Category: ព័ត៌មានជាតិ​

  • លោក Trump ប្រាប់លោក Zelensky កាត់ឆ្វៀលដីតំបន់ Donbas ឱ្យរុស្ស៊ី ទើបអាចបញ្ចប់សង្គ្រាម

    លោក Trump ប្រាប់លោក Zelensky កាត់ឆ្វៀលដីតំបន់ Donbas ឱ្យរុស្ស៊ី ទើបអាចបញ្ចប់សង្គ្រាម

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រាប់ឲ្យលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន កាត់ឆ្វៀលដី នៃតំបន់ Donbas ឲ្យទៅប្រទេសរុស្ស៊ី ទើបអាចបញ្ចប់សង្គ្រាមបាន។ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន The guardian នៅថ្ងៃទី២០ ខែតុលា នេះ អំឡុងពេលជួបលោក Volodymyr Zelenskyy នៅសេតវិមាន លោក Donald Trump បានផ្តល់យោបល់ថា នេះគឺជាវិធីល្អបំផុត ខណៈដែលបច្ចុប្បន្ន ផ្នែកខ្លះនៃតំបន់ Donbas កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ស្រាប់។ លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅលើយន្តហោះ Air Force One កាលពីថ្ងៃអាទិត្យ ទី១៩ ខែតុលា ថា ការកាត់ផ្តាច់បែបនេះ គឺ ដើម្បីបើកផ្លូវចរចា ហើយ ភាគីទាំងសងខាង គួរតែបញ្ឈប់ការប្រយុទ្ធគ្នា និង បញ្ឈប់ការសម្លាប់មនុស្ស…

  • សម្តេចតេជោ ហ៊ុន សែន ណែនាំសកម្មជនរបស់គណបក្សប្រជាជនកម្ពុជា ឈ្វេងយល់ស្ថានភាពពិតរបស់កម្ពុជា ពិសេស ការអភិវឌ្ឍរីកចម្រើនរបស់ប្រទេស

    សម្តេចតេជោ ហ៊ុន សែន ណែនាំសកម្មជនរបស់គណបក្សប្រជាជនកម្ពុជា ឈ្វេងយល់ស្ថានភាពពិតរបស់កម្ពុជា ពិសេស ការអភិវឌ្ឍរីកចម្រើនរបស់ប្រទេស

    (ភ្នំពេញ)៖ សម្តេចតេជោ បានមានប្រសាសន៍ពីស្ថានភាពនយោបាយដល់សកម្មជន របស់គណបក្សប្រជាជនកម្ពុជា បានឈ្វេងយល់ស្ថានភាពពិត របស់កម្ពុជា ជាពិសេស សម្រាប់សកម្មជននៅក្រៅប្រទេស បានដឹង និងបានឃើញ ពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋអូរីហ្គិន ដឹកនាំដោយលោក សេង សំអុន ប្រធានគណៈកម្មាធិការសាខាបក្សប្រចាំរដ្ឋអូរីហ្គិន និងក្រុមការងារលោក ម៉ក់ ហឺន សម្របសម្រួលដោយ លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានតំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិក នៅវិមាន៧មករា នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា នៅក្នុងពិធីសំណេះសំណាលនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្តែងនូវការស្វាគមន៍ និងរីករាយ ដែលបានជួបក្រុមការងារគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេសនាឱកាសនេះ។ សម្តេចតេជោបានមានប្រសាសន៍ចែករំលែកអំពីទិដ្ឋភាពទូទៅ ពីស្ថានភាពរបស់ ព្រះរាជាណាចក្រកម្ពុជាពីអតីតកាល ជាពិសេស ប្រវត្តិសាស្ត្រនៃពលិកម្មរបស់សម្តេច ក្នុងការតស៊ូរំដោះប្រទេសជាតិ…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍សំខាន់ៗ ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីពង្រឹងប្រសិទ្ធភាព វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍សំខាន់ៗ ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីពង្រឹងប្រសិទ្ធភាព វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា

    (កណ្ដាល)៖ ក្នុងពិធីសម្ពោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F តម្លៃជាង២០០០លានដុល្លារ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានផ្ដល់អនុសាសន៍ចំនួន ៥ចំណុច ណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីឲ្យមានគុណភាព ប្រសិទ្ធភាព វិបុលភាព វិស័យអាកាសចរណ៍ស៉ីវិលនៅកម្ពុជា ។ អនុសាសន៍សំខាន់ៗចំនួន ៥ចំណុចនោះរួមមាន៖ ១៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធជំរុញការតភ្ជាប់តាមផ្លូវអាកាសឱ្យសកម្មឡើងបន្ថែមទៀត ដោយផ្តោតលើជើងហោះហើរដែលត្រូវបានផ្អាកដោយសារវិបត្តិជំងឺកូវីដ-១៩ និង ជើងហោះហើរថ្មី, ជាពិសេស ជើងហោះហើរត្រង់មកកាន់កម្ពុជា ពីបណ្តាទីក្រុងទេសចរណ៍ផ្សេងៗ ។ ទន្ទឹមនេះ, ការផ្តល់សេវាពាក់ព័ន្ធនឹងការធ្វើដំណើរ និងវិស័យទេសចរណ៍ ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ។ ២៖ ក្រសួងទេសចរណ៍ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ, ជំរុញការផ្សព្វផ្សាយអំពី សក្តានុពលទេសចរណ៍កម្ពុជា ដោយផ្តោតលើភាពងាយស្រួលក្នុងការធ្វើដំណើរ តាមរយៈការហោះហើរត្រង់, ការហោះហើរចម្រុះ និង ការហោះហើរច្រើនជម្រើស ។ ៣៖ ក្រសួងមហាផ្ទៃ ដែលមានសមត្ថកិច្ចការពារសុខសុវត្ថិភាពរបស់អ្នកដំណើរ ត្រូវបន្តគិតគូ និង តាមដានជាប្រចាំនូវនិន្នាការសកលពាក់ព័ន្ធនឹងភេវរកម្ម,…

  • លោក Trump ហៅប្រធានាធិបតីកូឡុំប៊ីថា ជា “មេដឹកនាំគ្រឿងញៀន”

    លោក Trump ហៅប្រធានាធិបតីកូឡុំប៊ីថា ជា “មេដឹកនាំគ្រឿងញៀន”

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រើវោហាសាស្រ្តវាយប្រហារធ្ងន់ៗ ដោយបានហៅប្រធានាធិបតីកូឡុំប៊ី លោក ហ្គូស្តាវ៉ូ ផេត្រូ ចំៗថា ជា “មេដឹកនាំគ្រឿងញៀនខុសច្បាប់” ហើយថែមទាំងគំរាមកាត់ផ្តាច់ជំនួយដល់ប្រទេសអាមេរិកខាងត្បូងមួយនេះ។ មេដឹកនាំអាមេរិករូបនេះនិយាយថា លោកប្រធានាធិបតី ផេត្រូ គឺមេដឹកនាំជួញដូរគ្រឿងញៀនខុសច្បាប់មួយរូប ដែលនៅពីក្រោយការផលិតគ្រឿងញៀនដ៏ធំសម្បើម ហើយអាមេរិកនឹងឱ្យកូឡុំប៊ីរាប់រងការចំណាយទាំងអស់ទៅលើបញ្ហានេះ។ លោកប្រធានាធិបតី ត្រាំ ក៏បានសរសេរសារបង្ហោះលើបណ្តាញសង្គម Truth Social ដែរថា គោលបំណងរួមនៃការផលិតគ្រឿងញៀននៅកូឡុំប៊ី គឺចែកចាយទ្រង់ទ្រាយធំបំផុតចូលមកកាន់ទឹកដីសហរដ្ឋអាមេរិក ដើម្បីសម្លាប់ជីវិតមនុស្ស ការបំផ្លិចបំផ្លាញ និងវិនាសកម្ម។ យ៉ាងណាមិញ ភ្លាមៗស្ថានទូតកូឡុំប៊ីប្រចាំទីក្រុងវ៉ាស៊ីនតោនឌីស៊ី នៅពុំទាន់ធ្វើការឆ្លើយតបចំពោះការអត្ថាធិប្បាយបែបនេះរបស់លោកប្រធានាធិបតី ត្រាំ នៅឡើយទ។ ភាពតានតឹងរវាងប្រទេសទាំងពីរ កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានដកហូតទិដ្ឋាការលោកប្រធានាធិបតី ផេត្រូ កាលពីខែមុន បន្ទាប់ពីមេដឹកនាំកូឡុំប៊ីរូបនេះបានចូលរួមបាតុកម្មគាំទ្រប៉ាឡេស្ទីននៅទីក្រុងញូវយ៉ក និងជំរុញឱ្យទាហានអាមេរិកឈប់ស្តាប់បញ្ជារបស់លោក ត្រាំ។ ដោយឡែកកាលពីខែកញ្ញា លោកប្រធានាធិបតី ត្រាំ ក៏បានចាត់ទុកប្រទេសមួយចំនួន មានដូចជាអាហ្វហ្គានីស្ថាន បូលីវី មីយ៉ាន់ម៉ា កូឡុំប៊ី និងវេណេស៊ុយអេឡា ស្ថិតក្នុងចំណោមប្រទេសបរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រឿងញៀនផងដែរ៕ ប្រភព…

  • ស៊ីរី និងរុស្ស៊ីពិភាក្សាអំពីមូលដ្ឋានយោធា

    ស៊ីរី និងរុស្ស៊ីពិភាក្សាអំពីមូលដ្ឋានយោធា

    ដាម៉ាស់ ៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសស៊ីរី បានអះអាងថា ប្រទេសរបស់ខ្លួន និង ភាគីរុស្ស៊ីកំពុងពិភាក្សា លើមូលដ្ឋានយោធា។ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Tass កាលពីថ្ងៃទី១៩ ខែតុលា លោក Asaad al-Shaibani រដ្ឋមន្ត្រីការបរទេស នៃរដ្ឋាភិបាលអន្តរកាលស៊ីរី បានអះអាងថា ស៊ីរី និងរុស្ស៊ីកំពុងពិភាក្សាគ្នាលើការពិនិត្យឡើងវិញ នៃកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា ក្រោមរដ្ឋាភិបាលមុន រួមទាំង ការពាក់ព័ន្ធនឹងមូលដ្ឋានយោធារបស់រុស្ស៊ី នៅលើទឹកដីរបស់ខ្លួន ហើយ បន្ថែមថា កិច្ចព្រមព្រៀងថ្មី មិនទាន់ត្រូវបានចុះហត្ថលេខា នៅឡើយ។ ថ្លែងនៅក្នុងបទសម្ភាសន៍មួយ លោករដ្ឋមន្ត្រី បញ្ជាក់ថា «ការចាប់ផ្តើមនៃទំនាក់ទំនង ជាមួយរុស្ស៊ី គឺបន្តិចម្តង និង មិនទាន់មានកិច្ចព្រមព្រៀងថ្មី ជាធរមាន រវាងប្រទេសទាំងពីរ នៅចំណុចនេះ នៅឡើយទេ»។ ដំណឹងនេះ ត្រូវបានប្រកាស បន្ទាប់ពី មេដឹកនាំបណ្តោះអាសន្ន របស់ស៊ីរី លោក Ahmed al-Sharaa បានបំពេញទស្សនកិច្ចការងារ នៅប្រទេសរុស្ស៊ី…

  • ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ជឿជាក់ថា កម្ពុជាមានភាពម្ចាស់ការលើការផលិតសម្ភារសំណង់

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ជឿជាក់ថា កម្ពុជាមានភាពម្ចាស់ការលើការផលិតសម្ភារសំណង់

    (កំពង់ស្ពឺ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជឿជាក់ថាកម្ពុជាមានភាពម្ចាស់ការលើការផលិតសម្ភារសំណង់ គុណភាព សុវត្ថិភាព និងដង្ហើមសេដ្ឋកិច្ចលើវិស័យសំណង់ ។ នេះជាប្រសាសន៍លើកឡើងក្នុងឱកាសឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ដឹកនាំគណប្រតិភូចុះទស្សនកិច្ចរោងចក្រផលិតដែក ឆាយណា កាង ធៀ ស្ទីល ឯ.ក ស្ថិតក្នុងភូមិសាយ៉ាវ ឃុំព្រះនិពាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ។ គណប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមការងារទទួលបន្ទុកផែនសំណង់ បានចុះពិនិត្យទីតាំងរោងចក្រផលិតដែកសរសៃ និងបានជួបពិភាក្សាជាមួយដៃគូឯកជន ក្នុងគោលបំណងសិក្សាពីផលិតភាព គុណភាព សុវត្ថិភាព បច្ចេកវិទ្យា និងស្តង់ដារនានា ដែលរោងចក្រ បាននិងកំពុងអនុវត្តនៅក្នុងសង្វាក់ផលិតកម្មដែកសរសៃក្នុងស្រុក ។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំក្រសួង ក៏បានពិភាក្សាអំពីសមត្ថភាពរបស់រោងចក្រក្នុងការផ្គត់ផ្គង់ និងតម្រូវការទីផ្សារជាក់ស្តែងរបស់កម្ពុជា ក៏ដូចជាកិច្ចសហការនានា ដើម្បីធានាដំណើរការប្រតិបត្តិការរបស់វិស័យឯកជនក្នុងវិស័យសំណង់ និងរក្សាឱ្យបាននូវលំនឹងនៃដង្ហើមសេដ្ឋកិច្ចលើវិស័យសំណង់នេះ ។ តាមរយៈ ការចុះផ្ទាល់ និងការសិក្សាស្វែងយល់នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី…

  • [UPDATE] ចំនួនមនុស្សស្លាប់ដោយសារព្យុះត្រូពិក Fengshen ក្នុងប្រទេសហ្វីលីពីន បន្តកើនឡើងថែមទៀត

    [UPDATE] ចំនួនមនុស្សស្លាប់ដោយសារព្យុះត្រូពិក Fengshen ក្នុងប្រទេសហ្វីលីពីន បន្តកើនឡើងថែមទៀត

    ព្យុះត្រូពិក Fengshen បានបោកបក់នៅភាគខាងជើង និងកណ្តាលប្រទេសហ្វីលីពីន កាលពីចុងសប្តាហ៍នេះ បានបណ្ដាលឲ្យមនុស្សស្លាប់កើនឡើងដល់៧នាក់ បន្ទាប់ពីបានបង្ខំឱ្យមនុស្សជាង ២២,០០០នាក់ ជម្លៀសចេញពីភូមិឋាននានា ដែលងាយរងគ្រោះដោយទឹកជំនន់ និងបំណាក់ដី។ ព្យុះត្រូពិកនេះបានបោកបក់ចេញពីតំបន់ Luzon ភាគខាងជើងហ្វីលីពីន ចូលទៅក្នុងសមុទ្រចិនខាងត្បូង កាលពីល្ងាចថ្ងៃអាទិត្យ។ ក្រុមអ្នកព្យាករណ៍របស់រដ្ឋាភិបាលបាននិយាយថា បច្ចុប្បន្នមានល្បឿនខ្យល់បក់រហូតដល់ ៦៥ គីឡូម៉ែត្រក្នុងមួយម៉ោង និងមានកម្លាំងរហូតដល់៨០ គីឡូម៉ែត្រក្នុងមួយម៉ោង ។ ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់រដ្ឋាភិបាលបាននិយាយថា ការស្លាប់ចំនួនប្រាំពីរនាក់ត្រូវបានរាយការណ៍។ ទីភ្នាក់ងារនេះបាននិយាយថាមនុស្សជិត១៤.០០០នាក់ ដែលបានជម្លៀសចេញនៅតែពុំទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេបាននៅឡើយទេ គិតត្រឹមថ្ងៃចន្ទនេះ។ ក្រុមមន្ត្រីបាននិយាយថា មនុស្សម្នាក់បានលង់ទឹកស្លាប់កាលពីថ្ងៃសៅរ៍ នៅទីក្រុង Roxas ក្នុងខេត្ត Capiz ភាគកណ្តាល ជាទីដែលជំនោរទឹកជំនន់នៅក្នុងភូមិជាច្រើន កើនឡើងកាន់តែធ្ងន់ធ្ងរ ។ ស្នងការនគរបាលខេត្ត លោក Romulo Albacea និងមន្ត្រីដទៃទៀតបាននិយាយថា មនុស្ស ៥ នាក់ រួមទាំងកុមារពីរនាក់បានស្លាប់ ខណៈពួកគេកំពុងដេកលក់នៅពេលផ្ទះរបស់ពួកគេត្រូវបានវាយប្រហារកាលពីព្រឹកថ្ងៃអាទិត្យ ដោយដើមត្នោតដ៏ធំមួយដើម ដែលពួកគេបានដុត មុនពេលព្យាយាមផ្តួលរំលំ ដោយហេតុផលសុវត្ថិភាពនៅក្នុងទីក្រុង Pitogo ក្នុងខេត្ត Quezon…

  • Google នឹងវិនិយោគ ១៥ពាន់លានដុល្លារនៅឥណ្ឌា បង្កើតមជ្ឈមណ្ឌល AI

    Google នឹងវិនិយោគ ១៥ពាន់លានដុល្លារនៅឥណ្ឌា បង្កើតមជ្ឈមណ្ឌល AI

    ញូវដែល្លី ៖ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Google នឹងវិនិយោគ ១៥ពាន់លានដុល្លារ នៅក្នុងប្រទេសឥណ្ឌា បង្កើតជាមជ្ឈមណ្ឌល AI ដ៏ធំបំផុត នៅក្រៅទឹកដីសហរដ្ឋអាមេរិក។ ក្រុមហ៊ុន Google បាននិយាយ កាលពីសប្តាហ៍មុន ថា ខ្លួននឹងវិនិយោគ ១៥ ពាន់លានដុល្លារ នៅក្នុងប្រទេសឥណ្ឌា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ខណៈដែលខ្លួនបានប្រកាសពីមជ្ឈមណ្ឌលទិន្នន័យដ៏ធំ និងមូលដ្ឋានបញ្ញាសិប្បនិម្មិត នៅក្នុងប្រទេសនេះ។ លោក Thomas Kurian នាយកប្រតិបត្តិ Google Cloud បាននិយាយ នៅក្នុងពិធីមួយក្នុងទីក្រុង New Delhi ថា «នេះគឺជាមជ្ឈមណ្ឌល AI ដ៏ធំបំផុត ដែលយើងកំពុងវិនិយោគ នៅគ្រប់ទីកន្លែង នៅខាងក្រៅសហរដ្ឋអាមេរិក»។ តម្រូវការឧបករណ៍ និងដំណោះស្រាយ AI ឬ បញ្ញាសិប្បនិម្មិត កំពុងកើនឡើង ក្នុងចំណោមអាជីវកម្ម និងបុគ្គល នៅក្នុងប្រទេសឥណ្ឌា ដែលត្រូវបានព្យាករណ៍ថា នឹងមានអ្នកប្រើប្រាស់អ៊ីនធឺណិត ច្រើនជាង…

  • លោក ត្រាំ ថា បទឈប់បាញ់អ៊ីស្រាអែល-ហាម៉ាស់ នៅជាធរមាន ទោះបីផ្ទុះអាវុធជាថ្មី នៅហ្គាហ្សា

    លោក ត្រាំ ថា បទឈប់បាញ់អ៊ីស្រាអែល-ហាម៉ាស់ នៅជាធរមាន ទោះបីផ្ទុះអាវុធជាថ្មី នៅហ្គាហ្សា

    វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ អះអាងថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅតែមានសុពលភាព ទោះបីជាមានការវាយប្រហារជាថ្មី នៅតំបន់ហ្គាហ្សា។ លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃអាទិត្យថា បទឈប់បាញ់គ្នា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតែជាធរមាន បន្ទាប់ពីយោធាអ៊ីស្រាអែលបានធ្វើការវាយប្រហារយ៉ាងសាហាវ ទៅលើតំបន់ហ្គាហ្សា ជុំវិញការចោទប្រកាន់ ពីការរំលោភបទឈប់បាញ់ជាក់ស្តែង ដោយក្រុមប្រដាប់អាវុធប៉ាឡេស្ទីន។ ប្រាប់អ្នកយកព័ត៌មាន នៅលើយន្តហោះ Air Force One នៅពេលសួរ អំពីស្ថានភាពបទឈប់បាញ់ លោក Trump ក៏បានលើកឡើងដែរថា ថ្នាក់ដឹកនាំក្រុមហាម៉ាសមិនជាប់ពាក់ព័ន្ធ ក្នុងការរំលោភបំពានណាមួយឡើយ ហើយជំនួសមកវិញ បានស្តីបន្ទោស “ពួកឧទ្ទាមមួយចំនួន នៅក្នុងនោះ”។ លោក Trump បានបន្ថែមថា «ប៉ុន្តែ វិធីណាក៏ដោយ វានឹងត្រូវបានដោះស្រាយ យ៉ាងត្រឹមត្រូវ។ វានឹងត្រូវបានដោះស្រាយ យ៉ាងតឹងរ៉ឹង ប៉ុន្តែ ត្រឹមត្រូវ»។ អ៊ីស្រាអែលបាននិយាយថា ខ្លួនបានបន្តពង្រឹងបទឈប់បាញ់ នៅតំបន់ហ្គាហ្សា…

  • ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនហាមឃាត់អ្នកដំណើរប្រើ Power bank

    ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនហាមឃាត់អ្នកដំណើរប្រើ Power bank

    តូក្យូ ៖ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនបាននឹងកំពុងធ្វើការព្រមានអំពីការហាមឃាត់អ្នកដំណើរដាក់ឧបករណ៍សាកថ្មចល័ត ឬ Power bank ក្នុងកាតាបរបស់ពួកគេ ដោយសារព្រួយបារម្ភពីហានិភ័យផ្ទុះឆេះ។ ការព្រមាននេះកើតឡើងបន្ទាប់ពីអ្នកត្រួតពិនិត្យនៅឯព្រលានយន្តហោះហាណេដា ទីក្រុងតូក្យូ បានត្រួតពិនិត្យរកឃើញឧបករណ៍ប្រហែល ២០,០០០គ្រឿង ដែលមានផ្ទុកថ្មលីចូមអ៊ីយ៉ង់ ដែលងាយនឹងជួបហានិភ័យផ្ទុះឆេះនៅក្នុងកាតាបអ្នកដំណើរនៃជើងហោះហើរក្នុងស្រុកនៅឆ្នាំសារពើពន្ធ ២០២៤។ កាលពីខែមករា ដោយសារតែឧបករណ៍សាកថ្មចល័ត ឬ Power bank យន្តហោះមួយគ្រឿងត្រូវបានភ្លើងឆាបឆេះ នៅពេលកំពុងរៀបចំហោះចេញពីទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង។ អគ្គីភ័យនេះត្រូវបានគេសន្និដ្ឋានថា បណ្តាលមកពីករណីផ្ទុះឆេះដុំ Power Bank នៅក្នុងទីតាំងទុកឥវ៉ាន់អ្នកដំណើរ។ ដោយឡែក កាលពីខែមីនា ភ្លើងឆេះក្នុងយន្តហោះមួយករណីទៀត ត្រូវបានគេសង្ស័យថា បណ្តាលមកពីផ្ទុះឆេះ power bank នៅក្នុងទីតាំងទុកឥវ៉ាន់អ្នកដំណើរនៃយន្តហោះដែលធ្វើដំណើរទៅកាន់ទីក្រុងហុងកុង។ ពាក់ព័ន្ធនឹងបញ្ហានេះ លោកសាស្ត្រាចារ្យ តូហ្សាគី ហាជីមី មកពីសាកលវិទ្យាល័យ J.F. Oberlin ក្នុងទីក្រុងតូក្យូ បានផ្តល់អនុសាសន៍ថា បើសិនមានភ្លើងឆេះនៅលើយន្តហោះ នោះអ្នកដំណើរគ្មានផ្លូវអាចគេចខ្លួនបានឡើយ ដូច្នេះប្រជាជនត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះហានិភ័យផ្ទុះឆេះ power bank។ បន្ថែមលើនេះ ក្រសួងដឹកជញ្ជូនជប៉ុន នៅក្នុងខែកក្កដា ក៏បានចាប់ផ្តើមជំរុញប្រជាជនឱ្យបិទ…