Category: ព័ត៌មានជាតិ​

  • ទិដ្ឋភាពរបស់បេក្ខជនសិស្សាសិស្សក្នុងការត្រួតពិនិត្យសម្ភារៈមុនចូលមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៃមណ្ឌលវិឡាល័យតេជោសែនសំរោង ឧត្តរមានជ័យ នាព្រឹកថ្ងៃទី៨ តុលា ឆ្នាំ២០២៤។
  • [Top Story] សម្ដេចតេជោ ប្រកាសផ្ដល់មេធាវីដល់ពលរដ្ឋរងគ្រោះចាញ់បោកបុគ្គលឈ្មោះ លី សាម៉េត

    [Top Story] សម្ដេចតេជោ ប្រកាសផ្ដល់មេធាវីដល់ពលរដ្ឋរងគ្រោះចាញ់បោកបុគ្គលឈ្មោះ លី សាម៉េត

    ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណចក្រកម្ពុជា នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៤នេះ បានទម្លាយសារមួយបង្ហាញព័ត៌មានបុគ្គលឈ្មោះ លី សាម៉េត ដែលបានធ្វើសកម្មភាពយកឈ្មោះសម្ដេចទៅបោកប្រាស់ប្រាក់ពីប្រជាពលរដ្ឋជាច្រើនអ្នក។ តាមរយៈសារបង្ហោះលើបណ្ដាញសង្គមសម្ដេចតេជោមានប្រសាសន៍បញ្ជាក់ថា៖ ដោយរឿងច្រើនពេកថ្ងៃនេះខ្ញុំសម្រេចចិត្តបង្ហោះសារទាក់ទងដល លោក លី សាម៉េត (ហៅគ្រូមា)។ លី សាម៉េត តែងប្រើឈ្មោះខ្ញុំដើរបោកប្រាស់គេរហូតថាយកលុយដែលបោកប្រាស់បានយកមកជូនខ្ញុំទៀតផងដោយប្រាប់គេថាខ្លួនចេញចូលផ្ទះខ្ញុំក្នុងពេលណាក៏បានក្នុងពេលដែល លី សាម៉េត មិនដឹងថាផ្ទះខ្ញុំបែមុខទៅខាងណាផង»។ សម្ដេចតេជោបញ្ជាក់ថា ឆ្នាំ២០២២ លី សាម៉េត បោកលុយឈ្មោះ សុខ ឡេង ១០ លានដុល្លារ ថាយកមកឲ្យខ្ញុំតែពេល សុខ ឡេង ផ្តាំឲ្យសួសម្ដេចតាមកូនចិញ្ចឹមសម្ដេចឈ្មោះ ទ្រី សុខា ទើបសម្ដេចបានដឹងក៏ទាមទារពី លី សាម៉េត ប្រគល់ឲ្យ សុខ ឡេង វិញទាំងអស់ដោយពេលនោះយក លី សាម៉េត ទៅសួរចម្លើយ និងប្រគល់ទទួលប្រាក់នៅស្នងការនគរបាលក្រុងភ្នំពេញ។ សម្ដេចតេជោបញ្ជាក់ថា មុននេះប៉ុន្មានថ្ងៃសម្ដេចបានប្រាប់ទៅ លី សាម៉េត ឲ្យសងលុយទៅ…

  • ប្រព័ន្ធការពារដែនអាកាសស៊ីរី ឆ្លើយតបការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ភាគកណ្តាល

    ប្រព័ន្ធការពារដែនអាកាសស៊ីរី ឆ្លើយតបការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ភាគកណ្តាល

    ទូរទស្សន៍រដ្ឋបានរាយការណ៍ថា កងកម្លាំងការពារដែនអាកាសរបស់ប្រទេសស៊ីរី បានឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសរបស់ប្រទេសអ៊ីស្រាអែលទៅលើទីតាំងនានាក្នុងខេត្ត Homs ភាគកណ្តាលរបស់ប្រទេស កាលពីយប់ថ្ងៃអាទិត្យ។ ខណៈរបាយការណ៍នៅពុំទាន់ផ្តល់ព័ត៌មានលម្អិតបន្ថែម សាក្សីជាច្រើន បានប្រាប់សារព័ត៌មានថា ការវាយប្រហារ បានកំណត់គោលដៅនៅតំបន់ជនបទភាគខាងកើត និងភាគខាងត្បូង ខេត្តហូមរបស់ស៊ីរី។ មីស៊ីលមួយគ្រាប់ក្នុងចំណោមមីស៊ីលជាច្រើនគ្រាប់ បានធ្លាក់នៅជិតផ្លូវ Homs-Salamiyeh បណ្តាលឱ្យមានការផ្ទុះដ៏ខ្លាំង។ ការវាយប្រហារនេះធ្វើឡើង បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលមួយផ្សេងទៀត កាលពីពេលព្រឹកថ្ងៃនេះ នៅក្នុងតំបន់ឧស្សាហកម្ម Hasya ក្នុងទីជនបទរបស់ខេត្ត Homs។ យោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាស សំដៅលើឃ្លាំងអាវុធនៅក្នុងតំបន់ជាច្រើនក្នុងខេត្ត Hama និងខេត្ត Homs របស់ប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យ។ ជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសស៊ីរី បានរាយការណ៍ថា ប្រព័ន្ធការពារដែនអាកាសកំពុង «ប្រឈមមុខនឹងគោលដៅអរិភាព» នៅក្នុងតំបន់កណ្តាល ដែលបង្ហាញពីការឆ្លើយតបយ៉ាងសកម្មចំពោះការវាយប្រហារតាមអាកាស។ អ៊ីស្រាអែល បានធ្វើការវាយប្រហារជាញឹកញាប់ក្នុងប្រទេសស៊ីរី ដោយកំណត់គោលដៅទាក់ទងនឹងវត្តមានយោធារបស់អ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី។

  • ចិនថ្កោលទោសការវាយប្រហារភេរវកម្មសម្លាប់ពលរដ្ឋខ្លួន២នាក់នៅប៉ាគីស្ថាន និងជំរុញការស៊ើបអង្កេតឱ្យបានហ្មត់ចត់

    ចិនថ្កោលទោសការវាយប្រហារភេរវកម្មសម្លាប់ពលរដ្ឋខ្លួន២នាក់នៅប៉ាគីស្ថាន និងជំរុញការស៊ើបអង្កេតឱ្យបានហ្មត់ចត់

    ជនជាតិចិនពីរនាក់បានស្លាប់ និងម្នាក់ទៀតរងរបួស បន្ទាប់ពីក្បួនរថយន្តដឹកបុគ្គលិកចិនរបស់ក្រុមហ៊ុន Port Qasim Electric Power Company (Private) Limited ត្រូវបានរងការវាយប្រហារនៅជិតអាកាសយានដ្ឋានអន្តរជាតិ Jinnah ក្នុងទីក្រុង Karachi កាលពីថ្ងៃអាទិត្យប្រហែលម៉ោង ១១ យប់។ការវាយប្រហារនេះក៏បណ្តាលឲ្យមានអ្នករបួសមួយចំនួនក្នុងចំណោមប្រជាជនប៉ាគីស្ថានក្នុងតំបន់ផងដែរ។ ស្ថានទូត និងស្ថានអគ្គកុងស៊ុលចិនប្រចាំប្រទេសប៉ាគីស្ថាន បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារភេរវកម្មនេះ និងសម្តែងការរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះជនរងគ្រោះស្លូតត្រង់នៃប្រទេសទាំងពីរ និងបានសម្តែងការអាណិតអាសូរយ៉ាងស្មោះស្ម័គ្រចំពោះអ្នករងរបួស និងក្រុមគ្រួសាររបស់ពួកគេ។ ពួកគេកំពុងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីដោះស្រាយផលវិបាកដោយសហការជាមួយភាគីប៉ាគីស្ថាន នេះបើយោងតាមសេចក្តីថ្លែងការណ៍ចេញដោយស្ថានទូតចិននៅថ្ងៃចន្ទនេះ។ ភាគីចិនបានដាក់ចេញនូវផែនការបន្ទាន់មួយភ្លាមៗ ដោយស្នើឱ្យភាគីប៉ាគីស្ថានស៊ើបអង្កេតឱ្យបានហ្មត់ចត់ចំពោះការវាយប្រហារនេះ ការដាក់ទោសយ៉ាងធ្ងន់ធ្ងរលើជនល្មើស និងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសុវត្ថិភាពរបស់ពលរដ្ឋចិន ស្ថាប័ន និងគម្រោងនានានៅក្នុងប្រទេសប៉ាគីស្ថាន។ ស្ថានទូតចិនបានរំលឹកដល់ប្រជាពលរដ្ឋចិន សហគ្រាស និងគម្រោងនានាក្នុងប្រទេសប៉ាគីស្ថាន ឱ្យមានការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ចំពោះស្ថានភាពសន្តិសុខ ពង្រឹងវិធានការសន្តិសុខ និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីប្រុងប្រយ័ត្នសុវត្ថិភាព៕

  • [BREAKING NEWS] ព្រះមហាក្សត្រ យាងនិវត្តពីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ នៅសាធារណរដ្ឋបារាំង

    [BREAKING NEWS] ព្រះមហាក្សត្រ យាងនិវត្តពីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ នៅសាធារណរដ្ឋបារាំង

    ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងនិវត្តពី​ចូលរួមកិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី លើកទី១៩ នៅសាធារណរដ្ឋបារាំង នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤។ តបតាមការសូមយាងរបស់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតី នៃ​សាធារណរដ្ឋបារាំង ព្រះករុណាជាអម្ចាស់ជីវិត​លើ​ត្បូង​ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា​ចក្រ​កម្ពុជា​ ព្រះអង្គបានសព្វព្រះរាជហឫទ័យយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ ដែល​បាន​ប្រព្រឹត្ត​ទៅពីថ្ងៃទី៤ ដល់ ទី៥ ខែតុលា ឆ្នាំ២០២៤ នៅ Villers-Cotterêts និងនៅទីក្រុង​ប៉ារីស​។ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩នេះធ្វើឡើងក្រោមមូលបទ «ការបង្កើតថ្មី នវានុវត្តន៍ និង​សហគ្រិន​ភាពជាភាសាបារាំង»។ កិច្ចប្រជុំកំពូលនេះជាឱកាសមួយសម្រាប់ប្រមុខរដ្ឋ និងប្រមុខ​រដ្ឋាភិបាល​ដើម្បី​ពិភាក្សា​ពី​ដំណោះ​ស្រាយ​នៃ​បញ្ហា​ប្រឈម​នានា​ដូច​ជា​ការ​បង្កើត​ការងារ​សម្រាប់​យុវជន​ក្នុង​តំបន់ប្រើប្រាស់ភាសាបារាំង។ តាមរយៈកិច្ចប្រជុំនេះក៏បានបង្កើតបរិយាកាសដែលមានលក្ខណៈអំណោយផលសម្រាប់ការអភិវឌ្ឍ​សេដ្ឋកិច្ច ដែលគោរពសេរីភាពនៃការបង្កើតថ្មី និងសហគ្រិនភាព​ព្រម​ទាំង​ធ្វើ​ឱ្យ​ពហុភាគីនិ​យម​មាន​ភាព​រស់​រវើកឡើងវិញដោយមានការរួមចំណែកពីស្ថាប័នហ្វ្រង់កូហ្វូនផងដែរ។ ក្នុងឱកាស​ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ ជាលទ្ធផលដ៏លើស​លប់​ប្រទេ​សក​ម្ពុ​ជា​នឹង​​ធ្វើ​ជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ខណៈដែល​ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានប្រកាស​ជា​ផ្លូវ​ការ​បែប​នេះ​នៅ​វិមាន Grand…

  • ក្រុមហាម៉ាស ចោទអ៊ីស្រាអែល ថានៅតែបន្តរារាំងកិច្ចព្រមព្រៀងឈប់បាញ់ហ្កាហ្សា

    ក្រុមហាម៉ាស ចោទអ៊ីស្រាអែល ថានៅតែបន្តរារាំងកិច្ចព្រមព្រៀងឈប់បាញ់ហ្កាហ្សា

    ប្រធានអ្នកចរចារបស់ក្រុមហាម៉ាស និងជាអនុប្រធានតំបន់ហ្កាហ្សា លោក ខាលីល អាល់-ហាយ៉ា (Khalil Al-Hayya) បាននិយាយនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃអាទិត្យ (០៦ តុលា) ថា រយៈពេលមួយឆ្នាំចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅតំបន់ហ្កាហ្សា អ៊ីស្រាអែលនៅតែបន្តរារាំងកិច្ចព្រមព្រៀងបទឈប់បាញ់ បើទោះបីជាក្រុមហាម៉ាស ផ្ដល់ភាពបត់បែនយ៉ាងណាក៏ដោយ។ អ្នកសម្រុះសម្រួលអារ៉ាប់ កាតា និងអេហ្ស៊ីប ដែលគាំទ្រដោយសហរដ្ឋអាមេរិក រហូតមកដល់ពេលនេះ បានបរាជ័យក្នុងការបញ្ចប់ជម្លោះរវាងភាគីសង្រ្គាម និងសម្របសម្រួលកិច្ចព្រមព្រៀងបទឈប់បាញ់ដែលនឹងឃើញការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល និងជនបរទេសដែលត្រូវបានឃុំខ្លួននៅហ្កាហ្សា ដោះដូរជាមួយពលរដ្ឋប៉ាឡេស្ទីន ដែលត្រូវអ៊ីស្រាអែល ចាប់ដាក់ពន្ធនាគារ។ លោក Hayya បាននិយាយថា ទោះបីជាមានភាពបត់បែនលើកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបង្ហាញដោយក្រុមហាម៉ាសក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងរដ្ឋាភិបាលរបស់លោក បានបន្តបង្កើតភាពជាប់គាំង និងធ្វើឱ្យប៉ះពាល់ដល់កិច្ចពិភាក្សា។ អ៊ីស្រាអែល និងក្រុមហាម៉ាស បានស្តីបន្ទោសគ្នាទៅមកចំពោះការបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ ដោយម្នាក់ៗបានចោទគ្នាទៅមកថា បានបង្កើតលក្ខខណ្ឌដែលមិនអាចបំពេញបាន។ មន្រ្តីជាន់ខ្ពស់ក្រុមហាម៉ាស បានបញ្ជាក់ជាថ្មីអំពីជំហររបស់ក្រុមនៅពីក្រោយការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំមុនលើអ៊ីស្រាអែល ដែលនៅថ្ងៃចន្ទ (០៧ តុលា) នេះគឺជាខួបលើកទីមួយ ដោយនិយាយថា ខ្លួនបានដាក់បុព្វហេតុប៉ាឡេស្ទីន នៅលើរបៀបវារៈកំពូលនៃពិភពលោក៕

  • ក្រសួងព័ត៌មាន នឹងរៀបចំពិធីប្រគល់កូនសៀវភៅ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅសាលចតុម្មុខមង្គល នៃទីស្តីការក្រសួងព័ត៌មាន ក្រោមអធីបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
  • ហូឡង់ សន្យាផ្តល់ជំនួយ៤០០លានអឺរ៉ូ សម្រាប់ផែនការសកម្មភាពយានដ្រូន ជាមួយអ៊ុយក្រែន

    ហូឡង់ សន្យាផ្តល់ជំនួយ៤០០លានអឺរ៉ូ សម្រាប់ផែនការសកម្មភាពយានដ្រូន ជាមួយអ៊ុយក្រែន

    រដ្ឋមន្ត្រីការពារជាតិហូឡង់ លោក Ruben Brekelmans បាននិយាយក្នុងដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងគីវ កាលពីថ្ងៃអាទិត្យ ទី៦ ខែតុលា ថា ប្រទេសរបស់លោក នឹងវិនិយោគទឹកប្រាក់៤០០លានអឺរ៉ូ (៤៤០លានដុល្លារ) ក្នុងការអភិវឌ្ឍន៍យានដ្រូនទំនើបជាមួយអ៊ុយក្រែន និងផ្តល់យន្តហោះ F-16 បន្ថែមទៀត នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ លោកនិយាយថា ផែនការសកម្មភាពយានដ្រូននឹងរួមបញ្ចូលគ្នានូវភាពច្នៃប្រឌិតរបស់អ៊ុយក្រែន និងចំណេះដឹងរបស់ប្រទេសហូឡង់ ដើម្បីធ្វើឲ្យប្រសើរបច្ចេកវិទ្យាដែលត្រូវប្រើប្រាស់នៅលើសមរភូមិ។ រដ្ឋមន្ត្រីការពារជាតិរូបនេះនិយាយថា ប្រសិនបើ យានដ្រូនដែលបានផលិតឡើងទទួលបានជោគជ័យ នោះនឹងមានការផ្តល់មូលនិធិបន្ថែមទៀតដើម្បីបង្កើនការផលិត។ ប្រទេសហូឡង់ បានសន្យាផ្តល់ជំនួយយោធាចំនួន១០ពាន់លានអឺរ៉ូ សម្រាប់អ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមការវាយលុករបស់រុស្ស៊ី ហើយបានចំណាយប្រហែល៤ពាន់លានអឺរ៉ូរួចហើយ រហូតមកដល់ពេលនេះ។ បន្ទាប់ពីបានចុះពិនិត្យ ទីក្រុង Kharkiv ដែលត្រូវបានវាយប្រហារដោយគ្រាប់បែករបស់រុស្ស៊ី កាលពីថ្ងៃសៅរ៍កន្លងទៅនេះ លោក Brekelmans បាននិយាយថា ការវាយប្រហារលើគោលដៅយោធានៅក្នុងប្រទេសរុស្ស៊ី គឺជាមធ្យោបាយតែមួយគត់ដើម្បីការពារទីក្រុង។ អ៊ុយក្រែន បានស្នើឱ្យដៃគូរបស់ខ្លួនផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់អាវុធរបស់ពួកគេ ដើម្បីវាយប្រហារគោលដៅចូលជ្រៅនៅក្នុងប្រទេសរុស្ស៊ី និងផ្តល់ឱ្យខ្លួននូវប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត។

  • អ៊ីស្រាអែល បន្តវាយប្រហារលីបង់ និងហ្កាហ្សា ក្នុងខួបមួយឆ្នាំនៃការវាយប្រហារថ្ងៃ៧ តុលា

    អ៊ីស្រាអែល បន្តវាយប្រហារលីបង់ និងហ្កាហ្សា ក្នុងខួបមួយឆ្នាំនៃការវាយប្រហារថ្ងៃ៧ តុលា

    អ៊ីស្រាអែល បានបន្តទម្លាក់គ្រាប់បែកលើគោលដៅនានាក្នុងប្រទេសលីបង់ និងតំបន់ហ្កាហ្សាស្ទ្រីប ខណៈសង្រ្គាមដ៏បង្ហូរឈាមនៃតំបន់ហ៊ុមព័ទ្ធនោះមានអាយុកាលមួយឆ្នាំនៅថ្ងៃចន្ទ (០៧ តុលា) នេះ ក្រោយការវាយប្រហារពីក្រុមហាម៉ាស លើភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំមុន ស្របពេលដែលក្ដីបារម្ភនៃសង្រ្គាមរីករាលដាលនៅមជ្ឈិមបូព៌ា កាន់តែខ្លាំងក្លាឡើង។ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានវាយលុកតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត កាលពីថ្ងៃអាទិត្យ នៅក្នុងការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាបំផុតលើរដ្ឋធានីលីបង់ ចាប់តាំងពីអ៊ីស្រាអែលបានបង្កើនយុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងក្រុម ហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ កាលពីខែមុនមក។ មីស៊ីលធំៗបានហោះហើរពាសពេញអាកាស ហើយផ្ទុះឡើងពេញទីក្រុងបេរូត។ យោធាអ៊ីស្រាអែល បានចេញបញ្ជាជម្លៀសថ្មីសម្រាប់ប្រជាជននៅភាគខាងត្បូងរដ្ឋធានីលីបង់ កាលពីល្ងាចថ្ងៃអាទិត្យ មុនការវាយប្រហារកាន់តែខ្លាំង។ កាលពីយប់ថ្ងៃអាទិត្យ អ៊ីស្រាអែល បានប្រកាសតំបន់ចំនួន៣ បន្ថែមទៀតនៅព្រំដែនភាគខាងជើងរបស់ខ្លួនជាតំបន់យោធាដែលត្រូវបានបិទ បន្ថែមពីលើការបិទច្រើនជាង ៥តំបន់កាលពីសប្តាហ៍មុនទុកជាតំបន់ប្រយុទ្ធ។ នៅតំបន់ហ្កាហ្សាស្ទ្រីប មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ និងជិត ១០០នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានត្រូវចំវិហារអ៊ីស្លាម និងសាលារៀនមួយកន្លែងសម្រាប់ជនភៀសខ្លួនកាលពីថ្ងៃអាទិត្យ នេះបើយោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលហាម៉ាសដែលគ្រប់គ្រងតំបន់ហ្កាហ្សា។ យោធាអ៊ីស្រាអែល និយាយថា ខ្លួនបានធ្វើការវាយប្រហារយ៉ាងជាក់លាក់លើពួកភេរវករហាម៉ាស៕

  • មនុស្សរាប់ម៉ឺននាក់នៅទូទាំងពិភពលោកតវ៉ាប្រឆាំងសង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈការបង្ហូរឈាមនៅហ្កាហ្សាចូលដល់១ឆ្នាំ

    មនុស្សរាប់ម៉ឺននាក់នៅទូទាំងពិភពលោកតវ៉ាប្រឆាំងសង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈការបង្ហូរឈាមនៅហ្កាហ្សាចូលដល់១ឆ្នាំ

    បាតុកររាប់ម៉ឺននាក់បានដើរដង្ហែក្បួនតវ៉ាក្នុងទីក្រុងនានាជុំវិញពិភពលោកកាលពីចុងសប្តាហ៍នេះ អំពាវនាវឱ្យមានបទឈប់បាញ់នៅដែនដីហ្កាហ្សា និងលីបង់ ខណៈថ្ងៃទី៧តុលាឆ្នាំ២០២៤នេះ គឺជាខួបមួយឆ្នាំនៃសង្រ្គាមនៅមជ្ឈិមបូព៌ា ។ការតវ៉ាបានផ្ទុះឡើងទាំងនៅទ្វីប អឺរ៉ុប អាហ្រ្វិក អាស៊ី និងអាមេរិក។ ការវាយលុកយោធាសងសឹករបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង៤.១០០០នាក់ នៅតំបន់ហ្កាហ្សា ភាគច្រើនជាជនស៊ីវិល នេះបើយោងតាមតួលេខដែលផ្តល់ដោយក្រសួងសុខាភិបាលដែនដីនេះ និងត្រូវបានពិពណ៌នាថាគួរឱ្យទុកចិត្តដោយអង្គការសហប្រជាជាតិ។ពេលនេះយោធាអ៊ីស្រាអែលបានបើករសមរភូមិថ្មីប្រឆាំងក្រុមហេសបូឡានៅលីបង់ដែលបានបណ្ដាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់។ នៅប្រទេសបារាំង ដែលជាផ្ទះរបស់សហគមន៍មូស្លីម និងជ្វីហ្វធំជាងគេនៅអឺរ៉ុប ក្រុមអ្នកតវ៉ាបានចេញតវ៉ាតាមដងផ្លូវក្នុងទីក្រុងនានាទូទាំងប្រទេស ខណៈផ្ទុះបាតុកម្មកាលពីថ្ងៃសៅរ៍នៅទីក្រុងប៉ារីស លីយ៉ុង ទូលូស ប័រដូ និងស្ត្រាសប៊ឺក ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន។ នៅប្រទេសអាល្លឺម៉ង ក្រុមអ្នកតវ៉ាគាំទ្រប៉ាឡេស្ទីន៣.៥០០នាក់ ចេញតវ៉ាទូទាំងទីក្រុងប៊ែរឡាំង កាលពីថ្ងៃអាទិត្យទាមទារឲ្យដោះលែងតំបន់ហ្កាហ្សា និងពលរដ្ឋប៉ាឡេស្ទីន ខណៈខួបនៃសង្រ្គាមនេះបានឈានដល់មួយឆ្នាំ។ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងក្រុមបាតុករ និងនគរបាលនៅឯបាតុកម្មគាំទ្រប៉ាឡេស្ទីនគ្មានការអនុញ្ញាតកាលពីថ្ងៃសៅរ៍ បន្ទាប់ពីមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅកណ្តាលរដ្ឋធានីរបស់អ៊ីតាលី។ ចំណែកនៅចក្រភពអង់គ្លេស វិញ ទូរទស្សន៍ BBC បានរាយការណ៍ថា ក្រុមបាតុករគាំទ្រប៉ាឡេស្ទីនប្រហែល៤ម៉ឺននាក់ បានដើរក្បួនតវ៉ានៅកណ្តាលទីក្រុងឡុងដ៍ ខណៈក្រុមអ្នកតវ៉ាទាមទារឱ្យបញ្ចប់ជម្លោះដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ា។ មនុស្សរាប់ម៉ឺននាក់បានដើរពីទីលានចតុរង្គ Russell ទៅកាន់ Whitehall ជាទីដែលសុន្ទរកថាបានធ្វើឡើងនៅខាងក្រៅវិមាននាយករដ្ឋ Downing Street ដោយមានប្រជាជនធ្វើដំណើរមកពីទូទាំងប្រទេសដើម្បីចូលរួម។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក…