Category: ព័ត៌មានជាតិ​

  • អ៊ីរ៉ង់ ថា អឺរ៉ុបសំងំសុខ មិនខ្វល់ការប្រឹងប្រែងចរចាបញ្ហានុយក្លេអ៊ែររបស់ខ្លួនជាមួយ អាមេរិក

    អ៊ីរ៉ង់ ថា អឺរ៉ុបសំងំសុខ មិនខ្វល់ការប្រឹងប្រែងចរចាបញ្ហានុយក្លេអ៊ែររបស់ខ្លួនជាមួយ អាមេរិក

    តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានប្រកាសរិះគន់ចំៗទៅលើអឺរ៉ុបថា កំពុងសំងំសុខមិនខ្វាយខ្វល់ពីការប្រឹងប្រែងរបស់ខ្លួន ជាមួយនឹងអាមេរិក ដែលកំពុងចរចាស្វែងរកដំណោះស្រាយជុំវិញបញ្ហានុយក្លេអ៊ែរ ។ តាមរយៈសំណេរ នៅលើបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យ, លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រៀបរាប់ថា ប្លុកអឺរ៉ុបកំពុងខ្វិន និងមិនឈឺឆ្អាលក្នុងការស្តារកិច្ចចរចានុយក្លេអ៊ែររវាងអ៊ីរ៉ង់ជាមួយសហរដ្ឋអាមេរិក។ ជាមួយគ្នានេះ លោក Araghchi ក៏បានឆ្លៀតចំអកដល់សន្និសីទសន្តិសុខទីក្រុង Munich ថាជាការសម្តែងសៀក ខណៈដែលមន្ត្រីអ៊ីរ៉ង់មិនត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំសន្តិសុខប្រចាំឆ្នាំនៅប្រទេស អាល្លឺម៉ង់ មួយនេះនោះឡើយ ។ ការរិះគន់ធ្ងន់ៗនេះធ្វើឡើង ចំពេលដែលលោក Araghchi បានដឹកនាំគណប្រតិភូអឺរ៉ង់ទៅប្រទេសស្វីស ដើម្បីបើកការចរចាជុំទី ២ ជាមួយអាមេរិក បន្ទាប់ពីមានលទ្ធផលល្អក្នុងការចរចាជុំទី ១ លើទឹកដីប្រទេសអូម៉ង់កាលពីសប្ដាហ៍មុន ។ បើតាមសារព័ត៌មាន Al jazeera, មហាអំណាចអឺរ៉ុប ៣ ប្រទេសដែលរួមមាន បារាំង, ចក្រភពអង់គ្លេស និងអាល្លឺមង់ គឺជាតួអង្គសំខាន់នៅក្នុងកិច្ចចរចានុយក្លេអ៊ែរជុំដំបូងរវាងអាមេរិក និងអ៊ីរ៉ង់ ។ ប៉ុន្តែដំណើរការនោះ បានដើរដល់ផ្លូវទាល់ ដោយសារតែលក្ខខណ្ឌកំណត់វិសាលភាពនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម ។…

  • បារាំង រំពឹងលក់យន្តហោះចម្បាំងឲ្យឥណ្ឌា ជាង១០០គ្រឿង អំឡុងទស្សនកិច្ច របស់លោក Macron

    បារាំង រំពឹងលក់យន្តហោះចម្បាំងឲ្យឥណ្ឌា ជាង១០០គ្រឿង អំឡុងទស្សនកិច្ច របស់លោក Macron

    ញូវ ដែល្លី ៖ បារាំង រំពឹងថា នឹងលក់យន្តហោះចម្បាំង Dassault Rafale ឲ្យឥណ្ឌា បានជាង១០០គ្រឿង អំឡុងទស្សនកិច្ច របស់លោកប្រធានាធិបតី Emmanuel Macron នៅទីក្រុង ញូវ ដែល្លី ដែលចាប់ផ្តើម នៅថ្ងៃអង្គារនេះ។ ការសម្លឹងឃើញដូច្នេះ កើតមានឡើង ស្របពេលដែល ទីក្រុង ញូវ ដែលី បានបញ្ជាក់ថា ខ្លួនមានបំណង បញ្ជាទិញយន្តហោះប្រភេទនេះ ក្នុងចំនួនដ៏ច្រើន ស្របពេលដែល ឥណ្ឌា សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំជាប្រវត្ថិសាស្ត្រ ជាមួយអឺរ៉ុប ក្នុងខែមករា។ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិឥណ្ឌា បានបញ្ជាក់ កាលពីសប្តាហ៍មុនថា ពិតជាត្រូវទិញយន្តហោះចម្បាំង ទាំងនេះមែន ប៉ុន្តែ មិនបានបញ្ជាក់ចំនួនពិតប្រាកដ។ យ៉ាងណា ប្រភពព័ត៌មាននានា បានឲ្យដឹងថា ទំនងជាមាន ចំនួន ១១៤គ្រឿង ក្នុងតម្លៃ ៣៥ពាន់លានដុល្លារអាមេរិក។ បើតាម Barrons, ទស្សនកិច្ច របស់លោក Emmanuel Macron…

  • អ៊ីស្រាអែល ដាក់ឱសានវាទ ២ ខែ ឲ្យ ក្រុមហាម៉ាស រំសាយអាវុធ

    អ៊ីស្រាអែល ដាក់ឱសានវាទ ២ ខែ ឲ្យ ក្រុមហាម៉ាស រំសាយអាវុធ

    ហ៊្សេរុយសាឡឹម ៖ ប្រទេសអ៊ីស្រាអែលនឹងដាក់ឱសានវាទរយៈពេល ៦០ថ្ងៃ បង្ខំឱ្យក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស រំសាយអាវុធទាំងស្រុង បើមិនដូច្នោះទេ យោធាអ៊ីស្រាអែលនឹងវិលត្រឡប់ទៅធ្វើសង្គ្រាមនៅតំបន់ហ្គាហ្សាវិញ ។ លោក Yossi Fuchs ជាប្រធានទទួលបន្ទុកគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល បានធ្វើសេចក្តីថ្លែងការណ៍បែបនេះ មួយថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បានអះអាងថា ក្រុមភេរវករត្រូវតែបោះបង់ចោលអាវុធតូចៗ រួមទាំងកាំភ្លើង AK-47 ជាផ្នែកមួយនៃដំណើរការរំសាយអាវុធ ។ ទីប្រឹក្សាជាន់ខ្ពស់របស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះ បានសង្កត់ធ្ងន់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឱ្យអ៊ីស្រាអែលទុកពេល ៦០ថ្ងៃ ដើម្បីឱ្យក្រុមហាម៉ាស់រំសាយអាវុធ ហើយអ៊ីស្រាអែលយល់អនុវត្តតាម ។ លោកថា ក្នុងអំឡុងពេលនោះ ក្រុមហាម៉ាស នឹងត្រូវបោះបង់ចោលអាវុធទាំងអស់របស់ខ្លួន រួមទាំងកាំភ្លើងវែងផងដែរ ដោយអះអាងថា អ៊ីស្រាអែល នឹងរឹបអូសយកកាំភ្លើង AK-47 របស់ក្រុមភេរវករនេះទាំងស្រុង ។ ឱសានវាទរបស់អ៊ីស្រាអែល ធ្វើឡើងមុនពេលក្រុមប្រឹក្សាសន្តិភាពដឹកនាំដោយលោកប្រធានាធិបតី ត្រាំ នឹងបើកកិច្ចប្រជុំជាលើកដំបូងនៅថ្ងៃទី១៩ ខែកុម្ភៈ ។ លោក ត្រាំ ថា សមាជិកសន្យាផ្តល់ជំនួយ…

  • អ៊ីរ៉ង់ លើកពីលទ្ធភាពនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអាមេរិក មុនពេលកិច្ចចរចាជុំថ្មីនៅសប្ដាហ៍នេះ

    អ៊ីរ៉ង់ លើកពីលទ្ធភាពនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអាមេរិក មុនពេលកិច្ចចរចាជុំថ្មីនៅសប្ដាហ៍នេះ

    ទីភ្នាក់ងារសារព័ត៌មាន Fars របសអ៊ីរ៉ង់ បានរាយការណ៍ថា អ្នកការទូតជាន់ខ្ពស់របស់អ៊ីរ៉ង់ លោក Hamid Ghanbari បាននិយាយកាលពីថ្ងៃអាទិត្យ (១៥ កុម្ភៈ) ថា អ៊ីរ៉ង់កំពុងតែស្វះស្វែងរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអាមេរិក ដែលផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចសម្រាប់ភាគីទាំងពីរ និងបង្ហើបពីលទ្ធភាពនៃកិច្ចព្រមព្រៀងលើថាមពល រ៉ែ និងយន្តហោះផងដែរ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនការចរចាជុំទីពីររវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន គ្រោងធ្វើឡើងនៅសប្ដាហ៍នេះ។ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ប្រភពបានប្រាប់សារព័ត៌មានរ៉យទ័រថា គណៈប្រតិភូទីក្រុងវ៉ាស៊ីនតោន រួមទាំងប្រេសិតជាន់ខ្ពស់អាមេរិក គឺលោក Steve Witkoff និងលោក Jared Kushner នឹងជួបក្រុមមន្រ្តីអ៊ីរ៉ង់ នៅទីក្រុងហ្សឺណែវ នាថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ស្អែកនេះ ហើយក្រោយមក មន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់ក៏បានបញ្ជាក់ជាផ្លូវការពីផែនការនៃជំនួបមួយនេះ។ អ៊ីរ៉ង់និងអាមេរិក បានបន្តកិច្ចចរចាឡើងវិញនៅដើមខែកុម្ភៈនេះ ដើម្បីដោះស្រាយជម្លោះអស់ជាច្រើនទសវត្សរ៍របស់ពួកគេលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងបញ្ចៀសការប្រឈមមុខដាក់គ្នាខាងយោធាជាថ្មី។ មន្ត្រីអាមេរិកបានប្រាប់រ៉យទ័រថា ទីក្រុងវ៉ាស៊ីនតោនបានបញ្ជូននាវាផ្ទុកយន្តហោះគ្រឿងទីពីរទៅកាន់តំបន់មជ្ឈិមបូព៌ា ហើយកំពុងត្រៀមលក្ខណៈសម្រាប់លទ្ធភាពនៃយុទ្ធនាការយោធាជាបន្តបន្ទាប់ ប្រសិនបើកិច្ចចរចាមិនទទួលបានជោគជ័យ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា លោកប្រធានាធិបតី Donald Trump បញ្ជាក់ច្បាស់ហើយថា…

  • អូស្ត្រាលីចាយជិត ៣ ពាន់លានដុល្លារ ជំរុញផលិតកម្មនាវាមុជទឹកនុយក្លេអ៊ែរ

    អូស្ត្រាលីចាយជិត ៣ ពាន់លានដុល្លារ ជំរុញផលិតកម្មនាវាមុជទឹកនុយក្លេអ៊ែរ

    ស៊ីដនី ៖ ប្រទេសអូស្ត្រាលីគ្រោងចំណាយលុយដល់ទៅ ២,៧៦ពាន់លានដុល្លារ សាងសង់រោងចក្រថ្មីមួយ ដើម្បីជំរុញការផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ស្ថិតក្រោមសន្ធិសញ្ញាសន្តិសុខត្រីភាគី ហៅកាត់ AUKUS ជាមួយសហរដ្ឋអាមេរិក និងអង់គ្លេស ។ បើតាមសារព័ត៌មាន The Star ចេញផ្សាយថ្ងៃអាទិត្យ, នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយថា ការវិនិយោគនេះ នឹងចំណាយទៅលើការសាងសង់រោងចក្រផលិតនាវាថ្មីនៅតំបន់ Osborne ដែលជាតំបន់ជាយក្រុង Adelaide ក្នុងរដ្ឋ South Australia ។ បើតាមលោកនាយករដ្ឋមន្រ្តី Albanese, ការវិនិយោគលើរោងចក្រថ្មីនេះ មានសារៈសំខាន់ខ្លាំង ក្នុងការដឹកជញ្ជូនទាំងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងនាវាបំពាក់ដោយអាវុធធម្មតារបស់អូស្ត្រាលី ។ សន្ធិសញ្ញា AUKUS មានគោលបំណងបំពាក់នាវាមុជទឹកទំនើបៗដល់ប្រទេសអូស្រ្តាលី ក្រោមជំនួយបច្ចេកវិទ្យាពីសហរដ្ឋអាមេរិក ។ នាវាមុជទឹកទាំងនេះ នឹងចាប់ផ្តើមចែកចាយនៅឆ្នាំ ២០៣២ ។ នាវាមុជទឹកនុយក្លេអ៊ែរ គឺជាយុទ្ធសាស្រ្តស្នូលរបស់អូស្រ្តាលី ក្នុងការកែលម្អសមត្ថភាពវាយប្រហារចម្ងាយឆ្ងាយរបស់ខ្លួន នៅតំបន់ប៉ាស៊ីហ្វិក ជាពិសេសប្រឆាំងនឹងប្រទេសចិន ។ តាមរយៈកិច្ចព្រមព្រៀងផលិតនាវាមុជទឹកទំនើបៗ អូស្រ្តាលីអាចនឹងចំណាយលុយរហូតដល់ ២៣៥ពាន់លានដុល្លារ…

  • លោក Netanyahu ថា អ៊ីរ៉ង់ត្រូវតែយកអ៊ុយរ៉ាញ៉ូមចម្រាញ់ ចេញពីប្រទេសឲ្យអស់

    លោក Netanyahu ថា អ៊ីរ៉ង់ត្រូវតែយកអ៊ុយរ៉ាញ៉ូមចម្រាញ់ ចេញពីប្រទេសឲ្យអស់

    ហ្ស៊េរុយសាឡិម ៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី អ៊ីស្រាអែល បាននិយាយ កាលពីថ្ងៃអាទិត្យ ថា អ៊ុយរ៉ាញ៉ូមដែលចម្រាញ់បានទាំងអស់ ត្រូវតែបញ្ជូនចេញពីប្រទេសអ៊ីរ៉ង់។ ការអត្ថាធិប្បាយរបស់លោក បានកើតឡើង ចំថ្ងៃតែមួយដែលរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានធ្វើដំណើរ ទៅកាន់ប្រទេសស្វីស ចូលរួមជុំទីពីរ នៃកិច្ចចរចានុយក្លេអ៊ែរ ជាថ្មី ជាមួយសហរដ្ឋអាមេរិក។ អំឡុងសុន្ទរកថា នៅក្រុងហ្ស៊េរុយសាឡឹម កាលពីថ្ងៃទី១៥ ខែកុម្ភៈ, លោក Netanyahu លើកឡើងថា កិច្ចព្រមព្រៀងណាមួយ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវតែពាក់ព័ន្ធនឹងការដកចេញនូវសារធាតុអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់បាន ចេញពីប្រទេសអ៊ីរ៉ង់ ក៏ដូចជា ដកសមត្ថភាព របស់ទីក្រុងតេអេរ៉ង់ ក្នុងការបង្កើន បន្ថែមទៀត។ លោក Netanyahu បានរៀបរាប់ថា «ទីមួយ គឺថា សម្ភារៈដែលសម្បូរបែបទាំងអស់ ត្រូវចាកចេញពីប្រទេសអ៊ីរ៉ង់…ទីពីរ អ៊ីរ៉ង់ មិនគួរមានសមត្ថភាពលើកកម្ពស់ ហើយ រុះរើគ្រឿងបរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធ ដែលអាចឱ្យប្រទេសនេះបង្កើន…

  • លោក Zelensky ថា លោក Putin ជាទាសករនៃសង្គ្រាម

    លោក Zelensky ថា លោក Putin ជាទាសករនៃសង្គ្រាម

    ប៊ែរឡាំង ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបរិហារ មេដឹកនាំរុស្ស៊ី លោក Vladimir Putin ថា ជា ទាសករនៃសង្គ្រាម នៅក្នុងសុន្ទរកថា ទៅកាន់សន្និសិទសន្តិសុខទីក្រុង Munich នៅប្រទេសអាល្លឺម៉ង់ ។ មេដឹកនាំរូបនេះ បានផ្សារភ្ជាប់ពីការហៅដូច្នេះ ជាមួយនឹងការវាយប្រហាររបស់រុស្ស៊ី នាពេលថ្មីៗនេះ ដែលបានធ្វើឱ្យខូចខាត ដល់រោងចក្រថាមពលទាំងអស់ នៅក្នុងប្រទេសអ៊ុយក្រែន។ អំឡុងព្រឹត្តិការណ៍ ដែលរៀបចំឡើង កាលពីថ្ងៃសៅរ៍, លោក Zelensky បាននិយាយថា «គាត់ប្រហែលជាមើលឃើញខ្លួនឯងថា ជាអធិរាជ ប៉ុន្តែ តាមពិត គាត់គឺជាទាសករនៃសង្រ្គាម»។ ជាថ្មីម្តងទៀត លោក Zelensky បានអំពាវនាវទៅលោកខាងលិច ឲ្យឆាប់ផ្តល់ប្រព័ន្ធការពារអាកាស ដល់អ៊ុយក្រែន កាន់តែលឿន កាន់តែល្អ។ លោក Zelensky ក៏បានទាក់ទាញភាពស្របគ្នា រវាងការចរចា រវាងរុស្ស៊ី និងអ៊ុយក្រែន នាពេលបច្ចុប្បន្ន ជុំវិញសម្បទានទឹកដី និងកិច្ចព្រមព្រៀង ទីក្រុង…

  • អង់គ្លេស ត្រៀមដាក់ពង្រាយនាវាដឹកយន្តហោះចម្បាំងនៅអាកទិក ឆ្លើយតបការគំរាមកំហែងពី រុស្ស៊ី

    អង់គ្លេស ត្រៀមដាក់ពង្រាយនាវាដឹកយន្តហោះចម្បាំងនៅអាកទិក ឆ្លើយតបការគំរាមកំហែងពី រុស្ស៊ី

    ឡុងដ៍ ៖ ចក្រភពអង់គ្លេសបានប្រកាសពីផែនការដាក់ពង្រាយក្រុមនាវាផ្ទុកយន្តហោះចម្បាំងទៅកាន់តំបន់អាត្លង់ទិកខាងជើងនៅឆ្នាំនេះ ដើម្បីបញ្ចេញសាច់ដុំយោធាដ៏មានឥទ្ធិពល ប្រឆាំងនឹងការគំរាមកំហែងរបស់រុស្ស៊ីនៅតំបន់ប៉ូលអាកទិក ។ ពាក់ព័ន្ធនឹងផែនការនេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានប្រាប់សន្និសីទសន្តិសុខទីក្រុងមុយនិក កាលពីថ្ងៃសៅរ៍ថា ចក្រភពអង់គ្លេសនឹងដាក់ពង្រាយក្រុមនាវាផ្ទុកយន្តហោះចម្បាំងទៅកាន់តំបន់អាត្លង់ទិកខាងជើង និងតំបន់ភាគខាងជើងខ្ពស់នៅឆ្នាំនេះ ។ លោកថា បេសកកម្មនេះ នឹងដឹកនាំដោយនាវាចម្បាំង HMS Prince of Wales ដោយធ្វើប្រតិបត្តិការរួមគ្នាជាមួយសហរដ្ឋអាមេរិក កាណាដា និងសម្ព័ន្ធមិត្តណាតូដទៃទៀត ក្នុងគោលបំណងការពារសន្តិសុខអឺរ៉ុប-អាត្លង់ទិក ។ បើតាមក្រសួងការពារជាតិអង់គ្លេស, ក្រុមនាវាផ្ទុកយន្តហោះចម្បាំងនោះ រួមមាននាវាចម្បាំង យន្តហោះចម្បាំងបំបាំងកាយ F-35 និងឧទ្ធម្ភាគចក្រប្រយុទ្ធជាច្រើនគ្រឿង ដើម្បីចូលរួមប្រតិបត្តិការមានឈ្មោះថា “Operation Firecrest” ។ ក្រសួងបន្ថែមថា បេសកកម្មរួមគ្នារវាងសម្ព័ន្ធមិត្តណាតូនេះទៀតសោត ក៏មានការចូលរួមពីកងទ័ពរាប់ពាន់នាក់ ដែលមកពីកងកម្លាំងជើងគោក ជើងទឹក និងជើងអាកាសផងដែរ ។ គួរបញ្ជាក់ថា ប្រតិបត្តិការ “Operation Firecrest” ធ្វើឡើងបន្ទាប់ពីប្រមុខការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានព្រមានធ្ងន់ៗថា រុស្ស៊ី…

  • អាមេរិក ពន្លះ UN ថា អសមត្ថភាពបញ្ចប់ជម្លោះនានាទូទាំងពិភពលោក

    អាមេរិក ពន្លះ UN ថា អសមត្ថភាពបញ្ចប់ជម្លោះនានាទូទាំងពិភពលោក

    វ៉ាស៊ីនតោន ៖ មុនពេលកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពមកដល់ ប្រមុខការទូតអាមេរិក បានរិះគន់មិនសំចៃមាត់លើអង្គការសហប្រជាជាតិ (UN) ថា ស្ថាប័នមួយនេះ គ្មានចំណែកទាល់តែសោះ ក្នុងការជួយដោះស្រាយជម្លោះនានាទូទាំងពិភពលោក រួមទាំងសង្គ្រាមហ្គាហ្សា ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រាប់សន្និសីទសន្តិសុខទីក្រុងមុយនិក កាលពីថ្ងៃសៅរ៍ថា អង្គការសហប្រជាជាតិស្ទើរតែគ្មានតួនាទី ក្នុងការជួយដោះស្រាយជម្លោះ ដោយលោកបានអំពាវនាវឱ្យស្ថាប័នសកលមួយនេះ ត្រូវតែកែទម្រង់ជាចាំបាច់ ។ ទោះបីជាយ៉ាងណា លោកក៏ទទួលស្គាល់ផងដែរថា អង្គការសហប្រជាជាតិនៅតែជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដើម្បីជួយសង្គ្រោះពិភពលោក ។ ប៉ុន្តែយើងមិនអាចព្រងើយកន្តើយនឹងរឿងនោះបានទៀតទេ ព្រោះសព្វថ្ងៃនេះ បញ្ហាបន្ទាន់បំផុតនៅចំពោះមុខយើង វាមិនមានចម្លើយ ហើយយូអិនស្ទើរតែគ្មានតួនាទីអ្វីទាល់តែសោះ ។ គួរបញ្ជាក់ថា ពាក្យសម្តីដិះដៀលរបស់អាមេរិកទៅលើអង្គការសហប្រជាជាតិ មិនមែនជាលើកទី១ទេ ជាក់ស្តែង ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីខែកញ្ញាឆ្នាំមុន ក៏បានដៀមដាមធ្ងន់ៗផងដែរថា ស្ថាប័នសកលមួយនេះ គ្មានលទ្ធភាពសូម្បីជួយបញ្ចប់សង្គ្រាមណាមួយបានសោះ ។ បន្ថែមពីលើការរិះគន់ លោកប្រធានាធិបតី ត្រាំ ថែមទាំងបានបង្កើតក្រុមប្រឹក្សាសន្តិភាព ដើម្បីដោះស្រាយជម្លោះនានានៅលើទូទាំងពិភពលោក ហើយក្រុមប្រឹក្សានេះ ត្រូវបានគេជឿថា បង្កើតឡើងទំនងជាមានគោលបំណងជំនួសអង្គការសហប្រជាជាតិ…

  • ឥណ្ឌា ចាយជាង ១.១ ពាន់លានដុល្លារ ទិញមីស៊ីលជិត ៣០០គ្រាប់ពី រុស្ស៊ី

    ឥណ្ឌា ចាយជាង ១.១ ពាន់លានដុល្លារ ទិញមីស៊ីលជិត ៣០០គ្រាប់ពី រុស្ស៊ី

    ញូវដែលី ៖ ប្រទេសឥណ្ឌាបានចំណាយលុយដល់ទៅ ១.១ពាន់លានដុល្លារ បញ្ជាទិញមីស៊ីលចំនួន ២៨៨គ្រាប់ សម្រាប់ប្រព័ន្ធការពារដែនអាកាស S-400 ដែលទីក្រុងញូវដែលីបានទិញពីទីក្រុងមូស្គូ ។ បើតាមកាសែត Hindustan Times ចេញផ្សាយថ្ងៃសុក្រ, ក្នុងចំណោមមីស៊ីលទាំង ២៨៨គ្រាប់ ដែលឥណ្ឌាបញ្ជាទិញពីរុស្ស៊ីនេះ ក្នុងនោះរួមមានមីស៊ីលរយៈចម្ងាយជិតចំនួន ១២០គ្រាប់ និងមីស៊ីលរយៈចម្ងាយឆ្ងាយចំនួន ១៦៨គ្រាប់ ហើយការបញ្ជាទិញនេះ នឹងចាប់ផ្តើមដំណើរការយ៉ាងឆាប់រហ័សបំផុត ។ ការបញ្ជាទិញមីស៊ីលនេះដែរ គឺជាផ្នែកនៃកិច្ចព្រមព្រៀងមួយ ដែលត្រូវបានអនុម័ត សម្រាប់កញ្ចប់បញ្ជាទិញគ្រឿងសព្វាវុធការពារជាតិ ដែលមានតម្លៃប្រហែល ៣៩,៧ពាន់លានដុល្លារ ។ ប្រព័ន្ធការពារដែនអាកាស S-400 បានចូលបម្រើវិស័យការពារជាតិរុស្ស៊ីនៅក្នុងឆ្នាំ ២០០៧ ហើយវាជាប្រព័ន្ធការពារមីស៊ីលដែលទំនើបបំផុតមួយ ។ S-400 អាចបាញ់បានក្នុងរយៈចម្ងាយ ៤០០គីឡូម៉ែត្រ និងមានល្បឿនរហូតដល់ ៤,៨គីឡូម៉ែត្រក្នុងមួយវិនាទី ហើយវាអាចបាញ់កម្ទេចរាល់វត្ថុដែលហោះហើរ ទាំងយន្តហោះចម្បាំង និងមីស៊ីល ។ បច្ចុប្បន្ន ប្រទេសឥណ្ឌាមានប្រព័ន្ធការពារដែនអាកាស S-400 ចំនួន ៤គ្រឿង ហើយគ្រោងនឹងបញ្ជាទិញបន្ថែមទៀតនៅឆ្នាំ ២០២៦នេះ ។ បើតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ,…