Category: ព័ត៌មានជាតិ
-
![[UPDATE] ក្តីសង្ឃឹមសម្រាប់អ្នករស់រានមានជីវិតពីបំណាក់ដីកាន់តែតិច ខណៈអ្នកស្លាប់កើនឡើងដល់២៧០នាក់](http://165.232.167.198/wp-content/uploads/2024/08/photo_2024-08-01_09-10-27.jpg)
[UPDATE] ក្តីសង្ឃឹមសម្រាប់អ្នករស់រានមានជីវិតពីបំណាក់ដីកាន់តែតិច ខណៈអ្នកស្លាប់កើនឡើងដល់២៧០នាក់
ក្រុមអ្នកជួយសង្គ្រោះបានជីកកកាយតាមកម្ទេចកម្ទី ដើម្បីស្វែងរកសញ្ញានៃជីវិត ក្នុងល្បាប់ និងកម្ទេចថ្ម ក្នុងទីក្រុង វ៉ាយ៉ាណាដ (Wayanad) កាលពីថ្ងៃពុធសប្ដាហ៍នេះ ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៧០ នាក់។មនុស្សប្រហែល ២២៥ នាក់នៅតែបាត់ខ្លួន ខណៈសាលារៀន ជាច្រើនត្រូវបានបិទ។ ក្តីសង្ឃឹមនៃការរកឃើញអ្នកនៅរស់រានមានជីវិតបានចាប់ផ្តើមរសាត់ទៅៗបន្តិចបម្ដងៗ នៅពេលក្រុមអ្នកជួយសង្គ្រោះរាប់រយនាក់បានព្យាយាមជីកកកាយនៅតាមគំនរកម្ទេចកម្ទី ល្បាប់និងថ្ម។ ក្រុមសាច់ញាតិកំពុងរង់ចាំយ៉ាងអន្ទះសារសម្រាប់ដំណឹងពីមនុស្សជាទីស្រឡាញ់របស់ពួកគេ ខណៈសាកសពភាគច្រើនបានរកឃើញជាបន្តបន្ទាប់។ ភ្លៀងធ្លាក់កាន់តែខ្លាំង និងកម្ពស់ទឹកទន្លេក្នុងស្រុក បានរារាំងដល់ការជួយសង្គ្រោះ ដោយស្ពានបណ្តោះអាសន្នមួយត្រូវបានសាងសង់ឡើងដើម្បីភ្ជាប់តំបន់ ម៉ុនដាកកៃ (Mundakkai) ដែលរងផលប៉ះពាល់ខ្លាំងបំផុត។ ភ្លៀងធ្លាក់ខ្លាំងក្នុងរដ្ឋ Kerala ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ប្រទេសឥណ្ឌា បង្កឱ្យមានបំណាក់ដីនៅក្នុងស្រុក វ៉ាយ៉ាណាដ កាលពីព្រឹកថ្ងៃអង្គារ ដែលបណ្ដាលឱ្យមាន ល្បាប់លាយឡំជាមួយទឹក និងផ្ទាំងថ្មដែលបាក់ធ្លាក់ចុះពីចំណោត និងកប់មនុស្សរាប់រយនាក់នៅពេលពួកគេកំពុងលង់លក់ក្នុងដំណេក។ ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃពុធថា មនុស្សជិត ១.៦០០ នាក់ ត្រូវបានជួយសង្គ្រោះពីភូមិឋាននានានៅតំបន់ភ្នំ ចម្ការតែ និងក្រវាញ៕
-

ក្រុមហាម៉ាស៖ អ៊ីស្រាអែល នឹងមិនសម្រេចគោលដៅដោយការសម្លាប់មេដឹកនាំខ្លួននោះទេ មន្ត្រីក្រុមហាម៉ាស លោក សាមី អាប៊ូ ហ្សូរី (Sami Abu Zuhri) បានប្រាប់សារព័ត៌មានរ៉យទ័រថា ការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយ៉េ (Ismail Haniyeh) នៅអ៊ីរ៉ង់ គឺជាការបង្កើនភាពតានតឹងយ៉ាងធ្ងន់ធ្ងរ ដែលអ៊ីស្រាអែល នឹងមិនសម្រេចបាននូវគោលដៅរបស់ខ្លួនឡើយ។
ក្រុមហាម៉ាស៖ អ៊ីស្រាអែល នឹងមិនសម្រេចគោលដៅដោយការសម្លាប់មេដឹកនាំខ្លួននោះទេ មន្ត្រីក្រុមហាម៉ាស លោក សាមី អាប៊ូ ហ្សូរី (Sami Abu Zuhri) បានប្រាប់សារព័ត៌មានរ៉យទ័រថា ការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយ៉េ (Ismail Haniyeh) នៅអ៊ីរ៉ង់ គឺជាការបង្កើនភាពតានតឹងយ៉ាងធ្ងន់ធ្ងរ ដែលអ៊ីស្រាអែល នឹងមិនសម្រេចបាននូវគោលដៅរបស់ខ្លួនឡើយ។ នៅក្នុងគេហទំព័រព័ត៌មាន ស៊ីហាប (Shehab) ដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាស លោក Abu Zuhri ត្រូវបានដកស្រង់សម្តីដោយនិយាយថា ក្រុមសកម្មប្រយុទ្ធនេះជាចលនាមួយមានភាពរឹងមាំគ្រប់គ្រាន់ដើម្បីទប់ទល់នឹងការស្លាប់របស់មេដឹកនាំណាម្នាក់របស់ខ្លួន។ លោកបន្តថា៖ «យើងកំពុងធ្វើសង្រ្គាមបើកចំហមួយដើម្បីរំដោះក្រុងហ្សេរុយសាឡិម ហើយយើងត្រៀមខ្លួនជាស្រេចក្នុងការបង់ខាតណាមួយទាំងអស់»។ មន្រ្តីហាម៉ាសរូបនេះបន្ថែមថា ក្រុមអ៊ីស្លាមនិយមប៉ាឡេស្ទីន ហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សា នឹងបន្តផ្លូវដែលខ្លួនកំពុងដើរ ដោយសង្កត់ធ្ងន់ថា «យើងមានទំនុកចិត្តចំពោះជ័យជំនះ»។ ប្រភពនៅអ៊ីរ៉ង់បានឱ្យដឹងថា ស្ថាប័នសន្តិសុខកំពូលរបស់អ៊ីរ៉ង់ ត្រូវបានគេរំពឹងថានឹងជួបប្រជុំ ដើម្បីសម្រេចយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការឆ្លើយតបលើការស្លាប់របស់លោក Haniyeh សម្ព័ន្ធមិត្តជិតស្និទ្ធរបស់ទីក្រុងតេអេរ៉ង់ ដែលត្រូវបានធ្វើឃាតកាលពីព្រឹកព្រលឹមនៅអ៊ីរ៉ង់ ក្នុងពេលដែលលំនៅឋានរបស់លោកត្រូវបានកំណត់គោលដៅ។ ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាសឃ្មូដ អាបាស (Mahmoud…
-

-

WHO៖ អ្នកជំងឺជាង ៨០នាក់ត្រូវបានបញ្ជូនចេញពីហ្កាហ្សា ក្នុងការជម្លៀសវេជ្ជសាស្រ្តដ៏ធំបំផុត
អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអង្គារ (៣០ កក្កដា) ថា យ៉ាងហោចណាស់មានប្រជាជនប៉ាឡេស្ទីនដែលមានជំងឺ និងរបួសយ៉ាងធ្ងន់ធ្ងរចំនួន ៨៥នាក់មកពីតំបន់ហ្កាហ្សា រួមទាំងកុមារចំនួន ៣៥នាក់ត្រូវបានជម្លៀសខ្លួនទៅកាន់ទីក្រុង អាប៊ុយដាប៊ី (Abu Dhabi) សម្រាប់ការថែទាំពិសេស។ អគ្គនាយក WHO លោក តេដ្រូស អាដហាណូម ហ្កេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) បានបង្ហោះនៅលើបណ្ដាញសង្គម X ថា «ការជម្លៀសរួមគ្នាដ៏ស្មុគស្មាញបំផុតនេះត្រូវបានគាំទ្រដោយអារ៉ាប់រួម អង្គការ WHO និងបណ្ដាដៃគូ ហើយវាជាប្រតិបត្តិការជម្លៀសផ្នែកវេជ្ជសាស្រ្តដ៏ធំបំផុតចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក»។ អ្នកជំងឺ ដែលត្រូវបានជម្លៀសចេញទាំងនោះ ទទួលរងនូវស្ថានភាពធ្ងន់ធ្ងរផ្សេងៗរួមមានជំងឺមហារីក បញ្ហាប្រព័ន្ធប្រសាទ និងជំងឺបេះដូងជាដើម។ វិស័យវេជ្ជសាស្រ្ដរបស់តំបន់ហ្កាហ្សា ត្រូវបានខូចខាត បន្ទាប់ពីប្រតិបត្តិការយោធារយៈពេលជិត ១០ខែ ដែលត្រូវបានជំរុញដោយការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី០៧ ខែតុលា របស់ក្រុមហាម៉ាស ទៅលើភាគខាងត្បូងអ៊ីស្រាអែល។ ក្នុងអំឡុងពេលជម្លោះ អ៊ីស្រាអែលបានវាយឆ្មក់ និងទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យ ដោយលើកហេតុផលថា ក្រុមហាម៉ាស បានប្រើប្រាស់មូលដ្ឋានទាំងនោះសម្រាប់គោលបំណងយោធា។ ការជម្លៀសវេជ្ជសាស្រ្ដចេញពីហ្កាហ្សា គឺកម្រមានណាស់តាំងពីខែឧសភាមក…
-

ប្រជាជនវេណេស៊ុយអេឡានៅទូទាំងអាមេរិកឡាទីន តវ៉ាទាមទារតម្លាភាពក្នុងលទ្ធផលឆ្នោត
ប្រជាជនវេណេហ្ស៊ុយអេឡា ដែលរស់នៅក្នុងប្រទេសអាហ្សង់ទីន ម៉ិកស៊ិក និងឈីលី បានចេញធ្វើបាតុកម្មកាលពីថ្ងៃអង្គារ (៣០ កក្កដា) ដើម្បីតវ៉ាទាមទារតម្លាភាព និងយុត្តិធម៌នៅក្នុងលទ្ធផលបោះឆ្នោតនាពេលថ្មីៗនេះរបស់ប្រទេសកំណើតរបស់ពួកគេ។ នៅរដ្ឋធានី ប៊ុយណូស៊ែរ របស់អាហ្សង់ទីន ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតវេណេស៊ុយអេឡា ដោយគ្រវីទង់ជាតិ និងកាន់ស្លាកដែលសរសេរថា «អ្នកគ្រប់គ្នាដឹងថាវាជាការបោកប្រាស់»។ នៅរដ្ឋធានី សាន់ត្យាហ្គោ របស់ឈីលី សហគមន៍វេណេស៊ុយអេឡា បានប្រមូលផ្តុំគ្នានៅភាគខាងលិចនៃទីក្រុងដើម្បីតវ៉ាប្រឆាំងនឹងការឈ្នះឆ្នោតឡើងវិញរបស់ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro)។ ប្រជាជនវេណេហ្ស៊ុយអេឡា ដែលរស់នៅក្នុងរដ្ឋធានី ម៉ិកស៊ិកូស៊ីធី បានតវ៉ានៅវិមានឯករាជ្យ (Angel of Independence) ដោយស្រែកពាក្យតវ៉ា និងអំពាវនាវឱ្យមានអន្តរាគមន៍ពីអន្តរជាតិដើម្បីការពារលទ្ធិប្រជាធិបតេយ្យនៅវ៉េណេស៊ុយអេឡា។ ការតវ៉ាបានផ្ទុះឡើងជាបន្តបន្ទាប់នៅទូទាំងប្រទេសវ៉េណេស៊ុយអេឡា ចាប់តាំងពីថ្ងៃចន្ទ (២៩ កក្កដា) មក បន្ទាប់ពីអាជ្ញាធរបោះឆ្នោតបានប្រកាសថា ប្រធានាធិបតីដែលកំពុងកាន់អំណាច លោក Maduro បានឈ្នះតំណែងអាណត្តិទី៣ ជាមួយនឹងសំឡេងគាំទ្រ ៥១ភាគរយ ដោយផ្ទុយនឹងការស្ទង់មតិក្រោយបោះឆ្នោតដែលបង្ហាញពីជ័យជម្នះបក្សប្រឆាំងទៅវិញ។ សហគមន៍វេណេហ្ស៊ុយអេឡា នៅទូទាំងអាមេរិកឡាទីន បានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមនុស្សជាច្រើនបានភៀសខ្លួនចេញពីវិបត្តិសេដ្ឋកិច្ច និងអស្ថិរភាពនយោបាយក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ៕
-

្រឹទ្ធសភាបានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស
សម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អង្គប្រជុំព្រឹទ្ធសភាបាន ឯកភាពទាំងស្រុងលើសេចក្តី ព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ដោយទទួលបាន ៥៦សំឡេង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំ។ ក្នុងសម័យប្រជុំព្រឹកនេះ មានសមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៦រូប។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគឺ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តី ព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស។ អង្គប្រជុំព្រឹទ្ធសភាបានអនុម័តយល់ព្រមលើរបៀបវារៈ ដោយទទួលបាន ៥៦សំឡេង។ កម្ពុជារំពឹងថា បន្ទាប់ពីការចូលជាធរមាន ច្បាប់នេះ នឹងផ្តល់ឱ្យកម្ពុជានូវក្របខ័ណ្ឌ ច្បាប់ដ៏រឹងមាំដែលគាំទ្រដល់ការអភិវឌ្ឍវិស័យអាកាសចរណ៍របស់ខ្លួន ហើយក៏នឹងជំរុញកំណើន សេដ្ឋកិច្ចតាមរយៈទេសចរណ៍ ពាណិជ្ជកម្ម និងធានាការការពារសិទ្ធិអ្នកដំណើរតាមផ្លូវអាកាស ដែលរួមចំណែកដល់វឌ្ឍនភាព និងយុត្តិធម៌សង្គម ព្រមទាំងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុង តំបន់និងពិភពលោកផង។ តាមរយៈសេចក្តីសន្និដ្ឋានរួមរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី…
-

និយតករហិរញ្ញវត្ថុកោះតៃវ៉ាន់ថា ខ្លួនបានត្រៀមជាស្រេចសម្រាប់លទ្ធផលបោះឆ្នោតអាមេរិក
និយតករហិរញ្ញវត្ថុជាន់ខ្ពស់របស់កោះតៃវ៉ាន់បាននិយាយថា ទីភ្នាក់ងាររបស់ខ្លួនមានផែនការឆ្លើយតបបន្ទាន់សម្រាប់លទ្ធផលដែលអាចកើតឡើងណាមួយនៃការបោះឆ្នោតប្រធានាធិបតីអាមេរិក មិនថាលោក ដូណាល់ ត្រាំ (Donald Trump) ឬលោកស្រី កាម៉ាឡា ហារីស (Kamala Harris ) ជាអ្នកឈ្នះឆ្នោតនោះទេ។ លោក ជីនលុង ផឹង (Jin-lung Peng) ប្រធានគណៈកម្មការត្រួតពិនិត្យហិរញ្ញវត្ថុតៃវ៉ាន់ (FSC) បានប្រាប់សារព័ត៌មានរ៉យទ័រក្នុងបទសម្ភាសន៍មួយនៅថ្ងៃពុធ (៣១ កក្កដា) នេះថា «យើងពិតជាមានផែនការត្រៀមទុកជាស្រេច» ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតលើផែនការនោះទេ។ លោកបានបន្ថែមថា «នៅពេលណាដែលយើងកំណត់យុទ្ធសាស្ត្រ យើងត្រូវពិចារណាពីហានិភ័យភូមិសាស្ត្រនយោបាយអន្តរជាតិ និងនយោបាយក្នុងស្រុក»។ ចំណាត់ការនេះកើតឡើងបន្ទាប់ពីលោក Trump កាលពីថ្ងៃទី១៧ ខែកក្កដាបាននិយាយថា តៃវ៉ាន់គួរតែបង់ថ្លៃការពារជាតិឱ្យសហរដ្ឋអាមេរិក ដោយនោះជាការលើកឡើងដែលបានធ្វើឱ្យមានការរង្គោះរង្គើទូទាំងកោះ និងបានគូសបញ្ជាក់អំពីហានិភ័យនៃការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខសម្រាប់សម្ព័ន្ធមិត្ត និងដៃគូរបស់ទីក្រុងវ៉ាស៊ីនតោននៅអាស៊ីមួយនេះ។ ភាគហ៊ុនរបស់ក្រុមហ៊ុនតៃវ៉ាន់ TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោកតាមរយៈការលក់ បានធ្លាក់ចុះ ២,៤ភាគរយក្នុងពេកនោះ បន្ទាប់ពីការលើកឡើងរបស់បេក្ខភាពមកពីគណបក្សសាធារណរដ្ឋរូបនេះនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ប្លូមប៊ឺក (Bloomberg)៕
-

-

-
