Category: ព័ត៌មានជាតិ
-

ក្រសួងវប្បធម៌ ផ្តល់ឱកាសសម្រាប់យុវជន សិក្សាវគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៤
នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយ Cambodia Film Commission និងCINÉ HUB រៀបចំវគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៤ ក្នុងគោលបំណងរួមចំណែកបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពយុវជន ដែលបានចំណាប់អារម្មណ៍ស្រលាញ់ ចូលរួមចំណែកក្នុងវិស័យភាពយន្តកម្ពុជា។ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានថ្លែងប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះថា តាមរយៈការបណ្តុះបណ្តាលជំនាញនេះ យើងមានធនធានយុវជនថ្មីៗ ដែលបានបោះជំហានចូលក្នុងវិស័យភាពយន្តកម្ពុជា។ ថ្វីត្បិតថាការបណ្តុះបណ្តាលមានរយៈពេលខ្លី ក៏ប៉ុន្តែវាជាការរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការជំរុញបណ្តុះគំនិត គិតស្រលាញ់របស់យុវជន ពិសេសផ្តល់ឱកាសជាលក្ខណៈបច្ចេកទេសភាព ហើយបោះជំហានចូលក្នុងការផលិតភាពយន្តទាំងខ្នាតខ្លី និងខ្នាតវែង នាពេលខាងមុខ។ លោក ប៉ុក បូរក្ស បញ្ជាក់ថា «នេះជាឆ្នាំទី៧ ដែលយើងរៀបចំធ្វើវគ្គបណ្តុះបណ្ដាលភាពយន្តខ្លីកម្ពុជា២០២៤ (Cambodia Film Lab 2024) ហើយជារៀងរាល់ឆ្នាំយើងមានការដាក់ពាក្យចូលរួមច្រើន ឆ្នាំទៅម៉ិញមានរហូតដល់ទៅជាង២០០នាក់ ប៉ុន្តែយើងជ្រើសរើស(Select) យកតែ៣០នាក់ ព្រោះយើងដឹងហើយថា នៅពេលដែលយើងរៀន យើងមិនអាច Cover ទៅលើមនុស្សទាំងអស់គ្នាបាននោះទេ។ ដោយទី១ ទាក់ទងទៅនឹងទំហំលទ្ធភាព…
-

សម្ដេចធិបតី៖ កម្ពុជាជាគោលដៅវិនិយោគដ៏ទាក់ទាញបំផុត នៅក្នុងតំបន់អាស៊ាន
ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី នៅប្រទេសសិង្ហបុរី នាព្រឹកថ្ងៃទី១៩ ខែមិថុនានេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ទៅកាន់បណ្ដាធុរជន និងវិនិយោគិននានានៅប្រទេសសិង្ហបុរីថា ប្រទេសកម្ពុជា បានឈររឹងមាំជាគោលដៅវិនិយោគដ៏ទាក់ទាញបំផុតនៅក្នុងតំបន់អាស៊ាន ជាមួយនឹងសន្ដិភាព និងស្ថេរភាពសដ្ឋកិច្ចសម្រាប់វិនិយោគិននានា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តក្នុងការកសាងបរិយាកាសអំណោយផលដល់ភាពជោគជ័យនៃការវិនិយោគដែលបង្កើតឡើងថ្មីលើគ្រប់វិស័យនៅកម្ពុជា។ ចំពោះការជំរុញបរិយាកាសវិនិយោគនេះ រាជរដ្ឋាភិបាលបាននឹងកំពុងនុវត្តការកែទម្រង់ស៊ីជម្រៅសម្រួលបទបញ្ញត្តិ និងនីតិវិធីក្នុងការបង្កើតអាជីវកម្ម និងផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារដល់វិនិយោគិនថ្មីថែមទៀត។ សម្ដេចធិបតីបញ្ជាក់ថា ច្បាប់ថ្មីស្ដីពីការវិនិយោគនៅកម្ពុជា បានផ្ដល់ការលើកទឹកចិត្ត និងអនុគ្រោះផ្នែកពន្ធដាររហូតដល់ ១៥ ឆ្នាំ សម្រាប់វិស័យអាទិភាពជាច្រើន រួមជាមួយនឹងការធានា និងការការពារលើការវិនិយោគនានានៅកម្ពុជាដោយមិនមានការរើងអើងរវាងវិនិយោគិនក្នុងស្រុក និងបរទេស។ បើតាមប្រសាសន៍សម្ដេចធិបតី នាយករដ្ឋមន្រ្ដី សិង្ហបុរី បានក្លាយជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ជាមួយនឹងការផ្លាស់ប្ដូរទំនិញ និងសេវាកម្មប្រកបដោយជវភាព។ ពាក់ព័ន្ធនឹងការវិនិយោគក្នុងឆ្នាំ ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) បានអនុវត្តគម្រោងវិនិយោគចំនួន ២៦៨ គម្រោង ក្នុងទំហំទឹកប្រាក់ជិត ៤,៩ ពាន់លានដុល្លារអាមេរិក ហើយក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២៤…
-

-

-

-

-

អូស្ត្រាលី និងកម្ពុជាធ្វើការរួមគ្នាដើម្បីកាត់បន្ថយការចំណាយ ព្រមទាំងជំរុញការប្រកួតប្រជែងក្នុងវិស័យកសិកម្ម
ភ្នំពេញ ៖ នៅថ្ងៃទី ១៤ មិថុនា ២០២៤នេះ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាបានលើកឡើងថាគ្រឿងបន្លាស់ម៉ាស៊ីនកសិកម្ម មានសារៈសំខាន់ ប៉ុន្តែវាមានតម្លៃថ្លៃ មានតម្លៃប្រហែលជា ៨០% នៃថ្លៃថែទាំគ្រឿងយន្តកសិកម្មនៅកម្ពុជា។ ទោះបីជាគ្រឿងចក្រកសិកម្មត្រូវបានលើកលែងពន្ធក្នុងប្រទេសកម្ពុជា ប៉ុន្តែគ្រឿងបន្លាស់នៅតែជាប់ពន្ធដដែល។ កត្តានេះធ្វើឱ្យកើនឡើងយ៉ាងខ្លាំងនូវចំណាយរបស់កសិករទៅលើថ្លៃថែទាំ ក៏ដូចជារាំងស្ទះដល់ការប្រើប្រាស់បច្ចេកវិទ្យាក, សិ,កម្ម។ កម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) របស់អូស្ត្រាលី ក្នុងកិច្ចសហការគ្នាជាមួយ អង្គការស្វីសខន់ថាក់ (Swisscontact Cambodia) កំពុងធ្វើការជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីកំណត់គ្រឿងបន្លាស់ និងឧបករណ៍កសិកម្មសំខាន់ៗ ដែលត្រូវលើកលែងពន្ធ។ ក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីបច្ចេកទេស កាលពីថ្ងៃទី៣០ ខែឧសភាកន្លងទៅ ដោយមានតំណាងមកពីខាងស្ថាប័នរាជរដ្ឋាភិបាល សង្គមស៊ីវិល និងក្រុមហ៊ុននានាដែលនាំចូលគ្រឿងយន្តកសិកម្មបានផ្តល់មតិកែលម្អលើដំណើរការនេះ។ គំនិតផ្តួចផ្តើមនេះ អាចធ្វើឱ្យតម្លៃនៃការថែទាំគ្រឿងយន្តកសិកម្ម ថយចុះប្រមាណពី ២០ភាគរយ ទៅ ៣០ភាគរយ សម្រាប់កសិករ និងអ្នកផ្តល់សេវាកសិកម្ម ដែលជួយឱ្យគ្រឿងយន្តកសិកម្មកាន់តែមានតម្លៃសមរម្យ ព្រមទាំងជំរុញការប្រកួតប្រជែងក្នុងវិស័យកសិកម្មរបស់កម្ពុជា។ អូស្ត្រាលីរីករាយក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយនូវបញ្ហាទាំងនេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី
-

-

-
