបានបញ្ជាក់ថាបន្ថែមថាឆ្នាំនេះ ក្រុមហ៊ុនចំនួនពីរក្រោមការគ្រប់គ្រង របស់ក្រុងបានធ្វើការប្រមូលដឹកជញ្ជូនសំរាម…
-

ពលរដ្ឋលីបង់រត់ភៀសខ្លួន ខណៈអ៊ីស្រាអែលវាយប្រហាររដ្ឋធានីបេរូត និងព្រមានវាយប្រហារលើប្រតិបត្តិការហិរញ្ញវត្ថុរបស់ក្រុមហេសបូឡា
ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋធានីបេរូត (Beirut) រាប់រយនាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេកាលពីល្ងាចថ្ងៃអាទិត្យ ២០ តុលា បន្ទាប់ពីអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងរៀបចំការវាយប្រហារលើទីតាំងនានា ពាក់ព័ន្ធនឹងប្រតិបត្តិការហិរញ្ញវត្ថុរបស់ក្រុមហេសបូឡា របស់ប្រទេសលីបង់ ហើយបានប្រាប់ប្រជាជនឱ្យចាកចេញពីតំបន់ទាំងនោះជាបន្ទាន់។ ភ្លាមៗបន្ទាប់ពីការព្រមានរបស់អ៊ីស្រាអែល គេបានលឺសំឡេងគ្រាប់ផ្ទុះជាច្រើន ហើយភ្លើងដ៏ធំមួយត្រូវបានគេឃើញនៅក្នុងតំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរូត។ពុំទាន់មានព័ត៌មានភ្លាមៗពីមូលហេតុនៃការផ្ទុះ ឬព័ត៌មានលម្អិតនៃអ្នកស្លាប់និងរបួសណាមួយឡើយ។ អ្នកឃើញហេតុការណ៍បាននិយាយថា ហ្វូងមនុស្សភ័យស្លន់ស្លោបានសម្រុកចេញ បណ្ដាលឲ្យស្ទះផ្លូវ នៅផ្នែកខ្លះនៃរដ្ឋធានី បេរូត ខណៈ ពួកគេព្យាយាមធ្វើដំណើរទៅកាន់ទីកន្លែងនានាដែលគិតថាមានសុវត្ថិភាពជាង។ អ្នកនាំពាក្យរបស់យោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គម X ថា អ្នកស្រុកនៃប្រទេសលីបង់ យោធាអ៊ីស្រាអែល នឹងចាប់ផ្តើមវាយប្រហារហេដ្ឋារចនាសម្ព័ន្ធដែលជាកម្មសិទ្ធិរបស់សមាគមហេសបូឡា អាល់ កាដ អាល់ ហាសាន ( Hezbollah Al-Qard Al-Hassan ) សូមចាកចេញពីទីនោះជាបន្ទាន់។ ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅលើសមរភូមិពីរកាលពីថ្ងៃអាទិត្យ ខណៈអ៊ីស្រាអែលបានកំណត់គោលដៅដែលខ្លួនបាននិយាយថាជា មជ្ឈមណ្ឌលបញ្ជាការ របស់ក្រុមហេសបូឡានៅក្នុងរដ្ឋធានីលីបង់ ទន្ទឹមនឹងក្រុមអ្នកជួយសង្គ្រោះនៅតំបន់ហ្កាហ្សាបានរាយការណ៍ថាមនុស្សជាច្រើននាក់បានស្លាប់ក្នុងការវាយប្រហារតាមអាកាសតែមួយលើករបស់អ៊ីស្រាអែល៕
-

-

-

-

-

ពលរដ្ឋទីក្រុងញូវដែល្លីព្រួយបារម្ភ ខណៈផ្សែងអ័ព្ទដ៏គ្រោះថ្នាក់គ្របដណ្តប់រដ្ឋធានីប្រទេសឥណ្ឌាមួយនេះ
ផ្សែងអ័ព្ទឈ្លក់ បានកើតមានៅក្នុងរដ្ឋធានីញូវដែល្លី ប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍ ស្របពេលដែលគុណភាពខ្យល់ស្ថិតក្នុងកម្រិតគ្រោះថ្នាក់ ធ្វើឲ្យពលរដ្ឋមានបញ្ហាផ្លូវដង្ហើម ហើយនិងក្រហាយភ្នែក ។ កាលពីដើមសប្តាហ៍នេះ រដ្ឋាភិបាលទីក្រុងញូវដែល្លី បានប្រកាសបម្រាមលើការប្រើប្រាស់ ការផលិត ការស្តុក និងការលក់ផាវនៅក្នុងរដ្ឋធានីប្រទេសឥណ្ឌាមួយនេះ រហូតដល់ថ្ងៃទី ១ ខែមករា ស្របពេលដែលគុណភាពខ្យល់ប្រែជាអន់នៅតាមតំបន់ជាច្រើននៅក្នុងទីក្រុង ។ បម្រាមខាងលើរួមបញ្ចូលទាំងបញ្ជីវិធានការក្រោមផែនការច្បាប់រដូវរងា ដើម្បីរឹតត្បិតប្រភពកង្វក់បរិយាកាស មុនរដូវរងា ។ ក្រុមគោរពបូជារាប់ម៉ឺននាក់នៅក្នុងរដ្ឋធានីដែល្លី នាំគ្នាប្រារព្ធពិធីបុណ្យហិណ្ឌូ Dussehra ដោយពួកគេដុតបដិមាក្រុងរាពណ៍ ព្រះអនុច និងបុត្រា ជាហេតុធ្វើឲ្យគុណភាពខ្យល់កាន់តែអាក្រក់ខ្លាំងបែបនេះ ។ ការធ្វើចរាចរណ៍ ត្រូវបានគេមើលឃើញនៅស្ថានភាពផ្សែងអ័ព្ទ ខណៈប្រាសាទនិមិត្តរូបមួយចំនួនដូចជាប្រាសាទហិណ្ឌូ Akshardham គ្របដណ្តប់ដោយផ្សែងអ័ព្ទ ។ យោងតាមការអះអាងរបស់ក្រុមស្វីស IQAir សន្ទស្សន៍គុណភាពខ្យល់នៅក្នុងរដ្ឋធានីញូវដែល្លី មានកម្រិត ២៦០ ធ្វើឲ្យវាស្ថិតនៅក្នុងកម្រិតគុណភាពខ្យល់គ្មានសុខភាព ។ លោក Ashish Kumar Meena គឺជាពលរដ្ឋមួយរូបរស់នៅក្នុងរដ្ឋធានីញូវដែល្លី និយាយប្រាប់សារព័ត៌មានក្នុងស្រុកថា កង្វក់បរិយាកាស កើនឡើងពី ១ថ្ងៃទៅ ១ថ្ងៃ ស្របពេលរដូវរងាខិតជិតមកដល់ ហើយពិធីបុណ្យហិណ្ឌូ…
-
![[BREAKING NEWS] អតីតមេបញ្ជាការកងកម្លាំងពិសេសលោក Prabowo ស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់ឥណ្ឌូនេស៊ី នៅថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤នេះ អតីតមេបញ្ជាការកងកម្លាំងពិសេសឥណ្ឌូនេស៊ីលោក Prabowo Subianto បានស្បថចូលកាន់តំណែងជាផ្លូវការជាប្រធានាធិបតីថ្មីរបស់ប្រទេសលទ្ធិប្រជាធិបតេយ្យធំបំផុតទី ៣របស់ពិភពលោកមួយនេះ ក្រោយឈ្នះការបោះឆ្នោត៕](http://165.232.167.198/wp-content/uploads/2024/10/photo_2024-10-19_21-46-56.jpg)
-

រដ្ឋមន្រ្តីការពារជាតិ G7 ជួបជុំគ្នានៅទីក្រុង Naples ដើម្បីពិភាក្សាពីសង្រ្គាមនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា
រដ្ឋមន្រ្តីការពារជាតិក្រុមប្រទេសមានឧស្សាហកម្មរីកលូតលាស G7 បានជួបជុំគ្នានៅទីក្រុង Naples ប្រទេសអ៊ីតាលី កាលពីថ្ងៃសៅរ៍ ដើម្បីពិភាក្សាលើសង្រ្គាមនៅអ៊ុយក្រែន និងស្ថានភាពបច្ចុប្បន្ននៅតំបន់មជ្ឈិមបូព៌ា ។ រដ្ឋមន្រ្តីការពារជាតិអ៊ីតាលីលោក Guido Crosetto បានស្វាគមន៍សមភាគីរបស់លោកមកពីប្រទេសអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ ជប៉ុន និងសហរដ្ឋអាមេរិក ក៏ដូចជាអគ្គលេខាធិការអង្គការណាតូលោក Mark Rutte និងអ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេសលោក Josep Borrel នៅឯវិមាន Palazzo Reale ។ នៅក្នុងអនុសាសន៍បើកកិច្ចប្រជុំកំពូល លោក Crosetto បាននិយាយពីគម្រោងសន្តិសុខកាន់តែអាក្រក់ ហើយនិងការប្រឈមដាក់គ្នារវាងចក្ខុវិស័យ ២ផ្សេងគ្នារបស់ពិភពលោក ។ អ៊ីតាលីដែលធ្វើជាប្រធានកិច្ចប្រជុំវិលជុំរបស់ G7 បានសម្រេចចិត្តជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដើម្បីបញ្ចូលវិស័យការពារជាតិទៅក្នុងកម្មវិធីប្រជុំថ្នាក់រដ្ឋមន្រ្តីរបស់ពួកគេ ។ ក្រុមរដ្ឋមន្រ្តីទាំងនេះ មានជំនួប ២លើក នៅពេលព្រឹកមួយលើក និងនៅពេលរសៀលមួយលើកទៀត ស្របពេលដែលសកម្មភាពទ្វេភាគី ត្រូវបានគេរំពឹងថានឹងកើតឡើងផងដែរ ។ ដោយឡែក ជំនួបត្រីភាគីរវាង អ៊ីតាលី អង់គ្លេស និងជប៉ុន គ្រោងនឹងរៀបចំឡើងផងដែរ ដើម្បីពិភាក្សាលើកម្មវិធីប្រយុទ្ធតាមអាកាសសកល…