Category: ព័ត៌មានជាតិ​

  • លោក Putin និយាយថា ការវាយប្រហាររបស់អ៊ុយក្រែនលើរុស្ស៊ី បំណងឱ្យមានការចរចាបទឈប់បាញ់

    លោក Putin និយាយថា ការវាយប្រហាររបស់អ៊ុយក្រែនលើរុស្ស៊ី បំណងឱ្យមានការចរចាបទឈប់បាញ់

    លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ការវាយប្រហារដ៏ធំបំផុតរបស់អ៊ុយក្រែន លើទឹកដីរុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមសង្រ្គាម គឺបំណងធ្វើឱ្យប្រសើរឡើងនូវជំហរចរចារបស់ទីក្រុង Kyiv មុនពេលការចរចាសន្តិភាពដែលអាចកើតមាន និងដើម្បីបន្ថយល្បឿននៃវាយរុលទៅមុខរបស់កងកម្លាំងរុស្ស៊ី។ កងកម្លាំងអ៊ុយក្រែនបានវាយលុកឆ្លងព្រំដែនរុស្ស៊ីកាលពីថ្ងៃអង្គារសប្តាហ៍មុន និងបានលុកលុយពាសពេញផ្នែកខាងលិចមួយចំនួននៃតំបន់ ឃើស (Kursk) របស់រុស្ស៊ី ជាការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលបានបង្ហាញពីភាពទន់ខ្សោយនៃការការពារព្រំដែនរបស់រុស្ស៊ីក្នុងតំបន់នោះ។ លោក Putin នៅក្នុងសុន្ទរកថាសាធារណៈដ៏លម្អិតបំផុតរបស់លោកអំពីការលុកលុយរហូតមកដល់បច្ចុប្បន្នបាននិយាយថា អ៊ុយក្រែន ដោយមានជំនួយពីក្រុមចៅហ្វាយនាយលោកខាងលិច កំពុងព្យាយាមកែលម្អជំហររបស់ខ្លួនមុនពេលកិច្ចពិភាក្សាដែលអាចធ្វើទៅបាន។ លោកបានលើកជាសំណួរថា តើការចរចារអាចមានអ្វីខ្លះជាមួយសត្រូវដែលលោកបានចោទប្រកាន់ថាបានបាញ់ដោយមិនរើសមុខទៅលើជនស៊ីវិល និងរោងចក្រនុយក្លេអ៊ែររបស់រុស្ស៊ី។ លោកប្រធានាធិបតីរុស្ស៊ីរូបនេះបាននិយាយថា ជាការពិតណាស់ ក្រសួងការពារជាតិមានភារកិច្ចចម្បងក្នុងការកម្ចាត់សត្រូវចេញពីទឹកដីរបស់យើង ដោយបន្ថែមថាកងកម្លាំងរុស្ស៊ីកំពុងបង្កើនការវាយរុលទៅមុខរបស់ពួកគេតាមសមរភូមិមុខដ៏សំខាន់ចម្ងាយ១.០០០ គីឡូម៉ែត្រ៕

  • របាយការណ៍៖ មនុស្សជាង ៤៧.០០០នាក់ស្លាប់នៅអឺរ៉ុបកាលពីឆ្នាំមុន ដោយសារតែកម្ដៅ

    របាយការណ៍៖ មនុស្សជាង ៤៧.០០០នាក់ស្លាប់នៅអឺរ៉ុបកាលពីឆ្នាំមុន ដោយសារតែកម្ដៅ

    មនុស្សជាង ៤៧.០០០នាក់ បានស្លាប់នៅក្នុងទ្វីបអឺរ៉ុប ដោយសារតែសីតុណ្ហភាពក្តៅខ្លាំងក្នុងឆ្នាំ២០២៣ ជាមួយនឹងបណ្តាប្រទេសនៅតំបន់ភាគខាងត្បូងជាតំបន់រងគ្រោះខ្លាំងបំផុត នេះបើយោងតាមរបាយការណ៍របស់វិទ្យាស្ថាន បាសេឡូណា សម្រាប់សុខភាពសកល (ISGlobal) ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ (១២ សីហា)។ កាលពីឆ្នាំមុន គឺជាឆ្នាំដែលក្តៅបំផុតក្នុងពិភពលោកក្នុងកំណត់ត្រា។ ដោយសារបម្រែបម្រួលអាកាសធាតុបន្តបង្កើនសីតុណ្ហភាព ប្រជាជនអឺរ៉ុបរស់នៅក្នុងទ្វីបដែលមានការឡើងកម្ដៅលឿនបំផុតរបស់ពិភពលោក ប្រឈមមុខនឹងកំណើនហានិភ័យសុខភាពដោយសារកម្ដៅលើសកម្រិត។ ចំនួនអ្នកស្លាប់ឆ្នាំ២០២៣ ដែលទាបជាងការស្លាប់ទាក់ទងនឹងកម្ដៅជាង ៦០.០០០នាក់ដែលបានប៉ាន់ប្រមាណសម្រាប់ឆ្នាំមុននោះ អាចនឹងខ្ពស់ជាងនេះ ៨០ភាគរយ បើពុំមានវិធានការណែនាំក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះដើម្បីជួយមនុស្សសម្របខ្លួនទៅនឹងការកើនឡើងនៃសីតុណ្ហភាព ដូចជាប្រព័ន្ធព្រមានជាមុន និងការកែលម្អការថែទាំសុខភាពជាដើម នេះបើតាមរបាយការណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវអេស្ប៉ាញមួយនេះ។ អ្នកស្រាវជ្រាវបានប្រើកំណត់ត្រានៃការស្លាប់ និងសីតុណ្ហភាពពីប្រទេសចំនួន ៣៥នៅអឺរ៉ុប។ ពួកគេបានប៉ាន់ប្រមាណថា មនុស្ស ៤៧.៦៩០នាក់ បានស្លាប់ដោយសារមូលហេតុទាក់ទងនឹងសីតុណ្ហភាពខ្ពស់។ កំណែតម្រូវទិន្នន័យតាមចំនួនប្រជាជនបង្ហាញថា ប្រទេសក្រិក ប៊ុលហ្គារី អ៊ីតាលី និងអេស្ប៉ាញ គឺជាប្រទេសដែលមានអត្រាមរណភាពខ្ពស់បំផុតទាក់ទងនឹងកម្ដៅ៕

  • លោកZelenskiy ៖ រុស្ស៊ី ត្រូវតែត្រូវបានបង្ខំឱ្យបង្កើតសន្តិភាព ប្រសិនបើលោក Putin ចង់ប្រយុទ្ធ

    លោកZelenskiy ៖ រុស្ស៊ី ត្រូវតែត្រូវបានបង្ខំឱ្យបង្កើតសន្តិភាព ប្រសិនបើលោក Putin ចង់ប្រយុទ្ធ

    លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា រុស្ស៊ីត្រូវតែត្រូវបានបង្ខំឱ្យបង្កើតសន្តិភាព ខណៈប្រធានាធិបតី Vladimir Putin ចង់ប្រយុទ្ធ ហើយសង្រ្គាមនោះនឹងត្រលប់ទៅលើប្រទេសរុស្ស៊ីវិញ បន្ទាប់ពីទីក្រុងមូស្គូវាយលុកប្រទេសផ្សេងទៀត។ មេដឹកនាំអ៊ុយក្រែនរូបនេះ បាននិយាយនៅក្នុងសុន្ទរកថាពេលយប់របស់លោកថា ការវាយប្រហារឆ្លងព្រំដែនដ៏សំខាន់របស់ Kyiv ទៅកាន់តំបន់ភាគខាងលិចនៃ តំបន់ឃើស (Kursk) គឺជាបញ្ហាសន្តិសុខសម្រាប់អ៊ុយក្រែន ហើយទីក្រុង Kyiv បានដណ្តើមយកុំកវិញនូវតំបន់មួយចំនួនពីកន្លែងដែលរុស្ស៊ីបានបើកការវាយប្រហារ។ លោក Zelenskiy បាននិយាយថា រុស្ស៊ីត្រូវតែត្រូវបានបង្ខំឱ្យបង្កើតសន្តិភាព ប្រសិនបើ Putin ចង់ប្រយុទ្ធខ្លាំងបែបនេះ។ លោកបាននិយាយថា តំបន់ Sumy ភាគឦសានរបស់ប្រទេសអ៊ុយក្រែន ដែលឆ្លងកាត់ព្រំដែនពីតំបន់ ឃើស ត្រូវបានវាយប្រហារជិត ២.១០០ ដងដោយការវាយប្រហារឆ្លងព្រំដែនរបស់រុស្ស៊ីចាប់តាំងពីថ្ងៃទី ១ ខែមិថុនា។ លោកបាននិយាយថា រុស្ស៊ី បាននាំសង្រ្គាមដល់ប្រទេសដទៃ ឥឡូវនេះត្រលប់ទៅប្រទេសខ្លួនឯងវិញ។ អ៊ុយក្រែនតែងតែចង់បានសន្តិភាព ហើយយើងពិតជានឹងធានាបាននូវសន្តិភាព៕

  • អន្តរក្រសួង-ស្ថាប័នគាំទ្រលើការធ្វើសន្ធានកម្មតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យទៅវិញទៅមក ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

    អន្តរក្រសួង-ស្ថាប័នគាំទ្រលើការធ្វើសន្ធានកម្មតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យទៅវិញទៅមក ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

    អន្តរក្រសួង-ស្ថាប័នគាំទ្រលើការធ្វើសន្ធានកម្មតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យទៅវិញទៅមក ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំអន្តរក្រសួង-ស្ថាប័ន ប្រជុំពិភាក្សាអំពីការធ្វើឱ្យប្រសើរឡើងកិច្ចសម្រួលវិនិយោគ តាមរយៈការធ្វើសន្ធានកម្មតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យទៅវិញទៅមក រវាងប្រព័ន្ធបច្ចេកវិទ្យារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយប្រព័ន្ធរបស់អន្តរក្រសួង-ស្ថាប័ន។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម គិត ច័ន្ទគ្រឹស្នា អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្តមឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ និងឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់…

  • កងកម្លាំងនគរបាលជាតិ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនទាំងអស់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវសារសំឡេងពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានពន្យល់បន្ថែម អំពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍-DTA ដល់ជនរួមជាតិទាំងអស់ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ។
  • ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា គាំទ្រយ៉ាងពេញទំហឹង និងមុតមាំបំផុតនូវសារសំឡេង សម្តេចតេជោ ហ៊ុន សែន បានថ្លែងពន្យល់បន្ថែមអំពី «កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ-DTA»

    ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា គាំទ្រយ៉ាងពេញទំហឹង និងមុតមាំបំផុតនូវសារសំឡេង សម្តេចតេជោ ហ៊ុន សែន បានថ្លែងពន្យល់បន្ថែមអំពី «កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ-DTA»

    ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីផ្នែកពន្ធនាគារ និងក្នុងនាម​ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹង និងមុតមាំបំផុតនូវសារសំឡេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានថ្លែងពន្យល់បន្ថែមអំពី«កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ-DTA»។ តាមរយៈគេហទំព័ហ្វេសប៊ុក នៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤​ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានលើកឡើងថា សារសំឡេងពន្យល់បន្ថែមរបស់ សម្ដេចតេជោ បានធ្វើឱ្យសាធារណជនជាតិ និងអន្តរជាតិកាន់តែយល់ច្បាស់និងស៊ីជម្រៅលើ«កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍»នេះថា៖ ទី១.មិនមែនជាការធ្វើឱ្យបាត់បង់ទឹកដីទៅបរទេសណាមួយ ដូចការចោទប្រកាន់ឡើយ។ ទី២.មិនមែនជាការអភិវឌ្ឍរួមគ្នា ឬចូលហ៊ុនជាមួយគ្នា ដូចការមួលបង្កាច់នោះឡើយ។ ទី៣.មិនមែនជាតំបន់ស្វយ័ត ឬប្រទេសមួយឡើយ គឺដីខ្មែរគ្រប់គ្រងដោយខ្មែរ។ ផ្ទុយទៅវិញ វាគឺជាកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍន៍តាមតំបន់ជាប់ព្រំដែន ក្នុងនាមប្រទេសភូមិផងរបងជាមួយគ្នា ហើយធ្វើជាទូទៅជាមួយប្រទេសជាប់ព្រំដែនកម្ពុជា។ ត្រឡប់មកវិញ «កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA»នេះ បានផ្លាស់ប្ដូរស្ថានភាពខេត្តទាំងបួន៖ ទី១.ទៅជាតំបន់មានសុវត្ថិភាពគ្មានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ខុសពីការបំភាន់ថាគ្មានមីន។ ទី២.ក្លាយពីតំបន់ស្ងាត់ជ្រងំក្រីក្រ ទៅជាតំបន់ផ្ដល់នូវផលប្រយោជន៍សេដ្ឋកិច្ចសង្គមដល់ប្រជាពលរដ្ឋ ដែលមានប្រទេសជប៉ុន និងតួអង្គអន្តរជាតិផ្សេងៗទៀតចូលទៅគាំទ្រ និងផ្ដល់ជំនួយតាមយន្តការនានា។ ទី៣.ក្លាយជាតំបន់មានការតភ្ជាប់ប្រព័ន្ធផ្លូវ ទឹក បណ្ដាញអគ្គិសនី…

  • ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អំពាវនាវដល់អ្នកវិនិយោគអាស៊ាន-ចិនថ្មីៗបន្ថែមទៀត បន្តការវិនិយោគនៅកម្ពុជា ដោយសារកម្ពុជាមានសុខសន្តិភាព ស្ថិរភាព មានធនធានមនុស្ស និងកម្លាំងពលកម្ម

    ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អំពាវនាវដល់អ្នកវិនិយោគអាស៊ាន-ចិនថ្មីៗបន្ថែមទៀត បន្តការវិនិយោគនៅកម្ពុជា ដោយសារកម្ពុជាមានសុខសន្តិភាព ស្ថិរភាព មានធនធានមនុស្ស និងកម្លាំងពលកម្ម

    ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីផ្នែកពន្ធនាគារ និងក្នុងនាម​ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹង និងមុតមាំបំផុតនូវសារសំឡេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានថ្លែងពន្យល់បន្ថែមអំពី«កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ-DTA»។ តាមរយៈគេហទំព័ហ្វេសប៊ុក នៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤​ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានលើកឡើងថា សារសំឡេងពន្យល់បន្ថែមរបស់ សម្ដេចតេជោ បានធ្វើឱ្យសាធារណជនជាតិ និងអន្តរជាតិកាន់តែយល់ច្បាស់និងស៊ីជម្រៅលើ«កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍»នេះថា៖ ទី១.មិនមែនជាការធ្វើឱ្យបាត់បង់ទឹកដីទៅបរទេសណាមួយ ដូចការចោទប្រកាន់ឡើយ។ ទី២.មិនមែនជាការអភិវឌ្ឍរួមគ្នា ឬចូលហ៊ុនជាមួយគ្នា ដូចការមួលបង្កាច់នោះឡើយ។ ទី៣.មិនមែនជាតំបន់ស្វយ័ត ឬប្រទេសមួយឡើយ គឺដីខ្មែរគ្រប់គ្រងដោយខ្មែរ។ ផ្ទុយទៅវិញ វាគឺជាកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍន៍តាមតំបន់ជាប់ព្រំដែន ក្នុងនាមប្រទេសភូមិផងរបងជាមួយគ្នា ហើយធ្វើជាទូទៅជាមួយប្រទេសជាប់ព្រំដែនកម្ពុជា។ ត្រឡប់មកវិញ «កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA»នេះ បានផ្លាស់ប្ដូរស្ថានភាពខេត្តទាំងបួន៖ ទី១.ទៅជាតំបន់មានសុវត្ថិភាពគ្មានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ខុសពីការបំភាន់ថាគ្មានមីន។ ទី២.ក្លាយពីតំបន់ស្ងាត់ជ្រងំក្រីក្រ ទៅជាតំបន់ផ្ដល់នូវផលប្រយោជន៍សេដ្ឋកិច្ចសង្គមដល់ប្រជាពលរដ្ឋ ដែលមានប្រទេសជប៉ុន និងតួអង្គអន្តរជាតិផ្សេងៗទៀតចូលទៅគាំទ្រ និងផ្ដល់ជំនួយតាមយន្តការនានា។ ទី៣.ក្លាយជាតំបន់មានការតភ្ជាប់ប្រព័ន្ធផ្លូវ ទឹក បណ្ដាញអគ្គិសនី…

  • សារសំឡេងពិសេស!!! សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដល់ជនរួមជាតិ។  ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤
  • សម្ដេចតេជោ អំពាវនាវដល់បងប្អូននៅក្នុង«ក្រុមរួបរួម​ដើម្បីជាតិ»ឈប់ចាញ់កលការញុះញង់ចង់ផ្ដួលរំលំរដ្ឋាភិបាល

    សម្ដេចតេជោ អំពាវនាវដល់បងប្អូននៅក្នុង«ក្រុមរួបរួម​ដើម្បីជាតិ»ឈប់ចាញ់កលការញុះញង់ចង់ផ្ដួលរំលំរដ្ឋាភិបាល

    ភ្នំពេញ ៖ តាមរយៈសារសំឡេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនក្រុមបង្កើតចលនាប្រឆាំង កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៤នេះ សម្ដេចតេជោ បានអំពាវនាវដល់ អំពាវនាវដល់បងប្អូននៅក្នុង «ក្រុមរួបរួមដើម្បីជាតិ» ឈប់ចាញ់កលការញុះញង់ចង់ផ្ដួលរំលំរដ្ឋាភិបាល ពីព្រោះអាចនឹងប្រឈមមុខចំពោះច្បាប់ជាធរមាន។ ​សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា ពាក្យដែលថាផ្ដួលរំលំក្រៅប្រព័ន្ធដំណើរការប្រជាធិបតេយ្យ គឺស្នើនឹងការធ្វើរដ្ឋប្រហារមួយ ដូច្នេះរាជរដ្ឋាភិបាលមិនអាចយោគយល់លើទង្វើខុសច្បាប់នេះបានជាដាច់ខាត។ សម្ដេចតេជោមានប្រសាសន៍បញ្ជាក់ថា ផែនការធ្វើបាតុកម្មរបស់ពួកក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូចនោះ ដែលប្រុងនឹងផ្ដួលរំលំរាជរដ្ឋាភិបាល និងអំពាវនាវឱ្យកម្លាំងប្រដាប់អាវុធបែកាណុង ដើម្បីផ្ដួលរាជរដ្ឋាភិបាល សូមបញ្ឈប់ទៅ ហើយគ្រោងការទាំងឡាយដែលក្រុមធ្វើបាតុកម្ម និងផ្ដួលរំលំរាជរដ្ឋាភិបាលនេះ គឺរាជរដ្ឋាភិបាលបានកំណត់មុខសញ្ញាអស់ហើយ បើសិនជានៅតែបន្តធ្វើនោះនឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ជាធរមានជាមិនខាន។ តាមរយៈសារដដែលនេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ដល់បងប្អូននៅក្នុង «ក្រុមរួបរួមដើម្បីជាតិ» ឱ្យចង់ចាំថា ពួកអ្នកចង់ផ្ដួលរំលំរាជរដ្ឋាភិបាល ក៏ប៉ុន្ដែរាជរដ្ឋាភិបាលក៏មានកាតព្វកិច្ច ដើម្បីការពារនូវរាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីរាជរដ្ឋាភិបាលនោះការពារប្រជាជនជាបន្តទៀត៕

  • សម្តេចតេជោ ហ៊ុន សែន ចាត់ទុកអ្នកចោទប្រកាន់មកលើគម្រោងអភិវឌ្ឍ CLV ជាការប្រមាថគ្រួសារ និងជាតិសាសន៍ខ្លួនឯង

    សម្តេចតេជោ ហ៊ុន សែន ចាត់ទុកអ្នកចោទប្រកាន់មកលើគម្រោងអភិវឌ្ឍ CLV ជាការប្រមាថគ្រួសារ និងជាតិសាសន៍ខ្លួនឯង

    ភ្នំពេញ ៖តាមរយៈសារសំឡេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនក្រុមបង្កើតចលនាប្រឆាំង កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៤នេះ សម្ដេចតេជោ ក៏បានចាត់ទុកអ្នកចោទប្រកាន់មកលើគម្រោងអភិវឌ្ឍ CLV ជាការប្រមាថគ្រួសារ និងជាសតិសាសន៍ខ្លួនឯង។ ​សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបទៅកាន់ក្រុមប្រឆាំង ក្រុមធ្វើបាតុកម្មនៅក្រៅប្រទេស ដែលប្រឆាំងនឹងគម្រោង CLVថា កម្ពុជាគឺជាប្រទេសកម្ពុជាឯករាជ្យមួយ ប៉ុន្ដែបើបងប្អូនបែរជាគិតថាកម្ពុជាបានកំពុងត្រួតដោយវៀតណាមនោះ គឺជាការមើលស្រាល មិនមែនតែចំពោះសម្តេច ឬរាជរដ្ឋាភិបាលប៉ុណ្ណោះទេ តែបងប្អូនបានមើលស្រាលទាំងក្រុមគ្រូសារ និងជាតិសាសន៍របស់ខ្លួនឯងដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាថែមទៀតផង។ សម្ដេចតេជោបន្តថា សម្តេចមិនទប់ស្កាត់ការបញ្ចេញមតិរបស់បងប្អូនតែ ប៉ុន្តែគប្បីត្រូវនិយាយការពិត វាប្រសើរជាងនិយាយមូលបង្កាច់ ចំពោះការចោទប្រកាន់មកលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ សូមបញ្ជាក់ថា ក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម CLV-DTA គឺផ្តោតសំខាន់តែលើ ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងថាមពល ព្រមទាំងរួមបញ្ចូលទាំងការងារកិច្ចសហប្រតិបត្តិការផ្នែកសង្គមកិច្ច ការបណ្តុះបណ្តាលធនធានមនុស្ស ការពារ…