Category: ព័ត៌មានជាតិ
-

-

-

-

អាមេរិកទុកពេល៣០ថ្ងៃដល់អ៊ីស្រាអែល ឲ្យបើកផ្លូវដឹកជំនួយចូលហ្កាហ្សា ពុំនោះត្រូវប្រឈមការកាត់ផ្ដាច់ការគាំទ្រយោធា
សហរដ្ឋអាមេរិកបានសរសេរលិខិតទៅកាន់អ៊ីស្រាអែល ដោយទុកពេលឲ្យ៣០ថ្ងៃ ដើម្បីជំរុញការបើកច្រកដឹកជំនួយមនុស្សធម៌នៅហ្កាហ្សា ពុំនោះនឹងប្រឈមការកាត់ជំនួយខាងយោធាមួយចំនួនរបស់អាមេរិក ដែលគេបានមើលឃើញថាជាការព្រមានចុងក្រោយទៅកាន់សម្ព័ន្ធមិត្តមួយនេះ។ លិខិតដែលបានផ្ញើកាលពីថ្ងៃអាទិត្យ ស្មើនឹងការព្រមានជាលាយលក្ខណ៍អក្សរដ៏ម៉ឺងម៉ាត់បំផុតពីសហរដ្ឋអាមេរិកដល់សម្ព័ន្ធមិត្តរបស់ខ្លួន ហើយកើតឡើងស្របពេលមានការវាយលុកថ្មីរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាភាគខាងជើង ដែលតាមសេចក្តីរាយការណ៍បានបណ្តាលឱ្យមានជនស៊ីវិលយ៉ាងច្រើនបានស្លាប់។ លិខិតខាងលើនិយាយថាសហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពមនុស្សធម៌ដែលកាន់តែយ៉ាប់យ៉ឺន ដោយបន្ថែមថាអ៊ីស្រាអែលបានបដិសេធ ឬរារាំងជិត ៩០% នៃចលនាមនុស្សធម៌រវាងភាគខាងជើងនិងខាងត្បូងកាលពីខែមុន។ មន្ត្រីអ៊ីស្រាអែលម្នាក់ត្រូវបានគេរាយការណ៍ថា អ៊ីស្រាអែលកំពុងពិនិត្យលិខិតនេះ ដោយបន្ថែមថាប្រទេសនេះ យកចិត្តទុកដាក់ចំពោះបញ្ហានេះយ៉ាងហ្មត់ចត់ និងមានបំណងដោះស្រាយកង្វល់ដែលបានលើកឡើងជាមួយសមភាគីអាមេរិក។ អ៊ីស្រាអែលធ្លាប់បាននិយាយថា ខ្លួនកំពុងកំណត់គោលដៅប្រតិបត្តិការរបស់ក្រុមហាម៉ាសនៅភាគខាងជើង ហើយមិនបញ្ឈប់ការដឹកជំនួយមនុស្សធម៌ចូលនោះទេ។ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ស្ថាប័នយោធាអ៊ីស្រាអែលដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងការឆ្លងកាត់ព្រំដែនចូលទៅក្នុងតំបន់ហ្កាហ្សា គឺ កូហ្គាត (Cogat) បាននិយាយថា រថយន្តដឹកជំនួយចំនួន ៣០ គ្រឿងដែលដឹកជំនួយពីកម្មវិធីស្បៀងអាហារពិភពលោកបានចូលទៅក្នុងតំបន់ហ្កាហ្សាភាគខាងជើងតាមរយៈច្រក អ៊ីរ៉េស (Erez)៕
-

ប្រធានាធិបតីចិន៖ ចិនមានឆន្ទៈរួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវប្រកបដោយគុណភាពខ្ពស់ជាមួយឥណ្ឌូនេស៊ី
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសឥណ្ឌូនេស៊ី ដើម្បីរួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវដែលមានគុណភាពខ្ពស់ ធានាបាននូវប្រតិបត្តិការប្រកបដោយនិរន្តរភាពនៃផ្លូវរថភ្លើងល្បឿនលឿនហ្សារកាតា-បានឌុង (Jakarta-Bandung) និងបង្កើតកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីផ្តល់ផលប្រយោជន៍កាន់តែប្រសើរឡើងដល់ប្រជាជននៃប្រទេសទាំងពីរ។ លោក ស៊ី បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo)។ លោក ស៊ី បាននិយាយថា ក្នុងអំឡុងពេល ១០ឆ្នាំរបស់លោកជាប្រធានាធិបតីឥណ្ឌូនេស៊ី លោក វីដូដូ បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនចំនួន ៨ដង និងបានជួបជាមួយលោក ស៊ី ចំនួន ១២ដង ដែលនាំឱ្យប្រទេសទាំងពីរបើកទំព័រថ្មីមួយក្នុងការរួមគ្នាកសាងសហគមន៍មួយដែលមានអនាគតរួមគ្នា ក៏ដូចជាការកសាងគំរូថ្មីនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោក ស៊ី បានមានប្រសាសន៍ថា ប្រទេសចិនវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់លោក វីដូដូ ក្នុងទំនាក់ទំនងមិត្តភាពចិន-ឥណ្ឌូនេស៊ី។ លោកបានបន្ថែមថា លោកជឿថារដ្ឋាភិបាលថ្មីរបស់ប្រទេសឥណ្ឌូនេស៊ីនឹងបន្តគោលនយោបាយមិត្តភាពរបស់ខ្លួនចំពោះប្រទេសចិន និងជំរុញការកសាងសហគមន៍ចិន-ឥណ្ឌូនេស៊ី ជាមួយនឹងអនាគតរួមគ្នាមួយក្នុងកម្រិតកំពូល។ ដោយកត់សម្គាល់ថា នៅឆ្នាំក្រោយគឺជាខួបលើកទី៧០ នៃសន្និសិទទីក្រុងបានឌុង លោក ស៊ី បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយប្រទេសឥណ្ឌូនេស៊ី ដើម្បីអនុវត្តន៍គោលការណ៍ទាំង…
-

កូរ៉េខាងត្បូងសម្ដែងការសោកស្តាយចំពោះរុស្ស៊ី ដែលចូលរួមជាមួយកូរ៉េខាងជើង ក្នុងជម្លោះយន្ដហោះគ្មានមនុស្សបើក
ប្រទេសកូរ៉េខាងត្បូងបានសម្តែង «ការសោកស្តាយយ៉ាងខ្លាំង» កាលពីថ្ងៃអង្គារ បន្ទាប់ពីប្រទេសរុស្ស៊ីបានសម្តែងការគាំទ្រចំពោះការអះអាងរបស់ប្រទេសកូរ៉េខាងជើងដែលថា ទីក្រុងសេអ៊ូលបានបញ្ជូនយន្តហោះគ្មានមនុស្សបើកចូលទៅក្នុង ទីក្រុងព្យុងយ៉ាង ហើយបានចាត់ទុកសកម្មភាពដែលត្រូវបានចោទប្រកាន់ថាជាការរំលោភលើអធិបតេយ្យភាព និងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង។ ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូលបានចេញសេចក្តីថ្លែងការណ៍បន្ទាប់ពីការអត្ថាធិប្បាយរបស់ទីក្រុងមូស្គូដែលថា ខ្លួនបានចាត់ទុកការចោទប្រកាន់របស់យន្តហោះគ្មានមនុស្សបើកថាជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសកូរ៉េខាងត្បូង និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ប្រទេសកូរ៉េខាងជើង។ ការអត្ថាធិប្បាយរបស់ លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានធ្វើឡើង ស្របពេលដែលប្រទេសកូរ៉េខាងជើងបានចោទប្រកាន់ប្រទេសកូរ៉េខាងត្បូងថាបានបញ្ជូនយន្តហោះគ្មានមនុស្សបើកដែលដឹកខិត្តប័ណ្ណប្រឆាំងទីក្រុងព្យុងយ៉ាងឆ្លងកាត់រដ្ឋធានីរបស់ខ្លួនចំនួន ៣លើកក្នុងខែនេះ។ ភាពតានតឹងបានកើនឡើងរវាងប្រទេសកូរ៉េទាំងពីរ ចំពេលមានការចោទប្រកាន់ពីការបញ្ជូនយន្តហោះគ្មានមនុស្សបើក និងការបន្តបញ្ជូនបាឡុងដែលពេញដោយសំរាមរបស់ប្រទេសកូរ៉េខាងជើងឆ្លងកាត់ព្រំដែនចូលទៅប្រទេសកូរ៉េខាងត្បូង។ មន្ត្រីក្រសួងការបរទេសនៅក្នុងទីក្រុងសេអ៊ូលបាននិយាយថា «យើងសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការពិតដែលថា ក្រសួងការបរទេសរុស្ស៊ីបានប្រកាន់យកការទាមទារឯកតោភាគីរបស់ប្រទេសកូរ៉េខាងជើង និងបាននិយាយអំពីការរំលោភអធិបតេយ្យភាព និងការជ្រៀតជ្រែកពីកិច្ចការផ្ទៃក្នុង»។ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ប្រទេសកូរ៉េខាងត្បូងក៏បានរំលឹកឡើងវិញនូវការអំពាវនាវរបស់ខ្លួនឱ្យទីក្រុងមូស្គូបញ្ឈប់កិច្ចសហប្រតិបត្តិការយោធាខុសច្បាប់របស់ខ្លួនជាមួយទីក្រុងព្យុងយ៉ាង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានដាក់វិក័យប័ត្រផ្តល់សច្ចាប័នលើសន្ធិសញ្ញាថ្មីជាមួយប្រទេសកូរ៉េខាងជើង។ ទីភ្នាក់ងារ Sputnik របស់រុស្ស៊ីបាននិយាយថា លោក ពូទីន បានបញ្ជូនវិក័យប័ត្រទៅរដ្ឋ ឌូម៉ា ដែលជាសភាជាន់ទាបនៃសភារុស្ស៊ីសម្រាប់ការផ្តល់សច្ចាប័នលើសន្ធិសញ្ញា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលបានចុះហត្ថលេខារវាងទីក្រុងម៉ូស្គូ និងទីក្រុងព្យុងយ៉ាង កាលពីខែមិថុនា។ លោកស្រី គីម យ៉ូជុង (Kim Yo-jong) ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍យ៉ាងមុតម៉ាំចោទប្រកាន់ប្រទេសកូរ៉េខាងត្បូងថា…
-

កូរ៉េខាងជើងអះអាងថា មានយុវជនច្រើនជាង១.៤លាននាក់បានចុះឈ្មោះចូលបំរើកងទ័ពដោយស្ម័គ្រចិត្តដើម្បីវាយប្រហារខ្មំាងសត្រូវ
កូរ៉េខាងត្បូង៖ បើតាមការចុះផ្សាយរបស់បណ្តាញផ្សព្វផ្សាយកូរ៉េខាងជើងនៅថ្ងៃពុធនេះថា មានក្រុមយុវជនច្រើនជាង១.៤លាននាក់ រាប់បញ្ចូលទំាងក្រុមនិស្សិត និងមន្ត្រីសម្ព័ន្ធយុវជនបានចូលរួមក្នុងការបំរើយោធានៅសប្តាហ៍នេះ។ ប្រព័ន្ធឃោសនាកូរ៉េខាងជើងដដែលបានរំលេចបន្តទៀតថា ក្រុមយុវជនដែលចូលបំរើក្នុងជួរកងទ័ពទំាងអស់នោះសុទ្ធតែមានការតំាងចិត្តខ្ពស់ដើម្បីវាយប្រយុទ្ធក្នុងសមរភូមិ ដោយមិនខ្លាចចំពោះសង្គ្រាម ដែលមានចេតនាបំផ្លាញពីភាគីសត្រូវនោះឡើយ។ ការអះអាងរបស់ប្រទេសកូរ៉េខាងជើង ដែលថា មានក្រុមយុវជនប្រមាណជាង១លាននាក់ចូលរួមក្នុងការធ្វើជាទាហាននេះ គឺទើបតែបានចុះឈ្មោះត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានសភាពតានតឹងបានលេចចេញឡើងជាមួយនឹងប្រទេសកូរ៉េខាងត្បូង បង្កឱ្យមានកំដៅកើនឡើងនៅក្នុងតំបន់ឧបទ្វីបកូរ៉េផងដែរ។ កាលពីឆ្នំាមុន ប្រព័ន្ធឃោសនាកូរ៉េខាងជើងក៏ធ្លាប់បានផ្សាយមានលក្ខណៈស្រដៀងគ្នានេះដែរថា ពលរដ្ឋរបស់ខ្លួនជាច្រើនលាននាក់បាននំាគ្នាសម្រុកចូលបំរើកងទ័ពដើម្បីប្រយុទ្ធប្រឆំាងទៅនឹងសហរដ្ឋអាម៉េរិក។ ស្ថិតនៅក្នុងសភាពកំពុងតែតានតឹងរវាងអន្តរកូរ៉េទំាងពីរនេះ កាលពីថ្ងៃអង្គារ ប្រទេសកូរ៉េខាងជើងបានបំផ្ទុះកាត់ផ្តាច់ចោលនូវផ្លូវតភ្ជាប់រវាងប្រទេសកូរ៉េទំាងពីរ រួមទំាងផ្លូវដែកឆ្លងកាត់ព្រំដែន បង្កឱ្យកងយោធាកូរ៉េខាងត្បូងបានបាញ់គ្រាប់ដើម្បីព្រមាន។ ក្នុងពេលថ្មីៗនេះ ទីក្រុងព្យុងយ៉ាងបានចោទប្រកាន់ទីក្រុងសេអ៊ូលថា បានបញ្ជូនដ្រូនគ្មានមនុស្សបើកបរចូលទៅកាន់រដ្ឋធានីព្យុងយ៉ាង ខណៈដែលប្រទេសកូរ៉េទំាងពីរបានប៉ះទង្គិចគ្នាលើការបង្ហោះបាឡុងទៅវិញទៅមក បណ្តាលឱ្យមានវោហាសាស្រ្តដាក់គ្នាទៅវិញទៅមករហូតមកទល់នឹងថ្ងៃនេះ៕ ប្រែសម្រួលសង្ខេប៖ ប្រាក់ សម្ជស្ស ប្រភព៖ Reuters/KCNA
-

-

-
