Category: ព័ត៌មានជាតិ
-

លោក ត្រាំ ថា អ៊ីរ៉ង់កំពុងសំងំផលិតមីស៊ីល បាញ់ដល់ដីអាមេរិក
វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ អះអាងថា អ៊ីរ៉ង់កំពុងសំងំ ផលិតមីស៊ីល ដែលអាចបាញ់ដល់ដីសហរដ្ឋអាមេរិក។ អំឡុងពេលថ្លែងសុន្ទរកថា «រដ្ឋសហភាព» កាលពីថ្ងៃទីអង្គារ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងថា អ៊ីរ៉ង់កំពុងស្វែងរកការអភិវឌ្ឍមីស៊ីល អាចវាយប្រហារសហរដ្ឋអាមេរិក ដែលជាបច្ចេកវិទ្យាអាវុធ រយៈចម្ងាយឆ្ងាយ ហើយ មានតែប្រទេសមួយចំនួន ប៉ុណ្ណោះ ដែលមានសមត្ថភាពផលិតបាន។ លោក Trump បានរៀបាប់ថា «ពួកគេបានអភិវឌ្ឍន៍មីស៊ីល ដែលអាចគំរាមកំហែងដល់អឺរ៉ុប និងមូលដ្ឋានរបស់យើង នៅក្រៅប្រទេស ហើយពួកគេកំពុងធ្វើការ ដើម្បីបង្កើតមីស៊ីល ដែលនឹងអាចបាញ់ ទៅដល់សហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗនេះ»។ ការព្រមាននេះ ធ្វើឡើង នៅ២ថ្ងៃបន្ទាប់ ពី លោក Steve Witkoff បេសកកជនពិសេស របស់លោក ត្រាំ បានអះអាងប្រាប់ Fox News ថា បច្ចុប្បន្ន អ៊ីរ៉ង់ បានពង្រឹងការចម្រាញ់ អ៊ុយរ៉ាញ៉ូម…
-

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សរសើរអ្នកចូលរួមបេសកកម្មជួយពលរដ្ឋភៀសសឹក គ្រួសារយុទ្ធជនរបួស និងពលីនៅព្រំដែនកម្ពុជា-ថៃ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សរសើរអ្នកចូលរួមបេសកកម្មជួយពលរដ្ឋភៀសសឹក គ្រួសារយុទ្ធជនរបួស និងពលីនៅព្រំដែនកម្ពុជា-ថៃ ភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរដល់មន្ត្រី អ្នកស្ម័គ្រចិត្ត និងយុវជននៃសាខាកាកបាទក្រហមកម្ពុជានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបានខិតខំប្រឹងប្រែងជម្នះរាល់ការលំបាកក្នុងការបំពេញបេសកកម្មមនុស្សធម៌ជួយប្រជាពលរដ្ឋភៀសសឹក គ្រួសារយុទ្ធជនរបួស និងពលី ។ ថ្លែងក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ឆ្នាំ២០២៦កាលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជន នៃសាខាកាកបាទក្រហមកម្ពុជានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានដូចជា ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងខេត្តសៀមរាប និងក្រុមប្រតិបត្តិនៅថ្នាក់កណ្តាល ដែលបានខិតខំប្រឹងប្រែងជម្នះរាល់ការលំបាកក្នុងការបំពេញបេសកកម្មមនុស្សធម៌ជួយប្រជាពលរដ្ឋភៀសសឹក គ្រួសារយុទ្ធជនរបួស និងពលី រួមជាមួយការអនុវត្តផែនការក្រៅអាទិភាពជួយផ្នែកបច្ចេកទេស និងការបណ្តុះបណ្តាលកសាងសមត្ថភាព អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា ក្នុងតំបន់ប្រឈមខ្ពស់ និងតាមមណ្ឌលសុវត្ថិភាព។ លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះសាខានៃបណ្តាខេត្តផ្សេងៗទៀត ដែលបានកៀរគរមូលនិធិ…
-

ជប៉ុន គ្រោងដាក់ពង្រាយប្រព័ន្ធមីស៊ីលលើកោះក្បែរតៃវ៉ាន់ នៅឆ្នាំ ២០៣១
តូក្យូ ៖ ជប៉ុនមានផែនការដាក់ពង្រាយមីស៊ីលបាញ់ពីដីទៅអាកាស នៅលើកោះដាច់ស្រយាលមួយ នៅភាគខាងលិចនៃប្រទេសរបស់ខ្លួន នៅជិតកោះតៃវ៉ាន់ យ៉ាងយូរត្រឹមខែមីនា ឆ្នាំ២០៣១ ។ កោះនេះ មានទីតាំងស្ថិតនៅចម្ងាយប្រហែល ១១០គីឡូម៉ែត្រ នៅភាគខាងកើតនៃកោះតៃវ៉ាន់ និង ១.៩០០គីឡូម៉ែត្រនៅភាគនិរតីនៃទីក្រុងតូក្យូ ។ បើតាមរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi, ការដាក់ពង្រាយពង្រាយមីស៊ីល នឹងធ្វើឡើងនៅលើកោះ Yonaguni ក្នុងឆ្នាំសារពើពន្ធ២០៣០ ដែលបញ្ចប់នៅខែមីនានៃប្រតិទិនឆ្នាំបន្ទាប់ ពោលគឺនៅឆ្នាំ ២០៣១ ។ ពាក់ព័ន្ធនឹងផែនការនេះ លោក Wang Yi ដែលជាប្រមុខការទូតកំពូលរបស់ប្រទេសចិន បាននិយាយនៅក្នុងសន្និសីទសន្តិសុខទីក្រុង Munich នៅដើមខែនេះថា កងកម្លាំងជប៉ុន កំពុងស្វែងរកការរស់ឡើងវិញនៃរបបយោធានិយម ។ យ៉ាងណាមិញ លោកស្រីនាយករដ្ឋមន្ត្រី Takaichi បានចោទប្រកាន់ចិនវិញថា កំពុងបង្កើនការប៉ុនប៉ង ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន ដោយប្រើកម្លាំង ឬការបង្ខិតបង្ខំ នៅសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង ហើយថា ជប៉ុនត្រូវតែពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួនជាបន្ទាន់ ៕ ប្រភព ៖ AFP
-

អាមេរិក បន្តចោទ ចិន សំងំពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរតាមផែនការ ១,០០០ គ្រាប់នៅឆ្នាំ ២០៣០
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទបានបន្តចោទប្រកាន់ប្រទេសចិនថាកំពុងសំងំពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរយ៉ាងសម្បើមដៃ ដើម្បីឲ្យគ្រប់តាមផែនការដល់ ១,០០០ គ្រាប់នៅឆ្នាំ ២០៣០ ។ លោក Christopher Yeaw ជំនួយការរដ្ឋមន្រ្តីការបរទេសអាមេរិក ទទួលបន្ទុកគ្រប់គ្រងអាវុធ និងការមិនរីកសាយភាយអាវុធនិយាយថា ការសំងំពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិន គឺដោយសារតែការផុតកំណត់នៃសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ ហៅកាត់ថា New START រវាងអាមេរិក និងរុស្ស៊ីកាលពីថ្ងៃទី៥ ខែកុម្ភៈ ។ លោកថា ការផុតកំណត់សន្ធិសញ្ញានេះធ្វើឲ្យមានចំណុចខ្វះខាតយ៉ាងធ្ងន់ធ្ងរ ដោយសារមិនបានរាប់បញ្ចូលការកសាងអាវុធយ៉ាងឆាប់រហ័ស និងគ្មានតម្លាភាពរបស់ចិន ។ ជាមួយគ្នានេះ លោក Christopher Yeaw ព្រមានថា ចិនអាចនឹងមានអាវុធនុយក្លេអ៊ែរស្មើអាមេរិក និងរុស្ស៊ី ក្នុងពេល ៤ ទៅ ៥ ឆ្នាំខាងមុខ ។ បើតាម Straits Times, ទាំងសហរដ្ឋអាមេរិក និងរុស្ស៊ី មានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាង ៥,០០០ គ្រាប់ ។ ប៉ុន្តែសន្ធិសញ្ញា New START ដែលបានផុតកំណត់កាលពីថ្ងៃទី៥ ខែកុម្ភៈ…
-

អ៊ីរ៉ង់ថា កិច្ចព្រមព្រៀងជាមួយអាមេរិក អាចឈានដល់បាន «លុះត្រាតែផ្តល់អាទិភាពឱ្យការទូត»
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយកាលពីថ្ងៃអង្គារ (២៤ កុម្ភៈ) ថា កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកគឺ «ស្ថិតនៅក្នុងការសម្រេចបាន ប៉ុន្តែលុះត្រាតែការទូតត្រូវបានផ្តល់អាទិភាពតែប៉ុណ្ណោះ» ខណៈការចរចាជុំថ្មីរវាងភាគីទាំងពីរនៅទីក្រុងហ្សឺណែវ ខិតកាន់តែកៀក។ មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបានបញ្ជាក់កាលពីថ្ងៃចន្ទថា កិច្ចចរចានុយក្លេអ៊ែរជុំថ្មីនេះគ្រោងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ស្អែកនេះ នៅទីក្រុងហ្សឺណែវ ដោយប្រសិតអាមេរិក លោក Steve Witkoff និងលោក Jared Kushner ដែលជាមានតួនាទីជាប្រេសិត ហើយក៏ជាកូនប្រសាររបស់ប្រធានាធីបតីអាមេរិក Donald Trump ផងដែរនោះ នឹងជួបជាមួយគណៈប្រតិភូអ៊ីរ៉ង់ សម្រាប់កិច្ចពិភាក្សាជាថ្មីទៀត។ គួរឱ្យដឹងថា ប្រទេសទាំងពីរបានបន្តការចរចានៅដើមខែកុម្ភៈនេះ ខណៈដែលអាមេរិក បង្កើនសមត្ថភាពយោធារបស់ខ្លួននៅមជ្ឈិមបូព៌ា។ ចំណែកអ៊ីរ៉ង់វិញ ក៏បានគំរាមវាយប្រហារមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់ ប្រសិនបើខ្លួនរងការវាយប្រហារដោយយោធា។ ក្នុងសារមួយលើបណ្ដាញសង្គម X លោក Araqchi បាននិយាយថា «ភាគីទាំងពីរមានឱកាសជាប្រវត្តិសាស្ត្រមួយ ដើម្បីទទួលបានកិច្ចព្រមព្រៀងដែលមិនធ្លាប់មានពីមុនមក ដែលដោះស្រាយកង្វល់ទៅវិញទៅមក និងសម្រេចបាននូវផលប្រយោជន៍ទៅវិញទៅមក»។ ប្រមុខការទូតអ៊ីរ៉ង់រូបនេះបន្តថា ទីក្រុងតេអេរ៉ង់នឹងបន្តការចរចាឡើងវិញដោយ «ការប្តេជ្ញាចិត្តដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងដ៏យុត្តិធម៌ និងស្មើភាពគ្នាក្នុងរយៈពេលដ៏ខ្លីបំផុត» ដោយសង្កត់ធ្ងន់លើការផ្ដល់អាទិភាពឱ្យការទូត។ អ្នកនាំពាក្យសេតវិមាន…
-
Floyd Mayweather និង Manny Pacquiao ព្រមព្រៀងឡើងសង្វៀនជាថ្មីនៅខែកញ្ញាឆ្នាំនេះ
Floyd Mayweather និង Manny Pacquiao ព្រមព្រៀងឡើងសង្វៀនជាថ្មីនៅខែកញ្ញាឆ្នាំនេះ កីឡាករប្រដាល់កំពូលទាំងពីររូប Manny Pacquiao និង Floyd Mayweather បានឈានដល់កិច្ចព្រមព្រៀងនឹងគ្នាផ្លូវការក្នុងការឡើងសង្វៀនតទល់គ្នាជាថ្មីនៅខែកញ្ញាឆ្នាំនេះ។ Manny Pacquiao វ័យ ៤៧ ឆ្នាំ និង Floyd Mayweather វ័យ ៤៨ ឆ្នាំ នឹងមានការប្រកួតដ៏អស្ចារ្យម្តងទៀតនៅទីក្រុង Las Vegas សហរដ្ឋអាមេរិក នៅថ្ងៃទី ១៩ ខែកញ្ញា និងមានការផ្សាយផ្ទាល់នៅលើ Netflix។ អតីតជើងឯកពិភពលោក Mayweather ទើបបានប្រកាសកាលពីសប្តាហ៍មុនថា នឹងវិលពីការចូលនិវត្តន៍ឡើងសង្វៀនជាលើកទី ៤។ វានឹងជាការប្រកួតអាជីពដំបូងសម្រាប់កីឡាករអាមេរិករូបនេះ តាំងពីឈ្នះកីឡាករកីឡាករ MMA, Conor McGregor នៅឆ្នាំ ២០១៧។ ចំណែកកីឡាករហ្វីលីពីន Manny Pacquiao បានចូលនិវត្តន៍កាលពីឆ្នាំ ២០២១ ដើម្បីផ្តោតលើការធ្វើនយោបាយ តែក៏បានវិលឡើងសង្វៀនវិញកាលពីខែកក្កដា ស្មើពិន្ទុជាមួយជើងឯក WBC, Mario…
-

ឥណ្ឌា ចេញមុខ ថ្កោលទោសការវាយប្រហាររបស់ប៉ាគីស្ថាន លើអាហ្វហ្គានីស្ថាន
ញូវ ដែល្លី ៖ ប្រទេស ឥណ្ឌា បានចេញមុខ ថ្កោលទោសប៉ាគីស្ថាន ចំពោះការវាយប្រហារតាមអាកាស ទៅលើអាហ្វហ្គានីស្ថាន សម្លាប់មនុស្ស យ៉ាងហោចណាស់ ១៨នាក់ និង បានធ្វើឱ្យមនុស្សជាច្រើននាក់ទៀត រងរបួស។ ការវាយប្រហារ ដែលទីក្រុង អ៊ីស្លាម៉ាបាដ ថ្លែងការពារថា ជា “ការឆ្លើយតប” ចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាត នាពេលថ្មីៗនេះ បានកើតឡើង កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យ នៅក្នុងខេត្ត នាភាគខាងកើត អាហ្វហ្គានីស្ថាន។ ភ្លាមៗ ក្រោយកើតហេតុ, លោក Randhir Jaiswal អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា បានប្រកាស នៅថ្ងៃវាយប្រហារ ថា «ឥណ្ឌា ថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាស របស់ប៉ាគីស្ថាន លើទឹកដីអាហ្វហ្គានីស្ថាន ដែលបានបណ្តាលឱ្យមានជនស៊ីវិល បាត់បង់ជីវិត រួមទាំង ស្ត្រី និង កុមារ ក្នុងអំឡុងខែដ៏ពិសិដ្ឋ នៃបុណ្យរ៉ាម៉ាដាន»។ បើតាម RT, រដ្ឋជិតខាងទាំងពីរនឹងគ្នា ធ្លាប់បានប៉ះទង្គិចគ្នា កាលពីខែតុលា…
-

លោក គីម ជុងអ៊ុន តែងតាំងកូនស្រី អាយុ ១៣ ឆ្នាំ ធ្វើអគ្គនាយិកាគ្រប់គ្រងមីស៊ីល
ព្យុងយ៉ាង ៖ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបានលើកបន្តុបកូនស្រីវ័យ ១៣ ឆ្នាំឲ្យធ្វើជាអគ្គនាយិកា គ្រប់គ្រងមីស៊ីលរបស់ប្រទេសជាតិ ។ នេះបើតាមប្រភពពីកាសែត Chosun Daily ចេញផ្សាយកាលពីថ្ងៃចន្ទ ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបង្ហើបថា កូនស្រីដែលលោក គីម ជុងអ៊ុន លើកបន្តុបនេះមានឈ្មោះ គីម ជូអេ ។ កុមារី គីម ជូអេ ត្រូវបានឪពុកតែងតាំងឲ្យកាន់ការងារកំពូលមួយនេះ អំឡុងសមាជរបស់គណបក្សពលករកូរ៉េដែលកំពុងកាន់អំណាចកាលពីថ្ងៃចន្ទ ។ បើតាមប្រភពពីចារកម្មសម្ងាត់, តួនាទីជាអគ្គនាយិកាគ្រប់គ្រងរួមលើឃ្លាំងមីស៊ីលនេះ គឺតម្រូវឲ្យកុមារី គីម ជូអេ ត្រួតត្រាលើយោធា ដែលជាតួនាទីមានអំណាចធំបំផុតលំដាប់ទី ២ ក្នុងកម្មវិធីអាវុធនុយក្លេអ៊ែរ បន្ទាប់ពីលោក គីម ជុងអ៊ុន ។ អ្នកវិភាគមើលឃើញថា ការផ្ដល់តួនាទីដ៏កំពូលនេះ គឺដោយសារតែលោក គីម ជុងអ៊ុន តែងតែដឹកដៃកូនស្រីវ័យ ១៣ ឆ្នាំរូបនេះទៅកាន់កន្លែងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីល ។ ចំណែកអង្គភាពស៊ើបការណ៍ជាតិនិយាយថា ការផ្ដល់តួនាទីនេះ ក៏ព្រោះតែកុមារី…
-

លោក ពូទីន ជួបរដ្ឋមន្ត្រីការបរទេសវៀតណាម នៅមូស្គូ
មូស្គូ ៖ លោក ពូទីន ប្រធានាធិបតី នៃប្រទេសរុស្ស៊ី ទទួលជួបលោក Le Hoai Trung រដ្ឋមន្ត្រីការបរទេសវៀតណាម នៅទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសាទរចំពោះ “ការសន្ទនាជាក់ស្តែង និងបើកចំហ” រវាងប្រទេសរបស់លោក និង វៀតណាម ក្នុងអំឡុងកិច្ចប្រជុំ ជាមួយលោក Le Hoai Trung នាពេលនោះ។ លោក ពូទីន បាននិយាយថា «ទំនាក់ទំនងទ្វេភាគីរបស់យើង កំពុងអភិវឌ្ឍប្រកបដោយភាពវិជ្ជមាន ការផ្លាស់ប្តូរពាណិជ្ជកម្មកំពុងកើនឡើង។ យើងមានកិច្ចសន្ទនាយ៉ាងសំខាន់ និងបើកចំហលើគ្រប់វិស័យ រួមទាំងផ្នែកនយោបាយផងដែរ»។ បើតាម Vietnamnet, ក្នុងពេលទៅរុស្ស៊ីលើកនេះ លោក Le Hoai Trung ក៏បានជួបជាមួយប្រធានគណបក្ស United Russia លោក Medvedev ។ ក្នុងជំនួបនោះ លោក Le Hoai…
-

ចិន ដាក់បញ្ចូលក្រុមហ៊ុនជប៉ុនចំនួន ៤០ ក្នុងបញ្ជីខ្មៅ
តូក្យូ ៖ ភាពតានតឹងររវាងទីក្រុងប៉េកាំង និងតូក្យូ កាន់តែពុះកញ្ជ្រោល ក្រោយក្រសួងពាណិជ្ជកម្មចិន ដាក់បញ្ចូលក្រុមហ៊ុន និងអង្គភាពជប៉ុនចំនួន ៤០ ក្នុងបញ្ជីខ្មៅ ក្រោមហេតុផលព្រួយបារម្ភអំពីសន្តិសុខជាតិ ជុំវិញការមានទំនាក់ទំនងជាមួយយោធារបស់ពួកគេ ។ វិធានការក្តៅរបស់ចិន កើតឡើងស្របពេលដែលទំនាក់ទំនងរវាងមហាយក្សនៅអាស៊ីទាំងពីរកាន់តែល្អក់កករ ចាប់តាំងពីលោកនាយករដ្ឋមន្ត្រី Sanae Takaichi ព្រមានអន្តរាគមន៍យោធា ប្រសិនបើចិនហ៊ានបើកការវាយប្រហារច្បាមយកកោះតៃវ៉ាន់មកគ្រប់គ្រង ។ បើតាម Japan Today, ក្រសួងពាណិជ្ជកម្មចិន បានចាត់វិធានការរឹតត្បិតគ្រប់គ្រងលើការនាំចេញរបស់អង្គភាព ឬក្រុមហ៊ុនចំនួន ២០ របស់ជប៉ុន រួមទាំងក្រុមហ៊ុន Mitsubishi និងទីភ្នាក់ងារអវកាសជប៉ុន ដោយចោទប្រកាន់ពួកគេថា បានជួយបង្កើនសមត្ថភាពយោធា ។ ជាមួយគ្នានេះ ក្រសួងក៏បានដាក់បញ្ចូលអង្គភាពជប៉ុនចំនួន ២០ បន្ថែមទៀត រួមទាំងក្រុមហ៊ុន Subaru ទៅក្នុងបញ្ជីតាមដាន ដែលតម្រូវឱ្យមានការពិនិត្យឡើងវិញយ៉ាងតឹងរ៉ឹង ទៅលើការនាំចេញទំនិញប្រើប្រាស់បានពីរយ៉ាង ឬ “dual-use items.” ដែលអាចប្រើប្រាស់សម្រាប់គោលបំណងយោធា ។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មជប៉ុន, វិធានការនេះ មានគោលបំណងទប់ស្កាត់ការពង្រីកអំណាចយោធា និងមហិច្ឆតានុយក្លេអ៊ែររបស់ជប៉ុន ហើយវាជារឿងត្រឹមត្រូវ សមហេតុផល…