Category: ព័ត៌មានជាតិ​

  • មេដឹកនាំកូរ៉េខាងជើង និយាយថា ការបំផ្ទុះផ្លូវចោល ជាសញ្ញានៃការបញ្ចប់ទំនាក់ទំនងអាក្រក់ជាមួយកូរ៉េខាងត្បូង

    មេដឹកនាំកូរ៉េខាងជើង និយាយថា ការបំផ្ទុះផ្លូវចោល ជាសញ្ញានៃការបញ្ចប់ទំនាក់ទំនងអាក្រក់ជាមួយកូរ៉េខាងត្បូង

    ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃសុក្រ ១៩ តុលា សប្ដាហ៍នេះថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានហៅកូរ៉េខាងត្បូងថាជាបរទេស និងជាប្រទេសអរិភាព នៅពេលលោក ចុះពិនិត្យស្ថានភាពកងទ័ព ដោយបន្ថែមថា ការបំផ្លិចបំផ្លាញនៃបណ្ដាញដឹកជញ្ជូននាពេលថ្មីៗនេះ បានបង្ហាញពីការបញ្ចប់ទំនាក់ទំនងអាក្រក់រវាងកូរ៉េទាំង២។ ទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើង (KCNA) បាននិយាយថា លោក Kim បានទៅកាន់ទីស្នាក់ការកណ្តាលនៃកងពលលេខ ២ នៃកងទ័ពប្រជាជនកូរ៉េកាលពីថ្ងៃព្រហស្បតិ៍ ជាទីដែលលោកបានពិនិត្យឡើងវិញលើផែនការការពារជាតិ បន្ទាប់ពីការសម្រេចចិត្តនាពេលថ្មីៗនេះរបស់ទីក្រុងព្យុងយ៉ាងក្នុងការបំផ្ទុះផ្លូវថ្នល់ និងផ្លូវដែក តភ្ជាប់គ្នាជាមួយកូរ៉េខាងត្បូង។ ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយ ដោយសំដៅលើឈ្មោះផ្លូវការរបស់កូរ៉េខាងត្បូង គឺ សាធារណរដ្ឋកូរ៉េ នៅក្នុងកិច្ចពិភាក្សារបស់លោកជាមួយមេបញ្ជាការយោធា លោក Kim បានសង្កត់ធ្ងន់ថា កងទ័ពរបស់យើងគួរតែចងចាំម្តងទៀតនូវការពិតដ៏ច្បាស់លាស់ថា កូរ៉េខាងត្បូងគឺជាប្រទេសបរទេស និងជាប្រទេសអរិភាពសម្រាប់កូរ៉េខាងជើង។ គួររម្លឹកថាទំនាក់ទំនងរវាងកូរ៉េទាំងពីរកាន់តែយ៉ាប់យ៉ឺនចាប់តាំងពីលោក Kim កាលពីខែមករា បានកំណត់ទីក្រុងសេអ៊ូលថាជា សត្រូវធំបំផុត របស់ប្រទេសលោក ហើយបាននិយាយថាកូរ៉េខាងជើងលែងចាប់អារម្មណ៍ក្នុងការបង្រួបបង្រួមជាតិទៀតហើយ៕

  • ក្រុមហេសបូឡា ប្ដេជ្ញាបង្កើនសង្គ្រាមជាមួយអ៊ីស្រាអែល បន្ទាប់ពីការស្លាប់មេដឹកនាំក្រុមហាម៉ាស

    ក្រុមហេសបូឡា ប្ដេជ្ញាបង្កើនសង្គ្រាមជាមួយអ៊ីស្រាអែល បន្ទាប់ពីការស្លាប់មេដឹកនាំក្រុមហាម៉ាស

    ក្រុមសកម្មប្រយុទ្ធ ហេសបូឡា របស់ប្រទេសលីបង់ បាននិយាយនៅថ្ងៃសុក្រ (១៨ តុលា) នេះថា ខ្លួនកំពុងឈានទៅដំណាក់កាលថ្មី និងកាន់តែខ្លាំងក្លានៅក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងអ៊ីស្រាអែល បន្ទាប់ពីការសម្លាប់មេដឹកនាំក្រុមហាម៉ាស លោក យ៉ាយ៉ា ស៊ីនវ៉ា (Yahya Sinwar) ដែលក្ដីបារម្ភនៃជម្លោះរីកធំទប់មិនជាប់នៅមជ្ឈិមបូព៌ា កាន់តែក្ដៅគគុក។ Lok Sinwar ដែលជាមេខ្លោងនៃការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដែលបង្កឱ្យមានសង្រ្គាមហ្កាហ្សា ត្រូវបានសម្លាប់ក្នុងអំឡុងប្រតិបត្តិការដោយទាហានអ៊ីស្រាអែល នៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនកាលពីថ្ងៃពុធ ដែលជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងជម្លោះរយៈពេលមួយឆ្នាំ។ ថ្វីបើមានក្តីសង្ឃឹមរបស់លោកខាងលិចអំពីបទឈប់បាញ់ក៏ដោយ ក៏ការស្លាប់របស់លោក Sinwar អាចបង្កើនអរិភាពនៅមជ្ឈិមបូព៌ាកាន់តែខ្លាំង ជាទីដែលការរំពឹងទុកនៃជម្លោះកាន់តែធំឡើង។ ក្រុមហេសបូឡា បានផ្គើននឹងហានិភ័យនៃការបង្ហូរឈាមកាន់តែច្រើន ដោយបានប្រកាសពី “ការផ្លាស់ប្តូរទៅកាន់ដំណាក់កាលថ្មីកាន់តែខ្លាំងឡើងក្នុងការប្រឈមមុខដាក់គ្នាជាមួយនឹងអ៊ីស្រាអែល”។ ការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែល លើលីបង់ បានបំផ្លាញបន្ទាយក្រុមហេសបូឡា ជាច្រើននៅតំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរូត ហើយការលុកលុយបានពង្រីកដល់ផ្នែកបន្ថែមនៃព្រំដែនភាគខាងត្បូងលីបង់ជាមួយអ៊ីស្រាអែល ដោយក្រសួងសុខាភិបាលសលីបង់ បាននិយាយថា មនុស្សជិត ២.៤០០នាក់ហើយត្រូវបានសម្លាប់៕

  • លោកស្រី Harris ផ្លាស់ប្តូរយុទ្ធសាស្រ្តក្នុងយុទ្ធនាការ ជុំវិញក្ដីបារម្ភនៃការមានប្រៀបរបស់លោក Trump

    លោកស្រី Harris ផ្លាស់ប្តូរយុទ្ធសាស្រ្តក្នុងយុទ្ធនាការ ជុំវិញក្ដីបារម្ភនៃការមានប្រៀបរបស់លោក Trump

    អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រយុទ្ធនាការរបស់ខ្លួន ដើម្បីទាញការគាំទ្រកាន់តែច្រើនបន្ថែមទៀត រួមទាំងធ្វើឱ្យការវាយប្រហាររបស់ខ្លួនលើគូប្រជែងគឺលោក Donald Trump កាន់តែមុតស្រួច នៅពេលដែលក្ដីបារម្ភរបស់បក្សប្រជាធិបតេយ្យបានកើនឡើង ចំពោះការស្ទង់មតិថ្មីៗដែលបង្ហាញថាបេក្ខភាពបក្សសាធារណរដ្ឋរូបនេះហាក់មានប្រៀប។ លោកស្រី Harris បេក្ខភាពបក្សប្រជាធិបតេយ្យ កំពុងស្ថិតក្នុងការប្រជែងយ៉ាងប្រកៀកប្រកិតក្នុងរដ្ឋសំខាន់ៗទល់នឹងលោក Trump អតីតប្រធានាធិបតីនៃបក្សសាធារណរដ្ឋ នេះបើយោងតាមការស្ទង់មតិជាសាធារណៈ និងផ្ទៃក្នុង ដែលបានបង្កឱ្យមានភាពមិនប្រាកដប្រជាជាថ្មី។ ទីប្រឹក្សាម្នាក់ក្នុងយុទ្ធនាការលោកស្រី Harris បាននិយាយថា បន្ទាប់ពីផ្តោតលើគោលនយោបាយជាច្រើនសប្តាហ៍ និងព្យាយាមកំណត់ខ្លួនឯងនៅលើវេទិកាជាតិ លោកស្រី Harris នឹងផ្លាស់ប្ដូរយុទ្ធសាស្រ្តត្រលប់ទៅតាំងនាមជារដ្ឋអាជ្ញាដូចកាលពីខែកក្កដាវិញ ដោយសង្ឃឹមថានឹងបង្ហាញពីភាពរឹងមាំដល់អ្នកបោះឆ្នោត និងអាចលុបបំបាត់រូបភាពបុរសខ្លាំងរបស់លោក Trump។ ការស្ទង់មតិជាតិរបស់សារព័ត៌មានរ៉យទ័រ និងទីភ្នាក់ងារស្រាវជ្រាវអ៊ីបសូស (Reuters/Ipsos) បង្ហាញថា តួលេខគាំទ្ររបស់លោកស្រី Harris បានរួមតូចពីការនាំមុខ ៧ពិន្ទុកាលពីចុងខែកញ្ញា លើលោក Trump មកនៅត្រឹមតែ ៣ពិន្ទុប៉ុណ្ណោះ។ ការព្រួយបារម្ភបន្ថែមទៀតសម្រាប់បក្សប្រជាធិបតេយ្យគឺថា លោកស្រី Harris និងលោក Trump ទទួលបានការគាំទ្រស្មើគ្នាគិតជាតួលេខនៅក្នុងរដ្ឋប្រទាញប្រទង់សំខាន់ៗចំនួន៧ ដែលអាចនឹងសម្រេចលើអ្នកឈ្នះការបោះឆ្នោត៕

  • អ៊ុយក្រែនមិនទាន់អាចចូលជាសមាជិកណាតូបានទេ ហើយក៏គ្មានការឯកភាពលើផែនការជ័យជម្នះដែរ

    អ៊ុយក្រែនមិនទាន់អាចចូលជាសមាជិកណាតូបានទេ ហើយក៏គ្មានការឯកភាពលើផែនការជ័យជម្នះដែរ

    លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បានដាក់ជូនផែនការជ័យជម្នះរបស់លោកទៅកាន់សហភាពអឺរ៉ុប និងអង្គការសម្ព័ន្ធយោធាណាតូ ក្នុងទីក្រុងព្រុចសែលកាលពីថ្ងៃព្រហស្បតិ៍ បំណងបញ្ចប់សង្រ្គាមនៅឆ្នាំ២០២៥ខាងមុខ។ លោក Zelenskiy បាននិយាយថា ប្រសិនបើដៃគូរបស់យើងនឹងមិនបាត់បង់ការរួបរួមរបស់ពួកគេទេនោះ យើងនឹងមិនបរាជ័យទេ ។ លោកបានទទួលការសន្យាបន្តការគាំទ្រពីអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមមួយ ប៉ុន្តែពុំមានការយល់ព្រមពីសម្ព័ន្ធមិត្តសំខាន់ៗ នៃការអំពាវនាវរបស់លោកសម្រាប់ការអញ្ជើញចូលជាសមាជិកណាតូជាបន្ទាន់នោះទេ។ ប្រមុខណាតូរូបនេះនិយាយថា ខ្ញុំទន្ទឹងរង់ចាំថ្ងៃដែលអ៊ុយក្រែននៅទីនេះក្នុងនាមជាសមាជិកនៃសម្ព័ន្ធភាពនេះ ដល់ពេលនោះ យើងនឹងបន្តធ្វើឱ្យអស់ពីសមត្ថភាពដើម្បីធានាឱ្យអ៊ុយក្រែនឈ្នះ។ នេះគឺសំខាន់សម្រាប់សន្តិសុខរួមរបស់យើង។ ប៉ុន្តែអង្គការ NATO បាននិយាយថា អ៊ុយក្រែន មិនអាចចូលរួមក្នុងពេលមានសង្គ្រាមបានទេ។ លោក Zelenskiy បានអះអាងថា ការអញ្ជើញអ៊ុយក្រែនជាផ្លូវការឱ្យចូលរួមក្នុងអង្គការ NATO នឹងបញ្ជាក់យ៉ាងច្បាស់ចំពោះប្រទេសរុស្ស៊ីថា លោក Vladimir Putin មិនអាចឈ្នះបានទេ។ សមាជិកអង្គការណាតូសំខាន់ៗមួយចំនួន រួមទាំងសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ មានការប្រុងប្រយ័ត្នជាពិសេសចំពោះការចេញលិខិតអញ្ជើញសមាជិកភាព។ លោក Zelenskiy កំពុងបង្ហាញផែនការរបស់លោកទៅកាន់សម្ព័ន្ធមិត្ត ស្របពេលកងកម្លាំងរុស្ស៊ីបានវាយរុលទៅមុខនៅភាគខាងកើត ខណៈរដូវរងាដ៏ធ្ងន់ធ្ងរនៃការកាត់ផ្តាច់ចរន្តអគ្គិសនីបានកើត ឡើង និងមុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានធ្វើឱ្យមានភាពមិនច្បាស់លាស់អំពីអនាគតនៃការគាំទ្ររបស់លោកខាងលិចលើអ៊ុយក្រែន៕

  • ការបញ្ចេញប្រតិកម្មពិភពលោកចំពោះការស្លាប់របស់មេដឹកនាំក្រុមហាម៉ាសលោកYahya Sinwar

    ការបញ្ចេញប្រតិកម្មពិភពលោកចំពោះការស្លាប់របស់មេដឹកនាំក្រុមហាម៉ាសលោកYahya Sinwar

    អ៊ីស្រាអែលបានអះអាងថា កងកម្លាំងរបស់ខ្លួនបានសម្លាប់មេដឹកនាំក្រុមហាម៉ាសលោក Yahya Sinwar ក្នុងការវាយប្រហារមួយនៅភាគខាងត្បូងតំបន់ហ្កាហ្សាស្ទ្រីប។ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និយាយថា អ៊ីស្រាអែល បានដោះស្រាយក្ដីកង្វល់របស់ខ្លួនចំពោះការស្លាប់មេដឹកនាំក្រុមហាម៉ាស Sinwar ប៉ុន្តែសង្រ្គាមមិនទាន់បានបញ្ចប់នៅឡើយទេ ។ ក្រុមគ្រួសារចំណាប់ខ្មាំងអ៊ីស្រាអែលបានស្វាគមន៍សេចក្តីថ្លែងការណ៍របស់កងទ័ពអ៊ីស្រាអែលដោយនិយាយថាការស្លាប់របស់លោក Sinwar គួរតែជួយធានាបានការដោះលែងអ្នកជាប់ឃុំក្នុងតំបន់ហ្កាហ្សា។ លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយថា ការស្លាប់របស់លោកSinwar គឺជាពេលវេលានៃការធូរស្រាលសម្រាប់ប្រជាជនអ៊ីស្រាអែល ខណៈផ្តល់ឱកាសសម្រាប់ថ្ងៃថ្មីនៅក្នុងតំបន់ ហ្កាហ្សា ដោយគ្មានក្រុមនេះកាន់អំណាច។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អេនណាឡេណា បេបុក (Annalena Baerbock) ក្នុងសេចក្តីថ្លែងការណ៍មួយបានចាត់ទុក លោកSinwarជា ឃាតករ និងជាភេរវករឃោរឃៅ។ លោកប្រធានាធិបតីបារាំង Emmanuel Macron បានអំពាវនាវឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាសនៅហ្កាហ្សា។ ប្រមុខអង្គការណាតូលោក Mark Rutte បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប្រ៊ុចសែលដោយសំដៅលើលោក Sinwar ថា បើគេបានស្លាប់ ខ្ញុំនឹងមិននឹកនាគេទេ។ លោក John Healey រដ្ឋមន្ត្រីការពារជាតិរបស់ចក្រភពអង់គ្លេសបាននិយាយថា ខ្ញុំមិនកាន់ទុក្ខចំពោះការស្លាប់របស់មេដឹកនាំភេរវករដូច លោក Sinwar…

  • សម្តេចតេជោ ហ៊ុន សែន ទទួលជួបសវនាការជាមួយប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ នៅវិមាន៧មករា  AKP ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤–  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា  ទទួលជួបសវនាការជាមួយឯកឧត្តម ស៊ិនឡះវង់ ឃុនផៃធូន (Sinlavong Khoutphaitoun) ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ។
  • អ៊ីរ៉ងនិយាយថា ការស្លាប់មេដឹកនាំហាម៉ាស Sinwarនឹងពង្រឹងការជំរុញឱ្យមានការរំដោះប៉ាឡេស្ទីន

    អ៊ីរ៉ងនិយាយថា ការស្លាប់មេដឹកនាំហាម៉ាស Sinwarនឹងពង្រឹងការជំរុញឱ្យមានការរំដោះប៉ាឡេស្ទីន

    បេសកកម្មរបស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ការស្លាប់មេដឹកនាំក្រុមហាម៉ាសលោក Yahya Sinwar នឹងនាំទៅដល់ការពង្រឹងការតស៊ូ នៅក្នុងតំបន់ ប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីស្រាអែលបាននិយាយថា ខ្លួនបានសម្លាប់មេក្រុមនេះ។ បេសកកម្មនេះបាននិយាយនៅក្នុងសេចក្ដីប្រកាសនៅលើបណ្ដាញសង្គមXថាស្មារតីនៃការតស៊ូនឹងត្រូវបានពង្រឹង។ លោកនឹងក្លាយជាគំរូសម្រាប់យុវជន និងកុមារដែលនឹងបន្តដំណើរឆ្ពោះទៅរកការរំដោះប៉ាឡេស្ទីន ។ដរាបណាការកាន់កាប់ និងការឈ្លានពាននៅតែមាន ការតស៊ូនឹងនៅបន្ត។សេចក្ដីឈឺចាប់នៅតែមានជីវិត និងជាប្រភពនៃការបំផុសគំនិត។ អ្នកនាំពាក្យរបស់កងកម្លាំងការពារជាតិអ៊ីស្រាអែល លោក Daniel Hagari បាននិយាយនៅក្នុងសន្និសីទខ្លីមួយនៅថ្ងៃនោះថា កងកម្លាំងអ៊ីស្រាអែលបានកំណត់អត្តសញ្ញាណក្រុមសកម្មប្រយុទ្ធហាម៉ាសបីនាក់ដែលកំពុងគេចចេញពីផ្ទះមួយទៅផ្ទះមួយកាលពីម្សិលមិញ នៅពេលដែលលោក Sinwar បានភៀសខ្លួនចូលទៅក្នុងអគារមួយដោយខ្លួនឯង។ លោកHagari បាននិយាយថា យោធាបានបញ្ជូនយានដ្រូនមួយគ្រឿងដែលកំណត់អត្តសញ្ញាណបុរសពាក់ម៉ាសម្នាក់មានរបួសដៃ ដែលតាំងពីពេលនោះមកត្រូវបានគេស្គាល់ថាជាលោក Sinwar ។វីដេអូមួយពីយានដ្រូនដែលចេញផ្សាយដោយកងកម្លាំងការពារជាតិអ៊ីស្រាអែល បង្ហាញពីបុរសម្នាក់អង្គុយនៅក្នុងអគារដែលត្រូវបានបំផ្លាញ ប៉ុន្តែពាក់ម៉ាសមុខជិត ហើយមិនបែរមុខទៅកាមេរ៉ានោះទេ។ លោក Hagari បាននិយាយថា យើងបានរកឃើញគេពាក់អាវកាក់កាន់កាំភ្លើងមួយដើម និងមានប្រាក់

  • [UPDATE] មេដឹកនាំក្រុមហាម៉ាស លោក Sinwar ត្រូវបានសម្លាប់នៅហ្កាហ្សា ខណៈអ៊ីស្រាអែល ប្ដេជ្ញាបន្តសង្រ្គាម

    [UPDATE] មេដឹកនាំក្រុមហាម៉ាស លោក Sinwar ត្រូវបានសម្លាប់នៅហ្កាហ្សា ខណៈអ៊ីស្រាអែល ប្ដេជ្ញាបន្តសង្រ្គាម

    អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៧ តុលា) ថា មេដឹកនាំក្រុមហាម៉ាស លោក យ៉ាយ៉ា ស៊ីនវ៉ា (Yahya Sinwar) ដែលជាមេខ្លោងនៃការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដែលបង្កឱ្យមានសង្រ្គាមនៅតំបន់ហ្កាហ្សា ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល នៅក្នុងតំបន់ហ៊ុនព័ទ្ធប៉ាឡេស្ទីនមួយនេះ។ ការសម្លាប់របស់មេដឹកនាំក្រុមហាម៉ាសរូបនេះគឺជាជោគជ័យដ៏ធំមួយសម្រាប់អ៊ីស្រាអែល និងជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងជម្លោះរយៈពេលមួយឆ្នាំ។ បណ្ដាមេដឹកនាំលោកខាងលិចបាននិយាយថា ការស្លាប់របស់លោក Sinwar បានផ្តល់ឱកាសឱ្យសង្រ្គាមបញ្ចប់ ប៉ុន្តែនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្ដេជ្ញាថានឹងបន្តទៅមុខទៀត។ យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានសម្លាប់លោក ស៊ីនវ៉ា នៅក្នុងប្រតិបត្តិការមួយនៅតំបន់ហ្កាហ្សាស្ទ្រីប ភាគខាងត្បូង កាលពីថ្ងៃពុធ ដោយបន្ថែមថា “បន្ទាប់ពីបញ្ចប់ដំណើរការកំណត់អត្តសញ្ញាណសាកសព គេអាចបញ្ជាក់បានថា លោក Yahya Sinwar ត្រូវបានកម្ចាត់ហើយ”។ មិនមានការអត្ថាធិប្បាយភ្លាមៗពីក្រុមហាម៉ាសទេ ប៉ុន្តែប្រភពនៅក្នុងក្រុមសកម្មប្រយុទ្ធបាននិយាយថា ការចង្អុលបង្ហាញពីតំបន់ហ្កាហ្សា បានឱ្យដឹងថាលោក Sinwar ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការរបស់អ៊ីស្រាអែល។ នៅតំបន់ហ្កាហ្សា ដែលរងការវាយប្រហារដោយកងកម្លាំងអ៊ីស្រាអែល អស់រយៈពេលមួយឆ្នាំមកនេះ អ្នកស្រុកបាននិយាយថា ពួកគេជឿថា សង្រ្គាមនឹងបន្ត ប៉ុន្តែក៏ប្រកាន់ខ្ជាប់នូវក្តីសង្ឃឹមនៃការសម្រេចជោគវាសនាដោយខ្លួនឯង…

  • BREAKING NEWS មេដឹកនាំក្រុមហាម៉ាស លោក Sinwar ត្រូវបានសម្លាប់ដោយទាហានអ៊ីស្រាអែលនៅហ្កាហ្សា ខណៈ លោក Netanyahu និយាយថាសង្រ្គាមនឹងបន្ត

    BREAKING NEWS មេដឹកនាំក្រុមហាម៉ាស លោក Sinwar ត្រូវបានសម្លាប់ដោយទាហានអ៊ីស្រាអែលនៅហ្កាហ្សា ខណៈ លោក Netanyahu និយាយថាសង្រ្គាមនឹងបន្ត

    អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំក្រុមហាម៉ាសលោក Yahya Sinwar ជាមេផ្ដួចផ្ដើមគំនិតនៃការវាយប្រហារកាលពីថ្ងៃទី ៧ខែតុលា ឆ្នាំ ២០២៣ ដែលបង្កឱ្យមានសង្រ្គាមនៅតំបន់ហ្កាហ្សា រហូតដល់សព្វថ្ងៃ ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលនៅក្នុងដែនដីប៉ាឡេស្ទីន។

  • សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ឆ្លៀតពេលដ៏មមាញឹកជួបសំណេះសំណាលជាមួយលោកតា លោកយាយ និងសិស្សានុសិស្ស នៅសហគមន៍ស្ទឹងមានជ័យ

    សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ឆ្លៀតពេលដ៏មមាញឹកជួបសំណេះសំណាលជាមួយលោកតា លោកយាយ និងសិស្សានុសិស្ស នៅសហគមន៍ស្ទឹងមានជ័យ

    ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទ មុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាល ពិសារអាហារសាមគ្គីជាមួយ លោកតា លោក​យាយ ចាស់ជរា កុមារកំព្រា និងសិស្សានុសិស្ស នៃអង្គការមូលនិធិកុមារកម្ពុជា (CCF) និង​អង្គការ​ដើម្បី​ភាពញញឹមនៃកុមារ (PSE) នាព្រឹកថ្ងៃ ព្រហ ទី ១៧ ខែតុលា ឆ្នាំ ២០២៤ នៅសាលា​មត្តេយ្យយ៉ូស ស្ថិតក្នុងភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នៅក្នុងពិធីសំណេះ សំណាលនាព្រឹកនេះ មានការចូលរូមពីសំណាក់លោកតា លោកយាយ ដែលរស់នៅក្នុងសហគមន៍ស្ទឹងមានជ័យ រួមទាំងសិស្សានុសិស្សនៃអង្គការមូលនិធិកុមារកម្ពុជា (CCF) និងសិស្សានុសិស្សរបស់អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) សប្រមាណជាង ១០០០ នាក់។ ក្នុងដំណើរចុះសួរសុខទុក្ខដោយឥតព្រៀងទុកនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បាន​មាន​ប្រសាសន៍​សំណេះសំណាលជាមួយលោកតាលោកយាយ និងសិស្សានុសិស្សនៃអង្គការទាំង២ ប្រកប​ដោយភាពសប្បាយរីករាយ ព្រមទាំងបាន​សន្យា​ថា​នឹង​រៀបចំ​ដំណើរ​កម្សាន្ត​ជូន​លោក​តាលោក​យាយ​ទៅកម្សាន្តនៅភ្នំគូលេន ខេត្តសៀមរាប នាខែវិច្ឆិកាខាងមុខនេះ បន្ទាប់ពីចប់​ព្រះរា​ជ​ពិធី​បុណ្យអុំទូក។…