Category: ព័ត៌មានជាតិ
-

-

-

-

ឯកឧត្តមបណ្ឌិតសភាចារ្យ ដឹកនាំកិច្ចប្រជុំណែនាំគណៈមេប្រយោគប្រចាំរាជធានីភ្នំពេញ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស បានដឹកនាំកិច្ចប្រជុំណែនាំគណៈមេប្រយោគប្រចាំរាជធានីភ្នំពេញ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ នៅសាលប្រជុំវិទ្យាល័យព្រះស៊ីសុវត្ថិ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ឯកឧត្តម តំណាងអង្គភាពប្រឆាំងអំពើពុករលួយ(ACU) សមាជិកគណៈកម្មាការមេប្រយោគ អប្បមាទទូទាំងប្រទេសប្រចាំរាជធានីភ្នំពេញ ប្រធាន អនុប្រធានមណ្ឌល និងសមាជិកអង្គភាពប្រឆាំងអំពើពុករលួយ សរុបចំនួនប្រមាណ ២៩៧នាក់។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីណែនាំពីបច្ចេកទេស តួនាទី ភារកិច្ច និងផ្តល់អនុសាសន៍សំខាន់ៗ ដល់គណៈមេប្រយោគទាំងអស់សម្រាប់ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២៤ ដើម្បីធានាបានថាការប្រឡងដំណើរការដោយគោរពតាមគោលការណ៍ច្បាប់យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំដល់គណៈមេប្រយោគ និងបុគ្គលិកអប់រំទាំងអស់ បន្តចូលរួមគោរពបទប្បញ្ញត្តិដែលក្រសួងបានដាក់ចេញឱ្យបានខ្ជាប់ខ្ជួនដើម្បីធានាដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យមានភាពរលូន និងមានតម្លាភាព ដោយគូសបញ្ជាក់ អំពីតួនាទី របស់ប្រធាន និង អនុប្រធានមណ្ឌល ក្នុងការគ្រប់គ្រងស្ថានការណ៍ជាក់ស្តែងនៅក្នុងមណ្ឌលប្រឡង…
-

ចិនជម្លៀសជនជាតិខ្លួនជាង២០០នាក់ ចេញពីប្រទេសលីបង់ ដែលក្លាយជាមុខព្រួញថ្មី នៃការវាយប្រហាររបស់អ៉ីស្រាអែល
ប៉េកាំង)៖ កាលពីថ្ងៃសៅរ៍ ទី៥ ខែតុលា ចិនបានឱ្យដឹងថា ជនជាតិខ្លួនចំនួន២១៥នាក់ ត្រូវបានជម្លៀសចេញពីប្រទេសលីបង់ ជាទីដែលអ៉ីស្រាអែល បានបង្កើនការទម្លាក់គ្រាប់បែកយ៉ាងក្តៅគគុក ចាប់តាំងតែពីប៉ុន្មានសប្តាហ៍មុន ហើយជាលទ្ធផលបានបណ្តាលឱ្យមនុស្សលើស ១,១០០នាក់ស្លាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ កាលពីដើមសប្តាហ៍នេះ អ៉ីស្រាអែលបានបញ្ជូនកងទ័ព ឱ្យចូលវាយលុកតំបន់ភាគខាងត្បូងលីបង់ ដែលជាសំបុករបស់ចលនាប្រដាប់អាវុធហេសបូឡា ក្រោយបានបើក ការវាយប្រហារតាមផ្លូវអាកាសជាប់រហូត អស់រយៈពេលជាច្រើនថ្ងៃ នៅតាមតំបន់ពាសពេញប្រទេសលីបង់ ហើយអំឡុងការទម្លាក់គ្រាប់បែកទាំងនោះ មេដឹកនាំហេសបូឡា ក៏ត្រូវបានសម្លាប់ផងដែរ។ មួយរយៈចុងក្រោយនេះ អ៉ីស្រាអែលបានបង្វែរការផ្តោតសំខាន់ ទៅលើការធានាសន្តិសុខឡើងវិញ នៅព្រំប្រទល់ភាគខាងជើង ជាប់ជាមួយលីបង់ ជាទីដែលការបាញ់ផ្លោងដាក់គ្នា បានកើតមានឡើងស្ទើរតែរៀងរាល់ថ្ងៃ ចាប់តាំងតែពីក្រុមហេសបូឡា បានធ្វើសកម្មភាពវាយប្រហារ ដើម្បីគាំទ្រសម្ព័ន្ធមិត្តរបស់ខ្លួន គឺក្រុមហាម៉ាសប៉ាឡេស្ទីន ដែលបានផ្ទុះសង្រ្គាម ជាមួយអ៉ីស្រាអែល នៅតំបន់ហ្កាហ្សា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុនមក។ កាលពីថ្ងៃពុធសប្តាហ៍នេះ ទីក្រុងប៉េកាំង បានចេញមុខទទូចឱ្យក្រុមប្រទេសមហាអំណាចពិភពលោក រួមគ្នាជួយទប់ស្កាត់យ៉ាងណា កុំឱ្យស្ថានភាពជម្លោះកាន់តែដុនដាបខ្លាំងធ្ងន់ធ្ងរ ជាងនេះទៀត បន្ទាប់ពីអ៉ីរ៉ង់ ដែលជាខ្នងបង្អែករបស់ក្រុមហេសបូឡា និងហាម៉ាស បានបាញ់ស្រោចមីស៉ីលរាប់រយគ្រាប់លើអ៉ីស្រាអែល ហើយអ៉ីស្រាអែលបានព្រមានសងសឹកឱ្យខ្លាំងវិញ ដាក់ទីក្រុងតេហេរ៉ង់។…
-

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី និងលោកជំទាវបណ្ឌិត ប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន៣៩០វត្ត ក្នុងខេត្តចំនួន ២០ អំទ្បុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី និងលោកជំទាវបណ្ឌិត ប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន៣៩០វត្ត ក្នុងខេត្តចំនួន ២០ អំទ្បុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ ភ្នំពេញ៖ អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងធម្មការ និងសាសនា បានចាត់ចែង និងនាំយកទេយ្យទានដែលជាសទ្ធាជ្រះថ្លារបស់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេនព្រះសង្ឃចំនួន ៣៩០ វត្ត ក្នុងខេត្តចំនួន ២០ ក្នុងអំទ្បុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៤ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះមេគណ ព្រះអនុគណ ព្រះគ្រូចៅអធិការ ព្រះមន្រ្តីសង្ឃ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា អាជ្ញាធរខេត្ត និងប្រធានមន្ទីរធម្មការ និងសាសនា តាមបណ្តាខេត្តទាំង ២០ ផងដែរ ។ ព្រះមេគណខេត្ត បានសម្តែងនូវទឹកព្រះទ័យអនុមោទនាចំពោះទឹកចិត្តប្រកបដោយកុសលធម៌របស់សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែលតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ជាពិសេស ជនងាយរងគ្រោះ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិ…
-

អ៊ីស្រាអែល បន្តការវាយប្រហារកាន់តែខ្លាំងក្លាលើគោលដៅរបស់ក្រុមហេសបូឡានៅទីក្រុង Beirut
អ៊ីស្រាអែល បន្តការវាយប្រហារកាន់តែខ្លាំងក្លាលើគោលដៅរបស់ក្រុមហេសបូឡានៅទីក្រុង Beirut ការផ្ទុះដ៏ធំបានកើតមាននៅក្នុងទីក្រុង Beirut កាលពីយប់ថ្ងៃសៅរ៍ ស្របពេលដែលកងកម្លាំងអ៊ីស្រាអែល បើកការវាយប្រហារកាន់តែខ្លាំងក្លាលើគោលដៅរបស់ក្រុមហេសបូឡានៅក្នុងរដ្ឋធានីរបស់ប្រទេសលីបង់មួយនេះ ។ ចំណែកឯការផ្ទុះដូចគ្នា ត្រូវបានឮផងដែរនៅតំបន់ភាគខាងជើងអ៊ីស្រាអែលនាថ្ងៃអាទិត្យនេះ ពេលដែលការប្រកាសអាសន្នកម្រិតពណ៌ក្រហម ត្រូវបានចេញ ហើយប្រព័ន្ធការពារមីស៊ីល Iron Dome បានដំណើរការ ។ ពន្លឺជាច្រើនបានឆ្លុះអគារពីក្រោម ពេលដែលការបាញ់ស្កាត់បានកើតឡើង ។ អ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លានៅប្រទេសលីបង់ និងបានបញ្ជូនទាហានឆ្លងកាត់ព្រំដែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីផ្ទុះអាវុធជាមួយក្រុមហេសបូឡា អស់រយៈពេលជិត ១ឆ្នាំ ។ កាលពីមុន ការផ្ទុះអាវុធមានដែនកំណត់នៅតាមតំបន់ព្រំដែនអ៊ីស្រាអែល-លីបង់ ដោយសារអ៊ីស្រាអែលជាប់ធ្វើសង្រ្គាមជាមួយក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សាស្រ្ទីប ។ អ៊ីស្រាអែល និយាយថា ពួកគេមានគោលបំណងឲ្យមានការវិលត្រឡប់មកវិញដោយសុវត្ថិភាពសម្រាប់ពលរដ្ឋរាប់ម៉ឺននាក់របស់ពួកគេ នៅតំបន់ភាគខាងជើងអ៊ីស្រាអែល ដែលរងការទម្លាក់គ្រាប់បែកដោយក្រុមហេសបូឡា ចាប់តាំងពីថ្ងៃទី ៨ ខែតុលា ឆ្នាំមុន រហូតមក ។ ក្រុមមន្រ្តីលីបង់ និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ពលរដ្ឋសាមញ្ញលីបង់រាប់រយនាក់ រួមទាំងក្រុមជួយសង្រ្គោះផងដែរ ហើយនិងបង្ខំឲ្យមនុស្ស ១.២លាននាក់ ដែលស្មើនឹងជិត១ភាគ៤នៃពលរដ្ឋសរុប រត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ។ ក្រសួងសុខាភិបាលលីបង់…
-

នាវាចម្លងទួរគីចាកចេញពីទីក្រុង Tripoli ដើម្បីផ្តល់ផ្លូវសុវត្ថិភាព ស្របពេលវិបត្តិឡើងកម្តៅខ្លាំងនៅលីបង់
នាវាចម្លងទួរគីចាកចេញពីទីក្រុង Tripoli ដើម្បីផ្តល់ផ្លូវសុវត្ថិភាព ស្របពេលវិបត្តិឡើងកម្តៅខ្លាំងនៅលីបង់ នាវាចម្លងទួរគី បានចាកចេញពីកំពង់ផែទីក្រុង Tripoli ប្រទេសលីប៊ី កាលពីថ្ងៃសៅរ៍ និងសម្របសម្រួលការជម្លៀសពលរដ្ឋចេញពីប្រទេសលីបង់ ជាទីដែលការវាយប្រហាររបស់អ៊ីស្រាអែលកាន់តែខ្លាំងក្លា ហើយអស្ថិរភាពបានធ្វើឲ្យការធ្វើដំណើរកាន់តែពិបាក ។ សម្រាប់មនុស្សជាច្រើននាក់ ដូចជារូបលោក Haitham Meshref ដែលបានធ្វើដំណើរទៅកាន់ប្រទេសលីបង់ពីសហរដ្ឋអាមេរិក នាវាចម្លង បានក្លាយជាផ្លូវរត់គេចដែលអាចទុកចិត្តបានបំផុត ។ លោក Meshref និយាយថា ពួកយើងបានជាប់ខ្លួននៅក្នុងប្រទេសមួយនេះ ការកក់សំបុត្រទុកទាំងអស់ត្រូវបានលុបចោល ផ្លាស់ប្តូរកាលបរិច្ឆេត ផ្លាស់ប្តូរតម្លៃ ហើយពួកយើងថែមទាំងកក់ទុកសំបុត្រថ្មីទៀតផង តែពួកគេនៅតែផ្លាស់ប្តូរ ។ លោកបន្តថា ដូច្នេះហើយ ពួកយើងរកបានផ្លូវដ៏ស័ក្តិសមបំផុតនេះ តាមរយៈនាវាចម្លងកាត់តាមទីក្រុង Tripoli ។ មនុស្សប្រហេល ៣៥០នាក់ បានឡើងជិះនាវាចម្លងដែលចាកចេញពីទីក្រុង Tripoli ។ ការធ្វើដំណើរមួយជើង មានតម្លៃ ៤០០ដុល្លារ រួមទាំងថ្លៃសំបុត្រ ២៥០ដុល្លារ និងថ្លៃបន្ទប់ ១៥០ដុល្លារ ។ បើទោះបីជាវាថ្លៃបន្តិចមែន ប៉ុន្តែនាវាចម្លងនៅតែជាជម្រើសអាចសម្រេចបានតែមួយគត់សម្រាប់មនុស្សជាច្រើននាក់ នៅក្នុងប្រទេសលីបង់ ស្របពេលដែលការធ្វើដំណើរតាមផ្លូវការ នៅតែបន្តអាក់ខាន…
-

-

លោក ហ្សេលេនស្គី នឹងទៅចូលរួមកិច្ចប្រជុំអន្តរជាតិ ស្តីពីការគាំទ្រយោធាសម្រាប់អ៊ុយក្រែន នៅអាល្លឺម៉ង់ នាសប្តាហ៍ក្រោយ ដែលនឹងមានវត្តមានលោក បៃដិន ផងដែរ
(កៀវ)៖ កាលពីថ្ងៃសៅរ៍ ទី៥ ខែតុលា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា លោកនឹងទៅចូលរួម កិច្ចប្រជុំអន្តរជាតិមួយ ដើម្បីពិភាក្សា អំពីការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន ដែលនឹងត្រូវរៀបចំឡើងនៅប្រទេសអាល្លឺម៉ង់ នាសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ កិច្ចប្រជុំខាងលើ នៅឯមូលដ្ឋានទ័ពអាកាសអាមេរិក ស្ថិតក្នុងក្រុង Ramstein ក្បែរទីក្រុង Frankfurt ត្រូវបានរំពឹងថា នឹងប្រមូលផ្តុំសម្ព័ន្ធមិត្តជាង៥០ប្រទេស របស់អ៊ុយក្រែន ក្នុងនោះរួមមានទាំងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ លោក ហ្សេលេនស្គី បាននិយាយលើបណ្តាញទំនាក់ទំនងសង្គមដូច្នេះថា «យើងកំពុងត្រៀមរៀបចំ សម្រាប់កិច្ចប្រជុំ Ramstein លើកទី២៥ នាថ្ងៃទី១២ ខែតុលា ដែលនឹងប្រព្រឹត្តទៅក្នុងកម្រិតមេដឹកនាំ ជាលើកដំបូង»។ គួរបញ្ជាក់ថា កិច្ចប្រជុំនោះនឹងកើតឡើង ចំពេលវេលាដ៏សំខាន់មួយសម្រាប់អ៊ុយក្រែន គឺមុនសហរដ្ឋអាមេរិក ត្រូវបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នាដើមខែវិច្ឆិកាខាងមុខ ដែលអាចនឹងមើលឃើញ មានការកាត់បន្ថយការគាំទ្រដែលទីក្រុងកៀវ ទទួលបានពីខ្នងបង្អែកធំបំផុតរបស់ខ្លួន។ បេក្ខជនប្រធានាធិបតីនៃបក្សសាធារណរដ្ឋ គឺអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ…