Category: ព័ត៌មានជាតិ
-

ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បញ្ជាក់ពីដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ភ្នំពេញ ៖ នារសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ស្តីពីដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានអាស៊ានឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» នឹងផ្តោតទៅលើការជំរុញបន្ថែមទៀតនូវវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ាន ឆ្ពោះទៅកាន់ការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងការលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់អាស៊ានតាមរយៈយន្តការនានា ដែលដឹកនាំដោយអាស៊ានក្នុងគោលដៅលើកកម្ពស់ការតភ្ជាប់ និងភាពធន់នៅក្នុងតំបន់ និងក្រៅតំបន់…
-

-

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះពិនិត្យផ្ទាល់ ការផ្តល់សេវាសុខាភិបាលរបស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឆ្លៀតអញ្ជើញចុះពិនិត្យផ្ទាល់ ការផ្តល់សេវាសុខាភិបាលរបស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត និងបានចូលរួមប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យ តាមដាន វាយតម្លៃ និងធ្វើរោគវិនិច្ឆ័យស្ថានភាពរបស់អ្នកជំងឺឱ្យបានច្បាស់លាស់ ក្នុងការព្យាបាលអ្នកជំងឺប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា, នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ។ អត្ថបទ រដ្ឋា
-

អង្គការសហប្រជាជាតិ (UN) ប្រកាសថា បណ្តាញឧក្រិដ្ឋកម្មនៅអាស៊ីអាគ្នេយ៍រីកដុះដាលកាន់តែច្រើន តាមរយៈកម្មវិធី Telegram
(បរទេស)៖ អង្គការសហប្រជាជាតិបានប្រកាសក្នុងរបាយការណ៍មួយ ចេញផ្សាយនៅថ្ងៃចន្ទដើមសប្តាហ៍នេះថា បណ្តាញឧក្រិដ្ឋកម្មដ៏មានឥទ្ធិពលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានប្រើប្រាស់យ៉ាងទូលំទូលាយនូវកម្មវិធីផ្ញើសារ Telegram ជាផ្លូវអនុញ្ញាតឱ្យមានសកម្មភាពឧក្រិដ្ឋកម្ម ត្រូវបានរៀបចំឡើងដើម្បីធ្វើសកម្មភាពខុសច្បាប់ទ្រង់ទ្រាយធំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters និងសារព័ត៌មានដ៏ល្បីរបស់សិង្ហបុរី CNA ។ របាយការណ៍នេះ ត្រូវបានគេចាត់ទុកថាតំណាងឱ្យការចោទប្រកាន់ចុងក្រោយបំផុតប្រឆាំងនឹងកម្មវិធី Telegram ចាប់តាំងពីអាជ្ញាធរក្នុងប្រទេសបារាំងចាប់ខ្លួនលោក Pavel Durov ដែលជានាយកប្រតិបត្តិ Telegram។ របាយការណ៍ពីការិយាល័យគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ (UNODC) បានបង្ហាញថា ទិន្នន័យដែលត្រូវបានគេលួចចូល រួមទាំងព័ត៌មានលម្អិតកាតឥណទាន ពាក្យសម្ងាត់ និងប្រវត្តិកម្មវិធីរុករក ត្រូវបានជួញដូរដោយបើកចំហរលើទំហំដ៏ធំនៅលើកម្មវិធីផ្ញើសារនេះ ដែលមានបណ្តាញធំទូលាយជាមួយនឹងការសម្របសម្រួលតិចតួចបំផុត។ របាយការណ៍របស់ UNODC ដដែលបានបន្ថែមថា ឧបករណ៍ដែលប្រើប្រាស់សម្រាប់សកម្មភាពឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត រួមទាំងកម្មវិធីដែលហៅថា «deepfake» ដែលត្រូវបានរចនាឡើងសម្រាប់ការក្លែងបន្លំ ហើយមេរោគលួចចូលទិន្នន័យក៏ត្រូវបានលក់យ៉ាងទូលំទូលាយ ខណៈការផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូដែលគ្មានអាជ្ញាប័ណ្ណ សម្រាប់ផ្តល់សេវាកម្មលាងលុយក៏ត្រូវបានរកឃើញផងដែរ។ របាយការណ៍នេះបានដកស្រង់ចេញពីការផ្សាយពាណិជ្ជកម្មមួយដែលនិយាយជាភាសាចិនថា «យើងផ្លាស់ប្តូរ USDT ចំនួន៣លាន ដែលលួចពីបរទេសក្នុងមួយថ្ងៃ»។ ទន្ទឹមគ្នានេះគេបានរកឃើញថា មានភស្តុតាងដ៏រឹងមាំជាច្រើននៃទីផ្សាងងឹតលក់ទិន្នន័យ ដែលផ្លាស់ទៅប្រើកម្មវិធី Telegram ហើយអ្នកលក់កំពុងស្វែងរកយ៉ាងសកម្ម ដើម្បីកំណត់ក្រុមឧក្រិដ្ឋកម្មដែលបានរៀបចំការឆ្លងប្រទេស ដែលមានមូលដ្ឋាននៅអាស៊ីអាគ្នេយ៍។ យ៉ាងណាមិញ ជុំវិញរបាយការណ៍ខាងលើ…
-
![[BREAKING NEWS] សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យសម្រេចបញ្ចប់តំណែង លោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម ខេត្តកណ្តាល](http://165.232.167.198/wp-content/uploads/2024/10/photo_2024-10-08_02-20-42-e1728379271878.jpg)
[BREAKING NEWS] សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យសម្រេចបញ្ចប់តំណែង លោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម ខេត្តកណ្តាល
នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម ខេត្តកណ្តាល។
-

ឯកឧត្តម មាស សុភ័ណ្ឌបញ្ជាក់ពីដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅឡាវ
នារសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ស្តីពីដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានអាស៊ានឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» នឹងផ្តោតទៅលើការជំរុញបន្ថែមទៀតនូវវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ាន ឆ្ពោះទៅកាន់ការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងការលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់អាស៊ានតាមរយៈយន្តការនានា ដែលដឹកនាំដោយអាស៊ានក្នុងគោលដៅលើកកម្ពស់ការតភ្ជាប់ និងភាពធន់នៅក្នុងតំបន់ និងក្រៅតំបន់ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមបច្ចុប្បន្ន និងដែលកំពុងកើតមានប្រកបដោយប្រសិទ្ធភាព។…
-

-
![[UPDATE] ចំនួនអ្នកស្លាប់កើនឡើងជាង២៣០នាក់ ខណៈព្យុះហេលេន បោកបក់លើភាគអាគ្នេយ៍សហរដ្ឋអាមេរិក](http://165.232.167.198/wp-content/uploads/2024/10/photo_2024-10-08_09-32-05.jpg)
[UPDATE] ចំនួនអ្នកស្លាប់កើនឡើងជាង២៣០នាក់ ខណៈព្យុះហេលេន បោកបក់លើភាគអាគ្នេយ៍សហរដ្ឋអាមេរិក
ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះសង្ឃរា ហេលេន (Helene) បានកើនឡើងជាង២៣០ នាក់ចាប់តាំងពីព្យុះនេះបានបោកបក់នៅភាគអាគ្នេយ៍សហរដ្ឋអាមេរិក ដោយបានបំផ្លិចបំផ្លាញនៅទូទាំងរដ្ឋ Florida រដ្ឋ ចចា(Georgia)រដ្ឋ South Carolina រដ្ឋ North Carolina រដ្ឋ Virginia និងរដ្ឋ Tennessee ។ ព្យុះ Helene បានបោកបក់នៅតំបន់ឆ្នេរ Big Bend នៃរដ្ឋ Florida កាលពីសប្តាហ៍មុនជាព្យុះសង្ឃរាប្រភេទទី៤ ដ៏មានឥទ្ធិពល។ ព្យុះនេះបានក្លាយជាព្យុះសង្ឃរាដ៏គ្រោះថ្នាក់បំផុត ចាប់តាំងពីព្យុះកាទ្រីណា (Katrina) ក្នុងឆ្នាំ ២០០៥ ដែលបានសម្លាប់មនុស្សចំនួន ១.៣៩២នាក់។ ជាងមួយសប្តាហ៍បន្ទាប់ពីព្យុះសង្ឃរា Helene បានវាយប្រហារ អតិថិជនអគ្គិសនីប្រហែល២៧០.០០០នាក់នៅរដ្ឋ North Carolina រដ្ឋ South Carolina និង Georgia នៅតែគ្មានអគ្គិសនីប្រើប្រាស់ នេះបើយោងតាមទិន្នន័យចុងក្រោយដែលចេញផ្សាយដោយគេហទំព័រតាមដានថាមពលរបស់សហរដ្ឋអាមេរិក PowerOutage.us កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ ខណៈបណ្ដារដ្ឋមួយចំនួនរបស់អាមេរិកនៅតែរងគ្រោះពីព្យុះសង្ឈរា Helene នៅឡើយ ក៏មានការគំរាមកំហែងពីព្យុះសង្ឈរាថ្មីមួយទៀត នោះគឺព្យុះសង្ឈរា…
-

-
