Category: ព័ត៌មានជាតិ​

  • យន្តហោះប្រធានាធិបតី Trump មានបញ្ហាអគ្គិសនី បកត្រលប់ក្រោយវិញ

    យន្តហោះប្រធានាធិបតី Trump មានបញ្ហាអគ្គិសនី បកត្រលប់ក្រោយវិញ

    វ៉ាស៊ីនតោន ៖ យន្តហោះដឹកប្រធានាធិបតី Trump មានបញ្ហាអគ្គិសនី ជាហេតុនាំឲ្យមានការសម្រេចចិត្ត បកត្រលប់ក្រោយវិញ។ ឧប្បត្តិហេតុដ៏កម្រនេះ បានកើតឡើង កាលពីថ្ងៃពុធ ក្នុងពេលលោក ធ្វើដំណើរទៅចូលរួមជាមួយមេដឹកនាំពិភពលោកផ្សេងៗទៀត នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នាទីក្រុង Davos ប្រទេសស្វីស។ បើតាមសារព័ត៌មាន រយធឺ, យន្តហោះ Air Force One បានហោះត្រលប់ ទៅចុះចតដោយសុវត្ថិភាព នៅឯមូលដ្ឋានទ័ពរួម Andrews ក្បែរនឹងទីក្រុងវ៉ាស៊ីនតោន ដើម្បីផ្លាស់ប្តូរយន្តហោះថ្មី បន្ទាប់ពីបុគ្គលិកបម្រើការ នៅលើជើងហោះហើរដំបូង របស់លោក បានកំណត់ឃើញនូវអ្វី ដែលសេតវិមាន អះអាងថា ជាបញ្ហាអគ្គិសនីតិចតួច។ ប្រភពបញ្ជាក់ថា កើតមានឡើងភ្លាមៗ បន្ទាប់ពីបានចេញដំណើរ ហោះឡើងលើអាកាស បានបន្តិច។ យ៉ាងណា បន្ទាប់ពីយន្តហោះ Boeing (BA.N) 747 បានចុះចតរួចរាល់, ការធ្វើដំណើររបស់លោក ដូណាល់ ត្រាំ បានបន្តនៅលើយន្តហោះ Boeing 757 មួយគ្រឿងទៀត ដែលមានទំហំតូចជាង ហើយ…

  • អាមេរិក លក់យន្តហោះល្បាត និងមីស៊ីលលឿនជាងសំឡេង តម្លៃ ២,៣០០ លានដុល្លារឲ្យ សិង្ហបុរី

    អាមេរិក លក់យន្តហោះល្បាត និងមីស៊ីលលឿនជាងសំឡេង តម្លៃ ២,៣០០ លានដុល្លារឲ្យ សិង្ហបុរី

    វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារបានអនុម័តលក់គ្រឿងសព្វាវុធយោធាដ៏មានសក្តានុពលក្នុងតម្លៃប្រហែល ២ ពាន់ ៣០០ លានដុល្លារទៅឲ្យសិង្ហបុរី ។ បើតាម CNA, កញ្ចប់គ្រឿងសព្វាវុធយោធាទាំងនោះ រួមមានមីស៊ីលលឿនជាងសំឡេង Torpedo យន្តហោះល្បាតសមុទ្រ P-8A និងគ្រឿងបរិក្ខារពាក់ព័ន្ធផ្សេងទៀតជាដើម ។ P-8A ជាយន្តហោះល្បាតសមុទ្រមានសមត្ថភាពបំពាក់មីស៊ីលទម្ងន់ស្រាល ដែលអាចវាយប្រហារនាវាមុជទឹកប្រកបដោយប្រសិទ្ធភាព ។ វាត្រូវបានរចនាឡើងបំពាក់ដោយឧបករណ៍ចាប់សំឡេងកម្រិតខ្ពស់ កាមេរ៉ាអេឡិចត្រូអុបទិក និងអ៊ីនហ្វ្រារ៉េដ រួមទាំងប្រព័ន្ធទំនាក់ទំនងទំនើបៗផ្សេងទៀតជាដើម ។ សមត្ថភាពទាំងនេះ អនុញ្ញាតឲ្យយន្តហោះ P-8A អនុវត្តបេសកកម្មលើសមុទ្របានយ៉ាងទម្រង់ រួមមានបេសកកម្មរុកររក និងកំណត់ទីតាំងក្នុងប្រតិបត្តិការជួយសង្រ្គោះផងដែរ ។ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក ហៅកាត់ (DSCA) និយាយថា, ការអនុម័តលើសំណើលក់សព្វាវុធនេះ នឹងជួយបង្កើនសមត្ថភាពកងទ័ពជើងទឹកសិង្ហបុរីឲ្យកាន់តែប្រសើរថែមទៀត ដើម្បីទប់ទល់ការគំរាមកំហែង ទាំងបច្ចុប្បន្ន និងអនាគត ។ បើតាមប្រមុខការពារជាតិសិង្ហបុរី យន្តហោះល្បាត P-8A នឹងចូលខ្លួនមកជំនួសតំណែងយន្តហោះល្បាតសេរីចាស់ Fokker-50s ដែលសិង្ហបុរីបានប្រើប្រាស់ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ ហើយ P-8A អាចនឹងត្រូវចូលបម្រើសេវាកម្មនៅដើមឆ្នាំ ២០៣០ ។…

  • មូលនិធិ Gates និង OpenAI ផ្តល់៥០លានដុល្លារ ដល់ប្រទេសអាហ្វ្រិក ប្រើ AI កែលម្អសុខភាពប្រជាជន

    មូលនិធិ Gates និង OpenAI ផ្តល់៥០លានដុល្លារ ដល់ប្រទេសអាហ្វ្រិក ប្រើ AI កែលម្អសុខភាពប្រជាជន

    បរទេស ៖ មូលនិធិ Gates របស់លោកមហាសេដ្ឋី Bill Gates បានសហការជាមួយ ក្រុមហ៊ុនបច្ចេកវិទ្យា OpenAI ផ្តល់៥០លានដុល្លារអាមេរិក ដល់បណ្តាប្រទេសនៅអាហ្វ្រិក ប្រើប្រាស់បញ្ញាសិប្បនិម្មិត AI កែលម្អប្រព័ន្ធសុខភាព របស់ប្រជាជន នៅទីនោះ។ តាមការចេញផ្សាយ របស់សារព័ត៌មាន CNA កាលពីថ្ងៃពុធ, ភាពជាដៃគូ ឈ្មោះថា «Horizon1000» មួយនេះ គ្រោងនឹងធ្វើការ ជាមួយមេដឹកនាំអាហ្រ្វិក ដើម្បីស្វែងយល់ពីរបៀបប្រើប្រាស់ បច្ចេកវិទ្យាដ៏ល្អបំផុតនេះ ដោយចាប់ផ្តើម ចេញពីប្រទេស រ៉វ៉ាន់ដា។ នៅក្នុងការបង្ហោះ Blog ដែលប្រកាសពីការចាប់ផ្តើមគម្រោងនេះ, លោក Gates បាននិយាយថា «នៅក្នុងបណ្តាប្រទេសក្រីក្រ ដែលមានកង្វះបុគ្គលិកសុខាភិបាល ដ៏ធំសម្បើម និងកង្វះហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធសុខាភិបាល, AI អាចជាអ្នកផ្លាស់ប្តូរដ៏មានប្រសិទ្ធិភាព ក្នុងការពង្រីកលទ្ធភាព ទទួលបានការថែទាំ ប្រកបដោយគុណភាព»។ ជាមួយនឹងការប៉ាន់ប្រមាណ ដែលបង្ហាញថា អនុតំបន់សាហារ៉ាអាហ្រ្វិក មានការខ្វះខាតអ្នកជំនាញថែទាំសុខភាពប្រហែល ៦លាននាក់, លោក Gates បានអះអាងថា…

  • កូរ៉េខាងត្បូង ថា កូរ៉េខាងជើង សំងំផលិតនុយក្លេអ៊ែរ ២០ គ្រាប់ក្នុងមួយឆ្នាំ បង្កគ្រោះថ្នាក់ដល់ពិភពលោក

    កូរ៉េខាងត្បូង ថា កូរ៉េខាងជើង សំងំផលិតនុយក្លេអ៊ែរ ២០ គ្រាប់ក្នុងមួយឆ្នាំ បង្កគ្រោះថ្នាក់ដល់ពិភពលោក

    សេអ៊ូល ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានចេញការព្រមានធ្ងន់ថា កូរ៉េខាងជើងកំពុងសំងំផលិតសារធាតុនុយក្លេអ៊ែរ ដែលគ្រប់គ្រាន់អាចផលិតគ្រាប់បែកនុយក្លេអ៊ែរពី ១០ ទៅ ២០ គ្រាប់ក្នុងមួយឆ្នាំ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធនេះ, លោក Lee Jae Myung និយាយថា មហិច្ឆតាផលិតគ្រាប់នុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង អាចនឹងបង្កគ្រោះថ្នាក់ដល់ពិភពលោកទាំងមូល ។ ក្រៅពីសំងំផលិតគ្រាប់នុយក្លេអ៊ែរ, កូរ៉េខាងជើងក៏កំពុងបន្តអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ICBM ដែលមានសមត្ថភាពបាញ់ដល់ទឹកដីសហរដ្ឋអាមេរិកផងដែរ ។ លោក Lee Jae Myung បញ្ជាក់ថា សមត្ថភាពមីស៊ីលផ្លោង ICBM របស់កូរ៉េខាងជើង មិនត្រឹមតែបង្កការគំរាមកំហែងដល់អាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏គំរាមកំហែងដល់ពិភពលោកទាំងមូលផងដែរ ដូច្នេះពិភពលោកត្រូវការវិធីសាស្ត្រប្រាកដនិយមមួយ ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ។ បើតាមសារព័ត៌មាន The Straits Times, កូរ៉េខាងជើងបានចំណាយពេលអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទៅលើកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ដោយលើកហេតុថា ដើម្បីការពារខ្លួនពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ។ តួយ៉ាង កូរ៉េខាងជើងបានធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរលើកដំបូងក្នុងឆ្នាំ…

  • ប្រធានាធិបតីកូរ៉េខាងត្បូងជំរុញពលរដ្ឋកុំបង្ហោះដ្រូនឆ្លងចូលទឹកដីកូរ៉េខាងជើង

    ប្រធានាធិបតីកូរ៉េខាងត្បូងជំរុញពលរដ្ឋកុំបង្ហោះដ្រូនឆ្លងចូលទឹកដីកូរ៉េខាងជើង

    សេអ៊ូល ៖ មេដឹកនាំកូរ៉េខាងត្បូងបានប្រកាសអំពាវនាវឱ្យពលរដ្ឋខ្លួនកុំបង្ហោះយន្តហោះដ្រូនឆ្លងចូលទៅក្នុងទឹកដីកូរ៉េខាងជើង ដើម្បីជៀសវាងការយល់ច្រលំណាមួយ ដែលអាចឈានដល់ការប៉ះទង្គិចគ្នាដោយចៃដន្យ ។ ការអំពាវនាវនេះកើតឡើងស្របពេលដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង បានអះអាងថា ជនស៊ីវិលម្នាក់ប្រហែលជាមនុស្សនៅពីក្រោយ ការបញ្ជាយន្តហោះដ្រូនឆ្លងចូលទៅក្នុងទឹកដីប្រទេសកូរ៉េខាងជើង ។ លោកប្រធានាធិបតី លី បាននិយាយក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារថា បុរសម្នាក់នោះក៏បានសារភាពកំហុស នៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយដែរថា គាត់គឺជាអ្នកបង្ហោះដ្រូនចូលទៅក្នុងទឹកដីកូរ៉េខាងជើង ចាប់តាំងពីខែកញ្ញាឆ្នាំមុន ។ ទោះបីជាយ៉ាងណា លោក លី ដែលមានវ័យ៦៣ឆ្នាំរូបនេះ បានណែនាំរដ្ឋមន្ត្រីការពារជាតិ ឱ្យរឹតបន្តឹងការត្រួតពិនិត្យនៅជិតខ្សែបន្ទាត់ព្រំដែនយោធា ជាពិសេសយន្តហោះដ្រូន និងវត្ថុអាចហោះហើរនានា ។ ជុំវិញបញ្ហានេះ កូរ៉េខាងជើងបានបាញ់ទម្លាក់យន្តហោះដ្រូនដែលសង្ស័យជារបស់កូរ៉េខាងត្បូងទាំងនោះ កាលពីខែកញ្ញាឆ្នាំមុន និងនៅថ្ងៃទី៤ ខែមករាឆ្នាំនេះ ដោយសារតែពួកវាបានហោះឆ្លងចូលទៅក្នុងដែនអាកាសរបស់ទីក្រុងព្យុងយ៉ាង ។ ក្រៅពីបាញ់ទម្លាក់ កូរ៉េខាងជើងថែមទាំងបានទាមទារឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូងចេញមុខសុំទោស ចំពោះការឈ្លានពាននេះ និងត្រូវចាត់វិធានការទប់ស្កាត់ ដើម្បីការពារកុំឱ្យបញ្ហានេះកើតឡើងសារជាថ្មី ៕ ប្រភព ៖ NHK

  • រុស្ស៊ី ចេញមុខរិះគន់ធ្ងន់ៗជាថ្មីថា អាមេរិកបានប្រព្រឹត្តិ “ទង្វើឈ្លានពានប្រដាប់អាវុធ” លើវេណេស៊ុយអេឡា

    រុស្ស៊ី ចេញមុខរិះគន់ធ្ងន់ៗជាថ្មីថា អាមេរិកបានប្រព្រឹត្តិ “ទង្វើឈ្លានពានប្រដាប់អាវុធ” លើវេណេស៊ុយអេឡា

    មូស្គូ ៖ ប្រមុខការទូតកំពូលរុស្ស៊ីបានចេញមុខរិះគន់ធ្ងន់ៗម្តងទៀតថា ការវាយប្រហារដោយយោធាទ្រង់ទ្រាយធំរបស់អាមេរិកលើវេណេស៊ុយអេឡា បានបង្កើតរូបភាពជា “ការឈ្លានពានប្រដាប់អាវុធ” ដែលបានបណ្តាលឱ្យមនុស្សរាប់សិបនាក់បាត់បង់ជីវិត និងរងរបួសជាច្រើននាក់ ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំ កាលពីថ្ងៃអង្គារថា ចាប់ផ្តើមឆ្នាំ ២០២៦ភ្លាម យើងបានមើលឃើញព្រឹត្តិការណ៍ដែលមិនធ្លាប់មានពីមុនមក នោះការឈ្លានពានដោយប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរពីសំណាក់អាមេរិកចូលទៅក្នុងទឹកដីវេណេស៊ុយអេឡា ។ ហើយជាលទ្ធផលនោះ ការលុកលុយដ៏គឃ្លើននេះ បានបណ្តាលឱ្យមនុស្សរាប់សិបនាក់បានស្លាប់ និងរងរបួស ក៏ដូចជាការរឹបអូសធនធានប្រេង និងការចាប់និរទេសប្រធានាធិបតីស្របច្បាប់របស់វេណេស៊ុយអេឡា គឺលោក នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយារបស់គាត់ ។ អ្នកការទូតជើងចាស់មានវ័យ ៧៦ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា បន្ទាប់ពីវេណេស៊ុយអេឡា រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ថែមទាំងបានប្រកាសសម្លុតគំរាមប្រឆាំងគុយបា និងបណ្តាប្រទេសអាមេរិកឡាទីន រួមទាំងនៅតំបន់ការ៉ាប៊ីនផ្សេងទៀត ក៏ដូចជាការគំរាមកំហែងបង្កអស្ថិរភាពដល់ប្រទេសអ៊ីរ៉ង់ផងដែរ ។ សូមរម្លឹកថា យោធាអាមេរិកបានធ្វើប្រតិបត្តិការមួយ កាលពីថ្ងៃទី៣ ខែមករា ដោយរួមមានយន្តហោះប្រហែល ១៥០គ្រឿងដឹកកងកម្លាំងពិសេស និងភ្នាក់ងារអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក ដើម្បីអនុវត្តដីកាចាប់ខ្លួនលោកប្រធានាធិបតី ម៉ាឌូរ៉ូ និងភរិយា ។ បើតាមសារព័ត៌មាន…

  • អារ៉ាប់រួម ត្រៀមដាក់ដំណើរការតាក់ស៊ីហោះពាណិជ្ជកម្មនៅចុងឆ្នាំ ២០២៦

    អារ៉ាប់រួម ត្រៀមដាក់ដំណើរការតាក់ស៊ីហោះពាណិជ្ជកម្មនៅចុងឆ្នាំ ២០២៦

    ឌូបៃ ៖ ទីក្រុងឌូបៃ របស់ប្រទេសអារ៉ាប់រួម ត្រូវបានគេរំពឹងថា នឹងក្លាយជាទីក្រុងនាំមុខគេដំបូងនាពេលអនាគត ក្នុងការដាក់ដំណើរការសេវាកម្មតាក់ស៊ីហោះអគ្គិសនីពាណិជ្ជកម្មនៅត្រឹមចុងឆ្នាំ ២០២៦នេះ ។ ការព្យាករនេះ ធ្វើឡើងស្របពេលដែលលោក Mattar Al Tayer ប្រធានអាជ្ញាធរដឹកជញ្ជូន និងផ្លូវថ្នល់របស់ទីក្រុងឌូបៃ បាននិយាយថា សេវាកម្មតាក់ស៊ីហោះអគ្គិសនី ដែលអភិវឌ្ឍដោយក្រុមហ៊ុន Joby Aviation គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មនៅចុងឆ្នាំ ២០២៦ ។ មុនការប្រកាសនេះ ក្រុមហ៊ុន Joby Aviation បានធ្វើការហោះហើរសាកល្បងតាក់ស៊ីហោះអគ្គិសនីលើកដំបូង នៅលើផ្ទៃមេឃប្រទេសអារ៉ាប់រួម កាលពីខែមិថុនា ឆ្នាំ២០២៥ ដែលនេះជាការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មីមួយ ដើម្បីកែលម្អប្រព័ន្ធដឹកជញ្ជូននៅក្នុងទីក្រុងឌូបៃ ។ នៅដើមឆ្នាំ២០២៤ ក្រុមហ៊ុន Joby បានចុះកិច្ចសន្យាជាមួយអាជ្ញាធរដឹកជញ្ជូន និងផ្លូវថ្នល់របស់ទីក្រុងឌូបៃ ដែលបានផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុន ដើម្បីផ្តល់សេវាកម្មតាក់ស៊ីហោះក្នុងទីក្រុង សម្រាប់រយៈពេល ៦ឆ្នាំខាងមុខ ។ Joby Aerial Taxi ដែលជាយន្តហោះតាក់ស៊ីអគ្គិសនីបញ្ឈរហោះឡើង និងចុះចត ហើយត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាមួយនេះ អាចហោះហើរបានចម្ងាយរហូតដល់ ១៦០គីឡូម៉ែត្រ ក្នុងល្បឿនរហូតដល់ ៣២០គីឡូម៉ែត្រក្នុងមួយម៉ោង…

  • ប្រធានាធិបតីអ៊ីរ៉ង់ ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បរាជ័យក្នុងការបង្កភាពចលាចលនៅ អ៊ីរ៉ង់

    ប្រធានាធិបតីអ៊ីរ៉ង់ ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បរាជ័យក្នុងការបង្កភាពចលាចលនៅ អ៊ីរ៉ង់

    តេហេរ៉ង់ ៖ មេដឹកនាំអ៊ីរ៉ង់និយាយថា ភាពចលាចលដែលបានកើតឡើងទូទាំងប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក គឺជាការញុះញង់ដែលបរាជ័យបង្កឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នេះបើតាមសេចក្តីថ្លែងការណ៍ចេញផ្សាយលើគេហទំព័ររបស់ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់ ។ បើតាមសារព័ត៌មានស៊ីនហួរ, ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានអះអាងបែបនេះ ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif កាលពីថ្ងៃចន្ទ ។ លោកប្រធានាធិបតី Pezeshkian បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលអ៊ីរ៉ង់ប្តេជ្ញាលើកកម្ពស់ការបង្រួបបង្រួមជាតិ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ក្នុងចំណោមក្រុមនយោបាយ គណបក្ស ជាតិសាសន៍ និងសាសនាអ៊ីរ៉ង់ទាំងអស់ ព្រមទាំងទំនាក់ទំនងជាមួយរដ្ឋជិតខាង និងរដ្ឋមូស្លីមនានា ។ នាឱកាសនោះ មេដឹកនាំអ៊ីរ៉ង់មានវ័យ៧២ឆ្នាំរូបនេះ ក៏បានកោតសរសើរផងដែរចំពោះកិច្ចប្រឹងប្រែងរបស់ប៉ាគីស្ថាន ក្នុងការបន្ធូរបន្ថយភាពតានតឹងនៅក្នុងតំបន់ ។ ហើយជាការឆ្លើយតបនោះ លោកនាយករដ្ឋមន្រ្តី Sharif បាននិយាយថា អ៊ីរ៉ង់គឺជា “ប្រទេសដ៏សំខាន់ និងមានឥទ្ធិពលនៅក្នុងតំបន់” ហើយបានសង្កត់ធ្ងន់ថា ប៉ាគីស្ថានបានត្រៀមខ្លួនរួចជាស្រេច ដើម្បីដើរតួនាទីជួយកាត់បន្ថយភាពតានតឹង និងដោះស្រាយបញ្ហានៅក្នុងតំបន់ ។ ប្រភព ៖ ស៊ីនហួរ

  • រដ្ឋមន្ត្រីរុស្ស៊ីទៅដល់គុយបា ចំពេលរងសំពាធខ្លាំងពីលោក ត្រាំ

    រដ្ឋមន្ត្រីរុស្ស៊ីទៅដល់គុយបា ចំពេលរងសំពាធខ្លាំងពីលោក ត្រាំ

    ឡាហាវ៉ាន់ ៖ រដ្ឋមន្ត្រីរុស្ស៊ី បានធ្វើទស្សនកិច្ចនៅប្រទេសគុយបា ខណៈដែលលោក ត្រាំ បង្កើនសម្ពាធ លើទីក្រុង ឡាហាវ៉ាន់។ រដ្ឋមន្ត្រីមហាផ្ទៃរុស្ស៊ី លោក Vladimir Kolokoltsev បានចាប់ផ្តើមដំណើរទស្សនកិច្ច ទៅកាន់សម្ព័ន្ធមិត្ត គុយបា កាលពីថ្ងៃអង្គារ ដែលជាការបង្ហាញអំពីសាមគ្គីភាព បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានថា រដ្ឋាភិបាលប្រទេស ជាកោះមួយនេះ “ត្រៀមខ្លួនជាស្រេច ដើម្បីដួលរលំ”។ ក្នុងខែនេះ លោក Trump បានព្រមានទីក្រុង ឡាហាវ៉ាន់ ឱ្យ “ធ្វើកិច្ចព្រមព្រៀង” ឈប់ទិញប្រេងវេណេស៊ុយអេឡា បើមិនដូច្នេះទេ នឹងមានវាសនាស្រដៀងនឹងប្រទេស វេណេស៊ុយអេឡា ដែលមេដឹកនាំ លោក Nicolas Maduro ត្រូវបានបណ្តេញចេញ ដោយកងកម្លាំងសហរដ្ឋអាមេរិក ក្នុងការវាយឆ្មក់ កាលពីថ្ងៃទី៣ ខែមករា ដែលបានសម្លាប់មនុស្ស រាប់សិបនាក់។ វេណេស៊ុយអេឡា គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់គុយបា និងជាអ្នកផ្គត់ផ្គង់ប្រេង និងប្រាក់ដ៏សំខាន់ ដែលលោក Trump…

  • មេដឹកនាំ ម៉ិកស៊ិក ចេញមុខបន្ធូរក្តីបារម្ភដល់ពលរដ្ឋ ខណៈ អាមេរិក បង្កើនការគំរាមផ្នែកយោធា

    មេដឹកនាំ ម៉ិកស៊ិក ចេញមុខបន្ធូរក្តីបារម្ភដល់ពលរដ្ឋ ខណៈ អាមេរិក បង្កើនការគំរាមផ្នែកយោធា

    ម៉ិចស៊ីកូ ៖ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានចេញមុខបន្ធូរបន្ថយទុក្ខកង្វល់ទៅដល់ប្រជាពលរដ្ឋ បន្ទាប់ពីយោធាអាមេរិកចេញចំណាត់ការចំនួន ២ មកលើតំបន់នៅជិតខាងប្រទេសម៉ិកស៊ិក ចាប់តាំងពីមានការវាយប្រហារលើវេណេស៊ុយអេឡា ។ បើតាមលោកស្រី Sheinbaum រដ្ឋាភិបាលអាមេរិកបានផ្តល់ការធានាជាលាយលក្ខណ៍អក្សរមកកាន់ប្រទេសម៉ិកស៊ិកមកថា នឹងគ្មានជើងហោះហើរយោធាអាមេរិកណាមួយហោះហើរពីលើទឹកដីនៃប្រទេសម៉ិកស៊ិកនោះទេ ។ លោកស្រីថា គិតមកទល់ពេលនេះ រដ្ឋាភិបាលអាមេរិកមិនបានផ្តល់ឱ្យប្រទេសម៉ិកស៊ិក នូវការជូនដំណឹងជាមុន អំពីប្រតិបត្តិការយោធាណាមួយឡើយ ដូច្នេះពលរដ្ឋមិនគួរមានការព្រួយបារម្ភនោះទេ ។ បើតាមសារព័ត៌មាន CNA, រដ្ឋាភិបាលអាមេរិកបានផ្តល់ភាពច្បាស់លាស់ សម្រាប់ទីតាំងដែលខ្លួនធ្វើប្រតិបត្តិការ ហើយអាជ្ញាធរម៉ិកស៊ិកក៏បានចេញសេចក្តីថ្លែងការណ៍មួយផងដែរ ដោយនិយាយថា ការណែនាំរបស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក ពុំមានផលប៉ះពាល់ដល់ប្រទេសម៉ិកស៊ិកនោះឡើយ ។ ក្តីបារម្ភរបស់ប្រជាជនម៉ិកស៊ិកបានផុសផុលឡើង ក្រោយអាមេរិកជំរុញឱ្យប្រតិបត្តិករយន្តហោះអាមេរិកមានការប្រុងប្រយ័ត្ន នៅពេលហោះហើរលើមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត នៅជិតប្រទេសម៉ិកស៊ិក អាមេរិកកណ្តាល និងផ្នែកមួយចំនួននៅអាមេរិកខាងត្បូង ដោយលើកឡើងពីសកម្មភាពយោធា ។ លោកប្រធានាធិបតី Donald Trump ប្រកាសកាលពីថ្ងៃទី៨ ខែមករាថា អាមេរិកកំពុងត្រៀមលក្ខណៈបើកការវាយប្រហារយោធាតាមជើងគោក ប្រឆាំងនឹងក្រុមបណ្តាញជួញដូរគ្រឿងញៀន ដោយក្នុងនោះ លោកបានបញ្ជាក់ចំៗថា ប្រទេសម៉ិកស៊ិកគឺជាគោលដៅចម្បង ។ ការប្រកាសនេះធ្វើឡើង បន្ទាប់ពីប្រតិបត្តិការ «Absolute Resolve»…