Category: ព័ត៌មានជាតិ
-

លោក ត្រាំ គំរាមសងសឹកយ៉ាងចាស់ដៃ បើសិនក្រុមហាម៉ាស បរាជ័យរំសាយអាវុធ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្រែកគំរាមធ្ងន់ៗថា នឹងសងសឹកយ៉ាងចាស់ដៃ បើសិនក្រុមហាម៉ាស បរាជ័យរំសាយអាវុធដោយខ្លួនឯង ។ លោក ត្រាំ បានថ្លែងអំឡុងកិច្ចប្រជុំដំបូងនៃ «ក្រុមប្រឹក្សាសន្តិភាព» នៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍ ថា ខ្ញុំគិតថា ក្រុមហាម៉ាស នឹងលះបង់អាវុធរបស់ពួកគេ ដើម្បីគោរពតាមការសន្យា ។ ប៉ុន្តែលោកប្រធានាធិបតី ត្រាំ ក៏បានអះអាងដែរថា ប្រសិនបើពួកគេមិនធ្វើរឿងនេះទេ នោះពួកគេនឹងរងការសងសឹកយ៉ាងធ្ងន់ធ្ងរបំផុត ។ ការគំរាមរបស់មេដឹកនាំអាមេរិករូបនេះ ធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែលបានដាក់ឱសានវាទរយៈពេល ៦០ថ្ងៃ បង្ខំឱ្យក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស រំសាយអាវុធទាំងស្រុង បើមិនដូច្នោះទេ យោធាអ៊ីស្រាអែលនឹងវិលត្រឡប់ទៅធ្វើសង្គ្រាមនៅតំបន់ហ្គាហ្សាវិញ ។ គួរបញ្ជាក់ថា ការសម្អាតគ្រាប់រំសេវ និងការសាងសង់នៅតំបន់ហ្គាហ្សាឡើងវិញ ក្រោយបញ្ចប់សង្រ្គាម អាចនឹងត្រូវចំណាយលុយច្រើនជាង ៧០ពាន់លានដុល្លារ និងចំណាយពេលជាច្រើនទសវត្សរ៍ នេះបើតាមការវាយតម្លៃរបស់សន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) កាលពីឆ្នាំមុន ៕ ប្រភព ៖ ស៊ីនហួរ
-

កូរ៉េខាងជើង សម្ញែងប្រព័ន្ធបាញ់មីស៊ីលផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរថ្មី ៥០ គ្រឿង គំរាម កូរ៉េខាងត្បូង
កូរ៉េខាងជើងកាលពីថ្ងៃពុធបានសម្ញែងប្រព័ន្ធជើងទម្របាញ់មីស៊ីលរយៈចម្ងាយខ្លីថ្មីចំនួន ៥០ គ្រឿង ដើម្បីបង្ហាញសាច់ដុំយោធាទៅដល់គូប្រជែងស៊ីសាច់ហុតឈាមរបស់ខ្លួនគឺ កូរ៉េខាងត្បូង ។ បើតាម CNA, ប្រព័ន្ធជើងទម្របាញ់មីស៊ីលនេះជាប្រភេទប្រព័ន្ធបាញ់មីស៊ីលរយៈចម្ងាយខ្លីទំហំ ៦០០ មីលីម៉ែត្រ ប៉ុន្តែអាចមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ។ លោក គីម ជុងអ៊ុន អះអាងថា នេះគឺជាគម្រោងពង្រឹងសមត្ថភាពយោធាថ្មីៗដើម្បីបង្ក្រាបរាល់ការគំរាមកំហែង និងបញ្ហាប្រឈមនានាពីកម្លាំងខាងក្រៅ ហើយកូរ៉េខាងជើងក៏ត្រូវតែបង្កើនល្បឿនផលិតសព្វាវុធថ្មីៗឱ្យកាន់តែលឿនថែមទៀតផងដែរ ។ ការសម្ញែងសព្វាវុធថ្មីនេះកើតមានឡើង ស្របពេលដែលមេដឹកនាំកូរ៉េខាងជើងនឹងដាក់ចេញគោលដៅថ្មីសម្រាប់វិស័យយោធានៅក្នុងសមាជបក្សពលករលើកទី ៩ ដែលគ្រោងធ្វើឡើងចុងខែកុម្ភៈនេះ ។ សមាជបក្សពលករកូរ៉េ ដែលធ្វើឡើងរៀងរាល់ ៥ ឆ្នាំម្ដង គឺជាវេទិកាដ៏សំខាន់បំផុត សម្រាប់ការវាយតម្លៃលើសមិទ្ធផលកន្លងមក និងកំណត់ទិសដៅអនាគត ទាំងលើវិស័យសេដ្ឋកិច្ច នយោបាយ និងសន្តិសុខជាតិនៅកូរ៉េខាងជើង ។ ជាមួយគ្នានេះ លោក គីម ជុងអ៊ុន ក៏អាចនឹងប្រើប្រាស់ឱកាសនេះដើម្បីពង្រឹងអំណាចផ្ទាល់ខ្លួន និងប្រកាសពីផែនការយុទ្ធសាស្ត្រដំណាក់កាលបន្ទាប់ ក្នុងការពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ខ្លួន ឲ្យកាន់តែខ្លាំងក្លាបំផុត ៕ ប្រភព ៖ CNA
-

សិង្ហបុរី ចាយលុយរាប់ពាន់លានដុល្លារ លើកទឹកចិត្តពលរដ្ឋយកកូនឲ្យច្រើន
សិង្ហបុរី ៖ ប្រទេសសិង្ហបុរីបានដាក់ចេញគោលនយោបាយចាយលុយរាប់ពាន់លានដុល្លារ រាប់ចាប់ពីការផ្តល់រង្វាន់ជាសាច់ប្រាក់ ការបន្ធូរបន្ថយពន្ធ និងការឈប់សម្រាកជូនពលរដ្ឋ ដើម្បីលើកទឹកចិត្តឲ្យពួកគេយកកូនឲ្យបានច្រើន ។ ការដាក់ចេញយុទ្ធសាស្ត្រនេះកើតមានឡើង បន្ទាប់ពីសិង្ហបុរីបានធ្លាក់ចូលទៅក្នុងចំណោមប្រទេសជាច្រើន មានដូចជា ជប៉ុន កូរ៉េខាងត្បូង និងចិន ដែលសុទ្ធសឹងតែប្រឈមនឹងវិបត្តិប្រជាសាស្រ្តយ៉ាងធ្ងន់ធ្ងរ បើទោះបីជារដ្ឋាភិបាលខំចំណាយលុយដល់ទៅរាប់ពាន់លានដុល្លារក៏ដោយ ។ សិង្ហបុរី ដែលមានប្រជាជនតែជាង ៦ លាននាក់ កំពុងស្ថិតក្នុងស្ថានភាពប្រកាសអាសន្នផ្នែកប្រជាសាស្ត្រ ខណៈដែលអត្រាកំណើតបានធ្លាក់ចុះមកនៅកម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ ពោលគឺស្ថិតនៅក្រោម ១% ប៉ុណ្ណោះ ។ បើតាម VNExpress, ពលរដ្ឋសម័យទំនើបនៅសិង្ហបុរី លែងចង់បានកូនច្រើនដូចមុន ដោយសារតែពួកគេផ្ដោតខ្លាំងលើសេរីភាពបុគ្គល និងគុណភាពជីវិត ដែលកត្តាទាំងនេះ បានធ្វើឱ្យផែនការកសាងគ្រួសារបែបប្រពៃណីកាន់តែធ្លាក់ចុះ ។ ស្របពេលអត្រាកំណើតធ្លាក់ចុះ ប៉ុន្តែចំនួនមនុស្សវ័យចំណាស់នៅសិង្ហបុរី បែរជាកើនឡើងយ៉ាងរហ័ស ។ តួយ៉ាង ស្ថិតិថ្មីៗនេះរកឃើញថា ក្នុងចំណោមពលរដ្ឋសិង្ហបុរី ៥ នាក់ គឺមានម្នាក់ដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ ដែលនេះនឹងក្លាយជាបន្ទុកយ៉ាងធ្ងន់ធ្ងរដល់កម្លាំងពលកម្ម និងប្រព័ន្ធសេដ្ឋកិច្ចជាតិនៅថ្ងៃអនាគត ៕ ប្រភព ៖ VNExpress
-

អ៊ីរ៉ង់ និងរុស្ស៊ី ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា
តេហេរ៉ង់ ៖ អ៊ីរ៉ង់ និងរុស្ស៊ី បានចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា នៅសមុទ្រអូម៉ង់ កាលពីថ្ងៃព្រហស្បតិ៍។ សមយុទ្ធនេះ ធ្វើឡើង នៅប៉ុន្មានថ្ងៃ បន្ទាប់ពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានធ្វើសមយុទ្ធ នៅក្នុងច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ដែលជាបញ្ហាប្រឈម ចំពោះកងកម្លាំងទ័ពជើងទឹកអាមេរិក កំពុងដាក់ពង្រាយ នៅក្នុងតំបន់នេះ។ យ៉ាងណា ទាំង អ៊ីរ៉ង់ និងរុស្ស៊ី មិនបញ្ជាក់លម្អិត អំពីរយៈពេល នៃការធ្វើសមយុទ្ធនេះទេ។ ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ ISNA បានរាយការណ៍ ដោយដកស្រង់សម្តី របស់អ្នកនាំពាក្យយោធាអ៊ីរ៉ង់ ឲ្យដឹងថា សមយុទ្ធនេះ ធ្វើឡើង ក្នុងគោលបំណង គឺ ដើម្បីពង្រឹងសន្តិសុខដែនសមុទ្រ និងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ រវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរ តែ មិនបានបញ្ជាក់ អំពីរយៈពេល នៃ ការធ្វើសមយុទ្ធ នោះទេ។ សមយុទ្ធនេះ ធ្វើឡើង ចំពេលដែល នាវាខ្នាតយក្សរបស់អាមេរិក USS Abraham Lincoln អមដោយនាវាពិឃាត ចំនួន ៣…
-

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បើកសមាជបក្សលើកទី៩ ជាផ្លូវការ និងសាទរសមិទ្ធផលសេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃសុក្រ (២០ កុម្ភៈ) នេះ បានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបានថ្លែងបើកសមាជបក្សលើកទី៩ ដ៏សំខាន់របស់ទីក្រុងព្យុងយ៉ាងថា ប្រទេសរបស់លោក បានយកឈ្នះលើវិបត្តិសេដ្ឋកិច្ច និងសម្រេចបានគោលដៅសេដ្ឋកិច្ចសំខាន់ៗក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ។ សមាជបក្ស ដែលបានបើកកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ គឺជាព្រឹត្តិការណ៍នយោបាយដ៏ធំបំផុតរបស់កូរ៉េខាងជើង ដែលប្រារព្ធឡើងជារៀងរាល់ ៥ឆ្នាំម្តង ដើម្បីពិនិត្យមើលឡើងវិញនូវការអនុវត្តការងារ កំណត់គោលដៅគោលនយោបាយថ្មី និងដែលអាចនាំមកនូវការផ្លាស់ប្តូរតួនាទីថ្នាក់ដឹកនាំ ក្រោមការដឹកនាំរបស់មេបញ្ជាការកំពូល គីម ជុងអ៊ុន។ ក្នុងសុន្ទរកថាបើកកិច្ចប្រជុំ លោក គីម បាននិយាយថា កូរ៉េខាងជើង សម្រេចបាន «សមិទ្ធផលសំខាន់ៗ» ក្នុងពេល ៥ឆ្នាំកន្លងមកនេះ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ការពារជាតិ វប្បធម៌ និងការទូត ដោយបានបង្កើនការពឹងផ្អែកលើខ្លួនឯង។ លោកបន្តថា សម្រាប់ពិភពលោកខាងក្រៅ កូរ៉េខាងជើងបាននាំមកនូវ «ការផ្លាស់ប្តូរដ៏ធំ» មួយនៅក្នុងទំនាក់ទំនងជាមួយប្រទេសដទៃទៀត និងទិដ្ឋភាពភូមិសាស្ត្រនយោបាយសកល។ លោក គីម មិនបានលើកឡើងចំៗអំពីទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ឬប្រទេសជិតខាងកូរ៉េខាងត្បូង នៅក្នុងសុន្ទរកថានោះទេ ហើយក៏មិនបានលើកពីកិច្ចប្រឹងប្រែងរបស់កូររ៉េខាងជើង…
-

លោក ត្រំា ៖ អាមេរិកផ្តល់១០ពាន់លានដុល្លារដល់ក្រុមប្រឹក្សាសន្តិភាព
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងថា អាមេរិកនឹងផ្តល់ប្រាក់ ១០ពាន់លានដុល្លារ ដល់ក្រុមប្រឹក្សាសន្តិភាព ដែលទើបត្រូវបានបង្កើតថ្មី។ មេដឹកនាំរូបនេះ បានប្រកាសដូច្នេះ អំឡុងពិធីបើកសម្ពោធជាផ្លូវការ នូវក្រុមប្រឹក្សាសន្តិភាព ជាផ្លូវការ កាលពីថ្ងៃព្រសហ្បតិ៍។ លោក ដូណាល់ ត្រាំ បានប្រកាសថា «ខ្ញុំចង់ប្រាប់អ្នកឱ្យដឹងថា សហរដ្ឋអាមេរិកនឹងផ្តល់វិភាគទាន ចំនួន ១០ ពាន់លានដុល្លារ ដល់ក្រុមប្រឹក្សាសន្តិភាព»។ លោកបន្តថា «ក្រុមប្រឹក្សាសន្តិភាព កំពុងបង្ហាញពីរបៀប ដែលអនាគតកាន់តែប្រសើរឡើង អាចត្រូវបានស្ថាបនា ចាប់ផ្តើម នៅទីនេះ នៅក្នុងបន្ទប់នេះ»។ គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិភាព មានគោលដៅ កសាងតំបន់ហ្គាហ្សាឡើងវិញ បន្ទាប់ពីត្រូវបានកម្ទេច ឲ្យទៅជាគំនរបាក់បែក ដោយសារភ្លើងសង្គ្រាម ពីរឆ្នាំ រវាងក្រុមប្រដាប់អាវុធហាម៉ាស់ និង អ៊ីស្រាអែល។ យ៉ាងណា លោក ដូណាល់ ត្រាំ ដែលជាប្រធានស្ថាប័ន មួយនេះ ចង់ពង្រីកវិសាលភាពរបស់ស្ថាប័នថ្មីមួយនេះ បន្ថែមទៀត ក្នុងការដោះស្ដាយជម្លោះ…
-

លោក Netanyahu ព្រមានសងសឹកចាស់ដៃ បើ អ៊ីរ៉ង់ហ៊ានវាយប្រហារអ៊ីស្រាអែល
ហ៊្សេរុយសាឡិម ៖ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Netanyahu បានព្រមានថា នឹងសងសឹកយ៉ាងចាស់ដៃ បើ អ៊ីរ៉ង់ ហ៊ានវាយប្រហារ មកលើប្រទេសរបស់លោក ក្នុងករណី អាចមានប្រតិបត្តិការយោធា របស់អាមេរិក ទៅលើសាធារណរដ្ឋមួយនេះ កើតឡើង។ ក្នុងសុន្ទរកថា តាមទូរទស្សន៍ អំឡុងពិធីយោធាមួយ កាលពីថ្ងៃព្រហស្បតិ៍, លោក Benjamin Netanyahu រៀបរាប់ថា «ប្រសិនបើពួក ayatollah ធ្វើខុស ហើយវាយប្រហារ មកលើយើង នោះពួកគេនឹងទទួលបានការឆ្លើយតប ដែលពួកគេ នឹកស្មានមិនដល់»។ ការព្រមាននេះ ធ្វើឡើង ក្រោយពេលមានរបាយការណ៍ មិនផ្លូវការ ដែលថា អាមេរិក អាចវាយប្រហារអ៊ីរ៉ង់ ចុងសប្តាហ៍នេះ។ ប៉ុន្តែ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានប្រកាស ក្នុងពិធីសម្ពោធក្រុមប្រឹក្សាសន្តិភាព កាលពីថ្ងៃព្រហស្បតិ៍ថា ទុកពេលឲ្យ អ៊ីរ៉ង់ ប្រមាណជាង១០ថ្ងៃទៀត ដើម្បីសម្រេចឲ្យបាននូវ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ រដ្ឋមន្ត្រីការបរទេសអាមេរិក…
-

ជប៉ុនផ្តល់ជំនួយសម្ភារបរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ សម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោតដល់ គ.ជ.ប
ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និង ឯកឧត្ដម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់ ទទួលផ្លូវការនូវជំនួយសម្ភារ បរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (SERVERS) ដែលជាជំនួយរបស់ប្រទេសជប៉ុន នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការ គ.ជ.ប៕& ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍ថា ជំនួយរបស់ជប៉ុនបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ សាមគ្គីភាពអន្តរជាតិ និងការរួមចំណែកដ៏មានអត្ថន័យសំដៅលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលជាមូលដ្ឋាន គ្រឹះក្នុងការធានាស្ថិរភាពនយោបាយ សង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន នៅព្រះរាជាណាចក្រកម្ពុជា។ ជំនួយរបស់ប្រទេសជប៉ុនសម្រាប់ការផ្លាស់ប្តូរសម្ភារ បរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ ជាថ្មីនាពេលនេះ គឺមានកម្រិតបច្ចេកទេសខ្ពស់ជាងមុន ទំនើបជាងមុន ជាបច្ចេកវិទ្យាចុងក្រោយ មានទំហំ ផ្ទុកធំ ល្បឿន និងប្រព័ន្ធប្រតិបត្តិការ Database ប្រព័ន្ធសុវត្ថិភាពជំនាន់ចុងក្រោយ ព្រោះវាពិតជាមានសារៈសំខាន់ណាស់ និងទាន់ពេលវេលាដែល គ.ជ.ប កំពុងត្រៀមលក្ខណៈឆ្ពោះទៅរៀបចំការបោះឆ្នោតសកលនាឆ្នាំ២០២៧…
-

ប្រទេសធំៗនៅអឺរ៉ុបចំនួន ៦ ប្រកៀកស្មាគ្នាផលិតយន្តហោះដ្រូនអត្តឃាតតម្លៃទាប តែសមត្ថភាពខ្លាំង
ព្រុចសែល ៖ ប្រទេសធំៗនៅអឺរ៉ុបចំនួន ៦ រួមមាន អាល្លឺម៉ង់ បារាំង ចក្រភពអង់គ្លេស អ៊ីតាលី ប៉ូឡូញ និងស៊ុយអែត បានប្រកាសពីគំនិតផ្តួចផ្តើមរួមគ្នាមួយ ដើម្បីអភិវឌ្ឍយន្តហោះដ្រូនអត្តឃាតដែលមានតម្លៃទាប ប៉ុន្តែមានសមត្ថភាពខ្លាំង ។ គំនិតផ្ដួចផ្ដើមផលិតដ្រូនថ្មីនេះមានឈ្មោះថា វិធីសាស្រ្តវាយប្រហាររយៈចម្ងាយឆ្ងាយរបស់អឺរ៉ុប ហៅកាត់ ELSA មានគោលបំណងអភិវឌ្ឍឧបករណ៍យោធាវាយប្រហារតាមផ្លូវអាកាស ប្រឆាំងនឹងទីតាំងរបស់សត្រូវ ។ បើតាមសារព័ត៌មាន interesting engineering, យន្តហោះដ្រូនអត្តឃាតដែលប្រទេសអឺរ៉ុបទាំង ៦ ចង់ផលិតនោះមានឈ្មោះថា “Kamikaze” ។ វាមានតម្លៃជាង ១១ ម៉ឺនដុល្លារក្នុងមួយគ្រឿង និងអាចហោះហើរក្នុងចម្ងាយជាង ៥០០ គីឡូម៉ែត្រ ។ ប្រភពដដែលបញ្ជាក់ថា យន្តហោះដ្រូន Kamikaze រំពឹងនឹងអាចបំពាក់ក្បាលគ្រាប់ទម្ងន់ ៥០ គីឡូក្រាម និងមានទំហំ ១៥៥ មីលីម៉ែត្រ ។ ចំណែកប្រតិបត្តិការស្នូលនៃយន្តហោះដ្រូនអត្តឃាត “kamikaze” នេះ គឺការវាយលុកបំផ្លាញប្រព័ន្ធការពារដែនអាកាសរបស់សត្រូវ ទីតាំងផ្ទុកគ្រឿងសព្វាវុធ និងគោលដៅយុទ្ធសាស្រ្តដ៏សំខាន់ផ្សេងៗទៀត ។ ក្រៅពីផលិតយន្តហោះដ្រូនអត្តឃាត…
-

រដ្ឋធានីហ្សាកាតារបស់ ឥណ្ឌូណេស៊ី ប្រឈមវិបត្តិកាកសំណល់ធ្ងន់ធ្ងរ
ហ្សាការតា ៖ រដ្ឋធានីហ្សាការតារបស់ប្រទេសឥណ្ឌូណេស៊ីកំពុងប្រឈមនឹងវិបត្តិកាកសំណល់ធ្ងន់ធ្ងរ ដោយសារតែទីតាំងចាក់សំរាមនៅក្នុងទីក្រុងដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ពិភពលោកមួយនេះ ពោរពេញទៅដោយសំរាមលើសទម្ងន់កំណត់ ។ បើតាមសារព័ត៌មាន The Star, រដ្ឋធានីហ្សាការតា និងទីក្រុងរណបរបស់ខ្លួន ដែលមានប្រជាជនចំនួន ៤២ លាននាក់កំពុងរស់នៅ ផលិតកាកសំណល់ដល់ទៅ ១៤,០០០ តោនក្នុងមួយថ្ងៃ ។ បរិមាណកាកសំណល់ដ៏ច្រើនសម្បើមនេះ កំពុងដាក់សម្ពាធកាន់តែខ្លាំងឡើងលើទីលានចាក់សំរាមចំនួន ៨ កន្លែង ដែលបម្រើជាទីតាំងស្តុកទុកសំរាមក្នុងតំបន់ ។ អ្នកជំនាញនិយាយថា មូលហេតុនៅពីក្រោយវិបត្តិនេះ ទំនងជាដោយសារតែកំណើនប្រជាជន និងប្រាក់ចំណូលរបស់ប្រជាជន ។ បញ្ហានេះនាំឲ្យការប្រើប្រាស់ទំនិញកាន់តែខ្ពស់ និងកង្វះទីតាំងចាក់សំរាម ជាពិសេសគឺមិនមានការអនុវត្តច្បាប់ស្តីពីការបោះចោលសំរាម ។ ពាក់ព័ន្ធនឹងបញ្ហាសំរាមនេះដែរ ពោលកាលពីឆ្នាំ ២០០៥ មានមនុស្សចំនួន ១៤៣ នាក់បានស្លាប់ ដោយសារគំនរសំរាមរលំសង្កត់ពីលើ នៅឯទីលានចាក់សំរាមមួយកន្លែងនៅទីក្រុង Cimahi ខេត្ត East Java ។ លោកប្រធានាធិបតីឥណ្ឌូណេស៊ី Prabowo Subianto ព្រមានថា ទីលានចាក់សំរាមស្ទើរតែទាំងអស់របស់ប្រទេសនឹងពេញ ឬលើសទម្ងន់កំណត់នៅឆ្នាំ ២០២៨ ។ ជាមួយគ្នានេះ…