Category: ព័ត៌មានជាតិ
-

អាមេរិក អញ្ជើញ ចិន ចូលរួមក្រុមប្រឹក្សាសន្តិភាព
ប៉េកាំង ៖ ប្រទេស ចិន បានបញ្ជាក់អំពីការអញ្ជើញ ឲ្យចូលរួមនៅក្នុង ‘ក្រុមប្រឹក្សាសន្តិភាព’ របស់ លោក Donald Trump។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន RT។ ក្រសួងការបរទេស របស់រដ្ឋាភិបាលទីក្រុងប៉េកាំង បានបញ្ជាក់ កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកបានអញ្ជើញប្រទេសចិន ឱ្យក្លាយជាសមាជិក នៃ “ក្រុមប្រឹក្សាសន្តិភាព” ដែលស្នើឡើងដោយប្រធានាធិបតី Donald Trump ដើម្បីត្រួតពិនិត្យអភិបាលកិច្ចក្រោយសង្គ្រាម និងការកសាងឡើងវិញ នូវតំបន់ហ្គាហ្សា។ អ្នកនាំពាក្យក្រសួង លោក Guo Jiakun បានបញ្ជាក់ ក្នុងអំឡុងសន្និសីទខ្លីមួយថា «ទីក្រុងប៉េកាំងបានទទួលការអញ្ជើញ របស់សហរដ្ឋអាមេរិកហើយ»។ ប៉ុន្តែ លោកមិនបានបញ្ជាក់ថា តើក្រុងប៉េកាំងនឹងទទួលយកសមាជិកភាពនេះ ឬ អត់នោះទេ ដោយគ្រាន់តែនិយាយថា «កិច្ចសហប្រតិបត្តិការរវាងចិន និងអាមេរិកផ្តល់ប្រយោជន៍ដល់ភាគីទាំងសងខាង ខណៈការប្រឈមមុខដាក់គ្នាធ្វើឲ្យប៉ះពាល់ទាំងសងខាង»។ អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា «ក្នុងរយៈពេល មួយឆ្នាំកន្លងទៅ ទំនាក់ទំនងចិន-អាមេរិកបានជួបប្រទះនឹងការធ្លាក់ចុះ ប៉ុន្តែ បានរក្សាស្ថិរភាពជារួម»។ បើតាម RT, លោក…
-

លោក ត្រាំ គំរាមដាក់ពន្ធស្រាបារាំង ២០០% បង្ខំឱ្យ លោក ម៉ាក្រុង ចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមតំឡើងពន្ធ លើស្រាក្រហម និងស្រាសំប៉ាញ របស់បារាំង ២០០ភាគរយ បន្ទាប់ពីបានដឹងដំណឹងដែលថា លោកប្រធានាធិបតី ម៉ាក្រុង បានទាត់ចោល ការអញ្ជើញឲ្យចូលរួម នៅក្នុងក្រុមប្រឹក្សាសន្តិភាព។ លោកថា វិធានការដាក់គំនាបពន្ធនេះ នឹងជំរុញឱ្យ លោក Emmanuel Macron ព្រមចូលរួម នៅក្នុងគំនិតផ្តួចផ្តើម “ក្រុមប្រឹក្សាសន្តិភាព” ដែលលោកគូសបញ្ជាក់ថា បង្កើតឡើង ក្នុងគោលបំណងដោះស្រាយជម្លោះពិភពលោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃអង្គារនេះ។ នៅពេលដែលត្រូវបានសាកសួរ ដោយអ្នកយកព័ត៌មាន អំពីលោក Macron ថា មិនចូលរួម ក្នុងក្រុមប្រឹក្សាភិបាលមួយនេះ, លោក Trump បានឆ្លើយតប ទាំងកំហឹងវិញថា «តើគាត់និយាយអញ្ចឹង មែនទេ? បើបែបនេះមែន នោះនឹងគ្មាននរណាម្នាក់ចង់បានគាត់ទេ ព្រោះគាត់នឹងចេញពីតំណែង ឆាប់ៗនេះ»។ លោក Trump បាននិយាយថា «ខ្ញុំនឹងដាក់ពន្ធ ២០០ ភាគរយ…
-

ប្រជាជនយេម៉ែនជាង ១៨លាននាក់ ប្រឈមមុខនឹងភាពអត់ឃ្លានខ្លាំង នៅដើមឆ្នាំនេះ
សាណាអា ៖ យេម៉ែន ដែលជាប្រទេសក្រីក្របំផុតមួយ របស់ពិភពលោក កំពុងឈានចូលដំណាក់កាលថ្មី ដ៏គ្រោះថ្នាក់ នៃការខ្វះខាតស្បៀងអាហារ ជាមួយនឹងប្រជាជនជាងពាក់កណ្តាល ឬ ប្រហែល ១៨លាននាក់ ត្រូវបានគេដឹងថា ប្រឈមមុខនឹងភាពអត់ឃ្លាន កាន់តែអាក្រក់ នៅដើមឆ្នាំ២០២៦ នេះបើយោងតាមគណៈកម្មាធិការសង្គ្រោះអន្តរជាតិ ហៅកាត់ IRC ចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃអង្គារនេះ។ ការព្រមាននេះ ធ្វើឡើង បន្ទាប់ពីការព្យាករណ៍ថ្មី នៅក្រោមប្រព័ន្ធត្រួតពិនិត្យភាពអត់ឃ្លាន រួមបញ្ចូលគ្នា នូវដំណាក់កាលសុវត្ថិភាពស្បៀងអាហារ ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃចន្ទ និង បង្ហាញពីមនុស្សមួយលាននាក់បន្ថែមទៀតជួបហានិភ័យ នៃភាពអត់ឃ្លាន ដែលគំរាមកំហែងដល់អាយុជីវិត។ របាយការណ៍នេះត្រូវបានបញ្ចេញ ស្របពេលដែលប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយនេះ កំពុងជួបប្រទះជម្លោះផ្ទៃក្នុង ចុងក្រោយបង្អស់របស់ខ្លួន ជាមួយនឹងតួអង្គក្នុងតំបន់ ខាងក្រៅ ដែលពាក់ព័ន្ធនឹងការប្រយុទ្ធគ្នា នៅភាគខាងត្បូង របស់ប្រទេស។ សង្គ្រាមជាច្រើនឆ្នាំ និងការផ្លាស់ទីលំនៅយ៉ាងច្រើន បានធ្វើឱ្យខូចជីវភាព ហើយ ការទទួលបានសេវាសុខភាព និងអាហារូបត្ថម្ភមូលដ្ឋាន មានកម្រិត។ សម្ពាធទាំងនោះ ឥឡូវ ត្រួតលើគ្នាជាមួយនឹងការដួលរលំសេដ្ឋកិច្ចទូទាំងប្រទេស ដែលបានកាត់បន្ថយអំណាចទិញ…
-

ចិន ត្រៀមខ្លួនជានិច្ចក្នុងការគាំទ្រដល់កម្ពុជា ដើម្បីសម្រេចគោលដៅបោសសម្អាតសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងចិនលើគ្រប់វិស័យនិយាយជារួម និងដោយឡែកកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ជាពិសេសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏មានភាពជិតស្និទ្ធ និងទទួលបានលទ្ធផលជាផ្លែផ្កាផងដែរ។ ឯកឧត្តមសន្តិបណ្ឌិតបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានជំហររឹងមាំ និងជាក់លាក់ក្នុងការដាក់វិធានការបង្ក្រាប និងបោសសម្អាតទីតាំង និងក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាការអនុវត្តនីតិវិធីលើមេក្លោង និងគូកន។ ទន្ទឹមនេះ កម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ជាដៃគូ ដើម្បីបន្តធ្វើការរួមគ្នាអនុវត្តប្រតិបត្តិការបង្ក្រាបប្រកបដោយសង្គតិភាព សំដៅធ្វើយ៉ាងណាកាត់ក្បាល និងបំបែកសម្បុកក្រុមឧក្រិដ្ឋជនឱ្យដល់ឬសគល់។ ជាកិច្ចឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាសមត្ថកិច្ចកម្ពុជា ដែលបានសហការក្នុងការចាប់ខ្លួន និងបញ្ជូនមេខ្លោងជនជាតិចិន និងគូកន ត្រលប់ទៅប្រទេសចិន ដើម្បីបន្តនីតិវិធីស៊ើបអង្កេត និងផ្តន្ទាទោស។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះជាសក្ខីកម្ម សបង្ហាញពីកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាលទ្ធផលជាក់ស្តែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅកាន់សហគមន៍អន្តរជាតិ…
-

អ៊ីស្រាអែលគំរាមសងសឹកយ៉ាងចាស់ដៃ បើសិនអ៊ីរ៉ង់ហ៊ានវាយប្រហារខ្លួន
ហ្សេរុយសាឡឹម ៖ មេដឹកនាំអ៊ីស្រាអែលបានប្រកាសគំរាមធ្ងន់ៗកាលពីថ្ងៃចន្ទថា អ៊ីស្រាអែលនឹងសងសឹកដោយកម្លាំងយោធាធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន បើសិនអ៊ីរ៉ង់ហ៊ានបើកការវាយប្រហារលើប្រទេសខ្លួន ។ ការព្រមាននេះ ធ្វើឡើងឆ្លើយតបការសម្លុតគំរាមរបស់អ៊ីរ៉ង់ ដែលថា បើសិនប្រទេសខ្លួនរងការវាយប្រហារពីអាមេរិក នោះទីក្រុងតេហេរ៉ង់នឹងវាយប្រហារលើអ៊ីស្រាអែល ក៏ដូចជាមូលដ្ឋានទ័ពអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រាប់អង្គប្រជុំសភាថា បើសិនអ៊ីរ៉ង់ហ៊ានធ្វើខុស ហើយវាយប្រហារយើង នោះយើងនឹងធ្វើសកម្មភាពជាមួយកម្លាំងដែលមិនធ្លាប់មានពីមុនមក ។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ ក៏បានអះអាងដែរថា អ៊ីស្រាអែលកំពុងតាមដានអ៊ីរ៉ង់យ៉ាងដិតដល់ និងបានព្រមានទុកមុនថា នឹងគ្មាននរណាម្នាក់អាចទស្សន៍ទាយពីអនាគតអ៊ីរ៉ង់បានទេ ប៉ុន្តែអ្វីដែលច្បាស់នោះ គឺអ៊ីរ៉ង់នឹងមិនអាចវិលទៅដូចដើមវិញបានទេ បើសិនមានជម្លោះណាមួយកើតឡើង ។ ការអត្ថាធិប្បាយរបស់លោក ណេតាន់យ៉ាហ៊ូ ធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថា កំពុងផ្លាស់ទីកងនាវាផ្ទុកយន្តហោះចម្បាំង USS Abraham Lincoln ដែលដើរដោយថាមពលនុយក្លេអ៊ែរទៅកាន់តំបន់មជ្ឈិមបូព៌ា ចំពេលមានភាពតានតឹងកើនឡើងខ្លាំងជាមួយអ៊ីរ៉ង់ ៕ ប្រភព ៖ ស៊ីនហួរ
-

វៀតណាមព្រមធ្វើសមាជិកស្ថាបនិកក្រុមប្រឹក្សាសន្តិភាពនៅហ្គាហ្សា តាមការអញ្ជើញរបស់លោក ត្រាំ
ហាណូយ ៖ ប្រទេស វៀតណាម គ្រោងនឹងក្លាយជារដ្ឋសមាជិកស្ថាបនិក ក្រុមប្រឹក្សាសន្តិភាព នៅតំបន់ហ្គាហ្សា បន្ទាប់ពីរដ្ឋាភិបាលទីក្រុងហាណូយ បានយល់ព្រមទទួលយកការអញ្ជើញ របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ឲ្យចូលរួម នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន VNexpress កាលពីថ្ងៃចន្ទ។ បើតាមប្រភព, លោក To Lam អគ្គលេខាបក្សកម្មុយនីស្តវៀតណាម បានសង្កត់ធ្ងន់ លើគោលជំហរដ៏ខ្ជាប់ខ្ជួន របស់វៀតណាម ក្នុងការគាំទ្រ និងរួមចំណែកយ៉ាងសកម្ម ដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់សហគមន៍អន្តរជាតិ ក្នុងការដោះស្រាយជម្លោះ និង វិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ជាមួយនឹងការគោរពសិទ្ធិជាមូលដ្ឋាន របស់ភាគីពាក់ព័ន្ធ។ លោក Trump បានផ្ញើលិខិតអញ្ជើញ ទៅជូនលោក To Lam នៅថ្ងៃទី ១៦ ខែមករា ដោយស្នើសុំប្រធានបក្សរូបនេះ និង ប្រទេសវៀតណាម ឱ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព Gaza ក្នុងនាមជារដ្ឋសមាជិកស្ថាបនិក រួមជាមួយនឹងសហគមន៍អន្តរជាតិ ដើម្បីលើកកម្ពស់ដំណោះស្រាយប្រកបដោយនិរន្តរភាព និងសន្តិភាពចំពោះជម្លោះរវាងអ៊ីស្រាអែល…
-

អូស្ត្រាលីបិទឆ្នេរសមុទ្រ ខណៈត្រីឆ្លាមខាំមនុស្សចំនួន ៣លើក របួសធ្ងន់ ២នាក់
ស៊ីដនី ៖ អាជ្ញាធរអូស្ត្រាលីបង្ខំចិត្តបិទឆ្នេរសមុទ្រទាំងអស់នៅភាគខាងជើងទីក្រុងស៊ីដនី ក្រោយមានហេតុការណ៍ត្រីឆ្លាមខាំមនុស្សចំនួន ៣លើកក្នុងរយៈពេលត្រឹមតែពីរថ្ងៃ ដែលបណ្តាលឱ្យមនុស្សចំនួន ២នាក់រងរបួសធ្ងន់ធ្ងរ ។ ឆ្នេរទាំង ២០ នៅតំបន់ឆ្នេរភាគខាងជើងទីក្រុងស៊ីដនី នឹងត្រូវបិទជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងបន្ថែម ចាប់ពីថ្ងៃអង្គារនេះ ។ ក្នុងចំណោម ៣លើក មានបុរសម្នាក់អាយុ ២០ឆ្នាំ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ កាលពីយប់ថ្ងៃចន្ទ បន្ទាប់ពីគាត់ត្រូវបានត្រីឆ្លាមខាំជើង ខណៈពេលកំពុងលេងកម្សាន្តនៅឆ្នេរមួយកន្លែងក្នុងទីក្រុង Manly មានចម្ងាយ ១០គីឡូម៉ែត្រ ពីឆ្នេរភាគខាងជើងទីក្រុងស៊ីដនី ។ នៅព្រឹកថ្ងៃដដែល ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ទៀតបានរត់គេចខ្លួនដោយគ្មានរបួស នៅពេលដែលក្តារហែលទឹករបស់គាត់ត្រូវបានត្រីឆ្លាមខាំនៅឆ្នេរ Dee Why មានចម្ងាយ ៥គីឡូម៉ែត្រ ស្ថិតនៅភាគខាងជើងនៃទីក្រុង Manly ។ ការវាយប្រហារទាំងនោះ បានកើតឡើងបន្ទាប់ពីក្មេងប្រុសអាយុ ១២ឆ្នាំម្នាក់បានរងរបួសធ្ងន់ធ្ងរនៅត្រង់ជើងទាំងពីរ ដោយសារត្រីឆ្លាមខាំនៅឆ្នេរភាគខាងត្បូងនៃកំពង់ផែក្រុងស៊ីដនី កាលពីរសៀលថ្ងៃអាទិត្យ ។ ជាការឆ្លើយតប អាជ្ញាធរអូស្ត្រាលីបានចាត់វិធានការកែលម្អប្រព័ន្ធព្រមាន ខណៈពេលដែលបច្ចុប្បន្ន នៅមិនទាន់មានឧបករណ៍ការពារការវាយប្រហារពីត្រីឆ្លាមនៅឡើយ ៕ ប្រភព ៖ ស៊ីនហួរ
-

រុស្ស៊ីថា លោក ត្រាំ នឹងត្រូវចារឈ្មោះក្នុងប្រវត្តិសាស្ត្រពិភពលោក បើសិនអាមេរិកឈ្លានពានកោះ Greenland
មូស្គូ ៖ វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានយល់ស្របស្រដៀងគ្នានឹងអ្នកជំនាញថា មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ នឹងត្រូវចារឈ្មោះក្នុងប្រវត្តិសាស្ត្រ ទាំងនៅក្នុងសហរដ្ឋអាមេរិក និងពិភពលោក បើសិនរូបលោកចេញបញ្ជាឱ្យដណ្តើមយកកោះ Greenland មកគ្រប់គ្រង ។ ការអះអាងបែបនេះរបស់រុស្ស៊ី ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី ត្រាំ បានទទូចម្តងហើយម្តងទៀតថា លោកនឹងដោះស្រាយដោយមិនខ្វល់ពីអ្វីទាំងអស់ ឱ្យតែអាចគ្រប់គ្រងលើកោះ Greenland ដែលជាទឹកដីស្វយ័តរបស់ប្រទេសដាណឺម៉ាក ។ លោកថា កោះយុទ្ធសាស្រ្តនេះមានសារសំខាន់ខ្លាំងចំពោះសន្តិសុខជាតិអាមេរិក ហើយបើសិនទីក្រុងវ៉ាស៊ីនតោនមិនគ្រប់គ្រង Greenland ទេ នោះរុស្ស៊ី ឬចិននឹងធ្វើរឿងនេះនាពេលអនាគត ។ ឆ្លើយតបការសម្លុតគំរាមរបស់លោក ត្រាំ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បាននិយាយថា មានអ្នកជំនាញអន្តរជាតិដែលជឿថា បើសិនលោក ត្រាំ បញ្ជាក្រសោបយកកោះ Greenland នោះ ឈ្មោះរបស់គាត់ ពិតជានឹងត្រូវចារក្នុងប្រវត្តិសាស្ត្រ ។ ហើយមិនត្រឹមតែនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងប្រវត្តិសាស្ត្រពិភពលោកផងដែរ ។ ទោះបីជាយ៉ាងណា…
-

លោក ត្រាំ អញ្ជើញលោក ពូទីន ចូលរួមក្រុមប្រឹក្សាសន្តិភាព ទោះបីសង្គ្រាមអ៊ុយក្រែនមិនទាន់បញ្ចប់ក៏ដោយ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឲ្យចូលរួមជាមួយ «ក្រុមប្រឹក្សាសន្តិភាព» របស់លោក ដែលបង្កើតឡើងមានគោលដោះស្រាយជម្លោះនានានៅលើពិភពលោក ក៏ដូចជាការត្រួតពិនិត្យអភិបាលកិច្ច និងការកសាងតំបន់ហ្គាហ្សាឡើងវិញក្រោយសង្គ្រាម ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា លោកប្រធានាធិបតី ពូទីន ក៏ទទួលបានការអញ្ជើញឱ្យចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាពនេះដែរ ហើយយើងកំពុងសិក្សាព័ត៌មានលម្អិតទាំងអស់នៃសំណើនេះ ។ អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះបន្ថែមថា បច្ចុប្បន្ន រុស្ស៊ីកំពុងស្វែងរកការបកស្រាយលម្អិតបន្ថែមទៀតពីសហរដ្ឋអាមេរិក អំពីសំណើនេះ មុននឹងសម្រេចចិត្តថាតើលោក ពូទីន នឹងចូលរួមឬអត់ ។ ក្រៅពីលោក ពូទីន មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ ក៏បានអញ្ជើញប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌើ លូកាសិនកូ ជាអ្នកគាំទ្រសង្គ្រាមរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន ឲ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពនេះ រួមទាំងបណ្តាមេដឹកនាំពិភពលោកដទៃទៀតផងដែរ ។ សូមបញ្ជាក់ថា សេតវិមានបានប្រកាសពីការបង្កើតក្រុមប្រឹក្សាសន្តិភាពនេះ កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងទៅ ក្នុងគោលបំណងដើរតួនាទីយ៉ាងសំខាន់ ដើម្បីបំពេញផែនការទាំង ២០ចំណុច…
-

លោក Netanyahu ហាមតួកគី និងកាតា មិនឲ្យចូលរួមកងកម្លាំងអន្តរជាតិនៅហ្គាហ្សា
ហ្ស៊េរុយសាឡិម ៖ លោក Netanyahu នាយករដ្ឋមន្ត្រី ប្រទេសអ៊ីស្រាអែល បានប្រកាសហាមឃាត់ ទាហានតួកគី និងកាតា មិនឲ្យចូលរួមកងកម្លាំងអន្តរជាតិ នៅតំបន់ហ្គាហ្សា។ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu ប្តេជ្ញាថា នឹងគ្មានកន្លែង សម្រាប់ទាហានតួកគី ឬ កាតា នៅក្នុងតំបន់ហ្គាហ្សា ក្រោយចប់សង្គ្រាមនោះទេ ហើយ បញ្ជាក់ជាថ្មីពីការជំទាស់របស់អ៊ីស្រាអែល ចំពោះសមាសភាពនៃក្រុមប្រឹក្សាសន្តិភាព នៅហ្គាហ្សា ដែលគាំទ្រដោយសហរដ្ឋអាមេរិក សម្រាប់ទឹកដីប៉ាឡេស្ទីន មួយនេះ។ លោក Netanyahu បាននិយាយ នៅក្នុងសភា កាលពីថ្ងៃចន្ទ ថា «នឹងមិនមានទាហានតួកគី ឬ កាតា នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបទេ»។ លោកសំដៅលើកងកម្លាំងស្ថេរភាពអន្តរជាតិ ហៅកាត់ ISF ក្រោមផែនការ របស់ លោក Trump ។ លោក Netanyahu បាននិយាយបន្តថា «យើងមានការខ្វែងគំនិតគ្នាជាក់លាក់មួយ ជាមួយមិត្តរបស់យើង នៅសហរដ្ឋអាមេរិក ទាក់ទងនឹងសមាសភាព…