Category: ព័ត៌មានជាតិ​

  • អ៊ីរ៉ង់ចាយជិត ៦០០ លានដុល្លារ ទិញអាវុធពី រុស្ស៊ី ទុកទប់ទល់ អាមេរិក

    អ៊ីរ៉ង់ចាយជិត ៦០០ លានដុល្លារ ទិញអាវុធពី រុស្ស៊ី ទុកទប់ទល់ អាមេរិក

    តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានចុះកុងត្រាមានតម្លៃ ៥៨៩លានដុល្លារ ដើម្បីបញ្ជាទិញប្រព័ន្ធការពារដែនអាកាសពីរុស្ស៊ី ដែលប្រព័ន្ធនេះ ជាប្រភេទកាំភ្លើងបាញ់មីស៊ីលដាក់លើស្មាដ៏ទំនើបមានឈ្មោះថា Verba ដើម្បីទុកទប់ទល់ការគំរាមកំហែងពីអាមេរិក ។ បើតាមសារព័ត៌មាន militarnyi, កិច្ចព្រមព្រៀងនេះ ដែលចុះហត្ថលេខានៅទីក្រុងមូស្គូ កាលពីខែធ្នូឆ្នាំមុន បានកំណត់ថា រុស្ស៊ីនឹងផ្គត់ផ្គង់អង្គភាពបាញ់មីស៊ីលលើស្មា «Verba» ចំនួន ៥០០ដើម និងមីស៊ីល «9M336» ចំនួន ២.៥០០គ្រាប់ទៅឱ្យអ៊ីរ៉ង់ ក្នុងរយៈពេល ៣ឆ្នាំ ។ អង្គភាពបាញ់មីស៊ីលលើស្មា «Verba» គឺជាប្រព័ន្ធការពារដែនអាកាសចល័តកម្រិតខ្ពស់ (MANPADS) ជំនាន់ថ្មីបំផុតរបស់រុស្ស៊ី ដែលត្រូវបានរចនាឡើងដើម្បីបាញ់ទម្លាក់យន្តហោះចម្បាំង, ឧទ្ធម្ភាគចក្រ, និងដ្រូន (UAVs) ក្នុងរយៈកម្ពស់ទាប ។ វាអាចបាញ់ក្នុងចម្ងាយចាប់ពី ៦ទៅ៦.៥គីឡូម៉ែត្រ និងក្នុងរយៈកម្ពស់ចាប់ពី ៤ទៅ៤.៥គីឡូម៉ែត្រ ជាមួយល្បឿនមីស៊ីលប្រហែល ៦០០ម៉ែត្រក្នុងមួយវិនាទី ។ វាក៏មានសមត្ថភាពស្វែងរកគោលដៅដោយស្វ័យប្រវត្តិ និងមានភាពធន់ខ្ពស់ ប្រឆាំងនឹងការរំខានពីប្រព័ន្ធអេឡិចត្រូនិកផងដែរ ។ អ៊ីរ៉ង់បានស្នើប្រព័ន្ធនេះជាផ្លូវការ កាលពីខែកក្កដាឆ្នាំមុន ហើយក្រោមកិច្ចព្រមព្រៀងនេះ ការដឹកជញ្ជូនត្រូវបានកំណត់ពេលជា ៣ ដំណាក់កាល…

  • សភាតៃវ៉ាន់ នឹងពិភាក្សាអំពីថវិកាការពារជាតិពិសេសដែលជាប់គាំងសប្តាហ៍ក្រោយ

    សភាតៃវ៉ាន់ នឹងពិភាក្សាអំពីថវិកាការពារជាតិពិសេសដែលជាប់គាំងសប្តាហ៍ក្រោយ

    តៃប៉ិ ៖ សភាតៃវ៉ាន់នឹងរៀបចំកិច្ចពិភាក្សាមួយនៅចុងសប្តាហ៍ក្រោយនេះ ពាក់ព័ន្ធនឹងកញ្ចប់ថវិកាការពារជាតិពិសេស ដែលស្នើឡើងដោយរដ្ឋាភិបាលកំពុងកាន់អំណាច ដែលមានតម្លៃដល់ទៅ ៤០ពាន់លានដុល្លារ ប៉ុន្តែវាកំពុងជាប់គាំងដោយសារតែមានការជំទាស់ពីគណបក្សប្រឆាំង ។ កញ្ចប់ថវិកាការពារដ៏ធំសម្បើមនេះ ត្រូវបានស្នើឡើងលោកប្រធានាធិបតី ឡាយ ឈីង តេ ក្នុងឆ្នាំ ២០២៥ ដើម្បីបង្កើនការចំណាយបន្ថែមលើវិស័យការពារជាតិ ទប់ទល់នឹងការសម្លុតគំរាមផ្នែកយោធាពីទីក្រុងប៉េកាំង ដែលបានដាក់សម្ពាធបង្ខំឱ្យកោះនេះ ចូលរួមជាផ្នែកមួយនៃប្រទេសចិនដីគោក ។ ឆ្លើយតបការគំរាមរបស់ចិន និងការជំរុញពីអាមេរិ ធ្វើឲ្យតៃវ៉ាន់បង្កើនការចំណាយផ្នែកការពារជាតិកាន់តែច្រើន ។ តួយ៉ាង កាលពីខែសីហា លោកប្រធានាធិបតី ឡាយ ឈីង តេ និយាយថា លោកចង់ឱ្យតៃវ៉ាន់បង្កើនថវិកាការពារជាតិកើនដល់ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប នៅត្រឹមឆ្នាំ ២០៣០ ។ សម្រាប់គម្រោងចំណាយថវិកាបន្ថែមថ្មីនេះ រដ្ឋាភិបាលតៃវ៉ាន់នឹងផ្ដោតចម្បងលើការទិញសព្វាវុធថ្មីៗពីអាមេរិក និង ការពង្រឹងសមត្ថភាពការពារជាតិ សំដៅធ្វើឱ្យប្រទេសចិន មានការលំបាក និងចំណាយខ្ពស់ក្នុងការប៉ុនប៉ងវាយប្រហារកោះនេះ ។ ផ្អែកតាមការវិភាគ សេណារីយូមួយដែលអាចទៅរួច នៅក្នុងការធ្វើសង្គ្រាមច្បាមយកកោះតៃវ៉ាន់ គឺកងទ័ពចិនអាចនឹងប្រើយន្តហោះ និងនាវាចម្បាំង ឡោមព័ទ្ធបិទខ្ទប់ជុំវិញ ដើម្បីឲ្យតៃវ៉ាន់មិនអាចមានទំនាក់ទំនងជាមួយពិភពខាងក្រៅ មុននឹងបញ្ជូនទ័ពថ្មើរជើងឡើងទៅវាយសង្គ្រាប់កោះនេះតែម្តង ៕

  • វ៉េណេស៊ុយអេឡា ជំរុញឱ្យ អាមេរិក ដោះលែងលោក ម៉ាឌូរ៉ូ និងភរិយា ជាបន្ទាន់

    វ៉េណេស៊ុយអេឡា ជំរុញឱ្យ អាមេរិក ដោះលែងលោក ម៉ាឌូរ៉ូ និងភរិយា ជាបន្ទាន់

    ការ៉ាកាស ៖ ប្រមុខការទូតវ៉េណេស៊ុយអេឡា បានជំរុញឱ្យសហរដ្ឋអាមេរិក ដោះលែងមេដឹកនាំខ្លួន គឺលោក នីកូឡាស់ ម៉ាឌូរ៉ូ និងជំទាវទី១ ជាបន្ទាន់ ។ យោធាអាមេរិក បានបើកការវាយប្រហារលើប្រទេសវ៉េណេស៊ុយអេឡា និងបានចាប់ខ្លួនលោក ប្រធានាធិបតី ម៉ាឌូរ៉ូ រួមជាមួយភរិយារបស់គាត់ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ។ ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយអេឡា លោក Yvan Gil នៅថ្ងៃចន្ទ បានប្រើសម័យប្រជុំលើកទី ៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ជំរុញឱ្យអាមេរិកដោះលែងលោក ម៉ាឌូរ៉ូ និងភរិយារបស់គាត់ជាបន្ទាន់ ។ បន្ថែមលើនេះ លោក Gil ក៏បានអំពាវនាវដល់ប្រទេសពាក់ព័ន្ធ ឱ្យបញ្ចប់វិធានការបង្ខិតបង្ខំឯកតោភាគីទាំងអស់ ដែលដាក់លើវ៉េណេស៊ុយអេឡា ។ លោកថា វិធានការបែបនេះ មិនត្រឹមតែរំលោភលើច្បាប់អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងរំលោភលើសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រជាជនវ៉េណេស៊ុយអេឡាផងដែរ ។ សម័យប្រជុំលើកទី ៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបើកនៅថ្ងៃចន្ទ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣១…

  • ចក្រភពអង់គ្លេស ប្រកាសកញ្ចប់ជំនួយថ្មីសម្រាប់អ៊ុយក្រែន នៅក្នុងខួប ៤ឆ្នាំនៃសង្គ្រាម

    ចក្រភពអង់គ្លេស ប្រកាសកញ្ចប់ជំនួយថ្មីសម្រាប់អ៊ុយក្រែន នៅក្នុងខួប ៤ឆ្នាំនៃសង្គ្រាម

    ចក្រភពអង់គ្លេស បានប្រកាសពីកញ្ចប់ជំនួយយោធា មនុស្សធម៌ និងការកសាងឡើងវិញសម្រាប់អ៊ុយក្រែន នៅថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ នេះ ពោលគឺជាថ្ងៃគម្រប់ខួប ៤ឆ្នាំគត់ ចាប់តាំងពីប្រតិបត្តិការយោធារបស់រុស្ស៊ី លើអ៊ុយក្រែន។ កញ្ចប់នេះបានបែងចែកថវិកាថ្មីចំនួន ២០លានផោន (ឬ ២៧លានដុល្លារអាមេរិក) សម្រាប់ការគាំទ្របន្ទាន់ផ្នែកថាមពល ដែលមានគោលបំណងការពារ និងស្តារបណ្តាញអគ្គិសនីរបស់អ៊ុយក្រែនឡើងវិញ ក៏ដូចជាបង្កើនសមត្ថភាពផលិតផងដែរ។ ជាមួយនឹងការចូលរួមចំណែកចុងក្រោយនេះ ការគាំទ្រសរុបរបស់ចក្រភពអង់គ្លេសសម្រាប់វិស័យថាមពលរបស់អ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមមក មានចំនួនលើសពី ៤៩០ លានផោន (ឬ ៦៦២ លានដុល្លារអាមេរិក)។ លោកនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ប្រកាសថា «នៅខួបដ៏សោកសៅនេះ សាររបស់ចក្រភពអង់គ្លេស ទៅកាន់ប្រជាជនអ៊ុយក្រែនគឺសាមញ្ញណាស់ថា៖ អង់គ្លេសឈរនៅជាមួយអ៊ុយក្រែន កាន់តែខ្លាំងក្លាជាងពេលណាៗទាំងអស់។ នោះហើយជាមូលហេតុដែលអង់គ្លេសកំពុងប្រកាសពីការគាំទ្រថ្មីនៅថ្ងៃនេះ ហើយអង់គ្លេសនឹងបន្តគាំទ្រអ៊ុយក្រែន ឱ្យបានយូរតាមដែលអាចធ្វើទៅបាន»។ គួរឱ្យដឹងថា ថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ គឺខួបលើកទីបួននៃសង្រ្គាមរបស់រុស្ស៊ី លើអ៊ុយក្រែន ដែលបានផ្ទុះឡើងដំបូងនៅឆ្នាំ២០២២។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអង់គ្លេស BBC ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ លោកប្រធានាធិបតីអ៊ុយក្រែន…

  • ណាសា ដាក់មហិច្ឆតាបញ្ជូនអវកាសយានិកទៅភពព្រះចន្ទនៅខែក្រោយឲ្យខានតែបាន

    ណាសា ដាក់មហិច្ឆតាបញ្ជូនអវកាសយានិកទៅភពព្រះចន្ទនៅខែក្រោយឲ្យខានតែបាន

    វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារអវកាសរបស់សហរដ្ឋអាមេរិក ណាសា បានដាក់មហិច្ឆតាបញ្ជូនអវកាសយានិកចំនួន ៤ រូបនៃបេសកកម្ម Artemis 2 ដើម្បីឲ្យទៅហោះក្រឡឹងជុំវិញភពព្រះចន្ទ នៅថ្ងៃទី៦ ខែមីនាខាងមុខនេះ ។ Artemis 2 គឺជាបេសកកម្មទី ២ នៅក្នុងកម្មវិធីភពព្រះចន្ទមានតម្លៃរាប់ពាន់លានដុល្លារ បន្ទាប់ពីការហោះហើរគ្មានមនុស្សកាលពីឆ្នាំ ២០២២ ។ វាក៏ជាការហោះហើរលើកដំបូង ក្នុងការបញ្ជូនក្រុមអវកាសយានិកហោះជុំវិញភពព្រះចន្ទ ក្នុងដំណើររយៈពេល ១០ ថ្ងៃ ទៅកាន់ទីតាំងជិតបំផុតពុំធ្លាប់មាននៅទីអវកាស ។ បើតាមទីភ្នាក់ងារព័ត៌មាន AP, ដើម្បីត្រៀមលក្ខណៈឲ្យបានរួចរាល់ អវកាសយានិកអាមេរិកចំនួន ៣ រូប និងកាណាដាចំនួនមួយរូប បានចាប់ផ្តើមធ្វើចត្តាឡីស័ក ដើម្បីតាមដានសុខភាពរយៈពេល ២ សប្តាហ៍ ។ អវកាសយានិកទាំង ៤ រូបនឹងធ្វើដំណើរតាមរ៉ុក្កែត Space Launch System ។ បេសកកម្មនេះ គឺជាការសាកល្បងហោះជុំវិញភពព្រះចន្ទរបស់អវកាសយានិកលើកដំបូង ចាប់តាំងពីឆ្នាំ ១៩៧២ ។ ការប្រកាសរបស់អង្គការណាសាធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការជោគជ័យការបាញ់សាកល្បងបង្ហោះរ៉ុកកែតលើកទី ២…

  • ព្យុះព្រិលវាយលុក គំរាមអាមេរិក ៤០លាននាក់

    ព្យុះព្រិលវាយលុក គំរាមអាមេរិក ៤០លាននាក់

    វ៉ាស៊ីនតោន ៖ ព្យុះរដូវរងា ឬ ព្យុះព្រិលបានបោកបក់ ទៅលើភាគឦសាន សហរដ្ឋអាមេរិក គំរាមកំហែងដល់មនុស្ស ជាង៤០លាននាក់ កាលពីថ្ងៃចន្ទ។ ព្យុះនេះបានធ្វើឱ្យមានព្រិលធ្លាក់យ៉ាងខ្លាំង ហើយមន្ត្រី នៅទីក្រុងញូវយ៉ក បានអនុវត្តបំរាមធ្វើដំណើរ ទូទាំងទីក្រុង ខណៈដែលព្យុះ វាយលុកតំបន់នេះ ពេញមួយយប់ រំខានដល់ជើងហោះហើរ ព្រមទាំង ធ្វើឱ្យផ្ទះសម្បែង និង អគារអាជីវកម្ម រាប់សែនកន្លែង គ្មានថាមពលអគ្គិសនីប្រើប្រាស់ ខណៈដែលសាលារៀន ត្រូវបានបិទទ្វារ បន្តបន្ទាប់។ លោក Zohran Mamdani អភិបាលក្រុងញូវយ៉ក បានបញ្ជាឱ្យអ្នកបើកបរ ដែលមិនចាំបាច់ កុំចេញដំណើរ ខណៈដែលអាជ្ញាធរ នៅរដ្ឋ New Jersey និង រដ្ឋ Rhode Island ដែលនៅជិតខាងនឹងទីក្រុង ញូវយ៉ក ក៏បានចេញការរឹតបន្តឹង ជុំវិញបំរាមធ្វើដំណើរ ស្រដៀងគ្នានេះ ផងដែរ។ លោក Vincent Greer ជាអ្នកស្រុក នៅតំបន់ Wildwood…

  • ជប៉ុន កោតសរសើរទំនាក់ទំនងជាមួយកម្ពុជា ចំថ្ងៃចម្រើនព្រះជន្មព្រះចៅអធិរាជ

    ជប៉ុន កោតសរសើរទំនាក់ទំនងជាមួយកម្ពុជា ចំថ្ងៃចម្រើនព្រះជន្មព្រះចៅអធិរាជ

    ភ្នំពេញ៖ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក UENO Atsushi បាន កោតសរសើរ ការរីកចម្រើន ទំនាក់ទំនងទ្វេភាគី កម្ពុជា ជប៉ុន រយៈ ពេល ពីរឆ្នាំចុងក្រោយ នេះ។ នៅ ក្នុងសារឧទ្ទិស ដល់ ពិធីចម្រើន ព្រះជន្ម ព្រះចៅអធិរាជជប៉ុន នៅថ្ងៃចន្ទ ទី ២៣ ខែកុម្ភៈ នេះ លោកឯកអគ្គ រាជទូត លើកឡើងថា ក្នុងឆ្នាំ២០២៥ កន្លងទៅនេះទំនាក់ទំនងរវាងប្រទេសទាំងពីរមានការវិវត្តវិជ្ជមានជាច្រើនបានកើតឡើង រួមទាំងការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមកយ៉ាងច្រើនកុះករ។ ការផ្លាស់ប្តូរទស្សនកិច្ច ដែល មន្ត្រីការទូតជាន់ខ្ពស់ រូបនេះ សំដៅដល់ ដំណើរទស្សនកិច្ច របស់ អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក លោក KATO Katsunobu មកកម្ពុជា កាលពីខែមករា។ មួយខែក្រោយមាន ដំណើរទស្សនកិច្ច របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន។ មុននឹង…

  • កូរ៉េខាងជើង ប្រកាសអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ ទប់ទល់សត្រូវឈ្លានពាន

    កូរ៉េខាងជើង ប្រកាសអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ ទប់ទល់សត្រូវឈ្លានពាន

    ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រកាសអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរឲ្យខ្លាំងថែមមួយកម្រិតទៀត ដើម្បីតៀមខ្លួនទប់ទល់នឹងការឈ្លានពានរបស់សត្រូវណាមួយ ។ ការប្រកាសរបស់លោក គីម ជុងអ៊ុន កើតមានឡើង បន្ទាប់ពីសមាជរបស់គណបក្សពលករកូរ៉េដែលកំពុងកាន់អំណាចបានសម្រេចជ្រើសរើសរូបលោកឲ្យបន្តកាន់តំណែងជាមេដឹកនាំប្រទេសកូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ ។ បើតាម KCNA, សមាជដ៏កម្រនេះបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់លោក គីម ជុងអ៊ុន ក្នុងការទប់ទល់នឹងសត្រូវ តាមរយៈការធ្វើឲ្យប្រសើរឡើងយ៉ាងខ្លាំងក្លា នូវកម្លាំងនុយក្លេអ៊ែររបស់ប្រទេសជាតិ ។ សេចក្តីថ្លែងការណ៍របស់បក្សពលកររៀបរាប់ថា លោក គីម ជុងអ៊ុន បានដឹកនាំការងារយ៉ាងស្វាហាប់ ដើម្បីប្រែក្លាយកងទ័ពប្រជាជនកូរ៉េ ដែលជាស្នូលនៃការការពារជាតិ និងជាសសរស្តម្ភនៃការការពារសន្តិភាព ទៅជាវីរកងទ័ពដ៏មានឥទ្ធិពល ។ សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ថា លោក គីម ជុងអ៊ុន ថែមទាំងកសាងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ ពោរពេញទៅដោយសមត្ថភាព ដែលអាចទប់ទល់នឹងការគំរាមកំហែងនៅគ្រប់ទម្រង់នៃសង្គ្រាមឈ្លានពានណាមួយពីសំណាក់សត្រូវ ។ ជាក់ស្ដែង នៅមុខប៉ុន្មានថ្ងៃនៃសមាជបក្សចាប់ផ្ដើម កូរ៉េខាងជើងបានសម្ញែងប្រព័ន្ធជើងទម្របាញ់មីស៊ីលរយៈចម្ងាយខ្លីថ្មីចំនួន ៥០ គ្រឿង ដើម្បីបង្ហាញសាច់ដុំយោធាទៅដល់គូប្រជែងស៊ីសាច់ហុតឈាមរបស់ខ្លួនគឺ កូរ៉េខាងត្បូង ។ ចំណែកនៅក្រោយសមាជបក្សដដែលនេះ លោក គីម ជុនអ៊ុន ត្រូវបានគេរំពឹងថានឹងបង្ហាញសាច់ដុំកម្មវិធីអាវុធនុយក្លេអ៊ែរដំណាក់កាលថ្មី ដែលសម្រេចបាននៅក្រោមសម័យកាលដឹកនាំរបស់លោក…

  • រុស្ស៊ី ព្រមាន កូរ៉េខាងត្បូង រឿងផ្តល់ជំនួយទិញអាវុធដល់ អ៊ុយក្រែន

    រុស្ស៊ី ព្រមាន កូរ៉េខាងត្បូង រឿងផ្តល់ជំនួយទិញអាវុធដល់ អ៊ុយក្រែន

    មូស្គូ ៖ រុស្ស៊ីបានចេញមុខព្រមានធ្ងន់ៗដល់កូរ៉េខាងត្បូង ដែលចូលរួមគំនិតផ្តួចផ្តើម “PURL” របស់អង្គការ NATO ដែលមានគោលបំណងកៀរគរលុយទិញអាវុធផ្គត់ផ្គង់ដល់អ៊ុយក្រែន។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃសៅរ៍ថា ការសម្រេចចិត្តបែបនេះ នឹងបង្កការខូចខាត ដែលមិនអាចជួសជុលបាន ចំពោះទំនាក់ទំនងរវាងរុស្ស៊ី និងកូរ៉េខាងត្បូង ដោយលោកស្រីព្រមានថា ទីក្រុងមូស្គូ នឹងត្រូវបង្ខំឱ្យអនុវត្តសិទ្ធិសងសឹកវិញ។ ប៉ុន្តែរុស្ស៊ីសង្ឃឹមថា កូរ៉េខាងត្បូងនឹងមិនចូលរួមផែនការបូមគ្រាប់រំសេវ និងអាវុធជួយអ៊ុយក្រែនរបស់លោកខាងលិច ដើម្បីស្តារទំនាក់ទំនងរុស្ស៉ី-កូរ៉េខាងត្បូងឡើងវិញនាពេលអនាគត។ ការព្រមានរបស់រុស្ស៊ី ធ្វើឡើងក្រោយកាសែត The Korea Times បានទម្លាយថា អង្គការ NATO បានទាក់ទងទៅអាជ្ញាធរកូរ៉េខាងត្បូង ជាមួយនឹងសំណើសុំឲ្យចូលរួមក្នុងគំនិតផ្តួចផ្តើម PURL។ អង្គការណាតូ បានចាប់ផ្តើមកម្មវិធី PURL កាលពីរដូវក្តៅឆ្នាំមុន ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិក ទាក់ទងនឹងការផ្គត់ផ្គង់អាវុធដោយសេរីដល់អ៊ុយក្រែន។ យន្តការរបស់កម្មវិធីនេះ គឺថា ទីក្រុងកៀវបានលើកឡើងនូវសំណើគ្រឿងសព្វាវុធ ហើយសមាជិកណាតូនឹងផ្តល់ហិរញ្ញប្បទានដល់ការទិញអាវុធរបស់ពួកគេពីសហរដ្ឋអាមេរិកយកទៅផ្គត់ផ្គង់ដល់អ៊ុយក្រែន៕ ប្រភព ៖ ស៊ីនហួរ

  • លោក ពូទីន ថា អភិវឌ្ឍន៍កម្លាំងនុយក្លេអ៊ែររុស្ស៊ី ជាអាទិភាពដាច់ខាត ក្នុងពេលនេះ

    លោក ពូទីន ថា អភិវឌ្ឍន៍កម្លាំងនុយក្លេអ៊ែររុស្ស៊ី ជាអាទិភាពដាច់ខាត ក្នុងពេលនេះ

    មូស្គូ ៖ លោក ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និយាយថា ការអភិវឌ្ឍកម្លាំងនុយក្លេអ៊ែរ របស់ប្រទេសរុស្ស៊ី ឥឡូវនេះ គឺជារឿងអាទិភាពដាច់ខាត។ ការគូសបញ្ជាក់ របស់មេដឹកនាំវិមានក្រឹមឡាំងរូបនេះ បានធ្វើឡើង កាលពីថ្ងៃអាទិត្យ ហើយជាការលើកឡើង បន្ទាប់ពីផុតសុពលភាព នៃ សន្ធិសញ្ញានុយក្លេអ៊ែរ ដែលនៅសល់ចុងក្រោយរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក។ នៅក្នុងការថ្លែងសារ ជាវីដេអូ អបអរ «ទិវាអ្នកការពារមាតុភូមិ», លោក ពូទីន បាននិយាយបន្ថែម ដោយប្តេជ្ញាថា នឹងបន្តពង្រឹងកងទ័ពជើងគោក និងជើងទឹក ព្រមទាំង ទាញយកបទពិសោធន៍យោធា ពីជម្លោះ ជិត៤ឆ្នាំ នៅអ៊ុយក្រែន។ ការកត់សម្គាល់ របស់លោកពូទីន បានធ្វើឡើង នៅត្រឹមតែ ពីរថ្ងៃ មុនដល់ខួបលើកទី៤ នៃការវាយលុករបស់រុស្ស៊ី លើអ៊ុយក្រែន ដែលបានបង្កឱ្យមានសង្រ្គាម មកដល់បច្ចុប្បន្ន។ ទីក្រុង មូស្គូ និង ទីក្រុង វ៉ាស៊ីនតោន ដែលជាមហាអំណាចនុយក្លេអ៊ែរ សំខាន់ពីរ របស់ពិភពលោក មិនត្រូវបានចងភ្ជាប់…