Category: ព័ត៌មានជាតិ​

  • លោក គីម ជុងអ៊ុន ជាប់ឆ្នោតជាថ្មី ឲ្យបន្តដឹកនាំបក្សកាន់អំណាចនៅកូរ៉េខាងជើង

    ព្យុងយ៉ាង ៖ លោក គីម ជុងអ៊ុន បានជាប់ឆ្នោតជាថ្មី បន្តធ្វើជាមេដឹកនាំ គណបក្សកាន់អំណាច Workers’ Party នៅប្រទេសកូរ៉េខាងជើង អំឡុងសមាជដ៏កម្រមួយ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានចេញផ្សាយ នៅថ្ងៃចន្ទនេះ ថា លោក បានជាប់ឆ្នោតជាថ្មី ធ្វើជាអគ្គលេខាធិការ គណបក្សពលករ បន្ទាប់ពីមានការសម្រេចជាឯកច្ឆ័ន្ទ របស់គណៈប្រតិភូទាំងអស់ ដែលបានចូលរួមសមាជ ថ្ងៃទី៤ កាលពីថ្ងៃអាទិត្យ។ ប្រភពបញ្ជាក់ថា «ជាការស្របតាមឆន្ទៈ ដែលមិនអាចរុះរើបាន និង បំណងប្រាថ្នាទាំងអស់»។ អស់ជាច្រើនទស្សវត្សមកហើយ អាវុធនុយក្លេអ៊ែរ និងកម្លាំងយោធា គឺជារឿងអាទិភាពរបស់កូរ៉េខាងជើង ខណៈដែលស្តុកអាហារ បានរីងស្ងួត ហើយ ទុរ្ភិក្ស ក៏ជាបញ្ហាធ្ងន់ធ្ងរ។ ប៉ុន្តែ ចាប់តាំងពីឡើងកាន់អំណាច ក្នុងឆ្នាំ២០១១, លោក Kim បានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការពង្រឹងសេដ្ឋកិច្ច របស់ប្រទេសក្រីក្រមួយនេះ។ អំឡុងសមាជបក្ស កាលពីឆ្នាំ២០២១ លោក Kim បានធ្វើការទទួលស្គាល់ ដ៏កម្រមួយថា កំហុសត្រូវបានធ្វើឡើង…

  • ប្រទេសអារ៉ាប់ ថ្កោលទោសសម្តីទូតអាមេរិក ជុំវិញសិទ្ធិរបស់អ៊ីស្រាអែល លើទឹកដីមជ្ឈិមបូព៌ា

    ប្រទេសអារ៉ាប់ ថ្កោលទោសសម្តីទូតអាមេរិក ជុំវិញសិទ្ធិរបស់អ៊ីស្រាអែល លើទឹកដីមជ្ឈិមបូព៌ា

    បរទេស ៖ បណ្តាប្រទេសអារ៉ាប់ បានប្រកាសថ្កោលទោស សម្តីរបស់ទូតអាមេរិក ដែលអះអាងថា អ៊ីស្រាអែល មានសិទ្ធិ លើទឹកដីភាគច្រើន នៃតំបន់មជ្ឈិមបូព៌ា។ នៅថ្ងៃអាទិត្យនេះ បណ្តាប្រទេសអារ៉ាប់ និងមូស្លីម បានរួមគ្នាថ្កោលទោសការអត្ថាធិប្បាយ របស់លោក Mike Huckabee ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអ៊ីស្រាអែល ដែលបាននិយាយថា បើតាមគម្ពីរសាសនា អ៊ីស្រាអែលមានសិទ្ធិលើទឹកដីភាគច្រើន នៃតំបន់មជ្ឈិមបូព៌ា។ លោក Huckabee បានលើកឡើងបែបនេះ ក្នុងកិច្ចសម្ភាសមួយចេញផ្សាយ កាលពីសុក្រសប្តាហ៍នេះ។ យ៉ាងណា លោក បានថា អ៊ីស្រាអែល មិនទាមទារចង់បានទឹកដីធំសម្បើមនេះទេ ក្រោយពេលជជីកសួរបន្ថែម។ បន្ទាប់ពីបានដឹងពីរឿងនេះ បណ្តារដ្ឋាភិបាល នៃប្រទេសអារ៉ាប់និងមូស្លីម រួមជាមួយអង្គការធំៗប្រចាំតំបន់ បានចេញសេចក្តីថ្លែងការណ៍រួម ថ្កោលទោសការអត្ថាធិប្បាយនោះ ថា មានគ្រោះថ្នាក់ និង ដុតបញ្ឆេះភាពតានតឹង។ ពួកគេបានរិះគន់ថា សម្តីនេះ ផ្ទុយពីរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ និងកិច្ចប្រឹងប្រែងដើម្បីបន្ធូរបន្ថយសង្រ្គាមហ្កាហ្សា ក៏ដូចជា ដើម្បីជំរុញឱកាសស្វែងរកដំណោះស្រាយគ្រប់ជ្រុងជ្រោយ។ អារ៉ាប៊ី សាអូឌីត ប្រកាសចាត់ទុកសម្តី លោក Huckabee…

  • ព្រលានយន្តហោះរវល់បំផុត មានអ្នកដំណើរជាង ៩៥លាននាក់ ឆ្នាំមុន

    ព្រលានយន្តហោះរវល់បំផុត មានអ្នកដំណើរជាង ៩៥លាននាក់ ឆ្នាំមុន

    អាប៊ុយដាប៊ី ៖ អាកាសយានដ្ឋានមមាញឹកបំផុត ក្នុងពិភពលោក គឺ ព្រលានយន្តហោះអន្តរជាតិឌូបៃ ដោយបានបំបែកកំណត់ត្រាមានអ្នកដំណើរឆ្លងកាត់ ជាង៩៥លាននាក់ កាលពីឆ្នាំមុន។ «អាកាសយានដ្ឋានអន្តរជាតិឌូបៃ» បានរក្សាតំណែង ជាព្រលាន្តដែលមមាញឹកបំផុត សម្រាប់ការធ្វើដំណើរអន្តរជាតិ ក្នុងឆ្នាំ២០២៥ ខណៈដែលមន្ត្រី អះអាងពីកំណត់ត្រាអ្នកដំណើរ ចំនួន ៩៥លាន២សែននាក់ ដែលបានឆ្លងកាត់ ជាផ្នែកមួយ នៃការបន្តរីកចម្រើនសេដ្ឋកិច្ច របស់ប្រទេស អេមីរ៉ាត់ អារ៉ាប់រួម។ បើតាម AP, ប្រទេសឥណ្ឌា នៅតែជាគោលដៅកំពូល សម្រាប់អ្នកដំណើរដែលហោះហើរចេញពីទីក្រុងឌូបៃ ដោយមាន ចំនួន១១លាន៩សែននាក់ កាលពីឆ្នាំមុន។ បន្ទាប់មក គឺ អារ៉ាប៊ី សាអូឌីត មាន៧លាន៥សែននាក់ និង អង់គ្លេស មាន៦លាន៣សែននាក់។ នៅឆ្នាំ២០២៥ ព្រលាននេះ បានបម្រើសេវាកម្ម សហការជាមួយក្រុមហ៊ុនអាកាសចរណ៍ ចំនួន ១០៨ ដែលហោះហើរ ទៅកាន់ទីក្រុងចំនួន ២៩១ នៅក្នុងប្រទេស ចំនួន ១១០។ ជាមួយគ្នានេះ ទីក្រុងឌូបៃ បានរាយការណ៍ពីការកើនឡើង…

  • សហភាពសហព័ន្ធយុវជនកម្ពុជាប្រកាសដាក់ឲ្យអនុវត្តផែនទីបង្ហាញផ្លូវ ២.០

    សហភាពសហព័ន្ធយុវជនកម្ពុជាប្រកាសដាក់ឲ្យអនុវត្តផែនទីបង្ហាញផ្លូវ ២.០

    «ផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ គឺជាឧបករណ៍ដ៏សំខាន់ក្នុងការកំណត់ទិសដៅរួមសម្រាប់ការពង្រឹងស.ស.យ.ក. ឱ្យកាន់តែមានភាពរឹងមាំ ធន់ និងធានាបាននូវនិរន្តរភាព ឆ្លើយតបទៅនឹងបរិការណ៍ពិភពលោក ដែលកំពុងវិវត្តន៍យ៉ាងឆាប់រហ័ស»។ នេះគឺជាប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ ឆ្ពោះទៅឆ្នាំ២០២៨ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ។ ផ្សាភ្ជាប់នឹងការលើកឡើងខាងលើ ឯកឧត្តមបានគូសបញ្ជាក់ថា ផែនទីបង្ហាញផ្លូវ ស.ស.យ.ក. ២.០ នឹងបន្តរួមចំណែកយ៉ាងសកម្មដល់ដំណើរការកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ពិសេសធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែងរបស់កម្ពុជា។ បន្ថែមពីនេះ ផែនទីបង្ហាញផ្លូវក៏ជាមូលដ្ឋានដ៏រឹងមាំក្នុងការបន្តបេសកកម្មថែរក្សាកេរ្តិ៍ដំណែល ដែលបន្សល់ទុកពីអតីតយុវជន ជំនាន់២ធ្នូ និងបន្តកសាងសមិទ្ធផលថ្មីៗសម្រាប់យុវជនជំនាន់ក្រោយ ឈរលើគោលការណ៍ “ពីកេរ្តិ៍ដំណែល ទៅសមិទ្ធផលថ្មី”។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានក៏បានផ្ដល់អនុសាសន៍ និងណែនាំជូនគ្រប់រចនាសម្ព័ននៅក្នុងអង្គពិធី រួមមាន៖ ១. សូមសមាជិក សមាជិកា បន្ដពង្រឹងនិងពង្រីករចនាសម្ព័ន្ធ ២. សូមសមាជិកសមាជិកា ប្រើប្រាស់ផែនទីបង្ហាញផ្លូវ ស.ស.យ.ក.២.០ ជាមូលដ្ឋាន ក្នុងការរៀបចំ និងអនុវត្តសកម្មភាព ដើម្បីលើកកម្ពស់កិត្តិនាម និងផ្សព្វផ្សាយអត្តសញ្ញាណ…

  • លោក ត្រាំ បញ្ជូននាវាមន្ទីរពេទ្យ ទៅហ្គ្រីនលែន

    លោក ត្រាំ បញ្ជូននាវាមន្ទីរពេទ្យ ទៅហ្គ្រីនលែន

    វ៉ាស៊ីនតោន ៖ លោក Donald Trump បានអះអាង កាលពីថ្ងៃសៅរ៍ថា លោកកំពុងបញ្ជូនាវាមន្ទីរពេទ្យអាមេរិក ទៅកាន់តំបន់ Greenland ដែលជាដែនដីស្វយ័ត របស់ដាណឺម៉ាក និង ជាកោះ ដែលលោកចង់បាន យកមកគ្រប់គ្រងជាយូរមកហើយ រហូតដល់គំរាមប្រើកម្លាំងទៀតផង។ ការបង្ហោះ នៅលើវេទិកាសង្គម Truth Social មានលេចចេញ រូបភាព AI ជាក់ស្តែង ដែលពណ៌នា អំពីនាវាមន្ទីរពេទ្យ USNS Mercy ប្រវែង ២៧២ម៉ែត្រ ដែលជាធម្មតា ឈរជើង នៅភាគខាងត្បូង រដ្ឋកាលីហ្វ័រញ៉ា ហើយ កំពុងធ្វើដំណើរឆ្ពោះ ទៅកាន់ភ្នំ ដែលមានព្រិលធ្លាក់ពីលើ។ លោកប្រធានាធិបតីអាមេរិក បានរៀបរាប់ តាមរយៈបណ្តាញសង្គមថា «នាវានេះ នឹងព្យាបាលមនុស្ស “ឈឺ” ជាច្រើននាក់ នៅហ្គ្រីនលែន ដោយមិនផ្តល់ព័ត៌មានលម្អិតណាមួយថា លោកកំពុងសំដៅទៅលើអ្នកណា ឬ ចំនួនមនុស្ស ដែលនាវានឹងត្រូវជួយនោះទេ ដោយគ្រាន់តែ បញ្ជាក់ថា នាវាអស្ចារ្យនេះ…

  • លោក Zelensky ថា អ៊ុយក្រែនមិនចាញ់សង្គ្រាមទេ

    លោក Zelensky ថា អ៊ុយក្រែនមិនចាញ់សង្គ្រាមទេ

    កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រាប់ថា ប្រទេសរបស់លោក មិនចាញ់សង្គ្រាម ជាមួយរុស្ស៊ីនោះទេ។ អំឡុងកិច្ចសម្ភាសន៍ ជាមួយ AFP នៅប៉ុន្មានថ្ងៃ មុនដល់ខួបគម្រប់ ៤ ឆ្នាំ នៃសង្គ្រាម, មេដឹកនាំអ៊ុយក្រែន រូបនេះ បានអះអាងថា «អ្នកមិនអាចនិយាយថា យើងចាញ់សង្រ្គាមនោះទេ…យើងប្រាកដជា មិនចាញ់វាទេ តែ សំណួរ គឺ ថា តើយើងនឹងឈ្នះ ឬ អត់» ត្រង់នេះ លោក Zelensky បានបន្ថែមថា «នោះគឺជាសំណួរ ដ៏មានតម្លៃ»។ លោក Zelensky បានបន្តថា អ៊ុយក្រែន បានកាន់កាប់ដី រាប់រយគីឡូម៉ែត្រក្រឡា ក្នុងការវាយលុកថ្មីមួយ ហើយបន្ថែមថា ទាហានអឺរ៉ុប គួរតែដាក់ពង្រាយ នៅជួរមុខ បន្ទាប់ពីមានបទឈប់បាញ់ណាមួយ។ ជុំវិញការចរចា ដែលដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន នាពេលថ្មីៗនេះ លោក Zelensky ប្រាប់ថា…

  • ឥណ្ឌា-ប្រេស៊ីល ចុះកិច្ចព្រមព្រៀងរ៉ែកម្រសំខាន់ៗ

    ឥណ្ឌា-ប្រេស៊ីល ចុះកិច្ចព្រមព្រៀងរ៉ែកម្រសំខាន់ៗ

    ញូវ ដែល្លី ៖ ឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែសំខាន់ៗ ជាមួយប្រេស៊ីល ជាប្រទេសសម្បូរដោយធនធានកម្រទាំងនេះ ច្រើនបំផុតលំដាប់ទី២ នៅលើពិភពលោក។ បន្ទាប់ពីមានជំនួបទ្វេភាគី នៅទីក្រុងញូវ ដេល្លី កាលពីថ្ងៃសៅរ៍ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និង ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានប្រកាសថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ លើរ៉ែសំខាន់ៗ និង រ៉ែកម្រ។ លោក Narendra Modi បានគូសបញ្ជាក់ថា «ប្រេស៊ីលគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ឥណ្ឌា នៅអាមេរិកឡាទីន។ យើងប្តេជ្ញាថា នឹងជំរុញ ពាណិជ្ជកម្មទ្វេភាគី របស់យើង ឲ្យលើស ពី២០ពាន់លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំ ខាងមុខនេះ»។ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានបន្ថែមថា «ការពង្រីកការវិនិយោគ និងកិច្ចសហប្រតិបត្តិការលើថាមពលកកើតឡើងវិញ…

  • អ៊ីរ៉ង់ ថា មានកិច្ចពិភាក្សាដ៏ល្អជាមួយអាមេរិក

    អ៊ីរ៉ង់ ថា មានកិច្ចពិភាក្សាដ៏ល្អជាមួយអាមេរិក

    តេហេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ អះអាងថា មានកិច្ចពិភាក្សាដ៏ល្អ ជាមួយអាមេរិក ដោយទីក្រុងតេហរ៉ង់ ត្រៀមដាក់សេចក្តីព្រាង កិច្ចព្រមព្រៀងនុយក្លេអ៊ែរមួយ ទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ អំឡុងកិច្ចសម្ភាសន៍ផ្តាច់មុខ កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានលើកឡើងថា សេចក្តីព្រាង នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីដ៏មានសក្តានុពលមួយ អាចត្រូវបានបង្ហាញ ដល់សហរដ្ឋអាមេរិក ពីសំណាក់ទីក្រុង Tehran ក្នុងរយៈពេលប៉ុន្មានថ្ងៃ។ បើតាម RT, ការកត់សម្គាល់របស់ លោក Araghchi នៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ MSNBC របស់សហរដ្ឋអាមេរិកនេះ បានធ្វើឡើង បន្ទាប់ពីជុំទីពីរ នៃការចរចា រវាងរវាងភាគីទាំងពីរ នៅក្នុងទីក្រុងហ្សឺណែវ ដែលសម្របសម្រួលដោយប្រទេសអូម៉ង់។ បើតាម លោក Araghchi , ការពិភាក្សាបានគ្របដណ្តប់លើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និង ទណ្ឌកម្មរបស់អាមេរិក។ លោក Araghchi បាននិយាយរៀបរាប់ថា «យើងមានកិច្ចពិភាក្សាដ៏ល្អ កាលពីប៉ុន្មានថ្ងៃមុន» ដោយបន្ថែមថា ភាគីទាំងពីរ បានយល់ព្រមលើសំណុំនៃគោលការណ៍ ឬ…

  • ស៊ុយអែត ឱ្យពលរដ្ឋ ប្រញាប់ចាកចេញពីអ៊ីរ៉ង់

    ស៊ុយអែត ឱ្យពលរដ្ឋ ប្រញាប់ចាកចេញពីអ៊ីរ៉ង់

    ប៊ុយដាប៉ែស ៖ រដ្ឋមន្ត្រីការបរទេស ស៊ុយអែត លោកស្រី Maria Malmer Stenergard បានជំរុញឱ្យពលរដ្ឋ ប្រទេសមួយនេះ ចាកចេញពីអ៊ីរ៉ង់ ចំពេលមានហានិភ័យ នៃការកើនឡើង នៅក្នុងតំបន់។ លោកស្រី Stenergard បានសរសេរ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃសុក្រ ថា «ស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់ និងក្នុងតំបន់ មានភាពមិនប្រាកដប្រជា ខ្លាំង។ ដូច្នេះ ខ្ញុំចង់បញ្ជាក់អំពីសារៈសំខាន់ នៃការណែនាំ របស់ក្រសួងការបរទេស ហាមការធ្វើដំណើរទាំងអស់ ទៅកាន់ប្រទេសអ៊ីរ៉ង់ និងការអំពាវនាវជាបន្ទាន់ ដល់ពលរដ្ឋ ស៊ុយអែត ដែលស្ថិតនៅក្នុងប្រទេសនេះ ឱ្យចាកចេញ»។ លោកស្រី សង្កត់ធ្ងន់ថា អាចចាកចេញពីប្រទេសអ៊ីរ៉ង់ តាមរយៈការធ្វើដំណើរ តាមផ្លូវអាកាស និងឆ្លងកាត់ព្រំដែន ឲ្យបានលឿន ទាន់អ្វីៗ នៅមានពេល។ លោកស្រី Stenergard បានបន្ថែមថា «ការទទួលខុសត្រូវផ្ទាល់ខ្លួនដ៏សំខាន់ គឺស្ថិតនៅលើបុគ្គលទាំងនោះ ដែលជ្រើសរើសស្នាក់ នៅក្នុងប្រទេសអ៊ីរ៉ង់។ ក្រសួងការបរទេស នឹងមិនអាចជួយ ក្នុងការជម្លៀសចេញពីប្រទេសអ៊ីរ៉ង់បានទេ»។ បើតាម…

  • មកដឹងពីការរស់នៅរបស់សត្វពង្រូលនិងសារៈប្រយោជន៍របស់វា

    មកដឹងពីការរស់នៅរបស់សត្វពង្រូលនិងសារៈប្រយោជន៍របស់វា

    ភ្នំពេញ៖ជាសត្វធម្មជាតិ មានមនុស្សមិនច្រើនទេដែលដឹងពីលក្ខណៈសម្បត្តិ ការរស់នៅ និងសារៈប្រយោជន៍របស់សត្វពង្រូល។បណ្ដាញព័ត៌មានAMS សូមនាំអារម្មណ៍ប្រិយមិត្តទៅស្វែងយល់អំពីថនិកសត្វកម្រមួយនេះ។ សត្វពង្រូល ជាថនិកសត្វចិញ្ចឹមកូនដោយទឹកដោះ។វាមានស្រការពណ៌ស្រអាប់គ្របដណ្តប់ដងខ្លួនទាំងមូល លើកលែង​តែពោះ និងផ្នែកក្រោមក្បាល។ ពង្រូលច្រើនរស់នៅក្នុងព្រៃមានដើមឈើខ្ពស់ៗ ដោយរស់នៅក្នុងរន្ធឈើ ឬរន្ធដី។ សត្វពង្រូល វាស៊ីស្រមោច សង្អារ អង្ក្រង ឬកណ្តៀរជាដើមជាអាហារ។ សត្វពង្រូលជាវិស្វករពង្រឹងគុណភាពដី តាមរយៈការធ្វើឱ្យដីធូរ និងបង្កើនសារធាតុ​ចិញ្ចឹម​ក្នុងដីដែលធ្វើឱ្យរុក្ខជាតិលូតលាស់ល្អ។ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈការស៊ីសត្វល្អិតតូចៗជាអាហារ ពង្រូលដើរតួជាភ្នាក់ងារ​កម្ចាត់សត្វល្អិតដ៏ចំណានរបស់ប្រព័ន្ធអេកូឡូស៊ី។ នៅក្នុងប្រទេសកម្ពុជា ពង្រូលមានដោយកន្លែងក្នុងទីជម្រកសមស្រប ហើយវាជាប្រភេទសត្វមានដោយកម្រនៅកម្ពុជា និងត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN នាកន្លងមក ជាប្រភេទកំពុងរងគ្រោះថ្នាក់អាចឈានទៅដល់ការផុតពូជ។ក្រៅពីនេះវាក៏ជាសត្វដែលមានការជួញដូរច្រើនជាងគេលើពិភពលោក។ តាមរយៈការចុះផ្សាយក្នុងទិវាសត្វពង្រូលពិភពលោក ក្រសួងបរិស្ថាន និង គម្រោងរេដបូកតំបន់ជួរភ្នំក្រវាញកណ្តាល (CC REDD+)បានអំពាវនាវឱ្យគ្រប់ភាគីចូលរួមការពារថែរក្សាប្រភេទសត្វកម្រដ៏មានតម្លៃនេះតាមរយៈការបញ្ឈប់ការជួញដូរ និង​បរិភោគសាច់សត្វព្រៃ ចូលរួមការពារនិងស្តារឡើងវិញនូវព្រៃឈើដែលជាជម្រកសត្វព្រៃ និងចូលរួមផ្សព្វផ្សាយពីសារៈ​ប្រយោជន៍​សត្វព្រៃ និងជីវៈចម្រុះដល់កូនចៅជំនាន់ក្រោយ៕ ដោយ៖ម៉ាដេប៉ូ ជិន ម៉ាដេប៉ូ ជិន ម៉ាដេប៉ូ អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ…