Category: ព័ត៌មានជាតិ
-

អង្គការពាណិជ្ជកម្មពិភពលោក ទម្លាក់ការព្យាករណ៍កំណើនពាណិជ្ជកម្មសកលមកត្រឹម ០,៥ % សម្រាប់ឆ្នាំក្រោយ
អង្គការពាណិជ្ជកម្មពិភពលោក (WTO )បានទម្លាក់ការព្យាករណ៍នៅឆ្នាំ ២០២៦ របស់ខ្លួនយ៉ាងខ្លាំងសម្រាប់កំណើនទំហំពាណិជ្ជកម្មទំនិញសកលមកត្រឹម ០,៥% កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយលើកឡើងពីផលប៉ះពាល់ដែលរំពឹងទុកពីគោលនយោបាយដំឡើងពន្ធរបស់ប្រធានាធិបតីអាមេរិក Donald Trump ។នេះ បង្ហាញពីការកែប្រែគួរឱ្យកត់សម្គាល់ ធ្លាក់ចុះពីការប៉ាន់ប្រមាណកាលពីកន្លងទៅរបស់ខ្លួនកាលពីក្នុងខែសីហា នៃកំណើន១,៨%។ ប្រមុខអង្គការនេះលោកស្រី Ngozi Okonjo-Iweala បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា ចក្ខុវិស័យសម្រាប់ឆ្នាំក្រោយគឺកាន់តែអាក្រក់ ហើយលោកស្រី មានការព្រួយបារម្ភយ៉ាងខ្លាំង ។ ទោះជាយ៉ាងណាក៏ដោយ លោកស្រីនិយាយថាប្រព័ន្ធពាណិជ្ជកម្មពិភពលោកកំពុងបង្ហាញពីភាពធន់ ដោយប្រព័ន្ធពហុភាគីផ្អែកលើច្បាប់ផ្តល់នូវស្ថិរភាពមួយចំនួនស្របពេលមានចលាចលពាណិជ្ជកម្ម។ សម្រាប់ឆ្នាំ ២០២៥ អង្គការ WTO បានដំឡើងការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនទំហំពាណិជ្ជកម្មពិភពលោកដល់ ២,៤% ពី០,៩% កាលពីកន្លងទៅ ដែលជំរុញជាចម្បងដោយការដឹកជញ្ជូនទំនិញនាំចូលទៅកាន់សហរដ្ឋអាមេរិក មុនពេលការដំឡើងពន្ធ និងកំណើនពាណិជ្ជកម្មទំនិញដែលទាក់ទងនឹង AI ។ វានៅតែទាបជាងកំណើន ២,៨% ដែលត្រូវគេមើលឃើញក្នុងឆ្នាំ២០២៤។ ការសម្រេចចិត្តដំឡើងពន្ធរបស់លោក Trump ចាប់តាំងពីលោកចូលកាន់តំណែងក្នុងខែមករា បានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុមានភាពរង្គោះរង្គើ និងបានបញ្ជូនរលកនៃភាពមិនច្បាស់លាស់តាមរយៈសេដ្ឋកិច្ចពិភពលោក។កាលពីថ្ងៃទី ៧ ខែសីហា លោក Trump បានដាក់ពន្ធខ្ពស់លើការនាំចូលពីប្រទេសរាប់សិប ដោយបន្សល់ទុកដៃគូពាណិជ្ជកម្មសំខាន់ៗដូចជា ស្វីស ប្រេស៊ីល និងឥណ្ឌា…
-

អាហ្វហ្គានីស្ថាន ថា វត្តមានទ័ពបរទេស «មិនអាចទទួលយកបាន»
មូស្គូ ៖ រដ្ឋមន្ត្រីការបរទេស ប្រទេសអាហ្វហ្គានីស្ថាន បានថ្លែងចេញពីរុស្ស៊ី ថា វត្តមានកងទ័ពបរទេស «មិនអាចទទួលយកបាន» ខណៈដែលមានចចាមអារ៉ាម អំពីការវិលត្រឡប់ របស់កងកម្លាំងអាមេរិក។ លោក Amir Khan Muttaqi រដ្ឋមន្ត្រីការបរទេស អាហ្វហ្គានីស្ថាន នៃ រដ្ឋាភិបាល តាលីបង់ បាននិយាយថា វត្តមានយោធាបរទេសណាមួយ រួមទាំង ពាក្យចចាមអារ៉ាម អំពីការវិលត្រឡប់ របស់កងកម្លាំងអាមេរិក ទៅកាន់មូលដ្ឋានទ័ពអាកាស Bagram គឺ «មិនអាចទទួលយកបាន សម្រាប់ប្រជាជនអាហ្វហ្គានីស្ថាន»។ ថ្លែងអំឡុងកិច្ចប្រជុំកំពូលក្នុងតំបន់ ស្តីពី អាហ្វហ្គានីស្ថាន ដែលរៀបចំឡើង នៅឯទីក្រុង មូស្គូ លោក Muttaqi បាននិយាយទៀតថា សន្តិសុខបានវិលត្រឡប់មកប្រទេសវិញ «បន្ទាប់ពី ៤ ទសវត្សរ៍» ដោយបង្កើតឱកាសថ្មី សម្រាប់ការវិនិយោគ និង ពាណិជ្ជកម្ម។ លោក Muttaqi បន្ថែមថា គ្មានមូលដ្ឋានក្រុមភេរវករ ឬ ការដាំដុះគ្រឿងញៀន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន…
-

បង់ក្លាដែសគ្រោងចំណាយលុយរាប់ពាន់លានដុល្លារទិញយន្តហោះចម្បាំងពហុមុខងារ J-10CE របស់ចិន
ដាកា ៖ មេទ័ពអាកាសកំពូលបង់ក្លាដែស លោក ហាសាន់ ម៉ាម៊ូដ ខាន់ បានប្រកាសកាលពីខែមុនថា រដ្ឋាភិបាលបណ្តោះអាសន្នបង់ក្លាដែសបានបើកភ្លើងខៀវសម្រាប់ការបញ្ជាទិញយន្តហោះចម្បាំង និងយន្តហោះប្រយុទ្ធពហុមុខងារជាច្រើនគ្រឿង បូករួមទាំងមីស៊ីលបាញ់ពីដីទៅអាកាសថ្មី និងប្រព័ន្ធរ៉ាដារយៈចម្ងាយឆ្ងាយ។ យ៉ាងណាមិញ លោក ខាន់ មិនបានបញ្ជាក់លំអិតថាតើយន្តហោះចម្បាំងប្រភេទណា ដែលកងទ័ពអាកាសបង់ក្លាដែសគ្រោងបញ្ជាទិញនោះទេ ប៉ុន្តែមានការំពឹងខ្ពស់លើការបញ្ជាទិញយន្តហោះចម្បាំង J-10CE ពីប្រទេសចិន។ យោងតាមប្រភពពីរដ្ឋាភិបាលបានឱ្យដឹងថា កងទ័ពអាកាសបង់ក្លាដែសអាចនឹងបញ្ជាទិញយន្តហោះចម្បាំង J-10CE ដល់ទៅ ២០គ្រឿងនៅឆ្នាំ ២០២៧។ ប៉ុន្តែគណៈកម្មាធិការអន្តរក្រសួងដែលដឹកនាំដោយលោក ខាន់ នៅតែត្រូវការការយល់ព្រមពីរដ្ឋាភិបាល និងការចរចាជាមួយមន្ត្រីចិន។ យោងតាមការប៉ាន់ប្រមាណរបស់ការិយាល័យទីប្រឹក្សារដ្ឋាភិបាលបានឱ្យដឹងថា ការបញ្ជាទិញយន្តហោះចម្បាំងនេះ នឹងមានតម្លៃប្រហែល ១.២ពាន់លានដុល្លារ ខណៈការចំណាយផ្សេងទៀត មានដូចជាការហ្វឹកហាត់ និងគ្រឿងបន្លាស់ នឹងមានតម្លៃប្រមាណ ២.២ពាន់លានដុល្លារ។ ហើយការទូទាត់សរុបអាចនឹងត្រូវបង់ជាដំណាក់កាលក្នុងរយៈពេល១០ឆ្នាំរហូតដល់ពាក់កណ្តាលឆ្នាំ ២០៣០៕ ប្រភព ៖ Defense News
-

អ៊ីស្រាអែលរម្លឹកខួប២ឆ្នាំនៃការវាយប្រហាររបស់ហាម៉ាស់
ហ្ស៊េរុយសាឡិម ៖ អ៊ីស្រាអែលបានប្រារព្ធខួប២ឆ្នាំ នៃការវាយប្រហារ របស់ពួកហាម៉ាស់ «៧ តុលា ២០២៣ – ៧ តុលា ២០២៥» ខណៈកិច្ចចរចាត្រូវបានធ្វើឡើង ដើម្បីបញ្ចប់សង្គ្រាមនៅហ្គាហ្សា។ អ៊ីស្រាអែលប្រារព្ធខួបលើកទី ២ នៃការវាយប្រហារថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ នៅថ្ងៃអង្គារនេះ ខណៈពេលដែលក្រុមហាម៉ាស និងក្រុមអ្នកចរចាអ៊ីស្រាអែល ធ្វើកិច្ចចរចាដោយប្រយោល ដើម្បីបញ្ចប់សង្រ្គាម រយៈពេលពីរឆ្នាំ នៅហ្គាហ្សា ក្រោមផែនការសន្តិភាព ដែលបានស្នើឡើង របស់សហរដ្ឋអាមេរិក។ កាលពី ពីរឆ្នាំមុន រហូតមកដល់ថ្ងៃនេះ នៅឯការបិទ ពិធីបុណ្យ Sukkot របស់ជនជាតិជ្វីហ្វ ត្រូវបាន ក្រុមសកម្មប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាស់ បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលធ្វើឱ្យវាក្លាយជាថ្ងៃ ដែលមានមនុស្សស្លាប់ច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រ របស់ប្រទេស។ យុទ្ធជនប៉ាឡេស្ទីនបានបំពានព្រំដែនហ្គាហ្សា-អ៊ីស្រាអែល ដោយវាយលុកសហគមន៍អ៊ីស្រាអែលភាគខាងត្បូង និងពិធីបុណ្យតន្ត្រីវាលខ្សាច់ ជាមួយនឹងការបាញ់កាំភ្លើង គ្រាប់រ៉ុក្កែត និងគ្រាប់បែកដៃ។ ការវាយប្រហារនេះ បានបណ្តាលឱ្យមនុស្សចំនួន ១,២១៩នាក់ស្លាប់ នៅខាងអ៊ីស្រាអែល…
-

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថ្នាំពេទ្យចំនួន ៤កេស ស្មើនឹង ៣៨.៤០០គ្រាប់ ដល់មន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក និងមណ្ឌលសុខភាពកំពង់ថ្ម ក្នុងខេត្តកំពង់ធំ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថ្នាំពេទ្យចំនួន ៤កេស ស្មើនឹង ៣៨.៤០០គ្រាប់ ដល់មន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក និងមណ្ឌលសុខភាពកំពង់ថ្ម ក្នុងខេត្តកំពង់ធំ (កំពង់ធំ)៖ បន្ទាប់ពីទទួលបានថ្នាំពេទ្យមួយចំនួនពីសប្បុរសជនប្រគល់ជូនមកកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីនាំយកថ្នាំពេទ្យបញ្ចុះកម្តៅ និងព្យាបាលផ្តាសាយប្រភេទ ACETA-SANT 500 ចំនួន ៤កេស (ស្មើនឹង ៣៨.៤០០គ្រាប់) ជូនដល់មន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក និងមណ្ឌលសុខភាពកំពង់ថ្ម ក្នុងខេត្តកំពង់ធំ ។ តបតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សុខ ឡុង នាយកនាយកដ្ឋានសុខភាព កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តកំពង់ធំ បានអញ្ជើញនាំយកថ្នាំពេទ្យបញ្ចុះកម្តៅ និងព្យាបាលផ្តាសាយប្រភេទ ACETA-SANT 500 ជូនមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក ២កេស( ស្មើនឹង…
-

វេណេស៊ុយអេឡាទប់ស្កាត់ការបំផ្ទុះគ្រាប់បែក នៅស្ថានទូតអាមេរិក
ការ៉ាកាស ៖ លោក ម៉ាឌូរ៉ូ បាននិយាយថា វេណេស៊ុយអេឡាបានទប់ស្កាត់ផែនការ បំផ្ទុះគ្រាប់បែក នៅឯស្ថានទូតអាមេរិក ស្ថិតក្នុងទីក្រុងការ៉ាកាស ចំពេលមានជម្លោះគ្រឿងញៀន។ លោក ប្រធានាធិបតី Nicolas Maduro បាននិយាយ កាលពីថ្ងៃចន្ទថា ប្រទេសវេណេស៊ុយអេឡា បានរារាំងប្រតិបត្តិការនេះ ជាអ្វីដែលលោកបានហៅថា «ក្រុមភេរវករក្នុងស្រុក» ហើយថា ការប៉ុនប៉ងនេះ នឹងធ្វើឱ្យជម្លោះ រវាងប្រទេសទាំងពីរ កាន់តែធ្ងន់ធ្ងរ លើការជួញដូរគ្រឿងញៀន។ ថ្លែងក្នុងកម្មវិធីទូរទស្សន៍ប្រចាំសប្តាហ៍ លោក Maduro បាននិយាយថា ប្រភព ពីរ ដែលលោកមិនបញ្ចេញឈ្មោះ បានឯកភាពលើលទ្ធភាព ដែលក្រុមភេរវករក្នុងស្រុក ដាក់គ្រឿងផ្ទុះ នៅស្ថានទូតអាមេរិក ក្នុងទីក្រុង Caracas ដើម្បីធ្វើឱ្យជម្លោះកាន់តែធ្ងន់ធ្ងរ ជាមួយទីក្រុងវ៉ាស៊ីនតោន»។ លោក Jorge Rodriguez ប្រធានគណៈប្រតិភូវេណេស៊ុយអេឡា សម្រាប់ការសន្ទនា ជាមួយសត្រូវរបស់ខ្លួន សំដៅលើអាមេរិក បាននិយាយមុននេះថា រដ្ឋាភិបាលទីក្រុង Caracas បានព្រមានក្រុងវ៉ាស៊ីនតោនអំពី “ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ” ពីក្រុមជ្រុលនិយម ដែលត្រូវបានចោទប្រកាន់ថា…
-

ថៃស្លាប់កើនដល់១២នាក់ ព្រោះទឹកជំនន់
បាងកក ៖ ទឹកជំនន់ថៃប៉ះពាល់ ដល់១៦ខេត្ត ផ្តាច់យកជីវិតមនុស្ស អស់១២នាក់ហើយ គិតត្រឹមថ្ងៃចន្ទ។ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន VNexpress នៅថ្ងៃអង្គារនេះ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul កាលពីថ្ងៃទី៦ ខែតុលា បានបញ្ជាឱ្យ មានកិច្ចខិតខំប្រឹងប្រែងសង្គ្រោះបន្ទាន់ បន្ទាប់ពីទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ជាច្រើនថ្ងៃ និងព្យុះ បានវាយប្រហារខេត្តចំនួន ១៦ ក្នុងរយៈពេលមួយសប្តាហ៍ កន្លងមកនេះ ដោយបានសម្លាប់មនុស្ស ១២នាក់ និង ប៉ះពាល់ដល់ ជាង១០ម៉ឺនគ្រួសារ។ ក្រសួងមហាផ្ទៃបាននិយាយថា ទឹកជំនន់បានជន់លិចផ្នែក នៃភាគខាងជើង កណ្តាល និង ភាគឦសាន នៃប្រទេសថៃ ហើយ ខេត្ត Uttaradit នៅតំបន់ភាគខាងជើងខាងលើ ដែលមានមនុស្សចំនួន ៥នាក់បានស្លាប់ ស្ថិតក្នុងចំណោមការវាយប្រហារ ដ៏អាក្រក់បំផុត។ អ្នកស្រុកម្នាក់ ឈ្មោះថា Sakchai បានប្រាប់ទូរទស្សន៍រដ្ឋ ThaiPBS ថា «ទឹកបានឡើងយ៉ាងលឿន យើងបានរើទៅដំបូល…
-

អ៊ីស្រាអែល និងក្រុមហាម៉ាស់ នឹងចាប់ផ្តើមការចរចាបទឈប់បាញ់នៅហ្គាហ្សាថ្ងៃនេះ
គែរ ៖ គណៈប្រតិភូមកពីក្រុមហាម៉ាស់ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នឹងជួបប្រជុំគ្នានៅប្រទេសអេហ្ស៊ីប ក្នុងថ្ងៃចន្ទនេះ ស្របពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានជំរុញឱ្យអ្នកចរចាចាត់វិធានការពន្លឿនបង្កើតបទឈប់បាញ់ ដើម្បីពន្លត់ភ្លើងសង្គ្រាមដ៏រុំារ៉ៃជិតពីរឆ្នាំនៅតំបន់ហ្គាហ្សា។ ផ្អែកតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Channel News Asia, ទាំងក្រុមហាម៉ាស់ និងអ៊ីស្រាអែល បានឆ្លើយតបវិជ្ជមានចំពោះសំណើរបស់លោកប្រធានាធិបតី ត្រាំ សម្រាប់ការបិទបញ្ចប់ការប្រយុទ្ធគ្នា និងការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ក្នុងតំបន់ហ្គាហ្សា ជាថ្នូរនឹងការផ្តល់សេរីភាពដល់ប្រជាជនប៉ាឡេស្ទីន ដែលជាប់ឃុំខ្លួននៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល។ មន្ត្រីជាន់ខ្ពស់ម្នាក់មកពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានប្រាប់សារព័ត៌មាន AFP មុនកិច្ចពិភាក្សានៅទីក្រុងរមណីយដ្ឋាន Sharm El-Sheikh របស់អេហ្ស៊ីបថា អ្នកចរចាឈានមុខនៃក្រុមហាម៉ាស់ លោក Khalil al-Hayya នឹងជួបចរចាជាមួយអ្នកសម្រុះសម្រួលមកពីអេហ្ស៊ីប និងកាតានៅទីក្រុងគែរ នៅក្នុងថ្ងៃចន្ទនេះ។ មន្ត្រីដដែលបន្តថា ការចរចានេះនឹងស្វែងរកឱកាសកំណត់កាលបរិច្ឆេទបង្កើតបទឈប់បាញ់បណ្តោះអាសន្ន ក៏ដូចជាបង្កើតលក្ខខណ្ឌសម្រាប់ដំណាក់កាលដំបូងនៃផែនការសន្តិភាព ក្នុងនោះចំណាប់ខ្មាំង ៤៧នាក់ដែលជាប់ឃុំខ្លួននៅហ្គាហ្សានឹងត្រូវដោះលែង ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់។ ជាមួយគ្នានោះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យ ដោយបានសរសើរការពិភាក្សាជាវិជ្ជមានជាមួយក្រុមហាម៉ាស និងសម្ព័ន្ធមិត្តជុំវិញពិភពលោក រួមទាំងប្រទេសអារ៉ាប់ និងមូស្លីមផងដែរ។…
-

លោក ត្រាំ ពេញចិត្តគំនិតលោក ពូទីន ជុំវិញការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៥ ខែតុលា បានបង្ហាញពីការពេញចិត្តនឹងគំនិតរបស់មេដឹកនាំប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជុំវិញការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ។ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA លោក ត្រាំ បានអះអាងប្រាប់អ្នកសារព័ត៌មានថា ការផ្តល់ជូនរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការរក្សាកម្រិតអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ គឺ ជាគំនិតល្អ។ គួររម្លឹកថា កាលពីខែមុន លោក ពូទីន បានស្នើឱ្យមានការស្ម័គ្រចិត្ត លើទំហំឃ្លាំងអាវុធនុយក្លេអ៊ែរធំបំផុត របស់ពិភពលោក ដូចដែលបានកំណត់ ដោយសន្ធិសញ្ញា New START ឆ្នាំ២០១០ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន យល់ព្រមធ្វើដូចគ្នា។ ពេលវេលាដ៏កម្រ នៃកិច្ចសហប្រតិបត្តិការ រវាងអាមេរិក និងរុស្ស៊ី នេះ បានកើតមានឡើង ចំពេលដែលមានភាពតានតឹង កាន់តែខ្លាំង រវាងប្រទេសទាំងពីរ ចាប់តាំងពីលោក Trump និងលោក Putin បានជួបប្រជុំគ្នា នៅរដ្ឋអាឡាស្កា…
-

នាវាចម្បាំងជប៉ុននឹងបំពាក់មីស៊ីលអាមេរិក បាញ់បានជាង ១,៦០០គីឡូម៉ែត្រ
តូក្យូ ៖ នាវាចម្បាំងជប៉ុនបានចេញដំណើរទៅបំពាក់មីស៊ីលអាមេរិក ដែលអាចបាញ់បានចម្ងាយជាង ១,៦០០គីឡូម៉ែត្រ។ នាវាចម្បាំងជប៉ុន JS Chokai កំពុងធ្វើដំណើរ ទៅកាន់អាមេរិក ដើម្បីបំពាក់ ជាមួយនឹងមីស៊ីល Tomahawk ដែលអាចបាញ់ ដល់គោលដៅ ចម្ងាយ ១.០០០ម៉ាយ ឬ ជាង១,៦០០គីឡូម៉ែត្រ ខណៈការប្រណាំងប្រជែងសព្វាវុធ នៅតំបន់ ប៉ាស៊ីហ្វិក កំពុងឡើងកម្តៅ។ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNN កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា នាវាពិឃាដ បំពាក់ដោយកាំជ្រួចមីស៊ីល Aegis របស់ជប៉ុន មួយគ្រឿងនេះ គ្រោងនឹងដាក់ពង្រាយ រយៈពេលមួយឆ្នាំ ក្នុងអំឡុងពេលដែលកប៉ាល់នេះ នឹងឆ្លងកាត់ការហ្វឹកហ្វឺននាវិក ដើម្បីអាចបាញ់បង្ហោះ កាំជ្រួច Tomahawks បាន។ នៅដើមឆ្នាំ ២០២៤ ប្រទេសជប៉ុន បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក ដើម្បីទទួលបានមីស៊ីល Tomahawks ចំនួន ៤០០គ្រឿង ដែលជាផ្នែកនៃផែនការ របស់រដ្ឋាភិបាលទីក្រុងតូក្យូ ជុំវិញការបង្កើនចំណាយ លើវិស័យការពារជាតិ…