Category: ព័ត៌មានជាតិ
-
![[BREAKING NEWS] យោងតាមនគរបាលប្រចាំរដ្ឋបានឲ្យដឹងថា អតីតតារាចម្រៀងក្នុងក្រុម One Direction លោក Liam Payne បានទទួលមរណភាពហើយ បន្ទាប់ពីធ្លាក់ពីលើជាន់ទី៣ នៃសណ្ឋាគារដែលលោកស្នាក់នៅក្នុងប្រទេសអាហ្សង់ទីន។](http://165.232.167.198/wp-content/uploads/2024/10/photo_2024-10-17_11-47-57.jpg)
-

-

ចិន ចោទនាវានេសាទជប៉ុន ថាបានចូលក្នុងដែនទឹករបស់ខ្លួនដោយខុសច្បាប់
ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន បាននិយាយថា នាវានេសាទជប៉ុនមួយគ្រឿង “បានចូលដោយខុសច្បាប់” ទៅក្នុងដែនទឹករបស់ចិន នៅជុំវិញកោះ តាវយូ (Diaoyu) កាលពីថ្ងៃទី១៥-១៦ ខែតុលា ហើយត្រូវបានព្រមានឱ្យចាកចេញ។ អ្នកនាំពាក្យឆ្មាំល្បាតឆ្នេរ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងជំរុញឱ្យភាគីជប៉ុន បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់នៅក្នុងដែនទឹកទាំងនេះ”។ ឆ្មាំល្បាតឆ្នេរបន្ថែមថា ខ្លួននឹងបន្តអនុវត្តការការពារសិទ្ធិដែនសមុទ្រ និងសកម្មភាពអនុវត្តច្បាប់នៅក្នុងដែនទឹកដែលស្ថិតនៅក្រោមយុត្តាធិការរបស់ខ្លួន។ ប្រទេសជប៉ុន បានច្រានចោលការអះអាងសិទ្ធិរបស់ចិន ចំពោះប្រជុំកោះនេះ ហើយក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ប្រទេសទាំងពីរមានការប្រឈមមុខដាក់គ្នាជាច្រើននៅក្នុងដែនទឹក។ កាលពីខែមិថុនា ជប៉ុនបានធ្វើការតវ៉ាប្រឆាំងនឹងទីក្រុងប៉េកាំង បន្ទាប់ពីខ្លួនបាននិយាយថា នាវាចិន ដែលហាក់ដូចជាផ្ទុកកាណុងបាញ់ទឹក បានចូលដែនទឹករបស់ខ្លួនក្នុងសមុទ្រចិនខាងកើត ជុំវិញប្រជុំកោះជម្លោះនោះ ដែលទីក្រុងតូក្យូហៅថា សិនកាគុ (Senkaku) និងទីក្រុងប៉េកាំង ហៅថា តាវយូ (Diaoyu)។ ប៉ុន្មានសប្តាហ៍ក្រោយមក ជប៉ុនបានតវ៉ាមួយផ្សេងទៀត បន្ទាប់ពីនាវាស្ទាបស្ទង់ដែនទឹករបស់ចិនមួយគ្រឿងបានចូលដែនទឹករបស់ជប៉ុន។ ការកើនឡើងនៃសកម្មភាពយោធារបស់ចិន នៅជិតប្រទេសជប៉ុន និងជុំវិញកោះតៃវ៉ាន់ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក៏បានបង្កឱ្យមានក្ដីបារម្ភយ៉ាងខ្លាំងនៅក្នុងទីក្រុងតូក្យូ៕
-

អ៊ីរ៉ង់ ព្រមានពីការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើអ៊ីស្រាអែល វាយប្រហារសងសឹក
ប្រមុខការទូតរបស់អ៊ីរ៉ង់ បានព្រមានប្រធានអង្គការសហប្រជាជាតិ លោក Antonio Guterres ថា ទីក្រុងតេអេរ៉ង់ ត្រៀមខ្លួនជាស្រេចសម្រាប់ការឆ្លើយតប “ដ៏ម៉ឺងម៉ាត់ និងឈឺចាប់” ប្រសិនបើអ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ ក្នុងការសងសឹកចំពោះការបាញ់មីស៊ីល។ គួររម្លឹកថា សាធារណរដ្ឋអ៊ិស្លាមមួយនេះ បានបាញ់មីស៊ីលប្រហែលជិត ២០០គ្រាប់ ទៅលើអ៊ីស្រាអែលកាលពីថ្ងៃទី០១ ខែតុលា ដើម្បីសងសឹកចំពោះការសម្លាប់សម្ព័ន្ធមិត្តជិតស្និទ្ធបំផុត ២នាក់ គឺមេដឹកនាំក្រុមហាម៉ាស លោក Ismail Haniyeh និងមេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah ក៏ដូចជាឧត្តមសេនីយ៍អ៊ីរ៉ង់ម្នាក់ផងដែរ។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានប្តេជ្ញាកាលពីសប្តាហ៍មុនថា វិធានការសងសឹករបស់អ៊ីស្រាអែលនឹងមានភាព “បង្ហូរឈាម ច្បាស់លាស់ និងគួរឱ្យភ្ញាក់ផ្អើល”។ ប្រភពជាច្រើនប្រាប់សារព័ត៌មាន CNN ថា មន្ត្រីអាមេរិករំពឹងថា អ៊ីស្រាអែល នឹងវាយសងសឹកលើអ៊ីរ៉ង់ នៅដើមខែនេះមុនថ្ងៃបោះឆ្នោតទី០៥ ខែវិច្ឆិកា។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាកឈី (Abbas Araghchi) បាននិយាយក្នុងអំឡុងពេលសន្ទនាតាមទូរសព្ទជាមួយប្រមុខអង្គការសហប្រជាជាតិថា “អ៊ីរ៉ង់ត្រៀមរួចជាស្រេចសម្រាប់ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់…
-

ក្រុមមន្ត្រីអាមេរិករំពឹងថាការវាយបករបស់អ៊ីស្រាអែលលើអ៊ីរ៉ង់នឹងធ្វើនៅមុនថ្ងៃបោះឆ្នោតសហរដ្ឋអាមេរិក
ប្រភពមួចចំនួនបានប្រាប់ទូរទស្សន៍ CNN ថា ក្រុមមន្ត្រីអាមេរិករំពឹងថាអ៊ីស្រាអែលនឹងសងសឹកអ៊ីរ៉ង់ចំពោះការវាយប្រហាររបស់ខ្លួននៅដើមខែនេះមុនថ្ងៃទី ៥ ខែវិច្ឆិកា ជាពេលវេលាដែលនឹងជំរុញឱ្យមានភាពប្រែប្រួលនៅតែកំពុងកើនឡើងនៅមជ្ឈិមបូព៌ាក្លាយជាការផ្ដោតការយកចិត្តទុកដាក់ខ្លាំងជាសាធារណៈក្នុងរយៈពេលប៉ុន្មានថ្ងៃនៃការបោះឆ្នោតប្រធានាធិបតីអាមេរិក។ ប្រភពនានាបាននិយាយថា ការកំណត់ពេលវេលា និងដែនកំណត់នៃការសងសឹករបស់អ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ គឺជាកម្មវត្ថុនៃការជជែកដេញដោលយ៉ាងខ្លាំងក្លានៅក្នុងរដ្ឋាភិបាលរបស់អ៊ីស្រាអែល ហើយមិនទាក់ទងដោយផ្ទាល់ទៅនឹងពេលវេលានៃការបោះឆ្នោតអាមេរិកនោះទេ។ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារសប្ដាហ៍នេះថា អ៊ីស្រាអែលនឹងស្តាប់ការណែនាំសហរដ្ឋអាមេរិក ប៉ុន្តែនឹងសម្រេចចិត្តលើសកម្មភាពរបស់ខ្លួនអាស្រ័យតាមផលប្រយោជន៍ជាតិរបស់ខ្លួនផ្ទាល់។ អ៊ីស្រាអែលបានប្រាប់អាមេរិកថាខ្លួននឹងវាយប្រហារលើទីតាំងយោធាអ៊ីរ៉ង់ មិនមែនជាគោលដៅនុយក្លេអ៊ែរ ឬប្រេងនោះទេ។ ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ដែលពិពណ៌នាដោយមន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកថាជាអ្នកនយោបាយមានភាពស៊ីជម្រៅទៅនឹងនយោបាយអាមេរិក ហាក់ដូចជាមានភាពរសើបខ្លាំងចំពោះផលប៉ះពាល់នយោបាយដែលអាចកើតមាននៃសកម្មភាពរបស់អ៊ីស្រាអែលនៅក្នុងសហរដ្ឋអាមេរិក។ ជម្លោះដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ាបានលេចចេញជាបញ្ហាចម្បងក្នុងការបោះឆ្នោតអាមេរិក។លោកBiden និងលោកស្រី Kamala Harris បានប្រឈមសម្ពាធកាន់តែខ្លាំងសម្រាប់ការដោះស្រាយស្ថានភាពនេះ។ ទន្ទឹមនឹងនេះ គណបក្សសាធារណរដ្ឋ រួមទាំងអតីតប្រធានាធិបតីលោក Donald Trump បានចោទប្រកាន់រដ្ឋបាលនេះថា កំពុងបង្កវិបត្តិនាំឱ្យពិភពលោកមានភាពវឹកវរ៕
-

-

មន្ត្រីសហភាពអ៉ឺរ៉ុប៖ សន្តិសុខរបស់សហភាពអឺរ៉ុបនឹងមានហានិភ័យ ប្រសិនបើអ៊ីស្រាអែលវាយប្រហាររោងចក្រនុយក្លេអ៊ែរ និងរោងចក្រប្រេងអ៊ីរ៉ង់
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក ចូសេប បូរែល (Josep Borrell) បាននិយាយកាលពីថ្ងៃពុធថា ស្ថានភាពសន្តិសុខអឺរ៉ុបនឹងស្ថិតក្នុងគ្រោះថ្នាក់ពិតប្រាកដ ប្រសិនបើការវាយប្រហារសងសឹករវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ប៉ះពាល់ដល់រោងចក្រផលិតនុយក្លេអ៊ែរ និងប្រេង។ លោក បូរែល បាននិយាយក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅឯសន្និសីទការពារជាតិ និងសន្តិសុខអឺរ៉ុបលើកទី៤ នៅទីក្រុងប្រ៊ុចសែលថា «សង្រ្គាមដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហារភេរវកម្មរបស់ក្រុមហាម៉ាស់ ដែលបន្តដោយការវាយប្រហាររបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) កងកម្លាំងអ៊ីស្រាអែលប្រឆាំងនឹងតំបន់ហ្គាហ្សា និងបន្ទាប់មកលីបង់។ ឥឡូវនេះ ការសងសឹករវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល អាចឈានដល់កម្រិតជាក់លាក់មួយដែលពាក់ព័ន្ធនឹងរោងចក្រនុយក្លេអ៊ែរ រោងចក្រផលិតប្រេងនៅលើដីគោកក្នុងសង្គ្រាមនៅក្នុងប្រទេសលីបង់។ បន្ទាប់មក ស្ថានភាពសន្តិសុខនៅអឺរ៉ុបនឹងពិតជាមានគ្រោះថ្នាក់»។ កាលពីថ្ងៃពុធ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានរាយការណ៍ដោយដកស្រង់ប្រភពនានាថា ទីក្រុងវ៉ាស៊ីនតោនកំពុងរំពឹងថាអ៊ីស្រាអែលនឹងធ្វើការវាយប្រហារតបតទៅលើប្រទេសអ៊ីរ៉ង់មុនថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់សហរដ្ឋអាមេរិក។ កាលពីថ្ងៃទី០១ ខែតុលា ប្រទេសអ៊ីរ៉ង់បានបើកការវាយប្រហារដោយគ្រាប់មីស៊ីលទ្រង់ទ្រាយធំទៅលើអ៊ីស្រាអែល ដោយបានហៅវាថាជាសកម្មភាពការពារខ្លួន។ យោធាអ៊ីស្រាអែលបាននិយាយថា គ្រាប់មីស៊ីលផ្លោងប្រហែល ១៨០គ្រាប់ត្រូវបានបាញ់ចេញ ដែលភាគច្រើនត្រូវបានស្ទាក់
-

-

-
